តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ញ៉ាំឪឡឹកខែក្ដៅបំពេញជាតិទឹកបាន​ល្អ តែនៅមានប្រយោជន៍ច្រើនទៀត

    ញ៉ាំឪឡឹកខែក្ដៅបំពេញជាតិទឹកបាន​ល្អ តែនៅមានប្រយោជន៍ច្រើនទៀត

    ផ្លែឪឡឹក​គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ទឹក​រហូត​ដល់៩០% និង​ជា​ជម្រើស​ល្អ​សម្រាប់​អាកាសធាតុ​ក្ដៅ។ ផ្លែ​នេះ​ក៏​មាន​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​រួម​មាន​វីតាមីន រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។

    អត្ថប្រយោជន៍​របស់​ផ្លែឪឡឹក

    ផ្លែឪឡឹក​​មាន​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​សារធាតុ​នេះ​អាច​ជួយ​កំចាត់​ពពួក​រ៉ាឌីកាល់​សេរី។ រាងកាយ​ផលិត​ពពួក​រ៉ាឌីកាល់​សេរី​នៅ​ពេល​ធ្វើ​មេតាបូលីស ហើយ​ពពួក​រ៉ាឌីកាល់​សេរីក៏​អាច​កើត​តាមរយៈ​ការ​ជក់បារី ខ្យល់​ពុល និង​ស្ត្រេស​ជាដើម។ ក្រៅ​ពី​នេះ​ផ្លែឪឡឹក​ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ផ្សេងទៀត​ដែរ។

    . ជំងឺ​ហឺត

    អ្នក​ជំនាញ​ជឿ​ថា​ពពួករ៉ាឌីកាល់​អាច​មាន​ចំណែក​ក្នុង​ការវិវត្ត​នៃជំងឺ​ហឺត។ វត្តមាន​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​សួត រួមមាន​វីតាមីន C អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ហឺត។ ការសិក្សា​ជាច្រើនមិនអាចបញ្ជាក់​ថា​ការ​ប្រើប្រាស់​អាហារ​បំប៉ន​វីតាមីន C អាច​ជួយ​ការពារ​ជំងឺ​ហឺតបាន ប៉ុន្តែ​អាហារ​ដែល​សំបូរ​វីតាមីន C អាច​ផ្តល់​ការ​ការពារ​បាន​ខ្លះ​។

    អត្ថបទពាក់ព័ន្ធ៖

    . សម្ពាធឈាម

    ការសិក្សា​ឆ្នាំ២០១២​បានរក​ឃើញ​ថា​ផលិតផល​ធ្វើពី​ឪឡឹក​អាច​បន្ថយ​សម្ពាធឈាម​នៅ​កជើង​នៃ​មនុស្ស​វ័យ​កណ្ដាល​ដែល​មាន​ជំងឺ​ធាត់ និង​ជំងឺ​លើស​ឈាម​ដំណាក់​ដំបូង។ អ្នកវិទ្យាសាស្ត្រ​បាន​បន្ថែម​ទៀត​ថា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម L-citruline និងL-arginine ក្នុង​ផ្លែ​ឪឡឹក​អាច​ជួយ​ដល់​ដំណើរ​ការ​សរសៃ​អាកទែរ។

    សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopene ក្នុង​ផ្លែនេះ​ក៏​អាច​ជួយ​ការពារ​ជំងឺ​បេះដូងដែរ។ ការសិក្សា​ឆ្នាំ២០១៧​ណែនាំ​ថា​សារធាតុ​ដែល​អាច​បន្ថយ​ការ​រលាក​នេះ​មាន​ទំនាក់ទំនង​នឹង​ខ្លាញ់​ល្អ (HDL)

    ក្រៅ​ពី​សារធាតុ​ខាងលើ ផ្លែ​ឪឡឹក​ក៏​មាន​សារធាតុ phytosterol ដែល​អាច​ជួយ​គ្រប់គ្រង​កម្រិត​ខ្លាញ់​អាក្រក់។ សេចក្តី​ណែនាំ​ខ្លះ​បាន​ណែនាំ​ឲ្យ​ញ៉ាំ​សារធាតុ​នេះ​ ២ក្រាម​ក្នុង​មួយថ្ងៃ ហើយ​ផ្លែឪឡឹក ១៥៤​ក្រាម​ផ្តល់​សារធាតុ​នេះ​ ៣,០៨មីល្លិក្រាម។ ការ​បញ្ចុះ​កម្រិតខ្លាញ់​អាក្រក់​អាច​បង្ការ​ជំងឺ​លើស​សម្ពាធឈាម និង​ជំងឺ​បេះដូង។

    . ជំងឺ​មហារីក

    វិទ្យាស្ថានជាតិជំងឺមហារីក(National Cancer Institute)​របស់អាមេរិក​ សម្គាល់​ថា​ពពួក​រ៉ាឌីកាល់​សេរី​អាច​មានទំនាក់ទំនង​ក្នុង​ការ​វិវត្ត​របស់​ជំងឺ​មហារីក។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ផ្លែឪឡឹក​ដូចជា​វីតាមីន C អាច​ជួយ​បង្ការ​ជំងឺ​មហារីក​ដោយ​ប្រឆាំង​នឹង​ពពួក​រ៉ាឌីកាល់​ដែល​អាច​បង្ក​ការ​ខូចខាត​ដល់​កោសិកា​ DNA។

    . ការ​រំលាយអាហារ

    ផ្លែឪឡឹក​មាន​ជាតិ​ទឹក​​ និង​ជាតិសរសៃ​ច្រើន​ដែល​អាច​ជួយ​ដល់​សុខភាព​ពោះវៀន​ដោយ​បង្ការ​ការ​ទល់លាមក និង​ជួយ​ដល់​ការ​បន្ទោរ​បង់​ឲ្យ​បាន​ទៀងទាត់។

    . ការបំពេញ​ជាតិទឹក

    ផ្លែ​ឪឡឹក​មាន​ជាតិ​ទឹក ៩០%​ និងផ្តល់​នូវ​អេឡិចត្រូលីត ដូចជា​ប៉ូតាស្យូម​ជាដើម​ដែល​នេះ​ជា​ជម្រើស​អាហារ​សម្រន់​ដ៏​ល្អ​សម្រាប់​រដូវក្ដៅ។

    អត្ថបទពាក់ព័ន្ធ៖

    . ការ​ឈឺ​សាច់ដុំ

    ផ្លែឪឡឹក និង​ទឹកឪឡឹក​អាច​បន្ថយ​ការឈឺចាប់​នៅ​សាច់ដុំ និង​ជួយ​ដល់​កីឡាករ​ឲ្យ​ឆាប់​បាត់អាការៈ​ឈឺ​សាច់ដុំ​ក្រោយ​ពី​ហាត់​ប្រាណ​ហើយ។ ការសិក្សា​ឆ្នាំ​២០១៧​បាន​រក​ឃើញ​ថា​កីឡាករ​ដែល​ផឹក​ទឹក​ឪឡឹក​ពីរ​ម៉ោង​មុន​នឹង​រត់​ម៉ារ៉ាតុន​គឺ​មាន​អាការៈ​ឈឺចាប់​សាច់ដុំ​តិច​ជាង​ធម្មតា​២៤ទៅ៧២ម៉ោង​ក្រោយ​ប្រកួត។

    . សុខភាពស្បែក

    ផ្លែ​ឪឡឹក​មាន​វីតាមីន C ដែល​រាងកាយ​ត្រូវ​ការ​ក្នុង​ការ​ផលិត​ខូឡាជេន។ ខូឡាជេន​នេះ​មាន​សារៈសំខាន់​សម្រាប់​រចនាសម្ព័ន្ធ​របស់​កោសិកា និង​ដំណើរការ​របស់​ប្រព័ន្ធ​ភាព​ស៊ាំ។ វីតាមីន C ក៏​ជួយ​ដល់​ការ​ជាសះស្បើយ​ពី​របួស​ដែរ។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​វីតាមីន C អាច​ជួយ​ដល់​សុខភាព​ស្បែក​រួមទាំង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការខូចខាត​ស្បែក​ដោយ​កត្តា​អាយុ​ដែរ។

    សារធាតុចិញ្ចឹម​ក្នុង​ផ្លែ​ឪឡឹក

    ផ្លែ​ឪឡឹក​១៥៤ក្រាម​មាន​៖

    • កាឡូរី៖ ៤៦,២កាឡូរី
    • កាបូអ៊ីដ្រាត៖ ១១,៦ក្រាម
    • ជាតិសរសៃ៖ ០,៦ក្រាម
    • កាល់ស្យូម៖ ១០,៨មីល្លិក្រាម
    • ផូស័្វរ៖ ១៦,៩មីល្លិក្រាម
    • ម៉ាញ៉េស្យូម៖ ១៥,៤មីល្លិក្រាម
    • ប៉ូតាស្យូម៖ ១៧២មីល្លិក្រាម
    • វីតាមីន C៖១២,៥មីល្លិក្រាម
    • Folate៖ ៤,៦មីល្លិក្រាម
    • Choline៖ ៦,៣មីល្លិក្រាម
    • វីតាមីន A៖ ៤៣,១មីក្រូក្រាម
    • Beta-carotene៖ ៤៦៧មីក្រូក្រាម
    • Lutein &zeaxanthin៖ ១២,៣មីក្រូក្រាម
    • Lycopene៖ ៦,៩៨មីល្លិក្រាម
    • Phytosterols៖ ៣,០៨មីល្លិក្រាម។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.medicalnewstoday.com/articles/266886

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 24/04/2020
    ត្រួតពិនិត្យដោយ ទូច សុខា
    Next article: