២.ពពួកសាច់ក្រហម និងសាច់កែច្នៃ
សាច់ក្រហម និងសាច់កែច្នៃជាប្រភេទអាហារ ដែលបង្កផលប៉ះពាល់ខ្លាំងចំពោះបេះដូង ហើយក៏អាចប៉ះពាល់ដល់ជំងឺទឹកនោមផ្អែមផងដែរ។ ចំពោះសាច់ក្រហមអ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំបាន ប៉ុន្ដែក្នុងបរិមាណតិច សាច់ក្រហមទាំងនោះមាន សាច់គោ និងសាច់ចៀមជាដើម។ ចំពោះសាច់កែរច្នៃ អ្នកជំងឺមិនគួរញ៉ាំនោះទេ ដូចជា ពពួកសាច់ក្រក ប្រហិត ហតដក ព្រោះសាច់ទាំងនោះមានផ្ទុកសារធាតុ កាបូអ៊ីដ្រាតច្រើន ធ្វើឲ្យអ្នកជំងឺប្រឈមនឹងការកើនឡើងជាតិខ្លាំង។
៣.ញ៉ាំបន្លែផ្លែឈើ
អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំបន្លែ និងផ្លែឈើបានធម្មតាក្នុងបរិមាណមធ្យម។ កន្លងមកមានការលើកឡើងពីការព្រួយបារម្ភចំពោះប្រភេទផ្លែឈើដែលមានរស់ជាតិផ្អែមខ្លាំង ដូចជា ផ្លែម្នាស់ ផ្លែប៉ោម ផ្លែចេក ផ្លែក្រូច ដែលអាចប្រឈមនឹងការកើនឡើងជាតិស្ករក្នុងឈាម។ ប៉ុន្ដែមិនដូច្នោះទេ ជាតិស្ករនៅក្នុងបន្លែផ្លែឈើស្រស់ មិនអាចបង្កគ្រោះថ្នាក់ដល់សុខភាពឡើយ ដោយឡែកពិសេសជាងនេះទៀត ផ្លែឈើមានសារធាតុចិញ្ចឹមច្រើន ដូចជា ជាតិសរសៃ វីតាមីន ប្រូតេអ៊ីន អាចជំនួយដល់សុខភាពអ្នកជំងឺបាន។ អ្នកជំងឺគួរជៀសវាងផលិតផល បន្លែ ផ្លែឈើកែច្នៃ ច្រកកំប៉ុង ព្រោះអាចមានបន្ថែមសារធាតុដើម្បីរក្សាគុណភាព។