អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ធ្លាប់ឮអត់ថាគួរញ៉ាំស៊ុតតែផ្នែកពណ៌​សបាន​ហើយ ខ្លាចប៉ះពាល់សុខភាព​? តើពិត​អត់?

កន្លង​មក​​ធ្លាប់​មាន​មនុស្ស​ជាច្រើន​បាន​គិត​ខុស​​ៗគ្នាថា​ គួរ​ញ៉ាំស៊ុត​តែផ្នែក​ពណ៌ស ឬក៏គួរញ៉ាំស៊ុត​ទាំង​ពណ៌ស និង​លឿង​។ អ្នកខ្លះ​ថា​គួរ​តែ​ញ៉ាំ​ផ្នែក​ពណ៌​ស​បាន​ហើយ​ព្រោះវាសម្បូរ​ដោយ​ប្រូតេអ៊ីន និង​អ្នក​ខ្លះ​ទៀត​ថា​គួរ​ញ៉ាំ​ទាំងអស់​តែ​ម្ដង​ព្រោះ​វា​មាន​ចម្រុះ​ដោយ​ប្រូតេអ៊ីន ខ្លាញ់ល្អ និង​សារធាតុ​ចិញ្ចឹម​ល្អៗ​ផ្សេង​ទៀត។​ ទោះ​បី​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​មែន ការ​ជជែកគ្នា​ថា​មួយ​ណា​ល្អ​ជាង​ក៏​នៅ​តែមិន​ទាន់​ដាច់​ស្រេច។ បើ​អ៊ីចឹង​ យើងគួរ​ដឹង​ទាំង​អស់គ្នា​ថា​មួយ​ណាល្អជាង ឬ​ក៏​គួរ​ញ៉ាំទាំង​អស់តែ​ម្ដង។​ បរិមាណកាឡូរី បើ​យើង​និយាយ​ពី​កាឡូរីវិញ ស៊ុតស្ងោរ​ផ្នែក​ពណ៌ស​ទម្ងន់​១០០ក្រាម មាន​កាឡូរី​ត្រឹម​៥២កាឡូរី តែ​បើ​និយាយ​ពី​ស៊ុត​ទាំងមូល​ក្នុង​ទម្ងន់​ដូច​គ្នា គឺមាន​កាឡូរី​ដល់ទៅ​១៥៥កាឡូរី។ ដូច​នេះ​ បើ​គ្នា​យើង​ណា​ពិចារ​ណា​លើ​បរិមាណកាឡូរី ការ​ជ្រើសរើស​ស៊ុត​ផ្នែកពណ៌​ស ជារឿង​ល្អ​ប្រសើរ​។ អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍ឈឺក្បាលប្រកាំង សាកដោះស្រាយតាមតិចនិក ៥ យ៉ាងនេះ វិធី ៥ យ៉ាង ជួយ​គ្នា​យើង​អាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន​ តើការរួមភេទអាចជួយបំបាត់ការឈឺក្បាលប្រកាំងបានពិតមែនឬអត់? អាហារប៉ុន្មានមុខនេះ ជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ ការសិក្សាអាមេរិក រកឃើញថា ផឹកកាហ្វេ លើស ៣កែវ បណ្ដាលឲ្យឈឺក្បាលប្រកាំង ចុះ​បើញ៉ាំ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ប៉ះពាល់​សុខ​ភាព​អត់? ជា​ការ​ពិត​ណាស់ មិន​ប៉ះពាល់​សុខភាព​នោះ​ទេ។ ម្យ៉ាង​ទៀត​ក៏​គ្មាន​អ្វី​ត្រូវ​សង្ស័យ​ដែរ ការ​ញ៉ាំស៊ុត​ទាំង​មូល​គឺ​ប្រាដក​ជា​ផ្ដល់​ផល​ល្អ​ដល់​សុខ​ភាព​ជាង​ញ៉ាំ​ស៊ុត​តែ​ផ្នែក​ពណ៌​ស​ហើយ។ ការសិក្សា​មួយ​របស់​សាកល​វិទ្យា​ល័យ​ John Hopkins បាន​ឲ្យ​ដឹង​ថា​​ គ្រប់​គ្នា​អាច​ញ៉ាំ​ស៊ុត​បាន​រហូត​ដល់​ទៅ​៣ ឬ៤គ្រាប់ក្នុង​មួយ​សប្ដាហ៍ ហើយ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ឬមាន​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត​ក៏​អាច​ញ៉ាំ​ស៊ុត​បាន​ដូច​គ្នា។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​បញ្ហា​រឿង​កូលេស្តេរ៉ូល​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្តិច​ពេល​ញ៉ាំ​ស៊ុត។ ​ជា​ការ​ពិត​ការ​ញ៉ាំ​ស៊ុត​ទាំង​ពណ៌លឿង និង​ពណ៌ស សុទ្ធ​តែអាច​​មាន​ផល​ប៉ះពាល់​ដូច​គ្នាពេល​និយាយ​ដល់​ការ​បង្កើត​សាច់​ដុំ។ បន្ថែម​ពី​នេះ​ការ​ធ្វើ​សំយោគ​ប្រូតេអ៊ីន​បាន​ត្រឹម​ត្រូវ​គឺ​មាន​សារៈសំខាន់​សម្រាប់​អ្នក​ហាត់​ប្រាណ​យក​សាច់​ដុំ ដោយ​ថា​ផ្នែក​ពណ៌​លឿង​នៃស៊ុត​ជួយ​បង្កើន​ដំណើរការ​សំយោគ​ប្រូតេអ៊ីន ដែល​ជួយ​ដល់​ការ​ជួសជុល​សាច់ដុំ។ ជា​ធម្ម​តា​រាង​កាយ​របស់​យើង​ក៏​ត្រូវ​ការ​ខ្លាញ់​ដូច​គ្នា ​ហើយ​ការ​ញ៉ាំ​ខ្លាញ់​មាន​ក្នុង​​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត ក៏បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​កូលេស្តេរ៉ូល​មិន​ល្អ។ ដូច​នេះ​ហើយ ការ​ញ៉ាំ​ស៊ុត​ទាំង​ផ្នែក​ពណ៌ស និង​ពណ៌​លឿង​មិន​មាន​អ្វី​មិន​​ល្អ​នោះ​ទេ។ […]


អាហារូបត្ថម្ភ

អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង

អាការៈ​ឈឺ​ក្បាល​ប្រកាំង​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន​រួម​ទាំង​ចំណី​អាហារ និង​ភេសជ្ជៈ។ ទោះបីជា​គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​អាច​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​ ប៉ុន្តែ​អាហារ​មួយ​ចំនួន​អាច​​មាន​ចំណែក​ក្នុង​ការ​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​ទៅ​លើ​មនុស្ស​មួយ​ចំនួនដែរ​។ ១. កាហ្វេអ៊ីន ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន ឬឈប់​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​អាច​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង ឬ​ឈឺក្បាល​បាន។ អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​រួមមាន​កាហ្វេ តែ និង​សូកូឡា។ ២. ជាតិ​ស្ករ​បន្ថែម អាហារ​កែច្នៃ​មួយ​ចំនួន​ផ្ទុក​ជាតិ​ស្ករ​បន្ថែម ហើយ​ជាតិ​ស្ករ​បន្ថែម​នេះ​អាច​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​បាន ជាពិសេស​ពពួក​ស្ករ​បន្ថែម Aspartame។ ៣. គ្រឿង​ស្រវឹង គ្រឿង​ស្រវឹង​គឺជា​មូលហេតុ​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​។ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​អ្នក​ចូលរួម​ជាង​៣៥% មាន​អាការៈ​ឈឺក្បាល​ប្រកាំង​បាន​រាយការណ៍​ថា​គ្រឿងស្រវឹង​គឺ​កត្តា​ជំរុញ​អាការៈ​ឈឺក្បាល​ប្រកាំង។ ម៉្យាងទៀត គ្រឿង​ស្រវឹង​ក៏​អាច​ធ្វើ​ឲ្យ​បាត់​បង់​​ជាតិ​ទឹក​ដែល​អាច​បង្ក​អាការៈ​ឈឺក្បាល​បាន។ ៤. សូកូឡា សមាគម​អាការៈឈឺក្បាល​ប្រកាំង​សហរដ្ឋអាមេរិក​បាន​លើកឡើង​ថា​សូកូឡា​ក៏​ជា​កត្តា​ជំរុញ​អាការៈ​ឈឺក្បាល​ប្រកាំង​ដែរ ព្រោះ​សូកូឡា​មាន​ជាតិ​កាហ្វេអ៊ីន និង​ beta-phenylethylamine ។ សារធាតុ​ទាំង​ពីរ​នេះ​អាច​បង្ក​អាការៈ​ឈឺក្បាល​ទៅ​លើ​មនុស្ស​មួយ​ចំនួន។ ៥. អាហារ​មាន​ដាក់​ប៊ីចេង គេ​ចាត់ទុក​ប៊ីចេង​ជា​គ្រឿង​ផ្សំ​ដែល​មាន​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ ប៉ុន្តែ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ប៊ីចេង និង​ការ​វាយ​ប្រហារ​របស់​អាការៈ​ឈឺក្បាល​ប្រកាំង។ សមាគម​អាការៈ​ឈឺក្បាល​ប្រកាំង​សហរដ្ឋ​អាមេរិក​បាន​សម្គាល់​ថា​ប៊ីចេង​​អាច​បង្ក​ឲ្យ​អាការៈ​ឈឺក្បាល​ប្រកាំង​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ឈឺក្បាល​ប្រកាំង។ ៦. អាហារ​មាន​ជាតិ​ប្រៃ អាហារ​មាន​ជាតិ​ប្រៃ​ ជាពិសេស​ពពួក​អាហារ​កែច្នៃ​ដែល​មាន​ផ្ទុក​បន្ថែម​នូវ​សារធាតុ​ដើម្បី​រក្សា​ទុក​ឲ្យ​បាន​យូរ​ក៏​អាច​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​ដែរ។ ការ​ញ៉ាំ​អំបិល​ច្រើន​អាច​ធ្វើឲ្យ​សម្ពាធ​ឈាម​ឡើង​ដែល​អាច​បណ្ដាល​ឲ្យ​ឈឺក្បាល ឬ​ឈឺក្បាល​ប្រកាំង។


អាហារូបត្ថម្ភ

វីតាមីន C មានប្រយោជន៍បែបណាចំពោះស្បែក? អាចទទួលបានពីអ្វីខ្លះ?

វីតាមីន C ត្រូវបានគេស្គាល់ថាជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតមួយសម្រាប់សុខភាព ក្នុង​នោះ​ក៏​ល្អ​សម្រាប់ស្បែកផងដែរ។ សព្វ​ថ្ងៃ​មានផលិតផលផ្សព្វផ្សាយជាច្រើនដែលអះអាង​ថា​មានផ្ទុកវីតាមីន C និង​ថាអាច​ជួយការពារស្បែកឲ្យនៅក្មេងជាង​វ័យ​ និងសភ្លឺថ្លា។ វីតាមីន C ​ពិតជាដូចវេទមន្តមែនដែរទេ? អត្ថបទនេះនឹងផ្តល់ឲ្យគ្នា​យើង​នូវព័ត៌មានបន្ថែមអំពីការប្រើប្រាស់វីតាមីនC នេះ​។ ១– ការពិតនៃវីតាមីនC វីតាមីន C ជួយថែរក្សាសម្រស់ និងបង្កើនដល់ចរន្ត​ឈាម។ វីតាមីន​នេះ​ជួយ​កាត់បន្ថយនូវអុកស៊ីសែនសកម្ម និងការពារស្បែកពីភាពចាស់ ជួយ​បំបាត់​ស្នាម​ អុជ​ខ្មៅ និងស្នាម​អុជ​ពណ៌ត្នោតនៅលើស្បែក។ វីតាមីន C ក៏ជួយកាត់បន្ថយការផលិតជាតិពណ៌មេឡាញីនផងដែរ។ វីតាមីនC មាននាទីការពារអង់ស៊ីម tyrosinase មានន័យថាវាមានការកំណត់នូវការបំប្លែងសារជាតិមេឡាញីន ការពារការបង្កើត និងមានឥទ្ធិពលលើមេឡានីន។ វីតាមីនC អាចជួយឲ្យស្បែកប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបណ្តាលឲ្យស្បែកឆាប់ចាស់ និងកាន់តែខ្មៅ។ ក្រៅពីនេះវីតា​មីន​C ក៏ជួយបង្កើននូវបរិមាណជាតិស្ករ glutathione និងវីតាមីន E ក្នុងរាងកាយផងដែរ ដែលសារធាតុទាំងពីរនេះត្រូវបានគេស្គាល់ ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ Glutathione ក៏ជួយឲ្យស្បែកផលិត pheomelanin ជំនួសឲ្យ eumelanin ផងដែរ ជាលទ្ធ​ផល​​ដែលធ្វើឲ្យស្បែកយើង​ភ្លឺថ្លាជាងមុន។ វីតាមីនC ក៏​ជួយដល់បំបាត់​ស្នាមដែលមានបន្ទាប់ពីការជាសះស្បើយពី​របួស​ ឬបង្កើតស្បែកឡើងវិញបន្ទាប់ពីការកើតមុន ជួយដល់កោសិកាកូឡាជែន បង្កើតភាពយឺត និងភាពរឹងមាំរបស់ស្បែក។ វីតាមីន​នេះ​​ថែមទាំង​បង្កើន​ការ​បញ្ចេញក្រពេញ​សេបូម និងរន្ធញើសតូចៗ។ កង្វះវីតាមីនC […]


អាហារូបត្ថម្ភ

អាហារ ៧ មុខនេះអាចជួយឲ្យចរន្តឈាមដើរបាន​ល្អ

បញ្ហា​ឈាម​រត់​មិន​ល្អ​អាច​បង្ក​ឡើង​ដោយ​បញ្ហា​មួយ​ចំនួន​ដូចជា​ជំងឺ​សរសៃ​អាកទែរ (Peripheral artery disease ) ជំងឺ​ទឹកនោមផ្អែម ជក់បារី និង​ជំងឺ Raynaud's។ នៅ​ពេល​ចរន្ត​ឈាម​ត្រូវ​បាន​កាត់បន្ថយ​អាច​បង្ក​រោគសញ្ញា​មួយ​ចំនួន​ដូចជា​ការ​ឈឺចាប់ រមួល​ក្រពើ ស្ពឹក បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ និង​ត្រជាក់​ចុង​ដៃ​ចុង​ជើង​ជាដើម។ ទោះបីជា​បញ្ហា​ចរន្ត​ឈាម​តែង​ត្រូវ​ព្យាបាល​ដោយ​​ការ​ប្រើ​ថ្នាំ ប៉ុន្តែ​ការ​ញ៉ាំ​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​ក៏​អាច​ជួយ​ឲ្យ​ចរន្ត​ឈាម​មាន​ភាព​ប្រសើរ​ឡើង​ដែរ។ ១. ម្ទេស ម្ទេស​មាន​រសជាតិ​ហឹរ​ដោយសារ​សារធាតុ capsaicin ហើយ​សារធាតុ​នេះ​ជួយ​ឲ្យ​ចរន្ត​ឈាម​ទៅ​កាន់​ជាលិកា​ល្អ​ឡើង​ដោយ​បញ្ចុះ​សម្ពាធ​ឈាម និង​ជំរុញ​ការ​ផលិត​នីឌ្រិច​អុកស៊ីត (nitric oxide)ដែល​អាច​ពង្រីក​សរសៃ​ឈាម​បាន។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​ញ៉ាំ​ម្ទេស​បង្កើន​ចរន្ត​ឈាម ពង្រឹង​សរសៃ​ឈាម និង​បន្ថយ​ការ​កក​ស្ទះ​នៅ​សរសៃ​អាកទែរ។ ២. ផ្លែ​ទទឹម​ ផ្លែទទឹម​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ប៉ូលីហ្វេណុល (polyphenol) និងនីដ្រាត (nitrates) ដែល​សុទ្ធតែ​អាច​ពង្រីក​សរសៃ​ឈាម។ ការ​ញ៉ាំ​ផ្លែ​ទទឹម​ ឬ​ផឹក​ទឹក​ទទឹម​អាច​ជួយ​ឲ្យ​ចរន្ត​ឈាម​មាន​ភាព​ប្រសើរ​ឡើង​ និង​​បញ្ជូន​អុកស៊ីសែន​ទៅ​កាន់​ជាលិកា​សាច់ដុំ​ដែល​អាច​ជួយ​ដល់​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ។ ៣. ខ្ទឹម​បារាំង ខ្ទឹម​បារាំង​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម Flavonoid ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង។ បន្លែ​នេះ​ជួយ​ដល់​ចរន្ត​ឈាម​ដោយ​ពង្រីក​សរសៃ​អាកទែរ និង​សរសៃ​វ៉ែន។ ម៉្យាងទៀត ខ្ទឹមបារាំង​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក​ដែល​អាច​បង្កើន​ចរន្ត​ឈាម និង​ល្អ​សម្រាប់​បេះដូង​ដោយ​កាត់បន្ថយ​ការ​រលាក​នៅ​សរសៃ​វ៉ែន និង​សរសៃ​អាកទែរ។ ៤. ខ្ទឹមស ខ្ទឹមស​មាន​ប្រយោជន៍​ដល់​ចរន្ត​ឈាម និង​សុខភាព​បេះដូង។ ការ​សិក្សា​ជាច្រើន​បាន​អះអាង​ថា​សារធាតុ​ស្ពាន់ធ័រ​ និង​សារធាតុ​អាល់លីស៊ីន (Allicin) ក្នុង​ខ្ទឹមស​អាច​បង្កើន​ចរន្ត​ឈាម​ទៅ​កាន់​ជាលិកា និង​បញ្ចុះ​សម្ពាធ​ឈាម​ដោយ​ជួយ​សម្រួល​សរសៃឈាម។ ៥. រមៀត អត្ថប្រយោជន៍មួយ​​នៃ​ការ​ញ៉ាំ​រមៀត​គឺ​បង្កើន​ចរន្ត​ឈាម។ ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​សារធាតុ​មាន​នៅ​ក្នុង​រមៀត​ឈ្មោះ curcumin ជួយ​បង្កើន​ការ​ផលិត​នីឌ្រិចអុកស៊ីត បន្ថយ​អាការៈoxidative stress […]


អាហារូបត្ថម្ភ

ញ៉ាំអាហារតិច កាឡូរីមិនគ្រប់គ្រាន់ ធ្វើឲ្យ​ប៉ះពាល់សុខភាពច្រើន​យ៉ាង

ការ​ទទួល​បាន​កាឡូរី​គឺ​សំខាន់​ណាស់​សម្រាប់​មុខងារ​របស់​រាងកាយ​ ប៉ុន្តែ​ការ​ទទួល​បាន​កាឡូរី​ច្រើនពេក ឬ​តិច​ពេក​​អាច​បង្ក​បញ្ហាដល់​សុខភាព​បាន។ ការ​ទទួល​កាឡូរី​មិន​គ្រប់គ្រាន់​អាច​មក​ពីយើង​មាន​​ជំងឺ​មិន​​ឃ្លាន​អាហារ តម​អាហារ និង​បញ្ហា​សុខភាព​ផ្សេង និងអាច​បង្ក​បញ្ហា​សុខភាព​មួយ​ចំនួន។ ១. បញ្ហា​បេះដូង នៅ​ពេល​ដែល​យើង​កំណត់​បរិមាណ​កាឡូរី​ដែល​យើង​ញ៉ាំ​រយៈពេល​យូរ​ បញ្ហា​កង្វះ​អាហារូបត្ថម្ភ​អាច​នឹង​កើត​មាន។ គ្នាយើង​ដែល​មាន​ជំងឺ​មិន​​ឃ្លាន​អាហារ​ ងាយ​ប្រឈម​នឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។ ចំណែកឯ​អ្នក​ដែល​កំណត់​បរិមាណ​កាឡូរី​ ឬ​តមអាហារ​តឹង​តែង​ពេក​អាច​ធ្វើ​ឲ្យ​ការ​ធ្វើ​មេតាប៉ូលីស​យឺត​ព្រោះ​រាងកាយ​ស្ថិត​ក្នុង​សភាពស្រេក​ឃ្លាន និង​ពន្យឺត​មុខងារ​​រាង​កាយ​​ដើម្បី​រក្សា​ថាម​ពល។ អ្នក​ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ចង្វាក់​បេះដូង​តែង​មិន​ប្រក្រតី ឬ​លឿនពេក​ ព្រោះ​សាច់ដុំ​បេះដូង​អាច​នឹង​ស្ដើង និង​ខ្សោយ​ហើយ​ថត​បេះដូង​អាច​នឹង​រួម​តូចដែល​អាច​មាន​ជំងឺ​គាំង​បេះដូង។ ២. បញ្ហា​ប្រព័ន្ធ​រំលាយអាហារ នៅ​ពេល​ដែល​យើង​ទទួល​កាឡូរី​មិន​គ្រប់គ្រាន់ ប្រព័ន្ធ​រំលាយ​អាហារ​អាច​នឹង​យឺត​ដើម្បី​រក្សា​ថាមពល។ ប្រព័ន្ធ​រំលាយ​អាហារ​គឺ​មាន​តួនាទី​បំបែក​អាហារ និង​ភេសជ្ជៈ​ដើម្បី​ឲ្យ​រាងកាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម។ នៅ​ពេល​ដែល​ទទួល​បាន​កាឡូរី​មិន​គ្រប់គ្រាន់ ការ​រំលាយ​អាហារ​នឹង​យឺតយ៉ាវ​ ហើយ​ជញ្ជាំង​ពោះវៀន​ក៏​រួម​តូច។ នៅ​ពេល​យើង​មិន​​ញ៉ាំ​អាហារ ប្រព័ន្ធ​រំលាយអាហារ​នឹង​រង​ការ​ខូច​ខាត​​ធ្ងន់ធ្ងរ​ដែល​មិន​រំលាយ​អាហារ​បាន​ត្រឹមត្រូវ។ រីឯលំពែងក៏​ផលិត​អង់ហ្សីម​រំលាយអាហារ​យឺត​ជាង​មុន​ដែល​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​រាករូស។ អាការៈ​រាករូស​នេះ​អាច​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក ​​ជាតិ​រ៉ែ និង​វីតាមីន​សំខាន់ៗ។ ៣. កង្វះ​អាហារូបត្ថម្ភ គ្នាយើង​ដែល​តម​អាហារ​អាច​មាន​​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​។ ​ភាគច្រើន​គឺ​ខ្វះ​ជាតិ​ដែក ហ្វូឡាត និង​វីតាមីន B12​ដែល​អាច​បង្ក​ជំងឺ​ស្លេកស្លាំង។ ជំងឺ​ស្លេកស្លាំង​អាច​ប៉ះពាល់​ដល់​គ្រាប់​ឈាម​ក្រហម​ដែល​មាន​តួនាទី​ជញ្ជូន​អុកស៊ីសែន​ទៅ​កាន់​សរីរាង្គ និង​ជាលិកាផ្សេងៗ។ ជំងឺ​ស្លេកស្លាំង​ដោយសារ​កង្វះ​អាហារូបត្ថម្ភ​អាច​បង្ក​ឲ្យ​​អស់កម្លាំង ពិបាក​ដក​ដង្ហើម ស្លេកស្លាំង ចង្វាក់​បេះដូង​មិន​ប្រក្រតី វិលមុខ ត្រជាក់ចុងដៃចុងជើង និង​ឈឺក្បាល។ ៤. ស្រក​ទម្ងន់ ប្រសិនជា​គ្នា​យើង​តម​អាហារ​ដើម្បី​សម្រក​ទម្ងន់ នេះ​មិន​មែន​ជា​វិធី​ល្អ​ទេ​ ព្រោះ​វិធី​នេះ​មិន​មាន​ប្រសិទ្ធភាព​យូរ​អង្វែង​ទេ ​ហើយ​នៅ​អាច​ធ្វើ​ឲ្យ​ត្រលប់​ទៅ​រក​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​យើង​ពី​មុន​វិញ និង​បង្ក​ការ​ខូចខាត​ដល់​ជាលិកា​សាច់ដុំ​ទៀត​ផង។ យោង​តាម​សាកលវិទ្យាល័យ West Virginia សហរដ្ឋ​អាមេរិក​ […]


អាហារូបត្ថម្ភ

អាហារទាំង​នេះ​ឆ្ងាញ់​ហើយ ​ល្អសម្រាប់​អ្នក​​លើស​ឈាម​ទៀត

អត្ថបទ​មុនៗ “Hello គ្រូពេទ្យ” ធ្លាប់​លើក​ឡើង​ច្រើន​ពាក់​ព័ន្ធ​ជំងឺ​លើស​ឈាម ដោយ​ជំងឺ​នេះ មិន​មែនកើត​តែលើ​​មនុស្ស​ចាស់​ទេ ក្មេងៗ​ម្ភៃប្លាយ​ក៏​អាចកើត​ដូច​គ្នា។ ហេតុ​នេះ គ្នា​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​សុខភាពឲ្យ​បាន​ល្អ។ អត្ថបទ​នេះ នឹង​ណែនាំ​គ្នា​យើង​ពី​ប្រភេទ​អាហារ​ពិសេសៗ អាច​ជួយ​ឲ្យ​គ្នា​យើង​មានជំងឺ​លើស​ឈាម ថែរក្សា​សុខភាពឲ្យ​បាន​​ល្អ​​។ ១- បន្លែ​ស្លឹក​បៃតង ជាតិ​ប៉ូតាស្យូម គឺ​មាន​សមត្ថភាព​ជួយ​តម្រង​នោម អាច​បញ្ចេញ​ជា​សូដ្យូមតាម​ទឹក​នោមបានល្អ ជា​មូលហេតុ​ជួយ​ឲ្យ​សម្ពាធ​ឈាម​​​ធ្លាក់​ចុះ ខណៈ​បន្លៃ​ស្លឹក​បៃ​តង គឺ​សម្បូរ​ជាតិ​ប៉ូតាស្យូមណាស់។ យ៉ាង​ណា​ត្រូវ​ចាំ​ថា បន្លែ​កំប៉ុង ជា​ធម្មតា​ត្រូវ​គេ​បន្ថែម​ជាតិ​សូដ្យូមដើម្បី​រក្សា​គុណភាព និង​ភាព​ស្រស់ ដែល​កាន់​តែ​ប៉ះពាល់​ដល់​គ្នា​យើង​កំពុង​លើស​ឈាម​ស្រាប់។ ប៉ុន្តែ​ចំពោះ​បន្លែ​ក្លាស្សេ គឺ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​ ដូច​គ្នា​ទៅ​នឹង​បន្លែ​ស្រស់​ដែរ ហើយ​ងាយ​ស្រួល​ទុក​ដាក់​សម្រាប់​ចម្អិន​ម្ហូប​យូរ​ថ្ងៃ​ទៀត​ផង។ ដើម្បី​ជួយ​ឲ្យ​អាហារ​កាន់​តែ​ឆ្ងាញ់ គ្នា​យើង​អាច​រៀប​ចំ​បន្លែ​បៃ​តង ជាមួយ​ពពួក​អាហារ​ផ្សេង​ទៀត ដូច​ជា​ចេក ទឹក​គ្រាប់ធញ្ញជាតិ (ទឹកសណ្តែក) និង​ទឹក​បន្លែ​បៃ​តង​តែ​ម្តង។ អត្ថបទពាក់ព័ន្ធ៖ ការ​ប្រើ​ក្រុមថ្នាំ Alpha Blockers ព្យាបាល​លើស​ឈាម អាច​កើត​ម្ដង៣! ទឹក​នោម​ផ្អែម​ផង លើស​ឈាម​ផង ជំងឺ​សរសៃ​ឈាម​បេះដូង​នៅ​ជិត​បង្កើយ លើស​ឈាម​អ៊ីចឹង គួរ​ហាត់​ប្រាណ​បែប​ណា​ទើបមាន​សុវត្ថិភាព? បើ​មាន​ទឹក​នោម​ផ្អែម ស្ងាត់ៗ​អាច​កើត​លើស​ឈាមទៀត គ្រោះថ្នាក់! ​ថ្នាំ​លើស​ឈាម​ ៣ប្រភេទ អាច​បង្ក​មហារីក រោងចក្រ​ពី ឥណ្ឌា​​ប្រកាស​ប្រមូល​ទៅ​វិញ លើស​ឈាម​ពេល​ពពោះ គ្រោះថ្នាក់ខ្លាំង!​ នេះ​ជា​វិធី​បង្ការ និងតាមដាន ២- ពពួក​ផ្លែ​បឺរី ពពួក​ផ្លែ​បឺរី ពិសេស​ប្លូបឺរី សម្បូរ​ទៅ​ដោយ​សារជាតិចម្រុះ​ពី​ធម្មតជាតិ​​ដែល​ធម្មតា​ហៅថា flavonoids។ ការ​សិក្សា​មួយ​រកឃើញ​ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ