ក្រោយសម្រាល

ក្រោយសម្រាល - ត្រៀម​រួចរាល់ហើយ ឆ្លង​ទន្លេ​បង្កើត​កូន​ក៏​រួចរាល់​ហើយ​ដែរ។ តើ​ក្រោយ​សម្រាល​កូន ​ទាមទារ​ឲ្យ​ម៉ាក់ៗ​ទាំង​ឡាយ​ត្រូវការ​អ្វី​បន្ថែម ​​ដឹង​អ្វី​បន្ថែ​មទៀត ដើម្បី​​​មើល​ថែទាំ សុខភាព​កូន និង​សុខភាព​ខ្លួន​ឯង ដូច​អ្នក​មាន​បទពិសោធន៍ឯទៀត

ចំណេះដឹងទូទៅ

ក្រោយសម្រាល

ក្រោយ​សម្រាលកូនរួច ហាមធ្វើរឿងទាំង ៥ នេះប្រយ័ត្នស៊យធំ!

ក្រោយ​សម្រាល​កូន​ រាងកាយ​ម៉ាក់​ៗ​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ ដែល​ទាមទារ​ឱ្យ​​យើង​សម្រាក​​គ្រប់គ្រាន់​ ដើម្បី​បាន​ជា​សះស្បើយ​ឡើង​វិញ​។ ហេតុ​នេះ​ហើយ​ ការ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​​បាន​ល្អ ជា​រឿង​​ចាំបាច់​បំផុត​ក្នុង​អំឡុង​ពេល​នេះ​។ អ៊ីចឹង​ហើយ​! ដើម្បី​ជុំវិញ​ឱ្យ​​មាន​ការ​ជា​សះស្បើយ​ឡើង​វិញ​ ម៉ាក់​ៗ​គួរ​ជៀសវាង​ធ្វើ​រឿង​ប៉ុន្មាន​នេះ ១. កុំ​ប្រឹង​ធ្វើ​ការ​ហួស​កម្លាំង អ្វី​ដែល​ម៉ាក់​ៗ​គួរ​ប្រយ័ត្ន​អំឡុង​ពេល​នេះ គឺ​ជៀសវាង​ធ្វើការ​ហួស​កម្លាំង ឬ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា​ពេក​ ក្នុង​អំឡុង​ពេល ​៦ ​សប្តាហ៍​ក្រោយ​សម្រាល ដើម្បី​ឱ្យ​រាងកាយ​បាន​សម្រាក​គ្រប់គ្រាន់​ និង​ឆាប់​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ជក់​បារី ប្រសិនបើ​ម៉ាក់​ៗ​ជក់​បារី​ អា​អូន​នឹង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពីព្រោះ​សរីរាង្គ​ទារក​នៅ​តែ​បន្ត​អភិវឌ្ឈ​ក្រោយ​សម្រាល​ ជា​ពិសេស​គឺ​សួត និង​ខួរ​ក្បាល។​​ លើស​ពី​នេះ ការ​ស្រូប​យក​ផ្សែង​បារី ក៏​អាច​រារាំង​ដល់​ការ​អភិវឌ្ឍ និង​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​លើ​ទារក​ដូច​គ្នា។ ៣. ញ៉ាំ​អាហារ​ឱ្យ​ទៀងទាត់ ថ្វី​ត្បិត​តែ​ម៉ាក់​ចាំបាច់​ត្រូវ​ផ្តោត​លើ​ការ​មើល​ថែទាំ​អា​អូន​ក៏​ពិត​មែន តែ​យើង​ក៏​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​​ឱ្យ​បាន​គ្រប់គ្រាន់​ដូច​គ្នា។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព ដូច​ជា​បន្លែ​ ផ្លែឈើ និង​ត្រី​សាច់ ដើម្បី​​ជួយ​ដល់​ការ​ផលិត​ទឹក​ដោះ និង​ជួយ​ឱ្យ​រាងកាយ​ឆាប់​ជា​សះស្បើយ។ ៤. កុំ​ធ្វើ​ព្រងើយ​នឹង​សញ្ញា​នៃ​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល រយៈពេល​ពីរ​បី​សប្តាហ៍​ដំបូង​ក្រោយ​សម្រាល​ រាងកាយ​យើង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ រួម​ទាំង​អ័រម៉ូន​ផង​ដែរ។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​តែង​មាន​អារម្មណ៍​សោកសៅ​ក្រោយ​សម្រាល​កូន​ ប៉ុន្តែ​បើ​រោគសញ្ញា​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ឬ​បន្ត​រយៈពេល​យូរ​ជាង​ពីរ​បី​សប្តាហ៍ ម៉ាក់​អាច​នឹង​កើត​ជំងឺ​បាក់ទឹក​ចិត្ត​ក្រោយ​សម្រាល​ ដែល​តម្រូវ​ឱ្យ​ម៉ាក់​​ស្វែង​រក​ជំនួយ​ពី​អ្នក​ជំនាញ។​​ [embed-health-tool-due-date] ៥. កុំ​ភ្លេច​ពន្យារ​កំណើត គ្រូ​ពេទ្យ​សម្ភព​ភាគ​ច្រើន​ ណែនាំ​ឲ្យ​ម៉ាក់​ៗ​ដែល​សម្រាល​​កូន​រួច តម​ការ​រួម​ភេទ​រហូត​ដល់ ​៦ […]

ស្វែងរក ក្រោយសម្រាល

ក្រោយសម្រាល

មូលហេតុ និងគន្លឹះល្អៗ ដោះស្រាយបញ្ហាទល់លាមកក្រោយសម្រាលកូន

បន្ទាប់​ពី​ពពោះ ៩ខែ ១០​ថ្ងៃ​រួច ពេល​សម្រាល​កូន​រួចហើយ ម៉ាក់ៗ​បាន​ធូរ​ខ្លួន​ខ្លាំង​មែន​ទែន ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ម៉ាក់ៗ​រួច​ផុត​ពី​បញ្ហា​សុខភាព​តូច​តាច​មួយ​ចំនួន​ទេ។ ក្នុង​ចំណោម​បញ្ហា​កើត​ឡើង​ក្រោយ​ឆ្លង​ទន្លេ​ទាំង​អស់ ក្នុង​នោះ​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល ជា​បញ្ហា​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ​ដែល​ស្រីៗ​អាច​ជួប​ប្រទះ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​ទល់​លាមក​ក្រោយ​សម្រាល​ច្រើន​តែ​ផ្ដល់​អារម្មណ៍​រំខាន​ដល់​ម៉ាក់ៗ ហើយ​ក៏អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ដែល​ទាក់ទង​នឹង​អ្វី​កំពុង​កើត​ឡើង​ក្នុង​រាងកាយ​របស់​ម៉ាក់ៗ​ទាំង​មុន អំឡុង​ពេល និង​ក្រោយ​ពេល​សម្រាល​កូន។ មូល​ហេតុ​ទូទៅ​នៃ​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល​រួម​មាន៖ សម្រាល​ដោយ​វះ​កាត់៖ ជា​ធម្មតា ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​ការ​ចំណាយ​ពេល ៣-៤​ថ្ងៃ ដើម្បី​ដំណើរ​ការ​ធម្មតា​ម្ដង​ទៀត បន្ទាប់​ពី​មាន​ការ​វះកាត់ រាប់​បញ្ចូល​ទាំង​ការ​វះ​កាត់​សម្រាល​កូន។ ខូច​ខាត​​សាច់​ដុំ​រន្ធ​គូទ ឬ​សាច់​ដុំ​អាង​ត្រគាក៖ ការ​ប្រឹង​ដែល​កើត​ឡើង​អំឡុង​ពេល​សម្រាល អាច​ធ្វើ​ឲ្យ​រាងកាយ​ម៉ាក់ៗ​ពិបាក​ធ្វើ​ចលនា​ពោះវៀន​ឲ្យ​ប្រក្រតី​ឡើង​វិញ។ ខ្វះ​ជាតិ​ទឹក៖ កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ អាច​កើត​ឡើង​ដោយសារ​តែ​ការ​មិន​ផឹក​ទឹក​អំឡុង​ពេល​សម្រាល ឬ​ម៉ាក់ៗ​ក្អួត ឬ​មាន​ការ​ធ្លាក់​ឈាម អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​បត់​ជើង​យឺត​យ៉ាវ ជា​មូល​ហេតុ​បង្ក​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល។ បម្រែបម្រួល​អ័រម៉ូន៖ ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន​ដែល​ចាប់​ផ្ដើម​នៅ​ពេល​ពពោះ និង​ប្រែ​ប្រួល​បន្តិច​ម្ដងៗ​យ៉ាង​ឆាប់​រហ័ស​ក្រោយ​ពេល​សម្រាល អាច​ធ្វើ​ឲ្យ​មុខងារ​ពោះ​វៀន​ថយ​ចុះអាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល​ដែរ​។ ញ៉ាំ​ថ្នាំ​ជាតិ​ដែក៖ ការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក បើ​ម៉ាក់​ៗ​មាន​ភាព​ស្លេក​ស្លាំង​ក្រោយ​សម្រាល ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល​ដូច​គ្នា។ ការ​មិន​ញ៉ាំ​អាហារ៖ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​មិន​ញ៉ាំ​អាហារ (ទាំង​មុន និង​ក្រោយ​ពេល​សម្រាល) បណ្ដាល​ឲ្យ​ចង្វាក់​មុខងារ​ធម្មតា​របស់​រាងកាយ​មាន​ភាព​យឺត​យ៉ាវ។ [embed-health-tool-due-date] វិធី​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល -ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន -ចៀសវាង​ការ​ទប់​ពេល​ចង់​បត់​ជើង -មាន​របប​អាហារ​ត្រឹមត្រូវ -ដើរ ឬ​ធ្វើ​សកម្មភាព​រាងកាយ​ច្រើន។ ចំណុចសំខាន់ វិធី​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល -ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន -ចៀសវាង​ការ​ទប់​ពេល​ចង់​បត់​ជើង -មាន​របប​អាហារ​ត្រឹមត្រូវ -ដើរ ឬ​ធ្វើ​សកម្មភាព​រាងកាយ​ច្រើន។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក […]


ក្រោយសម្រាល

ក្រោយសម្រាលកូនរួច បើម៉ាក់ៗបត់ជើងតូចមិនចេញ ត្រូវធ្វើបែបណាធ្វើ?

ក្រោយពេលសម្រាលតាមធម្មជាតិរួច ម៉ាក់ៗអាចមានអារម្មណ៍ចង់បត់​ជើង​តូច ប៉ុន្តែម៉ាក់ៗមួយចំនួនបែរជាបត់ជើងមិនចេញទៅវិញ។ ម៉ាក់ៗត្រូវ​ធ្វើដូចម្តេចដើម្បីជួយសម្រួលដល់ការបត់ជើងតូច? ការចាក់ថ្នាំសណ្តំ សម្ពាធពីការរុញកូនចេញពីស្បូន ភាពភ័យខ្លាច ការឈឺចាប់ និងរបួសពេល​សម្រាល​ជាមូលហេតុដែលធ្វើឱ្យម៉ាក់ៗពិបាកបត់ជើងតូចក្រោយសម្រាលដោយធម្មជាតិ។ ម៉ាក់ៗ​អាច​សាកល្បងវិធីសាស្រ្តដូចខាង​ក្រោម៖ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ១. បើកបង្ហូរទឹកតិចៗ ពេលខ្លះសំឡេង​ទឹកហូរតិចៗអាចជួយឱ្យម៉ាក់ៗបត់ជើងតូចចេញ។ ២. លាងសម្អាតទ្វារមាស ម៉ាក់ៗអាចលាងសម្អាតតំបន់ចន្លោះរន្ធគូទ និងទ្វារមាសជាមួយទឹកក្តៅឧណ្ហៗដើម្បីសម្អាតកំណកឈាម។ ៣. ដើរ ម៉ាក់ៗត្រូវឧស្សាហ៍ដើរចុះឡើងក្នុងបន្ទប់ដើម្បីរំញោចប្លោកនោម។ ៤. ហួច ម៉ាក់ៗអាចហួចពេលព្យាយាមបត់ជើងតូច។ ការហួចធ្វើឱ្យម៉ាក់ៗ​បញ្ចេញខ្យល់​មកខាងក្រៅ​ដែលធ្វើ​ឱ្យ​មានសម្ពាធនៅក្នុងពោះ។ ជាលទ្ធផលវាអាច​ជួយ​ប្លោកនោមបញ្ចេញទឹកនោម។ ៥. ញុំាទឹកឱ្យបានច្រើន ការញុំាទឹកច្រើន​ធ្វើឱ្យម៉ាក់ៗមានទឹកនោមច្រើន ជាពិសេសម៉ាក់ៗដែលបំបៅកូនដោយទឹកដោះ។ [embed-health-tool-pregnancy-weight-gain] ៦. ឈរនោម ម៉ាក់ៗអាចឈរពេលព្យាយាមបត់ជើងតូច​ ព្រោះការអង្គុយធ្វើឱ្យសាច់ដុំ​អាង​ត្រគាករួម ឬលាត​សន្ធឹង​ខ្លាំងដែលសង្កត់បង្ហួរនោម និងកាត់បន្ថយលំហូរទឹកនោម។  ៧. ស្អំទឹកកក ប្រសិនបើទ្វារមាសម៉ាក់ៗហើម ម៉ាក់ៗអាចស្អំទឹកកក ២០នាទី ពីរបីដងក្នុង ១ថ្ងៃដើម្បីកាត់បន្ថយ​ការ​ហើម។ ម៉ាក់ៗអាចយកដបទឹកសុទ្ធអាតូចទៅ​កា្លសេឱ្យកក រួចយកក្រណាត់​ស្អាត​រុំដបទឹក​សុទ្ធ ​មុន​ស្អំ។ ៨. ដាក់ដៃត្រាំក្នុងទឹកត្រជាក់ នៅពេលសីតុណ្ហភាពរាងកាយយើងចាប់ផ្តើមធ្លាក់ចុះ រាងកាយយើងនឹងព្យាយាម​កាត់បន្ថយ​ការ​បាត់បង់​កម្តៅដោយបង្រួមសរសៃឈាម និងកាត់បន្ថយលំហូរឈាមទៅកាន់ផ្ទៃស្បែក ដែលធ្វើឱ្យ​សម្ពាធ​ឈាមយើងកើនឡើង។ ជាលទ្ធផល​តម្រងនោមយើង​បញ្ចេញសារធាតុរាវ​ដើម្បីកាត់បន្ថយ​សម្ពាធឈាមដែលធ្វើឱ្យយើងត្រូវបត់ជើងតូច។ ៩. ហិតក្លិនជីរអង្កាម ជួនកាលការហិតក្លិនជីរអង្កាមអាចជួយម៉ាក់ៗឱ្យបត់ជើងតូច។ ម៉ាក់ៗអាចបន្តក់ប្រេងក្រអូបជីរអង្កាម ២ ទៅ ៣តំណក់លើដុំសំឡីកប្បាសរួចហិត ឬ​ហិត​ជីរអង្កាមស្រស់ក៏បាន។ ប្រសិនបើម៉ាក់ៗសាកល្បងគ្រប់វិធីហើយនៅតែបត់ជើងតូចមិនចេញក្នុង​រយៈពេល ៨ម៉ោងបន្ទាប់ពី​សម្រាល ម៉ាក់ៗគួរ​ស្វែង​រកជំនួយ​ពីគ្រូពេទ្យ​ ព្រោះការទុកយូរនឹងអាច​នាំឱ្យ​បែកប្លោកនោម​ដែល​បណ្តាលឱ្យគ្រោះថ្នាក់។​ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ […]


ក្រោយសម្រាល

ស្រីៗនឹងមានការប្រែប្រួលទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូន

អំឡុងពេល​សម្រាល​កូន ទារក​ត្រូវ​ឆ្លង​កាត់​មាត់​ស្បូន និង​ចេញ​តាម​ទ្វារមាស ហើយ​ច្រក​ចូល​ទ្វារ​មាស​ម៉ាក់ៗ​ត្រូវ​បើក​ឲ្យ​ធំ ដើម្បី​ឲ្យ​ទារក​ឆ្លង​កាត់​រួច។ ក្រោយ​ពេល​សម្រាល​កូន​រួច វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​ម៉ាក់ៗ​មាន​អារម្មណ៍​ថា ទ្វារមាស​មាន​សភាព​ខុស​ពី​មុន​ពេល​សម្រាល​កូន។ ក្នុង​អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពី​ការ​ផ្លាស់ប្ដូរ​ទ្វារ​មាស​របស់​ស្ត្រី​ក្រោយ​សម្រាល​កូន​តាម​ធម្មជាតិ ៤ យ៉ាង​ដូចជា៖ ១. ទំហំ​ធំ​ជាង​មុន ទ្វារ​មាស​​ស្រីៗ​​នឹង​ប្រែ​ប្រួល ពិសេស​ក្រោយ​ពី​យើង​ធ្លាប់​សម្រាលកូន​បាន​ម្ដង។ ពេល​សម្រាល​កូន ទ្វារ​មាស​យើង​​យឺត​ធំ​ខ្លាំង​លើស​ពី​ធម្មតា។ បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​មុខ​របួស សាច់​ដុំ​ទ្វារ​មាស​នឹង​រឹង​​ជាង​មុន ទំហំ​​ក៏​ធំ​ជាង​មុន​ដែរ។ ចំពោះ​បញ្ហា​ផ្លាស់​ប្ដូរ​ទ្វារមាស​មួយ​នេះ ស្រីៗ​មួយ​ចំនួន ហៅ​បញ្ហា​មួយ​នេះ​ថា រោគ​សញ្ញា​រលុង​ទ្វារ​មាស (VRS)។ [embed-health-tool-baby-poop-tool] ២. ស្ងួត​ទ្វារមាស វា​ជា​រឿង​ធម្មតា​ទេ ដែល​ស្ត្រី​មាន​អារម្មណ៍​ថា ទ្វារ​មាស​ស្ងួត​ជា​ងធម្មតា បន្ទាប់​ពី​សម្រាល​កូន​រួច។ បញ្ហា​ផ្លាស់ប្ដូរ​ទ្វារ​មាស​នេះ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​កម្រិត​អ័រម៉ូន Oestrogen ទាប​ក្នុង​រាងកាយ​របស់​ម៉ាក់ៗ បើ​ប្រៀបធៀប​ទៅ​នឹង​ពេល​កំពុង​ពពោះ។ ចំពោះ​ស្ត្រី​បំបៅ​ដោះ​កូន កម្រិត​អ័រម៉ូន Oestrogen អាច​ទាប​ជាង​ម៉ាក់ៗ​ដែល​មិន​បំបៅ​ដោះ​កូន ដូច​នេះ​ទ្វារមាស​អាច​មាន​សភាព​ខ្លាំង​ជាង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ៣. ឈឺ​ចាប់​នៅ​បរិវេណ​ទ្វារមាស បន្ទាប់​ពី​សម្រាល​កូន​រួច ម៉ាក់ៗ​អាច​មាន​ការ​ឈឺ​ចាប់​នៅ​តំបន់​ថ្នេរ ឬ​បរិវេណ​ទ្វារមាស​តែ​ម្ដង ប៉ុន្តែ ការ​ផ្លាស់ប្ដូរ​ទ្វារមាស​មួយ​នេះ អាច​នឹង​ធូរស្រាល​ដូច​ធម្មតា​វិញ​ក្នុង​រយៈ ៦-១២សប្ដាហ៍​ក្រោយ​សម្រាល​រួច។ គ្នា​យើង​ស្រី​ៗ​ត្រូវ​ដឹង​ថា វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ថែទាំ​តំបន់​ទ្វារមាស​ឲ្យ​ស្អាត​ជានិច្ច […]


ក្រោយសម្រាល

ពិនិត្យសុខភាពក្រោយសម្រាល ផ្ដល់ប្រយោជន៍អីខ្លះដល់ម៉ាក់?

ពិនិត្យសុខភាពក្រោយសម្រាល ជា​រឿង​ចាំបាច់​សម្រាប់​ម៉ាក់​ៗ​គ្រប់​រូប ដើម្បី​តាម​ដាន​សុខភាព​របស់​ខ្លួន​យើង។ ធម្មតា នៅ​ពេល​ម៉ាក់​ៗ​សម្រាល​កូន​រួច​បាន​មួយ​រយៈ គ្រូពេទ្យ​នឹង​ណាត់​ម៉ាក់​ៗ​ឲ្យ​ជួប​តាមដាន​សុខភាព ហើយ​ការ​ពិនិត្យ​សុខភាព​ក្រោយ​សម្រាល​នេះ ផ្ដល់​ប្រយោជន៍​ដល់​ម៉ាក់​ៗ​ច្រើន។ តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត ​នៅ​រយៈ​ពេល​ ១​ខែ​កន្លះក្រោយ​សម្រាល​កូន ម៉ាក់​ៗ​គ្រប់​រូប​​ត្រូវ​តែទៅជួប​វេជ្ជបណ្ឌិតជំនាញ​។ គ្រូពេទ្យ​កំណត់​យក​ពេល​វេលា​នេះ​សម្រាប់​ណាត់​ជួប​ ដោយសារ​​ជា​រយៈ​ពេល​ដែល​រាងកាយ និង​ស្បូន​ស្ត្រី​ត្រលប់​មក​សភាព​ដើម​វិញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! អត្ថប្រយោជន៍​នៃ​ការពិនិត្យ​សុខភាព​ក្រោយ​សម្រាល ១. ពិនិត្យ​មើល​ស្នាម​របួស​ដែល​មាន​ក្រោយ​សម្រាល ថា​តើ​ជា​របួស​ជា​សះស្បើយ​ល្អ ឬ​នៅ ២. ពិនិត្យ​មើល​សុដន់​ម៉ាក់ៗ ថា​តើ​មាន​បញ្ហា​អ្វី ឬ​អត់ ពេល​បំបៅ​ដោះ​កូន (ឧ. មាន​ដុំ​ទឹកដោះ ស្ទះ​រន្ធ​ទឹកដោះ មាន​ខ្ទុះ​ដោះ) ៣. ពិនិត្យ​មើល​មាត់​ស្បូន និង​ស្បូន​ថា​តើ​វា​ត្រលប់​មក​សភាព​ល្អ​ដូច​ដើម ឬ​នៅ ៤. ពិសេស​នោះ ក៏​ជា​ពេល​វេលា​មួយ​សម្រាប់​ពិគ្រោះ​ពី​ការ​ពន្យារ​កំណើត​ផង​ដែរ ព្រោះ​នេះ​ជា​រយៈ​ពេល​ដែល​ប្ដី​ប្រពន្ធ​រស់​នៅ​ជាមួយ​គ្នា​បាន​វិញ ហើយ​តែង​យល់​ច្រឡំ​ថា នេះ​ជា​រយៈ​ពេល​ដែល​គ្មាន​ការ​បង្ក​កំណើត​ថ្មី ដែល​តែង​តែ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជា​ថ្មី ដោយ​ការ​គ្រោង​ទុក​ជា​មុន ៥. ពិនិត្យ​មើល​អំពី​សុខភាព​ម៉ាក់​ៗ​ផ្ទាល់ ថា​តើ​ម៉ាក់​ៗ​បាន​សម្រាក​គ្រប់​គ្រាន់ ឬ​ទេ និង​បាន​ញ៉ាំ​ចំណី​អាហារ​ល្អ​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​គាត់ និង​កូន​ហើយ ឬ​នៅ(ដោយ​បំបៅ​ដោះ)។ ហេតុ​ដូច​នេះ ម៉ាក់​ៗ​គ្រប់​រូប​ក្រោយ​ពី​សម្រាល​រយៈ​ពេល​៦​សប្ដាហ៍ គួរ​តែ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ធានា​បាន​នូវ​សុខុមាល​ភាព​មាតា​ក្រោយ​សម្រាល។


ក្រោយសម្រាល

គ្រូពេទ្យណែនាំ៖ ព្យាបាលទាស់ពេលកូនខ្ចី ម៉ាក់ៗដាច់ខាតកុំប្រើថ្នាំខ្មែរផ្សំពីសត្វព្រៃ

ពេល​ស្ត្រី​កូន​ខ្ចី គ្រាន់​តែ​មិន​ស្រួល​ខ្លួន​បន្តិច ចាស់ៗ​គិត​ថា ម៉ាក់ៗ​ទាស់​សរសៃ​ខ្ចី ហើយ​ខំ​ប្រឹង​ទៅ​រក​ថ្នាំ​ខ្មែរ ថ្នាំ​បុរាណ​មក​ដាំ​ផឹក ដើម្បី​កុំ​ឲ្យ​ទាស់​ខ្លាំង ខ្លាច​ប៉ះពាល់​ដល់​សុខភាព​ម៉ាក់​ៗ​ទើប​សម្រាល។ តាម​ពិត​ទៅ បើ​តាម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ គ្មាន​ទេ​ការ​ទាស់​ក្រោយ​សម្រាល​កូន​នោះ ហើយ​ការ​ប្រើ​ថ្នាំ​បុរាណ​មក​ព្យាបាល​ជា​រឿង​គិត​ខុស​បំផុតដែរ​។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ពន្យល់​ឲ្យ​ដឹង​ថា ដោយសារ​តែ​ជំនឿ​អំពី​ឱសថ​ផ្សំ​ដោយ​សត្វព្រៃ ពលរដ្ឋ​ខ្មែរ​យល់​ខុស​សម្លាប់​សត្វ​ទាំង​នោះ យក​មក​ធ្វើ​ថ្នាំ​ព្យាបាល​រោគ​ច្រើន​ប្រភេទ រួម​មាន​ថ្នាំ​ការពារ​មិន​ឲ្យ​ទាស់​ចំពោះ​ស្ត្រី​កូន​ខ្ចី។ ជួនកាល សូម្បីតែអំឡុងពេលពពោះ ម៉ាក់ៗខ្លះផឹកថ្នាំខ្មែរ ដើម្បីកើតកូនមកស្រួល តែវាផ្ដល់ផលប៉ះពាល់ច្រើនវិញដល់សុខភាពម្ដាយ និងគភ៌។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ នេះ​ជា​ជំនឿ​តៗ​គ្នា​យូរ​មក​ហើយ តាម​ពិត​ទៅ​វា​មិន​មាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បញ្ជាក់​ថា សត្វ​ព្រៃ ឬ​ឫស​ឈើ​ធ្វើ​ថ្នាំ​ការពារ​ជំងឺ​អ្វី​ទេ។ លោក​លើក​ឧទាហរណ៍​ថា ពលរដ្ឋ​ខ្លះ​យក​សត្វ​ពង្រូល ពោះ​ប្រ​ម៉ា ឆ្អឹង​សត្វ​ទេស សត្វ​រញី​ជាដើម យក​ទៅ​ធ្វើ​ថ្នាំ ប៉ុន្តែ វាគ្រាន់​តែ​ជា​ជំនឿ​តៗ​គ្នា​របស់​មនុស្ស​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ថ្នាំ​ស្អី​នោះ​ទេ។ [embed-health-tool-baby-poop-tool] ផ្ទុយ​ទៅ​វិញ សត្វ​ព្រៃ​តែង​មាន​ជំងឺ​ជាប់​ខ្លួន ហើយ​វា​អាច​ជា​ហានិភ័យ​សម្រាប់​សុខភាព​មនុស្ស ព្រោះ​សត្វ​ព្រៃ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ដូច​សត្វ​នៅ​ក្នុង​ស្រុក​ទេ បើ​យើង​ញ៉ាំ​ទៅ​វា នឹង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​វិញ និង​បង្ក​ឲ្យ​បាត់​បង់​សត្វ​ព្រៃ​ថែម​ទៀត។ វេជ្ជបណ្ឌិតដដែលបាន​ឲ្យ​ដឹង​ថា ស្ត្រី​ស្គម​រីងរៃ គ្មាន​ទឹកដោះ​ឲ្យ​កូន​បៅ ឬ​ជួប​បញ្ហា​សុខភាព​ផ្សេង​ក្រោយ​សម្រាល​កូន ភាគច្រើន​បណ្ដាល​មកពី​កង្វះ​អាហារូបត្ថម្ភ និង​គ្មាន​អនាម័យ​ពេល​សម្រាល​ជាដើម មិន​មែន​មក​ពី​ទាស់​អី​ហ្នឹងទេ។ ក្នុង​ករណី​ស្ត្រី​មិន​ស្រួល​ខ្លួន មុន​សម្រាល​ក្ដី ឬ​ក្រោយ​សម្រាល​ក្ដី ជម្រើស​ល្អ​បំផុត​ចំពោះ​សុខភាព​នោះ […]


ក្រោយសម្រាល

ធ្លាក់​ឈាម​ក្រោយ​សម្រាល​​កូនដោយ​វះកាត់​ នេះជាអ្វីម៉ាក់ៗគួរដឹង

ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​​ដោយ​វះកាត់​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។​ បន្ទាប់​ពី​សម្រាល​រួច​ រាងកាយ​របស់​​យើង​នឹង​បញ្ចេញ​ជាតិ​រម្អិល​ ឈាម​ និង​ជាលិកា​ដែល​នៅ​សេសសល់​តាម​ទ្វារ​មាស​។​ ឈាមតិចៗដែល​ធ្លាក់​ក្រោយ​សម្រាល​ទាំង​នេះ​​ អាច​មាន​រយៈពេល​រហូត​ដល់​៦​សប្ដាហ៍​ ប៉ុន្តែ​ពណ៌​ និង​បរិមាណ​នៃ​វត្ថុ​រាវ​ទាំង​នេះ ​នឹង​ថយ​ចុះ​ទៅ​តាម​ពេលវេលា​។​ ​ការ​ធ្លាក់​ឈាម​មាន​សភាព​បែប​ណា​? ​​​​​ម៉ាក់​ៗ​នឹង​ជួប​ប្រទះ​ការ​ធ្លាក់​ឈាម​ច្រើន​ និង​មាន​ពណ៌​ក្រហម​ចាស់​ ក្រោយ​សម្រាល​ដោយ​វះកាត់​រួច​ ដែល​នឹង​ថយ​ចុះ​នៅ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​​បន្ទាប់​។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​អាច​ឃើញ​កំណក​ឈាម​ អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​បន្ទាប់​ពី​សម្រាល​រួច​ផង​ដែរ។​ សម្រាប់​ការ​សម្រាល​​ដោយ​វះ​កាត់​ ស្រីៗ​យើង​អាច​ធ្លាក់​ឈាម​តិច​ជាង​អ្នក​ដែល​សម្រាល​តាម​ធម្មជាតិ បន្ទាប់​ពី​រយៈពេល​២៤​ម៉ោង​។​ វត្ថុ​រាវ​ដែល​ធ្លាក់​ក្រោយ​សម្រាល​នឹង​មាន​បរិមាណ​តិច​ជាង​មុន ព្រម​ទាំង​ផ្លាស់ប្ដូរ​ពណ៌​ផង​ដែរ ដូចជា​ពណ៌​ត្នោត​ ក្រហម​ស្រាល​ ផ្កា​ឈូក​ស្រាល​ និង​ចុង​ក្រោយ​គឺ​ពណ៌​ស​នៅ​​ក្នុង​រយៈ​ពេល​ពីរ​បី​សប្ដាហ៍​បន្ទាប់​។​ ​ការ​ធ្លាក់​ឈាម​ដែល​បន្ត​​ក្រោយ​សប្ដាហ៍​ទី​៤​ដល់​ទី​៦​ក្រោយ​សម្រាល​ ​អាច​ជា​សញ្ញា​នៃ​រដូវ​របស់​យើង​។​ ប្រសិនបើ​ម៉ាក់​ៗ​បំបៅ​ដោះ​ ការ​មក​រដូវ​​អាច​នឹង​ត្រូវការ​​ពេល​យូរ​ជាង​នេះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ការ​ថែទាំ​​​​​ពេល​ធ្លាក់​ឈាម​ក្រោយ​សម្រាល​ដោយ​វះ​កាត់​ ​​បន្ទាប់​ពី​សម្រាល​ដោយ​វះកាត់​រួច​ ស្រីៗ​យើង​គប្បី​ប្រើប្រាស់​សំឡី​ដែល​ក្រាស់​ និង​​ជក់​ទឹក​​បាន​ល្អ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​។​ យ៉ាង​ណា​មិញ ចូរ​ជៀសវាង​ប្រើប្រាស់តំប៉ុង​ បន្ទាប់​ពី​សម្រាល​កូន​រួច​មិន​ថា​សម្រាល​តាម​ធម្មជាតិ​ ឬ​វះកាត់​ឡើយ​។​ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ អាច​ជួយ​ឲ្យ​ការ​ធ្លាក់​ឈាម​មាន​ការ​ថយ​ចុះ ពីព្រោះ​សាច់​ដុំ​ស្បូន​ និង​សរសៃ​ឈាម​​ដែល​ព័ទ្ធ​ជុំវិញ​រួម​តូច​​នៅ​អំឡុង​ពេល​បំបៅ​ដោះ​។ ការ​បង្កើន​សកម្មភាព​នៅ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពី​វះកាត់​រួច​ ក៏​អាច​ធ្វើ​ឲ្យ​ឈាម​ធ្លាក់​កាន់​តែ​ខ្លាំង​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ចូរ​ព្យាយាម​​ដាក់​កម្រិត​សកម្មភាព​ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​​ជា​សះ​ស្បើយ​។ [embed-health-tool-due-date] នៅ​បរិវេណ​វះ​របស់​យើង​អាច​នឹង​មាន​ហូរ​ទឹក​រងៃ​នៅ​រយៈពេល​ប៉ុន្មានថ្ងៃ​ដំបូង​ បន្ទាប់​ពី​សម្រាល​ដោយ​ការ​វះកាត់​រួច​ ប៉ុន្តែ​​មិន​មាន​ចេញ​ឈាម​ឡើយ​។​ ចូរ​ថែទាំ​កន្លែង​វះកាត់​ឲ្យ​ស្អាត​ល្អ​ ដោយ​លាង​សម្អាត​ជាមួយ​នឹង​សាប៊ូ​ និង​ទឹក​ ក៏​ដូច​ជា​​​​ដាក់​វា​ឲ្យ​​មាន​ខ្យល់​ចេញ​ចូល​ល្អ​។ ម៉ាក់​ៗ​គប្បី​សាកសួរ​គ្រូពេទ្យ​ មុន​ពេល​លាង​សម្អាត​ត្រង់​បរិវេណ​វះកាត់​ជា​លើក​ដំបូង​ ដើម្បី​ធានា​សុវត្ថិភាព។​ ​ ​ ​​​​​​ពេល​ណា​ដែល​យើង​​​ត្រូវ​បារម្ភ​? ការ​​ធ្លាក់​ឈាម​​ច្រើន​ឡើង​ បន្ទាប់​ពី​សម្រាល​ដោយ​វះកាត់​រួច​ គឺ​ជា​កត្តា​ដែល​យើង​គួរ​បារម្ភ​ និង​ត្រូវ​ត្រួត​ពិនិត្យ​ដោយ​គ្រូពេទ្យ​ភ្លាម​ៗ​។​ […]


ក្រោយសម្រាល

៥ចំណុច ម៉ាក់ៗ​ថ្មីថ្មោង​​ចង់​ដឹងបំផុត ពីការមក​​រដូវ​ដំបូង​ក្រោយ​សម្រាល​កូន

រយៈពេល​៩​ខែ​ ដែល​ស្រីៗ​យើង​មិន​ចាំបាច់​​ខ្វល់ខ្វាយ​ពី​រឿង​មក​រដូវ​ ​​គឺ​ដូចជា​វិស្សមកាល​ដ៏​យូរ​គួរ​សម​​មួយ​។ ប៉ុន្តែ​នៅ​ពេល​ដែល​វិស្សមកាល​នេះ​បញ្ចប់​ទៅ​ យើង​ច្បាស់​ជា​​ប្រឈម​នឹង​ការ​មក​រដូវ​ដែល​ខុស​ប្លែក​ពី​រាល់​ដង​មិន​ខាន​។​ ​ការ​មក​រដូវ​ដំបូង​ ក្រោយ​សម្រាល​អាច​នឹង​មាន​ការ​ឈឺ​ចាប់​​លើស​ពី​ការ​​នឹក​ស្មាន​ ​ប៉ុន្តែ​ប្រសិនបើ​យើង​បាន​ដឹង​ជា​មុន​ យើង​ច្បាស់​ជា​ត្រៀម​ខ្លួន​​រួចរាល់​​ដើម្បី​ប្រឈម​នឹង​ស្ថានភាព​ទាំង​នេះ​ដោយ​ភាព​ឆ្លាត​វៃ​។ ១. ​មិន​មែន​រាល់​ការ​ធ្លាក់​ឈាម​ គឺ​ជា​ការ​មក​រដូវ​ទេ​ ស្រី​ៗ​យើង​ខ្លះ​អាច​នឹង​មាន​ការ​យល់​ច្រឡំ​ចំពោះ​ការ​ធ្លាក់​ឈាម​ បន្ទាប់​ពី​សម្រាល​កូន​រួច ​ថា​ជា​ការ​មក​រដូវ​​ដំបូង​។ យ៉ាង​ណា​មិញ រាល់​ការ​​បញ្ចេញ​ទឹក​រំអិល​ ​និង​ឈាម​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្លាក់​កករ​ឃ្លោក​ប៉ុណ្ណោះ  ​ដោយ​សារ​តែ​រាងកាយ​របស់​យើង​ព្យាយាម​កម្ចាត់​ចោល​​ជាលិកា​ស្បូន​ដែល​​យើង​ធ្លាប់​ត្រូវការ​ ដើម្បី​ការពារ​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​។​ ការ​ធ្លាក់​ឈាម​នេះ​ អាច​ផ្លាស់ប្ដូរ​​ពី​ពណ៌​ក្រហម​ក្រមៅ​ ទៅ​ជា​ផ្កាឈូក​ ត្នោត​ និង​​ខាប់​ ឬ​លឿង​រហូត​ដល់​​រយៈពេល​៤​ ទៅ​៦​សប្ដាហ៍​ បន្ទាប់​ពី​សម្រាល​កូន​រួច​។ ២. ការ​មក​រដូវ​អាច​អូស​បន្លាយ​ពេល​យូរ​ ​យោង​តាម​ការ​សិក្សា​​មួយ​ កាល​ពី​ឆ្នាំ២០១១ បាន​បង្ហាញ​ថា​ ​ការ​មក​រដូវ​ម្ដង​ទៀត​​អាច​ត្រូវការ​​ពេល​ចន្លោះ​ពី​៤៥​ថ្ងៃ​ ទៅ​៩៤​ថ្ងៃ ក្រោយ​សម្រាល។​ ​ជាក់​ស្ដែង ​​មាន​ករណី​ជាច្រើន​ ដែល​រដូវ​មិន​មក ​រហូត​ដល់​៦​ខែ​ក៏​មាន​ ហើយ​​កត្តា​នេះ​ គឺ​​មក​​ពី​ម៉ាក់​ៗ​​បន្ត​បំបៅ​ដោះ​កូន​ ដូច្នេះ​ហើយ​ អ័រម៉ូន​Prolactin ដែល​ផលិត​ទឹក​ដោះ អាច​​រាំងស្ទះ​ដល់​អ័រម៉ូន​បន្ត​ពូជ និង​ធ្វើ​ឲ្យ​​ស្ថានភាព​ដែល​ពង​អូវុល​មិន​កើត​ឡើង​មួយ​រយៈពេល​។ [embed-health-tool-due-date] ៣. ទោះ​មិន​មក​​រដូវ​ ក៏​យើង​មិន​​អាច​រួម​ភេទ​ដោយ​មិន​​​ការពារ​​ដែរ ​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​មិន​មក​រដូវ​ ក៏​មិន​អាច​កំណត់​អំពី​ការ​ពន្យារ​កំណើត​បាន​ដែរ​។​ ​យោង​តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សមាគម​នៃ​អ្នក​ជំនាញ​សុខភាព​បន្ត​ពូជ​ បាន​រក​ឃើញ​ថា​ ស្រ្តី​ម្នាក់​ក្នុង​ចំណោម​ស្រ្តី​១០០​នាក់​ អាច​នឹង​មាន​ផ្ទៃ​ពោះ​ បន្ទាប់​​ពី​រួម​ភេទ​ដោយ​ពុំ​បាន​ការពារ​ នៅ​អំឡុង​ពេល​​បំបៅ​ដោះ​កូន។​ ​ជាក់​ស្ដែង​ វិធីសាស្ត្រ​ពន្យារ​កំណើត​ដែល​មិន​មែន​ជា​អ័រម៉ូនដូចជា​កង​ដាក់​ក្នុង​ស្បូន […]


ក្រោយសម្រាល

ជំនឿខុសឆ្គងមួយចំនួន ធ្វើឲ្យគ្រោះថ្នាក់ដល់ស្ត្រី និងកូន(វីដេអូ)

ជំនឿ​ចាស់​បុរាណ​ពាក់​ព័ន្ធ​នឹង​ស្ត្រី​ពពោះ​មាន​ច្រើន ក្រៅ​ពី​ផ្តល់​សារ​អប់រំ ជំនឿ​មួយ​ចំនួន​ជា​ជំនឿ​ខុស​ឆ្គង ប្រាស​ចាក​ពី​ក្បូន​វេជ្ជសាស្ត្រ ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ស្ត្រី និង​កូន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ពន្យល់​លម្អិត​ពី​ជំនឿ​នាំ​ឲ្យ​គ្រោះថ្នាក់​ទាំង​នោះ។ ១. ផឹក​ថ្នាំ​បុរាណ​ពេល​ពពោះ ​ការ​ផឹក​ថ្នាំ​បុរាណ​ពេល​ពពោះ ដែល​ចាស់ៗ​ជឿ​​ថា​ថ្នាំ​បុរាណ​ជា​ថ្នាំ​រក្សា​គភ៌ និង​ជា​ថ្នាំ​ជំនួយ​សុខភាព​នោះ​មិន​ពិត​នោះ​ឡើយ។ លោក​វេជ្ជបណ្ឌិត​ថា ការ​ផឹក​ថ្នាំ​ខ្មែរ ឬ​ថ្នាំ​ចិន​សែ ពេល​ពពោះ មិន​បាន​ជួយ​អ្វី​នោះ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ដូចជា​ធ្វើ​ឲ្យ​សុក​ក្រិន ស្អិត​ជាប់​ស្បូន សុក​អត់​ធ្លាក់ ទឹក​ភ្លោះ​មិន​ថ្លា​ល្អ មាត់​ស្បូន​មិន​បើក កូន​ពិបាក​កើត ធ្លាក់​ឈាម​ខ្លាំង ឈាម​រាវ កូន​ខ្សោយ ឬ​ស្លាប់​ក្នុង​ពោះ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២. ផឹក​ស្រា-ស្រា​ថ្នាំក្រោយ​ពេល​សម្រាល ចាស់ៗ​ជឿ​ថា​ញ៉ាំ​ស្រា ឬ​ស្រា​ថ្នាំ ដែល​ផ្សំ​ពី​រុក្ខជាតិ ឫស​រុក្ខជាតិ សត្វ​ព្រៃ​ផ្សេងៗ ក្រោយ​សម្រាល​កូន ជួយ​ឲ្យ​ស្ត្រី​ឆាប់​រឹង​សរសៃ​ខ្ចី និង​បំបាត់​អាការៈ​ទាស់​សរសៃ ដូច​ជា​ស្ពឹក​ដៃ​ជើង ចុក​រួយ​ចង្កេះ​ខ្នង ស្រវាំង​ភ្នែក ព្រឺ​រងា។ ចំពោះ​ពេទ្យ​វិញ ការ​ដែល​ស្ត្រី​សម្រាល​កូន​រួច​ជួប​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ មក​ពី​ការ​ញ៉ាំ​ចំណី​អាហារ​មិន​គ្រប់​គ្រាន់ មិន​សម្បូរ​ជីវជាតិ ញ៉ាំ​តែ​ក្រៀម​ក្រោះ កូន​ធ្វើ​ទុក្ខ​អត់​ងងុយ ឬ​ខ្វះ​អនាម័យ​ក្រោយ​សម្រាល ធ្វើ​ឲ្យ​ឆ្លង​រោគ​ជា​ដើម។ ចំណែក​ការ​ញ៉ាំ​ស្រា​វិញ​មិន​អាច​បំបាត់​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នោះ​ទេ […]


ក្រោយសម្រាល

ក្លាយជាម៉ាក់ថ្មីថ្មោង មកដឹងពីរឿងគួរ និងមិនគួរធ្វើក្រោយសម្រាលកូនរួច

ក្រោយសម្រាលអាអូនរួច ម៉ាក់ៗច្រើនតែមានបញ្ហាសុខភាព ដោយសារតមនេះតមនោះ ហើយត្រូវមើលថែទាំកូនទាំងយប់ថ្ងៃ មិនសូវមានពេលសម្រាកគ្រប់គ្រាន់ទៀត។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែន សុខ នឹងណែនាំរឿងដែលស្ត្រីក្រោយសម្រាលគួរធ្វើ និងមិនគួរធ្វើ ដើម្បីចៀសវាងមានបញ្ហាដល់សុខភាព។ ប្រការគួរធ្វើ៖ - ញ៉ាំអាហារឲ្យគ្រប់គ្រាន់ និងទឹកឲ្យបានច្រើន៖ ក្រោយសម្រាលរួចពេទ្យតម្រូវឲ្យម៉ាក់ៗញ៉ាំអាហារ សម្បូរជីវភាពឲ្យច្រើន ចម្រុះមុខ ដើម្បីប៉ូវសុខភាពឲ្យឆាប់មានកម្លាំង និងសម្បូរទឹកដោះឲ្យម៉ឹម។ក្នុងនោះម៉ាក់ៗក៏អាចញ៉ាំម្សៅទឹកដោះគោសម្រាប់ម្តាយបំបៅដោះ និងទឹកឲ្យបានច្រើនរឹតតែល្អចំពោះសុខភាពខ្លួនឯង និងជួយដល់ការផលិតបរិមាណទឹកដោះបានច្រើន។ - លេបថ្នាំជាតិដែក៖ ពេលសម្រាលកូនរួចស្ត្រីបាត់បង់ឈាមច្រើន តាមការណែនាំរបស់ក្រសួងសុខាភិបាល តម្រូវឲ្យស្រ្តីញ៉ាំថ្នាំជាតិដែកចំនួន ៤២ គ្រាប់ ដើម្បីបំពេញគ្រាប់ឈាមក្រហមឲ្យបានច្រើន បំបាត់ភាពស្លេកស្លាំង។ - សម្រាកឲ្យបានគ្រប់គ្រាន់៖ កាលណាគេងមិនបាន ញ៉ាំក៏បានតិច ធ្វើឲ្យស្ត្រីងាយមានបញ្ហាសុខភាព ដែលចាស់ៗចំណាំហៅថា ទាស់។ ដូច្នេះស្ត្រីក្រោយសម្រាលត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើន ដោយពេលកូនគេង យើងត្រូវឆ្លៀតគេងដែរ មិនថាតិច ឬច្រើននោះទេ ព្រោះកូនតូច គេងញឹក ហើយក៏ភ្ញាក់ញឹកដែរ យើងត្រូវមើលថែ គ្មានពេលបានគេងយូរទេ។ - ងូតទឹក កក់សក់ធម្មតា៖ តាមទម្លាប់ចាស់ៗ សម្រាលកូនរួចមិនឲ្យម៉ាក់ៗងូតទឹក ឬកក់សោះនោះទេ ត្រូវរង់ចាំដល់ […]


ក្រោយសម្រាល

ហេតុអ្វី​បានជា​ស្រ្តី​ខ្លះ​មាន​ធ្លាក់ឈាមក្រោយសម្រាល? គ្រោះថ្នាក់អត់?

១– អ្វីជាការធ្លាក់ឈាមក្រោយសម្រាល? ការធ្លាក់ឈាមក្រោយសម្រាល (PPH) គឺជាការហូរឈាមច្រើនពេកក្រោយពេលសម្រាលដែលអាចបណ្តាលឲ្យស្រ្តី​ទើប​សម្រាល​កូន​ស្លាប់​បាន។ ការ​ធ្លាក់​ឈាម​នេះ​ត្រូវបានគេបែងចែកជា ២ ប្រភេទដោយផ្អែកលើកត្តាពេលវេលាដែលកើតមាន។ – ការធ្លាក់ឈាមក្រោយសម្រាលបឋម៖ ការបាត់បង់ឈាមច្រើនជាង ៥០០ មិល្លីលីត្រ​ក្នុងរយៈពេល ២៤ ម៉ោងដំបូងក្រោយពេលសម្រាល។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ២០ នាក់អាចមានបញ្ហានេះ។ ចំពោះ​ករណីធ្ងន់ធ្ងរវិញ​ មិនសូវកើតមានទេមានតែ ៣នាក់​ ក្នុង​ចំណោម​ ៥០០ នាក់​ប៉ុណ្ណោះដែលមានបញ្ហានេះ។ – ការធ្លាក់ឈាមក្រោយសម្រាលបន្ទាប់៖ ជាការហូរឈាមខ្លាំង និងមានភាពមិនធម្មតានៃទ្វារមាសចាប់ពី ២៤ ម៉ោងទៅ ១២ សប្តាហ៍បន្ទាប់ពីសម្រាលកូន។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៥០ នាក់អាច​មានអាការៈបែបនេះ។ រោគសញ្ញានៃការធ្លាក់ឈាមក្រោយសម្រាល រោគសញ្ញាទូទៅរួមមាន៖ – ការហូរឈាមដែលមិនអាចទប់បាន – កាត់បន្ថយសម្ពាធឈាម – ចង្វាក់បេះដូងកើនឡើង – កាត់បន្ថយចំនួនកោសិកាឈាមក្រហម – ហើម និងឈឺចាប់នៅទ្វារមាស និងនៅតំបន់ជុំវិញទ្វារមាស វាអាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើស្រីៗ​យើង​ប្រទះឃើញមានបញ្ហាអ្វីមួយនោះសូមពិគ្រោះជាមួយគ្រូពេទ្យ។ មូលហេតុនៃការធ្លាក់ឈាមក្រោយសម្រាល​ ករណីភាគច្រើននៃ PPH គឺមកពីស្បូនមិនកន្រ្តាក់ខ្លាំងគ្រប់គ្រាន់ ដោយសារតែការឈឺពោះខ្លាំងពេក ស្បូនហើមខ្លាំង កូនភ្លោះ ទឹកភ្លោះច្រើនពេក ឬទារកមាន​ទំហំធំ។ ពេលខ្លះការវិវឌ្ឍនៃដុំសាច់ស្លូត ឬសល់សុកក៏អាចប៉ះពាល់ដល់ការកន្រ្តាក់របស់ស្បូនដែរ។ កត្តាប្រឈមនៃការធ្លាក់ឈាមក្រោយសម្រាល ស្ថានភាពនេះច្រើនកើតមានលើស្ត្រីដែលមានអាយុលើសពី ៣៥ ឆ្នាំ។ ស្រីៗ​យើង​អាចគ្រប់គ្រងជំងឺនេះបានដោយកាត់បន្ថយនូវកត្តាហានិភ័យរបស់បញ្ហា​នេះ​។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ព័ត៌មានបន្ថែម។ ២– កត្តាដែលបង្កើនហានិភ័យនៃការធ្លាក់ឈាមក្រោយសម្រាល មានកត្តាជាច្រើនដែលបង្កើនហានិភ័យនៃការវិវត្ត PPH មានដូចជា៖ – ធ្លាប់មានការធ្លាក់ឈាមក្រោយសម្រាលពីមុន – ភាពធាត់ – ធ្លាប់សម្រាល​កូនច្រើនដង​ – ធ្លាប់ពរពោះកូនច្រើន – សុកពាំង​មាត់ស្បូន៖ ជាស្ថានភាពមួយដែលសុកគ្របដណ្តប់ ឬជិតនឹងតំបន់ដែលមាត់ស្បូនបើក។ – សុកស្អិតជាប់ស្បូន៖ ការភ្ជាប់សុកទៅនឹងស្បូនមុនពេលកំណត់។ – មានជំងឺបំរុងក្រឡាភ្លើង ឬជំងឺលើសឈាម – ជំងឺស្លេកស្លាំង – ការវះកាត់ – ការកើតកូន – សល់សុក – កាត់ទ្វាមាស  – ប្រើប្រាស់ការទាញ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ