អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

សរសៃ Fiber ជាអ្វី? មាន​ប្រយោជន៍​ដល់​ក្រពះពោះវៀនយ៉ាងដូចម្ដេចខ្លះ?

សរសៃ​ហ្វាយប៊័ (Fiber) គឺ​ជា​សារធាតុ​ដែល​យើង​តែង​តែ​ឮ​ជា​ប្រចាំ និង​មាន​សារៈ​ប្រយោជន៍​លើស​លប់​ដែល​យើង​មិន​ធ្លាប់​បាន​ដឹង។ សរសៃ Fiber គឺ​ជា​ក្រុម​ប៉ូលីសាការ៉ាយ (polysaccharides) ដែល​មិន​ងាយ​នឹង​បំបែក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​បាន។ សរសៃ Fiber ជា​ច្រើន ត្រូវ​បាន​​រាងកាយ​​យើង​យក​មក​ប្រើ​ក្រោយ​ពេល​មាន​​បាក់​តេរី​ច្រើន​ទៅ​ធ្វើ​សកម្មភាព​ក្នុង​ពោះ​វៀន​ធំ។ តាម​ពិត​ទៅ​សរសៃ​ Fiber គឺ​ជា​ប្រភេទ​សារធាតុ​ចិញ្ចឹម​ពិសេស​ម្យ៉ាង ហើយ​​ក៏​ជា​ប្រភេទ​សារធាតុ​គីមីដែល​មាន​តួនាទី​សំខាន់​ក្នុង​ខ្លួន​របស់​យើង។​ ១- តើអ្វីជាសរសៃ Fiber? សរសៃ​ Fiber គឺ​ជា​ចង្កោម​ ឬ​បណ្ដុំ​សរសៃ​ដែល​មាន​ក្នុងរុក្ខជាតិ ហើយ​រាងកាយ​​របស់​យើង​មិន​អាច​រំលាយ ឬ​បឺត​ស្រូប​វា​បាន​ឡើយ។ ដោយ​សារ​តែ​វា​មិន​អាច​រលាយ​បាន ដូច​នេះ​វា​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​អស់ ទាំង​ពោះ​វៀន​តូច ពោះ​វៀន​ធំ និង​ចេញ​មក​ក្រៅ​ខ្លួន​របស់​យើង​វិញ។ យើង​អាច​រក​ប្រភេទ​សរសៃ​ Fiber​ បាន​នៅ​ក្នុង​ផ្លែ​ឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ ហើយ​យើង​បាន​ដឹង​ហើយ​ថា​វា​ក៏​ជួយ​ការ​ពារ​កុំ​ឲ្យ​មាន​បញ្ហា​ទល់​លាមក។ លើស​ពី​នេះ​ទៀត​នោះ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ ​Fiber​ ជួយ​ដល់​សុខ​ភាព​របស់​យើង​បាន​ជា​ច្រើន​ទៀត មាន​ដូច​ជា ជួយ​រក្សា​ទម្ងន់​ដង​ខ្លួន កាត់​បន្ថយ​អត្រា​ប្រឈម​ជាមួយ​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​សរសៃ​ឈាម និង​បេះ​ដូង។ ២- តើសរសៃ Fiber​ មានប៉ុន្មានប្រភេទ? ជា​ធម្មតា​គេ​ចែកFiber ​ចេញ​ជា​ពីរ​ក្រុម​ គឺ​ក្រុម​អាច​រលាយ និង​មិន​អាច​រលាយ។ ជាតិ​សរសៃ Fiber រលាយ ជាតិ​សរសៃ​ប្រភេទ​នេះ​គឺ​អាច​រលាយ​ក្នុង​ទឹក​បាន និង​មាន​​​សភាព​ដូច​ជា​ចាហ៊ួយ។ ជាតិសរសៃអាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល និង​ជាតិ​ស្ករ​ក្នុង​ឈាម​។ ជាតិ​សរសៃ​រលាយ​ […]


អាហារូបត្ថម្ភ

ផឹកទឹកក្រូចឆ្មារពេលព្រឹក ផ្ដល់អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាង​តិច ៦ យ៉ាង

ការ​ផឹក​ទឹក​នៅ​ពេល​ព្រឹក​គឺ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ ប៉ុន្តែ​ទាំងអស់គ្នា​​ដឹង​ទេ​ថា​ការ​ផឹក​ទឹក​ក្រូចឆ្មារ​នៅ​ពេល​ព្រឹក​ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ដែរ។ យើង​អាច​ធ្វើ​ទឹក​ក្រូចឆ្មារ​បាន​ដោយ​ច្របាច់​ក្រូចឆ្មារ​កន្លះ​ផ្លែ​ទៅ​ក្នុង​ទឹក​មួយ​កែវ។ ក្រោយ​ពី​ផឹក​ទឹក​ក្រូចឆ្មារ​រួច កុំ​ទាន់​ញ៉ាំ​អាហារ​ប្រហែល​ ៣០ ​នាទី​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ​ឡើង​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​បានពី​ការ​ផឹក​ទឹក​ក្រូច​ឆ្នា​រនៅ​ពេល​ព្រឹក។ ១. សម្បូរ​វីតាមីន C ក្រូចឆ្មារ​សម្បូរ​ដោយ​វីតាមីន C ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ការពារ​កោសិកា​ពី​ការ​ខូចខាត​បង្ក​ដោយ​ពួក​រ៉ាឌីកាល់​សេរី​។ ម៉្យាងទៀត វីតាមីន C អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​បញ្ចុះ​សម្ពាធឈាម។ ២. ដាស់​ស្មារតី និង​បង្កើន​ថាមពល ប៉ូតាស្យូម​ក្នុង​ក្រូចឆ្មារ​ជួយ​ដល់​មុខងារ​ខួរក្បាល និង​សរសៃ​ប្រសាទ​ឲ្យ​ប្រសើរ​ឡើង​ដែល​នេះ​ក៏​បង្កើន​ស្មារតី​ដែរ។ យោង​តាម​ទស្សនាវដ្ដី​សុខភាព អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញថា​ការ​ហិត​ក្លិន​ក្រូចឆ្មារ​ក៏​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន​អារម្មណ៍​ល្អ និង​បន្ថយ​កម្រិត​ស្ត្រេស​ដែរ។ ៣. បំពេញ​ជាតិ​ទឹក នៅ​ពេល​រាងកាយ​យើង​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ រាងកាយ​យើង​នឹង​មិន​ស្តុក​ទុក​កោសិកា​ខ្លាញ់​ និង​មិន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឃ្លាន​។ ដូចនេះ​ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​គឺ​សំខាន់​ដល់​សុខភាព​ណាស់។ ៤. សុខភាព​ស្បែក ក្រូចឆ្មារ​មាន​វីតាមីន C ដែល​វីតាមីន​នេះ​ជា​ជំនួយ​ដល់​ការ​ផលិត​ខូឡាជែន ​បង្ការ​ស្នាម​ជ្រួញ និង​ការពារ​ស្បែក​ពី​ការ​ខូចខាត​ដោយសារ​ពួក​រ៉ាឌីកាល់​សេរី។ រីឯ​ទឹក​វិញ​អាច​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​ព្រោះ​នៅពេល​ស្បែក​ស្ងួត​ងាយ​នឹង​មាន​ស្នាម​ជ្រួញ។ ៥. ជួយ​ដល់​ការ​រំលាយ​អាហារ គ្នាយើង​មួយ​ចំនួន​ផឹក​ទឹក​ក្រូចឆ្មារ​នៅ​ពេល​ព្រឹក​ដើម្បី​ជួយ​បង្ការ​ការ​ទល់លាមក។ ការ​ផឹក​ទឹក​ក្រូចឆ្មារ​លាយ​ទឹក​ក្ដៅ​ឧណ្ហៗ​នៅ​ពេល​ភ្ញាក់​ពី​គេង​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដើរ​បាន​ល្អ។ ម៉្យាងទៀត​ក៏​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ និង​សម្រក​ទម្ងន់​ដែរ។ ៦. បង្ការ​ក្រួស​ក្នុង​តម្រង​នោម អាស៊ីដ​ស៊ីទ្រីក (citric acid) ក្នុង​ក្រូចឆ្មារ​អាច​ជួយ​បង្ការ​ក្រួស​ក្នុង​តម្រងនោម។ សារធាតុ​ស៊ីដ្រាត (citrate) របស់​អាស៊ីដ​ស៊ីទ្រីក​ជួយ​បញ្ចុះ​ជាតិ​អាស៊ីដ​ក្នុង​ទឹកនោម និង​អាច​បំបែក​ក្រួស​តូចៗ​ទៀត​ផង។ ការ​ផឹក​ទឹក​ក្រូចឆ្មារ​មិនត្រឹមតែ​ផ្តល់សារធាតុ​ស៊ីដ្រាត​ទេ នៅ​ផ្តល់​នូវ​ជាតិ​ទឹក​ដែល​យើង​ត្រូវការ​ក្នុង​ការ​បង្ការ និង​បញ្ចេញ​ក្រួស​ទាំងនោះ​ដែរ។


អាហារូបត្ថម្ភ

ក្រៅពីរសជាតិឆ្ងាញ់ ផ្លែខ្នុរមានប្រយោជន៍ល្អច្រើនយ៉ាងចំពោះសុខភាព

​ដឹង​ហើយ​ថាខ្នុរ​ជា​​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ពេញ​និយម​​នៅ​កម្ពុជា​យើង។ នេះ​ក៏​ដោយ​សារ​តែខ្នុរ​មាន​រសជាតិ​​ផ្អែម​ឆ្ងាញ់ និង​មាន​ក្លិន​ក្រអូប​គួរ​ឱ្យ​ចង់​ញ៉ាំ​ទៀត​ផង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សាច់​ខ្នុរ​​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ ដែល​មាន​ប្រយោជន៍​​ទៅ​ដល់​សុខភាព​។ សាច់​ខ្នុរ​ផ្ទុក​ដោយ​សមាស​ធាតុ​ល្អ​ៗ ជា​ច្រើន​ ដូច​ជា​ កាល់​ស្យូម​ ម៉ាញ៉េស្យូម​សម្រាប់​ការពារ​ធ្មេញ និង​ឆ្អឹង និង​មាន​ជាតិ​ដែក​សម្រាប់​​ការ​ផលិត​គ្រាប់​ឈាម​ក្រហម ព្រម​​ទាំង​ជាតិ​ទង់​ដែង​​​ជួយ​រក្សា​តុល្យ​ភាព​​នៃ​ការ​ផលិត​អ័រម៉ូន ព្រម​ទាំង​ជួយ​បន្ថយ​អាការៈ​អន្ទះ​អន្ទែង​ផ​ង​ដែរ​។ អត្ថបទពាក់ព័ន្ធ៖ អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន ហេតុផល ស្រ្តីមករដូវមិនគួរតមចំណីអាហារ កើតទឹកនោមផ្អែម ពិតជាមិនអាចញ៉ាំទឹកអំពៅ ឬទុរេន បានសោះឬ? វិធីរៀបចំរបបអាហារសម្រាប់អ្នកទឹកនោមផ្អែម ឲ្យមានសុខភាពល្អ ក្រៅ​ពីនេះ​ផ្លែ​ខ្នុរក៏​​មាន​ជាតិ​កាក​សរសៃ​ Fiber ដែល​​​​ពិសេស​ជួយ​ទៅ​ដល់​ប្រព័ន្ធ​រំលាយ​​អាហារឲ្យ​​ដំណើរ​ការ​បាន​ល្អ​។ ចំណែក​ឯ​សារធាតុ​​​ព័ណ៌​​លឿង​ស្រស់​របស់​​សាច់​ខ្នុរ​ ដើរ​តួ​ជា​សារធាតុ​អុក​ស៊ីត​កម្ម​​ជួយ​ការពារ​កោសិកា​ និង​ប្រឆាំង​ទៅ​នឹង​ជំងឺ​មហារីក។ ពិសេស​ទៅ​ទៀត​នោះ​គឺ​ជួយ​ពន្យារ​ភាព​ចាស់​ទៀត​ផង។ បន្ថែម​ពី​នេះ​ដែរ​ ផ្លែ​ខ្នុរ​មាន​ផ្ទុក​វីតាមីន​សំខាន់​ៗ​​ជា​ច្រើន​ទៀត​ ដូច​ជា វីតាមីន​ C ដែល​ជួយ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ជំងឺ និង​មាន​សារសំខាន់​ជួយ​រក្សា​ស្បែក ធ្មេញ និង​ឆ្អឹង ម្យ៉ាង​ទៀត​​ក៏​មាន​ផ្ទុក​វីតាមីន​ A ដែល​ជា​ជំនួយ​ដល់​ភ្នែក​​ផង​ដែរ។​ ក្រៅពីអ្វ​ដែល​បាន​រៀប​រាប់​ខាង​លើ​ សាច់​ខ្នុរ​មាន​សារធាតុ​កាបូន​អ៊ីដ្រាត និង​ជាតិ​ស្ករ​ដែល​ជួយ​ឱ្យ​យើង​មាន​កម្លាំង ហើយ​ពិសេស​​ជួយ​ឱ្យ​ដំណើរ​ឈាម​រត់​ស្រួល​។ មួយ​វិញ​ទៀត​ផ្លែ​ខ្នុរ​ក៏​ផ្ទុក​ជាតិ​ប៉ូតាស្យូម​ ដែល​អាច​ជួយ​រក្សា​សំពាធ​ឈាម​ឱ្យ​មាន​តុល្យភាព និង​បង្ការ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ផង​ដែរ​​។


អាហារូបត្ថម្ភ

ចំណីអាហារមានដាក់សារធាតុបូរ៉ាក់ ញ៉ាំទៅប៉ះពាល់អីខ្លះ?

បូរ៉ាក់ (Borax) ជា​សារ​ធាតុ​គីមីម្យ៉ាង ដែល​បង្កើត​ឡើង​ពី​សារធាតុ​រ៉ែ​ធម្មជាតិ​ឈ្មោះ ​សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុ​សម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​លើ​ចំណី​អាហារ​ឡើយ ព្រោះ​ប៉ះពាល់​ដល់​សុខភាព។ លោក ចាន់ សេដ្ឋា អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បាន​ឲ្យ​ដឹង​ថា សារធាតុ​បូរ៉ាក់​គេ​ប្រើ​ក្នុង​មុខងារ​ជាសាប៊ូ​សម្អាត​សម្លៀកបំពាក់​ ព្រោះ​បូរ៉ាក់​មិន​មាន​ផ្ទុក​សារធាតុ ផ្វស្វាត និងក្លរ ដូចនេះ​វា​ជាភ្នាក់​ងារលាង​ជម្រះ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​សម្លៀកបំពាក់​ទន់​ក្រោយ​ពេល​សម្អាត។ មួយ​វិញ​ទៀត​សារធាតុ​បូរ៉ាក់​ក៏​ត្រូវ​ប្រើ​ក្នុង​គ្រឿង​សម្អាង ជា​គ្រឿង​ផ្សំ​របស់ឡេ​លាប​ខ្លួន សាប៊ូដុស​ខ្លួន​ជាដើម ព្រោះ​វា​មានមុខងារ ការពារ ឬ​លាង​សម្អាត​ជាតិ​ខ្លាញ់។ចំណែក​នៅ​ក្នុង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ក៏​មាន​ដែរ ហើយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្លាប់​សត្វ ស្រមោច កន្លាត និង​សត្វល្អិតផ្សេងៗទៀត។ អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បន្ត​ទៀត​ថា ការ​ប៉ះពាល់​សារធាតុ​បូរ៉ាក់​អាច​បង្ក​ឲ្យ​មាន​ជំងឺ របកស្បែក ប្រគ្រីវកាច់  ខ្សោយតម្រង​នោមដែល​អាច​នាំ​ឲ្យ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ ឈឺ​សន្លាក់ និង​ឆ្អឹង ប៉ះពាល់​ដល់ប្រព័ន្ធ​ក្រពះ ​ពោះវៀន ចង្វាក់​ដង្ហើម​ថយ​ចុះ ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ខូច​ថ្លើម និង​​ប្រព័ន្ធ​ប្រសាទ។ ការ​បរិភោគ​អាហារ​ដែល​មាន​ផ្ទុកសារធាតុបូរ៉ាក់​ត្រឹមតែ ១៥-២០ ក្រាម អាច​សម្លាប់​មនុស្ស​ពេញ​វ័យ​បាន ហើយ​ចំពោះកុមារ គឺ​ត្រឹម​តែ ៥ ក្រាមប៉ុណ្ណោះ​។ ដូចនេះ​សារធាតុ​បូរ៉ាក់​ត្រូវតែ​រក្សា​ឲ្យឆ្ងាយ​ពី​គ្រឿង​បរិភោគ។ ប្រភេទ​ចំណី​អាហារ​ជាច្រើន​ត្រូវ​បាន​គេ​ដាក់​សារធាតុ Borax ក្នុង​នោះ​មាន​ដូចជា​មឹក ប៉ាតេ បង្គា​ស្រស់ […]


អាហារូបត្ថម្ភ

សណ្ដែកខ្មៅ ជួយអីខ្លះដល់​សុខភាព?

សណ្ដែក​ខ្មៅ​សម្បូរ​ដោយ​ប្រូតេអ៊ីន ជាតិ​សរសៃ វីតាមីន និង​ជាតិរ៉ែ​ផ្សេងៗ​ដែល​សុទ្ធតែ​ជួយ​ដល់​សុខភាព​របស់​យើង។ ១. សុខភាព​ឆ្អឹង នៅ​ក្នុង​សណ្ដែកខ្មៅ​មាន​ជាតិ​ដែក ផូស្វ័រ កាល់ស្យូម ម៉ាញ៉េស្យូម ស្ពាន់ ស័ង្កសី និង​ម៉ង់កាណែស (manganese) ដែល​សុទ្ធ​តែ​ជួយ​រក្សា​ឆ្អឹង​ឲ្យ​រឹងមាំ។ កាល់ស្យូម និង​ផូស្វ័រ​ គឺ​សំខាន់​សម្រាប់​រចនាសម្ព័ន្ធ​ឆ្អឹង ខណៈ​ជាតិដែក និងស័ង្កសី​មាន​តួនាទី​រក្សា​ភាព​​រឹងមាំ​របស់​ឆ្អឹង និង​ភាព​បត់បែន​របស់​សន្លាក់។ ២. បញ្ចុះ​សម្ពាធឈាម ការ​កំណត់​ការ​ញ៉ាំ​សូដ្យូម (ជាតិប្រៃ) ​តិច ​គឺ​សំខាន់​ក្នុង​ការ​រក្សា​សម្ពាធឈាម​ឲ្យ​នៅ​កម្រិត​ធម្មតា ហើយ​សណ្ដែកខ្មៅ​មាន​សូដ្យូម​តិច តែ​សម្បូរ​ដោយ​ប៉ូតាស្យូម កាល់ស្យូម និង​ម៉ាញ៉េស្យូម​ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​។ ៣. ជំងឺ​ទឹកនោមផ្អែម ការ​សិក្សា​បាន​បង្ហាញ​ថា​ អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ១​ ហើយ​ញ៉ាំ​របប​អាហារ​សម្បូរ​ជាតិសរសៃ​ មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប។ សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២ ​ក៏​អាច​ជួយ​ឲ្យ​កម្រិត​ជាតិស្ករ ជាតិ​ខ្លាញ់ និង​អាំងស៊ុយលីន​មាន​ភាព​ប្រសើរ​ឡើង​ដែរ។ សណ្ដែកខ្មៅ​ឆ្អិន​ ១៧២ ក្រាម​ផ្តល់​ជាតិ​សរសៃ១៥ក្រាម។ ៤. ជំងឺ​បេះដូង ជាតិ​សរសៃ ប៉ូតាស្យូម វីតាមីន B6 និង​អាស៊ីដ​ហ្វូលិក​ក្នុង​សណ្ដែក​ខ្មៅ​ សុទ្ធតែ​ជួយ​ទ្រទ្រង់​សុខភាព​បេះដូង។ ជាតិ​សរសៃ​ជួយ​បញ្ចុះ​កូលេស្តេរ៉ូល​ក្នុង​ឈាម និង​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។ រីឯ​វីតាមីន B6 និង​អាស៊ីដ​ហ្វូលិក​បង្ការ​ការ​កក​សារធាតុ homocysteine ដែល​នៅ​ពេល​រាងកាយ​មាន​បរិមាណ​សារធាតុ​នេះ​ច្រើន​ អាច​បង្ក​ការ​ខូចខាត​ដល់​សរសៃ​ឈាម […]


អាហារូបត្ថម្ភ

ប្រទាលកន្ទុយក្រពើមានប្រយោជន៍ច្រើន លើសពីការគិត

គ្នាយើង​ដឹង​ហើយ​ថា​ប្រទាលកន្ទុយក្រពើ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​បាន។ ប្រទាល​កន្ទុយ​ក្រពើ​មាន​ជាតិ​ទឹក​៩៩% ហើយ​ភាគច្រើន​យើង​តែង​ឮ​ថា​ប្រទាលកន្ទុយក្រពើ​អាច​ព្យាបាល​ការ​រលាក​ស្បែក​ដោយ​កម្ដៅ​ថ្ងៃ​បាន ប៉ុន្តែ​តាមពិតទៅ​ប្រទាល​កន្ទុយក្រពើ​មាន​ប្រយោជន៍​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ១. ព្យាបាល​របួស​ ប្រទាលកន្ទុយក្រពើ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ទៅ​លើ​ការ​ខូចខាត​ស្បែក​ច្រើន​ប្រភេទ​ដូចជា​ការ​មុត​នឹង​របស់​អ្វី​មួយ​ជាដើម។ ប្រទាលកន្ទុយក្រពើ​អាច​បង្កើន​ការ​លូតលាស់​កោសិកា​ស្បែក​ថ្មី និង​​ពន្លឿន​ការ​ផលិត​កោសិកា​ឡើង​វិញ​ដែរ។ យើង​អាច​យក​មកប្រទាល​កន្ទុយក្រពើ​មក​​បិទ​លើ​មុខរបួស​​បាន​។ ២. ព្យាបាល​រលាក ប្រទាល​កន្ទុយ​ក្រពើ​ត្រូវ​បាន​ប្រើ​សម្រាប់​ព្យាបាល​ការ​រលាក​តិចតួច​តាំង​យូរ​ណាស់​មកហើយ​ព្រោះ​វា​មាន​ប្រសិទ្ធភាព​បញ្ចុះ​កម្ដៅ កាត់បន្ថយ​ការ​រលាក និង​​ផលិត​កោសិកា​ស្បែក​ឡើង​វិញ។ យើង​អាច​កោស​យក​ជែល​មក​លាប​លើ​កន្លែង​រលាក​តែ​ម្ដងក៏​បាន។ ៣. ព្យាបាល​ពេល​សត្វ​ល្អិត​ទិច ឬខាំ ពេល​សត្វ​ល្អិត​ទិច ឬ​ខាំ​អាច​នឹង​រមាស់ ព្រោះ​ទឹកមាត់​សត្វ​ល្អិត​មាន​ផ្ទុក​ជាតិពុល និង​សារធាតុ​បង្ក​អាលែកហ្សី​ដែល​អាច​បណ្ដាល​ឲ្យ​រមាស់ ហើម ឬ​រលាក​ក្នុង​កម្រិត​ផ្សេងៗ។ ប្រទាល​កន្ទុយ​ក្រពើ​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ត្រជាក់ ​បំបាត់​ការ​ឈឺចាប់ រមាស់ និងការ​រលាក​បាន។ យើង​អាច​ប្រើ​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ទៅ​លើ​កន្លែង​រលាក​ដោយ​ផ្ទាល់។ ៤. កំចាត់​កោសិកា​ងាប់ យើង​អាច​ធ្វើ​ប្រដាប់​ខាត់​ស្បែក​ជាមួយ​ប្រទាលកន្ទុយក្រពើ​បាន​។ ប្រដាប់​ខាត់​នេះ​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត និង​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់​។ ម៉្យាងទៀត​គ្នាយើង​ដែល​មាន​ស្បែក​មុខ​ងាយ​ប្រតិកម្ម​អាច​ប្រើ​វិធី​នេះ​បាន​។ របៀប​ធ្វើ​ប្រដាប់​ខាត់​ជាមួយ​នឹង​ប្រទាល​កន្ទុយក្រពើ​ដោយ​លាយ​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ ២ស្លាបព្រាកាហ្វេ ស្ករ​ត្នោត​ ២​ស្លាបព្រាកាហ្វេ និងទឹក​ក្រូចឆ្មារ ១​ស្លាបព្រាកាហ្វេ រួច​យក​មក​លាប​លើ​ស្បែក និង​លាង​សម្អាត​ចេញ។ ៥. បង្ការ និង​ព្យាបាល​មុន ប្រទាលកន្ទុយក្រពើ​អាច​ជួសជុល​កោសិកា​ស្បែក និង​អាច​ប្រឆាំង​នឹង​ផ្សិត ឬ​បាក់តេរី​បាន​។ ទាំងអស់​នេះ​អាច​បង្ការ​ និង​ព្យាបាល​បញ្ហា​មុន និងបញ្ហា​ស្បែក rosacea (សរសៃឈាម​លើ​ផ្ទៃរីក​ធំធ្វើ​ឲ្យ​ស្បែក​មុខឡើង​​ក្រហម )។ ក្រៅ​ពី​នេះ​ ប្រទាលកន្ទុយក្រពើ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ស្នាម​ជាំ ស្នាមមុន និង​ការ​ខូចខាត​ស្បែក​ដែរ។ យើង​អាច​យក​ជែល​ប្រទាល​កន្ទុយ​ក្រពើ​មក​លាប​លើ​កន្លែង​មាន​បញ្ហា​ស្បែក​ទាំង​នេះ។


អាហារូបត្ថម្ភ

ហេតុផល​ ៨ ​យ៉ាង បង្ហាញថា​បឺរសណ្ដែកដី​មានអត្ថប្រយោជន៍​ច្រើន​

បឺរ​សណ្ដែកដី (peanut butter) សម្បូរ​វីតាមីន ជាតិ​រ៉ែ ខ្លាញ់​ល្អ និង​សារធាតុ​ផ្សេងៗ​ដែល​រាងកាយ​ត្រូវការ​ដោយយើង​​គ្រាន់​តែ​ញ៉ាំ​ក្នុង​កម្រិត​សមរម្យ។ បឺរសណ្ដែកដី​មាន​ប្រយោជន៍​ដល់​ការ​សម្រក​ទម្ងន់ បង្ការ​ជំងឺ​មហារីក​សុដន់ និង​កាត់បន្ថយ​អាការៈ​គេង​មិន​លក់។ ​ ១. ជំងឺ​មហារីក​សុដន់ ប្រូតេអ៊ីន​ និង​ខ្លាញ់​មាន​ក្នុង​បឺរ​សណ្ដែកដី​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សុដន់​បាន​ នេះបើ​យោង​តាម​ការសិក្សា​ធ្វើ​ឡើង​ដោយ​មូលនិធិ​ស្រាវជ្រាវ​ជំងឺ​មហារីក​សុដន់ និង​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​សហរដ្ឋអាមេរិក។ ២. សម្រក​ទម្ងន់ មនុស្ស​មួយ​ចំនួន​មិន​ញ៉ាំ​បឺរ​សណ្ដែកដី​ដោយ​គិត​ថា​មាន​ជាតិ​ខ្លាញ់​ច្រើន។ ប៉ុន្តែ​តាម​ពិត​ទៅ​បឺរ​សណ្ដែកដី​សម្បូរ​ដោយ​ប្រូតេអ៊ីន ជាតិសរសៃ និង​សារធាតុ​ចិញ្ចឹម។ ម៉្យាងទៀត ការ​ញ៉ាំ​បឺរ​សណ្ដែកដី​មិន​បង្ក​ឲ្យ​មាន​បម្រែបម្រួល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទេ។ យើង​អាច​ញ៉ាំ​២​ស្លាបព្រា​កាហ្វេ​​ ចំនួន​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​បង្ការ​ការ​ឡើង​ទម្ងន់។ ៣. កាត់បន្ថយ​ស្ត្រេស បឺរ​សណ្ដែកដី​ផ្ទុក​សារធាតុ beta-sitosterol ដែល​អាច​ជួយ​រក្សា​កម្រិត​អ័រម៉ូន​ស្ត្រេស cortisol ឲ្យ​នៅ​កម្រិត​ធម្មតា​។ ម៉្យាងទៀត បឺរ​សណ្ដែកដី​អាច​ជួយ​បំពេញ​ជាតិ​ខ្លាញ់ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​ដែក ម៉ាញ៉េស្យូម កាល់ស្យូម និង​វីតាមីន C ក្នុង​​​​រាងកាយ​ដែល​ខ្វះសារធាតុ​ទាំង​នេះ​ និង​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ជាង​មុន។ ៤. ខួរក្បាល និង​ការ​ចង​ចាំ វីតាមីន E ស័ង្កសី ម៉ាញ៉េស្យូម និង niacin ក្នុង​សណ្ដែកដី​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​ខួរក្បាល។ វីតាមីន E ក៏​ជួយ​ដល់​ការ​ចងចាំ​ ជាពិសេស​សម្រាប់​មនុស្ស​ចាស់។ គេ​រក​ឃើញ​ថាបឺរសណ្ដែកដី​អាច​ជួយ​ដល់អាការៈ​​ជំងឺ​បាត់​ការ​ចងចាំ​របស់​មនុស្ស​ចាស់ (Alzheimer’s […]


អាហារូបត្ថម្ភ

ញ៉ាំផ្សិតអាចជួយប្រព័ន្ធភាពស៊ាំ​ និងការពារពីជំងឺផ្សេងៗ

ផ្សិត​សម្បូរ​ដោយ​វីតាមីន ជាតិរ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ ហេតុ​នេះ​​​ញ៉ាំ​ផ្សិត​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព។ ១. ប្រព័ន្ធ​ភាពស៊ាំ ផ្សិត​គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ។ ផ្សិត​មាន​ផ្ទុក​សារធាតុ selenium ដែល​អាច​ជួយ​ដល់​ការ​ផលិត​កោសិកា T-cell ហើយ​សារធាតុ selenium ជួយ​ឲ្យមាន​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាពស៊ាំ​ទៅ​នឹង​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។ ជាតិ​សរសៃ beta-gluten មាន​នៅ​ក្នុង​ផ្សិត​ក៏​ជួយ​ប្រឆាំង​នឹង​កោសិកា​មហារីក និង​ជួយ​បង្ការការ​ដុះ​​ដុំសាច់​ច្រើន​ប្រភេទ​​ដែរ​។ ២. ការ​ផលិត​វីតាមីន D វីតាមីន D គឺ​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រាងកាយ​ត្រូវការ​វីតាមីន D ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ប្រឆាំង​នឹង​ជំងឺ​បាក់ទឹកចិត្ត។ ការ​ញ៉ាំ​ផ្សិត​អាច​ផ្តល់​នូវ​វីតាមីននេះមួយ​ចំនួន​ដល់​រាង​កាយ​ផងដែរ។ ៣. បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល ផ្សិត​ផ្ទុក​អង់ស៊ីម​មួយ​ប្រភេទ និង​ជាតិ​សរសៃ​ដែល​មាន​ប្រយោជន៍​ក្នុង​ការ​រក្សា​កម្រិត​កូលេស្តេរ៉ូល​ក្នុង​រាងកាយ។ ដូចនេះ​ការ​បន្ថែម​ផ្សិត​ទៅ​ក្នុង​របប​អាហារ​អាច​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង (Atherosclerosis) និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ ម៉្យាងទៀត ផ្សិត​ក៏​មាន​កាបូអ៊ីដ្រាត​ទាប​ និង​មិន​មាន​ជាតិ​ខ្លាញ់​ទេ។ ៤. ជំងឺ​ទឹកនោមផ្អែម ដោយសារ​ផ្សិត​មាន​កាបូអ៊ីដ្រាត​ទាប​ទើប​វា​ជា​ជម្រើស​អាហារ​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម។ ការ​ញ៉ាំ​ផ្សិត​អាច​ជួយ​គ្រប់គ្រង និង​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ៥. ជំងឺ​ស្លេកស្លាំង ជំងឺ​ស្លេកស្លាំង​គឺជា​ស្ថានភាព​មួយ​ដែល​កើត​មាន​នៅ​ពេល​កម្រិត​ជាតិ​ដែក​ក្នុង​រាងកាយ​ទាប។ ប៉ុន្តែ​ស្ថានភាព​អាច​ព្យាបាល​បាន​ដោយ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក ហើយ​ផ្សិត​គឺ​ជា​អាហារ​មួយ​ដែល​សម្បូរ​ជាតិ​ដែក។ ៦. សុខភាព​ឆ្អឹង និង​ធ្មេញ ផ្សិត​សម្បូរ​ដោយ​ជាតិ​កាល់ស្យូម​ដែល​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ។ ដូចនេះ​ការ​ញ៉ាំ​ផ្សិត​ជា​ប្រចាំ​អាច​​ជួយ​ដល់​សុខភាព​ឆ្អឹង និង​ធ្មេញ​បាន ហើយ​ក៏​កាត់បន្ថយ​ហានិភ័យ​ការ​ឈឺ​សន្លាក់ និង​ជំងឺ​ពុកឆ្អឹង​ដែរ។ ៧. ជំងឺ​មហារីក សារធាតុ beta-glucan និង​អាស៊ីដ linoleic […]


អាហារូបត្ថម្ភ

ម្រះមាន​រសជាតិល្វីងមែន តែផ្ដល់ប្រយោជន៍ច្រើន​ដល់​សុខភាព

គ្នាយើង​មួយ​ចំនួន​អាច​នឹង​មិន​ចូលចិត្ត​ម្រះ​ដោយសារ​រសជាតិ​ល្វីង។​ តាមពិត​ទៅ​ម្រះ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព ស្បែក សក់ និង​ភ្នែក​ជាដើម។ ដូចនេះ​ការ​ញ៉ាំ​ម្រះ​អាច​ជួយ​ដល់​សុខភាព​ច្រើន។ ១. ជំងឺ​ទឹកនោមផ្អែម ម្រះ​មាន​សារធាតុ​ដែល​មានដំណើរការ​​ដូច​នឹង​អ័រម៉ូន​អាំងស៊ុយលីន​។ សារធាតុ​នេះ​អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​ទាំង​ប្រភេទ​១ និង​ប្រភេទ​២។ យើង​អាច​ផឹក​ទឹក​ម្រះ​មួយ​កែវ​រាល់​ថ្ងៃ។​ ប៉ុន្តែ​ប្រសិនជា​យើង​មាន​អាការៈ​ឈឺពោះ រាករូស និង​គ្រុនក្ដៅ​មិន​គួរ​បន្ត​ផឹក​ទេ។ អត្ថបទពាក់ព័ន្ធ៖ អាហារមានគុណប្រយោជន៍ចំពោះអ្នកជំងឺទឹកនោមផ្អែម ដំឡូងជ្វា ល្អ​អី​ល្អ​យ៉ាង​នេះ ២. សុខភាព​ស្បែក និង​សក់ ម្រះ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន C និង A ដែល​ល្អ​សម្រាប់​ស្បែក។ សារធាតុ​ទាំង​នេះ​ប្រឆាំង​នឹង​ភាព​ចាស់​ មុន និង​បញ្ហា​ស្នាម​ជាំ​ ហើយ​ក៏​អាច​ព្យាបាល​បញ្ហា​ស្បែក​ផ្សេងៗ​ដូចជា​ជំងឺ​ស្បែក Ringworm (កើត​នៅ​ស្បែក​ក្បាល) ជំងឺ​សើស្បែក Psoriasis និង​បញ្ហា​រមាស់។ ម្រះ​ក៏​អាច​កម្ចាត់​អង្គែ បញ្ហា​សក់​ជ្រុះ និង​បញ្ហា​សក់​បែក​ចុង។ ៣. សុខភាព​ថ្លើម ម្រះ​អាច​កម្ចាត់​ជាតិ​ពុល​ក្នុង​ថ្លើម និង​ជំរុញ​អង់ស៊ីម​ថ្លើម ហើយ​ក៏​មាន​ប្រយោជន៍​ក្នុង​ជួយ​សម្រាល​អាការៈ​ក្រោយ​ស្រវឹង​​ដោយ​កាត់បន្ថយ​គ្រឿងស្រវឹង​ស្តុក​ក្នុង​ថ្លើម។ ម៉្យាងទៀត ម្រះ​ក៏​ល្អ​សម្រាប់​ប្លោកនោម​ដែរ។ ៤. ការ​រំលាយ​អាហារ ម្រះ​សម្បូរ​ដោយ​ជាតិ​សរសៃ​ដែល​អាច​ជួយ​ដល់​ការ​បន្ទោរ​បង់ និង​សម្រាល​ការ​ទល់​លាមក។ ដូចនេះ​គ្នាយើង​ដែល​មាន​បញ្ហា​ទល់​លាមក​គួរ​ញ៉ាំ​ម្រះ​ជាប្រចាំ។ ៥. សុខភាព​បេះដូង ម្រះ​អាច​កាត់បន្ថយ​ខ្លាញ់​អាក្រក់ (LDL) និង​បន្ថយ​ហានិភ័យ​ជំងឺ​គាំង​បេះដូង​។ ម្រះ​ក៏​រក្សា​លំនឹង​សម្ពាធ​ឈាម​ដោយ​វា​សម្បូរ​ដោយ​ប៉ូតាស្យូម​ដែល​អាច​ស្រូប​យក​សូដ្យូម​ដែល​លើស​ក្នុង​រាងកាយ។ ម៉្យាងទៀត ផ្លែ​នេះ​ក៏​ផ្ទុក​ជាតិ​ដែក និង​អាស៊ីដ​ហ្វូលិក​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​រក្សា​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ។ ៦. ជំងឺ​មហារីក បន្លែ​នេះជួយ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​បង្ការ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ រួម​ទាំង​អាលែកហ្សី។ ការ​ញ៉ាំ​ម្រះ​ជាប្រចាំ​អាច​កាត់បន្ថយ​ហានិភ័យ​មហារីក រួម​ទាំង​ប្រឆាំង​នឹង​ការ​លូតលាស់​កោសិកា​មហារីក និង​បញ្ឈប់​ការ​កកើត​នៃ​ដុំ​សាច់​មហារីក​ដូចជា​ជំងឺ​មហារីក​សុដន់ ជំងឺ​មហារីក​ពោះវៀន​ធំ […]


អាហារូបត្ថម្ភ

អាហារប៉ុន្មានប្រភេទនេះមានជាតិខ្លាញ់ច្រើន​ តែល្អចំពោះសុខភាព

យើង​គ្រប់គ្នា​ឲ្យ​តែ​ឮ​ពាក្យ​ថា “ខ្លាញ់” គឺ​ភាគច្រើន​សុទ្ធ​តែ​គិតថា​មិន​ល្អ​សម្រាប់​សុខភាព។ តាម​ពិត​ទៅ​មិន​មែន​ឲ្យ​តែ​ខ្លាញ់​សុទ្ធ​តែ​អាក្រក់​ទេ​ដូចជា​ពពួក​ខ្លាញ់​ឆ្អែត​ជាដើមដែល​ល្អ​សម្រាប់​សុខភាព ហើយ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ក៏​មាន​ផ្ទុក​ខ្លាញ់​ដែរ។ ប៉ុន្តែ​តើ​អាហារ​ណាខ្លះ​​មាន​ជាតិ​ខ្លាញ់​ល្អ​​ដែល​ជួយ​ដល់​សុខភាព? ១. ផ្លែ​បឺរ ផ្លែ​បឺរ​ផ្ទុក​​៧៧%​នៃ​កាឡូរី ដែល​បាន​មកពី​ខ្លាញ់។ ជាតិ​ខ្លាញ់​នេះ​គឺ​ខ្លាញ់ monosaturated ឈ្មោះ​អាស៊ីដ​អូលេអិច (oleic acid)​ដែល​ខ្លាញ់​នេះ​ក៏​មាន​ក្នុង​ប្រេង​អូលីវ​ និង​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព។ ក្រៅ​ពី​ខ្លាញ់ ផ្លែបឺរ​ក៏​សម្បូរ​ដោយ​ជាតិសរសៃ​ដែល​ការសិក្សា​ជា​ច្រើន​បង្ហាញ​ថា​អាច​បញ្ចុះ​ខ្លាញ់​អាក្រក់ (LDL) និងទ្រីគ្លីសេរីត​ក្នុង​រាងកាយ ខណៈ​ដែលវា​ក៏បង្កើន​ខ្លាញ់​ល្អ (HDL) ផងដែរ ។ ម៉្យាងទៀត ទោះបី​ផ្លែ​បឺរ​សម្បូរ​ដោយ​ខ្លាញ់ និង​កាឡូរី​ក៏​ដោយ អ្នក​ញ៉ាំ​គឺ​មិន​ឡើង​ទម្ងន់ ឬ​ដុះ​ក្បាល​ពោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ឮ​រហូត​ពាក្យ “កូលេស្តេរ៉ូល” ​ជា​អ្វី​ឲ្យ​ប្រាកដ ម៉េចបាន​ពាក់ព័ន្ធ​ជាមួយបេះដូង? កម្រិត​ខ្លាញ់ល្អ HDL ក្នុង​ឈាម​ខ្ពស់ខ្លាំង គ្រោះ​ថ្នាក់​អត់? ចំណីអាហារភេសជ្ជៈពេញនិយម តែធ្វើឱ្យដុះក្បាលពោះ ត្រូវញ៉ាំឲ្យចេះប្រមាណ ២. ឈីស ឈីស​គឺ​មាន​សារធាតុចិញ្ចឹម​ច្រើន​ដូចជា​កាល់ស្យូម វីតាមីន B12 ផូស្វ័រ ប្រូតេអ៊ីន និង​selenium។ ឈីស​គឺ​ដូច​ទៅ​នឹង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផ្សេងទៀត​ដែរ​ មាន​ផ្ទុក​អាស៊ីដខ្លាញ់​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​រួមទាំង​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។ ឈីស​មួយ​ដុំ​គឺ​មាន​សារធាតុ​ចិញ្ចឹម​ប្រហែល​នឹង​ទឹកដោះគោ​មួយ​កែវ។ ៣. សូកូឡា​ខ្មៅ សូកូឡា​ខ្មៅ​មាន​ជាតិ​ខ្លាញ់​​ ហើយ​កាឡូរី​ប្រហែល ​៦៥%​ បាន​មកពីខ្លាញ់ និង​ជាតិ​សរសៃ ១១%។ សូកូឡា​ខ្មៅ​ក៏​មាន​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ចំនួន​អាច​បញ្ចុះ​សម្ពាធឈាម និង​ការពារ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម​ពី​ការ​ធ្វើ​អុកស៊ីតកម្ម​។ ម៉្យាងទៀត ការសិក្សា​ជាច្រើន​ក៏​បាន​បង្ហាញ​ថា​សូកូឡាខ្មៅ​អាច​ជួយ​ដល់​មុខងារ​ខួរក្បាល […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ