លទ្ធផលសិក្សាតាមដានប្រមាណជិត២០ឆ្នាំរបស់សាកលវិទ្យាល័យល្បីនេះ ទៅលើ អ្នកស្ម័គ្រចិត្តជាបុរស និងស្រ្តីប្រមាណ ជិត១សែននាក់ អំពីជំងឺទឹកនោមផ្អែម ដោយឃើញថា ប្រសិនបើពួកគេហូបទឹក ឬភេសជ្ជៈជាតិស្ករ កាន់តែតិច នោះត្រឹមសុខភាពពួកគេកាន់តែល្អជាងមុនឆ្ងាយ។
ការសិក្សាតាមដានដដែល ក៏បានបង្ហាញដែរថា អ្នកដែលបានហូបទឹក ឬភេសជ្ជៈជាតិស្ករច្រើន ពិសេសត្រឹមតែចំនួន ប្រហែល ១១៨មីលីលីត្រ (ចំណុះប្រហែល១ដប) ត្រឹមរយៈពេល៤ឆ្នាំ គេអាចជួបហានិភ័យទឹកនោមផ្អែម ដល់ទៅ១៦%។ ផ្ទុយទៅវិញ បើពួកគេប្តូរជាជម្រើស ទៅទម្លាប់ញ៉ាំទឹក ឬទឹកតែ ឬកាហ្វេវិញ លទ្ធផលសិក្សាបានឃើញថា ហានិភ័យជំងឺទឹកនោមផ្អែម បានថមថយចុះពី២%ដល់ ១០% ពិសេសជំងឺទឹកនោមផ្អែមប្រភេទ២។