អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ស្ពៃក្ដោបសម្បូរដោយវីតាមីន និងជាតិរ៉ែល្អសម្រាប់សុខភាព

ស្ពៃ​ក្ដោប​តែង​ត្រូវ​គ្នា​យើង​មួយ​ចំនួន​មើល​រំលង​ទោះបីជា​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ក៏​ដោយ​។ ស្ពៃក្ដោប​មាន​ពណ៌​ជា​ច្រើន​ដូចជា​ពណ៌​ស្វាយ ពណ៌​ស និង​ពណ៌​បៃតង​ជាដើម។ ដោយ​ស្ពៃក្តោប​សម្បូរ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ច្រើន​ ស្ពៃក្ដោប​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព។ ១. គ្រប់គ្រង​ការ​រលាក ការ​រលាក​មិន​មែន​សុទ្ធ​តែ​អាក្រក់​ទេ។ តាម​ពិត​ទៅ​រាងកាយ​របស់​យើង​ពឹង​ផ្អែក​លើ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រលាក​ដើម្បី​ការពារ​​ការ​ឆ្លង​រោគ និង​ជួយ​ដល់​ការ​ជា​សះស្បើយ​ឲ្យ​កាន់តែ​លឿន។ ការ​រលាក​ស្រាលគឺ​ជា​រឿង​ធម្មតា​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹង​របួស ឬ​ការ​ឆ្លង​ជំងឺ​អ្វី​មួយ។ យ៉ាងណាមិញ ការ​រលាក​រ៉ាំរ៉ៃ​អាច​បង្ក​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺ​បេះដូង ជំងឺរលាកសន្លាក់​រ៉ាំរ៉ៃ និង​ជំងឺ​រលាក​ពោះវៀន។ ស្ពៃក្ដោប​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ដែល​អាច​កាត់បន្ថយ​ការ​រលាក​រ៉ាំ​រ៉ៃ​បាន។ ការ​សិក្សា​មួយ​ដែល​មាន​អ្នក​ចូលរួម​ជាង​១ ០០០​នាក់​បង្ហាញ​ថា​អ្នក​ដែល​ញ៉ាំ​ស្ពៃ​ក្ដោប​ក្នុង​បរិមាណ​ច្រើន​​បាន​បញ្ចុះ​កម្រិត​ការ​រលាក​បាន​ច្រើន​បើ​ធៀប​នឹង​អ្នក​ញ៉ាំ​ស្ពៃក្ដោប​តិចតួច។ ២. សម្បូរ​ដោយ​វីតាមីន C វីតាមីន C ត្រូវ​បាន​ស្គាល់​ថា​ជា​អាស៊ីដ ascorbic ដែល​ជា​វីតាមីន​រលាយ​ក្នុង​ទឹក​ និង​​មាន​សារៈសំខាន់​សម្រាប់​រាងកាយ។ រាងកាយ​ត្រូវការ​វីតាមីន C ដើម្បី​ផលិត​ខូឡាជេន​ដែល​ជា​ប្រូតេអ៊ីន​ច្រើន​បំផុត​ក្នុង​រាងកាយ។ ខូឡាជេន​ផ្តល់​រចនាសម្ព័ន្ធ និង​ភាព​បត់បែន​ដល់​ស្បែក ហើយ​ខូឡាជេន​មាន​តួនាទី​សំខាន់​សម្រាប់​ដំណើរការ​របស់​ឆ្អឹង សាច់ដុំ និង​សរសៃឈាម។ បន្ថែម​ពី​នេះ​ទៀត​ វីតាមីន C ជួយ​រាងកាយ​ស្រូប​យក​ជាតិដែក non-heme ដែល​មាន​ក្នុង​រុក្ខជាតិ។ វីតាមីន C ក៏​ជួយ​ការពារ​រាងកាយ​ពី​ការ​ខូចខាត​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ដូចជា​ជំងឺ​មហារីក​ជា​ដើម។ ទោះបីជា​មិន​ទាន់​ការ​សិក្សា​ណា​បញ្ជាក់​ច្បាស់​ពី​ឥទ្ធិពល​វីតាមីន C ទៅ​លើ​ជំងឺ​មហារីក​ដោយ​ផ្ទាល់​ក៏​ដោយ​ ប៉ុន្តែ​គេ​ច្បាស់​ថា​វីតាមីន C មាន​​តួនាទី​សំខាន់​ក្នុង​ដំណើរការ​សំខាន់ៗ​របស់​រាងកាយ។ ៣. ជួយ​ដល់​ការ​រំលាយ​អាហារ ការ​ញ៉ាំ​ស្ពៃ​ក្ដោប​អាច​ជួយ​ឲ្យ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​ល្អ​ព្រោះ​ស្ពៃ​ក្ដោប​សម្បូរ​ដោយ​ជាតិ​សរសៃ​មិន​រលាយ​ដែល​ជា​កាបូអ៊ីដ្រាត​មួយ​ប្រភេទ​ដែល​មិន​អាច​បំបែក​បាន​ក្នុង​ពោះវៀន។ ជាតិសរសៃ​មិន​រលាយ​នេះ​អាច​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​សុខភាព​ល្អ​ដោយ​ជួយ​ដល់​ការ​បន្ទោរបង់​ឲ្យ​បាន​ទៀងទាត់។ លើស​ពី​នេះ​ទៀត ស្ពៃក្ដោប​ក៏​មាន​ជាតិសរសៃ​រលាយ​ដែល​អាច​បង្កើន​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​។ […]


អាហារូបត្ថម្ភ

តើញ៉ាំសាច់ឆៅល្អចំពោះសុខភាពដែរឬទេ?

ការ​ញ៉ាំ​សាច់ឆៅ​គឺ​ជា​ទម្លាប់​មួយ​នៃ​ការ​ញ៉ាំ​អាហាររបស់​ប្រទេស​មួយ​ចំនួន​​នៅ​ជុំវិញ​ពិភពលោក។ ទោះបីជា​ការ​ញ៉ាំ​សាច់ឆៅ​នេះ​ទទួល​ការ​ពេញ​និយម​ក៏​ដោយ ប៉ុន្តែ​យើង​ក៏​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​សុវត្ថិភាព​នៃ​ការ​ញ៉ាំ​សាច់ឆៅ​ដែរ។ ហានិភ័យ​ជំងឺ​បង្ក​ដោយសារ​ញ៉ាំអាហារឆៅ នៅ​ពេល​ញ៉ាំ​សាច់​ឆៅ យើង​ងាយ​នឹង​ប្រឈម​នឹង​ជំងឺ​បង្ក​ដោយសារ​អាហារ​ដែល​ជាទូទៅ​សំដៅ​ទៅ​លើ​ការ​ពុល​អាហារ។ នេះ​បណ្ដាល​មកពី​ការ​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​បាក់តេរី វីរុស ប៉ារ៉ាស៊ីត និង​ជាតិពុល​ជាដើម។ ជាទូទៅ​អាហារ​ទាំង​នេះ​ចម្លង​មេរោគ​អំឡុងពេល​​ធ្វើ​សត្តឃាត​ប្រសិនជា​ពោះវៀន​របស់​សត្វ​ទាំង​នោះ​បាន​ខូច​ និង​ចម្លង​ភ្នាក់ងារ​បង្ក​រោគ​ទៅ​ក្នុង​សាច់។ រោគសញ្ញា​នៃ​ជំងឺ​បង្ក​ដោយ​អាហារ​រួមមាន​អាការៈ​ចង្អោរ ក្អួត រាករូស ឈឺ​ពោះ គ្រុនក្ដៅ និង​ឈឺក្បាល។ រោគសញ្ញា​ទាំង​នេះ​ធម្មតា​មាន​ចន្លោះ​ពី​២៤​ម៉ោង​រហូត​ដល់​៧ថ្ងៃ ឬ​អាច​យូរ​ជាង​នេះ​ក្នុង​ករណី​មួយ​ចំនួន និង​យោងតាមប្រភេទភ្នាក់ងារ​បង្ក​រោគ​។ ជា​ទូទៅ​ការ​ចម្អិន​សាច់​អាច​កម្ចាត់​ភ្នាក់ងារ​បង្ក​រោគ​ទាំង​នោះ។ ម៉្យាងទៀត​ភ្នាក់ងារ​បង្ក​រោគ​នេះ​គឺ​មាន​តែ​នៅ​ក្នុង​សាច់​ឆៅ​ប៉ុណ្ណោះ។ ហេតុនេះហើយ​ទើប​ការ​ញ៉ាំ​សាច់​ឆៅ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​មាន​ជំងឺ​បង្ក​ដោយសារ​អាហារ។ អ្នក​ងាយ​ប្រឈម​នឹង​ជំងឺ​បង្ក​ដោយសារ​អាហារ​មាន​ដូចជា​កុមារ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​មនុស្ស​វ័យ​ចំណាស់។ សាច់​ឆៅ និង​សាច់​ចម្អិន​ ទោះបីជា​មាន​ការអះអាង​មួយ​ចំនួន​ថា​សាច់ឆៅ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​សាច់​ចម្អិន​ហើយក្ដី ប៉ុន្តែ​ការ​អះអាង​នេះ​មិន​មាន​ភស្តុតាងគាំទ្រ​គ្រប់គ្រាន់​ទេ។ ការសិក្សា​ជា​ច្រើន​បាន​អះអាង​ថា​ការ​ចម្អិន​សាច់​អាច​កាត់បន្ថយ​បរិមាណ​នៃ​វីតាមីន និង​រ៉ែ​រួមមាន​Thiamine(វីតាមីន B1) riboflavin niacin សូដ្យូម ប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម និង​ផូស្វ័រ។ ដោយ​ឡែក ការសិក្សា​ទាំង​នេះ​ក៏​បាន​សម្គាល់​ឃើញ​ថាសាច់ចម្អិតមាន​​កម្រិត​នៃ​ជាតិរ៉ែ​ផ្សេងទៀត​ជាពិសេស​ស្ពាន់ ស័ង្កសី និង​ជាតិដែក​កើន​ឡើង​ទៅ​វិញ។ ជាមួយ​គ្នា​នេះ​ព័ត៌មាន​​នៃ​ភាព​ខុស​គ្នា​រវាង​សាច់​ឆៅ និង​សាច់​ចម្អិន​ហើយគឺ​​នៅ​មាន​កម្រិត ហើយ​​ក៏​មិន​មាន​ឃើញច្បាស់លាស់​​ថា​សាច់​ឆៅ​មាន​ប្រយោជន៍​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​សាច់ឆ្អិន​នោះដែរ។ របៀប​កាត់បន្ថយ​ហានិភ័យ នៅពេល​ញ៉ាំ​សាច់​ឆៅ​គឺ​មិន​មាន​ការ​ធានា​ទៅ​លើ​សុវត្ថិភាព​ទេ ប៉ុន្តែ​មាន​វិធី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​បង្ក​ដោយសារ​អាហារ។ នៅ​ពេល​ញ៉ាំ​សាច់ឆៅដូចជា​​សាច់​ជ្រូក សាច់​មាន់ និង​សាច់​គោ​ យក​ល្អ​យើង​គួរ​ជាអ្នកជ្រើសរើស​សាច់​ និង​កិន​សាច់​ដោយ​ខ្លួន​ឯង។ ការ​ធ្វើ​បែប​នេះ​មាន​សុវត្ថិភាព​ជាង​ការ​ជ្រើសរើស​សាច់​កិន​ដែល​វេច​ខ្ចប់​ស្រាប់​ព្រោះ​សាច់​ទាំង​នេះ​មក​ពី​សត្វ​ច្រើន​ក្បាល​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ។ ម៉្យាងទៀត សាច់​ដែល​មក​ពី​សត្វ​តែ​មួយ​ក្បាល ទោះបី​ជា​មាន​មេរោគ​ក៏​មាន​ក្នុង​កម្រិត​តិច​ដែរ។ […]


អាហារូបត្ថម្ភ

វីតាមីន C ច្រើនពេក បង្កផលវិបាកអ្វីខ្លះដល់រាងកាយ?

វីតាមីន C យើងដឹងហើយថា គឺជាសារធាតុចិញ្ចឹមសំខាន់ ដែលមានប្រភពមកពីបន្លែ ផ្លែឈើ ហើយ​វីតាមីន​នេះ​ គឺ​មាន​សារសំខាន់​​​​ខ្លាំង​ក្នុង​ការ​រក្សា​​ប្រព័ន្ធ​ភាពស៊ាំ​​ក្នុង​រាង​កាយ​យើង។ បន្ថែម​ពី​នោះ​ យើង​ដឹង​ថា វីតាមីន​ C នៅ​ក្នុង​ជីវភាព​​រស់​នៅ​ប្រចាំ​ថ្ងៃ​ គឺ​វា​ជួយ​បង្ការ​យើង​ពី​​​ការ​ឈឺ​ផ្តាសាយ​ទូ​ទៅ។ ក្រៅ​តែ​ពី​ប្រយោជន៍​ខាង​លើ​នេះ តាម​ការ​លើក​ឡើង​ពីគ្រូ​ពេទ្យ​ជំនាញ​ជា​ច្រើនបាន​ឱ្យ​ដឹង​ថា វីតាមីន​ C ក៏​មាន​នាទី​សំខាន់​ផង​ដែរក្នុង​ការ​ជួយ​ជំរុញ​ឱ្យ​មុខ​របួស​ឆាប់​ជា​សះ​ស្បើយ ជួយ​​រក្សា​ឆ្អឹង​ឱ្យ​នៅ​រឹង​មាំ និង​ជំរុញ​​​តួនាទី​ខួរ​ក្បាល​​ឱ្យ​​ដំណើរ​ការ​សកម្ម​បាន​ប្រសើរ​។ អត្ថបទពាក់ព័ន្ធ៖ វីតាមីន C ជួយ​កាត់បន្ថយ​ហានិភ័យពីជំងឺផ្សេងៗជាច្រើន​មុខ មិនសូវចូលចិត្ត​ញ៉ាំបន្លែមែនទេ សាកវិធីនេះវិញ​ក្រែងជួយ​បាន​ខ្លះ វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​ការ​​ទទួល​នូវ​វីតាមីន​ប្រភេទ​នេះច្រើន​ទៅ​ក្នុង​រាង​កាយ ក៏​នឹង​បង្ក​ផល​វិបាក​​ផង​ដែរ ដែល​​ផល​​វិបាក​ទាំង​នោះ គឺ​ប៉ះពាល់​ទៅ​លើ​ដំណើរ​ប្រព័ន្ធ​រំលាយ​អាហារ និង​​តម្រងនោម​។ វេជ្ជបណ្ឌិត​​ជា​ច្រើន​បាន​ពន្យល់​ថា វីតាមីន​ C ជា​ប្រភេទ​វីតាមីន​អាច​រលាយ​​​បាន​​​នៅ​ក្នុង​ទឹក ដូច​នេះ​វា​​ពុំ​អាច​ស្តុក​ទុក​ក្នុង​រាង​កាយ​បាន​ទេ ដោយ​វា​ធ្វើ​ដំណើរ​​តាម​សារធាតុ​រាវ​ក្នុង​រាង​កាយទៅ​ជ្រាបចូល​ក្នុង​ជាលិកា ប្រតិកម្ម​រួច​វា​ចេញ​ទៅ​ក្នុង​ទឹក​នោម ចេញ​ពី​រាងកាយ​របស់​យើង។ ប៉ុន្តែ គួរ​សម្គាល់​ថា ការ​ញ៉ាំ​​វីតាមីន C លើស​កម្រិត​ធម្មតា ដែល​រាង​កាយ​​គួរ​ទទួល​ប្រចាំ​ថ្ងៃ បរិមាណ​ដ៏​ច្រើន​នោះ​នឹង​បង្ក​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ ការ​បរិភោគ​វិតាមីន​ C ច្រើន​ជាង ២០០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ អាចនាំ​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធរំលាយ​អាហារ​ដោយ​រួម​មាន​រោគ​សញ្ញាដូច​ជា រាក និង​ចង្អោរ។ ជា​ទូទៅផលរំខាន​ដោយ​សារ​វីតាមីន​នេះ […]


អាហារូបត្ថម្ភ

អាហារទាំងនេះសំបូរដោយប៉ូតាស្យូម ល្អសម្រាប់សុខភាព

ប៉ូតាស្យូម​គឺ​ជា​ជាតិ​រ៉ែ​សំខាន់​ដែលយើង​​ត្រូវការ​សម្រាប់​មុខងារ​សំខាន់ៗ​ជា​ច្រើន​របស់​រាងកាយ​យើង​។ បើ​សិនជា​​កង្វះ​ប៉ូតាស្យូម​​អាច​បង្ក​ឲ្យ​យើង​មាន​រោល​រមាស់ អស់កម្លាំង លើស​សម្ពាធ​ឈាម ខ្សោយ និង​ញ័រ​ទ្រូង។ មានការ​​ណែនាំ​ថា​កុមារ​អាយុ​ចន្លោះ​ពី​១​ទៅ​៣ឆ្នាំ​ត្រូវ​ការ​ប៉ូតាស្យូម ១,១ក្រាម​ក្នុង​មួយ​ថ្ងៃ និង​កុមារ​អាយុ​ចន្លោះ​ពី​៤ទៅ៦​ឆ្នាំ​ត្រូវការ ១,៥៥​ក្រាម​ក្នុង​មួយ​ថ្ងៃ។ សម្រាប់​ស្ត្រី​គឺ​៣, ២២៥​ក្រាមក្នុង​មួយ​ថ្ងៃ និង​បុរស ៣,​៧៥០​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ហេតុអ្វី​ប៉ូតាស្យូម​សំខាន់​សម្រាប់​រាងកាយ? ដូច​បាន​លើក​ឡើង​ខាង​លើ ប៉ូតាស្យូម​សំខាន់​សម្រាប់​មុខងារ​សំខាន់ៗ​របស់​រាងកាយ​ដូចជា៖​ ដើរតួ​ជា​អេឡិចត្រូលីត​នៅ​ក្នុង​រាងកាយ រក្សា​លំនឹង​សារធាតុ​រាវ ដើរ​តួនាទី​សំខាន់​ដល់​ដំណើរការ​របស់​ប្រព័ន្ធ​ប្រសាទ រក្សា​ដំណើរការ​របស់​សាច់ដុំ និង​បេះដូង។ តើ​អាហារ​ណា​ខ្លះ​មាន​ប៉ូតាស្យូម​ច្រើន? ១. សណ្ដែក​សៀង សណ្ដែក​សៀង​១៧៩ក្រាម​ផ្ទុក​ប៉ូតាស្យូម ៨២៩មិល្លីក្រាម​។ ការ​សិក្សា​ដែល​មាន​អ្នក​ចូលរួម​ ២៥០ ០០០នាក់​បង្ហាញ​ថា​ការ​បង្កើន​ការ​ញ៉ាំ​ជាតិ​ប៉ូតាស្យូម​រហូត​ដល់ ១,៦៤ក្រាម​ ឬអាចស្មើ​នឹង​៤៥%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​អាច​បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​បាន​២១%។ សណ្ដែក​សៀង​ក៏​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ផ្សេងទៀត​ដូចជា​ ហ្វូឡាត (Folate) Thiamine ម៉ាញ៉េស្យូម ជាតិដែក ម៉ងកាណែស (Manganese) និង​ជាតិសរសៃ។ ២. ស្ពៃពួយឡេង ស្ពៃពួយឡេង​គឺ​ជា​បន្លែ​មួយ​ដែល​មាន​ប៉ូតាស្យូម​ខ្ពស់។ ស្ពៃពួយឡេង​ ១៨០​ក្រាម​មាន​ប៉ូតាស្យូម​ប្រហែល ៦៧៥​មិល្លីក្រាម។ ក្រៅពី​ប៉ូតាស្យូម ស្ពៃពួយឡេង​ក៏​មាន​វីតាមីន A កាល់ស្យូម វីតាមីន K និង​Manganese។ សារធាតុចិញ្ចឹម​ទាំង​នេះ​សុទ្ធតែ​ជួយ​ដល់​គំហើញ សុខភាព​ឆ្អឹង មេតាបូលីស និង​ប្រព័ន្ធ​ភាព​ស៊ាំ។ ៣. មើម​ Beet មើម Beet ១៧០​ក្រាម​ផ្តល់​ប៉ូតាស្យូម​ប្រហែល​៥១៨​មិល្លីក្រាម។ មើម​នេះ​ក៏​សំបូរ​ដោយ​ជាតិ​សរសៃ Manganese […]


អាហារូបត្ថម្ភ

អាហារទាំងប៉ុន្មានប្រភេទនេះ ជាប្រភព​នៃប្រូតេអ៊ីន

ប្រូតេអ៊ីន​អាច​ជួយសម្រក​ទម្ងន់​ និង​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​ទៀត​ផង។ ប៉ុន្តែ​យើង​ត្រូវ​ជ្រើសរើស​ប្រូតេអ៊ីន​ឲ្យ​បាន​ត្រឹមត្រូវ និង​ញ៉ាំ​ក្នុង​កម្រិត​ត្រឹមត្រូវ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ដល់​សុខភាព។ ១. គ្រឿង​សមុទ្រ គ្រឿងសមុទ្រ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​ព្រោះ​គ្រឿង​សមុទ្រ​មាន​ជាតិ​ខ្លាញ់​ទាប។ ដោយ​ឡែក​ត្រី​សាល់ម៉ុន​គឺ​មាន​ជាតិ​ខ្លាញ់​រាង​ច្រើន​បន្តិច ប៉ុន្តែ​ខ្លាញ់​នេះ​គឺ​ល្អ​សម្រាប់​សុខភាព​ដែល​ជា​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣។ ២. សាច់​បក្សី​ពណ៌​ស យើង​គួរ​ញ៉ាំ​សាច់​បក្សី​ពណ៌​ស​ដូចជា​សាច់មាន់​ជាដើម​ដើម្បី​ទទួល​បាន​ប្រូតេអ៊ីន។ សម្រាប់​សាច់​ពណ៌​ក្រម៉ៅ​គឺមាន​ជាតិ​ខ្លាញ់​ច្រើន​បន្តិច។ ស្បែក​របស់​សាច់​បក្សី​សំបូរ​ដោយ​ជាតិ​ខ្លាញ់​ឆ្អែត ដូចនេះ​យក​ល្អ​ពេល​ញ៉ាំ​គួរ​យក​ស្បែក​ចេញ។ ៣. ទឹកដោះគោ ឈីស និង​យ៉ាអួ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដូចជា​ទឹកដោះគោ ឈីស និង​យ៉ាអួ​មិនត្រឹម​តែ​មាន​ប្រូតេអ៊ីន​ទេ តែ​នៅ​ផ្ទុក​កាល់ស្យូម និង​វីតាមីន D​ទៀត។ យើង​អាច​ជ្រើសរើស​ផលិតផល​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​តិច ឬ​គ្មាន​ជាតិ​ខ្លាញ់​ដើម្បី​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ និង​បង្ការ​ជំងឺ​ពុកឆ្អឹង​ផងដែរ។ ៤. ស៊ុត ស៊ុត​ជា​ប្រភព​ប្រូតេអ៊ីន​ដែល​មាន​តម្លៃ​សមរម្យ​បំផុត។ សមាគម​ជំងឺ​បេះដូង​អាមេរិក​បាន​និយាយ​ថា​មនុស្ស​ពេញ​វ័យ​អាច​ញ៉ាំ​ស៊ុត​មួយ​គ្រាប់​មួយ​ថ្ងៃ។ ៥. សណ្ដែក សណ្ដែក​ ២០០​ក្រាម​ផ្តល់​នូវ​ប្រូតេអ៊ីន​រុក្ខជាតិ​ស្មើនឹង​សាច់គោ​អាំង​ ២៨,៣៥ក្រាម។ បន្ថែម​ពី​នេះ​ទៀត ពពួក​សណ្ដែក​នេះ​មាន​​តម្លៃ​សមរម្យ​​ និង​សំបូរ​ដោយ​ជាតិ​សរសៃ​ដែល​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​រាប់​ម៉ោង​។ ៦. សណ្ដែក​សៀង ការ​ញ៉ាំ​សណ្ដែក​សៀង​៥០​ក្រាម​រាល់​ថ្ងៃ​អាច​បញ្ចុះ​កូលេស្តេរ៉ូល​រហូត​ដល់​៣%។ ម៉្យាងទៀត​ការ​ទទួល​បាន​ប្រូតេអ៊ីន​រុក្ខជាតិ​ពី​សណ្ដែក​ជំនួស​ឲ្យ​ការ​ទទួល​បាន​ប្រូតេអ៊ីន​ពី​ប្រភព​មាន​ជាតិ​ខ្លាញ់ និង​ការ​រក្សា​របប​អាហារ​ល្អ​អាច​ជួយ​ដល់​សុខភាព​បេះដូង។ ៧. សាច់គោ​គ្មាន​ខ្លាញ់ សាច់​គោ​គ្មាន​ខ្លាញ់​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ច្រើន​ជាង​សាច់​ទ្រូង​មាន់​អត់​មាន​ស្បែក​ប្រហែល​២ក្រាម។ សាច់​គោ​គ្មាន​ខ្លាញ់​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ស័ង្កសី ជាតិដែក និង​វីតាមីន B12។ អត្ថបទ​ពាក់ព័ន្ធ៖ គ្រប់គ្នា​គួរដឹង អាហារទាំងនេះ​សុទ្ធតែ​សំបូរវីតាមីន A ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់ សាច់​សម្បូរ​ប្រូតេអ៊ីន តែស្រីៗ​មានផ្ទៃពោះ​កុំ​ចេះ​តែ​ញ៉ាំ​ផ្តេសផ្តាស ញ៉ាំអាហារទាំងនេះអាចជួយឲ្យរាងកាយទទួលបានកាល់ស្យូមគ្រប់គ្រាន់ ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ​។​​​ Hello Health Group​ មិន​​ចេញ​វេជ្ជបញ្ជា ​​មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ទេ។


អាហារូបត្ថម្ភ

ញ៉ាំទឹកអំពៅ បានគុណប្រយោជន៍ជិត ២០យ៉ាង ដល់សុខភាព

ទឹកអំពៅ​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​បំបាត់​ការ​ស្រេក​ទឹក ជាពិសេស​ពេល​អាកាសធាតុ​ក្ដៅបែបនេះ​ផង​។ គ្នា​យើងដែលចូល​ចិត្ត​ញ៉ាំ មានដឹងទេថា ​​ទឹក​អំពៅ​មិន​ត្រឹម​តែ​ជួយ​បំបាត់​ភាព​ស្រេក​ទឹក​ទេ ប៉ុន្តែ​នៅ​សំបូរ​ដោយ​កាបូអ៊ីដ្រាត ប្រូតេអ៊ីន ពពួក​វីតាមីន និង​ជាតិ​រ៉ែ​ដូចជា​ផូស្វ័រ កាល់ស្យូម ប៉ូតាស្យូម ស័ង្កសី និង​ជាតិដែក​ដែល​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព។ ១. បន្ថែម​ថាមពល ផឹក​ទឹក​អំពៅ​អាច​បន្ថែម​ថាមពល​ដល់​យើង​ពេល​ដែល​យើង​មាន​អារម្មណ៍​អស់កម្លាំង​។ ជាតិស្ករ sucrose នៅ​ក្នុង​អំពៅ​គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញ​ថាមពល​ដែល​យើង​បាត់បង់​ព្រោះ​​ងាយ​ស្រួល​រំលាយ។ ដូចនេះ​បើ​យើង​មាន​អារម្មណ៍​អស់​កម្លាំង យើង​អាច​ផឹក​ទឹក​អំពៅ​ដើម្បី​បំពេញ​ថាមពល​ឡើង​វិញ។ ២. បង្ការ​ភាព​ចាស់ ប្រសិនជា​យើង​មាន​ស្នាមជ្រួញ​មុន​វ័យ យើង​អាច​ផឹក​ទឹក​អំពៅ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ នេះ​មក​ពី​ទឹកអំពៅ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ អាស៊ីត phenolic និងសារធាតុ flavonoids ជួយ​ផ្តល់​សំណើម​ដល់​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​ទន់​រលោង​ពី​ខាង​​ក្នុង​​ដែល​​អាច​​កាត់​​បន្ថយ​​ស្នាម​ជ្រួញ​។​ ៣. បំបាត់​ក្លិន​មាត់ និង​បង្ការ​ការ​ពុក​ធ្មេញ ការ​ពុក​ធ្មេញ​អាច​មក​ពី​អនាម័យ​មាត់​ធ្មេញ​មិន​ល្អ និង​កង្វះ​ជាតិ​រ៉ែ។ ប៉ុន្តែ​ទឹកអំពៅ​អាច​ជួយ​ប្រឆាំង​នឹង​បញ្ហា​ក្លិន​មាត់ និង​ធ្មេញ​ពុក​បាន​ដោយ​សារ​ទឹក​អំពៅ​ផ្ទុក​ជាតិ​រ៉ែ​ដែល​ជួយ​ឲ្យ​ធ្មេញ​រឹងមាំ និង​បំបាត់​ក្លិន​មាត់។​ ៤. ជួយ​ដល់​ការ​រំលាយ​អាហារ គ្នា​យើង​ដែល​មាន​បញ្ហា​ទល់លាមក ទឹក​អំពៅ​អាច​មាន​ប្រយោជន៍​ជួយ​សម្រួល​បញ្ហា​នេះ។ នេះ​មក​ពី​ប៉ូតាស្យូម​មាន​ក្នុង​ទឹកអំពៅ​ដែល​ជួយ​រក្សា​លំនឹង pH នៅ​ក្នុង​ក្រពះ និង​ជួយ​ឲ្យ​ទឹក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ហូរ​ដែល​អាច​សម្រាល​បញ្ហា​ទល់​លាមក។ ៥. ផ្តល់​ប្រយោជន៍​ដល់​ឆ្អឹង និង​ធ្មេញ ទឹកអំពៅ​សំបូរ​ដោយ​កាល់ស្យូម​ដែល​អាច​ជួយ​ពង្រឹង​ឆ្អឹង​សម្រាប់​ក្មេង​កំពុង​លូតលាស់ ហើយ​ក៏​ជួយ​ឲ្យ​ធ្មេញ​រឹងមាំ​ដែរ។ ៦. បង្ការ​ជំងឺ​មហារីក ការ​ផឹក​ទឹកអំពៅ​ជា​ប្រចាំ​អាច​បង្ការ​ជំងឺមហារីក​សុដន់ និង​ក្រពេញ​ប្រូស្តាត។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​វិជ្ជមាន​នៃ​ទឹកអំពៅ​ក្នុង​ការ​កាត់បន្ថយ​ និង​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​កោសិកា​មហារីក។ ៧. ជួយ​សម្រក​ទម្ងន់ ទឹកអំពៅ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់​ព្រោះ​មាន​ជាតិ​សរសៃ​រលាយ​ដែល​ជួយ​គ្រប់​គ្រង​ទម្ងន់ និង​កាត់បន្ថយ​កម្រិត​កូលេស្តេរ៉ូល​អាក្រក់​ក្នុង​រាងកាយ​ដែល​ជា​មូលហេតុ​នៃ​ការ​ឡើង​ទម្ងន់។ ៨. ​បំបាត់​អាការៈ​ឈឺក ទឹកអំពៅ​មាន​វីតាមីន C ច្រើន​ដែល​មាន​ប្រសិទ្ធភាព​បំបាត់​អាការៈ​ឈឺក ហើយ​ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ដែល​អាច​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ដែរ។ ៩. ព្យាបាល​របួស នៅ​ពេល​យើង​មាន​ស្នាម​ជាំ […]


អាហារូបត្ថម្ភ

អាហារ​ទាំង៩ប្រភេទនេះ ជួយឲ្យ​សុខភាព​សួតកាន់តែរឹងមាំ

សួត​របស់​យើង​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​រាងកាយ​ដំណើរការ​បាន​ល្អ​ ប៉ុន្តែ​វា​អាច​​​ស្រូប​យក​សារធាតុ​មិន​ល្អ​មួយ​ចំនួន​ពី​ក្នុង​ខ្យល់​ដែល​អាច​បង្កើន​ហានិភ័យ​បញ្ហា​ផ្លូវ​ដង្ហើម​ដូចជា​ជំងឺ​ហឺត រលាក​ទង​សួត និង​ជំងឺ​រលាក​សួត​ជាដើម។ វិធី​ល្អ​ក្នុង​ការ​រក្សា​រសុខភាព​សួតឲ្យ​បាន​ល្អ ​គឺ​ហាត់ប្រាណ​ជា​ប្រចាំ​ និង​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ។ ដូចនេះ​ដើម្បី​ពង្រឹង​សុខភាព​សួត​ យើង​គួរ​បញ្ចូល​អាហារ​ប៉ុន្មាន​មុខ​នេះ​ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ ចុះអាហារទាំងនោះមានអ្វីខ្លះ?  ១. ផ្លែប៉ោម អ្នកស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ពី​ទំនាក់ទំនង​រវាង​មុខងារ​សួត​ល្អ​ជាមួយ​នឹង​វីតាមីន C វីតាមីន E និង​Beta-carotene។ វីតាមីន​ទាំង​នេះ​សុទ្ធ​តែ​មាន​នៅ​ក្នុង​ផ្លែ​ប៉ោម ហើយ​ផ្លែ​ប៉ោម​ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ដល់​សុខភាព​សួត​ដែរ។ ២. គ្រាប់ Walnut គ្រាប់ Walnut ជា​ប្រភព​ដ៏​ល្អ​សម្រាប់​អាស៊ីត​ខ្លាញ់​អូមេហ្គា៣។ ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​នេះ​អាច​ជួយ​ប្រឆាំង​ជំងឺ​ហឺត និង​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត។ អ្នកស្រាវជ្រាវ​ជឿ​ថា​អាស៊ីតខ្លាញ់​អូមេហ្គា៣​ជា​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​រលាក។ ៣. ផ្លែ​ប្លូ​ប៊ឺរី (blueberry ) ផ្លែ​ប្លូ​ប៊ឺរី​អាច​ជួយ​ដល់​សុខភាព​សួត​របស់​យើង​ព្រោះ​ផ្លែ​នេះ​សំបូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដូចជា​វីតាមីន C ដែល​ជួយ​ប្រឆាំង​នឹង​កោសិកា​ខូចខាត​បណ្ដាល​មក​ពី​ពពួក​រ៉ាឌីកាល់​សេរី។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ៤. ផ្កាខាត់ណាខៀវ ផ្កាខាត់ណាខៀវ​សំបូរ​ដោយ​វីតាមីន C carotenoids folate និងphytochemicalsដែល​ជួយ​ប្រឆាំង​នឹង​ការ​ខូចខាត​នៅ​ក្នុង​សួត។ ផ្កាខាត់ណាខៀវ​ក៏​មាន​សារធាតុ​ L-sulforaphane ដែល​ជួយ​ភ្ញោច​កោសិកា​ក្នុង​ផលិត​ហ្សែន​ប្រឆាំង​នឹង​ការ​រលាក​ដើម្បី​ចៀស​វាង​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេងៗ។ ៥. ម្ទេស សារធាតុ capsaicin នៅ​ក្នុង​ម្ទេស​ជួយ​ជំរុញ​ការ​ផលិត និង​ការពារ​ភ្នាស​សើម​ក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែកខាងលើ និង​ខាងក្រោមបាន។ ៦. ខ្ញី ខ្ញី​មិន​ត្រឹម​តែ​ប្រឆាំង​ការ​រលាក​ទេ ​នៅអាច​ជួយ​កម្ចាត់ជាតិ​ពុល​ចេញ​ពី​ក្នុង​សួត។ ខ្ញី​ក៏​ជួយ​​បន្ធូរដល់​​ការ​ស្ទះ​ផ្លូវ​ដង្ហើម និង​ជួយ​ឲ្យ​ឈាម​រត់​ទៅ​កាន់​សួត​កាន់​តែ​ប្រសើរ​ឡើង​ និងជួយ​​ពង្រឹង​សុខភាព​សួត។ គួរអាន៖ សម្រាប់​អ្នក​ចូល​ចិត្ត​ហឹរ ​កុំ​ថា​អត់​ដឹង​​ ​​ខ្ញី ជួយ​អី​ខ្លះ […]


អាហារូបត្ថម្ភ

អាហារ៦ប្រភេទ ផ្ដល់ប្រយោជន៍ច្រើន​ដល់សុខភាព​លំពែង

លំពែង​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ។ លំពែង​មិន​ត្រឹម​តែ​ជួយ​បន្សាប​អាហារ​មាន​ជាតិ​អាស៊ីត​ទទួល​ពីក្រពះ​នោះទេ​​ តែនៅ​ផលិត​អង់ស៊ីម​ជួយ​ដល់​ការ​រំលាយ​កាបូអ៊ីដ្រាត ប្រូតេអីន និង​លីពីត​ផង​ដែរ។ លំពែង​ដែល​មាន​សុខភាព​ល្អ​គឺ​មាន​ការ​រក្សា​លំនឹង​កម្រិត​ជាតិស្ករ និង​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​សុខភាព​ល្អ។ ដើម្បី​ជួយ​ឲ្យ​លំពែង​មាន​សុខភាព​ល្អ​ យើង​អាច​ញ៉ាំ​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​បាន។ ១. ល្មៀត ល្មៀត​គឺ​ជា​ភ្នាក់ងារ​ប្រឆាំង​ការ​រលាក​ធម្មជាតិ​ដ៏​ល្អ​មួយ​ដែល​អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់បង្ក​ដោយ​ភាព​ក្ដៅ​ ផ្សា​នៅ​ក្នុង​លំពែង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ល្មៀត​នៅ​ជំរុញ​ដល់​ការ​ផលិត​អ័រម៉ូន​អាំងស៊ុយលីន ​នៅ​ក្នុង​លំពែង​ផ្ទាល់​ដែលជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​បង្ការ​ជំងឺ​ទឹកនោមផ្អែម។ ២. ខ្ទឹមស គ្នា​យើង​មួយ​ចំនួន​អាច​នឹង​ធ្លាប់​ឮពីការ​ណែនាំឲ្យញ៉ាំ​ខ្ទឹមស​ជាមួយ​នឹង​ទឹកឃ្មុំ​ពេល​ពោះ​យើង​ទទេ។ ខ្ទឹមស​គឺ​ជា​មានសារធាតុ​ប្រឆាំង​មេរោគ ហើយ​ពេល​បញ្ចូល​ខ្ទឹមស​ជាមួយនឹង​ម្ហូប​ផ្សេងៗ​អាច​នឹង​កាន់​តែមាន​​ប្រសិទ្ធភាព។ ភាគច្រើន​គេ​ប្រើ​ខ្ទឹមស​ជាមួយ​ទឹកឃ្មុំ និង​ខ្ទឹមបារាំង​ជាដើម។ ការ​បញ្ចូល​បែប​នេះ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ដោយ​ការ​ជួសជុល​ជាលិកា​នៃ​សរីរាង្គ​រួម​ទាំង​លំពែង​ផង​ដែរ។ ៣. ស្ពៃ​ពួយ​ឡេង ស្ពៃ​ពួយឡេង​សំបូរ​ដោយ​វីតាមីន B និង​ជាតិដែក​ដែល​ជួយ​បំពេញ​តម្រូវ​ការ​របស់​លំពែង។ ជាតិដែក​ជួយ​បង្ការ​ការ​រលាក រីឯ​វីតាមីន B​ជួយ​ចិញ្ចឹម​លំពែង។ យើង​អាច​​យក​ស្ពៃ​ពួយឡេង​ និង​ខ្ទឹម​បារាំង​ធ្វើ​ញាំ​បន្លែ ឬ​យក​ស្ពៃ​ពួយឡេង​ទៅ​ឆា​ជាមួយ​ខ្ទឹមស។ បន្ថែម​ពី​នេះ​ទៀត​ ស្ពៃ​ពួយឡេង​សំបូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​មហារីក​ឈ្មោះ MGDG (monogalactosyldiacylglycerol) ដែល​អាច​បន្ថយ​ភាគរយ​នៃ​ការ​មាន​ជំងឺ​មហារីក​លំពែង​បាន។ ៤. ផ្កាខាត់ណាខៀវ ពពួក​បន្លែ​ដូចជា​ផ្កាខាត់ណាខៀវ ស្ពៃក្ដោប ផ្កាខាត់ណា​សុទ្ធ​តែ​មានសារធាតុ​ប្រឆាំង​នឹង​កោសិកា​មហារីក​នៅ​ក្នុង​លំពែង​ និងជួយការពារ​លំពែង​ពី​ជំងឺ​ផ្សេងៗ។ បន្លែ​ទាំង​នេះ​ផ្ដល់​នូវ​សារធាតុចិញ្ចឹម​ដែល​ងាយស្រួល​ក្នុង​ការ​ស្រូប​យក​ និង​សំបូរ​ដោយ flavonoids ដែល​ជួយ​ពង្រឹង​ដល់​ការ​កម្ចាត់ជាតិពុល​ក្នុង​រាងកាយ។ ៥. ផ្លែ​ទំពាំងបាយជូរ​ក្រហម ផ្លែទំពាំងបាយជូរក្រហម​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម resveratrol​ដែល​ជួយ​បន្ថយ​ការ​រលាក​លំពែង និង​បំផ្លាញ​កោសិកា​មហារីក​លំពែង​ទៀត​ផង។ អ្នក​ជំនាញ​ណែនាំ​ឲ្យ​ញ៉ាំ​ផ្លែ​ទំពាំង​បាយ​ជូរ​ស្រស់​ម្ដង​ក្នុង​មួយ​ថ្ងៃ។ មនុស្ស​មួយ​ចំនួន​ជ្រើសរើស​ផឹក​ស្រា​ទំពាំងបាយជូរ​ក្រហម​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នេះ​។ ប៉ុន្តែ​ការ​ញ៉ាំ​ផ្លែ​ទំពាំងបាយជូរ​ស្រស់​គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ជាង។ ៦. ដំឡូង​ជ្វា ដំឡូងជ្វា​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​លំពែង​បាន​រហូតដល់ ៥០% និង​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​បញ្ចេញ​ជាតិស្ករ​បន្តិច​ម្ដងៗ​ទៅ​ក្នុង​ចរន្ត​ឈាម។ ៧. គន្លឹះ​ផ្សេង​ទៀត​ជួយ​ឲ្យ​លំពែង​មាន​សុខភាព​ល្អ ចៀសវាង​គ្រឿង​ស្រវឹង អាហារ​កែ​ច្នៃ​ […]


អាហារូបត្ថម្ភ

តើបន្លែក្លាសេ​ល្អចំពោះសុខភាពឬអត់?

គ្នា​យើង​ទំនងជា​បាន​ដឹងពីប្រភេទ​បន្លែ​ក្លាសេហើយមែនទេ? បន្លែប្រភេទនេះ​​អាច​ទុក​បាន​យូរ​ និងអាច​ថាមាន​តម្លៃធូរថ្លៃជាង​បន្លែងស្រស់ទៀតផង​​ ពិសេស​គ្នា​យើង​ដែល​រវល់ច្រើន​គឺ​ពិតជា​គិតថា​បន្លែនេះជាជម្រើស​ល្អ​​មិន​ខាន។។​​ ប៉ុន្តែ​គ្នាយើង​អាច​នឹង​មាន​ចម្ងល់​ថា​តើ​បន្លែ​ក្លាសេ​​ល្អ​សម្រាប់​សុខភាព​ឬ​យ៉ាង​ណា។ ១. សារធាតុ​ចិញ្ចឹម ជាធម្មតា​បន្លែ​ដែល​យក​ទៅ​ក្លាសេគឺជា​បន្លែ​ដែល​បេះ​ភ្លាមៗ​​ ដូចនេះ​ហើយគេជឿថា​​បន្លែ​ទាំង​នោះ​អាចនៅ​រក្សា​សារធាតុ​ចិញ្ចឹមបាន​​ដដែល។ ការសិក្សា​មួយ​បាន​បង្ហាញ​ថា​បន្លែ​ក្លាសេ​ត្រឹម​រយៈ​ពេល​​២​ខែ​ ​មិន​មាន​ការ​ប្រែប្រួល​សារធាតុ phytochemical ខ្លាំង​ទេ។ ដោយឡែក​ការសិក្សា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ការ​ក្លាសេ​​អាច​នឹង​ប៉ះពាល់​ដល់​បរិមាណ​សារធាតុចិញ្ចឹម​នៃប្រភេទ​បន្លែ​មួយ​ចំនួន​។ ការសិក្សា​មួយ​បាន​រក​ឃើញ​ថា​ផ្កាខាត់ណាខៀវ​ក្លាសេ​​គឺ​មាន​សារធាតុ riboflavin ខ្ពស់​បើ​ធៀប​នឹង​ផ្កាខាត់ណាខៀវ​ស្រស់ ខណៈ​ដែល​គ្រាប់​សណ្ដែក pea ក្លាសេ​​មាន​វីតាមីន​ទាប​ជាង​គ្រាប់​សណ្ដែក​ស្រស់។ បន្ថែម​ពី​នេះទៀត ការ៉ុត និង​ស្ពៃពួយឡេង​ក្លាសេ​​មាន​សារធាតុ beta-carotene ទាប។ យ៉ាងណាមិញ ការ​ក្លាសេ​​អាច​នឹង​បន្ថយ​បរិមាណ​សារធាតុចិញ្ចឹម​ដូចជា​វីតាមីន C និង​វីតាមីន​B1​ (Thiamine)។ ការសិក្សា​មួយ​បង្ហាញ​ថា​វីតាមីន C នៃ​បន្លែ​មួយ​ចំនួន​មាន​ការ​ថយ​ចុះ​ចន្លោះ​ពី​១០ទៅ៨០% អំឡុងពេល​ក្លាសេ ​ដោយ​ជា​មធ្យម​បាត់បង់​សារធាតុចិញ្ចឹម​ប្រហែល​៥០%។ គួរ​ចងចាំ​ផង​ដែរ​ថា​វិធី​ចម្អិន​ដូចជា​ស្ងោរ ឆា​ និង​ដុត​ ក៏អាច​ធ្វើ​ឲ្យ​បាត់បង់​សារធាតុចិញ្ចឹម​ដូចគ្នា​មិនថា​បន្លែ​នោះ​ជា​បន្លែ​ស្រស់ ឬបន្លែ​កំប៉ុង​ក៏​ដោយ។ ២. សារធាតុ​បន្ថែម និង​សារធាតុ​រក្សា​ទុក​ឲ្យ​បាន​យូរ យក​ល្អ​ពេល​ជ្រើស​រើស​បន្លែ​ក្លាសេ​គួរ​ពិនិត្យ​មើល​គ្រឿង​ផ្សំ​ឲ្យ​បាន​ម៉ត់ចត់។ ទោះបី​ជា​ភាគច្រើន​បន្លែ​ក្លាសេ​មិន​មាន​​សារធាតុ​បន្ថែម​ផ្សេងៗ​ និង​សារធាតុ​រក្សា​ឲ្យ​បាន​យូរ​ ប៉ុន្តែ​បន្លែ​ក្លាសេ​មួយ​ចំនួន​អាច​នឹង​មាន​បន្ថែម​ជាតិស្ករ អំបិល ទឹក​ជ្រលក់ និង​គ្រឿង​ផ្សំ​ផ្សេង​ទៀត​ដែល​បន្ថែម​រសជាតិ​។ ការ​បន្ថែម​រសជាតិ​អាច​បង្កើន​បរិមាណ​សូដ្យូម ជាតិខ្លាញ់ ឬ​កាឡូរី​។ សម្រាប់​គ្នាយើង​ដែល​ចង់​បន្ថយ​កាឡូរី និង​សម្រក​ទម្ងន់​​ យក​ល្អ​គួរ​ចៀសវាង​បន្លែ​ក្លាសេ​ដែល​មាន​គ្រឿងផ្សំ​ដូចជា​បឺរ​ ខ្ទឹមស ឬ​ទឹក​ជ្រលក់​ឈីស។ […]


អាហារូបត្ថម្ភ

គ្រឿងការី ផ្តល់ប្រយោជន៍សំខាន់ៗច្រើនយ៉ាងដល់​សុខភាព

គ្រឿង​ការី​ ដែល​មាន​​​ប្រភព​កំណើត​ពី ប្រទេស​ឥណ្ឌា គឺ​ជា​​គ្រឿង​​ម្ហូប​ ដែល​ផ្សំ​ពី​ បណ្តុំ​​គ្រឿង​ទេស​ជា​ច្រើន​ចូល​គ្នា រួម​ទាំង​រុក្ខ​ជាតិ​​ក្រអូប​ទៀត​ផង។ ដោយ​សារ​ គ្រឿង​ផ្សំ​ ច្រើន​មុខ​នេះ ធ្វើ​ឱ្យ​​​គ្រឿង​ធ្វើ​ម្ហូប​នេះ ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើនដល់​រាង​កាយ ដែល​​ក្នុង​នោះ អត្ថបទ​ស្រាវជ្រាវ​សុខភាព​ជា​ច្រើន បាន​លើក​ឡើង​ដូច​ជា​៖ ១. សមាស​ធាតុ​ប្រឆាំង​នឹង​ដំណើរ​ហើម​រលាក គ្រឿង​ការី​ ដែល​មាន​ទាំង​ រមៀត ម្រេច ម្សៅ​​រុក្ខជាតិ​ក្រអូប ផ្ទុក​ទៅ​ដោយ​​សមាសធាតុ​ ដែល​ទៅ​ជំរុញ​ប្រូតេអ៊ីន​ប្រឆាំង​ជំងឺនៅ​​ក្នុង​រាង​កាយពិសេសសមាសធាតុ Interluekin-6 និង Factor-alpha និង​សារធាតុ​ជា​ច្រើន​ទៀត ដែល​​អាច​ប្រឆាំង​នឹង ការ​រលាក​សន្លាក់ និង​ការ​ហើម​​ផ្សេងៗ​។ អត្ថបទពាក់ព័ន្ធ៖ ពេល​កូន​ខ្ចី​សាច់​ឡើង​ស​ស្អាត និង​ម៉ដ្ត​​រលោង បើ​ម៉ាក់​ៗ​អាច​ធ្វើ​រឿង​ទាំង​នេះ ពន្លៃ រុក្ខជាតិ​ឱសថ​ជួយ​ទាំង​សម្រស់ និង​សុខភាព រមៀតល្អ​ខ្លាំង សូម្បី​អង់គ្លេស​​ក៏​យក​ទៅ​ប្រើព្យាបាល​សន្លាក់ និង​សាច់​ដុំ ២. ជួយ​សុខភាព​បេះដូង ម្សៅ​ការី ដែល​មាន​ទៅ​ដោយ​គ្រឿង​ទេស​ផ្សេងៗ​ផ្សំ​ចម្អិន​​ទៅ​ក្នុង​ម្ហូប នឹង​ជួយ​ទៅ​ដល់​បេះ​ដូង ដោយ​សារ​ការ​ជំរុញ​ឱ្យ​ចលនា​ឈាម​រត់​​ស្រួល និង​សម្រួល​ទៅ​ដល់​សរសៃ​ឈាមដែល​នេះ​បាន​ជួយ​បន្ថយ​នូវ​ហានិភ័យ​ និង​បញ្ហា​ផ្សេង​ៗ​ទៅ​លើ​បេះ​ដូង។ អត្ថបទ​ពាក់​ព័ន្ធ៖ ​ញ៉ាំ​ត្រសក់​មួយ​ផ្លែ​រាល់​ថ្ងៃ​ ផ្ដល់​ប្រយោជន៍ច្រើន​យ៉ាង​ដល់​រាងកាយ វីតាមីន C ជួយ​កាត់បន្ថយ​ហានិភ័យពីជំងឺផ្សេងៗជាច្រើន​មុខ ក្រូចថ្លុង​ជួយច្រើន​ដល់​សុខភាព សំខាន់អាចប្រ​ឆាំង​កោសិកាមហារីក​បានទៀត ៣. រួម​ចំណែក​ប្រឆាំង​មហារីក ផ្អែក​តាម​ការ​សិក្សា​ជា​ច្រើន អ្នក​វិទ្យាសាស្រ្ត​បាន​លើក​ឡើង​ថា រុក្ខជាតិ​មួយ​ចំនួន​អាច​រួម​ចំណែក​ ប្រឆាំង​នឹង​កោសិកា​មហារីក ហើយ​​រុក្ខជាតិ​ទាំង​នោះ ភាគ​ច្រើន​ គឺ​មាន​​នៅ​ក្នុង​គ្រឿង​ផ្សំ​ការី​ផង​ដែរ ដូច​ជា រមៀត​ជា​ដើម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ