អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ញ៉ាំសណ្ដែកបណ្ដុះ តិចអត់ដឹងថា​មានអត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

សណ្ដែកបណ្ដុះ​គឺ​បន្លែ​មួយ​ប្រភេទ​ដែល​សំបូរ​ដោយ​សារធាតុចិញ្ចឹម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ ដូចនេះ​ហើយ​ការ​ញ៉ាំ​សណ្ដែកបណ្ដុះ​អាច​ជួយ​ដល់​សុខភាព​បាន​យ៉ាង​ច្រើន។ សារធាតុចិញ្ចឹម​ក្នុង​សណ្ដែក​បណ្ដុះ សណ្ដែកបណ្ដុះ​ ១០០ ក្រាម​មាន​៖ កាឡូរី៖ ៣១,២កាឡូរី ប្រូតេអ៊ីន៖ ៧,៧ក្រាម កាបូអ៊ីដ្រាត៖ ៦,២ក្រាម វីតាមីន C៖ ១៣,៧មីល្លិក្រាម វីតាមីន E៖ ០,១មីល្លិក្រាម វីតាមីន K៖ ៣៤,៣មីក្រូក្រាម វីតាមីន B6៖ ០,១មីល្លិក្រាម Folate៖ ៦៣,៤មីក្រូក្រាម កាល់ស្យូម៖ ១៣,៥មីល្លិក្រាម ជាតិដែក៖ ០,៩មីល្លិក្រាម ជាតិ​សរសៃ៖ ១,៩ក្រាម ម៉ាញ៉េស្យូម៖ ២១,៨មីល្លិក្រាម ប៉ូតាស្យូម៖ ១៥៥មីល្លិក្រាម សូដ្យូម៖ ៦,២មីល្លិក្រាម អាស៊ីតខ្លាញ់​អូមេហា្គ៣៖ ១៦,៦មីល្លិក្រាម អាស៊ីត​ខ្លាញ់​អូមេហ្គា៦៖ ៤៣,៧មីល្លិក្រាម។ អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​សណ្ដែកបណ្ដុះ ១. ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ នៅ​ក្នុង​សណ្ដែក​បណ្ដុះ​គឺ​មាន​ជាតិ​សរសៃ​ដែល​ជួយ​បន្ទន់លាមក និង​ជួយ​បង្ការ​ការ​ទល់​លាមក។ សណ្ដែកបណ្ដុះ​ក៏​មាន​ផ្ទុក​អង់ស៊ីម​ដែល​ជួយ​បង្ការ​ការ​ទល់លាមក​ដូចគ្នា។ ការ​ញ៉ាំ​សណ្ដែកបណ្ដុះ​ធ្វើឲ្យ​​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ។ ២. ជួយ​សម្រក​ទម្ងន់ សណ្ដែកបណ្ដុះ​មាន​ជាតិ​សរសៃ​ខ្ពស់ និង​មាន​កាឡូរី​ទាប​ទើប​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ដែល​នេះ​មិន​ធ្វើ​ឲ្យ​យើង​ញ៉ាំ​អាហារ​សម្រន់​ដែល​មិន​ល្អ​សម្រាប់​សុខភាព​។ ដោយ​ហេតុ​នេះ​ទើប​ការ​ញ៉ាំ​សណ្ដែក​បណ្ដុះ​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ ៣. ជួយ​បង្កើន​សាច់ដុំ សណ្ដែកបណ្ដុះ​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​រុក្ខជាតិ។ យើង​ត្រូវការ​ប្រូតេអ៊ីន​ដើម្បី​បង្កើន​សាច់ដុំ ​ឆ្អឹង​រឹងមាំ និង​ជួសជុល​សរីរាង្គ​ផ្សេងៗ។ ដូចនេះ​ការ​ញ៉ាំ​សណ្ដែក​បណ្ដុះ​អាច​ជួយ​យើង​ឲ្យ​បំពេញ​តម្រូវ​ការ​ប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ​បាន​។ ម៉្យាងទៀត សណ្ដែកបណ្ដុះ​ក៏​ជួយ​ពង្រឹង​ការ​ធ្វើ​មេតាបូលីស និង​បង្កើន​កម្រិត​ថាមពល​ដែរ។ ៤. បង្ការ​ជំងឺ​ស្លេកស្លាំង កង្វះ​ជាតិ​ដែក​ជា​បញ្ហា​ទូទៅ​មួយ​ដែល​អាច​ឈាន​ទៅ​រក​ជំងឺ​ស្លេកស្លាំង។ រោគសញ្ញា​ជំងឺ​ស្លេក​ស្លាំង​មាន​ដូចជា​អាការៈ​ចង្អោរ វិលមុខ ងងឹតមុខ និង​បញ្ហា​ក្រពះ​ជាដើម។ គ្នា​យើង​អាច​បង្ការ​ជំងឺ​ស្លេកស្លាំង​បាន​ដោយ​បញ្ចូល​សណ្ដែកបណ្ដុះ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​ព្រោះ​សណ្ដែកបណ្ដុះ​ក៏​មាន​ផ្ទុក​ជាតិ​ដែក​ដែរ។ ៥. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ សណ្ដែកបណ្ដុះ​អាច​ពង្រឹង​ប្រព័ន្ធភាពស៊ាំ​បាន​ដោយ​ផ្តល់​នូវ​វីតាមីន A និង​ C ក្នុង​បរិមាណ​ច្រើន។ នៅ​ពេល​រាងកាយ​ទទួល​បាន​វីតាមីន A ច្រើន​ […]


អាហារូបត្ថម្ភ

ចូលចិត្តញ៉ាំ​អាហារ​កញ្ចប់​ តិចអត់ដឹងពីផលប៉ះពាល់ទាំងនេះ

នៅ​ក្នុង​សម័យ​កាល​ដែល​មនុស្ស​កាន់​​មមាញឹក​ អាហាររហ័ស ឬ​អាហារ​កញ្ចប់​កាន់ពេញ​និយម​ខ្លាំង​ឡើងៗ​នៅ​ជុំ​វិញ​ពិភព​លោក ទោះ​បី​ជា​គ្រប់គ្នា​ដឹង​ថា​វា​មិន​ល្អ​ចំពោះសុខភាព​ក៏ដោយ។ ការ​ញ៉ាំ​អាហារ​កញ្ចប់ ឬ​អាហារ​កែច្នៃ​អាច​បណ្តាល​ឲ្យ​ឡើង​មុន ជំងឺ​បេះ​ដូង បញ្ហា​ធ្មេញ និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​មួយ​ចំនួន​នៃ​រាងកាយ​ នេះបើតាមបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ។ ១. ប្រព័ន្ធ​រំលាយ​អាហារ និង​សរសៃ​ឈាម​បេះដូង អាហារ​កញ្ចប់ និង Fast food ​ផ្ទុក​កាបូអ៊ីដ្រាត​ច្រើន ហើយ​មាន​ជាតិ​កាក​សរសៃ​តិច។ នៅ​ពេល​​ប្រព័ន្ធ​រំលាយ​អាហារ​ចាប់ផ្តើម​រំលាយ​អាហារ​ទាំងនោះ ជាតិ​កាបូអ៊ីដ្រាត​នឹង​ក្លាយ​ជា​​គ្លុយកូស (ស្ករ) ទៅ​ក្នុង​ចរន្ត​ឈាម​។ ជា​លទ្ធផល​ បណ្តាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើងហើយ​វា​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម លើស​ទម្ងន់ និង​ភាព​ធន់​នឹង​អាំង​ស៊ុយ​​លីន។ ២. ប្រព័ន្ធ​ផ្លូវ​ដង្ហើម ញ៉ាំ Fast food ឬ​អាហារ​កញ្ចប់ ធ្វើ​ឲ្យ​លើស​កាឡូលី បណ្តាល​ឲ្យ​ឡើង​ទម្ងន់។​ ការ​លើស​ទម្ងន់​ខ្លាំង​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ផ្លូវ​ដង្ហើម រួម​មាន​ដង្ហើម​ខ្លីៗ និង​ជំងឺ​ហឺត។ លើស​ទម្ងន់​អាច​ដាក់​សម្ពាធ​ទៅ​លើ​បេះដូង​ និង​សួត​ ហើយ​សញ្ញា​នឹង​ចេញ​មក​ទោះបី​វា​តិចតួច​ក្តី។ យើងអាច​​ពិបាក​ដក​ដង្ហើម​ពេល​កំពុង​ដើរ ឡើង​ជណ្តើរ ឬ​ហាត់​ប្រាណ។ ៣. ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល មនុស្ស​ដែល​ញ៉ាំ​ Fast food ឬ​អាហារ​កញ្ចប់ប្រឈម​កើត​ជំងឺ​បាក់​ទឹកចិត្ត​ជាង​មនុស្ស​ដែល​មិន​ញ៉ាំវា​សោះ ឬ​អ្នក​ដែល​ញាំ​វា​តិចតួច។ Fast food ​អាច​បំពេញ​ភាព​អត់​ឃ្លាន​បាន​រយៈ​ពេល​ខ្លី ប៉ុន្តែ​លទ្ធផល​យូរ​អង្វែង​មិន​សូវ​ជា​មាន​ភាព​វិជ្ជមាន​ប៉ុន្មាន​ទេ។ ៣. ប្រព័ន្ធ​បង្កកំណើត គ្រឿងផ្សំ​នៅក្នុង​អាហារ​កញ្ចប់អាច​មាន​ផល​ប៉ះពាល់​ដល់​ការ​មាន​កូន ដោយសារអាហារ​កែច្នៃមាន​ផ្ទុក​សារធាតុ​គីមី Phthalates។ […]


អាហារូបត្ថម្ភ

ទាំងនេះជាអាហារសម្រន់ល្អៗ សម្រាប់អ្នកបារម្ភរឿងលើសកូលេស្តេរ៉ូល

គ្នាយើង​ដែល​មាន​កូលេស្តេរ៉ូល​ខ្ពស់​អាច​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​ជ្រើសរើស​អាហារ​សម្រន់​។ ប៉ុន្តែ​យើង​ក៏​អាច​ជ្រើសរើស​អាហារ​សម្រន់​ដែល​អាច​បញ្ចុះ​កូលេស្តេរ៉ូល​ដែរ។ អត្ថបទ​នេះ​នឹង​បញ្ហា​ញពី​អាហារ​សម្រន់​ដែល​អ្នក​មាន​កូលេស្តេរ៉ូល​ខ្ពស់​អាច​ញ៉ាំ​បាន និង​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូងដែរ។ ១. ពោតលីង ពោត និង​ពោតលីង​គឺ​ជា​គ្រាប់ធញ្ញជាតិ (Whole grans) មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​អាច​ជួយ​បញ្ចុះ​កូលេស្តេរ៉ូល។ ពោតលីង​ជា​អាហារសម្រន់​ដែល​មាន​កាឡូរី​តិច​ប្រសិនជា​យើង​ចម្អិន​ឲ្យ​បានត្រឹមត្រូវ និង​ញ៉ាំ​ក្នុង​កម្រិត​សមរម្យ។ យក​ល្អ​គួរ​ចៀសវាង​ការ​ប្រើប្រាស់​បឺរ និង​អំបិល និង​ងាក​មក​ប្រើ​ប្រេង​អូលីវ​ក្នុងការចម្អិនវិញ។ ២. គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិ​គឺជា​ជម្រើស​អាហារ​សម្រន់​ដ៏​ល្អ​នៅ​ពេល​យើង​ចង់​បញ្ចុះ​កូលេស្តេរ៉ូល។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​ជំនួស​ខ្លាញ់​ឆ្អែត​ដែល​កក​នៅ​សរសៃ​អាកទែរ​ដោយ​ខ្លាញ់​ល្អ​ដែល​មាន​ក្នុង​គ្រាប់​អាល់ម៉ុង​មិន​ត្រឹមតែ​បញ្ចុះ​ខ្លាញ់​អាក្រក់ទេ នៅ​អាច​ការពារ​អុកស៊ីតកម្ម​របស់​ខ្លាញ់​អាក្រក់​នៅ​ក្នុង​ដំណើរការ​កក​នៅ​ក្នុង​សរសៃ​អាកទែរដែរ។ រីឯ​គ្រាប់ walnut ក៏​ជា​ជម្រើស​ល្អ​មួយ​ដែរ។ គួរ​ចងចាំ​ដែរ​ថា​គ្រាប់ធញ្ញជាតិ​គឺ​មាន​កាឡូរី​ខ្ពស់ ដូចនេះ​គួរ​កំណត់ការញ៉ាំ ដោយញ៉ាំម្ដង​ចំពោះ​​គ្រាប់​អាល់ម៉ុងគឺត្រឹម​២៤​គ្រាប់ និង​គ្រាប់​ walnut ១៤​គ្រាប់។  ៣. ដំឡូងបារាំង យក​ល្អ​គ្នា​យើង​គួរ​ចៀសវាង​ញ៉ាំ​ដំឡូងបារាំង​ដែល​បំពង និង​មាន​អំបិលច្រើន​បើ​មានបញ្ហាលើស​កូលេស្តេរ៉ូល។ ដោយឡែកដំឡូងបារាំង​គឺ​មាន​កាឡូរី​តិច តែ​សំបូរ​ដោយ​ជាតិសរសៃ និង​ប៉ូតាស្យូមដែល​ជា​ជាតិ​រ៉ែ​ជួយ​រក្សា​សម្ពាធ​ឈាម។ ដូចនេះ​យក​ល្អ​យើង​គួរ​ចម្អិន​ដំឡូងបារាំង​នៅផ្ទះ​ដោយ​ខ្លួន​ឯង​ដោយ​ប្រើ​គ្រឿងផ្សំ​តិច និង​ប្រើ​ប្រេង​អូលីវ ហើយ​ជំនួស​ឲ្យ​ការ​បំពង​ យើង​អាច​យក​ដំឡូងបារាំង​ទៅដុត​វិញក៏បាន​។ ៤. Oatmeal Oatmeal មិន​មែន​សម្រាប់​តែ​អាហារ​ពេលព្រឹក​ទេ។ យើង​អាច​ញ៉ាំ​បាន​គ្រប់ពេល​ដើម្បី​ជួយ​បញ្ចុះ​កូលេស្តេរ៉ូល។ Oatmeal​ មានជាតិសរសៃរលាយដែលរំលាយកូលេស្តេរ៉ូល និង​ជួយ​ផ្លាស់ទី​កូលេស្តេរ៉ូល​ចេញ​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ដោយ​​រាងកាយមិនបានស្រូបយក។ បន្ថែម​ពី​នេះ​ទៀត ជាតិ​សរសៃ​មាន​ទំនាក់​ទំនង​ជាមួយ​អាស៊ីត​ទឹក​ប្រមាត់​ក្នុង​ការ​ជំរុញ​ឲ្យ​ថ្លើម​បង្កើត​ទឹកប្រមាត់​បន្ថែម​ដែល​អាច​បញ្ចុះ​ខ្លាញ់​អាក្រក់បាន។ ៥.ផ្លែឈើ ប្រសិន​ជា​យើង​ចង់​ញ៉ាំ​របស់​ផ្អែម ងាក​មក​ញ៉ាំ​ផ្លែ​ឈើ​ជំនួស​វិញ។ ផ្លែឈើ​អាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​បាន។ ផ្លែ​ប៉ោម ស្ត្របឺរី ទំពាំងបាយជូរ និង​ពពួក​ផ្លែ​ក្រូច​សុទ្ធ​តែ​មាន​សារធាតុ​ pectin ដែល​ជា​ជាតិ​សរសៃ​មួយ​ប្រភេទ​អាច​បន្ថយ​កម្រិត​ខ្លាញ់​អាក្រក់។ រីឯ​ក្រូចឃ្វិច​​ក៏​ជា​ជម្រើស​ល្អ​ដែរព្រោះ​មាន​ផ្ទុក​ប៉ូតាស្យូម​ដែល​អាច​ជួយ​រក្សា​សម្ពាធឈាម។ ៦. ស៊ុប​បន្លែ និងសណ្ដែក ស៊ុប​បន្លែ […]


អាហារូបត្ថម្ភ

ក្រៅពីហាត់ប្រាណ អាហារប៉ុន្មានប្រភេទ​​នេះ ល្អសម្រាប់​ស្រីៗ​ ចង់​បានត្រគាក​មូល​ក្លុំ

ក្រៅ​ពី​មុខ​មាន​មន្ត​ស្នេហ៍ ប្រកប​ដោយ​ភាព​ទាក់​ទាញ រាង​កាយ​ក៏​ជា​កន្លែង​សំខាន់​មួយ​ដើម្បី​បង្កើន​សម្រស់​របស់​យើង ពិសេស​ត្រង់​សាច់​គូទ​តែ​ម្តង។ គ្នា​យើង មិន​ថា​ប្រុស មិន​ថា​ស្រី សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​គូទ​មូល​ក្លុំ ព្រោះ​អាច​ជួយ​ឲ្យ​យើង​កាន់​តែ​ជឿ​ជាក់​លើ​ខ្លួន​ឯង។ ពិសេស​ស្រីៗ​គ្នា​យើង បើ​គូទ​មិន​សូវ​ទាក់ទាញ ច្បាស់​ជា​លួច​អន់​ចិត្ត​ខ្លួន​ឯង​មិន​តិច​ទេ ហេតុ​នេះ “Hello គ្រូពេទ្យ” ចង់​ណែនាំ​អាហារ​ពិសេស​ប៉ុន្មាន​មុខ ប្រហែល​ជា​អាច​ជួយ​ឲ្យ​សាច់​គូទ​យើង​តឹង​ណែន មូល​ក្លុំ​ស្អាត​បាន។ ១- ផ្លែ​បឺរ ផ្លែ​បឺរ ត្រូវ​ចាត់​ទុក​​ជាអាហារ​មួយ​ក្នុង​ចំណោម​អាហារ​ជាច្រើន អាច​ជួយ​ឲ្យ​មាន​សុខភាព​ល្អ។ ផ្លែ​រុក្ខ​ជា​តិស្រោប​ដោយ​ពណ៌​បៃតង​នេះ គឺ​ពោរ​ពេញ​ដោយ​ជាតិ​ប៉ូតាស្យូម កាក​សរសៃ ​ជាតិរ៉ែ និងវីតាមីន​ជាច្រើន​ទៀត។ ទោះ​ជា​យ៉ាង​ណា អ្វី​ល្អ​បំផុត​ពី​ផ្លែ​បឺរ គឺ​សម្បូរ​ទៅ​ដោយ​សារធាតុ​ខ្លាញ់​ល្អ ជា​ភាសា​បច្ចេក​ហៅ​ថា Monounsaturated Fat អាច​ជួយ​ដល់​ការ​ឡើង​ទម្ងន់ ក៏​អាច​ជួយ​ដល់​ផែន​ការយក​សាច់​គូទ​មូល​ក្លុំ​បាន​ល្អ​ដូច​គ្នា តាម​រយៈ​ការ​ញ៉ាំ​ដោយ​ប្រុង​ប្រយ័ត្ន និង​មាន​កម្រិត។ ២- យ៉ាអួក្រិក យ៉ាអួក្រិក ជា​ប្រទេស​ទឹក​ដោះ​គោជូរ​ល្អ​ខ្លាំង​សម្រាប់​សុខភាព និង​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ថែម​ទាំង​អាច​ជួយ​សាច់​ដុំ​គូទ​កើន​ឡើង តឹង​ណែន​ល្អ​ថែម​ទៀត។ យ៉ាង​ណា ត្រូវ​ចាំ​ថា ខុស​ពី​យ៉ាអួ​ធម្មតា យ៉ាអួក្រិក មាន​ផ្ទុក​ជាតិ​ខ្លាញ់​ Saturated fat យ៉ាង​តិច ១៦ក្រាម គឺ​ច្រើន​ជាង​យ៉ាអួ​ធម្មតា ១១ក្រាម ដែល​អាច​នាំ​ឲ្យ​យើង​កើត​ឡើង​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ នាំ​ឲ្យ​ឈាន​ដល់​ហានិភ័យ​ជំងឺ​បេះដូង ហេតុនេះ […]


អាហារូបត្ថម្ភ

ចូលចិត្តញ៉ាំអាហារអាំង-ឆ្អើរ ប្រយ័ត្នជួបជំងឺកាចៗទាំងនេះ

អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព ដូច​នេះ យើង​ត្រូវ​ប្រយ័ត្ន​នូវ​រាល់​អាហារ​ដែល​ដាក់​ចូល​ខ្លួន​យើង ព្រោះ​កាល​ណា​អាហារ​នោះ​មិន​ល្អ ច្បាស់​ជា​ប៉ះពាល់​សុខភាព​យើង​ជា​មិន​ខាន អាហារផ្សែង ឬ​ខ្លោច​ក៏​ដូច​គ្នា។ លោក​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ ម្ចាស់​សេវា​កម្ម​ថែ​ទាំ​មនុស្ស​ចាស់ បាន​ពន្យល់​ឲ្យ​ស្គាល់​ពី​អ្វី​ជាអាហារ​ផ្សែង និង​ពី​ផល​ប៉ះពាល់​នៃ​អាហារ​ផ្សែង ឬ​អាហារ​ខ្លោច​ដល់​សុខភាព​នៅ​ពេល​ដែល​ញ៉ាំ​ចូល​ទៅ​ក្នុង​ខ្លួន។ ​​  អ្វី​ទៅ​ជា​អាហារ​ផ្សែង? លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា មិន​ថា​តែ​អាហារ​ខ្លោច​ទេ អាហារ​ផ្សែង ឬ​អាហារ​ឆ្អើរ ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​បាន​ដែរ។ អាហារ​ផ្សែង គឺ​ជា​ប្រភេទ​អាហារ​ដែល​យើង​អាំង ឬ​ដុត​ដែល​មាន​ផ្សែង​ហុយ​ទៅ​ប៉ះ​អាហារ​ដែល​យើង​ញ៉ាំ។ ចំហេះ​ដែល​ចេញ​ពី​ធ្យូង ឬ​ប្រេង​ដែល​គេ​យក​ទៅ​បង្កាត់​ភ្លើង គឺ​ជា​សារធាតុ​គីមី​មិន​ល្អ​តោង​ជាប់​លើ​អាហារ ដែល​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​លើស​ឈាម និង​ធ្វើ​ឲ្យ​បេះ​ដូង​លោត​ញាប់ ហើយ​បើ​ញ៉ាំ​យូរៗ​ទៅ វា​អាច​ក្លាយ​ទៅ​ជា​ជំងឺ​មហារីក​បាន។ បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​អាហារ​ផ្សែង ឬ​ខ្លោច អ្នក​ដែល​មាន​បញ្ហា​បេះ​ដូង លើស​ឈាម​មិន​គួរ​ញ៉ាំ​ញឹក​ញាប់​ទេ ព្រោះវា​អាច​បណ្តាល​ឲ្យ​អាការៈ​កាន់​តែ​ធ្ងន់​ធ្ងរ​ប៉ះពាល់​ដល់​សុខភាព។ អត្ថបទពាក់ព័ន្ធ៖ ទាំងនេះជាប្រភេទជំងឺបេះដូងឧស្សាហ៍កើតបំផុតលើក្មេងៗ ម៉េច​សុខៗ​មាន​ជំងឺ​បេះដូង គួរ​ដោះស្រាយ និង​បង្ការ​យ៉ាង​ម៉េច? ជំងឺលើសឈាម ព្យាបាលជាដាច់ឬអត់? ត្រូវប្រើថ្នាំ១ជីវិតឬ?  ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ? អាហារ​មិន​ល្អ ស្ថិតក្នុង​ចំណោម​ករណី​​ធ្វើ​ឲ្យ​​មនុស្ស​ស្លាប់ច្រើន​បំផុតលើ​ពិភពលោក ទម្លាប់ចូលគេងមិនទៀងទាត់ ងាយកើតជំងឺ៣មុខ ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ ឧស្សាហ៍ញ៉ាំត្រីងៀត ត្រីឆ្អើរ ពេទ្យថា អាចកើតមហារីកក្រពះដោយមិនដឹងខ្លួន កុំចេះតែពឺត ​ញ៉ាំ​គ្រឿង​ផ្អាប់ ពិសេស​ជ្រក់ អាច​កើត​​​មហារីក​ខ្ពស់​បំផុត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


អាហារូបត្ថម្ភ

គ្រប់គ្នា​គួរដឹង អាហារទាំងនេះ​សុទ្ធតែ​សំបូរវីតាមីន A

វីតាមីន A មាន​សារៈសំខាន់​សម្រាប់​សុខភាព​ ព្រោះ​រាងកាយ​មិន​អាច​ផលិត​វីតាមីន​នេះ​បាន។ ហេតុ​នេះ​ហើយ​រាងកាយ​យើងត្រូវ​ទទួល​វីតាមីន​តាមរយៈ​របប​អាហារ។ វីតាមីន A គឺ​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​ដំណើរការ​ក្នុង​រាងកាយ​រួមមាន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ការ​បន្តពូជ សុខភាព​ស្បែក មុខងារ​នៃ​ស្រទាប់​ពោះវៀន ប្លោកនោម និង​ផ្ទៃ​ជាលិកា​ផ្សេងៗ គំហើញ​និង​ការ​លូតលាស់។ អត្ថបទ​នេះ​នឹង​ប្រាប់គ្នា​យើង​​ថា​អាហារ​ណា​ខ្លះ​ដែល​សំបូរ​ដោយ​វីតាមីន A។ ១. ថ្លើមគោ ថ្លើមសត្វ​សំបូរ​ដោយ​វីតាមីន A ព្រោះ​សត្វ​ស្តុក​វីតាមីន A នៅ​ក្នុង​ថ្លើម។ ថ្លើម​គោ​ ៨៥ក្រាម​ផ្ទុក​វីតាមីន A ៦ ៥៨២មីក្រូក្រាម។ ម៉្យាងទៀត ថ្លើម​ក៏​សំបូរ​ដោយ​ប្រូតេអ៊ីន​ និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​រួមមាន ​ជាតិ​ស្ពាន់ ជាតិ​ដែក ហ្វូលិក Choline វីតាមីន B-2 និងB-12។ ២. ដំឡូងជ្វា ដំឡូងជ្វា​មួយ​មើម​ផ្ដល់​វីតាមីន A រហូតដល់ ១ ៤០៣មីក្រូក្រាម។ វីតាមីន A មាន​នៅ​ក្នុង​បន្លែ​ប្រភេទមើម​ក្នុង​ទម្រង់​ជា​ beta carotene ដែល​ការ​សិក្សា​មួយ​ចំនួន​អះអាង​ថា​អាច​ការពារ​ជំងឺ​មហារីក​ប្រូស្តាត និង​ពោះវៀនធំ។ ដំឡូងជ្វា​មាន​កាឡូរី​ទាប​ និង​គ្មាន​ជាតិ​ខ្លាញ់ និង​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន B-6 វីតាមីន C […]


អាហារូបត្ថម្ភ

ញ៉ាំអាហារទាំងនេះអាចជួយឲ្យរាងកាយទទួលបានកាល់ស្យូមគ្រប់គ្រាន់

កាល់ស្យូម​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​។ កាល់ស្យូម​ជួយ​ដល់​ឆ្អឹង ធ្មេញ បេះដូង មុខងារ​សាច់ដុំ និង​ការ​បញ្ជូន​សញ្ញា​សរសៃ​ប្រសាទ។ សម្រាប់​មនុស្ស​ពេញ​វ័យ​ត្រូវ​ញ៉ាំ​កាល់ស្យូម​១០០០​មីល្លិក្រាម​ក្នុង​មួយ​ថ្ងៃ។ រីឯស្ត្រី​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ទៅ​គួរ​ញ៉ាំ​ឲ្យ​បាន​១ ២០០​មីល្លិក្រាម​ក្នុង​មួយ​ថ្ងៃ​ និង​កុមារ​ចាប់​ពី​អាយុ​៤​ដល់​១៨​ឆ្នាំ​គួរ​ញ៉ាំ​ឲ្យ​១ ៣០០​មីល្លិក្រាម។ អាហារ​ដែល​សំបូរ​​ដោយ​កាល់ស្យូម​មាន​៖ ១. គ្រាប់ជីរ គ្រាប់​ជីរ​ពីរ​ស្លាប​ព្រា​កាហ្វេ​ផ្តល់​កាល់ស្យូម ១៧៩​មីល្លិក្រាម។ គ្រាប់​ជីរ​ក៏​មាន​សារធាតុ boron ដែល​ជួយ​ដល់​សុខភាព​ឆ្អឹង និង​សាច់ដុំ​ដោយ​ជួយ​រាងកាយ​ធ្វើ​មេតាប៉ូលីស​កាល់ស្យូម ផូស្វ័រ និង​ម៉ាញ៉េស្យូម។ ២. ទឹក​សណ្ដែក ទឹក​សណ្ដែក​បន្ថែម​វីតាមីន​មួយ​ពែង (២៣៧​មីលិ្លលីត្រ​)មាន​កាល់ស្យូម 300មីល្លិក្រាម។ ទឹក​សណ្ដែក​គឺ​មាន​វីតាមីន D ច្រើន តែ​មាន​ជាតិ​ខ្លាញ់​តិច​ជាង​ទឹកដោះគោ។ ៣. គ្រាប់​អាល់ម៉ុង គ្រាប់​អាល់ម៉ុង​មួយ​ពែង (១៤០​ក្រាម​) មាន​កាល់ស្យូម ៣៨៥​មីល្លិក្រាម​ដែល​ច្រើន​ជាង​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​រហូត​ដល់​មួយភាគបី។ គ្រាប់​អាល់ម៉ុង​មាន​ខ្លាញ់​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​គ្រាប់​នេះ​កាឡូរី​ខ្ពស់។ ដូចនេះ​ហើយ​គួរ​កំណត់​បរិមាណ​នៃ​ការ​ញ៉ាំ​មក​ត្រឹម​ប្រហែល​៥០ក្រាម​ក្នុង​មួយ​ថ្ងៃ​​​បាន​ហើយ។​ ៤. តៅហ៊ូ តៅហ៊ូ​មាន​បរិមាណ​កាល់ស្យូម​ច្រើន។ តៅហ៊ូ​មួយ​ពែង (១២៦ក្រាម) ផ្តល់​កាល់ស្យូម ៨៦%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​ស្មើនឹង​ ៨៦០មីល្លិក្រាម។ ៥. គ្រាប់​ផ្កាឈូករ័ត្ន គ្រាប់​ផ្កាឈូករ័ត្ន​មួយ​ពែង (១៣៣ក្រាម) ផ្តល់​កាល់ស្យូម ១០៩​ក្រាម។ គ្រាប់​ផ្កាឈូក​រ័ត្ន​ក៏​សំបូរ​ដោយ​ម៉ាញ៉េស្យូម​ វីតាមីន E និង​ស្ពាន់។ សារធាតុ​ទាំង​នេះ​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ និង​បង្ការ​ជំងឺ​ពុក​ឆ្អឹង។ គួរ​បញ្ជាក់​ផង​ដែរ​ថា​យក​ល្អ​គួរ​ជ្រើសរើស​គ្រាប់​ផ្កាឈូករ័ត្ន​ដែល​មិន​មាន​អំបិល​ច្រើន។ ៦. ​ល្ង ការញ៉ាំ​ល្ង​មួយ​ស្លាបព្រា​កាហ្វេ​បន្ថែម​កាល់ស្យូម​ក្នុង​របប​អាហារ​ដល់​ទៅ​៨៨មីល្លិក្រាម។ ល្ង​ក៏​មាន​ផ្ទុក​ស័ង្កសី […]


អាហារូបត្ថម្ភ

ចូលចិត្ត​ញ៉ាំ​អាហារ​សមុទ្រ​ឆៅ ប្រយ័ត្ន​ផង អាច​កើត​ជំងឺ​ច្រើន​មុខ​ណាស់

មិន​ខុស​ទេ អាហារ​សមុទ្រ​ល្អ​ខ្លាំង​ចំពោះ​សុខភាព ព្រោះ​សារធាតុ​ចិញ្ចឹម និង​ប្រូតេអ៊ីន​ច្រើន ពិសេស​មិន​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ​ទៀត​ផង។ ប៉ុន្តែ​គុណ​ប្រយោជន៍​ភាគ​ច្រើន​ពី​អាហារ​សមុទ្រ គឺ​សម្តៅ​លើ​អាហារ​ឆ្អិន​ល្អ​ប៉ុណ្ណោះ សម្រាប់​អាឆៅ​វិញ ទោះ​ជា​ជួយ​សុខភាព​បាន ប៉ុន្តែ​ក៏​អាច​ប្រឈម​ឆ្លង​ជំងឺ​ច្រើន ពិសេស​ជំងឺ​ទាក់​ទង​នឹង​អាហារ​តែ​ម្តង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ឲ្យ​គ្នា​យើង​បាន​ដឹង​ខ្លះៗ។ ១- ជំងឺ​បង្ក​ដោយ​​បាក់តេរី និង​ប៉ារ៉ាស៊ីត ញ៉ាំ​អាហារ​សមុទ្រ​ឆៅ អាច​បង្ក​ឲ្យ​កើត​ជំងឺ​ជាច្រើន ហើយ​ជំងឺ​ភាគ​ច្រើន​ឧស្សាហ៍​ជួប​ប្រទះ​បំផុត មាន​ដូច​ជា ជំងឺសើ​ស្បែក Staphylococcus (ខ្ទុះ​ក្នុង​ស្បែក) ជំងឺ​ឆ្លង​បាក់តេរី​ពី​អាហារ ពិសេស​បាក់តេរី Listeria បាក់តេរី Salmonella និង​ពពួក Vibrio parahaemolyticus ​ជាដើម។ លើស​ពី​នេះ ប៉ារ៉ាស៊ីត​ជាច្រើន សុទ្ធ​ត្រូវ​រក​ឃើញ​ក្នុង​សាច់​ត្រី​ឆៅ ដែល​អាច​បង្កឲ្យយើង​កើត​ជំងឺ​មួយ​ប្រភេទ​ហៅ​ថា Anisakiasis larvae (ឆ្លង​ព្រូន​ពី​សាច់​ត្រី​ឆៅ)។ ពពួក​បាក់តេរី Campylobacter jejuni និង Vibrio vulnificus សម្បូរ​ក្នុង​សាច់​គ្រឿង​សមុទ្រ​ឆៅ ក៏​អាច​បង្ក​ឲ្យ​យើង​កើត​ជំងឺ​ទាក់​ទង​នឹង​អាហារ​ដូច​គ្នា (food-borne illnesse)។ អត្ថបទ​ពាក់​ព័ន្ធ៖ ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ ​ញ៉ាំទឹក​ក្រូច​ស្រស់ ជួយច្រើន​ដល់​តម្រងនោម និង​សុខភាពបេះដូង ២- រោគ​សញ្ញា រោគ​សញ្ញា​ជំងឺ​ទាក់​ទង​នឹង​អាហារ មាន​ដូច​ជា ក្អួត​ចង្អោរ […]


អាហារូបត្ថម្ភ

​ប៉ិកួៈ ផ្ដល់អត្ថប្រយោជន៍​ ៥ យ៉ាងដល់សុខភាព មិនគួរមើល​រំលង

ក្នុងវចនានុក្រមសម្តេចជួន ណាត ប៉ិកួៈ​គឺ​ជា​មើមរុក្ខជាតិវល្លិ​ម្យ៉ាងដែល​ខ្មែរយើង​ហៅថា​ដំឡូងរលួស ឯចិនហៅថា​ប៉ិកួៈ។ ប៉ិកួៈ​គឺមាន​រសជាតិ​ផ្អែម និង​សំបូរ​ដោយ​សារធាតុចិញ្ចឹម​​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​សុខភាព។ តើ​ប៉ិកួៈ​នេះ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខភាព? សារធាតុ​ចិញ្ចឹម​ក្នុង​មើមប៉ិកួៈ ប៉ិកួៈ​ មួយមើមទម្ងន់​ប្រហែល​១៣០ក្រាម​មាន​៖ កាឡូរី៖ ៤៩កាឡូរី កាបូអ៊ីដ្រាត៖ ១២ក្រាម ប្រូតេអ៊ីន៖ ១ក្រាម ជាតិខ្លាញ់៖ ០,១ក្រាម វីតាមីន C៖ ៤៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ Folate៖ ៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ជាតិដែក៖ ៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ម៉ាញ៉េស្យូម៖ ៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ប៉ូតាស្យូម៖ ៦%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ Manganese៖ ៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ។ ក្រៅពី​នេះ​ប៉ិកួៈ​ក៏​មាន​វីតាមីន E Thiamine(វីតាមីន B1) វីតាមីន B6 អាស៊ីត pantothenic កាល់ស្យូម ផូស្វ័រ selenium ស័ង្កសី ស្ពាន់ riboflavin និងbeta-carotene។ ប៉ិកួៈ ​ក៏​មានជាតិ​សរសៃ និង​ជាតិ​ទឹក​ខ្ពស់​ដោយ​ ប៉ិកួៈមួយមើម​ទម្ងន់​១៣០ក្រាម​មាន​ជាតិ​សរសៃ ១៧%​នៃ​កម្រិត​ត្រូវការ​ប្រចាំថ្ងៃ​សម្រាប់​បុរស និង​២៣%​នៃ​កម្រិត​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​សម្រាប់​ស្ត្រី។ អត្ថប្រយោជន៍​សម្រាប់​សុខភាព សុខភាព​បេះដូង មើម​ប៉ិកួៈ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដែល​ជា​ជម្រើស​ដ៏​ល្អ​ដល់​សុខភាព​បេះដូង។ ​ប៉ិកួៈ​មាន​ជាតិ​សរសៃ​រលាយ ដែល​អាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​ដោយ​ការពារ​មិន​ឲ្យ​ទឹក​ប្រមាត់​ឡើងមកវិញ​ក្នុង​ពោះវៀន និង​​ការពារ​ថ្លើម​មិន​ឲ្យ​បង្កើត​កូលេស្តេរ៉ូល​បន្ថែម។ ការសិក្សា​ជាច្រើន​បង្ហាញ​ថា​ការ​បង្កើន​ការ​ញ៉ាំ​ជាតិសរសៃ​អាច​បន្ថយ​កម្រិត​កូលេស្តេរ៉ូល និង​ខ្លាញ់​អាក្រក់​ (LDL) បាន។ ​ប៉ិកួៈ​ក៏​មាន​ប៉ូតាស្យូម​ដែល​អាចបញ្ចុះ​សម្ពាធឈាម​ដោយ​ជួយសម្រួលដល់​​សរសៃ​ឈាម។ ការ​សិក្សា​មួយ​ឲ្យ​ដឹង​ថា​ប៉ូតាស្យូម​អាច​បន្ថយ​សម្ពាធ​ឈាម និងការពារ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល។ បន្ថែម​ពី​នេះ​​ប៉ិកួៈ​ក៏​ជួយ​សម្រួល​ដល់​ចរន្តឈាម​ព្រោះមើម​រុក្ខជាតិ​វល្លិ​នេះ​មាន​ជាតិ​ដែក និង​ស្ពាន់​ដែល​សំខាន់​សម្រាប់​គ្រាប់​ឈាម​ក្រហម។ ការ​រំលាយ​អាហារ ជាតិ​សរសៃ​អាច​ជួយ​ដល់​ការ​បន្ទោរបង់​ឲ្យ​កាន់​តែ​មាន​ភាព​ងាយស្រួល។ […]


អាហារូបត្ថម្ភ

ញ៉ាំមីញឹកពេក ប៉ះពាល់សុខភាពខ្លាំង (វីដេអូ)

អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​មី​ប្រយ័ត្ន​ខ្លួន​តិច​ទៅ ព្រោះ​​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា ការ​បរិភោគ​អាហារ​ប្រភេទ​នេះ​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​ស្អិត​ពោះ​វៀន​បាន។ លោក​វេជ្ជបណ្ឌិត ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា មី​កញ្ចប់ ឬ​កំប៉ុង និង​ប្រអប់ មិន​ល្អ ក៏​ដោយសារ​តែ​គេ​ប្រើ​សារធាតុ Wax ដើម្បី​កុំឲ្យ​ស្អិត​ជាប់​គ្នា និង​រក្សា​ទុក​បាន​យូរ។ តើ​សារធាតុ Wax នោះ​គឺជា​អ្វី? ហើយសារធាតុនេះ មានគុណវិបត្តិអ្វីខ្លះដល់ក្រពះ ពោះវៀន? អត្ថបទពាក់ព័ន្ធ៖ គ្នាយើងគួរដឹង! អាហារគួរ​ញ៉ាំ​ និងមិនគួរ​ញ៉ាំពេល​អាកាសធាតុ​ក្ដៅ ញ៉ាំ​ប្រៃ គ្រោះថ្នាក់​ខ្លាំង កើត​លើស​ឈាម​ផង មហារីក​ផង មុខកើត​មុន កុំ​ចេះ​តែ​ញ៉ាំ ប្រយ័ត្នស្តាយ​ក្រោយ ខែក្តៅ កុំឲ្យ​កូនតូច​ញ៉ាំ​អាហារ​ប៉ុន្មាន​មុខនេះ​ឲ្យ​សោះ ចូលចិត្តញ៉ាំអាហារអាំង-ឆ្អើរ ប្រយ័ត្នជួបជំងឺកាចៗទាំងនេះ ចូលចិត្ត​ញ៉ាំ​អាហារ​សមុទ្រ​ឆៅ ប្រយ័ត្ន​ផង អាច​កើត​ជំងឺ​ច្រើន​មុខ​ណាស់ តើគួរញ៉ាំអាហារប្រភេទណាទើបល្អចំពោះសុខភាពផ្លូវចិត្ត? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ