តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អំឡុងពេល COVID-19 មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ

    អំឡុងពេល COVID-19 មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ

    ក្នុង​ពេល​ពិភព​លោក​កំពុង​មាន​ភាព​ចលាចល​ពី​ជំងឺ COVID-19 ត្រូវ​ការ​ឲ្យ​យើង​គ្រប់​គ្នា​ថែ​ទាំ​សុខភាព​បាន​ល្អ ទាំង​អនាម័យ និង​អាហារ​ដែល​ញ៉ាំ​រាល់​ថ្ងៃ​ដើម្បី​សុខភាព ប៉ុន្តែ​មាន​អាហារ​មួយ​ចំនួន​ដែល​មិន​ត្រូវ​ញ៉ាំ​ក្នុង​ពេល​នេះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ប្រព័ន្ធ​ការពារ​រាង​កាយ​​របស់​យើង​ខ្លាំង។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ពី​ប្រភេទ​អាហារ​ប៉ុន្មាន​ខាង​ក្រោម​ដែល មិន​ល្អ​ចំពោះ​ប្រព័ន្ធ​ការពារ​របស់​យើង បើ​ញ៉ាំ​ញឹកញាប់​រួម​មាន៖​

    ​​១. Fast food

    ការ​ញ៉ាំ​អាហារ ​fast food ជា​ប្រចាំ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ការ​ប្រែប្រួល​ចំពោះ​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​សំខាន់​ផ្សេងៗ​ដោយ ធ្វើ​ឲ្យ​ស្ថានភាព​ប្រុងប្រយ័ត្នខ្ពស់​របស់​ប្រព័ន្ធភាពស៊ាំ​ដំណើរ​ការ​ក្នុង​រយៈ​ពេលយូរ។

    ២. អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់

    ស្ករ​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​ប្រព័ន្ធ​ភាពស៊ាំ ​ដោយ​ស្ករ​ប្រជែង​យក​កន្លែង​របស់​វីតាមីន C ដែលជា​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុងការ​ដំណើរ​ការ។ នៅ​ពេល​មាន​ជាតិ​ស្ករ​ច្រើន​ក្នុង​រាងកាយ ប្រព័ន្ធ​ភាពស៊ាំ​កាន់​តែ​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​វីតាមីន C ដែល​នេះ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​បាត់បង់​ប្រសិទ្ធ​ភាព​ដល់​ ៤០% និង​មាន​រយៈ​ពេល​ច្រើន​ម៉ោង​ក្រោយ​ពី​ញ៉ាំ​ជាតិស្ករ។

    ៣. ទឹក​ក្រូច​គ្មាន​ជាតិ​ស្ករ (Diet Soda)

    ត្បិត​តែ​វា​គ្មាន​ជាតិ​ស្ករ ក៏​ប៉ុន្តែ​ទឹក​ក្រូច​គ្មាន​ជាតិ​ស្ករ​ពោរពេញ​ទៅ​ដោយ​គ្រឿង​ផ្សំ​សប្បិនិម្មិត រួម​មាន​សារធាតុ​ធ្វើ​ឲ្យ​ផ្អែម​ដូចជា aspartame saccharin និង sucralose សុទ្ធ​តែ​ជា​សារធាតុ​ដែល​មិន​ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំទេ។ សារធាតុ​ទាំង​នេះ អាច​កាត់​បន្ថយ​កម្រិត​នៃ​បាក់តេរី​ល្អ​នៅក្នង​គ្រឿង​ក្នុង និង​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ការធ្វើមេតាប៉ូលីស ជាតិស្ករ ដែល​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​ឆ្លើយ​តប​នឹង​បញ្ហា​នានា។

    អត្ថបទពាក់ព័ន្ធ៖

    ៤.ភេសជ្ជៈ​មាន​ជាតិ​អាល់កុល

    ​ការ​ផឹក​ស្រា​មួយ​កែវ​យូរៗម្តង វា​មិន​មាន​ប៉ះពាល់​អី​ដល់​សុខភាព​ទេ ប៉ុន្តែ​អង្គការសុខភាពពិភពលោក បាន​ឲ្យ​ដឹង​ថា ការ​ផឹក​ស្រា​ញឹកញាប់​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​ធម្មតា​របស់​ប្រព័ន្ធ​ភាពស៊ាំ។ លើសពី​នេះ ការ​ផឹក​ស្រា​អាច​ប៉ះពាល់​ដល់​អ័រម៉ូន​ដែល​រំខាន​ដល់​ចង្វាក់​ Circadian ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​វដ្ដ​នៃ​ការ​គេង​​បាន​ដែរ ព្រោះ​វា​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធទៅ​នឹង​មុខ​ងារ​ប្រព័ន្ធភាពស៊ាំ​របស់​យើង។

    ៥. ជាតិ​កាហ្វេអ៊ីន

    នៅ​ពេល​ព្រឹក​បើ​បាន​ដាក់​កាហ្វ​មួយ​កែវ អារម្មណ៍​ដឹង​តែ​ស្រស់​ថ្លា​តែម្តង តែ​ការ​ដែល​ផឹក​កាហ្វេ​ហើយ​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្វាង​នៅ​ពេល​ព្រឹក អាច​ប៉ះ​ពាល់​ដល់​ការ​ជម្រុញ​កម្រិត​អ័រម៉ូន ​Cortisol ជា​ហេតុ​​ដែល​អាច​បណ្តាល​ឲ្យ​​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ដល់​ដំណើរ​ការ​ប្រព័ន្ធភាពស៊ាំផង​ដែរ។​​​

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 29/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: