home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អាហារ ២ប្រភេទ ត្រូវតែចៀសវាង បើមានជំងឺអូទីស្សឹម

អាហារ ២ប្រភេទ ត្រូវតែចៀសវាង បើមានជំងឺអូទីស្សឹម

របបអាហារ ដូច​ដឹង​ស្រាប់ហើយ សំខាន់​ណាស់​សម្រាប់​សុខភាព​យើង​ទាំង​អស់​គ្នា យ៉ាងណា​​ត្រូវ​ដឹង​ថា អាហារ​ណា​ល្អ អាហារ​ណា​មិន​ល្អ​ដែរ បើចេះ​តែ​ញ៉ាំ​ផ្តេស​ផ្តាស មិន​ត្រឹម​តែ​មិន​ជួយ​ដល់​រាង​កាយ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់សុខភាព​ទៀត​ផង ពិសេស​​បើ​យើង​កំពុង​មាន​ជំងឺ​ស្រាប់។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” ចង់​លើកឡើងអាហារ​ ២ប្រភេទ គួរ​ចៀស​វាង បើ​យើង​កំពុង​មាន​ជំងឺ​អូទីស្សឹម។

១- អាហារមាន​ជាតិ Gluten និង Casein

ជំងឺ​អូទីស្សឹម ឬ​ហៅ​ថា Autism Spectrum Disorder (ASD) ជា​ជំងឺ​ដែល​បណ្ដាល​មក​ការ​វិវត្តរបស់​ខួរ​ក្បាល។ គ្នា​យើង​មាន​ជំងឺ​អូទីស្សឹម ច្រើន​មាន​បញ្ហា​ក្នុង​ការ​ប្រាស្រ័យទាក់ទងជាមួយ​អ្នក​ដទៃ។ ដើម្បី​បន្ថយ​រោគ​សញ្ញា​ជំងឺ​នេះ គ្រូពេទ្យ​អាច​នឹង​ឲ្យ​ញ៉ាំ​របប​អាហារ​ពិសេស​មួយ​ចំនួន។

មាន​ទ្រឹស្ដី​មួយ​បាន​និយាយ​ថា គ្នា​យើង​មាន​ជំងឺ​អូទីស្សឹម ងាយអាល្លែកហ្ស៊ីជាមួយ​អាហារ​មាន​ជាតិ Gluten និង Casein ណាស់។ ពេល​ញ៉ាំ​អាហារ​​មាន​សារធាតុ​ទាំង​នេះ រាង​កាយ​គ្នា​យើង​ដែល​មា​​ជំងឺ ​នឹង​បំបែក​សារធាតុមួយ​ឈ្មោះថា Peptides និង​ប្រូតេអ៊ីន ខុស​ពី​មនុស្ស​ធម្មតា​ដែល​មិន​មាន​ជំងឺ​ ហើយ​កត្តា​នេះ ទើប​ធ្វើ​ឲ្យ​ជំងឺ​យើងកាន់​តែ​ធ្ងន់​ធ្ងរ។ ខួរ​ក្បាល​គ្នា​យើង​កើត​ជំងឺ​អូទីស្សឹម នឹង​ច្រឡំ​ថា ​ជាតិ​ប្រូតេអ៊ីន​ទាំង​នោះ ដូច​នឹង​សារធាតុ​គីមី​ក្នុង​អាភៀន ហើយ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​គីមី​ទាំង​នោះ នាំ​ឲ្យ​យើង​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ខ្លួន ដោយ​​អ្នក​ជំនាញ​​រក​ឃើញ​ដែរ​ថា កម្រិត​សារធាតុ​រាវ​នៅ​ក្នុង​រាង​កាយគ្នា​យើង​មាន​​ជំងឺ​អូទីស្សឹម​ ក៏​មាន​ភាព​មិន​ប្រក្រតី​ដូច​គ្នា។

– សារធាតុ​ Gluten៖ សារធាតុ​នេះ ​អាច​រក​ឃើញ​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ ដូចជា ស្រូវ​សាលី និង​ស្រូវ Barley នំប៉័ង នំ Pretzels នំ​ខេក ប៉ាស្តា ជាទូទៅ ជាតិ​គ្លុយទែនទេ។ ​តម​ញ៉ាំ​ជាតិ​គ្លុយ​ទែន អាច​ជារឿង​ពិបាក ប៉ុន្តែយើង​​អាច​ពិនិត្យ​មើល​លើ​ស្លាកផលិត​ផល ​អាច​មាន​បញ្ជាក់​ មានជាតិ​​​គ្លុយទែន ឬគ្មាន​បាន ដោយ​មាន​សរសេរថា Gluten-free។

– សារធាតុ​ Casein៖ សារធាតុ​ Casein អាច​រក​ឃើញ​មាន​ក្នុង​អាហារ​​មាន​ជាតិ​ស្ករឡាក់​តូស (Lactose) ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អាហារ​​មួយ​ចំនួន ដាក់​ស្លាក​ថាគ្មាន​ជាតិ​ទឹក​ដោះគោ (Dairy-free) ឬគ្មាន​ជាតិ​ឡាក់តូស (Lactose-free) ក៏​នៅ​តែ​អាច​មាន​ជាតិ​បាន​ដែរ។ ដោយ​សារ​តែ​ផលិតផល​​ពី​ទឹក​ដោះគោ ជា​ប្រភព​ល្អ​បំផុត​របស់​វីតាមីន D និងជាតិ​កាល់ស្យូម ដូច​នេះ​ គ្នា​យើង​មាន​ជំងឺអូទីស្សឹម គួរ​តែ​ស្វែង​រក​ប្រភព​អាហារ​ផ្សេង​ទៀត​​មាន​កម្រិត​សារធាតុ​ទាំង​នេះ​គ្រប់​គ្រាន់ ដើម្បី​បំពេញ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖

២- សណ្ដែក​សៀង និង​ផលិតផល​ពី​សណ្ដែក​សៀង

សណ្ដែកសៀង​ និង​ផលិតផល​ពី​សណ្ដែក​សៀង អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​ហ្សែនបណ្ដាល​ឲ្យ​មាន​អាលែកហ្ស៊ី​អាហារ ហើយ​​បញ្ហា​នេះ​អាច​ធ្វើ​ឲ្យជំងឺ​អូទីស្សឹមយើង​​កាន់​តែ​ធ្ងន់​ធ្ងរ។

​ទំនាក់ទំនង​រវាង​ផលិត​ផលមាន​ប្រភព​ពី​សណ្ដែក​សៀង​ និង​អាការៈ​ប្រកាច់​លើក្មេងៗកើត​ជំងឺ​អូទីស្សឹម ក៏​អាច​កើត​មាន​ដូច​គ្នា មាន​ន័យ​ថា ​បើពេល​ក្មេងមាន​ជំងឺ​អូទីស្សឹម​តាំង​ពី​តូច ហើយ​បាន​​ញ៉ាំ​ផលិត​ផល​មាន​ជាតិ​ប្រូតេអ៊ីន​ពី​សណ្ដែក​សៀង នោះ​ពេល​ពេញ​វ័យ​ នឹង​អាច​មានអា​ការៈកាន់​តែ​​ប្រកាច់​ច្រើន។ អាការៈ​ប្រកាច់ អាច​នឹង​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​គ្នា​យើង​មាន​​ជំងឺនេះ ដោយ​សារ​តែ​សកម្មភាព​អេឡិកទ្រិច នៅ​ក្នុង​ខួរ​ក្បាល​ខុស​ប្រក្រតី។ ផលិតផល​ពី​សណ្ដែក​សៀង​ រួម​មាន ទឹក​ស៊ីអ៊ីវ ប្រេង​សណ្ដែក​សៀង តៅហ៊ូ និង​ទឹក​សណ្ដែក។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Gluten-Free/Casein-Free Diets for Autism. http://www.webmd.com/brain/autism/gluten-free-casein-free-diets-for-autism#1. Accessed June 24, 2017.

Foods to Avoid for Autism. http://www.livestrong.com/article/323790-foods-to-avoid-for-autism/. Accessed June 24, 2017.

Study suggests potential association between soy formula and seizures in children with autism. http://news.wisc.edu/study-suggests-potential-association-between-soy-formula-and-seizures-in-children-with-autism/. Accessed June 24, 2017.

Buie T. The relationship of autism and gluten. Clin Ther. 2013 May;35(5):578-83. doi: 10.1016/j.clinthera.2013.04.011.

5. Whiteley P, Shattock P, Knivsberg A-M, et al. Gluten- and casein-free dietary intervention for autism spectrum conditions. Frontiers in Human Neuroscience. 2012;6:344. doi:10.3389/fnhum.2012.00344.

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ គឹម កាណែល
កែ 02/09/2019
x