អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

អាហារ ៨​​ មុខនេះសម្បូរវីតាមីន B7 ល្អសម្រាប់ភ្នែក​ សក់ និង​ស្បែក

Biotin គឺជា​វីតាមីន B មួយ​ប្រភេទ​ដែល​ជួយ​រាងកាយ​បំលែង​អាហារ​ទៅ​ជា​ថាមពល ហើយ​គេ​ក៏​ហៅ​ Biotin ថា​វីតាមីន H ឬ​វីតាមីន B7។ វីតាមីន​នេះ​​សំខាន់​សម្រាប់​ភ្នែក សក់ ស្បែក មុខងារ​ខួរក្បាល និង​មុខងារ​ថ្លើម។ រាងកាយ​មិន​អាច​ស្តុក​វីតាមីន​នេះ​ទុក​ទេ ដូចនេះ​រាងកាយ​ត្រូវ​ការ​ទទួល​វីតាមីន​B7 ​តាមរយៈ​អាហារ ​ដែល​កម្រិត​ត្រូវការ​ក្នុង​មួយ​ថ្ងៃ​គឺ​ ៣០​មីក្រូក្រាម​។ ១. ស៊ុត​ក្រហម ស៊ុត​សម្បូរ​ដោយ​ពពួក​វីតាមីន B ប្រូតេអ៊ីន ជាតិ​ដែក និង​ផូស្វ័រ ប៉ុន្តែ​ស៊ុត​ក្រហម​សម្បូរ​ដោយ​វីតាមីន B7 ។ ស៊ុត​ឆ្អិន​ ៥០ក្រាម​ផ្តល់​វីតាមីន B7 ប្រហែល​១០​មីក្រូក្រាម។ ២. ពពួក​សណ្តែក ពពួក​សណ្ដែក​ដូចជា​គ្រាប់​សណ្ដែក សណ្ដែក​ហោឡាំងតាវ (peas ) និង​សណ្ដែក lentil សុទ្ធតែ​មាន​ប្រូតេអ៊ីន និង​ជាតិ​សរសៃ​ច្រើន។ ប៉ុន្តែ​សណ្ដែក​ដី និង​សណ្ដែក​សៀង​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ Biotin ដែរ​។ សណ្ដែកដី​ ២៨​ក្រាម​ផ្ទុក​វីតាមីន B7 ៥​មីក្រូក្រាម និង​សណ្ដែក​សៀង​១០០ក្រាម​ផ្ដល់​វីតាមីន B7 ១៩,៣​មីក្រូក្រាម។ ៣. ថ្លើម​សត្វ ថ្លើម​សម្បូរ​ដោយ​វីតាមីន H ឬB7។ ថ្លើម​គោ […]


អាហារូបត្ថម្ភ

ផ្លែឈើ ៤ មុខនេះ អាចជួយបន្ថយអាការៈហើមពោះបាន

ក្រោយ​ពី​ញ៉ាំ​ច្រើន ឬ​ញ៉ាំ​អាហារ​ប្រភេទ​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ហើម​ពោះ។ អាការៈ​ហើម​ពោះ​នេះ​ជាទូទៅ​កើត​មាន​នៅពេល​រាងកាយ​យើង​មាន​ហ្គាស និង​ទឹក​ច្រើន។ មូលហេតុ​បង្ក​អាច​មក​ពី​ការ​ទល់​លាមក ញ៉ាំ​ច្រើន​ជ្រុល និង​ឡើង​ទម្ងន់​ជាដើម។ ប៉ុន្តែ​យើង​អាច​បន្ថយ​អាការៈ​ហើម​ពោះ​ដោយ​ញ៉ាំ​ផ្លែឈើ​មាន​ជាតិ​ទឹក​ច្រើន​ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ។ ១.ពពួក​ផ្លែ​ក្រូច ផ្លែក្រូច និង​ក្រូចថ្លុង​មាន​ផ្ទុក​ជាតិ​ទឹក ៨០ទៅ​៩០%​។ រាងកាយ​របស់​យើង​នឹង​ស្តុក​ជាតិទឹក​នៅ​ពេល​យើង​ត្រូវការ​ជាតិ​ទឹក​ដើម្បី​កុំ​ឲ្យ​យើង​បាត់បង់​ជាតិ​ទឹក ហើយ​ជាតិ​ទឹក​ក្នុង​ពពួក​ផ្លែ​ក្រូច​ជួយ​បំពេញ​ជាតិ​ទឹក​ និង​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​​ជាតិ​​ទឹក​​ដែល​លើស​​​រួម​ជាមួយ​នឹង​សូដ្យូម​លើស​ផង​ដែរ​។ រីឯ​ក្រូចឆ្មារ​គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​នោម​នៅ​ពេល​លាយ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ ២.ផ្លែ​ឪឡឹក និង​ផ្លែ​ត្រសក់​ផ្អែម (Melon) ផ្លែ​ឪឡឹក និង​ផ្លែ​ត្រសក់​ផ្អែម​មាន​ជាតិ​ទឹក ៩២% ហើយ​សុទ្ធ​តែ​មាន​ប្រសិទ្ធភាព​បញ្ចុះ​នោម​ដែល​អាច​ធ្វើ​ឲ្យ​យើង​បញ្ចេញ​ជាតិ​ទឹក និង​សូដ្យូម​ចេញ​ពី​រាងកាយ។ ចំណែក​​ឯ ប៉ូតាស្យូម​មាន​ក្នុង​ផ្លែ​នេះ​ជួយ​បញ្ចេញ​សូដ្យូម​ និង​បន្ថយ​អាការៈ​ហើម​ពោះ។ ម៉្យាងទៀត ញ៉ាំ​ផ្លែ​ត្រសក់ផ្អែម​អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​ជាតិ​ប៉ូតាស្យូម​គ្រប់​តាម​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​ដែល​ស្មើ​នឹង​ ៤ ៧០០​ក្រាម។ ៣.ផ្លែ​បឺរ​ អាការៈ​ហើម​ពោះ​អាច​កើត​មក​ពី​រាងកាយ​មិន​អាច​រំលាយ​អាហារ​បាន​ល្អ។ អង់ហ្សីម​រំលាយ​អាហារ​បំបែក​កាបូអ៊ីដ្រាត ជាតិ​ខ្លាញ់ ប្រូតេអ៊ីន និង​ជាតិ​សរសៃ ដើម្បី​បញ្ចេញ​អាហារ​ទាំង​នេះ​ពី​ពោះវៀន​ដើម្បី​បង្ការ​ហ្គាស និង​អាការៈ​ហើមពោះ។ ផ្លែ​បឺរ​ផ្ទុក​អង់ហ្សីម​រំលាយអាហារ lipase ដែល​បំបែក​ជាតិ​ខ្លាញ់ ហើយ​ផ្លែ​នេះ​ក៏​មាន​ប៉ូតាស្យូម​ខ្ពស់​ជួយ​បញ្ចេញ​ជាតិ​ទឹក​ដែល​លើស​បាន។ ៤.ផ្លែ​ម្នាស់ ផ្លែម្នាស់​ផ្ទុក​ជាតិ​ទឹក​៨៥% និង​អង់ហ្សីម bromelain ដែល​បំបែក​ប្រូតេអ៊ីន។ សាកលវិទ្យាល័យ​ Maryland ផ្នែក​វេជ្ជសាស្ត្រ​បាន​បញ្ជាក់​ថា​អង់ហ្សីម bromelain ត្រូវ​បាន​ប្រើ​ជា​យូរ​ណាស់​មក​ហើយ​ក្នុង​ការ​ព្យាបាល​បញ្ហា​ពិបាក​រំលាយ​អាហារ។​


អាហារូបត្ថម្ភ

រឿង ៣ យ៉ាងគួរចៀសវាងក្រោយញ៉ាំអាហាររួចភ្លាមៗ

ក្រោយ​ពី​ញ៉ាំ​អាហារ​ហើយ​ការ​ធ្វើ​សកម្មភាព​មួយ​ចំនួន​អាច​ផ្តល់​ផល​ប៉ះពាល់​មិន​ល្អ​បាន ​ដែល​យើង​អាច​នឹង​មិន​ធ្លាប់​ដឹង​ពី​មុន​មក។ តើ​សកម្មភាព​ណា​ខ្លះ​ដែល​យើងគួរ​ចៀសវាង? ១. ដុស​ធ្មេញ ក្រោយ​ពី​ញ៉ាំ​អាហារ​សម្បូរ​ដោយ​កាបូអ៊ីដ្រាត និង​ជាតិ​ស្ករ​ដូចជា​ទឹកក្រូច នំប៉័ង និងនំ​ឃុកគីជាដើម​នោះ ​អាច​បង្ក​ឲ្យ​មាន​បាក់​តេរី​ក្នុង​មាត់ ហើយ​បាក់តេរី​ប្រភេទ​នេះ​អាច​ធ្វើ​ឲ្យ​ធ្មេញ​មាន​សភាព​ខ្សោយ។ ដូចនេះ​ការ​ដុស​ធ្មេញ​ក្រោយ​ពី​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ជួយ​បង្ការ​ការ​បង្ក​បាក់តេរី​ប្រភេទ​នេះ​ក្នុង​មាត់​បាន។ យ៉ាង​ណា​មិញ យើង​គួរ​ចៀសវាង​ដុសធ្មេញ​ក្រោយ​ពី​ញ៉ាំ​អាហារ​មាន​ជាតិ​អាស៊ីដ​ដូចជា​ស្រា​ទំពាំងបាយជូរ ឬ​ពពួក​ផ្លែក្រូច​ជា​ដើម។ ក្នុង​ករណី​នេះ យើង​អាច​ដុសធ្មេញ​ក្រោយ​ពី​ញ៉ាំ​ហើយ​៣០​នាទី​ព្រោះ​ការ​ដុសធ្មេញ​ភ្លាមៗ​អាច​ធ្វើ​ឲ្យ​ធ្មេញ​មាន​សភាព​ខ្សោយខ្លាំង។ ២. គេង​ភ្លាមៗ ការ​គេង​ភ្លាមៗ​ក្រោយ​ញ៉ាំ​អាហារ​មិន​ផ្តល់​ផល​ល្អ​ដល់​រាងកាយ​ទេ​ព្រោះ​អាច​បង្ក​ឲ្យ​មាន​អាការៈក្រហាយទ្រូង ដោយសារអាស៊ីដ​ក្រពះ (Heartburn) និង​ប៉ះពាល់​ដល់​ដំណេក។ យោង​តាម​អ្នកជំនាញ​ផ្នែក​ក្រពះ​ពោះវៀន យើង​គួរ​ចូល​គេង​៣​ម៉ោង​ក្រោយ​ពី​ញ៉ាំ​អាហារ​រួម​ទាំង​អាហារ​សម្រន់​ដែរ​ព្រោះ​រាងកាយ​រំលាយ​អាហារ​បាន​ល្អ​នៅ​ពេល​យើង​អង្គុយ​ត្រង់​ខ្លួន។ ៣. ហាត់ប្រាណ ការ​ហាត់ប្រាណ ឬ​មាន​សកម្មភាព​ច្រើន​​ក្រោយ​ញ៉ាំ​អាហារ​គឺ​មិន​មែន​ជា​គំនិត​ល្អ​ទេ​ព្រោះ​អាច​បង្ក​ឲ្យ​អាការៈ​ឈឺ​ពោះ ឬ​រមួល​ក្រពើ។ ដូចនេះ ប្រសិន​ជា​យើង​ញ៉ាំ​អាហារ​ច្រើន យក​ល្អ​គួរ​ចាំ​ពី​បីទៅ​បួន​ម៉ោង​មុន​នឹង​ហាត់ប្រាណ។ សម្រាប់​អាហារ​សម្រន់​វិញ យើង​អាច​ហាត់ប្រាណ​ក្រោយ​ពី​ញ៉ាំ​ពីមួយទៅ​ពីរ​ម៉ោង​។ យ៉ាង​ណា​មិញ​ ក្រោយ​ពី​ញ៉ាំ​អាហារ​ហើយ​យើង​អាចធ្វើសកម្មភាពខ្លះបាន​ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ​ដោយ​អនុវត្ត​វិធី​ខាងក្រោម៖ ដើរ៖ ការ​ដើរ​យឺតៗ (ក្នុង​ល្បឿន​ប្រហែល ៤គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង) ​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​ និង​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ផឹក​ទឹក​៖ ទឹក​ជួយ​ដល់​ការ​រំលាយ​អាហារ​ដោយ​ជួយ​ដល់​អាហារ​ក្នុង​ការ​ផ្លាស់ទី​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ។


អាហារូបត្ថម្ភ

មិនចង់ខ្វះវីតាមីន E កុំរំលងអាហារទាំងនេះ

វីតាមីន E គឺជា​វីតាមីន​សំខាន់​ចំពោះប្រព័ន្ធ​ភាព​ស៊ាំ​ សុខភាព​សរសៃ​ឈាម និង​សុខភាព​ស្បែក។ សម្រាប់​មនុស្ស​ពេញ​វ័យ​ក្នុង​មួយ​ថ្ងៃ​គួរ​ទទួល​បាន​វីតាមីន E ១៥​មិល្លីក្រាម​ ហើយ​បើ​យើង​ទទួល​បាន​វីតាមីន E គ្រប់គ្រាន់​អាច​ការពារ​យើង​ពី​ជំងឺ​បេះដូង ជំងឺ​មហារីក និង​ជំងឺ​ភ្នែក​បង្ក​ដោយ​កត្តា​អាយុ។ តើ​​អាហារ​ប្រភេទ​ណា​ខ្លះ​សម្បូរ​វីតាមីន E? ១. គ្រាប់​ផ្កាឈូករ័ត្ន គ្រាប់​ផ្កាឈូក​រ័ត្ន​គឺជា​អាហារ​សម្រន់​មួយ​ដែល​សម្បូរ​ដោយ​វីតាមីន ជាតិ​សរសៃ ប្រូតេអ៊ីន ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​ស័ង្កសី។ គ្រាប់​ផ្កាឈូករ័ត្ន​១០០​ក្រាម​មាន​វីតាមីន E ៣៥,១៧មិល្លីក្រាម។ ២. គ្រាប់​អាល់ម៉ុន គ្រាប់​អាល់ម៉ុន​១០០​ក្រាម​ផ្តល់​វីតាមីន E ២៥,៦៣មិល្លីក្រាម​។ ក្រៅ​ពី​វីតាមីន E គ្រាប់​អាល់ម៉ុនមាន​ប្រូតេអ៊ីន ជាតិសរសៃ ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម។ ៣. សណ្ដែកដី សណ្ដែកដី​ ១០០​ក្រាម​មាន​វីតាមីន E ៤,៩៣​មិល្លីក្រាម។ យក​ល្អ​គួរ​ញ៉ាំ​សណ្ដែក​ដី​លីង ឬ​សណ្ដែក​ដី​សាប​ដោយ​មិន​មាន​បន្ថែម​រសជាតិ ឬ​អំបិល។ ៤. ផ្លែ​បឺរ ផ្លែ​បឺរ​គឺជា​ផ្លែ​ឈើ​សុខភាព​មួយ​ដែល​មាន​ជាតិ​ស្ករ​តិច និង​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​។ ផ្លែ​បឺរ​១០០ក្រាម មាន​វីតាមីន E ២,០៧មិល្លីក្រាម។ ៥. ស្ពៃ​ពួយឡេង ស្ពៃ​ពួយឡេង​ឆៅ​១០០​ក្រាម​ផ្ទុក​វីតាមីន E ២,០៣មិល្លីក្រាម។ ស្ពៃ​ពួយឡេង​ក៏​មាន​វីតាមីន A វីតាមីន C ជាតិ​សរសៃ និង​ប៉ូតាស្យូម​ដែរ។ ៦. […]


អាហារូបត្ថម្ភ

ល្ងខ្មៅល្អសម្រាប់សុខភាពឆ្អឹង និងប្រព័ន្ធរំលាយអាហារ

ល្ងខ្មៅ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព។ សារធាតុ​ចិញ្ចឹម​ទាំង​នោះ​រួមមាន​កាល់ស្យូម ជាតិ​សរសៃ ម៉ាញ៉េស្យូម ជាតិ​ខ្លាញ់​ល្អ និង​ជាតិ​ដែក​ជាដើម។ ហេតុ​នេះ​ហើយ​ការ​ញ៉ាំ​ល្ងខ្មៅ​អាច​ជួយ​ដល់​រាងកាយ​ច្រើន។ ១. សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្ការ ឬ​ពន្យឺត​ការ​ខូចខាត​កោសិកា​ផ្សេងៗ​ក្នុង​រាងកាយ ជាពិសេស​ការ​ខូចខាត​បង្ក​ដោយ​ oxidative stress (ជា​បញ្ហា​អតុល្យភាព​រវាង​រ៉ាឌីកាល់​សេរី និង​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​នៅ​ក្នុង​ខ្លួន) ។ ការ​កើត​មាន​ oxidative stress រយៈពេល​យូរ​អាច​បង្ក​ឲ្យ​មាន​ការ​វិវត្ត​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺ​មហារីក។ ២. សុខភាព​ឆ្អឹង ជាតិ​កាល់ស្យូម​ក្នុង​ល្ងខ្មៅ​គឺជា​ជាតិ​រ៉ែ​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង ហើយ​ល្ងខ្មៅ​ក៏​មាន​ជាតិ​រ៉ែ​ផ្សេង​ទៀត​ដែល​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ដូចជា​ម៉ាញ៉េស្យូម ផូស្វ័រ ស្ពាន់ ជាតិ​ដែក និង​ស័ង្កសី។ ការ​ទទួល​បាន​ជាតិ​ម៉ាញ៉េស្យូម​គ្រប់គ្រាន់​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ពុកឆ្អឹង​នៅ​លើ​ស្ត្រី​ក្រោយ​អស់​រដូវ។ រីឯ​ការ​ខ្វះ​ផូស្វ័រ​ក្នុង​រាងកាយ​អាច​បង្ក​ឲ្យ​មាន​ការ​បាត់បង់​កាល់ស្យូម​ក្នុង​ឆ្អឹង និង​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្អឹង​ធ្ងន់ធ្ងរ។ ចំណែកឯ​ជាតិ​ស្ពាន់ ជាតិ​ដែក និង​ស័ង្កសី​ក្នុង​ល្ងខ្មៅ​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ខូឡាជែន​ដែល​ជួយ​ដល់​រចនាសម្ព័ន្ធ​របស់​ឆ្អឹង។ ៣. រក្សា​លំនឹង​សម្ពាធ​ឈាម ល្ងខ្មៅ​សម្បូរ​ដោយ​ម៉ាញ៉េស្យូម​ដែល​អាច​បង្ការ​ជំងឺ​លើស​សម្ពាធ​ឈាម។ ចំណែក​ឯ​ជាតិ​ខ្លាញ់ (polyunsaturated fats) និង​សារធាតុ sesamin មាន​ក្នុង​ប្រេង​ល្ង​ក៏​ជួយ​ក្នុង​ការ​រក្សា​លំនឹង​សម្ពាធ​ឈាម​ដែរ។ ៤. ប្រព័ន្ធ​រំលាយ​អាហារ ជាតិ​សរសៃ​គឺជា​ផ្នែក​មួយ​នៃ​អាហារ​ដែល​រាងកាយ​មិន​អាច​​រំលាយ ឬ​ស្រូប​យក​បាន ហើយ​ជាតិ​សរសៃ​ជួយ​ដល់​ការ​រំលាយ​អាហារ និង​បន្ទន់​លាមក​ដែល​នេះ​ជួយ​បង្ការ​ការ​ទល់​លាមក។ ដោយ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ប្រក្រតី ជាតិ​សរសៃ​ក្នុង​ល្ង​ខ្មៅ​អាច​បន្ថយ​អាការៈ​បង្ក​ដោយ​ជំងឺ​រលាក​ពោះវៀន ជំងឺ​ឫសដូងបាត និង​ជំងឺ​ពោះវៀន​ផ្សេង​ទៀត។ បន្ថែម​ពី​នេះ​ទៀត ជាតិ​សរសៃ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ពោះវៀន​ធំ។ ៥. គេង​លក់​ស្រួល កង្វះ​ជាតិ​ម៉ាញ៉េស្យូម​អាច​បង្ក​ឲ្យ​មាន​ជំងឺ​គេង​មិន​លក់ និង​តែង​ភ្ញាក់​ពេល​យប់។ ការ​​រក្សា​កម្រិត​ជាតិ​ម៉ាញ៉េស្យូម​អាច​ផ្តល់​ប្រយោជន៍​ដល់​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ត្រេស ​និង​អ័រម៉ូន​ដែល​ជួយ​ដល់​ដំណេក។ មូលហេតុ​ដែល​ជាតិ​ម៉ាញ៉េស្យូម​មាន​ឥទ្ធិពល​ដល់​ការ​គេង​យប់​អាច​មក​ពី​ម៉ាញ៉េស្យូម​ជួយ​រក្សា​ […]


អាហារូបត្ថម្ភ

អាហារប៉ុន្មានមុខនេះល្អក្នុងការប្រឆាំងនឹងការរលាក

ការ​រលាក​អាច​ល្អ និង​អាក្រក់​សម្រាប់​រាងកាយ។ ការ​រលាក​អាច​ជួយ​ការពារ​រាងកាយ​ពី​ការ​ឆ្លង​មេរោគ និង​របួស ប៉ុន្តែ​ការ​រលាក​រ៉ាំរ៉ៃ​អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់ និង​មាន​ជំងឺ​ផ្សេងៗ។ ស្ត្រេស​ របប​អាហារ និង​កម្រិត​សកម្មភាព​តិច​ធ្វើ​ឲ្យ​ហានិភ័យ​នៃ​ការ​រលាក​កាន់​​តែ​ខ្លាំង​។ អត្ថបទ​នេះ​នឹងបង្ហាញ​គ្នា​យើង​ពី​អាហារ​មួយចំនួន​ដែលអាច​​ប្រឆាំង​នឹង​ការ​រលាក​បាន​។ ការ​លាក​ ភាគច្រើន​កើត​ឡើង​ដោយសារ​វីរុស បាក់តេរី ឬ​បញ្ហា​ប្រព័ន្ធភាពស៊ាំរបស់​យើងប្រឆាំង ឬ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុពីខាង​ក្រៅណា​មួយ​​ ជាដើម។​ ១. ត្រី​សម្បូរ​ខ្លាញ់ ត្រី​សម្បូរ​ខ្លាញ់​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ប្រូតេអ៊ីន ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ រួម​មាន​អាស៊ីដូកូសាអ៊ិច សាអេណូអ៊ិច (DHA) និងអាស៊ីដអេអ៊ីកូសាប៉ង់តាអេណូអ៊ិច (EPA)។ អាស៊ីដ​ទាំង​ពីរ​នេះ​ជួយ​កាត់បន្ថយ​ការ​រលាក​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​តម្រងនោម។ ត្រី​សម្បូរ​ខ្លាញ់​មាន​ដូចជា​ត្រី​សាល់ម៉ុន ត្រី​សាឌីន និង​ត្រី mackerel ជាដើម។ ២. ផ្កា​ខាត់ណា​ខៀវ​ ផ្កា​ខាត់ណា​ខៀវ​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន។ ការ​សិក្សា​បង្ហាញ​ថា​ការ​ញ៉ាំ​ផ្កា​ខាត់ណា​ខៀវ​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ជំងឺ​មហារីក។ នេះ​អាច​មក​ពី​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក។ ៣. ផ្លែ​បឺរ ផ្លែបឺរ​សម្បូរ​ដោយ​ប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិ​សរសៃ និង​ជាតិ​ខ្លាញ់ (monounsaturated fat) ដែល​ល្អ​សម្រាប់​បេះដូង។ ក្រៅ​ពី​នេះ​ ផ្លែ​បឺរ​ក៏​ផ្ទុក​សារធាតុ carotenoid និង​tocopherolដែល​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​បាន។ ៤. តែ​បៃតង តែ​បៃតង​គឺជា​ភេសជ្ជៈ​មួយ​ដែល​ល្អ​សម្រាប់​សុខភាព​ព្រោះ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​បាត់​ការចងចាំ​លើ​មនុស្ស​ចាស់ និង​ជំងឺ​ធាត់​ជាដើម។ នេះ​មក​ពី​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ការ​រលាក​ ជាពិសេស​សារធាតុ epigallocatechin-3-gallate (EGCG)។ ៥. ផ្លែ​ទំពាំងបាយជូរ ផ្លែ​ទំពាំង​បាយ​ជូរ​ផ្ទុក​សារធាតុ […]


អាហារូបត្ថម្ភ

ញ៉ាំអាហារប៉ុន្មានប្រភេទនេះអាចជួយឲ្យ​រោមភ្នែកដុះវែងស្អាត

គ្នាយើង​មួយ​ចំនួនបានអនុវត្ត​តាម​វិធី​ផ្សេងៗ​ ​​ដើម្បី​​ឲ្យ​រោមភ្នែក​ដុះ​វែង​​ ប៉ុន្តែ​វិធី​ដែល​ងាយ​ស្រួល​បំផុត​គឺ​របប​អាហារ។ ការ​ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាពមិន​ត្រឹម​តែ​ជួយ​ដល់រោមភ្នែក​ទេ​ តែនៅ​ជួយ​ដល់​រាងកាយ​ផង​ដែរ។ អត្ថបទ​នេះ​នឹង​ប្រាប់​គ្នា​យើង​ពី​អាហារ​​ប៉ុន្មាន​ប្រភេទ​ដែល​មាន​ពួក​វីតាមីន​​ជួយ​ឲ្យ​រោមភ្នែក​ដុះ​វែង។ ១. ស៊ុត ស៊ុត​សម្បូរ​ដោយ​ប្រូតេអ៊ីន។ សក់ និង​រោមភ្នែក​បង្កើត​ដោយ​សារធាតុ​ keratin ។ ​អាហារ​ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន​អាច​ផ្តល់​អាស៊ីដ​អាមីណូ​គ្រប់គ្រាន់​ដើម្បី​ផលិត​ keratin បានដែល​នេះ​អាច​ជួយ​ឲ្យ​រោមភ្នែក​រឹងមាំ និង​ដុះ​វែង​។ ២. ត្រី​សាល់ម៉ុន ត្រី​សាល់ម៉ុន​ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ វីតាមីន D និង​ពពួក​វីតាមីន B។ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ការពារ​រោមភ្នែក​មិន​ឲ្យ​ដាច់ ឬ​ជ្រុះ រីឯ​វីតាមីន D និង​ពពួក​វីតាមីន B ជួយ​ជំរុញ​ការ​លូតលាស់​របស់​រោមភ្នែក។ ៣. គ្រាប់​ផ្លែឈើ (Nuts) គ្រាប់ផ្លែឈើផ្តល់​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ និង​វីតាមីន E ដល់​រាងកាយ។ អាស៊ីដ​ខ្លាញ់ និង​វីតាមីន E ជួយ​ជញ្ជូន​ឈាម និង​អុកស៊ីសែន​ទៅ​កាន់​ឫស​រោម​ភ្នែក។ អ្វីទាំង​នេះ​ជួយ​បង្កើន​លំហូរ​ឈាម និង​ពង្រឹង​ឫស​រោម​ភ្នែក ហើយ​នៅ​ជួយ​រក្សា​រោមភ្នែក​ឲ្យ​នៅ​បាន​យូរ និង​ដុះ​លឿន។ គ្រាប់ផ្លែឈើមានដូចជាគ្រាប់ almonds គ្រាប់ hazelnuts និង​គ្រាប់ walnuts ជាដើម។ ៤. បន្លែ និង​ផ្លែឈើ បន្លែ និង​ផ្លែឈើ​មាន​ផ្ទុក​វីតាមីន A និង C។ វីតាមីន​ទាំង​ពីរ​នេះ​មាន​ប្រយោជន៍​ជួយ​ដល់​ការ​លូតលាស់​រោមភ្នែក […]


អាហារូបត្ថម្ភ

វីតាមីនប្រភេទនេះជួយបង្កើនកោសិកាឈាម បំប្លែងអាហារទៅជាថាមពល ល្អខ្លាំងចំពោះវ័យជំទង់

វីតាមីន B5 ឬ​ក៏​ហៅ​ម្យ៉ាង​ទៀត​ថា Pantothenic acid ជា​ប្រភេទ​វីតាមីន​មួយ​ដែល​មាន​សារៈសំខាន់​បំផុត​សម្រាប់​រាងកាយ​មនុស្ស​យើង ពិសេស​វ័យ​ជំទង់ ដែល​ជា​វ័យ​ត្រូវ​ការ​ថាមពល​ច្រើន។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឱសថការី គឹម កាណែល វីតាមីន B5 អាច​ហៅ​ម្យ៉ាង​ទៀត​ថា Pantothenic acid វាមាន​ភាព​ចាំបាច់​ក្នុង​ការ​បង្កើត​កោសិកា​ឈាម​ក្រហម ដែល​មាន​នាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​រាងកាយ ហើយ​វាជួយ​បម្លែង​អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​ទៅ​ជា​ថាមពល។ បន្ថែម​ពី​នោះ វីតាមីន B5 ក៏​ជួយ​ឲ្យ​ស្បែក សក់ និង​ភ្នែក មាន​សុខភាព​ល្អ ឯ​ដំណើរ​ការ​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​បាន និង​ថ្លើម​ក៏​ល្អ​ដូចគ្នា។ "យើង​ដឹង​ហើយ​ថា វ័យ​ជំទង់​ជា​វ័យ​មួយ​ដែល​ត្រូវ​ការ​ថាមពល​ច្រើន បែប​នេះ​ហើយ​ទើបពួក​គេ​ញ៉ាំ​ច្រើន តែ​បើ​ញ៉ាំ​ច្រើន​តែ​បរិមាណ ឯចំណី​អាហារ​អត់​មាន​គុណភាព​នោះ​ក៏​ជួយ​មិន​បាន​ដែរ អ៊ីចឹង​ហើយ​យើង​ចាំបាច់​ឲ្យ​ពួកគេ​ញ៉ាំ​អាហារ​ដែល​សម្បូរ​វីតាមីន B5 នេះ ទើប​អាច​ជួយ​បម្លែង​អាហារ​ទាំង​អស់នោះ​ទៅ​ជា​ថាមពល សុខភាព​ផ្លូវចិត្ត មិន​ស្មុគ​ស្មាញ រៀន​ឆាប់​ចូល'។ ឱសថការី គឹម កាណែល រៀបរាប់។ នៅ​ពេល​សួរ​ថា វ័យ​ជំទង់​ត្រូវ​ការ​វីតាមីន B5 ច្រើន​ប៉ុន​ណា​នោះ? ឱសថការី​រូប​នោះ​បញ្ជាក់​ថា វ័យ​ជំទង់​ត្រូវការ​វីតាមីន​​ប្រភេទ​នេះ​ច្រើន​ខ្លាំង​លំដាប់​ទី​២ បន្ទាប់​ពី​ស្ត្រី​មាន​ផ្ទៃពោះ គឺ​ចន្លោះ​ពី ៤-៥ មិល្លីក្រាម/ថ្ងៃ នោះ​ទើប​អាច​ទ្រទ្រង់​រាងកាយ​ពួក​គេ​ឲ្យ​មាំទាំ និង​មាន​ថាមពល​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ ពិសេស​ការ​សិក្សា​រៀន​សូត្រ​បាន​កាន់​តែ​ល្អ​ប្រសើរ។ ចំពោះ​វិធី​ដែល​ឲ្យ​រាងកាយ​យើង​ទទួល​បាន​វីតាមីន B5 […]


អាហារូបត្ថម្ភ

ផឹកតែខ្មៅអាចជួយដល់សុខភាពបេះដូង និងការផ្ចង់អារម្មណ៍

តែ​គឺជា​ភេសជ្ជៈ​មួយ​ដែល​មនុស្ស​ជា​ច្រើន​​និយម​ផឹក​ក្រៅ​ពី​កាហ្វេ និង​ទឹក ហើយ​តែខ្មៅ​ក៏​ជា​តែ​មួយ​ប្រភេទ​ដែល​គេ​និយម​ផឹក​ផង​ដែរ​។ តែ​ខ្មៅ​គឺ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជាង​តែ​ផ្សេងៗ ប៉ុន្តែ​​មាន​តិច​ជាង​កាហ្វេ។ តែ​ខ្មៅ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព ដោយ​សារ​តែ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ដែល​ជួយកាត់​បន្ថយ​ការ​រលាកនៅ​ក្នុង​រាងកាយ។ ខាង​ក្រោម​នេះ​គឺ​ជា​គុណ​ប្រយោជន៍​របស់​តែ​ខ្មៅ​ចំពោះ​សុខភាព។ ១. សុខភាព​បេះដូង តែ​ខ្មៅ​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ឈ្មោះ flavonoid ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង។ ការ​ផឹក​តែ​ខ្មៅ​ជា​ប្រចាំ​អាច​បន្ថយ​កត្តា​ហានិភ័យ​ជំងឺ​បេះដូងផ្សេងៗ ​ដូចជា​លើស​សម្ពាធ​ឈាម កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ កម្រិត​ទ្រីគ្លីសេរីន​កើន​ឡើង និង​ជំងឺ​ធាត់។ ការ​សិក្សា​មួយ​រក​ឃើញ​ថា​អ្នក​ដែល​ផឹក​តែ​ខ្មៅ​៣ពែង​ក្នុង​មួយ​ថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​ការ​វិវត្ត​ជំងឺ​បេះដូង​ ១១%។ ២. បញ្ចុះ​ខ្លាញ់​អាក្រក់ (LDL) នៅ​ពេល​រាងកាយ​មាន​ខ្លាញ់​អាក្រក់​ច្រើន​អាច​មាន​ការ​កក​នៅ​ក្នុង​សរសៃ​អាកទែរ​ដែល​អាច​បណ្ដាល​ឲ្យ​មានបញ្ហា​ខ្សោយ​បេះដូង ឬ​ជំងឺ​គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល។ ការសិក្សា​មួយ​បាន​រក​ឃើញ​ថា​ការ​ផឹក​តែ​ខ្មៅ​៥​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​កាត់បន្ថយ​កម្រិត​ខ្លាញ់​អាក្រក់​បាន​១១% ទៅ​លើ​អ្នក​ដែល​មាន​កម្រិត​កូលេស្តេរ៉ូល​ឡើង​បន្តិចបន្តួច​ ។ ៣. សុខភាព​ពោះវៀន នៅ​ក្នុង​ពោះវៀន​របស់​យើង​គឺ​មាន​បាក់តេរី​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព។ ការ​សិក្សា​មួយ​ចំនួន​បាន​អះអាង​ថា​បាក់តេរី​នៅ​ក្នុង​ពោះវៀន​អាច​មាន​តួនាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​រលាក​ពោះវៀន ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ជំងឺ​បេះដូង ជំងឺ​ធាត់ និង​ជំងឺមហារីក។ សារធាតុ​ polyphenol មាន​ក្នុង​តែ​ខ្មៅ​អាច​ជួយ​រក្សា​សុខភាព​ពោះវៀន​ដោយ​ជួយ​ដល់​ការ​លូតលាស់​បាក់តេរី​ល្អ​ និង​រារាំង​ការ​លូតលាស់​បាក់តេរី​អាក្រក់។ ៤. បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បង្កើន​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ជំងឺ​ធាត់ ជំងឺ​បេះដូង ខ្សោយ​តម្រងនោម និង​ជំងឺ​បាក់ទឹកចិត្ត។ ការ​ផឹក​ភេសជ្ជៈ​ដែល​មាន​បន្ថែម​ជាតិ​ស្ករ​ច្រើន​អាច​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។ តែ​ខ្មៅ​ជា​ភេសជ្ជៈ​ដែល​មិន​មាន​ជាតិ​ស្ករ ហើយ​គេ​បាន​រក​ឃើញ​ថា​តែ​ខ្មៅ​អាច​ជួយ​ដល់​ដំណើរការ​អាំងស៊ុយលីន​ក្នុង​រាងកាយ។ ៥. ផ្ចង់​អារម្មណ៍​បាន​ល្អ តែ​ខ្មៅ​ផ្ទុក​ជាតិ​កាហ្វេអ៊ីន និង​អាស៊ីដ​អាមីណូ L-theanine ដែល​អាច​ជួយ​ដាស់​ស្មារតី និង​ផ្ចង់​អារម្មណ៍​បាន​ប្រសើរ​ជាង​មុន។ L-theanine ជួយ​បង្កើត​សកម្មភាព​ក្នុង​ខួរក្បាល​ដែល​បង្ក​ឲ្យ​មាន​ការ​បន្ធូរ​អារម្មណ៍ និង​ការ​ផ្ចង់​អារម្មណ៍​ប្រសើរ​ឡើង។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ភេសជ្ជៈ​ដែល​មាន​ L-theanine និង​កាហ្វេអ៊ីន​សុទ្ធ​តែ​មាន​ផល​ល្អ​សម្រាប់​ការ​ផ្ចង់​អារម្មណ៍​ដោយសារ​ឥទ្ធិពល​របស់ […]


អាហារូបត្ថម្ភ

មានដឹងអត់ សរីរាង្គក្នុងនីមួយៗទម្ងន់ប៉ុន្មា​ន ហើយមានមុខងារសំខាន់ៗអីខ្លះ?

សរីរាង្គ​ក្នុង​យើង​ម្នាក់​មាន​តួទាទី​សំខាន់ៗ​ច្រើន​មុខ ដើម្បី​ដំណើរការ​ធម្មតា​របស់​រាង​កាយ ហើយ​អាច​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត អាស្រ័យ​ទៅ​លើ​ទម្ងន់​ខ្លួន ភេទ និង​វ័យ។ តើ​យើង​ដឹង​អ្វីខ្លះ​ពី​សរីរាង្គ​ក្នុង​យើង​ម្នាក់ៗ? ឱសថការី សែម ស៊ីណែត និង​ជា​គ្រូបង្រៀន មុខវិជ្ជា ជីវវិទ្យា នៅ​សាលា​ជំនាន់​ថ្មី វិទ្យាល័យ​ព្រះយុគន្ធរ នឹង​បង្ហាញ​ពី​ទម្ងន់ ប្រវែង និង​មុខងារ​សំខាន់ៗ​របស់​សរីរាង្គ​ក្នុង​យើង​ម្នាក់ៗ។ ខួរក្បាល៖ ទម្ងន់ ១.៣-១.៥ គីឡូក្រាម ខួរក្បាល​ទទួល​រំញោច​តាម​រយៈ​ញាណ ហើយ​បក​ប្រែ និង​ឆ្លើយ​តប​រំញោច ខួរក្បាល​បង្កើត​អារម្មណ៍ ការ​គិត និង​ការ​ចង​ចាំ។ បេះដូង៖ ទម្ងន់ ២៤៥-៣៣១ ក្រាម បេះដូង​កន្ត្រាក់​ពេញ​១ជីវិត​របស់​យើង បេះដូង​ច្របាច់​ឈាម​ដែល​សម្បូរ​អុកស៊ីសែន​ទៅ​គ្រប់​ផ្នែក​នៃ​សារពាង្គ​កាយ។ បេះដូង​ច្របាច់​​ឈាម​ដែល​សម្បូរ​កាបូនឌីអុកស៊ីត​ទៅ​សួត ដើម្បី​ធ្វើ​បណ្តូរ​ឧស្ម័ន។ សួត៖ សួត​ស្តាំ ទម្ងន់ ៣៤០-៤៤៥ ក្រាម ឯសួតឆ្វេង ទម្ងន់ ២៩៩-៣៩៥ ក្រាម តួនាទី​របស់​សួត គឺ​បណ្តូរ​ឧស្ម័ន​អុកស៊ីសែន និង​ឧស្ម័ន​កាបូនិច ដោយ​ផ្តល់​អុកស៊ីសែន​ដល់​ឈាម និង​ទទួល​កាបូន​ឌីអុកស៊ីត​ពី​ឈាម ដើម្បី​បញ្ចេញ​ចោល។ ថ្លើម៖ ទម្ងន់ ១.៣-១.៦ គីឡូក្រាម ថ្លើម​មាន​មុខងារ​ច្រើន ដល់​ជាង ៥០០មុខ ក្នុង​នោះ​មាន ស្តុកគ្លុយកូស​ដែល​លើស​ក្នុង​ឈាម ក្រោម​ទម្រង់​គ្លីកូសែន និង​បំលែង​គ្លីកូនសែន​មក​ជា​គ្លុយកូស​វិញ។ តួនាទី​ប្រតិកម្ម​គីមី​បំបែក​ជាតិ​ពុល […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ