brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

អត្ថប្រយោជន៍វីតាមីន D ចំពោះសុខភាពបេះដូង

យើងក៏ធ្លាប់បានស្គាល់ខ្លះហើយអំពីអត្ថប្រយោជន៍របស់វីតាមីន D ចំពោះសុខភាព ពិសេសសម្រាប់សុខភាពឆ្អឹង សុខភាពស្បែក សុខភាពផ្លូវភេទ និង ប្រព័ន្ធភាពស៊ាំតែម្ដង ក្រៅពីនេះវីតាមីនប្រភេទនេះ ក៏ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពបេះដូងខ្លាំងផងដែរ។

អត្ថប្រយោជន៍វីតាមីន D ចំពោះសុខភាពបេះដូង

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

យើងអាចរក វីតាមីនD បាននៅក្នុងពពួកខ្លាញ់ត្រីសមុទ្រដូចជា ត្រីហារ៉ុង ត្រីស្បៃកា ត្រីសារឌីន និង ត្រីធូណា។ លើសពីនេះក៏មាននៅក្នុងផលិតផលទឹកគោ ផ្លែឈើ គ្រាប់ធញ្ញជាតិ និង ស៊ុតផង​ដែរ។ ចំណុចសំខាន់មួយទៀត រាងកាយរបស់យើងផ្ទាល់ទទួលបានវីតាមីន D ចាប់ពី៨០ទៅ៩០%តាមរយៈពន្លឺព្រះអាទិត្យ។

យោងតាមការសិក្សាធ្វើឡើងដោយសាកលវិទ្យាល័យ Ohio University បានបង្ហាញថា វីតាមីន D អាចជួយរំលាយប្រភេទកូលេស្ដេរ៉ូលអាក្រក់ៗ ធ្វើឲ្យចរន្ដឈាមដំណើរការបានស្រួល ដែលជាផ្នែកមួយយ៉ាងសំខាន់ ពាក់ព័ន្ធនឹងសុខភាពបេះដូង។ ម្យ៉ាងវិញទៀត វីតាមីន D ក៏មានសមត្ថភាពជួយឲ្យរាងកាយងាយចាប់បានពពួកសារជាតិចិញ្ចឹមដូចជា ជាតិប៉ូតាស្យូម កាល់ស្យូម ដែក ម៉ាញ៉េស្យូម ដែលទាំងនេះសុទ្ធសឹងជាធាតុចាំបាច់ជំនួយដល់ចរន្ដឈាម។ ដូច្នេះវីតាមីន D អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺគ្រោះថ្នាក់សរសៃខួរក្បាល ជំងឺលើសសម្ពាធឈាម និង ការកើនឡើងកំណកឈាមក្នុងសរសៃឈាម។

ក្រៅតែពីសុខភាពរាងកាយ វីតាមីន D ក៏មានសមត្ថភាពជួយដល់សុខភាពផ្នែកផ្លូវអារម្មណ៍ដែរ ពោលអាចជួយកាត់បន្ថយអារម្មណ៍ស្ដ្រេស ស្មុគស្មាញ គិតច្រើន គេងមិនលក់ និងថប់បារម្ភជាដើម ដែលកត្ដាទាំងនេះ ក៏ជាមូលហេតុចម្បងមួយអាចជំរុញឲ្យសុខភាពយើងប្រឈមកើតជំងឺបេះដូង។

តើវីតាមីន D ទទួលបានពីអាហារបំប៉នល្អសម្រាប់សុខភាពបេះដូងដែរទេ?

យោងតាមការលើកឡើងរបស់អ្នកស្រី Dr. Erin Michos សាស្ដ្រាចារ្យ នៃសាកលវិទ្យាល័យវេជ្ជសាស្ដ្រ Johns Hopkins បានមានប្រសាសន៍ថា វីតាមីន D អាចជួយឲ្យសុខភាពបេះដូងល្អមែន ​ប៉ុន្ដែពពួកវីតាមីន D ដែលទទួលបាន ពីអាហារបំប៉ន គឺមិនដូចគ្នានោះទេ។ វីតាមីន D ដែលទទួលបានពីអាហារបំប៉ន គឺមិនអាចជួយការពារពីជំងឺបេះដូង កាត់បន្ថយអត្រានៃការស្លាប់បានដោយសារជំងឺបេះដូង និង គ្រោះថ្នាក់សរសៃខួរក្បាលបានឡើយ។ វីតាមីន D ដែលទទួលបានពីពន្លឺថ្ងៃ ពីរបបអាហារ គឺល្អសម្រាប់សុខភាពច្រើនជាង។

វីតាមីន Hello គ្រូពេទ្យ

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 20/01/2023