វេជ្ជបណ្ឌិតរូបនេះបន្ថែមទៀតថា ក្នុងករណីដែលយើងមានបញ្ហា រាងកាយចុះកម្ដៅ វាក៏ផ្ដល់ជាផលវិបាកច្រើនគួរឲ្យកត់សម្គាល់ដូចជា៖
– ស្លាប់ជាលិការាងកាយ (កើតឡើងនៅពេលដែលជាលិការាងកាយកក)
– រលាកចុងដៃចុងជើង ដោយសារត្រជាក់
– របួសដោយសារត្រជាក់
– រលួយជើង។ល។
និយាយរួម បញ្ហានៃការចុះកម្ដៅរាងកាយ ឬ hypothermia ត្រូវការព្យាបាលជាបន្ទាន់ដើម្បីទប់ស្កាត់ផលវិបាកដូចដែលបានរៀបរាប់ខាងលើកើតឡើង។ ប្រសិនបើយើងរង់ចាំកាន់តែយូរ យើងនឹងអាចជួបផលវិបាកដោយសារការចុះកម្ដៅរាងកាយកាន់តែច្រើន។
លើសពីនេះ យើងក៏អាចការពារខ្លួនយើងពីបញ្ហាឡើងត្រជាក់ ឬរក្សាសីតុណ្ហភាពខ្លួនឲ្យបានល្អក្នុងអាកាសធាតុត្រជាក់ដោយមិនចាំបាច់ប្រើគ្រឿងស្រវឹងបានដោយ ស្លៀកសំលៀកបំពាក់ច្រើនជាន់ ពាក់ស្រោមដៃ ស្រោមជើង និងចៀសវាងរាងកាយសើមក្នុងរយៈពេលយូរដូចជាពេលហែលទឹក ឬងូតទឹកជាដើម