ក្រោយសម្រាលកូនរួច ស្រីៗមួយចំនួនបែរជាមានបញ្ហាផ្លូវចិត្ត ផ្លាស់ប្តូរទាំងអារម្មណ៍ផ្លូវចិត្ត ផ្លូវកាយ និងអាកប្បកិរិយា ពិសេសស្រីៗដែលមានកូនដំបូង ខ្វះបទពិសោធក្នុងចិញ្ចឹមបីបាច់កូន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្រោយសម្រាលកូនរួច ស្រីៗមួយចំនួនបែរជាមានបញ្ហាផ្លូវចិត្ត ផ្លាស់ប្តូរទាំងអារម្មណ៍ផ្លូវចិត្ត ផ្លូវកាយ និងអាកប្បកិរិយា ពិសេសស្រីៗដែលមានកូនដំបូង ខ្វះបទពិសោធក្នុងចិញ្ចឹមបីបាច់កូន។
បើតាមការឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ ការដែលស្រីៗជួបវិបត្តិផ្លូវចិត្តក្រោយពេលសម្រាលកូនរួចថ្មីថ្មោង បណ្តាលមកពីកត្តាផ្លូវចិត្ត និងជីវសាស្ត្រ។ ក្នុងនោះមានការការប្រែប្រួលអ័រម៉ូន កត្តាជីវភាពខ្វះមុខខ្វះក្រោយ កូនធ្វើទុក្ខសម្រាកមិនបានគ្រប់គ្រាន់ មិនមានអ្នកជំនួសដៃជើង ឬក៏ទំនាក់ទំនងប្តីប្រពន្ធលែងផ្អែមល្ហែមដូចមុន។
អាការៈបាក់ទឹកចិត្តក្រោយសម្រាលកូន៖
– ពិបាកគេង
– រវើរវាយ
– អារម្មណ៍ងាយប្រែប្រួល
– អស់សង្ឃឹមក្នុងជីវិត
– មិនឃ្លាន
– គិតខ្លី ចង់ធ្វើអត្តឃាត។
ទោះយ៉ាងណាស្រីៗមួយចំនួន ជួបអាការៈបាក់ទឹកចិត្តតែក្នុងរយៈ៣ខែដំបូងប៉ុណ្ណោះ ដោយសារតែកូននៅតូចពេក ត្រូវមើលថែទាំកូនទាំងយប់ទាំងថ្ងៃ អ្នកខ្លះរកតែពេលគេងក៏មិនបាន ញ៉ាំក៏មិនត្រង់មាត់ទៀត។
ប៉ុន្តែចំពោះស្រីៗដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ កុំឲ្យនៅអូសបន្លាយយូរអី ត្រូវសុំជំនួយពីអ្នកផ្ទះ ពិសេសស្វាមី ឬប្រញាប់ទៅពិគ្រោះជាមួយពេទ្យចិត្តសាស្ត្រ ដើម្បីឲ្យស្ថានភាពផ្លូវចិត្តប្រសើរឡើងវិញ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕