មូលហេតុមួយចំនូនដែលស្រីៗកំពុងពពោះ ត្រូវគ្រូពេទ្យណែនាំមិនឲ្យរួមភេទ អាចដោយសារតែមានការធ្លាក់ឈាមច្រើនពេលពពោះ។ ការរួមភេទពេលពពោះអាចធ្វើឲ្យឈាមធ្លាក់កាន់តែច្រើន ប្រសិនជាសុកក្នុងស្បូនទាបពេក។
មូលហេតុមួយចំនួនទៀតដូចជា៖
- ប្រឈមនឹងការសម្រាលកូនមុនខែ
- ប្រឈមនឹងការរលូតកូន ឬមានប្រវត្តិរលូតកូន
- មានធ្លាក់ឈាមតាមទ្វារមាស ធ្លាក់ស ឬឈឺចាប់ដោយមិនដឹងមូលហេតុ
- ធ្លាយថង់ទឹកភ្លោះ ឬដាច់រហែកភ្នាសថង់ទឹកភ្លោះ
- មាត់ស្បូនបើកធំលឿនជាងធម្មតា
- សុកនៅក្នុងស្បូនទាបពេក និងករណី
- អាចមានកូនភ្លោះពីរ ឬបី ជាដើម។