តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

តើគួរញ៉ាំអាហារប្រភេទណាទើបល្អចំពោះសុខភាពផ្លូវចិត្ត?

    តើគួរញ៉ាំអាហារប្រភេទណាទើបល្អចំពោះសុខភាពផ្លូវចិត្ត?

    ការមាន​របប​អាហារ​ត្រឹម​ត្រូវ​អាច​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្តរបស់​យើង​បាន​។ ប៉ុន្តែ​ប្រសិនជា​រាងកាយ​មិន​ទទួល​បាន​អ្វី​ដែល​ត្រូវ​ការ យើង​អាច​នឹង​មាន​អារម្មណ៍​មិន​ល្អ និង​មាន​ផល​អវិជ្ជមាន​ទៅលើ​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្តទៀត​ផង​។ ជាមួយ​គ្នា​នោះដែរ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏មាន​សារៈសំខាន់​សម្រាប់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្តដែរ​។ នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ការ​កើន​ឡើង ឬ​ធ្លាក់​ចុះ​វិញ​នោះ​អាច​ប៉ះពាល់​ដល់​អារម្មណ៍​យើង​ដោយអាច​មាន​អារម្មណ៍ថា​​ហត់ និង​ស្ពឹក​ជាដើម​។

    របប​អាហារ​ល្អ​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត

    អាហារ​ដែល​ទ្រទ្រង់​ដល់​សុខភាព​ផ្លូវ​ចិត្ត​គឺ​ប្រភេទ​អាហារ​ដែល​ប្រឆាំង​នឹង​ការ​រលាក និង​ផ្តល់ឲ្យ​រាងកាយ​នូវ​ពពួក​វីតាមីន រ៉ែ និង​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ​មាន​ដូចជា៖

    • Probiotics ប្រសិនជា​សុខភាព​ពោះវៀន​មិន​ល្អ អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត។ នេះ​មក​ពី​ពោះវៀន​ផលិត​សារធាតុ​ serotonin ដែល​សារធាតុនេះផលិត​នូវ​អារម្មណ៍​សប្បាយ​រីករាយ។ ដូចនេះ​សម្រាប់​សុខភាព​ពោះវៀន គួរញ៉ាំ​អាហារ​សំបូរ​ដោយ​ probiotic មាន​ដូចជា​យ៉ាអួ គីមឈី និង​តៅហ៊ូ​ជាដើម។
    • អាហារ​ប្រឆាំង​ការ​រលាក៖ អាហារ​ដែល​អាច​កាត់បន្ថយ​ការ​រលាក​នៅ​ក្នុង​រាងកាយ​មាន​ដូចជា​ល្មៀត ខ្ញី គ្រាប់​ធញ្ញជាតិ ខ្លាញ់​ត្រី ផ្លែ​ប៉េងប៉ោះ បឺរី បន្លែ​បៃតង និង​ប្រេង​អូលីវ។
    • ប្រភេទ​អាហារ​ស្រស់៖ យក​ល្អ​គួរ​ញ៉ាំ​បន្លែ និង​អាហារ​ស្រស់​ដែល​មិនមាន​ការ​កែ​ច្នៃ។ យើង​ក៏​អាចញ៉ាំ​គ្រាប់ធញ្ញជាតិ​ស្រស់ និង​ប្រេង​រុក្ខជាតិផង​ដែរ​។

    របប​អាហារ​មាន​ផល​អវិជ្ជមាន​លើ​សុខភាព​ផ្លូវចិត្ត

    ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ល្អ យើង​​គួរ​ញ៉ាំ​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​ក្នុង​កម្រិត​តិចតួច ព្រោះ​អាហារ​ទាំង​នេះបើញ៉ាំច្រើន​​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង និង​បង្ក​ការ​រលាក​ក្នុង​រាងកាយ។

    • អាហារ​កែច្នៃ៖ អាហារ​ប្រភេទ​នេះ​រួមមាន​នំ​ដំឡូង​កញ្ចប់ នំ​ស្រួយ នំ​ដុត ដំឡូង​បារាំង​បំពង នំប៉័ង ផ្ដាស្តា ភីហ្សា និង​អាហារ​ក្លាហ្សេ។
    • អាហារ និង​ភេសជ្ជៈ​មាន​ជាតិស្ករ៖ អាហារ​មាន​ជាតិស្ករ ​មាន​ស្ករគ្រាប់ ការ៉េម នំដុត ភេសជ្ជៈ​soft drink និងទឹកក្រូច។ យក​ល្អ​គួរ​ចៀស​វាង​អាហារ​ប្រភេទនេះ ព្រោះ​អាច​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ធ្វើឲ្យ​យើង​​មាន​ថាមពល​តិច។
    • អាហារ​មាន​ជាតិ​ខ្លាញ់ saturated និង trans fat៖ ពពួក​ខ្លាញ់ saturated និង trans fat ផ្តល់​ប្រយោជន៍​តិច​ដល់​សុខភាព។ Trans fat មាន​ក្នុង​អាហារ​បំពង និង​អាហារ​កែច្នៃ​ដែលយើង​គួរ​ចៀស​វាង។ រីឯ​ខ្លាញ់ saturated fat មាន​ក្នុង​ពពួក​សាច់ក្រហម សាច់​កែច្នៃ សាច់​មាន់​ខ្មៅ សាច់​មាន់ ផលិតផល​ធ្វើ​ពី​ទឹក​ដោះគោ និង​ប្រេង​ដូង​ដែលយើង​គួរ​ញ៉ាំ​ក្នុង​កម្រិត​តិចតួច។

    បន្ថែម​ពី​នេះ ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ និងគេង​ឲ្យ​គ្រប់គ្រាន់​ក៏​មាន​សារៈសំខាន់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ ដូច​​ទៅ​នឹង​របប​អាហារ​ដែរ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.piedmont.org/living-better/good-mood-foods-what-to-eat-for-mental-health

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 08/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: