អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

អាហារទាំងប៉ុន្មានប្រភេទនេះ ជាប្រភព​នៃប្រូតេអុីន (វីដេអូ)

ប្រូតេអ៊ីន​អាច​ជួយសម្រក​ទម្ងន់​ និង​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​ទៀត​ផង។ ប៉ុន្តែ​យើង​ត្រូវ​ជ្រើសរើស​ប្រូតេអ៊ីន​ឲ្យ​បាន​ត្រឹមត្រូវ និង​ញ៉ាំ​ក្នុង​កម្រិត​ត្រឹមត្រូវ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ដល់​សុខភាព។ ១. គ្រឿង​សមុទ្រ គ្រឿងសមុទ្រ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​ព្រោះ​គ្រឿង​សមុទ្រ​មាន​ជាតិ​ខ្លាញ់​ទាប។ ដោយ​ឡែក​ត្រី​សាល់ម៉ុន​គឺ​មាន​ជាតិ​ខ្លាញ់​រាង​ច្រើន​បន្តិច ប៉ុន្តែ​ខ្លាញ់​នេះ​គឺ​ល្អ​សម្រាប់​សុខភាព​ដែល​ជា​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣។ ២. សាច់​បក្សី​ពណ៌​ស យើង​គួរ​ញ៉ាំ​សាច់​បក្សី​ពណ៌​ស​ដូចជា​សាច់មាន់​ជាដើម​ដើម្បី​ទទួល​បាន​ប្រូតេអ៊ីន។ សម្រាប់​សាច់​ពណ៌​ក្រម៉ៅ​គឺមាន​ជាតិ​ខ្លាញ់​ច្រើន​បន្តិច។ ស្បែក​របស់​សាច់​បក្សី​សំបូរ​ដោយ​ជាតិ​ខ្លាញ់​ឆ្អែត ដូចនេះ​យក​ល្អ​ពេល​ញ៉ាំ​គួរ​យក​ស្បែក​ចេញ។ ៣. ទឹកដោះគោ ឈីស និង​យ៉ាអួ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដូចជា​ទឹកដោះគោ ឈីស និង​យ៉ាអួ​មិនត្រឹម​តែ​មាន​ប្រូតេអ៊ីន​ទេ តែ​នៅ​ផ្ទុក​កាល់ស្យូម និង​វីតាមីន D​ទៀត។ យើង​អាច​ជ្រើសរើស​ផលិតផល​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​តិច ឬ​គ្មាន​ជាតិ​ខ្លាញ់​ដើម្បី​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ និង​បង្ការ​ជំងឺ​ពុកឆ្អឹង​ផងដែរ។ ៤. ស៊ុត ស៊ុត​ជា​ប្រភព​ប្រូតេអ៊ីន​ដែល​មាន​តម្លៃ​សមរម្យ​បំផុត។ សមាគម​ជំងឺ​បេះដូង​អាមេរិក​បាន​និយាយ​ថា​មនុស្ស​ពេញ​វ័យ​អាច​ញ៉ាំ​ស៊ុត​មួយ​គ្រាប់​មួយ​ថ្ងៃ។ ៥. សណ្ដែក សណ្ដែក​ ២០០​ក្រាម​ផ្តល់​នូវ​ប្រូតេអ៊ីន​រុក្ខជាតិ​ស្មើនឹង​សាច់គោ​អាំង​ ២៨,៣៥ក្រាម។ បន្ថែម​ពី​នេះ​ទៀត ពពួក​សណ្ដែក​នេះ​មាន​​តម្លៃ​សមរម្យ​​ និង​សំបូរ​ដោយ​ជាតិ​សរសៃ​ដែល​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​រាប់​ម៉ោង​។ ៦. សណ្ដែក​សៀង ការ​ញ៉ាំ​សណ្ដែក​សៀង​៥០​ក្រាម​រាល់​ថ្ងៃ​អាច​បញ្ចុះ​កូលេស្តេរ៉ូល​រហូត​ដល់​៣%។ ម៉្យាងទៀត​ការ​ទទួល​បាន​ប្រូតេអ៊ីន​រុក្ខជាតិ​ពី​សណ្ដែក​ជំនួស​ឲ្យ​ការ​ទទួល​បាន​ប្រូតេអ៊ីន​ពី​ប្រភព​មាន​ជាតិ​ខ្លាញ់ និង​ការ​រក្សា​របប​អាហារ​ល្អ​អាច​ជួយ​ដល់​សុខភាព​បេះដូង។ ៧. សាច់គោ​គ្មាន​ខ្លាញ់ សាច់​គោ​គ្មាន​ខ្លាញ់​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ច្រើន​ជាង​សាច់​ទ្រូង​មាន់​អត់​មាន​ស្បែក​ប្រហែល​២ក្រាម។ សាច់​គោ​គ្មាន​ខ្លាញ់​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ស័ង្កសី ជាតិដែក និង​វីតាមីន B12។


អាហារូបត្ថម្ភ

ប្រយោជន៍សុខភាព ៨ យ៉ាង ញ៉ាំទឹកឃ្មុំ​មុនចូលគេង (វីដេអូ)

យើង​គ្រប់​គ្នា​អាច​នឹង​ដឹង​ពី​អត្ថប្រយោជន៍​របស់​ទឹកឃ្មុំ​ខ្លះ​ហើយ​ថា​ទឹកឃ្មុំ​អាច​សម្រួល​ដល់អាការៈ​ជំងឺ​ផ្ដាសាយ និង​ផ្តល់​សំណើម​ដល់​ស្បែក។ ប៉ុន្តែ​យើង​អាច​នឹង​មិន​ដឹង​ថា​អ្នកវិទ្យាសាស្ត្រ​ហៅ​ទឹកឃ្មុំ​ជា​កំពូល​អាហារ ព្រោះ​ទឹកឃ្មុំ​មាន​សារធាតុ​ដែល​ជួយ​ដល់​សុខភាព​ច្រើន​ដែល​យើង​មិន​ដែល​បាន​ដឹង។ យើង​តែង​យក​ទឹកឃ្មុំ​ទៅ​លាយ​នឹង​អាហារ​ផ្សេង​ តែ​គ្រាន់​តែ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រាបាយ​មុន​ចូល​គេង​ក៏​ផ្តល់​ប្រយោជន៍​ច្រើន​​ដល់​សុខភាព។ ១. គេង​លក់​ស្រួល​ ទឹកឃ្មុំ​ផ្ទុក​សារធាតុ tryptophan ​ជា​អ័រម៉ូន​ដែល​ជួយ​បន្ធូរ​អារម្មណ៍ និង​ផ្តល់​សញ្ញា​ឲ្យ​រាងកាយ​ថា​ដល់​ពេល​ចូល​គេង​ហើយ។ ទោះបីជា​រាងកាយ​ត្រូវការ​អាស៊ីដអាមីណូ​នេះ ប៉ុន្តែ​រាងកាយ​មិន​អាច​ផលិត​អាស៊ីដអាមីណូ​ដោយ​ខ្លួន​ឯងទេ។ ហេតុ​នេះ​ហើយ​យើង​ត្រូវ​ទទួល​ពី​របប​អាហារ​​រួមមាន​ទឹកឃ្មុំ​ជាដើម។ ពេល​ខ្លះ​យើង​អាចភ្ញាក់​កណ្ដាល​យប់ នេះ​មក​ពី​អំឡុងពេល​គេង​ ខួរក្បាល​ត្រូវការ​សារធាតុ​ glycogen និង​បង្ក​ឲ្យ​ក្រពេញ​ aldrena បញ្ចេញ​អ័រម៉ូន adrenaline​ និង​cortisol ដែល​ធ្វើឲ្យ​យើង​មិន​អាចគេង​បាន។ ដោយ​ទឹកឃ្មុំ​មាន​សារធាតុ glycogen ដែល​ខួរក្បាល​ត្រូវការ ដូចនេះ​ការ​ញ៉ាំ​ទឹកឃ្មុំ​មុន​គេង​អាច​ជួយ​ឲ្យ​គេង​លក់​ស្រួល។ ២. បញ្ចុះ​សម្ពាធឈាម សម្ពាធឈាម​ខ្ពស់​គឺ​ជា​កត្តា​មួយ​នៃ​ហានិភ័យ​ជំងឺ​បេះដូង។ ហេតុ​នេះ​ហើយ​ការ​រក្សា​លំនឹង​សម្ពាធឈាម​គឺ​ជា​វិធី​ដ៏​ល្អ​ដើម្បី​ចៀសវាង​ជំងឺ​បេះដូង។ ទឹកឃ្មុំ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​បញ្ចុះ​សម្ពាធឈាម ហើយ​ការ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រាបាយ​ពេល​យប់​ជា​វិធី​ដ៏​ល្អ​ដើម្បី​បង្ការ​ការ​លើស​សម្ពាធឈាម។ ៣. បញ្ចុះ​កម្រិត​ខ្លាញ់​អាក្រក់ នៅពេលខ្លាញ់អាក្រក់ (Triglycerides ) មាន​កម្រិត​ខ្ពស់នោះ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ក៏​កើន​ឡើង​ដែរ។ ទឹកឃ្មុំ​គឺ​អាច​បញ្ចុះ​កម្រិត​ជាតិ​ខ្លាញ់​អាក្រក់​នៅ​ក្នុង​រាងកាយ​បាន​ដោយ​ជួយ​សម្អាត​ខ្លាញ់​ដែល​មិន​ចាំបាច់​ចេញ​ពីក្នុង​ឈាម។ ៤. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ទឹកឃ្មុំ​សម្បូរ​ដោយ​សារធាតុប្រឆាំង​អុកស៊ីតកម្ម និង​បាក់តេរី​ដែល​អាច​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ឲ្យ​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​បង្ក​ដោយ​បាក់តេរី ផ្សិត និង​វីរុស​ផ្សេងៗ។ បន្ថែម​ពី​នេះ​ទៀត ការ​ញ៉ាំ​ទឹកឃ្មុំ​រាល់​យប់​គឺ​ជួយ​ដល់រាង​កាយ​បន្ថែម​ការ​ការពារ​បែប​ធម្មជាតិ ហើយ​យើង​ក៏​អាច​ប្រើ​ទឹកឃ្មុំ​​ទៅ​លើ​របួស​បាន​ដែរ។ ៥. ដុត​ជាតិ​ខ្លាញ់​លឿន​ជាង​មុន ទឹកឃ្មុំ​បង្កើន​ការ​ធ្វើ​មេតាបូលីស​ដោយ​បង្កើត​សកម្មភាព​កម្ដៅ​នៅ​ក្នុង​រាងកាយ។ នេះ​មាន​ន័យ​ថា​ទឹកឃ្មុំ​បង្កើន​ចលនា​​ឈាម​រត់​ដែល​បង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ និង​ជួយ​ដល់​ការ​ដុត​ជាតិ​ខ្លាញ់។ ៦. បំបាត់​អាការៈ ក្អក ទឹកឃ្មុំ​គឺ​ជា​សារធាតុ​ប្រឆាំង​ការ​រលាក​ធម្មជាតិ​។ ដូចនេះហើយ​ការ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​លាយ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ​រាល់យប់​ យើង​អាច​បន្ថយ​ការ​រលាក​នៅ​បំពង់ក​ និង​ចៀសវាង​អាការៈ​ក្អក​បាន។ លើសពីនេះ​ទៀត ទឹកឃ្មុំ​គឺ​សារធាតុ​ប្រឆាំង​បាក់តេរី​ដ៏​ល្អ​មួយ​ដែល​ជួយ​ប្រឆាំង​នឹង​បាក់តេរី​​នៅ​នឹង​បំពង់​ក។ […]


អាហារូបត្ថម្ភ

ប្រយ័ត្នបន្តិច ញ៉ាំជ្រក់ ត្រីខ្ចៅខ្យងប្រភេទនេះ ប្រឈមខ្ពស់នឹងកើតមហារីកថ្លើម

រាង​កាយ​មនុស្ស​យើង​ត្រូវ​ការ​ចំណី​អាហារ​ដើម្បី​ការ​លូតលាស់ តែ​យើង​ក៏​មិន​ត្រូវ​ញ៉ាំ​ដោយ​មិន​ខ្វល់​ថា អាហារ​ណា​គួរ​ ឬ​មិន​គួរ​ញ៉ាំ​នោះដែរ។ តាម​ការ​ពន្យល់​របស់​លោក​សាស្ត្រា​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក ចំណី​អាហារ​ខ្លះ​ក៏​ផ្តល់​ផល​មិន​ល្អ ឲ្យ​យើង​ខូច​សុខភាព ឲ្យ​យើង​កើត​ជំងឺ​មហារីក។ លោក​វេជ្ជបណ្ឌិត​ថា ចំណី​អាហារ​ខាង​ក្រោម​នេះ បង្ក​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ថ្លើម ដែល​យើង​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង និង​ចៀសវាង។ ១. ជ្រក់ ជា​ទូទៅ​ពលរដ្ឋ​កម្ពុជា​ចូល​ចិត្ត​ញ៉ាំ​ជ្រក់​ណាស់ លោក​វេជ្ជបណ្ឌិត​ថា យើង​ស្រមៃ​មើល​ជ្រក់​ដែល​ដាក់​ក្នុង​កែវ មាន​ទឹក​ដែល​មាន​រសជាតិ​ប្រៃ​ជូរ​ហឹរ តែ​បើ​យើង​សង្កេត​នៅ​ពី​លើ​ទឹក​ជ្រក់​នោះ​មាន​ដុះ​ផ្សិតសៗ ដែល​ផ្សិត​នោះ​គ្រោះថ្នាក់​ខ្លាំង​ណាស់។ ទោះ​យ៉ាង​ណា លោក​វេជ្ជបណ្ឌិត​ថា មិន​មែន​ផ្សិត​ទាំង​អស់​សុទ្ធ​តែ​គ្រោះថ្នាក់​នោះ​ទេ ប៉ុន្តែ​​ផ្សិត​​ក្នុង​ជ្រក់​នោះ​មាន​ផ្សិត​ម្យ៉ាង​ឈ្មោះ Belta Alpha Toxin ដែល​ផ្សិត​ប្រភេទ​នេះ​បង្ក​ការ​ពុល​ទៅ​លើ​កោសិកា​ថ្លើម ធ្វើ​ឲ្យ​ប្រឈម​នឹង​ជំងឺ​មហារីក​ថ្លើម​ខ្ពស់។ ២. ត្រី ខ្ចៅ ខ្យង តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត​ឯកទេស​មហារីក​រូប​នេះ នៅ​ប្រទេស​កម្ពុជា​យើង ត្រី​ទឹក​សាប​យើង​ខ្លះ​នៅ​តាម​ដង​ទន្លេ​មេគង្គ​ និងខ្ចៅ ខ្យង មាន​ប៉ារ៉ាស៊ីត​ម្យ៉ាង​ដែល​មាន​ក្នុង​សាច់​ត្រី និង​ខ្ចៅ​ខ្យង ដែល​ពេល​យើង​ទិញ​ត្រី​មក​វះ​ទៅ​ឃើញ​ជាតិ​ឡើង​ពណ៌​ខ្មៅៗ ដែល​ត្រី​ខ្លះ​អត់​អី​ទេ ត្រី​ខ្លះ​ទៀត​មាន​ដង្កូវ​ប៉ារ៉ាស៊ីត។ លោក​វេជ្ជបណ្ឌិត​ថា ដង្កូវ​ប៉ារ៉ាស៊ីត​នោះ​ពេល​យើង​ញ៉ាំ​ចូល​ទៅ វា​ចូល​ទៅ​ទុំ​នៅ​ក្នុង​សាច់​ថ្លើម​រយៈពេល​យូរ​ទៅ អាច​កើត​ជំងឺ​មហារីក​ថ្លើម។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា មាន​បង​ប្អូន​យើង​នៅ​ក្រចេះ ស្ទឹងត្រែង អ្នក​ខ្លះ​ឃើញ​មាន​ឡើង​ពោះ​ធំៗ ដែល​នេះ​មិន​មែន​មាន​តែ​នៅ​ប្រទេស​កម្ពុជា​យើង​នោះ​ទេ ថៃ ឡាវ ក៏​មាន ភូមា​ក៏​មាន។ […]


អាហារូបត្ថម្ភ

ជាតិ​ដែកជា​សារធាតុ​សំខាន់​ទ្រទ្រង់​សរីរាង្គយើង ចុះបើលើសជាតិដែកមាន​អ្វីកើតឡើង?

គ្នាយើង​ដឹង​រួច​ហើយ​ថា​ជាតិ​ដែក​មាន​សារៈសំខាន់​ប៉ុន​ណា​សម្រាប់​រាង​កាយ​របស់​យើង ដូច​នេះហើយ​បានជា​មានការ​ណែនាំ​ឲ្យ​ទទួលទាន​ហារ​មាន​ជាតិ​ដែក និង​រក្សា​ជាតិ​ដែក​ឲ្យ​បាន​គ្រប់គ្រាន់។ ចុះ​បើលើសជាតិ​ដែកក្នុង​ឈាម​​វិញ​ ទៅ​ជា​យ៉ាងណា? ការ​លើស​ជាតិ​ដែក​ក្នុង​ឈាម​ កើត​មាន​នៅ​ពេល​រាងកាយ​ស្រូប​យក​ជាតិ​ដែក​ច្រើន​លើស​កម្រិតពី​អាហារ​យើង​ញ៉ាំ។ ជាតិ​ដែក​ច្រើន​លើស​លុប នឹង​ស្តុក​ទុក​ក្នុង​សរីរាង្គ​ជា ពិសេស​ថ្លើម បេះដូង និង​លំពែង។ មនុស្ស​ភាគ​ច្រើន​គិត​ថា ជាតិ​ដែក​ជា​សារធាតុ​ចាំ​បាច់​ទ្រទ្រង់​សរីរាង្គ មាន​ច្រើន​ក្នុង​ខ្លួន​ច្បាស់​ជា​ល្អ​ ប៉ុន្តែ​ជាក់​ស្តែង ការ​ផ្ទុកជាតិ​ដែក​ច្រើន​ពេក​អាច​នាំឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត ពិសេស​បង្ក​ទៅ​ជាជំងឺ​ថ្លើម បេះដូង និង​ទឹកនោម​ផ្អែម​ទៀត​ផង។ ប្រភេទ​ជំងឺ​តែង​ប្រទះ​ញឹកញាប់​បំផុត ​លើស​ជាតិដែក​តពូជ (Primary Hemochromatosis)។ ករណី​ខ្លះ​យើង​អាច​កើតជំងឺនេះ ​ដោយសារ​ការ​បញ្ចូល​ឈាម​ច្រើន បញ្ហា​ទាក់ទង​និង​ឈាម បញ្ហា​ថ្លើម និង​ញៀន​ស្រា ហៅ​ថា Secondary Hemochromatosis។ កត្តា​ហ្សែន​ជា​មូល​ហេតុ​ចម្បង​បង្ក​ជា​ជំងឺ​នេះ​ ប៉ុន្តែ​ភាគ​តិច​ណាស់កើត​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម​ដោយ​សារ​ហ្សែន​ អាច​វិវត្តទៅ​ជា​ធ្ងន់ធ្ងរ ខណៈរោគ​សញ្ញា​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម​តំណ​ពូជ ​តែង​លេច​ឡើង​នៅ​យើង​ឈាន​ដល់​វ័យ​កណ្តាល។ ពិត​ណាស់ អ្នក​ដែល​អាច​កើត​មានបញ្ហា​នេះ​​ញឹក​ញាប់ ភាគ​ច្រើនជា​ប្រុសៗ​ ព្រោះប្រុសៗ​ផ្ទុកជាតិ​ដែក​​ច្រើន​ជាងស្រីៗ ម្យ៉ាង​ទៀត​​ស្រីៗតែង​បញ្ចេញ​ជាតិ​ដែក​មួយ​ចំនួន​តាម​ឈាម​រដូវ​ និង​ពេល​មាន​ផ្ទៃ​ពោះ។ រោគសញ្ញា​ចំពោះ​វបញ្ហា​លើស​ជាតិ​ដែក​ក្នុង​ឈាម​​មិន​បញ្ចេញ​ឲ្យយើងដឹងទេ ​រហូតយើងឈានចូលវ័យ ៤០ ឆ្នាំឡើង ពិសេសបើ​យើង​មាន​ជំងឺ​នេះ​តំណ​ពូជ។ ​ពេល​ជាតិ​ដែក​ឡើង​ដល់​កម្រិត ទើប​រោគ​សញ្ញា​បញ្ចេញ​ឲ្យ​យើង​ដឹង។ ជា​ទូទៅ​រោគសញ្ញា​លេច​ចេញ​លឿន​មាន៖ – ឈឺ​សន្លាក់ – ឈឺ​ពោះ – ហត់ – ខ្សោយ​កំលាំង រោគ​សញ្ញា​លេច​ចេញ​យឺត​មាន៖ – ទឹក​នោម​ផ្អែម – បាត់​ចំណង់​ផ្លូវ​ភេទ – លិង្គ​ខ្សោយ – ខ្សោយ​បេះដូង – ខ្សោយ​ថ្លើម នៅ​មាន​សញ្ញា​ខ្លះ​មិន​បាន​រៀបរាប់​ខាង​លើ។ បើ​​មាន​ចម្ងល់​រោគសញ្ញា​ណា​មួយ […]


អាហារូបត្ថម្ភ

អ្នក​ចូលចិត្ត​ញ៉ាំ​ផ្លែបឺរ មាន​ដឹងថាផ្ដល់​ប្រយោជន៍បែបណាដល់​សុខភាព​សក់​អត់?

គ្នា​យើង​ចូល​ចិត្ត​ញ៉ាំ​ផ្លែ​បឺរ​ពិត​ជា​ដឹង​ហើយ​ថា​​មាន​រសជាតិ​ឆ្ងាញ់​ តែ​គ្នា​យើង​មាន​ដឹង​ទេ​ថា​​ផ្លែ​បឺរ​ក៏​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ច្រើន​យ៉ាង និង​មា​ន​ខ្លាញ់​ល្អ​ចំពោះ​សុខ​ភាព​ ពិសេស​គឺ​សុខ​ភាព​សក់​តែ​ម្ដង។ ផ្លែ​បឺរ​ ជា​ប្រភព​ដ៏​ល្អ​របស់​វីតាមីន E ដែល​វីតាមីន​នេះ​ជួយ​ឲ្យ​សក់​លូត​លាស់​បាន​ល្អ។ ផ្លែ​បឺរ​មួយ​ផ្លែ​ទម្ងន់​២០០​ក្រាម ផ្ដល់​ឲ្យ​យើង​​២១​ភាគរយ​នៃ​វីតាមីនE ដែល​រាងកាយ​យើង​ត្រូវការ​ប្រ​ចាំ​ថ្ងៃ។ មិន​ខុស​អីពី​វីតាមីន​C វីតាមីន​E​ ជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដែល​អាច​ជួយ​ប្រឆាំង​នឹង oxidative stress (ជា​បញ្ហា​អតុល្យភាព​រវាង​រ៉ាឌីកាល់​សេរី និង​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​នៅ​ក្នុង​ខ្លួន )​ដោយ​ជួយ​បញ្ឈប់​រ៉ាឌីកាល់​សេរី​។ ​​​​ការ​សិក្សា​មួយ​​បាន​រក​ឃើញ​ថា​អ្នក​មាន​បញ្ហាជ្រុះ​សក់ ​ចំនួន​​ ៣៤,៥​ភាគរយ​​​មាន​សក់​ដុះច្រើន​ឡើង​វិញ​ក្រោយ​ប្រើ​អាហារ​បំប៉ន​​វីតាមីន E ក្នុង​រយៈពេល​ប្រាំបី​ខែ។ វីតាមីន ​E ក៏​​ជួយ​ការ​ពារ​ស្បែក ដូច​ជា​ស្បែក​ក្បាល​ពី oxidative stress និង​ការ​ខូច​ខាត​ផ្សេងៗ​ផង​ដែរ​ដែល​ការ​ខូច​ខាត​ស្បែក​ក្បាល​នាំ​ឲ្យ​គុណ​ភាព​សក់​ចុះ​ខ្សោយ។ មួយ​វិញ​ទៀត​ផ្លែ​បឺរ​ក៏ជា​ប្រភព​នៃ​អាស៊ី​ដខ្លាញ់​ល្អ​ ដែល​ខ្លាញ់​ទាំង​នេះ​រាង​កាយ​យើង​ផលិត​មិន​បាន​នោះ​ទេ ហើយ​បើ​រាង​កាយ​យើង​មាន​អាស៊ីដ​ខ្លាញ់​បែប​នេះ​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​សក់​យើង​ជ្រុះ​ដែរ។


អាហារូបត្ថម្ភ

ស៊ុត​លាក់អាថ៌កំបាំងសុខភាព​​ ៥ យ៉ាង គ្នាយើង​ទំនងមិន​សូវ​បាន​ដឹង

បើ​និយាយ​ពី​ស៊ុត​ ជឿ​ថា​គ្មាន​គ្នា​យើង​ណា​ម្នាក់​មិន​ស្គាល់​នោះ​ទេ ហើយ​ទំនង​ជា​បាន​ដឹង​ផង​ថា​ស៊ុត​សម្បូរ​ដោយ​ប្រូតេអ៊ីន​ទៀត​ផង។ ក្រៅពី​សម្បូរ​ប្រូតេអ៊ីន​ គ្នា​យើង​ដឹង​ទេ​ថា​ស៊ុត​នៅ​មាន​ប្រយោជន៍​ច្រើន​ទៀត​ចំ​ពោះ​សុខ​ភាព​របស់​យើង ដែល​អាច​ថា​មាន​មនុស្ស​មិន​ច្រើន​ទេ​បាន​ដឹង​។​ ១. ស៊ុត​ល្អ​ចំពោះ​ខួរ​ក្បាល ផ្នែក​ពណ៌​ក្រហម​របស់​ស៊ុត​ គឺ​ជា​ប្រភព​នៃ​វីតាមីន B ដែល​មាន​ទំនាក់​ទំនង​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​រលាក និង​ជួយ​ឲ្យ​សរីរាង្គ​ដំណើរ​ការ​បាន​ល្អ។ ដូច​នេះ​ហើយ ការ​ញ៉ាំ​ស៊ុត​អាច​ជួយ​ឲ្យ​យើង​មាន​ការ​ផ្ដោត​អារម្មណ៍ និង​ផ្ចង់​អារម្មណ៍​បាន​ល្អ​។ ២. ស៊ុត​ជា​ប្រភព​វីតាមីន និង​រ៉ែ ក្រៅពី​ម្បូរ​​ប្រូតេអ៊ីន ស៊ុត​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ល្អ​ផ្សេង​ទៀត មាន​ទាំង​វីតាមីន និង​រ៉ែ។ វីតាមីន​សំខាន់​ៗ​​មាន​ក្នុង​ស៊ុត​គឺ​វីតាមីន D , B, A, E, និងK។ ក្រៅពី​វីតាមីន​ទាំង​នេះ ក្នុង​ស៊ុន​មាន​ប្រភេទ​រ៉ែ​សំខាន់​ៗ ដូចជា​ផូស្វ័រ កាល់ស្យូម Folate និង​ selenium។ មួយ​វិញ​ទៀត ស៊ុត​ជា​អាហារ​មាន​​បរិមាណ​កាឡូរី​ទាប ល្អ​ចំពោះ​សុខ​ភាព។ ៣. ស៊ុត​ល្អ​ចំពោះ​បេះដូង ស៊ុត​សម្បូរ​ដោយ​ខ្លាញ់​ល្អ HDL (high-density lipoprotein)។ បើ​មនុស្ស​យើង​មាន​ខ្លាញ់​ប្រ​ភេទនេះ​ច្រើន​នៅ​ក្នុង​ខ្លួន​នឹង​ជួយ​បន្ថយ​ហានីភ័យ​ជំងឺ​បេះ​ដូង។ ថ្វី​បើ​ស៊ុត​ល្អ​បែប​នេះ​មែន តែ​មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​ញ៉ាំ​ស៊ុត​ច្រើន​រាល់​ថ្ងៃ​នោះ​ទេ គឺ​គួរ​ញ៉ាំ​ត្រឹម​​ពី​ ២ ទៅ​៦ គ្រាប់​ក្នុង​មួយ​សប្ដាហ៍​បាន​ហើយ។ ​​​​៤. ស៊ុត​ជួយ​សុខ​ភាព​ភ្នែក​ យើង​​ដឹង​ហើយ​ថា​វ័យ​កាន់តែ​ចាស់ ភ្នែក​របស់​យើង​ក៏​កាន់​តែ​ខ្សោយ​ដែរ ដោយ​វ័យ​កាន់តែ​ចាស់​ភ្នែក​យើង​អាច​ប្រឈម​នឹង​ជំងឺ​ភ្នែក​ឡើង​បាយ(cataract ) និង​ជំងឺ macular degeneration (ជំងឺ​ភ្នែក​បង្ក​ដោយ​សារ​វ័យ​កាន់​តែ​ចាស់)។ […]


អាហារូបត្ថម្ភ

ខាត់ណាខៀវ និង​ស្ពៃក្ដោប ជួយ​ការពារ​មនុស្ស​យើង​កុំឲ្យ​កើត​ជំងឺ​បេះដូង​

ការ​សិក្សា​ថ្មី​មួយ​បាន​ណែ​នាំ​ថា ការ​ទទួល​ទាន​បន្លែ​ដូច​ជា ផ្កា​ខាត់​ណា​ខៀវ និង​ស្ពៃ​ក្ដោប អាច​ការ​ពារ​យើង​​ពី​ជំងឺ​សរសៃ​ឈាម​ធ្ងន់​ធ្ងរ​បាន។ ភាគ​ច្រើន​មិន​ថា​ក្មេង​ៗ​ចាស់​ទេ រឿង​បន្លែ​នេះ​មួយ គឺ​​មិន​សូវ​ចូល​ចិត្ដ​នោះ​ទេ ប៉ុន្តែ​បើ​យើង​​គិត​ដល់​សារៈ​ប្រយោជន៍​របស់​វាគឺ​អាច​ជួយ​ការ​ពារ​យើង​​ពី​ជំងឺ​សរសៃ​ឈាម ហើយ​យើង​​គួរ​តែ​ព្យាយាម​ញ៉ាំ​បន្លែ​នេះ​ឲ្យ​បាន​ច្រើន។ អត្ថ​បទ​សា្រវ​ជ្រាវ​មួយ​បោះ​ពុម្ភ​ផ្សាយ​ក្នុង British Journal of Nutrition បាន​រក​ឃើញ​ថា មនុស្ស​ស្រី​មាន​វ័យ​ចំណាស់ ដែល​ញ៉ាំ​បន្លែ​ក្ដោប​ៗ​បាន​ច្រើន ដូច​ជា​ផ្កា​ខាត់​ណា​ខៀវ និង​ស្ពៃ​ក្ដោប គឺ​មិន​ងាយ​កើត​ជំងឺ​សរសៃ​ឈាម ដូច​អ្នក​មិន​សូវ​ទទួល​ទាន​បន្លែ​បែប​នេះ​ទេ។ ​ការ​សិក្សាមួយ​ទៀត​​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ទទួល​ទាន​បន្លែ​ក្ដោប​ច្រើន គឺ​មិន​មាន​ជាតិ​កាល់​ស្យូម​កក​នៅ​តាម​សរសៃ​ឈាម​អាអក​នោះ​​ទេ។ ​កំណក​កាល់​ស្យូម​នោះ គឺ​ជា​សញ្ញា​បញ្ជាក់​​អំពី​ជំងឺ​សរសៃ​ឈាម​បាន។ តើអ្វីជាជំងឺសរសៃឈាម? ជំងឺ​សរសៃឈាម ​គឺ​ជា​ជំងឺ​កើត​លើ​សរសៃ​ឈាម​វ៉ែន និង​សរសៃ​ឈាម​អាកទែ។ ពេល​យើង​កើត​ជំងឺ​នេះ ​នឹង​ធ្វើ​ឲ្យ​ចលនា​ឈាម​រត់​ក្នុង​ខ្លួនយើង​មិន​បាន​គ្រប់​គ្រាន់។ ពេល​ខ្លះ​វា​អាច​កើត​ឡើង​ដោយ​សារ​តែ មាន​ជាតិ​ខ្លាញ់​ច្រើន មាន​ជាតិ​កាល់ស្យូម​ច្រើន នៅ​ក្នុង​ជញ្ជាំង​ខាង​ក្នុង​របស់​សរសៃ​ឈាម ដូច​ជា​សរសៃ​ឈាម​អាអក​ជា​ដើម។ ​បញ្ហា​នេះ​ អាច​នឹង​បណ្ដាល​ឲ្យ​យើង​មាន​​ជំងឺ​គាំង​បេះ​ដូង ឬ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ជា​ដើម។ ខាង​ក្រោម​នេះ គឺ​ជា​ការ​រក​ឃើញ​របស់​អ្នក​ស្រាវ​ជ្រាវ អំពី​ទំនាក់ទំនង​រវាង​​បន្លែ​ក្ដោប និង​​ជំងឺ​សរសៃ​ឈាម លោក​ស្រី​​វេជ្ជ​បណ្ឌិត Lauren Blekkenhorst ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​មួយ​នេះ បាន​លើក​ឡើង​ថា ក្នុង​ការ​សិក្សា​លើក​មុន​លោក​ស្រី​​បាន​រក​ឃើញ​ថា អ្នក​ដែល​ទទួល​ទាន​បន្លែ​ដូចជា​ខាត់ណាខៀវ និង​ស្ពៃក្ដោប នឹង​កាត់​បន្ថយ​អត្រា​ប្រឈម​ជាមួយ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ដូច​ជា​ជំងឺ​គាំង​បេះដូង ឬ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ជា​ដើម តែ​ពេល​នោះ​លោក​ស្រី​ពុំ​​បានដឹង​​អំពី​មូលហេតុ​របស់​វា​ឡើយ។ យ៉ាងណា​ ​ក្នុង​ការ​សិក្សា​ថ្មី​​នេះ លោក​ស្រី​បាន​បក​ស្រាយ​ចម្ងល់​នេះ​ហើយ។ លោក​ស្រី​​​បាន​រក​ឃើញ​ថា មនុស្ស​ស្រី​វ័យ​ចំណាស់ ដែល​ទទួល​ទាន​បន្លែ​ក្ដោប​​ជា​រៀង​រាល់​ថ្ងៃ […]


អាហារូបត្ថម្ភ

ញ៉ាំត្រី ជួយ​បន្ថយហានិភ័យជំងឺ​ច្រើន​យ៉ាង​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ គ្នាយើងច្បាស់ជាបានដឹង បានឮច្រើនយើងពីសាច់ត្រី សម្បូរទៅដោយគុណសម្បត្តិសុខភាពជាច្រើន សក្តិសមទាំងក្មេងទាំងចាស់។ ប៉ុន្តែធ្លាប់ដឹងអត់ ថា​នៅពេល​ណាមួយ​ទៅ​ថ្ងៃអនាគត​ត្រីអាច​នឹង​ផុត​ពូជ​?​ ១- គុណសម្បត្តិពីការញ៉ាំសាច់ត្រី គុណសម្បត្តិចម្បងពីការញ៉ាំសាច់ត្រី គឺទទួលបាននូវអាស៊ីដខ្លាញ់អូមេហ្គា ៣ យ៉ាងច្រើនដែលមានក្នុងខ្លាញ់ត្រី។ ដោយសារតែ សារធាតុខ្លាញ់ល្អមួយនេះ រាងកាយយើងមិនអាចផលិតដោយខ្លួនឯងបានឡើយ ហើយយើងក៏មិនអាចរស់នៅដោយគ្មានអាស៊ីដខ្លាញ់អូមេហ្គា ៣ បានដូចគ្នា។ អាស៊ីដខ្លាញ់អូមេហ្គា ៣ ជួយឲ្យដំណើរក្នុងរាងកាយមានតុល្យភាព ជួយប្រព័ន្ធរាងកាយត្រឡប់មករកភាពប្រក្រតីវិញក្រោយរងសម្ពាធខ្លាំងពីសកម្មភាពប្រចាំថ្ងៃរបស់យើង។ នេះបើតាមការអះអាងពីលោក Richard Bazinet ជំនួយការសាស្ត្រាចារ្យ និងជាអ្នកជំនាញអាស៊ីដខ្លាញ់សម្រាប់ធ្វើមេតាបូលីស នៃសាកលវិទ្យាល័យ Toronto។ ការសិក្សារកឃើញថា ការធ្លាក់ចុះកម្រិតអាស៊ីដខ្លាញ់អូមេហ្គា ៣ នឹងធ្វើឲ្យយើងមានហានិភ័យស្លាប់ដោយសារជំងឺគាំងបេះដូង កើន ៩% បន្ថែមទៀត។ អាស៊ីដខ្លាញ់ល្អមួយនេះ អាចជួយកាត់បន្ថយការរលាក គ្រប់គ្រងចង្វាក់បេះដូង បញ្ចុះសម្ពាធឈាម បន្ថយសម្ពាធនៅលើជញ្ជាំងសរសៃឈាមអាក់ទែរ និងកាត់បន្ថយឈាមកក។ ការស្រាវជ្រាវជាច្រើន សុទ្ធតែរកឃើញជាបន្តបន្ទាប់ បង្ហាញថា អាស៊ីដខ្លាញ់អូមេហ្គា ៣ អាចកាត់បន្ថយជំងឺបាក់ទឹកចិត្ត ជំងឺវិកលចរិត ការបាត់បង់ការចងចាំ និងជំងឺរលាកសន្លាក់ជាដើម។ អាស៊ីដខ្លាញ់អូមេហ្គា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ