backup og meta

រវល់ខ្លាំងដល់​គ្មានពេលចម្អិនម្ហូប ញ៉ាំអាហារកំប៉ុងល្អអត់?

រវល់ខ្លាំងដល់​គ្មានពេលចម្អិនម្ហូប ញ៉ាំអាហារកំប៉ុងល្អអត់?

ត្រូវ​ដឹង​ថា អាហារ​​កំប៉ុង​ ដំបូង​គេ​ផលិត​ដើម្បី​ប្រើ​ប្រាស់​អំឡុង​ពេល​សង្គ្រាម កុំ​ឲ្យដាច់​ស្បៀង ខណៈបច្ចុប្បន្នបែរ​ជា​ប្រើ​សម្រាប់​គ្នា​យើង​រវល់​ការ​ងារខ្លាំង គ្មាន​ពេល​ចម្អិន​អាហារ​ទៅ​វិញ នាំ​ឲ្យ​កើត​ចេញ​ជាសំណួរច្រើន​ពាក់ព័ន្ធ​អាហារ​កំប៉ុង ​ល្អ ឬមិន​ល្អ? ប៉ះពាល់សុខភាព​អី​ខ្លះ? ​គ្មាន​ជម្រើស គួរ​ជ្រើស​រើស​អាហារ​កំប៉ុង​បែប​ណា​ទើប​ល្អ? “Hello គ្រូពេទ្យ’ នឹង​បក​ស្រាយ​ក្នុង​អត្ថបទ​នេះ។

១- អាហារកំប៉ុងមិនសូវមានសារធាតុចិញ្ចឹម?

មនុស្ស​ភាគ​ច្រើនតែ​ង​សន្និដ្ឋាន​​ថា ​អាហារ​កំប៉ុង​មិន​សូវ​មាន​សារ​ធាតុ​ចិញ្ចឹម ​ដូច​អាហារ​ស្រស់​ទេ យ៉ាង​ណា ការ​សន្និដ្ឋាន​នេះមិនត្រូវ​ទាំង​អស់​ដែរ។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ​អាហារ​កំប៉ុង​អាច​រក្សា​សារធាតុ​ចិញ្ចឹម ​ដូច​ជា ប្រូតេអ៊ីន កាបូអ៊ីដ្រាត សារធាតុ​រ៉ែ និង​វីតាមីន​​រលាយ​ក្នុងខ្លាញ់ ប៉ុន្តែ​ដោយ​សារ​អាហារ​កំប៉ុង​ត្រូវ​ឆ្លង​កាត់​កំដៅ​ខ្ពស់ ហេតុ​នេះ​ក៏​មិន​អាច​រក្សា​វីតាមីន​រលាយ​ក្នុង​ទឹកមួយ​ចំនួន​ដូច​ជា វីតាមីន C និង B ដែរ។ យ៉ាងណា វីតាមីនប្រភេទ​នេះ​ ក្នុង​អាហារ​ស្រស់ ក៏នឹង​បាត់​បង់​ពេល​យើង​យក​មក​ចម្អិន​ធម្មតា ឬ​ទុក​ក្នុង​ទូទឹកកក​ ដូច​គ្នា។ អ្វី​គួរឲ្យ​ភ្ញាក់​ផ្អើល​នោះ​ គឺ​ថា អាហារ​កំប៉ុង​មួយ​ចំនួន​ មាន​សារធាតុ​ផ្តល់​​ប្រយោជន៍​ច្រើន​ចំពោះ​សុខ​ភាព​​ទៅ​វិញ ជាក់​ស្តែង​ប៉េង​ប៉ោះ​កំប៉ុង​ បញ្ចេញ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​នៅ​ក្រោម​សីតុណ្ហភាព​ខ្ពស់ ច្រើន​ជាង​ផ្លែ​ប៉េង​ប៉ោះ​ធម្មតា។

២- បើ​អ៊ីចឹង​អាហារកំប៉ុងល្អ ឬអត់?

យ៉ាង​ណា យើង​នៅ​តែ​មិនអាច​សន្មត់ថា ល្អ ឬអាក្រក់ ១០០% នោះដែរ ព្រោះ​អាហារ​កំប៉ុង ​មានផ្ទុក​សារធាតុ​គីមី Bisphenol-A (BPA) ​អាច​ទៅ​រំខាន​ដំណើរ​ការអ័រម៉ូន​ក្នុង​ខ្លួន។ ទោះបីមាន​ស្ថាប័ន​ផលិតចំណី​អាហារជាច្រើន​ អះអាង​​ថា អាហារ​កំប៉ុង ​មាន​កម្រិត​សារធាតុ BPA តិច​តួចប៉ុណ្ណោះ ​មិន​អាច​ប៉ះ​ពាល់​ដល់​សុខភាពយើង​ក៏ពិត​មែន តែ​មាន​ភ័ស្តុ​តាង​បែប​វិទ្យាសាស្ត្រ​ជាក់​ស្តែង ​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​សារធាតុ BPA កម្រិត​ទាប ជាមួយ​ជំងឺសរសៃឈាម​បេះដូង ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ ២ បញ្ហា​ផ្លូវ​ភេទ និង​ជំងឺ​មហារីក​ជាដើម។

ក្រៅ​ពី​សារធាតុ BPA នៅ​មាន​បាក់តេរី​ច្រើន​ទៀតក្នុង​អាហារ​កំប៉ុង ព្រោះ​នៅ​ពេល​ដំណើរការ​​ច្រក​កំប៉ុង ​មិន​មាន​អនាម័យ​ត្រឹម​ត្រូវ ​អាចឲ្យ​មាន​បាក់​តេរី Clostridium botulinum បាន។ សព្វ​ថ្ងៃ ​ករណី​​នេះ​មិន​សូវ​មាន​នោះ​ទេ តែ​យើង​ក៏​មិន​អាច​មើល​រំលង​បានដែរ ហើយកុំ​ញ៉ាំ​អាហារ​កំប៉ុង​ហួស​កាល​កំណត់​ ឬ​ខូច​ខាត​ទ្រង់​ទ្រាយ​ដើម។

អត្ថបទពាក់ព័ន្ធ៖

  • ​ញ៉ាំ​អាហារ​កំប៉ុង​កំប៉ឹត​សម្បក អាច​មាន​ស្ថានភាព​សុខភាព​បែប​នេះ
  • ​ចូលចិត្តញ៉ាំ​អាហារ​ខាង​ក្រៅ ឬ Street food គួរ​ដឹង​ពី​ផល​លំបាក​ទាំងនេះ!

៣- វិធីញ៉ាំអាហារកំប៉ុង​ឲ្យ​បាន​​ត្រឹម​ត្រូវ

គួរ​អាន​ការ​ណែ​នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​អាហារ​កំប៉ុង​ភាគ​​ច្រើន ​បាន​បន្ថែម​គ្រឿងបង្កើនរសជាតិ​ ​ដូច​ជា អំបិល ស្ករ និង​សារធាតុ​បន្ថែម​មួយ​ចំនួន​ទៀត​ អាច​ធ្វើឲ្យ​​ប៉ះ​ពាល់​ដល់​សុខភាព។ គួរ​លាង​ជម្រះ​ទឹក​មុនញ៉ាំ ​ដើម្បីឲ្យ​​សារធាតុ​ទាំង​នេះ​ចេញ​ពី​អាហារ។ យ៉ាងណា ​អាហារកំប៉ុង​ខ្លះ ​ក៏​គ្មាន​សារធាតុ​បន្ថែម​បង្កើន​រសជាតិ​ដូច​គ្នា។

អ្វី​យើង​ត្រូវ​ធ្វើ​មុន​សម្រេច​ចិត្ត​ទិញ​អាហារ​កំប៉ុង​ទាំងនោះ​មក​ញ៉ាំ ​គឺ​ត្រូវ​មើល​គ្រឿង​ផ្សំឲ្យ​​បាន​គ្រប់ជ្រុង​ជ្រោយ។ ហើយ​ក៏​ត្រូវ​ចាំ​ដែរ​ថា អាហារ​កំប៉ុង ​ជម្រើស​ល្អមួយ​ចំពោះ​សុខ​ភាព ពេល​យើង​គ្មានចម្អិន​​អាហារ​ស្រស់។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Canned Food: Good or Bad? https://authoritynutrition.com/canned-food-good-or-bad/. Accessed April 25, 2017.

Does canned food cause cancer? http://www.telegraph.co.uk/food-and-drink/healthy-eating/does-canned-food-cause-cancer/. Accessed April 25, 2017.

កំណែ​ប្រែបច្ចុប្បន្ន

27/06/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jun 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម