១. ស៊ុត
ការញ៉ាំស៊ុតអាចជួយជំរុញការផលិតកេរ៉ាទីនបានព្រោះស៊ុតក៏មាន Biotin ដែលជាសារធាតុចិញ្ចឹមសំខាន់ក្នុងការផលិតកេរ៉ាទីន។ ស៊ុតឆ្អិនមួយគ្រាប់ផ្តល់ Biotin ១០មីក្រូក្រាម។ ស៊ុតក៏មានសារធាតុចិញ្ចឹមផ្សេងទៀតដែរដូចជាសេលេន្យូម (Selenium) វីតាមីន A និងវីតាមីន B12។
២. ខ្ទឹមបារាំង
ខ្ទឹមបារាំងសម្បូរដោយ N-acetylcystein ជាសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរុក្ខជាតិដែលរាងកាយបំលែងទៅជាអាស៊ីដអាមីណូ L- cystein (ជាសមាសធាតុមួយនៃកេរ៉ាទីន)។ ម៉្យាងទៀត ខ្ទឹមបារាំងក៏ផ្តល់ហ្វូឡាត (Folate) ដែលសំខាន់ក្នុងការរក្សាឫសសក់ឲ្យរឹងមាំដែរ។
៣. ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុនសម្បូរប្រូតេអ៊ីន ដោយត្រីសាល់ម៉ុន ៨៥ក្រាមផ្តល់ប្រូតេអ៊ីនជិត ១៧ក្រាម។ ត្រីសាល់ម៉ុនក៏ជាប្រភពដ៏ល្អនៃ Biotin ដែលជួយទ្រទ្រង់ការផលិតកេរ៉ាទីនដែរ។ ក្រៅពីនេះត្រីសាល់ម៉ុនមានអាស៊ីដខ្លាញ់អូមេហ្គា៣ច្រើនដែលជាខ្លាញ់ល្អសម្រាប់សុខភាពបេះដូង និងអាចជួយដល់ការលូតលាស់របស់សក់ និងបង្ការបញ្ហាសក់ជ្រុះដែរ។