backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ពពួកអាហារប៉ុន្មានប្រភេទនេះល្អសម្រាប់អ្នកជំងឺលើសឈាម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 23, 2023

ពពួកអាហារប៉ុន្មានប្រភេទនេះល្អសម្រាប់អ្នកជំងឺលើសឈាម

លើសសម្ពាធឈាម គឺជាជំងឺគ្រោះថ្នាក់មួយដែលអាចឆក់យកជីវិតយើងបានគ្រប់ពេលវេលាបើ​សិន​ជា​មិន​អាចគ្រប់​គ្រង​បាន​ល្អ​តាម​ការណែនាំ​របស់គ្រូពេទ្យ។ ជំងឺ​នេះ​ជាបញ្ហាចម្បងបំផុត ដែលបណ្ដាលឲ្យប៉ះពាល់ទៅដល់ផ្នែកសំខាន់ៗទៀត ក្នុងរាងកាយ ក្នុងនោះមានដូចជា បេះដូង និង ខួរក្បាល។ ដូច្នេះការជ្រើសរើសរបបអាហារបានត្រឹមត្រូវ ជួយរក្សាសម្ពាធឈាមបានល្អ គឺជារឿងចាំបាច់យើងត្រូវដឹង។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.អាហារសម្បូរវីតាមីន C

វីតាមីន C ជាសារធាតុសំខាន់ជួយប្រឆាំងនឹងអុកស៊ីតកម្ម ប្រឆាំងការរលាក។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារ ដែលមានវីតាមីន C ប្រចាំអាចជួយដល់ការប្រឆាំងអុកស៊ីតកម្មក្នុងសរសៃឈាមបានដល់ទៅ ៣០%។ យើងអាចរក វីតាមីន C បានពី​ដំឡូងជ្វា ខាត់ណាខៀវ ផ្លែស្ដ្រប៊ឺរី ផ្លែគីវី និង ពពួកផ្លែក្រូច។

២.អាហារសម្បូរវីតាមីន E

វីតាមីន E ជាប្រភេទខ្លាញ់រលាយ មានមុខងារប្រឆាំងទៅនឹងអុកស៊ីតកម្ម ដូចគ្នានឹងវីតាមីន C ដែរ។ វីតាមីនប្រភេទនេះ សម្បូនៅក្នុងពពួកគ្រាប់ធញ្ញជាតិ ដូចជាគ្រាប់ផ្កាឈូករ័ត្ន គ្រាប់ជី គ្រាប់អាល់ម៉ុន សណ្ដែកដី មិនតែប៉ុណ្ណោះក៏មាននៅក្នុងផ្លែប៊ឺ សាច់ត្រីសាលម៉ុនផងដែរ។

៣.អាហារសម្បូរជាតិប៉ូតាស្យូម

ពពួកអាហារដែលសម្បូរជាតិប៉ូតាស្យូម មានអត្ថប្រយោជន៍ជួយកាត់បន្ថយ ការលើសសម្ពាធឈាម ព្រោះសារធាតុមួយនេះជួយសម្រួលដល់ចរន្ដឈាម ឲ្យដំណើរការបានស្រួល ក៏ជួយបញ្ចុះកម្រិតសូដ្យូមក្នុងរាងកាយផងដែរ។ ប្រភេទអាហារសម្បូរសារធាតុមួយនេះមានដូចជា ចេក ដំឡូងជ្វា ស្ពៃពួយឡេង ប៉េងប៉ោះ ការ៉ុត ផ្លែទំពាំងបាយជូរ ផ្លែប៊ឺ និងគ្រាប់ធញ្ញជាតិ។

ប៉ូតាស្យូម

អ្នកស្រីវេជ្ជបណ្ឌិត Julia Zumpano ឯកទេសផ្នែករបបអាហារ បានលើកឡើងថា ផ្លែចេកសម្បូរដោយជាតិប៉ូតាស្យូមច្រើន ដែលអាចជួយបញ្ចុះកម្រិត​សូដ្យូមក្នុងខ្លួនបានល្អ។ ការញ៉ាំអាហារដែលសម្បូរជាតិសូដ្យូម ឬអំបិល​ច្រើន ងាយប្រឈមបញ្ហាលើសសម្ពាធឈាម។

៤.អាហារសម្បូរជាតិសេលេញ៉ូម

អាហារសម្បូរជាតិសេលេញ៉ូមក៏មានអត្ថប្រយោជន៍ជួយប្រឆាំងនឹងអុកស៊ីតកម្ម ដូចប្រភេទវីតាមីន C ផងដែរ។ សារធាតុប្រភេទនេះ យើងអាចរកបាននៅ ក្នុង សាច់មាន់ ត្រីធូណា និង គ្រាប់ធញ្ញជាតិ។

៥.អាហារសម្បូរជាតិកាល់ស្យូម

កាល់ស្យូមមានមុខងារសំខាន់ក្នុងដំណើការបញ្ចេញអ័រម៉ូន និងអង់ស៊ីម ដើម្បីជំរុញឲ្យរាងកាយអាចបំពេញមុខងាបានល្អ។ មិនតែប៉ុណ្ណោះ ក៏ជួយសម្រួលដល់ចរន្ដឈាម និង កាត់បន្ថយការលើសសម្ពាធឈាមបាន។ កាលស្យូម​សម្បូរ​នៅ​ក្នុង​ទឹក​ដោះ​គោ បន្លែ​ស្លឹកបៃតង និង​នំប៉័ង​ជាដើម​។​

អត្ថបទគួរអាន៖

៦.អាហារសម្បូរ L-arginine

L-arginine ជាសារធាតុដែលអាចបង្កើតអាស៊ីត nitric oxide វាមានអត្ថប្រយោជន៍ជួយសម្រួលដល់កោសិកាសាច់ដុំ។ ការសិក្សាបានបង្ហាញថា របបអាហារដែលសម្បូរសារធាតុមួយនេះក៏ជាផ្នែកមួយជួយបញ្ចុះសម្ពាធឈាមបានដែរ។ ដូច្នេះយើងអាចរកបានសារធាតុនេះនៅក្នុង គ្រាប់ធញ្ញជាតិ ពពួកសណ្ដែក ផលិតផលទឹកដោះគោជាដើម។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 23, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម