អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ញ៉ាំគ្រាប់អាល់ម៉ុនរាល់ថ្ងៃ នឹង​ទទួលបាន​អត្ថប្រយោជន៍ ៨ យ៉ាងនេះ

គ្រាប់អាល់ម៉ុន (almonds) ​មិនត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ទេ​ និងថែមទាំង​​ល្អ​សម្រាប់​សុខភាព​ទៀត​ព្រោះ​គ្រាប់អាល់ម៉ុន​សម្បូរ​ដោយ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​ដែល​យើង​ត្រូវការ។ ការ​ញ៉ាំ​គ្រាប់អាល់ម៉ុនរាល់ថ្ងៃ​ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ដែរ។ ១. បញ្ចុះ​កូលេស្តេរ៉ូល គ្រាប់អាល់ម៉ុន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​កូលេស្តេរ៉ូល​អាក្រក់​ពី​ក្នុង​រាងកាយ។ ប្រសិនជា​គ្នាយើង​មួយ​ចំនួន​មាន​បញ្ហា​កូលេស្ដេរ៉ូល​ខ្ពស់​ស្រាប់ យើង​អាច​ញ៉ាំចំនួន​គ្រាប់​អាល់ម៉ុន​ពី​២០​ទៅ​៣០​គ្រាប់​ក្នុង​មួយ​ថ្ងៃ​។ ២. សុខភាព​សក់ គ្រាប់អាល់ម៉ុន​ផ្ទុក​វីតាមីន និង​ជាតិរ៉ែ​ដែល​សក់​ត្រូវការ​សម្រាប់​លូតលាស់ និង​រឹងមាំ។ ម៉ាញ៉េស្យូម និង​ស័ង្កសី​ជំរុញ​ឲ្យ​សក់​ដុះ រីឯ​វីតាមីន E ធ្វើ​ឲ្យ​សក់​រឹងមាំ ហើយ​វីតាមីន B​ វិញ​ជួយ​ឲ្យ​សក់ឲ្យ​រលោង។ ៣. បង្ការ​ជំងឺ​បេះដូង ក្នុង​គ្រាប់​អាល់ម៉ុន​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ម៉ាញ៉េស្យូម ស្ពាន់ និងខ្លាញ់ monounsaturated ​ដែល​សុទ្ធ​តែ​ជួយ​ទ្រទ្រង់​ដល់​សុខភាព​បេះដូង និង​សរសៃឈាម។ ដើម្បី​បង្ការ​ជំងឺ​ស្លោក​បេះដូង ឬ​សរសៃឈាម​បេះដូង (ischemic heart disease) និង​បញ្ហា​បេះដូង​ផ្សេង​ទៀត​ យក​ល្អ​គួរ​ញ៉ាំ​គ្រាប់​អាល់ម៉ុន​មួយ​ក្តាប់​ដៃ​ក្នុង​មួយ​ថ្ងៃ។ អត្ថបទ​ពាក់ព័ន្ធ៖ ចង់ឲ្យសក់មានសុខភាពល្អ កុំរំលងអាហារ ៩ ប្រភេទនេះ អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ទាំងនេះជាអាហារសម្រន់ល្អៗ សម្រាប់អ្នកបារម្ភរឿងលើសកូលេស្តេរ៉ូល ៤. បង្ការ​ស្នាម​ជ្រីវជ្រួញ​ គ្រាប់អាល់ម៉ុននមាន​បរិមាណ​ manganese ច្រើន​ដែល​អាច​ជួយ​ផលិត​ខូឡាជែន​ដែល​ជា​ប្រូតេអ៊ីន​ទទួល​ខុសត្រូវ​ទៅលើ​ពណ៌​ស្បែក (skin tone)។ រីឯ​វីតាមីន E គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ប្រឆាំង​សញ្ញា​នៃ​ភាព​ចាស់​បាន។ ៥. ជួយ​ដល់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន សំបក​អាល់ម៉ុន​ផ្ទុក​ prebiotics ដែល​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​ត្រូវការ​សម្រាប់​ការ​លូតលាស់។ ប្រសិនជា​មាន​អតុល្យភាព​អាច​បង្ក​រោគសញ្ញា​មួយ​ចំនួន​ដូចជា​ឈឺពោះ បញ្ហា​ក្លិន​មាត់​មិន​ល្អ និង​ពិបាក​រំលាយអាហារ។ បើតាម​ការ​ណែនាំ […]


អាហារូបត្ថម្ភ

បើចេញ​រោគសញ្ញាទាំងនេះ អាចថាយើងកំពុង​ខ្វះប្រូតេអ៊ីនហើយ

ប្រូតេអ៊ីន​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​របស់​រាងកាយ ហើយ​បើ​យើង​មាន​កង្វះ​ប្រូតេអ៊ីន រាងកាយ​របស់​យើង​នឹង​មាន​បញ្ហា។ តើ​រោគសញ្ញា​អ្វី​ខ្លះ​បង្ហាញ​ថា​យើង​មាន​កង្វះ​ប្រូតេអ៊ីន?​ ១. ឃ្លាន​អាហារ ប្រសិនជា​យើង​តែង​តែ​មាន​អារម្មណ៍​ឃ្លាន នោះ​អាច​មក​ពី​អាហារ​ដែលយើង​ញ៉ាំ​​មាន​ប្រូតេអ៊ីន​តិច​តែ​មាន​កាបូអ៊ីដ្រាត និង​ស្ករ​ច្រើន។ បញ្ហា​គឺ​មក​ពី​យើង​ញ៉ាំ​អាហារ​មាន​កាឡូរី​ច្រើន​ ហើយ​មាន​​បរិមាណ​ប្រូតេអ៊ីន​ទាប​បើ​ប្រៀបធៀប​នឹង​បរិមាណកាឡូរី។ អត្ថបទពាក់ព័ន្ធ៖ អាហារទាំងប៉ុន្មានប្រភេទនេះ ជាប្រភព​នៃប្រូតេអ៊ីន ២. បាត់បង់​ម៉ាស់​សាច់ដុំ និង​ឈឺ​សន្លាក់ សាច់ដុំ​គឺ​ជា​កន្លែង​ស្តុក​ប្រូតេអ៊ីន។ បើ​សាច់ដុំ​ចុះ​ខ្សោយ មាន​ការ​ឈឺចាប់ និង​បាត់បង់​ម៉ាស់​ ទាំង​នេះ​អាច​ជា​រោគសញ្ញា​នៃ​កង្វះ​ប្រូតេអ៊ីន។ ការសិក្សា​មួយ​បាន​លើកឡើង​ថា​បញ្ហា​នេះ​តែង​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់។ ប្រូតេអ៊ីន​គឺ​សំខាន់​សម្រាប់​ការ​រក្សា និង​ការ​លូតលាស់​សាច់ដុំ។ ៣. បញ្ហា​ស្បែក និង​ក្រចក កង្វះ​ប្រូតេអ៊ីន​អាច​បណ្ដាល​ឲ្យ​ក្រចក​ខ្សោយ និង​ផុយស្រួយ​ងាយ​បាក់ ហើយ​ក្នុង​ករណី​ខ្លះ​ទៀត​អាច​មាន​ខ្សែ​ឆ្នូត​ពណ៌​ស និង​ស្នាម​អុជៗ​ពណ៌​ត្នោត​លើ​ក្រចក។ ក្រៅ​ពីក្រចក​ ​ស្បែកក៏​ទទួល​រង​ផល​ប៉ះពាល់​ដែរ។ ដោយ​ប្រូតេអ៊ីន​ជួយ​ការ​ផលិត​ឡើង​វិញ​នៃ​កោសិកា ការ​ផលិត​កោសិកា​ថ្មី និង​ជំនួស​កោសិកា​ដែល​ងាប់ នៅ​ពេល​ខ្វះ​ប្រូតេអ៊ីន យើង​អាច​នឹង​ឃើញ​ថា​ស្បែក​របស់​យើង​ស្ងួត របក និង​ប្រេះ​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ បង្កើន​ថាមពល​សាច់ដុំ កាន់តែ​ជួយឲ្យ​អាយុវែង ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់ បើឃើញរោគសញ្ញាទាំងនេះលើក្រចក បញ្ជាក់ថាយើងកំពុងមានបញ្ហាសុខភាព ៤. សក់ជ្រុះ សក់​របស់​យើង​បង្កើត​ដោយ​ប្រូតេអ៊ីន ៩០%​ដែល​មាន​ឈ្មោះថា keratin។ ប្រសិនជា​យើង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ សក់របស់យើង​នឹង​ស្តើង ហើយ​ពណ៌​សក់​ក៏​មាន​ការ​ប្រែប្រួល។ នេះ​មក​ពី​រាងកាយ​ឈប់​ប្រើប្រាស់​ប្រូតេអ៊ីន​សម្រាប់​ការ​លូត​លាស់​នៃ​សក់ ​និង​ងាក​មក​​រក្សា​ទុក​វិញ។ ៥. ថ្លើម​មាន​ខ្លាញ់​ច្រើន ថ្លើម​មាន​ខ្លាញ់​ច្រើន​គឺជា​រោគសញ្ញា​ទូទៅ​មួយ​នៃ​កង្វះ​ប្រូតេអ៊ីន ហើយ​បើ​យើង​ទុកចោល​មិន​ព្យាបាល​អាច​បណ្ដាល​ឲ្យ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ការ​រលាក ស្លាក​ស្នាម​នៅ​ថ្លើម និង​ថ្លើម​ចុះខ្សោយ។ ៦. ហានិភ័យ​ការបាក់​ឆ្អឹង ដូច​សាច់ដុំ​ដែរ ការ​ទទួល​បាន​ប្រូតេអ៊ីន​តិច​អាច​ប៉ះពាល់​ដល់​ឆ្អឹង។ រាងកាយ​ទទួល​បាន​ប្រូតេអ៊ីន​មិន​គ្រប់គ្រាន់​អាច​បណ្ដាល​ឲ្យ​ឆ្អឹង​ចុះ​ខ្សោយ និង​បង្កើន​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឹង។ […]


អាហារូបត្ថម្ភ

ផ្លែត្របែក មានគុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

ផ្លែត្របែក​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C និង​មានសារធាតុប្រឆាំងអុកស៊ីតកម្ម​ដែល​សុទ្ធតែ​ល្អ​សម្រាប់​សុខភាព។ ការ​ញ៉ាំ​ផ្លែ​ត្របែក​​​គឺ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព។ ១. ជំងឺ​ទឹកនោមផ្អែម ជំងឺ​ទឹកនោមផ្អែម​គឺជា​បញ្ហា​សុខភាព​ទូទៅ​មួយ​ដែល​កើត​មាន​លើ​មនុស្ស​យើង ប៉ុន្តែ​ប្រសិន​ជា​គ្នាយើង​ចង់​បង្ការ​ការ​វិវត្ត​នៃ​ជំងឺ​នេះ ការ​ញ៉ាំ​ផ្លែ​ត្របែកអាច​ជួយ​​បាន។ ផ្លែត្របែក​មានសមាសធាតុ​ Glycemic index ទាប​ដែល​អាច​គ្រប់គ្រង​កម្រិតជាតិស្ករ​ក្នុង​ឈាម។ ម៉្យាងទៀត ផ្លែត្របែក​ក៏​សម្បូរ​ដោយ​ជាតិសរសៃ​ដែល​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិស្ករ​ដែរ។ ២. សម្ពាធឈាម​ខ្ពស់ បញ្ហាសុខភាព​មួយ​ទៀត​ដែល​យើង​តែង​ជួបប្រទះ​ក្នុង​ពេល​បច្ចុប្បន្ន​គឺ​ការ​លើស​សម្ពាធឈាម។ ប្រសិនជា​យើង​ចង់​គ្រប់គ្រង​សម្ពាធឈាម​ យើង​អាច​ញ៉ាំ​ផ្លែត្របែក​បាន។ ផ្លែ​នេះ​ដែរ​ក៏​ជួយ​រក្សា​កម្រិត​កូលេស្តេរ៉ូល​ក្នុង​រាងកាយ និងបង្ការ​ការ​ខូចខាត​បេះដូងដែរ។ អត្ថបទ​ពាក់ព័ន្ធ៖ អាហារមានគុណប្រយោជន៍ចំពោះអ្នកជំងឺទឹកនោមផ្អែម ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម ករណីមានជំងឺទឹកនោមផ្អែម អាចប្រឈមខ្ពស់ កើតជំងឺមហារីក ១ទៀត ៣. សុខភាព​ប្រព័ន្ធរំលាយអាហារ ផ្លែត្របែក​អាច​ជួយ​ឲ្យ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាព​ប្រសើរ​ឡើង​ព្រោះ​ផ្លែ​ត្របែក​សម្បូរ​ដោយ​ជាតិសរសៃ​ដែល​ល្អ​សម្រាប់​ការ​រំលាយ​អាហារ។ ការ​ញ៉ាំ​ផ្លែ​ត្របែក​រាល់ថ្ងៃ​ក៏​ជួយ​ដល់​ការ​បន្ទោរបង់​ដែរ។ ៤. សម្រក​ទម្ងន់ ផ្លែត្របែក​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ព្រោះ​ ត្របែក​មួយ​ផ្លែ​​មាន​ត្រឹមតែ ៣៧​កាឡូរីប៉ុណ្ណោះ។ ដោយសារ​ផ្លែ​នេះ​មាន​ជាតិសរសៃ​ខ្ពស់​ធ្វើឲ្យ​យើង​ឆ្អែត​បាន​យូរ​ និង​បង្ការ​មិន​ឲ្យ​ញ៉ាំ​អាហារ​ច្រើន​ហួស​កំណត់។ ក្រៅពីនេះ​ក៏​មាន​វីតាមីន និង​ជាតិរ៉ែ​ដែល​សំខាន់​សម្រាប់​ការ​សម្រក​ទម្ងន់។ ៥. កង្វះ​វីតាមីន C នៅ​ពេល​រាងកាយ​ខ្វះ​វីតាមីន C អាច​បង្ក​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ ហើយ​ផ្លែ​ត្របែក​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C។ ដូចនេះ​ការ​ញ៉ាំ​ផ្លែ​ត្របែក​រាល់ថ្ងៃ​ជួយ​យើង​ពង្រឹង​ប្រព័ន្ធភាពស៊ាំ និង​ការពារ​ពី​ជំងឺ​ផ្សេងៗ។ ៦. ជំងឺមហារីក ផ្លែត្របែក​មាន​ផ្ទុក​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ដែល​អាច​បង្ការ​ការ​វិវត្ត​នៃ​កោសិកា​មហារីក​ក្នុង​រាងកាយ​បាន។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងនេះ​អាច​ការពារ​ការ​ខូចខាត​កោសិកា​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី។ ម៉្យាងទៀត ផលិតផល​ធ្វើ​ពី​ស្លឹក​ត្របែក​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ជំងឺ​មហារីក​ដែរ។


អាហារូបត្ថម្ភ

គ្រឿងផ្សំមានក្នុងអាហារ និងអាហារកញ្ចប់មួយចំនួននេះ អាចបង្កគ្រោះថ្នាក់ដល់សុខភាព

បច្ចុប្បន្ននេះ អាហារកញ្ចប់ ឬអាហារចម្អិនស្រាប់សម្បូរហើយក៏ពេញនិយមដែរ តែបើគិត​ពីសុខភាពយើង​មិនគួរញ៉ាំញឹកញាប់ពេកទេ បើមានពេលយើង​គួរចម្អិនអាហារ​ដោយ​ខ្លួនឯងញ៉ាំទើបមិនប៉ះពាល់សុខភាព។ សារធាតុគីមីប៉ុន្មានមុខខាងក្រោមនេះ ឧស្សាហ៍រកឃើញក្នុងអាហារកញ្ចប់ ឬអាហារចម្អិនស្រាប់ គ្នាយើងបើអាចគួរចៀសវាង​ដើម្បីការពារសុខភាពបានល្អ។ ១- ខ្លាញ់មិនឆ្អែត (Trans Fats ឬប្រេង Hydrogenated) ការប្រើប្រាស់គ្រឿងផ្សំក្នុងអាហារ ជាធម្មតាគឺដើម្បីបង្កើនរសជាតិ និងជួយឲ្យសុខភាពល្អ ប៉ុន្តែមិនមែនជាពពួកខ្លាញ់មិនឆ្អែតនោះទេ (Trans Fats ឬប្រេង Hydrogenated) ព្រោះខ្លាញ់មិន​ឆ្អែត​នឹងធ្វើឲ្យរាងកាយកើនខ្លាញ់មិនល្អ LDL និងបញ្ចុះកម្រិតខ្លាញ់ល្អ HDL ជាហេតុនាំឲ្យយើងប្រឈមជំងឺបេះដូង ទឹកនោមផ្អែម និងបញ្ហាសុខភាពជាច្រើនទៀត។ ខ្លាញ់មិនឆ្អែក (Trans Fats) ត្រូវគេហាមមិនឲ្យប្រើនោះឡើង ប៉ុន្តែជាច្រើនឆ្នាំមកនេះ គេនៅតែរកឃើញពពួកខ្លាញ់ប្រភេទនេះ នៅក្នុងអាហារចម្អិនស្រាប់ដាក់លក់លើទីផ្សារ។ ២- ជាតិស្ករចម្រាញ់ HFCS (High Fructose corn syrup) HFCS ជាជាតិស្ករចម្រាញ់ ដែលឧស្សាហ៍រកឃើញក្នុងអាហារចម្អិនស្រាប់ (ពពួក​អាហារកំប៉ុង) ដូចគ្នា។ ជាតិស្ករនេះ​ជាសារធាតុបន្ថែម​ដែលផ្ទុកបរិមាណកាឡូរីខ្ពស់ ជាសារធាតុចម្បងបង្កឲ្យពិភពលោកពោរពេញដោយជំងឺធាត់។ មិនខុសគ្នាពីខ្លាញ់ឆ្អែក Trans Fats នោះទេ សារធាតុនេះ នឹងធ្វើឲ្យកម្រិតខ្លាញ់អាក្រក់ LDL កើនឡើង បង្កជាជំងឺទឹកនោមផ្អែម។ ៣- […]


អាហារូបត្ថម្ភ

ញ៉ាំទឹកឃ្មុំ​មុនចូលគេង បានគុណប្រយោជន៍ ៨ យ៉ាង

យើង​គ្រប់​គ្នា​អាច​នឹង​ដឹង​ពី​អត្ថប្រយោជន៍​របស់​ទឹកឃ្មុំ​ខ្លះ​ហើយ​ថាអាច​សម្រួល​ដល់អាការៈ​ជំងឺ​ផ្ដាសាយ និង​ផ្តល់​សំណើម​ដល់​ស្បែក។ ប៉ុន្តែ​យើង​អាច​នឹង​មិន​ដឹង​ថា​អ្នកវិទ្យាសាស្ត្រ​ហៅ​ទឹកឃ្មុំ​ជា​កំពូល​អាហារ ព្រោះ​ទឹកឃ្មុំ​មាន​សារធាតុ​ដែល​ជួយ​ដល់​សុខភាព​ច្រើន​ដែល​យើង​មិន​ដែល​បាន​ដឹង។ យើង​តែង​យក​ទឹកឃ្មុំ​ទៅ​លាយ​នឹង​អាហារ​ផ្សេង​ តែ​គ្រាន់​តែ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រាបាយ​មុន​ចូល​គេង​ក៏​ផ្តល់​ប្រយោជន៍​ច្រើន​​ដល់​សុខភាព។ ១. គេង​លក់​ស្រួល​ ទឹកឃ្មុំ​ផ្ទុក​សារធាតុ tryptophan ​ជា​អ័រម៉ូន​ដែល​ជួយ​បន្ធូរ​អារម្មណ៍ និង​ផ្តល់​សញ្ញា​ឲ្យ​រាងកាយ​ថា​ដល់​ពេល​ចូល​គេង​ហើយ។ ទោះបីជា​រាងកាយ​ត្រូវការ​អាស៊ីដអាមីណូ​នេះ ប៉ុន្តែ​រាងកាយ​មិន​អាច​ផលិត​អាស៊ីដអាមីណូ​ដោយ​ខ្លួន​ឯងទេ។ ហេតុ​នេះ​ហើយ​យើង​ត្រូវ​ទទួល​ពី​របប​អាហារ​​រួមមាន​ទឹកឃ្មុំ​ជាដើម។ ពេល​ខ្លះ​យើង​អាចភ្ញាក់​កណ្ដាល​យប់ នេះ​មក​ពី​អំឡុងពេល​គេង​ ខួរក្បាល​ត្រូវការ​សារធាតុ​ glycogen និង​បង្ក​ឲ្យ​ក្រពេញ​ aldrena បញ្ចេញ​អ័រម៉ូន adrenaline​ និង​cortisol ដែល​ធ្វើឲ្យ​យើង​មិន​អាចគេង​បាន។ ដោយ​ទឹកឃ្មុំ​មាន​សារធាតុ glycogen ដែល​ខួរក្បាល​ត្រូវការ ដូចនេះ​ការ​ញ៉ាំ​ទឹកឃ្មុំ​មុន​គេង​អាច​ជួយ​ឲ្យ​គេង​លក់​ស្រួល។ ២. បញ្ចុះ​សម្ពាធឈាម សម្ពាធឈាម​ខ្ពស់​គឺ​ជា​កត្តា​មួយ​នៃ​ហានិភ័យ​ជំងឺ​បេះដូង។ ហេតុ​នេះ​ហើយ​ការ​រក្សា​លំនឹង​សម្ពាធឈាម​គឺ​ជា​វិធី​ដ៏​ល្អ​ដើម្បី​ចៀសវាង​ជំងឺ​បេះដូង។ ទឹកឃ្មុំ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​បញ្ចុះ​សម្ពាធឈាម ហើយ​ការ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រាបាយ​ពេល​យប់​ជា​វិធី​ដ៏​ល្អ​ដើម្បី​បង្ការ​ការ​លើស​សម្ពាធឈាម។ ៣. បញ្ចុះ​កម្រិត​ខ្លាញ់​អាក្រក់ នៅពេលខ្លាញ់អាក្រក់ (Triglycerides ) មាន​កម្រិត​ខ្ពស់នោះ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ក៏​កើន​ឡើង​ដែរ។ ទឹកឃ្មុំ​គឺ​អាច​បញ្ចុះ​កម្រិត​ជាតិ​ខ្លាញ់​អាក្រក់​នៅ​ក្នុង​រាងកាយ​បាន​ដោយ​ជួយ​សម្អាត​ខ្លាញ់​ដែល​មិន​ចាំបាច់​ចេញ​ពីក្នុង​ឈាម។ ៤. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ទឹកឃ្មុំ​សម្បូរ​ដោយ​សារធាតុប្រឆាំង​អុកស៊ីតកម្ម និង​បាក់តេរី​ដែល​អាច​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ឲ្យ​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​បង្ក​ដោយ​បាក់តេរី ផ្សិត និង​វីរុស​ផ្សេងៗ។ បន្ថែម​ពី​នេះ​ទៀត ការ​ញ៉ាំ​ទឹកឃ្មុំ​រាល់​យប់​គឺ​ជួយ​ដល់រាង​កាយ​បន្ថែម​ការ​ការពារ​បែប​ធម្មជាតិ ហើយ​យើង​ក៏​អាច​ប្រើ​ទឹកឃ្មុំ​​ទៅ​លើ​របួស​បាន​ដែរ។ ៥. ដុត​ជាតិ​ខ្លាញ់​លឿន​ជាង​មុន ទឹកឃ្មុំ​បង្កើន​ការ​ធ្វើ​មេតាបូលីស​ដោយ​បង្កើត​សកម្មភាព​កម្ដៅ​នៅ​ក្នុង​រាងកាយ។ នេះ​មាន​ន័យ​ថា​ទឹកឃ្មុំ​បង្កើន​ចលនា​​ឈាម​រត់​ដែល​បង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ និង​ជួយ​ដល់​ការ​ដុត​ជាតិ​ខ្លាញ់។ ៦. បំបាត់​អាការៈ ក្អក ទឹកឃ្មុំ​គឺ​ជា​សារធាតុ​ប្រឆាំង​ការ​រលាក​ធម្មជាតិ​។ ដូចនេះហើយ​ការ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​លាយ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ​រាល់យប់​ យើង​អាច​បន្ថយ​ការ​រលាក​នៅ​បំពង់ក​ និង​ចៀសវាង​អាការៈ​ក្អក​បាន។ លើសពីនេះ​ទៀត ទឹកឃ្មុំ​គឺ​សារធាតុ​ប្រឆាំង​បាក់តេរី​ដ៏​ល្អ​មួយ​ដែល​ជួយ​ប្រឆាំង​នឹង​បាក់តេរី​​នៅ​នឹង​បំពង់​ក។ ៧. […]


អាហារូបត្ថម្ភ

តើទឹកដោះគោបង្កឲ្យមុខឡើងមុនមែនឬយ៉ាងណា?

ប្រសិន​បើ​គ្នា​យើង​មាន​បញ្ហា​មុខ​មុន ប្រហែល​ជា​ធ្លាប់​ឮ​គេ​និយាយ​ថា​ទឹកដោះ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​អាច​នឹង​ធ្វើ​ឲ្យ​បញ្ហា​មុខ​មុន​កាន់តែ​ធ្ងន់ធ្ងរ​ទៅ។ តើ​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​អាច​បង្ក​បញ្ហា​មុខ​មុន​មែន​ឬយ៉ាងណា? ទឹកដោះគោ​តែង​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ផលិតផល​ថែរក្សា​ស្បែក​ដូចជា​សាប៊ូ និង​ឡេ​ជាដើម​។ នេះ​​មក​​ពី​ទឹកដោះ(ប្រភេទទឹកដោះគោស្រស់)​ ​មាន​ជាតិ​ខ្លាញ់​ដែល​អាច​ផ្តល់​សំណើម​ដល់​ស្បែក និង​ជួយ​បំបាត់​ការ​រលាក​ដូចជា​ការ​រលាក​បង្ក​ដោយ​មុន។ អ្នកជំនាញ​មាន​អំណះអំណាង​ផ្សេងៗ​គ្នា​ទាក់ទង​នឹង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ក្នុង​របប​អាហារ​ដែល​បង្ក​បញ្ហា​មុខ​មុន​​ដោយ​ខ្លះ​ថា​អាច​ជួយ​ឲ្យ​បញ្ហា​នេះ​មាន​ភាព​ប្រសើរ​ឡើង និង​ខ្លះ​ទៀត​ថា​ធ្វើ​ឲ្យ​បញ្ហា​មុខ​មុន​នេះ​កាន់តែ​ធ្ងន់ធ្ងរ។ ដោយឡែក​វេជ្ជបណ្ឌិត F. William Danly អ្នក​ឯកទេស​រោគ​សើស្បែក​ជឿ​ថា​ការ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​អាច​នឹង​ធ្វើ​ឲ្យ​បញ្ហា​មុខ​មុន​កាន់តែ​ធ្ងន់ធ្ងរ។ នេះ​មក​ពី​ទឹកដោះគោ​ផ្ទុក​សារធាតុ​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​អ័រម៉ូន​តេស្តូស្តេរ៉ូន​។ អ័រម៉ូន​នេះ​ជំរុញ​ឲ្យ​ក្រពេញ​ខ្លាញ់​នៅ​នឹង​ស្បែក​ផលិត​ខ្លាញ់​កាន់តែ​ច្រើន​ ហើយ​ការ​ផលិត​ខ្លាញ់​កើនឡើងតែង​បណ្ដាល​ឲ្យ​បញ្ហា​​មុន។ ដោយសារតែ​ការ​សិក្សាជា​ច្រើន​មិនទាន់ឯកភាព​គ្នាចំពោះ​ទំនាក់ទំនង​រវាង​​ផលិតផលទឹក​ដោះ​គោ និង​បញ្ហា​កើត​មុន​នេះ​​ ទើប​ធ្វើ​ឲ្យ​អ្នក​ជួប​បញ្ហា​មុន​លើ​ផ្ទៃមុខ​ពិបាក​ក្នុង​ការ​សម្រេចចិត្ត​ថា​ត្រូវ​បញ្ឈប់ញ៉ាំ ឬក៏ត្រូវញ៉ាំ​បន្ត​ពេល​ខ្លួន​កំពុង​ឡើង​មុន​ខ្លាំង។​​ ម៉្យាងទៀត ការ​កាត់បន្ថយ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ពី​របប​អាហារ​របស់​យើង​អាច​នឹង​បង្ក​បញ្ហា​ផ្សេងៗ​ដូចជា​ឆ្អឹង​ចុះ​ខ្សោយ និង​បង្កើន​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឹង​ជាដើម។ ដូចនេះ​មាន​ការ​ណែនាំ​ខ្លះ​ដើម្បី​ឲ្យ​យើង​អាច​កំណត់​ថា​តើ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​អាចបង្ក​បញ្ហា​មុន​​ឬ​យ៉ាង​ណា៖ ព្យាយាម​កាត់បន្ថយ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​រយៈពេល​ពីរ​ទៅ​បី​សប្ដាហ៍ ប្រសិន​ជា​ក្នុង​រយៈពេលនេះ​បញ្ហា​មុន​របស់​យើង​នៅ​ដដែល​មិន​មាន​ប្រែប្រួល​អ្វី នោះមានន័យ​ថាទឹកដោះគោ​អាច​មិន​មែន​ជា​មូលហេតុ​បង្កឲ្យ​យើងកើត​មុន​​ទេ។ ដូចនេះ​យើង​អាច​បញ្ចូល​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ចូល​ទៅ​ក្នុង​របប​អាហារ​វិញ​បាន។ ប្រសិនជា​យើង​អាលែកហ្សី​នឹង​ទឹកដោះគោ យើង​គួរ​ព្យាយាម​ញ៉ាំ​ក្នុង​កម្រិត​តិចតួច​។ ម៉្យាងទៀត​ គ្នា​យើង​មួយ​ចំនួន​អាច​នឹង​ផឹក​ទឹកដោះគោ​បាន​ក្នុង​កម្រិត​តិចតួច​ដោយ​មិន​មាន​បញ្ហា​ស្បែក​។ នេះ​អាច​ជួយ​ដល់​រាងកាយ​ក្នុង​ការ​ទទួល​បាន​ជាតិ​កាល់ស្យូម​ខណៈ​ដែល​យើង​ត្រូវ​ការ​គ្រប់គ្រង​ស្ថានភាព​ស្បែក​របស់​យើងដែរ​។ គ្នា​យើង​ខ្លះ​ដែល​អាលែកហ្សី​ទឹកដោះគោ​អាច​នឹង​មិន​អាលែកហ្សី​នឹង​ទឹកដោះ​ចៀម ឬ​ពពែ​ទេ។ នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការ​ថែរក្សា​សុខភាព​ស្បែក និង​សុខភាព​ឆ្អឹងក្នុង​ពេល​តែ​មួយ។ ប្រសិនជា​គ្នាយើង​ឃើញ​ថា​របប​អាហារ​ដែល​មិន​មាន​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​អាច​ជួយ​ឲ្យ​បញ្ហា​មុន​ធូរ​ស្រាល​ជាមុន យើង​ត្រូវ​ប្រាកដ​ថា​ញ៉ាំ​អាហារ​ដែល​សម្បូរ​ដោយ​កាល់ស្យូម​​ជំនួស​ទឹកដោះគោ​ក្នុង​របបអាហារដើម្បី​សុខភាព​ឆ្អឹង។ ការ​អនុវត្ត​តាម​ការណែនាំ​នេះ​អាច​ជួយ​ឲ្យ​យើង​ថែរក្សា​សុខភាព​ស្បែក ខណៈដែល​រាងកាយ​នៅ​តែ​ទទួល​បាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់។ អត្ថបទពាក់ព័ន្ធ៖ បើមានរោគសញ្ញាទាំង ១០ នេះ បង្ហាញថារាងកាយខ្វះជាតិកាល់ស្យូមហើយ ខ្វះសារធាតុចិញ្ចឹមសំខាន់ពីរមុខនេះ ឆ្អឹងកូនខ្សោយ អត់មាំ អន់កម្ពស់ ឯធ្មេញក៏មានបញ្ហា


អាហារូបត្ថម្ភ

ឧស្សាហ៍ញ៉ាំអាហារទាំងប៉ុន្មាននេះច្រើន អាចធ្វើឲ្យចាស់ជាងអាយុបាន

ការ​មាន​មុខ​មាត់​មើល​ទៅ​ស្រស់​ស្អាត ក្មេង​ជាង​វ័យ​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ ហើយ​ការ​មានសម្រស់​ក្មេង​ជាង​វ័យ​ទាមទារ​ឲ្យ​មាន​ការ​ថែទាំ​សុខភាព​បានល្អ។ ​ប្រសិនបើ​យើងសង្កេត​ឃើញ​ថា មុខ​ចាប់​ផ្តើម​មើល​ទៅ​ចាស់​ជាង​វ័យ​​ វា​អាច​បណ្តាល​មក​ពី​ការ​ញ៉ាំ​អាហារ​ប្រភេទ​អស់​នេះ​ច្រើន​ពេក។ ១. អាហារជាតិផ្អែម នៅ​ពេល​ដែល​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជាង​កោសិកា​ដែល​មាន​នៅ​ក្នុង​ខ្លួន វា​អាច​ប៉ះពាល់​ដល់​ការ​ផលិត ​Collagen របស់​ស្បែក ជាហេតុ​ដែល​បណ្តាល​ឲ្យ​ស្បែក​មើល​ទៅ​មិន​តឹង​ណែន​ល្អ។ មិន​តែ​ប៉ុណ្ណោះ ជាតិ​ស្ករ​អាច​បណ្តាល​ឲ្យ​ពុកធ្មេញ និង​ធ្មេញ​ប្រែពណ៌​បាន ហើយក៏អាចបណ្តាលឲ្យកើតជំងឺធ្ងន់ធ្ងរដូចជា៖ – ជំងឺទឹកនោមផ្អែម – បង្កើនហានិភ័យជំងឺបេះដូង – ធ្វើឲ្យលើសទម្ងន់។​ ២. ភេសជ្ជៈ​មាន​ជាតិ​អាល់កុល បើ​និយាយ​ពី​ការ​ផឹក​ស្រា ទាំង​ការ​ផឹក​ស្រា ឬ​ស្រាបៀរ ភាគ​ច្រើន​មិន​ដែល​ផ្តល់​ផល​ល្អ​ច្រើន​ដល់​សុខភាព​ប៉ុន្មាន​ទេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បាន​ឲ្យ​ដឹង​ថា ជាតិ​អាល់កុល​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​លើ​ការ​ដំណើរ​ការ​របស់​សរីរាង្គ​សំខាន់ៗ​មួយ​ចំនួន​ដូចជា ថ្លើម ក្រពះ ខួរក្បាល។ល។ មិន​តែ​ប៉ុណ្ណោះ វាអាច​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ច្រើន​ជាង​អាយុ បើ​យើង​ផឹក​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ជា​ប្រចាំ ឬ​លើស​កម្រិត។ អត្ថបទពាក់ព័ន្ធ៖ នៅផ្ទះអំឡុងពេល COVID-19 កុំឲ្យទំនេរស្រីៗគួរធ្វើរឿងទាំងនេះ ដើម្បីសម្រស់ របស់ ៥ យ៉ាងនេះគគ្រិច តែនៅជាប់លើខ្លួន​មនុស្ស​យើង ៣.ភេសជ្ជៈមាន​ជាតិ​កាហ្វេអ៊ីន ជាតិ​កាហ្វេអ៊ីន​ជា​សារធាតុ​បញ្ចុះ​នោម​ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​បញ្ចេញ​ជាតិ​ទឹក​ច្រើន និង​ខ្វះ​សំណើម​ក្នុង​រាងកាយ ជា​ហេតុ​អាច​​ធ្វើ​ឲ្យ​ស្បែក​ស្ងួត និង​ស្តើង​បាន។ លើសពីនេះ វាអាច​ធ្វើឲ្យធ្មេញប្រែពណ៌ មើលទៅគ្មានភាពទាក់ទាញនៅពេល​ញញឹមចេញធ្មេញ។ ៤. អាហារ​ជាតិ​ប្រៃ​ខ្ពស់ ការ​ញ៉ាំ​អាហារ​ដែល​មាន​អំបិល​ច្រើន​អាច​ធ្វើ​ឲ្យ​រាង​កាយ​ខ្សោះ​ជាតិ​ទឹក ហើយ​អាច​បណ្តាល​ឲ្យ​ស្បែក​មើល​ទៅ​ស្ងួត គ្មាន​សំណើម ហើយ​អាច​បណ្តាល​ឲ្យ​មើល​ទៅ​ចាស់​ទៀត​ផង។ បើ​តាម​ការ​ឲ្យ​ដឹង​ពី អង្គការសុខភាពពិភពលោក​ (WHO) ការញ៉ាំអំបិល […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ