home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចំណីអាហារមានដាក់សារធាតុបូរ៉ាក់ ញ៉ាំទៅប៉ះពាល់អីខ្លះ? (វីដេអូ)

ចំណីអាហារមានដាក់សារធាតុបូរ៉ាក់ ញ៉ាំទៅប៉ះពាល់អីខ្លះ? (វីដេអូ)

បូរ៉ាក់ (Borax) ជា​សារ​ធាតុ​គីមីម្យ៉ាង ដែល​បង្កើត​ឡើង​ពី​សារធាតុ​រ៉ែ​ធម្មជាតិ​ឈ្មោះ ​សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុ​សម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​លើ​ចំណី​អាហារ​ឡើយ ព្រោះ​ប៉ះពាល់​ដល់​សុខភាព។

លោក ចាន់ សេដ្ឋា អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បាន​ឲ្យ​ដឹង​ថា សារធាតុ​បូរ៉ាក់​គេ​ប្រើ​ក្នុង​មុខងារ​ជាសាប៊ូ​សម្អាត​សម្លៀកបំពាក់​ ព្រោះ​បូរ៉ាក់​មិន​មាន​ផ្ទុក​សារធាតុ ផ្វស្វាត និងក្លរ ដូចនេះ​វា​ជាភ្នាក់​ងារលាង​ជម្រះ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​សម្លៀកបំពាក់​ទន់​ក្រោយ​ពេល​សម្អាត។ មួយ​វិញ​ទៀត​សារធាតុ​បូរ៉ាក់​ក៏​ត្រូវ​ប្រើ​ក្នុង​គ្រឿង​សម្អាង ជា​គ្រឿង​ផ្សំ​របស់ឡេ​លាប​ខ្លួន សាប៊ូដុស​ខ្លួន​ជាដើម ព្រោះ​វា​មានមុខងារ ការពារ ឬ​លាង​សម្អាត​ជាតិ​ខ្លាញ់។ចំណែក​នៅ​ក្នុង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ក៏​មាន​ដែរ ហើយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្លាប់​សត្វ ស្រមោច កន្លាត និង​សត្វល្អិតផ្សេងៗទៀត។

អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បន្ត​ទៀត​ថា ការ​ប៉ះពាល់​សារធាតុ​បូរ៉ាក់​អាច​បង្ក​ឲ្យ​មាន​ជំងឺ របកស្បែក ប្រគ្រីវកាច់ ខ្សោយតម្រង​នោមដែល​អាច​នាំ​ឲ្យ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ ឈឺ​សន្លាក់ និង​ឆ្អឹង ប៉ះពាល់​ដល់ប្រព័ន្ធ​ក្រពះ ​ពោះវៀន ចង្វាក់​ដង្ហើម​ថយ​ចុះ ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ខូច​ថ្លើម និង​​ប្រព័ន្ធ​ប្រសាទ។

ការ​បរិភោគ​អាហារ​ដែល​មាន​ផ្ទុកសារធាតុបូរ៉ាក់​ត្រឹមតែ ១៥-២០ ក្រាម អាច​សម្លាប់​មនុស្ស​ពេញ​វ័យ​បាន ហើយ​ចំពោះកុមារ គឺ​ត្រឹម​តែ ៥ ក្រាមប៉ុណ្ណោះ​។ ដូចនេះ​សារធាតុ​បូរ៉ាក់​ត្រូវតែ​រក្សា​ឲ្យឆ្ងាយ​ពី​គ្រឿង​បរិភោគ។

ប្រភេទ​ចំណី​អាហារ​ជាច្រើន​ត្រូវ​បាន​គេ​ដាក់​សារធាតុ Borax ក្នុង​នោះ​មាន​ដូចជា​មឹក ប៉ាតេ បង្គា​ស្រស់ ត្រី​ហើម ត្រី​ងៀត ប្រហិត​សាច់​គោ ត្រី ឈាម​ជ្រូក ប៉ាតេ សរសៃ​គុយទាវ ពពុះសណ្តែក បង្អែម​លត​ បាញ់ឌុក ខ្ញី​ហាន់​រួច ទំពាំង​ជូរ ស្ពៃ​ជ្រក់​ជាដើម ដើម្បី​រក្សា​ទុក​បាន​យូរ សាច់​នៅ​តែ​ស្រស់​មិន​ងាយ​ខូច ហើយ​បើ​បង្អែម​វិញ​ស្វិត​ល្អ។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

សារធាតុបូរ៉ាក់​ធ្វើឲ្យ​បង្អែម​ស្វិត​ រក្សា​សាច់​ឲ្យ​​ស្រស់ ​ប៉ះពាល់​សុខភាពម៉េចខ្លះ?

ចង់ឲ្យ​ថ្លើមមាន​សុខភាពល្អ គួរញ៉ាំ និងចៀសវាងអាហារទាំងនេះ(វីដេអូ)

កូនអាយុ ៦ ខែ ម៉ាក់ប៉ាគួរបន្ថែមអាហារក្រៅប៉ុន្មានដង/ថ្ងៃ ទើបល្អដល់កូន?

អាហារទាំងប៉ុន្មានប្រភេទនេះ ជាប្រភព​នៃប្រូតេអុីន (វីដេអូ)

អាហារ៦ប្រភេទ ផ្ដល់ប្រយោជន៍ច្រើន​ដល់សុខភាព​លំពែង (វីដេអូ)

មាន​បញ្ហាឈឺសន្លាក់ គួរចៀសវាងអាហារ និងភេសជ្ជៈទាំងនេះ

អាហារ​ ​៥​ប្រភេទ​ ​ធ្វើ​ឲ្យ​ខួរ​ក្បាល​​យើង​កាន់​តែ​ឆ្លាត​វៃ​​

សញ្ញាបញ្ជាក់ថា ទារកចង់ញ៉ាំអាហារបន្ថែមពីលើទឹកដោះម្តាយ ឬទឹកដោះគោ

កូនអាយុ ១-២ ឆ្នាំ គួរឲ្យបៅប៉ុន្មានដង? ហើយផ្តល់អាហារអីខ្លះ?


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ចាន់ វុត្ថា កែសម្រួល​ចុងក្រោយ 10/12/2020
ត្រួតពិនិត្យដោយ ជីព ចិត្ត
x