អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

អាហារទាំង​នេះ​ឆ្ងាញ់​ហើយ ​ល្អសម្រាប់​អ្នក​​លើស​ឈាម​ទៀត

អត្ថបទ​មុនៗ “Hello គ្រូពេទ្យ” ធ្លាប់​លើក​ឡើង​ច្រើន​ពាក់​ព័ន្ធ​ជំងឺ​លើស​ឈាម ដោយ​ជំងឺ​នេះ មិន​មែនកើត​តែលើ​​មនុស្ស​ចាស់​ទេ ក្មេងៗ​ម្ភៃប្លាយ​ក៏​អាចកើត​ដូច​គ្នា។ ហេតុ​នេះ គ្នា​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​សុខភាពឲ្យ​បាន​ល្អ។ អត្ថបទ​នេះ នឹង​ណែនាំ​គ្នា​យើង​ពី​ប្រភេទ​អាហារ​ពិសេសៗ អាច​ជួយ​ឲ្យ​គ្នា​យើង​មានជំងឺ​លើស​ឈាម ថែរក្សា​សុខភាពឲ្យ​បាន​​ល្អ​​។ ១- បន្លែ​ស្លឹក​បៃតង ជាតិ​ប៉ូតាស្យូម គឺ​មាន​សមត្ថភាព​ជួយ​តម្រង​នោម អាច​បញ្ចេញ​ជា​សូដ្យូមតាម​ទឹក​នោមបានល្អ ជា​មូលហេតុ​ជួយ​ឲ្យ​សម្ពាធ​ឈាម​​​ធ្លាក់​ចុះ ខណៈ​បន្លៃ​ស្លឹក​បៃ​តង គឺ​សម្បូរ​ជាតិ​ប៉ូតាស្យូមណាស់។ យ៉ាង​ណា​ត្រូវ​ចាំ​ថា បន្លែ​កំប៉ុង ជា​ធម្មតា​ត្រូវ​គេ​បន្ថែម​ជាតិ​សូដ្យូមដើម្បី​រក្សា​គុណភាព និង​ភាព​ស្រស់ ដែល​កាន់​តែ​ប៉ះពាល់​ដល់​គ្នា​យើង​កំពុង​លើស​ឈាម​ស្រាប់។ ប៉ុន្តែ​ចំពោះ​បន្លែ​ក្លាស្សេ គឺ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​ ដូច​គ្នា​ទៅ​នឹង​បន្លែ​ស្រស់​ដែរ ហើយ​ងាយ​ស្រួល​ទុក​ដាក់​សម្រាប់​ចម្អិន​ម្ហូប​យូរ​ថ្ងៃ​ទៀត​ផង។ ដើម្បី​ជួយ​ឲ្យ​អាហារ​កាន់​តែ​ឆ្ងាញ់ គ្នា​យើង​អាច​រៀប​ចំ​បន្លែ​បៃ​តង ជាមួយ​ពពួក​អាហារ​ផ្សេង​ទៀត ដូច​ជា​ចេក ទឹក​គ្រាប់ធញ្ញជាតិ (ទឹកសណ្តែក) និង​ទឹក​បន្លែ​បៃ​តង​តែ​ម្តង។ អត្ថបទពាក់ព័ន្ធ៖ ការ​ប្រើ​ក្រុមថ្នាំ Alpha Blockers ព្យាបាល​លើស​ឈាម អាច​កើត​ម្ដង៣! ទឹក​នោម​ផ្អែម​ផង លើស​ឈាម​ផង ជំងឺ​សរសៃ​ឈាម​បេះដូង​នៅ​ជិត​បង្កើយ លើស​ឈាម​អ៊ីចឹង គួរ​ហាត់​ប្រាណ​បែប​ណា​ទើបមាន​សុវត្ថិភាព? បើ​មាន​ទឹក​នោម​ផ្អែម ស្ងាត់ៗ​អាច​កើត​លើស​ឈាមទៀត គ្រោះថ្នាក់! ​ថ្នាំ​លើស​ឈាម​ ៣ប្រភេទ អាច​បង្ក​មហារីក រោងចក្រ​ពី ឥណ្ឌា​​ប្រកាស​ប្រមូល​ទៅ​វិញ លើស​ឈាម​ពេល​ពពោះ គ្រោះថ្នាក់ខ្លាំង!​ នេះ​ជា​វិធី​បង្ការ និងតាមដាន ២- ពពួក​ផ្លែ​បឺរី ពពួក​ផ្លែ​បឺរី ពិសេស​ប្លូបឺរី សម្បូរ​ទៅ​ដោយ​សារជាតិចម្រុះ​ពី​ធម្មតជាតិ​​ដែល​ធម្មតា​ហៅថា flavonoids។ ការ​សិក្សា​មួយ​រកឃើញ​ថា […]


អាហារូបត្ថម្ភ

អាហារទាំងនេះល្អសម្រាប់សក់ ស្បែក និង​ក្រចក

កេរ៉ាទីន (Keratin) គឺ​ជា​ប្រូតេអ៊ីន​ម៉្យាង​មាន​នៅ​ក្នុង​សក់ ស្បែក និង​ក្រចក។ សារធាតុ​នេះ​គឺ​សំខាន់​សម្រាប់​រក្សា​រចនាសម្ព័ន្ធ​ស្បែក ទ្រទ្រង់​ការ​ជា​សះ​ស្បើយ​នៃ​របួស និង​ធ្វើឲ្យ​សក់ និង​ក្រចក​មាន​សុខភាព​ល្អ​ទៀត​ផង​។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​យើង​​អាច​បន្ថែម​អាហារ​ប៉ុន្មាន​មុខ​នេះ​ដែល​អាច​ជួយ​ជំរុញ​ការ​ផលិត​កេរ៉ាទីន​បាន។ ១. ស៊ុត ការ​ញ៉ាំ​ស៊ុត​អាច​ជួយ​ជំរុញ​ការ​ផលិត​កេរ៉ាទីន​បាន​ព្រោះ​ស៊ុត​ក៏​មាន​ Biotin ដែល​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ក្នុង​ការ​ផលិត​កេរ៉ាទីន។ ស៊ុត​ឆ្អិន​មួយ​គ្រាប់​ផ្តល់​ Biotin ១០​មីក្រូក្រាម។ ស៊ុត​ក៏​មាន​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដែរ​ដូចជា​សេលេន្យូម (Selenium) វីតាមីន A និង​វីតាមីន B12។ ២. ខ្ទឹម​បារាំង​ ខ្ទឹមបារាំង​សម្បូរ​ដោយ​ N-acetylcystein ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​រុក្ខជាតិ​ដែល​រាងកាយ​បំលែង​ទៅ​ជា​អាស៊ីដ​អាមីណូ L- cystein (ជាសមាសធាតុ​មួយ​នៃ​កេរ៉ាទីន)។ ម៉្យាងទៀត ខ្ទឹមបារាំង​ក៏​ផ្តល់​ហ្វូឡាត (Folate) ដែល​សំខាន់​ក្នុង​ការ​រក្សា​ឫស​សក់​ឲ្យ​រឹងមាំ​ដែរ។ ៣. ត្រីសាល់ម៉ុន ត្រី​សាល់ម៉ុន​សម្បូរ​ប្រូតេអ៊ីន ដោយ​​ត្រី​សាល់ម៉ុន​ ៨៥​ក្រាម​ផ្តល់​ប្រូតេអ៊ីន​ជិត ១៧​ក្រាម។ ត្រីសាល់ម៉ុន​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ Biotin ដែល​ជួយ​ទ្រទ្រង់​ការ​ផលិត​កេរ៉ាទីន​ដែរ។ ក្រៅ​ពី​នេះ​ត្រី​សាល់ម៉ុន​មាន​អាស៊ីដខ្លាញ់​អូមេហ្គា​៣​ច្រើន​ដែល​ជា​ខ្លាញ់​ល្អ​សម្រាប់​សុខភាព​​បេះដូង និង​អាច​ជួយ​ដល់​ការ​លូតលាស់​របស់​សក់ និង​បង្ការ​បញ្ហា​សក់​ជ្រុះ​ដែរ។ ៤. ដំឡូងជ្វា ដំឡូងជ្វា​មាន​សារធាតុ​ចិញ្ចឹម​ច្រើន និង​ល្អ​សម្រាប់​ការ​ជំរុញ​ការ​ផលិត​កេរ៉ាទីន​បាន។ ដំឡូង​ជ្វា​មាន​ផ្ទុក​សារធាតុ Beta-carotene ដែល​រាងកាយ​បំលែង​ទៅ​ជា​វីតាមីន A ច្រើន។ វីតាមីន A គឺ​ជា​សារធាតុ​មួយ​សំខាន់​ក្នុង​ការ​ផលិត​កេរ៉ាទីន។ ៥. គ្រាប់​ផ្កាឈូករ័ត្ន គ្រាប់​ផ្កាឈូករ័ត្ន​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ Biotin និង​ប្រូតេអ៊ីន​ដែល​ទ្រទ្រង់​ការ​ផលិត​កេរ៉ាទីន។ […]


អាហារូបត្ថម្ភ

បើមានចេញសញ្ញាទាំងនេះ អាចមកពីយើង​ញ៉ាំមិនគ្រប់គ្រាន់ហើយ

គ្នាយើង​មួយ​ចំនួន​អាច​ដឹង​ពី​ជំងឺ​ធាត់​ដែល​អាច​បង្ក​ផល​វិបាក​ផ្សេងៗ ហើយ​អាច​មើល​រំលង​បញ្ហា​ញ៉ាំ​មិន​គ្រប់គ្រាន់​។ ការ​ញ៉ាំ​មិន​គ្រប់គ្រាន់​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ដែរ។ ការ​ញ៉ាំ​មិន​គ្រប់គ្រាន់​អាច​បង្ក​មក​ពី​ជំងឺ​អត់​ឃ្លាន​អាហារ ស្ត្រេស ជំងឺ​បាក់​ទឹកចិត្ត ឬ​អាច​មក​ពី​គ្នាយើង​មាន​ការ​ធ្វើ​មេតាបូលីស​ខ្លាំង​ ឬ​អាច​មក​ពី​កម្រិត​ធ្វើ​សកម្មភាព​ច្រើន និង​​មិន​បាន​ញ៉ាំ​ឲ្យ​បាន​​គ្រប់គ្រាន់។ អត្ថបទ​នេះ​បង្ហាញ​ពី​សញ្ញា​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​ថា​យើង​ញ៉ាំ​មិន​គ្រប់គ្រាន់។ ១. អស់កម្លាំង រោគសញ្ញា​ដែល​បញ្ជាក់​ថា​យើង​ញ៉ាំ​មិន​គ្រប់គ្រាន់​គឺ​អាការៈ​អស់កម្លាំង។ រាងកាយ​របស់​យើង​ទទួល​បាន​ថាមពល​ពី​កាឡូរី​ដែល​មាន​​ក្នុង​អាហារ និង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ ហើយ​រាងកាយ​ត្រូវការ​កាឡូរី​ក្នុង​កម្រិត​មួយ​ដើម្បី​ដំណើរការ​ត្រឹមត្រូវ។ បរិមាណ​កាឡូរី​ដែល​យើង​ត្រូវការ​គឺ​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ដោយ​ផ្អែក​លើ​កត្តា​ផ្សេងៗ​ដូចជា​ទំហំ​រាងកាយ ការ​ធ្វើ​មេតាបូលីស និង​កម្រិត​នៃ​ការ​ធ្វើ​សកម្មភាពប្រចាំថ្ងៃ​។ នៅ​ពេល​យើង​ញ៉ាំ​មិន​គ្រប់គ្រាន់​មាន​ន័យ​ថា​យើង​ទទួល​បាន​កាឡូរី​តិច​ជាង​កម្រិត​ដែល​​រាងកាយ​ត្រូវការ​ដើម្បី​ដំណើរការ​ត្រឹមត្រូវ។ នេះ​អាច​ប៉ះពាល់​ខ្លាំង​ដល់​កម្រិត​ថាមពល និង​ធ្វើ​ឲ្យ​យើង​អស់កម្លាំង។ ២. ឈឺ​ញឹកញាប់ ការ​ញ៉ាំ​មិន​គ្រប់គ្រាន់​អាច​បណ្ដាល​ឲ្យ​រាងកាយ​ទទួល​បាន​សារធាតុចិញ្ចឹម​មិន​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រឹងមាំ និង​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ។ ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​គឺ​ល្អ​សម្រាប់​ក្មេង និង​មនុស្ស​ចាស់​ព្រោះ​អ្នក​ទាំង​នោះ​​សុទ្ធតែ​មាន​​ប្រព័ន្ធ​ការពារ​ខ្សោយ។ ៣. ជ្រុះ​សក់ ការ​ញ៉ាំ​មិន​គ្រប់គ្រាន់​ក៏​អាច​បង្ក​ឲ្យ​ជ្រុះ​សក់​ដែរ​ ព្រោះ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់។ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ការ​ខ្វះ​ប្រូតេអ៊ីន ជាតិរ៉ែ អាស៊ីដខ្លាញ់ និង​វីតាមីន​អាច​បង្ក​ឲ្យ​សក់​ជ្រុះ ឬ​មាន​ការ​ផ្លាស់​ប្តូរ​ពណ៌​សក់។ ៤. ពិបាក​ក្នុង​ការ​មាន​កូន នៅ​ពេល​រាងកាយ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ រាងកាយ​នឹង​ផ្ដោត​សំខាន់​លើ​ដំណើរការ​ទ្រទ្រង់​ជីវិត​ដូចជា​ការ​ដក​ដង្ហើម និង​ចរន្ត​ឈាម។ ហេតុ​នេះ​ហើយ​ធ្វើ​ឲ្យ​ការ​ផលិត​អ័រម៉ូន​ភេទ​មាន​ការ​ធ្លាក់ចុះ​ដែល​នេះ​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ និង​អាច​រំខាន​ដល់​ការ​បន្ត​ពូជ​ដែរ។ ៥. មាន​អារម្មណ៍​រងា រាងកាយ​យើង​ត្រូវការ​កាឡូរី​គ្រប់គ្រាន់​ក្នុង​ការ​រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ។ ការ​ទទួល​បាន​កាឡូរី​តិច​អាច​ធ្វើ​ឲ្យ​សីតុណ្ហភាព​ចុះ​ដែល​បង្ក​ឲ្យ​យើង​តែង​មាន​អារម្មណ៍​រងា។ យោង​តាម​គោលការណ៍​ណែនាំ​ពី​ស្ថាន​ប័ន​ចំណីអាហារ​របស់​សហរដ្ឋ​អាមេរិក ស្ត្រី​ត្រូវការ​កាឡូរី​ចន្លោះ ១៦០០-២៤០០​កាឡូរី​ក្នុង​មួយ​ថ្ងៃ និង​បុរស​ត្រូវការ​ពី ២០០០-​៣០០០​កាឡូរី​ក្នុង​មួយ​ថ្ងៃ។ ៦. ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ក្មេង សម្រាប់​ក្មេង អាហារូបត្ថម្ភ​គឺ​សំខាន់​ណាស់​សម្រាប់​ការ​លូតលាស់​របស់​ពួកគេ។ ការញ៉ាំ​មិន​គ្រប់គ្រាន់​អាច​បង្ក​ឲ្យ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ​ដែល​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​ដូចជា​ការ​លូតលាស់​របស់​ឆ្អឹង​ជាដើម។ អំឡុង​ពេល​ពេញ​វ័យ សារធាតុ​ចិញ្ចឹម​ក៏​សំខាន់​ក្នុង​ការ​ឲ្យ​ឆ្អឹង​លូតលាស់ និង​រឹងមាំ​ដែរ។ ៧. ទល់លាមក នៅ​ពេល​យើង​ញ៉ាំ​មិន​គ្រប់គ្រាន់ រាងកាយ​យើង​មាន​អាហារ​តិច​ក្នុង​ការ​បំលែង​ទៅ​ជា​លាមក​។ គ្នាយើង​ដែល​មាន​បញ្ហា​ទល់លាមក​អាច​មាន​លាមក​រឹង​ដែល​បង្ក​ការ​លំបាក​ក្នុង​ការ​បន្ទោរបង់។ ការ​ទល់លាមក​គឺ​មាន​ន័យ​ថា​យើង​បន្ទោរបង់​តិចជាង​៣​ដង​ក្នុង​មួយ​សប្ដាហ៍។


អាហារូបត្ថម្ភ

អាហារ ៥ មុខនេះអាច​ជួយរាងកាយជាសះស្បើយពីរបួស ឬជំងឺផ្សេងៗ​បាន​លឿន

ក្រោយ​ពី​ទទួល​ការ​វះ​កាត់ ឬ​កំពុង​ជា​សះស្បើយ​ពី​ជំងឺ​ផ្សេងៗ អាហារ និង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ​អាច​ជួយ​ឲ្យ​ជា​សះស្បើយ​លឿន ឬ​អាច​ធ្វើ​ឲ្យ​ជា​សះសើ្បយ​យឺតយ៉ាវបាន។ អាហារ​មួយ​ចំនួន​ដូចជា​ផ្លែឈើ បន្លែ និង​អាហារ​មាន​ប្រូតេអ៊ីន​គឺ​អាច​ជួយ​បន្ថយ​ការ​រលាក ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​ដល់​ការ​ជា​សះស្បើយ​។ អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​អាហារ​ដែល​ជួយ​ឲ្យ​រាងកាយ​ជា​សះស្បើយ​លឿន។ ១. ស៊ុត ក្រោយ​ពី​វះកាត់​ហើយ រាងកាយ​យើង​ត្រូវការ​ប្រូតេអ៊ីន​បន្ថែម​ចន្លោះ​ ១,៥-២ក្រាម​ក្នុង​មួយ​គីឡូក្រាម​នៃ​ទម្ងន់​របស់​យើង។ បើ​យើង​មាន​ទម្ងន់ ៦៨គីឡូក្រាម​មាន​ន័យ​ថា​យើង​ត្រូវ​ការ​ប្រូតេអ៊ីន ១០៥-១៣៥ក្រាម។ ស៊ុត​មិន​ត្រឹម​តែ​សម្បូរ​ប្រូតេអ៊ីន​ទេ​ វានៅ​ផ្តល់​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដូចជា​វីតាមីន A វីតាមីន B12 ជាតិ​ស័ង្កសី និង​ជាតិដែក ​ដែល​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការ​ជា​សះ​ស្បើយ​របស់​របួស។ ២. គ្រាប់​ផ្លែឈើ (Nuts) គ្រាប់​ផ្លែឈើ​ដូចជា​គ្រាប់​អាល់ម៉ុង គ្រាប់​walnut និង​គ្រាប់​ផ្កាឈូករ័ត្ន​សុទ្ធតែ​អាច​ជួយ​ដល់​រាងកាយ​អំឡុងពេលវិវត្ត​ទៅ​រក​ភាព​​ជា​សះស្បើយ។ គ្រាប់​ផ្លែឈើ​ទាំង​នេះ​ជា​ប្រភព​ល្អ​នៃ​ជាតិស័ង្កសី វីតាមីន E ម៉ង់កាណែស និង​ម៉ាញេស្យូម។ វីតាមីន E ដើរ​តួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ការពារ​ការ​ខូចខាត​កោសិកា និង​សំខាន់​សម្រាប់​សុខភាព​ប្រព័ន្ធ​ភាព​ស៊ាំ។ ៣. សាច់​មាន់ សាច់​មាន់​សម្បូរ​ដោយ​អាស៊ីដ​អាមីណូ glutamine និង​arginine ដែល​ជួយ​ដល់​ការ​ជា​សះស្បើយ។ Glutamine ផ្តល់​ការ​ការពារ​ដល់​កោសិកា​អំឡុង​ពេល​ស្ត្រេស​ដូចជា​ពេល​ឈឺ និង​រង​របួស ចំណែក​ឯ​ arginine ជួយ​ដល់​ការ​ផលិត​ខូឡាជេន​ និង​ការ​ជាសះស្បើយ​របស់​របួស។ ៤. គ្រឿង​ក្នុង​សត្វ គ្រឿង​ក្នុង​សត្វ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។ សារធាតុ​ចិញ្ចឹម​ទាំង​នោះ​មាន​ដូចជា​វីតាមីន A ស័ង្កសី ជាតិ​ដែក […]


អាហារូបត្ថម្ភ

ត្រាវផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពលើសពីអ្វីយើងធ្លាប់បានដឹង

មើម​ត្រាវ​គឺ​បន្លែ​មួយ​ដែល​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដូចជា​ជាតិ​សរសៃ ប៉ូតាស្យូម ម៉ាញេស្យូម ​វីតាមីន C ផូស្វ័រ និង​វីតាមីន E  ដែល​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព។ ១. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម មើម​ត្រាវ​អាច​ជួយ​ដល់​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ដោយសារ​ជាតិ​សរសៃ និង​ជាតិ​ម្សៅ​រ៉េស៊ីស្តង់ (Resistant Starch)។ សារធាតុ​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មិន​អាច​រំលាយ​បាន​ ហេតុ​នេះ​ហើយ​ទើប​មិន​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ម៉្យាង​ទៀត​ក៏​ជួយ​ពន្យឺត​ការ​រំលាយ​អាហារ​ និង​ការ​ស្រូប​យក​កាបូអ៊ីដ្រាត​ដើម្បី​បង្ការ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំង​ក្រោយ​ពី​ញ៉ាំ​អាហារ​ហើយ។ ២. កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជាតិ​សរសៃ និង​ជាតិ​ម្សៅ​រ៉េស៊ីស្តង់​ដែល​មាន​ក្នុង​មើម​ត្រាវ​ក៏​អាច​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ដែរ។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​ជាតិ​សរសៃ​ច្រើន​មាន​អត្រា​ទាប​ក្នុង​ការ​កើត​មាន​ជំងឺ​បេះដូង។ មើម​ត្រាវ​ ១៣២​ក្រាម​ផ្តល់​ជាតិ​សរសៃ​ច្រើន​ជាង​​៦ក្រាម។ ម៉្យាងទៀត​ជាតិ​ម្សៅ​រ៉េស៊ីស្តង់​ក្នុង​មើម​ត្រាវ​អាច​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​ដែល​អាច​កាត់បន្ថយ​ជំងឺ​បេះដូង​ដែរ។ ៣. ប្រឆាំង​នឹង​ជំងឺ​មហារីក មើម​ត្រាវ​មាន​ផ្ទុក​សារធាតុ polyphenol ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក។ សារធាតុ polyphenol ក្នុង​មើម​ត្រាវ​មាន​ឈ្មោះ​ថា quercetin ដែល​មាន​ក្នុង​ខ្ទឹមបារាំង ផ្លែ​ប៉ោម និង​តែ។ សារធាតុ quercetin នេះ​អាច​ការពារ​រាងកាយ​ពី​ការ​ខូចខាត​បង្ក​ដោយ​រ៉ាឌីកាល់​សេរី ​ដែល​បង្ក​ជំងឺ​មហារីក។ ៤. សម្រក​ទម្ងន់ មើម​ត្រាវ​សម្បូរ​ជាតិ​សរសៃ​ច្រើន ហើយ​ការ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​ជាតិ​សរសៃ​ច្រើន​តែង​មាន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​តិច និង​ទម្ងន់​រាងកាយ​តិច​។ នេះ​មក​ពី​ជាតិ​សរសៃ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ និង​បន្ថយ​បរិមាណ​កាឡូរី​ដែល​យើង​ញ៉ាំ​ពេញ​មួយ​ថ្ងៃ ហើយ​នេះ​អាច​ជួយ​ដល់​ការ​ស្រក​ទម្ងន់​បាន។ ៥. សុខភាព​ពោះវៀន ដោយ​រាងកាយ​យើង​មិន​អាច​រំលាយ ឬ​ស្រូប​យក​ជាតិ​សរសៃ និង​ជាតិ​ម្សៅ​រ៉េស៊ីស្តង់​បាន​ធ្វើ​ឲ្យ​សារធាតុ​ទាំង​ពីរ​នេះ​ស្ថិត​ក្នុង​ពោះវៀន​តូច​។ នៅ​ពេល​ចូល​ទៅ​ពោះវៀន​ធំ សារធាតុ​ទាំង​នេះ​នឹង​ក្លាយ​ជា​អាហារ​សម្រាប់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន។ ម៉្យាងទៀត បាក់តេរី​ក្នុង​ពោះវៀន​បំបែក​ជាតិ​សរសៃ និង​បង្កើត​ជា​អាស៊ីដ​ខ្លាញ់​ជួយ​ដល់​កោសិកា​នៅ​ពោះវៀន និង​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ។


អាហារូបត្ថម្ភ

ញ៉ាំប៉េងប៉ោះ និងCranberry ជួយសុខភាពច្រើនយ៉ាង

អ្នក​ណា​ៗ​ក៏​ដឹង​ដែរ​ថា បន្លែ ផ្លែ​ឈើ​មាន​ប្រយោជន៍​ល្អ​ច្រើន​សម្រាប់​មនុស្ស​គ្រប់​វ័យ​មិន​ថា​ក្មេង ឬ​ចាស់​ទេ។ ដូច​គ្នា​នេះ ផ្លែ​ប៉េង​បោះ ផ្លែ​ Cranberry និង​គ្រាប់​ទំពាំង​បាយ​ជូរ ក៏​មាន​ប្រយោជន៍​ល្អ​ច្រើន​ដែល​យើង​នឹក​ស្មាន​មិន​ដល់​ដែរ ពិសេស​ក្មេង​ជំទង់ ដែល​ជា​វ័យ​សកម្ម​ការ​រៀន​សូត្រ។ ​១. ប៉េងប៉ោះ ប្រភព​នៃ​វីតាមីន៖  គ្រាន់​តែ​ញ៉ាំ​ផ្លែ​ប៉េងប៉ោះ ១ផ្លែ/ថ្ងៃ អាច​ទទួល​បាន​វីតាមីន C រហូត​ដល់​ ៤០%​ ឯណោះ ដែល​រាង​កាយ​យើង​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ។ ការពារ​បេះ​ដូង៖ ផ្លែ​ប៉េងប៉ោះ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ម៉្យាង​ហៅ​ថា Lycopene។ អ្នក​ស្រាវជ្រាវ​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា បើ​និយាយ​ទាក់​ទង​នឹង​ជំងឺ​បេះដូង ការ​ញ៉ាំ​ផ្លែ​ប៉េងប៉ោះ ឬ​ផលិតផល​ដែល​ចម្រាញ់​ចេញ​ពី​ប៉េងប៉ោះ មាន​ប្រសិទ្ធភាព​ជួយ​ដល់​បេះដូង​ជាង​ការ​ប្រើប្រាស់​ផលិតផល​មាន​សារធាតុ Lycopene ផ្ទាល់​ទៅ​ទៀត។ ពង្រឹង​ការ​មើល​ឃើញ៖ សារធាតុ Lycopene ក៏​ល្អ​សម្រាប់​ភ្នែក​របស់​យើង​ដែរ។ ក្រៅ​ពី​នេះ ប៉េង​ប៉ោះ​ក៏​ផ្ទុក​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដូច​ជា Lutein និង Beta-carotene ដែល​ជា​សារធាតុ​ចិញ្ចឹម​ជួយ​ដល់​ការ​មើល​ឃើញ និង​ការពារ​ជំងឺ​ភ្នែក​ផ្សេងៗ​បាន​។ ប្រឆាំង​ជំងឺ​មហារីក៖ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា សារធាតុ Lycopene មាន​ទំនាក់​ទំនង​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត មហារីក​ក្រពេញ​អូវែ មហារីក​សួត និង​មហារីក​ក្រពះ។ ២. គ្រាប់​ផ្លែ​ទំពាំង​បាយ​ជូរ ពង្រឹង​កម្លាំង​ឆ្អឹង៖  បន្ថែម​ផលិត​ផល​ដែល​ធ្វើ​ពី​គ្រាប់​ផ្លែ​ទំពាំង​ជូរ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ជាមួយ​កាល់ស្យូម ជួយ​ដល់​ទ្រទ្រង់​ឆ្អឹង និង​កម្លាំង​ឆ្អឹង ដើម្បី​ព្យាបាល​ភាព​ខ្សោយ ​នៃ​ឆ្អឹង​ដោយ​សារ​ការ​ខ្វះ​ជាតិ​កាល់ស្យូម។ ប្រឆាំង​នឹង​មហារីក​ស្បែក៖ គ្រាប់​ផ្លែ​ទំពាំង​បាយ​ជួរ ផ្ទុក​សារធាតុ​ Proanthocyanidins […]


អាហារូបត្ថម្ភ

ជួបបញ្ហាស្បែកស្ងួតស្បែករបក អាចមកពីខ្វះ ឬលើសវីតាមីនទាំងនេះ

ការ​ខ្វះ​វីតាមីន​ណាម​មួយ​អាច​បង្ក​ឲ្យយើង​មាន​បញ្ហា​សុខភាព ដូចជា​បញ្ហា​ស្បែក​ស្ងួត ឬ​ពេល​ខ្លះ​អាច​របក​ស្បែក​ទៀត​។ ​យើង​អាច​​ជួប​ប្រទះ​អាការៈ​នេះ​នៅ​ពេល​យើង​មាន​បញ្ហា​ខ្វះ​វីតាមីន​ធ្ងន់ធ្ងរ។ តើ​កង្វះ​ ឬ​លើស​វីតាមីនណាខ្លះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ស្បែកស្ងួត និង​របក​ស្បែក? ១. វីតាមីន B3 (Niacin) វីតាមីន B3 គឺ​សំខាន់​សម្រាប់​សុខភាព​ស្បែក​ណាស់។ ការ​ខ្វះ​វីតាមីន​នេះ​ធ្ងន់ធ្ងរ​អាច​បង្ក​ឲ្យ​មាន​ជំងឺ pellagra ដែល​ជា​បញ្ហា​ស្បែក​ប្រេះ​ស្រកា និង​ឈឺចាប់។ នៅ​ពេល​ស្បែក​ប្រេះ យើង​មាន​អាការៈ​មួយ​ចំនួន​ដូចជា​របកស្បែក និង​មាន​​កន្ទួល​​ក្រហម​​ក្រមៅ។ ពេល​​ខ្លះ​​យើង​អាច​របក​នៅ​អណ្ដាត ឬ​បបូរមាត់។ អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន​​នេះ​​មាន​​ត្រីធូណា សណ្ដែកដី ត្រី​សាល់ម៉ុន និង​សណ្ដែក​ហោឡាំងតាវ (Pea)។ ២. វីតាមីន B-7 (Biotin) កង្វះ​វីតាមីន B-7 ក៏​អាច​ធ្វើឲ្យ​ស្បែក​ស្ងួត​ប្រេះ​ស្រកា​ដែរ។ នៅ​ពេល​កង្វះ​វីតាមីន​យូរ​ ជំងឺ​រលាក​ស្បែក (dermatitis) នឹង​កើត​មានកាន់​តែ​ធ្ងន់ធ្ងរ និង​អាច​ឈាន​ដល់​ការ​ជ្រុះ​សក់​ទៀត។ ម៉្យាងទៀត សម្រាប់​អ្នក​មាន​ជំងឺ​ត្រអក និង​ជំងឺ​ស្បែក Psoriasis នឹង​កាន់​​តែ​មាន​អាការៈ​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ស្បែក​របក​កាន់តែ​ខ្លាំង។ អាហារ​សម្បូរ​ដោយ​វីតាមីន B-7 ​មាន​ស៊ុត ថ្លើម​សត្វ ផ្លែ​បឺរ គ្រាប់​អាល់ម៉ុង ផ្លែ​ចេក និង​ដំឡូង​ជ្វា។ ៣. វីតាមីន A ច្រើន​ហួស​កម្រិត វីតាមីន A គឺ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ដល់​ស្បែក​ក្នុង​ការ​លូតលាស់​ឡើង​វិញ និង​ព្យាបាល​របួស។ […]


អាហារូបត្ថម្ភ

អាហារ ៨ មុខនេះសម្បូរដោយពពួករ៉ែសំខាន់ៗសម្រាប់សុខភាព

ជាតិរ៉ែ​គឺជា​សារធាតុ​មាន​ក្នុង​អាហារ និង​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ណាស់ ហើយជាតិ​រ៉ែ​បែង​ចែក​ជា​ពីរ​ក្រុម​ទៅ​តាម​តម្រូវការ​របស់​រាងកាយ។ ជាតិ​រ៉ែ​ដែល​រាងកាយ​ត្រូវ​ការ​ច្រើន​មាន​កាល់ស្យូម ប៉ូតាស្យូម សូដ្យូម ផូស្វ័រ និង​ម៉ាញេស្យូម។ ចំណែក​ជាតិ​រ៉ែ​ដែល​រាងកាយ​ត្រូវការ​តិច​ប៉ុន្តែ​សំខាន់​ដូចគ្នា​មាន​ដូចជា​ជាតិដែក ស្ពាន់ ស័ង្កសី អ៊ីយ៉ូត ម៉ង់កាណែស(Manganese) និង​សេលេន្យូម(Selenium)។ ជាតិរ៉ែ​ទាំង​នេះ​សម្បូរ​នៅ​ក្នុង​អាហារ​ប៉ុន្មាន​ប្រភេទ​ខាង​ក្រោម​នេះ។ ១. គ្រាប់​ផ្លែឈើ (Nuts) ពពួក​គ្រាប់​ផ្លែឈើ​សម្បូរ​ដោយ​ពពួក​រ៉ែ​ច្រើន​ប្រភេទ​ដូចជា​ម៉ាញេស្យូម ស័ង្កសី ស្ពាន់ សេលេន្យូម(Selenium) ផូស្វ័រ និង​ម៉ង់កាណែស(Manganese)។ គ្រាប់​ផ្លែឈើ​នេះ​រួមមាន​គ្រាប់​អាល់ម៉ុន គ្រាប់​ស្វាយចន្ទី គ្រាប់ walnut ជាដើម។ ២. ពពួក​សាច់​សត្វ​មាន​សំបក​ ពពួក​សាច់​សត្វ​មាន​សំបក​ដូចជា​អយស្ទើរ លៀស សុទ្ធតែ​សម្បូរ​ដោយ​ស័ង្កសី ស្ពាន់ ជាតិដែក និងសេលេន្យូម​​(Selenium)។ ស័ង្កសី​សំខាន់​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ ការ​ធ្វើ​មេតាបូលីស និង​ការ​ជួយ​ឲ្យ​ជាសះស្បើយ​នៃ​របួស​ផ្សេងៗ។ ៣. គ្រឿងក្នុង​សត្វ ទោះ​បី​គ្រឿង​ក្នុង​សត្វ​មិន​សម្បូរ​ប្រូតេអ៊ីន​ដូច​ពពួក​សាច់ ប៉ុន្តែ​គ្រឿង​ក្នុង​សត្វ​សម្បូរ​ដោយ​ជាតិ​រ៉ែ។ ថ្លើម​គោ​៨៥ក្រាម​ផ្តល់​ សេលេន្យូម​​​​(Selenium) ៥៥% ស័ង្កសី ៤១% ជាតិដែក ៣១% និង​ផូស្វ័រ ៣៣%​ នៃ​​កម្រិត​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ ក្រៅ​ពី​ជាតិរ៉ែ គ្រឿង​ក្នុង​សត្វ​មាន​វីតាមីន B12 វីតាមីន A និងFolate។ ៤. ត្រី​សាឌីន ត្រី​សាឌីន​មាន​ផ្ទុក​វីតាមីន […]


អាហារូបត្ថម្ភ

ផ្លែពោត លាក់អាថ៌កំបាំងច្រើន​ចំពោះសុខភាព​

និយាយ​រឿង​ពោត គ្នា​យើង​បាន​ដឹង​ហើយ​ថា ​ជាដំណាំ​ស្បៀង​សំខាន់​បន្ទាប់​ពី​ដំណាំ​ស្រូវ​ បន្ថែម​ពី​នោះ​​​ក៏​ជា​ចំណី​អាហារ​ដ៏ឆ្ងាញ់ ដែល​អាច​យក​ច្នៃ​ជា​ម្ហូប ឬ​ធ្វើ​បង្អែម​ក៏​បាន។ អ្វី​ពិសេស​ទៅ​ទៀត​នោះ គឺ​ផ្លែ​ពោតផ្តល់​ប្រយោជន៍​មួយ​ចំនួន​ទៅ​ដល់​សុខភាព​​ផង​ដែរ ដោយ​សារ​តែ​ពោត​​មាន​ផ្ដល់​សារជាតិ​ចិញ្ចឹម​​​ដល់​រាង​កាយ​ជាច្រើន​យ៉ាង​។​ ​១. សារ​ធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ ពោត​មាន​សារធាតុ​​ប្រឆាំង​អុក​ស៊ីត​កម្ម​ជា​ច្រើន ដូច​ជា Phytonutrients និង Carotenoids ជា​ដើម​ (ពិសេស​នៅ​ក្នុង​ពោត​ពណ៌​លឿង)។ ក្រៅ​ពី​នេះ គឺ​នៅ​មាន​សារធាតុ​ផ្សេង​ៗ​ទៀត​ដូច​ជា Lutein Zeaxanthin អាស៊ីដ Vanillic អាស៊ីដ​ Ferulic និង​សារធាតុ​​ប្រឆាំង​អុកស៊ីតកម្ម​ មួយ​ចំនួន​ទៀត​ដែល​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព។ អត្ថបទពាក់ព័ន្ធ៖ ​​ការសិក្សា៖ ពូជ​ពោត​ពណ៌​​ស្វាយ​ថ្មី អាច​ប្រឆាំង​​ជំងឺទឹក​នោម​ផ្អែម ធាត់​ខ្លាំង និង​រលាក​ ចំណី ៧ មុខ ញ៉ាំ​ទៅ ​ឆាប់​ឆ្អែត​លឿន ទោះ​ញ៉ាំ​បាន​តិច​ក៏ដោយ គ្នា​យើង​ណា​ឧស្សាហ៍​ទល់លាមក ​មក​ដឹង​មូលហេតុ ​និង​រក​អាហារ​ជំនួយ ញ៉ាំអាហារប៉ុន្មានប្រភេទនេះអាចជួយឲ្យ​រោមភ្នែកដុះវែងស្អាត ២. ជាតិ​សរសៃ​ (Fiber) នៅ​ក្នុង​ពោត​ មាន​សារធាតុ​សរសៃ​ (Fiber) ដែល​​មាន​ប្រយោជន៍​ល្អ​សម្រាប់​សុខភាព​ ក្នុង​កម្រិត​គ្រាប់​ពោត​មួយ​ពែង គឺ​មាន​ជាតិ​សរសៃ​រហូត​ទៅ​ដល់ ៣,៥ ក្រាមឯណោះ។ សារធាតុ​សរសៃ​ទាំង​នោះ​ មិន​ត្រឹម​តែ​​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម វា​ថែម​ទាំងជួយ​បង្ការ​រោគ​ទល់​លាមក​ និង​កាត់​បន្ថយ​ការ​ប្រឈម​ជាមួយ​នឹងការ​កើន​ឡើង​ជាតិ​ខ្លាញ់​មិន​ល្អ​ក្នុង​ឈាម​ទៀតផង​។ ចំពោះ​អ្នក​ដែល​តម​អាហារ​វិញ ពោត​គឺ​ជា​អាហារ​ល្អ​បំផុត​ដែល​គួរ​ជ្រើស​រើស ព្រោះ​ពោត​​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​ថា​ឆ្អែត​​បាន​យូរ​ និង​​មិន​ឆាប់​ឃ្លាន​​នោះ​​ទេ​។ ៣. កាបូ​អ៊ី​ដ្រាត ជា​ទូទៅ​មនុស្ស​ធម្មតា​ម្នាក់​ត្រូវ​ការ​ជាតិ​កាបូអ៊ីដ្រាត​យ៉ាង​ហោច​ណាស់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ