backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

អ្នកមានបញ្ហារលាកក្រពះ គួរជៀសវាងប្រភេទអាហារទាំងនេះជាបន្ទាន់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 24

អ្នកមានបញ្ហារលាកក្រពះ គួរជៀសវាងប្រភេទអាហារទាំងនេះជាបន្ទាន់

ក្រពះមានមុខងារសំខាន់ក្នុងដំណើរការបំបែកអាហារ ហើយ កាលណាក្រពះមានបញ្ហា ដូចជារលាក ឬសឹកស្រទាប់ការពារ ​នោះប្រព័ន្ធរំលាយអាហារទាំងមូលនឹងថយចុះមុខងារសំខាន់មួយ ថែមទាំងអាចបង្កផលប៉ះពាល់ដល់សរីរាង្គផ្សេងទៀត ប្រសិនបើយើងមិនបានការពារ និងព្យាលបានល្អត្រឹមត្រូវនោះទេ។ ដូច្នេះដើម្បីការពារការរលាកក្រពះ កុំឲ្យវិវត្ដទៅរកស្ថានភាពកាន់តែធ្ងន់ធ្ងរយើងត្រូវ ជៀសឆ្ងាយពីប្រភេទអាហារដូចខាងក្រោម៖

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

អាហារហឹរ៖ សម្រាប់អ្នកមានបញ្ហារលាកក្រពះ ឬ ស្រទាប់ការពារក្រពះស្ដើង ការញ៉ាំអាហារហឹរនឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ក្រពះ។ វានឹងបង្ហាញរោគសញ្ញាដូចជា ការក្រហល់ក្រហាយ ភើរច្រើន និង ក្រពះធ្វើការបំបែកអាហារយូរជាងធម្មតា។ កាត់បន្ថយការញ៉ាំអាហារហឹរប្រសិនអ្នកដឹងថា មានបញ្ហាក្រពះ។

អាហារជាតិអាស៊ីត៖ អាហារដែលមានជាតិអាស៊ីតច្រើន ក៏មិនគួរញ៉ាំដែរព្រោះវាធ្វើឲ្យក្រពះកាន់តែប្រឈមការរលាក និង ស្រទាប់ការពារកាន់តែសឹកស្ដើង។ អាហារដែលមានជាតិអាស៊ីតដូចជា ផ្លែប៉េងប៉ោះ  ម្នាស់ និង អាហារផ្អាប់ជាដើម។​

ពពួកភេសជ្ជៈផ្អែមៗ៖ ភេសជ្ជៈកំប៉ុងផ្អែមៗ ក៏គួរកាត់បន្ថយផងដែរ ព្រោះវាក៏ធ្វើឲ្យអាស៊ីតក្រពះកាន់តែកើនខ្លាំងជាងធម្មតា។ ស្រដៀងគ្នានោះដែរ ពពួកគ្រឿងស្រវឹងក៏ត្រូវកាត់បន្ថយដូចគ្នា។

អាហារខ្លាញ់៖ អាហារខ្លាញ់គឺត្រូវជៀសវាងដាច់ខាតតែម្ដង ដូចជា ឆា ចៀន បំពង វាធ្វើឲ្យអ្នកជំងឺមានអាហារអាការៈ ក្រហល់ក្រហាយ ភើរច្រើន ស្រដៀងគ្នានឹងការញ៉ាំអាហារហឹរ។

មូលហេតុដែលបណ្ដាលមានការរលាកក្រពះ

ការរលាកក្រពះអាចបណ្ដាលមកពីមូលហេតុច្រើន​យើង ប៉ុន្ដែខណៈពេលនេះយើងនឹងលើកយកតែមូលហេតុសំខាន់ៗតែប៉ុណ្ណោះ ដូចជា៖

  • ការជក់បារី
  • ផឹកគ្រឿងស្រវឹងច្រើន
  • ការប្រើប្រាស់ថ្នាំប្រឆាំងការរលាក
  • កើតស្ដ្រេសខ្លាំង
  • ធ្លាប់ឆ្លងកាត់ការវះកាត់
  • ប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង
  • អាលែកហ្ស៊ីនឹងអាហារញឹកញាប់

តើពេលណាគួរទៅជួបគ្រូពេទ្យ?

នៅពេលរោគសញ្ញាគួរសង្ស័យមួយចំនួនបានកើតឡើងញឹកញាប់ អ្នកត្រូវទៅជួបគ្រូពេទ្យ ដើម្បីទទួលការណែរនាំ និង ព្យាបាលឲ្យបានត្រឹមត្រូវ ខណៈវាស្ថិតក្នុងដំណាក់កាលស្រាល។ រោគសញ្ញាទាំងនោះមានដូចជា៖

  • ក្រហាយក្នុងពោះញឹកញាប់
  • រោគសញ្ញាកើតមានចន្លោះពី១ ទៅ២សប្ដាហ៍
  • ធ្លាប់ប្រើប្រាស់ប្រភេទថ្នាំប្រឆាំងការរលាកច្រើន
  • មានឈាមក្នុងលាមក

ទឹកនោមផ្អែម

អត្ថបទគួរអាន៖

ចំណុចសំខាន់

ដើម្បីការពារការរលាកក្រពះ កុំឲ្យវិវត្ដទៅរកស្ថានភាពកាន់តែធ្ងន់ធ្ងរយើងត្រូវ ជៀសឆ្ងាយពីប្រភេទអាហារដូចខាងក្រោម៖
  • អាហារ​ហឹរ
  • អាហារ​ជាតិ​អាស៊ីត
  • ពពួកភេសជ្ជៈផ្អែមៗ
  • អាហារ​ខ្លាញ់។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 24

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម