home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

​របប​អាហារ​​ទាំង​នេះ​ ជួយ​រក្សាកម្រិត​អុកស៊ីសែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងរាងកាយ

​របប​អាហារ​​ទាំង​នេះ​ ជួយ​រក្សាកម្រិត​អុកស៊ីសែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងរាងកាយ

ពិត​ណាស់​ អុកស៊ីហ្សែន​មាន​សារសំខាន់​បំផុត​សម្រាប់​ទ្រទ្រង់​ជីវិត​របស់​យើង​ម្នាក់​ៗ​។​ ​រី​ឯ​សារធាតុ​ចិញ្ចឹម​បាន​ដើរ​តួនាទី​​​ស្នូល​​ក្នុង​ការ​កំណត់​​អំពី​សុខភាព​ រួម​​ទាំង​​រក្សា​កម្រិត​អុកស៊ីហ្សែន​ក្នុង​រាងកាយ​របស់​យើង​​ឲ្យ​​មាន​ដំណើរ​ការ​ល្អ​ផង​ដែរ​។ ដូចនេះ​ហើយ​ ដើម្បី​រក្សា​កម្រិត​អុកស៊ីហ្សែន​ គ្នា​យើង​គប្បី​បញ្ចូល​អាហារ​ទាំង​៣​ប្រភេទ​នេះ​ទៅ​ក្នុង​របប​អាហារ​។

១. អាហារ​ដែល​សំបូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​

យើង​រាល់​គ្នា​បាន​ដឹង​ហើយ​ថា សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ មាន​សារសំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​របស់​យើង​។​ ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ អាច​ការពារ​កោសិកា​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ ព្រម​ទាំង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ជា​ច្រើន​ រួម​ទាំង​ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​ជាក់លាក់​មួយ​ចំនួន​។​ ​ផ្លែ​​ប័រ​ ចេក​ ការ៉ុត​ ខ្ទឹម​ស​ និង​ផ្លែ​លម៉ើមាន​កម្រិត​អុកស៊ីតកម្ម​ខ្ពស់​ ដែល​មាន​គុណប្រយោជន៍​​ល្អ​ៗ​ដល់​សុខភាព​។​

២. អាហារ​​សំបូរ​​ជាតិ​សរសៃ​

ជាមួយ​គ្នា​នេះ​ដែរ​ ជាតិ​សរសៃ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​ ដូចជា​​​​ធ្វើ​ឲ្យ​សុខភាព​ពោះវៀន​ប្រសើរ​ឡើង​ កាត់បន្ថយ​ចំណង់​អាហារ​ និង​កម្រិត​កូលេស្តេរ៉ូល​។​ ពពួក​អាហារ​ទាំង​នេះ​ មាន​ដូចជា​ផ្លែ​ស្ត្រប៊ឺរី​ ប័រ​ ផ្លែ​ប៉ោម​ ​​ផ្កា​ខាត់​ណា​ខៀវ ការ៉ុត​ សណ្ដែក​ និង​គ្រាប់​ធញ្ញជាតិ​ ​​ដោយ​សារ​តែ​​វា​មាន​តម្លៃ​pH​៨​ ក៏​ដូចជា​ងាយ​ស្រួល​ក្នុង​ការ​រំលាយ​។​ បន្ថែម​ពី​នេះ​ អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ក៏​មាន​អង់ស៊ីម​ជា​ច្រើន​ ដែល​អាច​ជួយ​​រក្សា​តុល្យភាព​អ័រម៉ូន​របស់​រាងកាយ​ ព្រម​ទាំង​បង្កើន​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​។

របបអាហារ៤

៣. ផ្លែ​ក្រូច​​ឆ្មារ​

បន្ថែម​ពី​នេះ​ ក្រូច​ឆ្មារ​ក៏​ជា​អាហារ​កំពូល​ដែល​សំបូរ​ទៅ​ដោយ​អុកស៊ីហ្សែន​។​ វា​មាន​ជាតិ​អាស៊ីដ​ ប៉ុន្តែ​នឹង​ប្រែ​ទៅ​ជា​​សារធាតុ​Alkalin ក្រោយ​ពេល​ដែល​យើង​ញ៉ាំ​​វា។​ ជាក់​ស្ដែង​ ក្រូច​ឆ្មារ​មាន​ផ្ទុក​សារធាតុ​អេឡិចត្រូលីត្រ​ដែល​ជា​អាហារ​អាល់កាឡាំង ​ដ៏​ល្អ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ វា​ក៏​​មាន​ប្រសិទ្ធភាព​ក្នុង​​ការ​ព្យាបាល​ជំងឺ​ក្អក​ ផ្ដាសាយ​ គ្រុន​ក្ដៅ​ ក្រហាយ​ទ្រូង​ និង​ជំងឺ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 24/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត