backup og meta

ប្រើគ្រឿងផ្សំ ៣ មុខនេះច្រើនក្នុងអាហារ ប្រៀបបាននឹងយកជំងឺដាក់ខ្លួន

ប្រើគ្រឿងផ្សំ ៣ មុខនេះច្រើនក្នុងអាហារ ប្រៀបបាននឹងយកជំងឺដាក់ខ្លួន

ចម្អិន​ម្ហូប​អាហា​រម្តងៗ យើង​តែង​ប្រើ​គ្រឿង​ផ្សំ​​ជា​ច្រើនមុខ ដើម្បី​​បន្ថែម​រសជាតិ​អាហារ​​ឲ្យកាន់​​តែ​ឆ្ងាញ់ ក្នុង​នោះ​មាន​គ្រឿង​ផ្សំ​ ៣ ​មុខ ​ដែល​គេ​ប្រើ​ញឹក​ញាប់​ជាងគេ គឺ អំបិល ស្ករ និង​ប៊ីចេង។ ចំពោះ​គ្រឿង​ផ្សំ​ទាំង​៣​នេះ អ្នក​ជំនាញ​អះ​អាង​ថា បើ​យើង​ប្រើ​ច្រើន​ពេក​ប៉ះពាល់​ចំពោះ​សុខភាព​ខ្លាំង​ណាស់។

១. អំបិល

អំបិល​ជា​គ្រឿង​ផ្សំ​ដ៏​ពេញ​និយម ដែល​សឹង​គ្រប់​មុខ​ម្ហូប​មិន​អាច​ខ្វះ​អំបិល​បាន​ឡើយ​ទោះ​តិច ឬ​ច្រើ។  តែ​ទោះ​យ៉ាង​ណា​យើង​ម្នាក់ៗ​ត្រូវ​កំណត់​បរិមាណ​វា​តិច​ជាង ៥ ក្រាម/ថ្ងៃ (១ស្លាប​ព្រា​កាហ្វេ) ប៉ុណ្ណោះ ទើប​មិន​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព បើ​តាម​អង្គការ​សុខភាព​ពិភព​លោក។ ញ៉ាំ​ប្រៃ​ជា​មូលហេតុ​ឈាន​ទៅ​មាន​ជំងឺ​លើសសម្ពាធ​ឈាម គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល ជំងឺបេះដូង មហារីក​ក្រពះ- ពោះវៀន ក្រួស​តម្រង​នោម និង​​ជំងឺ​​ជា​ច្រើន​​ទៀត។

អត្ថបទពាក់ព័ន្ធ៖

២. ស្ករ

អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឱ្យ​មនុស្ស​ពេញ​វ័យ​ញ៉ាំ​ជាតិ​ស្ករ​សរុប​តិច​ជាង ១០% ក្នុង​ចំណី​អាហារ​សរុប​ប្រចាំថ្ងៃ ឯ​កុមារ​វិញ​តិច​ជាង ៥%។  “ស្ករ”​ ជា​សារធាតុ​បន្ថែម​ក្នុង​ចំណី​អាហារ ជួយ​ឲ្យ​មាន​រស​ជាតិ​ផ្អែម ឆ្ងាញ់ ទាក់​ទាញ និង​​ចង់​ញ៉ាំ។ យ៉ាងណា បើ​យើង​ញ៉ាំ​ជាតិស្ករ​ច្រើន​ពេក នាំ​ឲ្យ​មាន​បញ្ហា​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព ពិសេស​ទៅ​ជា​ធាត់​លើស​ទម្ងន់ ប្រឈម​នឹង​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង លើស​សម្ពាធឈាម ទឹក​នោម​ផ្អែម ជំងឺបេះដូងជាដើម។

អត្ថបទពាក់ព័ន្ធ៖

៣. ប៊ីចេង

ប៊ីចេង​ជា​ម៉ូលេគុលគីមី ប្រើ​ជា​គ្រឿង​បន្ថែម​រសជាតិ និង​រក្សា​គុណភាព​អាហារ។ ជាយូរមកហើយ យើង​តែង​ឮ​ពាក្យ​ចចាម​អារ៉ាម​លើក​ឡើង​ថា ញ៉ាំ​ប៊ីចេង​ធ្វើ​ឲ្យ​ពុក​ឆ្អឹង តែ​មក​​ដល់​​ពេល​នេះ​មិន​ទាន់​មាន​ភស្តុតាង​ណា​បញ្ជាក់​រឿង​នេះ​ជា​ការ​ពិត​នៅ​ឡើយ។ ទោះ​មិន​បង្ក​ឲ្យ​ពុក​ឆ្អឹង ប៊ីចេង​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន។ ប៊ីចេង ដែល​ជា​សារធាតុ​រំញោច​រសជាតិ អាច​បង្ក​ឲ្យ​យើង​ឈឺ​ក្បាល ដូច្នេះដើម្បី​ទទួល​បាន​សុខភាព​ល្អ គួរតែ​ប្រើ​ប៊ីចេង​នៅ​ក្នុង​កម្រិត​តិច​បំផុត ហើយ​បើ​គិត​ថា​ខ្លួនឯង​ប្រតិកម្ម​ដូចជា ឈឺក្បាល បែកញើស វិល​មុខ ស្ពឹក​ដៃ​ជើង ឬ​កន្លែង​ផ្សេង ឈឺ​ទ្រូង ក្អួត ចង្អោរ គួរ​ចៀសវាង​អាហារ​មាន​ជាតិ​ប៊ីចេង។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/02/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម