home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អាហារ​​ ៥​មុខនេះ អាចប៉ះ​ពាល់​ការ​ផ្ចង់​អារម្មណ៍​ និង​ខួរ​ក្បាល

អាហារ​​ ៥​មុខនេះ អាចប៉ះ​ពាល់​ការ​ផ្ចង់​អារម្មណ៍​ និង​ខួរ​ក្បាល

ខួរ​ក្បាល​ គឺ​ជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​សម្រាប់​រាង​កាយ​របស់​យើង ដែល​ប្រៀប​ដូចជា​ម៉ាស៊ីន​​គ្រប់​គ្រង​លើ​មុខ​ងារ​នីមួយៗ​មិន​ថា​ការ​គិត ការ​ផ្ដោត​អារម្មណ៍ ឬចង្វាក់​បេះដូង គឺ​អ្វី​គ្រប់​យ៉ាង​​ត្រូវ​បាន​ភ្ជាប់​ទៅ​ខួរ​ក្បាល។ ដូច​គ្នា​ដែរ ​យើង​គួរ​តែ​ដឹង​ពីប្រភេទអាហារ​​​​ណា​​ដែល​ល្អ​ចំពោះ​ខួរ​ក្បាល​ និង​អាហារ​ណា​ខ្លះ​ដែល​ប៉ះពាល់​ដល់​ការ​ផ្ចង់​អារម្មណ៍​ និង​ខួរ​ក្បាល​។ អាហារ​ទាំង​៥ នេះ​អាច​និង​ផ្ដល់​ផល​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​ប្រសិន​បើ​គ្នា​យើង​នៅ​តែ​បន្ត​ញាំ​ច្រើន​។

១.ភេសជ្ជៈ​មាន​ជាតិ​ស្ករ

ទឹក​ក្រូច ទឹក​ផ្លែ​ឈើ ភេសជ្ជៈ​ប៉ូវ​កម្លាំង ទឹកសូដា​ គឺ​ភេសជ្ជៈ​ដែល​មាន​​រសជាតិ​ផ្អែម​ ទើប​គ្នា​យើង​ភាគ​ច្រើន​ញាំ​ជា​ប្រចាំ​ជំនួស​ឲ្យ​ការ​ផឹក​ទឹក​។ ដោយ​រសជាតិ​ផ្អែម​របស់​វា​ធ្វើ​ឲ្យ​យើង​ភ្លេច​ខ្លួន ​និង​មិន​បាន​គិត​ដល់​ហានិភ័យ​ផ្សេងៗ​ដល់​សុខភាព​នោះ​ទេ។ ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ទាំងនេះ​អាច​នឹង​​រួម​ចំណែក​បង្ក​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ជំងឺ​បេះដូង ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ខួរ​ក្បាល​ ដែល​អាច​ជា​មូលហេតុ​បង្កើន​ហានិភ័យ​នៃ​ការ​ភ្លេច​ភ្លាំង​ផង​ដែរ។ ដើម្បី​កាត់​បន្ថយ​ ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ទាំង​នេះ​យើង​អាច​ញ៉ាំផ្លែ​ឈឺ​ស្រស់ជំនួស​វិញ បើ​ចង់​បំពេញ​ជាតិ​ស្ករ​។​

២.ការ​ញាំ​ប្រៃ

គ្នា​យើង​ដឹង​ហើយ​ថា​អាហារ​ប្រៃ​ប៉ះ​ពាល់​ដល់​សម្ពាធ​ឈាម​ និង​បេះដូង។ ការ​ញ៉ាំ​ជាតិ​សូដ្យូម​ច្រើន​​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​គិត ការ​​យល់​ដឹង និង​ភាព​វៃ​ឆ្លាត​របស់​យើង។ បើ​តាម​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ញាំ​ប្រៃ​ពេក​ នឹង​ជាតិ​នីកូទីន​ច្រើន​អាច​និង​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​​។

៣.ជាតិ​អាល់កុល

ដូច​ដែល​គ្នា​យើង​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា​ការ​ញាំ​គ្រឿង​ស្រវឹង​ច្រើន​ហួស​កម្រិត​អាច​នឹង​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​របស់​យើង។ គ្រឿង​ស្រវឹង​អាច​នឹង​មាន​ផល​រំខាន​ដល់​ប្រព័ន្ធ​បញ្ជូន​សរសៃ​ប្រសាទ ​និង​អ្វីៗ​ជា​ច្រើន​ទៀត ​ហើយ​វា​ក៏​បណ្ដាល​ឲ្យ​ខ្វះ​វីតាមីន​B1​ដែល​ជា​ផល​បង្ក​ឲ្យ​មាន​ជំងឺ​ខួរក្បាល​ដោយ​សារ​តែ​ការ​ញាំ​គ្រឿង​ស្រវឹង​ច្រើន។

ផឹកស្រា

៤.អាហារ​កែ​ច្នៃ

គ្នា​យើង​ភាគ​ច្រើន​ចូល​ចិត្ត​ញាំ​អាហារ​កែច្នៃ​ច្រើន តែ​មាន​ដឹង​ទេ​ថា​វា​​អាច​ជា​បញ្ហា​បង្កើន​ជាតិ​កូលេស្តេរ៉ូលក្នុង​រាង​កាយ​។អាហារ​ទាំងនេះ​អាច​និង​អាក្រក់​បំផុត​សម្រាប់​ខួរ​ក្បាល​របស់​យើង​ដោយ​វប៉ះ​ពាល់​ដល់​ការ​ឆ្លុះ​បញ្ចាំង​នៃ​មុខ​ងារ​ឆ្លើយ​តប​ និង​បង្កើន​ហានិភ័យ​នៃ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ នៅ​ពេល​យើង​ញ៉ាំ​​ច្រើន​ពេក​ក្នុង​រយៈ​ពេល​យូរ​វា​អាច​និង​ធ្វើ​ឱ្យ​ខួរ​ក្បាល​របស់​យើង​រួញ​តូច​ដែល​ស្រដៀង​ទៅ​នឹង​ជំងឺ​សរសៃ​ប្រសាទ​ផង​ដែរ។

៥.ជាតិ​នីកូទីន

ជាតិ​នីកូទីន​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​របស់​យើង ដោយ​វា​​រំខាន​ដល់​ខួរក្បាល ដូច​ជា​​ការ​គ្រប់​គ្រង​​អារម្មណ៍​ បន្ថយ​លំហូរ​ឈាម​ គ្លុយកូស និង​អុកស៊ីសែន​នៅ​ក្នុង​ខ្លួន​យើង។

អាហារ​ល្អ​សម្រាប់​ខួរ​ក្បាល

បើ​តាម​សាកលវិទ្យាល័យ​Harvard អាហារ​​ល្អចំពោះ​ខួរ​ក្បាល​មាន​ដូច​ជា​បន្លែ​ស្លឹក​បៃ​តង ផ្លែ​ឈើ ខ្លាញ់​ត្រី តែ និង​កាហ្វេ និង​គ្រាប់​ផ្លែឈើ​។​

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ឃ្លាំង សុខបញ្ញា កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x