អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ញ៉ាំផ្លែប៉ោមរាល់ថ្ងៃមានប្រយោជន៍ដល់បេះដូង ឆ្អឹង និងពោះវៀន

ផ្លែប៉ោម​គឺ​ផ្លែឈើ​ពេញនិយម និង​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សុខភាពដូចជាសុខភាពបេះដូង សុខភាពឆ្អឹង និងសុខភាពពោះវៀនជាដើម។​ សារធាតុចិញ្ចឹម​នៅ​ក្នុង​ផ្លែប៉ោម​ ផ្លែ​ប៉ោម​​១៨២ក្រាម​ផ្តល់​នូវ៖ កាឡូរី៖ ៩៥កាឡូរី កាបូអ៊ីដ្រាត៖ ២៥ក្រាម ជាតិសរសៃ៖ ៤ក្រាម វីតាមីន C៖ ១៤%នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ប៉ូតាស្យូម៖ ៦%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ វីតាមីន K៖ ៥%នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ក្រៅ​ពី​នេះ​នៅមាន​វីតាមីន A E B1 B2 និងB6​ដែល​មាន​ពី២​ទៅ៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ។ អត្ថប្រយោជន៍​នៃ​ផ្លែប៉ោម សម្រក​ទម្ងន់ ផ្លែប៉ោម​សំបូរ​ដោយ​ជាតិ​ទឹក និង​ជាតិ​សរសៃ​ដែល​ជួយ​ឲ្យ​ឆាប់​ឆ្អែត។ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​អ្នក​ញ៉ាំ​ផ្លែ​ប៉ោម​មុន​ញ៉ាំ​អាហារ​ធ្វើ​ឲ្យ​អ្នកទាំងនោះ​​ញ៉ាំ​កាឡូរី​តិច​ជាង​មុន​រហូត​ដល់​២០០​កាឡូរី។ ការ​សិក្សា​មួយ​ទៀត​មាន​ស្ត្រី​លើស​ទម្ងន់​៥០​នាក់​ចូលរួម និង​បាន​ញ៉ាំ​ផ្លែប៉ោម​រយៈពេល​១០សប្ដាហ៍​ឃើញ​ថាស្រ្តីទាំងនោះ​ស្រក​១គីឡូ និង​ញ៉ាំ​កាឡូរី​តិច​ជាង​មុន។ បន្ថែម​ពី​នេះទៀត​ សារធាតុ​ផ្សេង​ទៀត​ក្នុង​ផ្លែ​ប៉ោម​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ សុខភាព​បេះដូង ផ្លែ​ប៉ោម​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។ មូលហេតុ​គឺ​ដោយសារ​ផ្លែ​ប៉ោម​មាន​ជាតិសរសៃ​រលាយ​ដែល​អាច​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម​បាន។ ម៉្យាងទៀត ផ្លែ​ប៉ោម​ក៏​​មាន​ផ្ទុក​សារធាតុ polyphenols ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ហើយ​ភាគច្រើន​មាន​នៅ​ក្នុង​សំបក​ផ្លែ​ប៉ោម។ សារធាតុ​មួយ​ក្នុង​ចំណោម​ polyphenol គឺ​សារធាតុ flavonoid ម្យ៉ាង​ឈ្មោះepicatechin អាច​ជួយ​បញ្ចុះ​សម្ពាធឈាម​។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ញ៉ាំ​សារធាតុ flavonoid ច្រើន​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​២០%។ សារធាតុ flavonoid នេះ​ក៏​អាច​ជួយ​ការពារ​ជំងឺ​បេះដូង​ដោយ​បញ្ចុះ​សម្ពាធ​ឈាម បន្ថយ​ខ្លាញ់​អាក្រក់ LDL និង​ដើរ​តួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ អត្ថបទពាក់ព័ន្ធ៖ អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ភេសជ្ជៈ ៤​ប្រភេទជឿថាអាចជួយដល់សុខភាពបេះដូង ញ៉ាំអាហារទាំងនេះមានប្រយោជន៍ដល់សុខភាពហើយ ជួយសម្រកទម្ងន់ទៀត ជំងឺ​ទឹកនោមផ្អែម ការសិក្សា​ដ៏​ធំ​មួយ​បាន​លើក​ឡើង​ថាការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​មួយ​ថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែមប្រភេទ២​បាន​រហូត​ដល់​២៨% បើ​ធៀប​នឹង​អ្នក​មិន​ញ៉ាំ​ផ្លែ​ប៉ោម​សោះ។ ទោះបីជា​ញ៉ាំ​ផ្លែប៉ោម​ត្រឹមតែ​មួយទៅពីរ​ផ្លែ​ក្នុង​មួយ​សប្ដាហ៍​ក៏​មាន​ប្រសិទ្ធភាព​ដែរ។ នេះ​អាច​មក​ពី​សារធាតុ polyphenol នៅ​ក្នុង​ផ្លែប៉ោម​អាច​បង្ការ​ការ​ខូចខាត​ជាលិកា​ ឬ​កោសិកា […]


អាហារូបត្ថម្ភ

​ញ៉ាំទឹក​ក្រូច​ស្រស់ ជួយច្រើន​ដល់​តម្រងនោម និង​សុខភាពបេះដូង

ដូច​យើង​ដឹង​ស្រាប់​ហើយ ក្រូច​ជា​ផ្លែ​ឈើ​ម្យ៉ាង​ពេញ​និយម រស់​ជាតិ​ឆ្ងាញ់ សម្បូរ​វីតាមីន សុទ្ធ​សឹង​ល្អ​ចំពោះ​សុខភាព គ្រាន់​តែ​គ្នា​យើង​មួយ​ចំនួន មិន​ដឹង​ច្បាស់ថា​​ផ្លែ​ក្រូច ពិសេស​ទឹក​ក្រូច​ស្រស់ មាន​គុណ​ប្រយោជន៍​សំខាន់ៗ​អ្វី​ឲ្យ​ខ្លះ​ប៉ុណ្ណោះ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​គុណ​ប្រយោជន៍​សំខាន់​បំផុត​ទាំង ៥ មាន​ក្នុង​ទឹក​ក្រូច​ស្រស់ គ្នា​យើង​គួរ​តែ​ញ៉ាំ​ដើម្បី​សុខភាព។ ១– សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ជាច្រើន ទឹក​ក្រូច​ស្រស់ ត្រូវ​គេ​រកឃើញ​ថា ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ជាច្រើន រាប់​បញ្ចូល​ទាំង​វីតាមី C អាស៊ីដហ្វូឡេត និងជាតិ​ប៉ូតាស្យូម។ ក្នុង​ទឹក​ក្រូច​ស្រស់ ២៤០​មីលិ្លលីត្រ គឺ​មាន​ផ្ទុក​សារធាតុ​បំប៉ន​ចម្រុះ​ជាច្រើន​ដូច​ជា៖ – កាឡូរី ១១០ – ប្រូតេអ៊ីន ២ក្រាម – កាបូអ៊ីដ្រាត ២៦ក្រាម – វីតាមីន C ៦៧% នៃ​តម្រូវការ​រាងកាយ​ប្រចាំ​ថ្ងៃ – អាស៊ីដហ្វូឡេត ១៥% នៃ​តម្រូវការ​រាងកាយ​ប្រចាំ​ថ្ងៃ – ប៉ូតាស្យូម ១០% នៃ​តម្រូវការ​រាងកាយ​ប្រចាំ​ថ្ងៃ – ម៉ាញ៉េស្យូម ៦% នៃ​តម្រូវការ​រាងកាយ​ប្រចាំ​ថ្ងៃ ជាមួយ​នឹង​វីតាមីន C ដ៏​ច្រើន ទឹក​ក្រូច​ស្រស់ ក៏ត្រូវ​ចាត់​ទុក​ថា​ជា​ភេសជ្ជៈ​នៃ​ប្រភព​ថាមពល​ប្រឆាំង​អុកស៊ីដ​កម្ម​ទ្វេដង និង​ជួយ​ដល់​មុខងារប្រព័ន្ធភាព​ស៊ាំ​ធ្វើ​ការ​បាន​ល្អ។ លើស​ពី​នេះ វីតាមីន C អាច​ជួយ​ពង្រឹង​ការ​លូតលាស់​ឆ្អឹង ជួយ​ឲ្យ​របួស​ឆាប់​ជា និង​អញ្ចាញ​ធ្មេញ​មានសុខភាព​ល្អ។ […]


អាហារូបត្ថម្ភ

ញ៉ាំទឹកការ៉ុត ផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

ការ៉ុត​ជា​បន្លែ​មួយ​ដែល​សម្បូរ​ដោយ​វីតាមីន រ៉ែ សារធាតុចិញ្ចឹម និងជាតិសរសៃ។ ការផឹក​ទឹក​ការ៉ុត ​ទទួល​បាន​ប្រយោជន៍​ដល់​សុខភាព​ជាច្រើន។ ១. ការ​ធ្វើ​មេតាបូលីស ទឹក​ការ៉ុត​មាន​កាឡូរី និង​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត ដូចនេះ​ការ​ផឹក​ទឹក​ការ៉ុត​ជំនួស​ឲ្យ​ទឺក​សូដា និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ផ្សេង​ទៀត​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ ទឹក​ការ៉ុត​នេះ​ក៏​បង្កើន​ទឹក​ប្រមាត់​ដែល​ជួយ​ជំរុញ​ការ​ធ្វើ​មេតាបូលីស​ដែរ។ ២. សុខភាព​ភ្នែក មនុស្សជាច្រើន​តែង​និយាយ​ថា​ការ៉ុត​ល្អ​សម្រាប់​ភ្នែក ហើយ​នេះ​ជា​ការពិត។ ទឹកការ៉ុត​គឺ​ប្រភព​ដ៏​ល្អ​សម្រាប់​សារធាតុ​ Beta-carotene ដែល​ជា​ប្រភេទ​វីតាមីន A និង​ជា​សារធាតុប្រឆាំង​អុកស៊ីតកម្ម។ វីតាមីន A ជួយ​ការពារ​ផ្ទៃ​ខាងលើ​នៃ​ភ្នែក និង​ជួយ​ដល់​គំហើញ​ផង​ដែរ។ ម៉្យាងទៀត ការផឹក​ទឹក​ការ៉ុត​អាច​ជៀស​ផុត​ពី​ជំងឺ​ភ្នែក​ផ្សេងៗ​ដូចជា ជំងឺMacular degeneration (ជាបញ្ហា​ជំងឺ​ភ្នែក​ម្យ៉ាងដែល​ធ្វើ​ឲ្យ​មើល​មិន​ឃើញ​នៅ​ចំកណ្ដាល) ជំងឺ​ភ្នែក​ឡើង​បាយ និង​បាត់បង់គំហើញ។ ការ៉ុត​ក៏​មាន​ផ្ទុក​សារធាតុ lutein ដែល​ជា​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​ការពារ​ភ្នែក​ពីការ​ខូចខាត​ដោយសារ​ពន្លឺ។ អត្ថបទពាក់ព័ន្ធ៖ អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន បញ្ហា​ភ្នែក​មនុស្ស​ចាស់​មាន​ច្រើន​ណាស់ ជួយ​យ៉ាង​ម៉េច​បាន? ៣. សុខភាព​ស្បែក ប្រសិន​ជាយើង​ធ្លាប់​មាន​បញ្ហា​ស្បែក​ដូចជា​ឡើង​កន្ទួលក្រហម ការ​ផឹក​ទឹក​ការ៉ុត​អាច​ជួយ​ដល់​ស្បែក​បាន។ ការ៉ុត​មាន​វីតាមីន C អាច​ជួយ​ឲ្យ​ស្បែក​ជា​ពី​របួស​លឿន និង​សារធាតុ Beta-carotene ក្នុង​ការ៉ុត​ក៏​កាត់បន្ថយ​ការរលាក​ស្បែក​ដែរ។ ៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ពង្រឹង​ប្រព័ន្ធភាពស៊ាំ និង​ជួយ​រាងកាយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ យើងគួរ​បន្ថែម​ទឹក​ការ៉ុត​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ ការ៉ុត​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​រាងកាយ​ប្រឆាំង​នឹង​ពពួក​រ៉ាឌីកាល់​សេរី ការ​ខូចខាត​កោសិកា និង​ការរលាក។ រីឯវីតាមីន C ក្នុង​ទឹក​ការ៉ុត​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដែរ។ ៥. បញ្ចុះ​កូលេស្តេរ៉ូល ប្រសិនជាយើង​ចង់​គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល​ដោយ​មិន​ប្រើ​ថ្នាំ […]


អាហារូបត្ថម្ភ

ញ៉ាំទុរេនហើយ មិនគួរញ៉ាំអាហារប្រភេទនេះតាមក្រោយទេ!

គ្នា​យើង​ភាគ​ច្រើន​ច្បាស់​ជា​ចូល​ចិត្ត​ញ៉ាំ​ផ្លែទុរេន​ហើយ មិន​ថាញ៉ាំទុរេនសុទ្ធ ឬញ៉ាំ​ជា​បង្អែម​ទេ។ ទាក់​ទង​នឹង​ការញ៉ាំ​ទុរេន​នេះ មាន​ការ​និយាយ​តៗ​គ្នា អាហារ​មួយ​ចំនួន​មិនគួរ​ញ៉ាំ​ជាមួយ​ទុរេន ឬ​ញ៉ាំក្រោយ​ពេល​ញ៉ាំ​ទុរេន ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​រហូតអាច​ស្លាប់​បាន។ ចំពោះ​រឿង​អាហារ​ដែល​មិន​គួរ​ញ៉ាំ​ភា្លម បន្ទាប់​ពី​ញ៉ាំទុរេន លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ញ៉ាំ​ទុរេន​ហើយ​ភ្លាម​មិន​គួរ​ញ៉ាំ​អាហារ ២​ប្រភេទ​នេះ​តាម​ក្រោយ​ភ្លាមៗទេ គឺ អាហារ​មាន​ជាតិ​ហ្គាស និង​អាហារ​មាន​ជាតិ​ផ្អែម។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ការ​ញ៉ាំ​អាហារ​២ប្រភេទនេះ​ភា្លម ក្រោយ​ញ៉ាំ​ទុរេន អាច​បណ្តាល​ឲ្យ៖ អាហារ​មាន​ជាតិ​ហ្គាស – ឈឺពោះ – ឆ្អល់ពោះ – ហើមពោះ – រាក – ក្អួត ​ហើយ​បើ​ញ៉ាំ អាហារ​មាន​ជាតិ​ស្ករ ថែម​ទៀត អាច​បណ្តាល​ឲ្យ រងាក់រងើក ដោយ​សារ​លើស​ជាតិ​ស្ករ។ ចំណែក ការ​ដែល​លើក​ឡើង​ថា ផឹក​កូកា ឬ​ស្រា បន្ទាប់​ពី​ញ៉ាំ​ទុរេន បណ្តាល​ឲ្យ​ស្លាប់ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា វា​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​ប៉ុណ្ណោះ។ លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ទៀត​ថា​ទេ​ថា ស្រា​ញ៉ាំ​ជាមួយ​ទុរេន អាច​បណ្តាល​ឲ្យពិបាក​រំលាយ ក្រហាយ​ទ្រូង ឬ​ពេល​ខ្លះ​បណ្តាល​ឲ្យ​ស្លាប់ តែវា​គ្មាន​ភស្តុតាង​ណា​យក​មក​បញ្ជាក់​បាន​នៅ​ឡើយ។​ អត្ថបទពាក់ព័ន្ធ៖ ពេទ្យព្រមាន ខែក្តៅ​ញ៉ាំ​ទុរេន​ច្រើន ប្រយ័ត្ វិធីថែសុខភាពខែក្ដៅ ការពារកុំ​ឲ្យខ្យល់គរ វិលមុខ ដួលសន្លប់ ស្រីៗញ៉ាំទុរេនពេលពពោះ […]


អាហារូបត្ថម្ភ

ញ៉ាំឪឡឹកខែក្ដៅបំពេញជាតិទឹកបាន​ល្អ តែនៅមានប្រយោជន៍ច្រើនទៀត

ផ្លែឪឡឹក​គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ទឹក​រហូត​ដល់៩០% និង​ជា​ជម្រើស​ល្អ​សម្រាប់​អាកាសធាតុ​ក្ដៅ។ ផ្លែ​នេះ​ក៏​មាន​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​រួម​មាន​វីតាមីន រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ អត្ថប្រយោជន៍​របស់​ផ្លែឪឡឹក ផ្លែឪឡឹក​​មាន​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​សារធាតុ​នេះ​អាច​ជួយ​កំចាត់​ពពួក​រ៉ាឌីកាល់​សេរី។ រាងកាយ​ផលិត​ពពួក​រ៉ាឌីកាល់​សេរី​នៅ​ពេល​ធ្វើ​មេតាបូលីស ហើយ​ពពួក​រ៉ាឌីកាល់​សេរីក៏​អាច​កើត​តាមរយៈ​ការ​ជក់បារី ខ្យល់​ពុល និង​ស្ត្រេស​ជាដើម។ ក្រៅ​ពី​នេះ​ផ្លែឪឡឹក​ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ផ្សេងទៀត​ដែរ។ ១. ជំងឺ​ហឺត អ្នក​ជំនាញ​ជឿ​ថា​ពពួករ៉ាឌីកាល់​អាច​មាន​ចំណែក​ក្នុង​ការវិវត្ត​នៃជំងឺ​ហឺត។ វត្តមាន​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​សួត រួមមាន​វីតាមីន C អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ហឺត។ ការសិក្សា​ជាច្រើនមិនអាចបញ្ជាក់​ថា​ការ​ប្រើប្រាស់​អាហារ​បំប៉ន​វីតាមីន C អាច​ជួយ​ការពារ​ជំងឺ​ហឺតបាន ប៉ុន្តែ​អាហារ​ដែល​សំបូរ​វីតាមីន C អាច​ផ្តល់​ការ​ការពារ​បាន​ខ្លះ​។ អត្ថបទពាក់ព័ន្ធ៖ អាហារ ៤ ប្រភេទនេះ អ្នកកើតហឺតកុំញ៉ាំឲ្យសោះ ព្រោះអាចធ្វើទុក្ខខ្លាំង ក្បួន​ធម្មជាតិ បន្ធូរ​អាការៈហឺត កុំ​ឲ្យ​ធ្វើ​ទុក្ខ ២. សម្ពាធឈាម ការសិក្សា​ឆ្នាំ២០១២​បានរក​ឃើញ​ថា​ផលិតផល​ធ្វើពី​ឪឡឹក​អាច​បន្ថយ​សម្ពាធឈាម​នៅ​កជើង​នៃ​មនុស្ស​វ័យ​កណ្ដាល​ដែល​មាន​ជំងឺ​ធាត់ និង​ជំងឺ​លើស​ឈាម​ដំណាក់​ដំបូង។ អ្នកវិទ្យាសាស្ត្រ​បាន​បន្ថែម​ទៀត​ថា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម L-citruline និងL-arginine ក្នុង​ផ្លែ​ឪឡឹក​អាច​ជួយ​ដល់​ដំណើរ​ការ​សរសៃ​អាកទែរ។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopene ក្នុង​ផ្លែនេះ​ក៏​អាច​ជួយ​ការពារ​ជំងឺ​បេះដូងដែរ។ ការសិក្សា​ឆ្នាំ២០១៧​ណែនាំ​ថា​សារធាតុ​ដែល​អាច​បន្ថយ​ការ​រលាក​នេះ​មាន​ទំនាក់ទំនង​នឹង​ខ្លាញ់​ល្អ (HDL)។ ក្រៅ​ពី​សារធាតុ​ខាងលើ ផ្លែ​ឪឡឹក​ក៏​មាន​សារធាតុ phytosterol ដែល​អាច​ជួយ​គ្រប់គ្រង​កម្រិត​ខ្លាញ់​អាក្រក់។ សេចក្តី​ណែនាំ​ខ្លះ​បាន​ណែនាំ​ឲ្យ​ញ៉ាំ​សារធាតុ​នេះ​ ២ក្រាម​ក្នុង​មួយថ្ងៃ ហើយ​ផ្លែឪឡឹក ១៥៤​ក្រាម​ផ្តល់​សារធាតុ​នេះ​ ៣,០៨មីល្លិក្រាម។ ការ​បញ្ចុះ​កម្រិតខ្លាញ់​អាក្រក់​អាច​បង្ការ​ជំងឺ​លើស​សម្ពាធឈាម និង​ជំងឺ​បេះដូង។ ៣. ជំងឺ​មហារីក វិទ្យាស្ថានជាតិជំងឺមហារីក(National Cancer Institute)​របស់អាមេរិក​ សម្គាល់​ថា​ពពួក​រ៉ាឌីកាល់​សេរី​អាច​មានទំនាក់ទំនង​ក្នុង​ការ​វិវត្ត​របស់​ជំងឺ​មហារីក។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ផ្លែឪឡឹក​ដូចជា​វីតាមីន […]


អាហារូបត្ថម្ភ

ញ៉ាំ​ល្ហុងទុំ​​មួយសប្តាហ៍​ម្ដង ​ផ្ដល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​​ដល់​រាងកាយ

ផ្លែ​ល្ហុង ជា​ផ្លែឈើ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ មាន​តម្លៃ​សមរម្យ និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក​ទិញ​។ មិន​តែ​ប៉ុណ្ណោះ ផ្លែ​ល្ហុង​​ផ្តល់​នូវអត្ថប្រយោជន៍​ជា​ច្រើន​ដល់​រាងកាយ​យើង​ទៀត​ផង។ អត្ថបទ​នេះ​នឹង​បង្ហាញ​​អ្នកទាំងអស់គ្នា​ថា​ផ្លែ​ល្ហុង​អាច​ជួយ​អ្វី​បានខ្លះ​​ដល់​រាងកាយ​ពេល​ដែល​ញ៉ាំ​មួយ​សប្ដាហ៍​ម្ដង។ កាត់​បន្ថយ​កូលេស្តេរ៉ូល ផ្លែ​ល្ហុង​នេះ​មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​អាច​ជួយ​កាត់បន្ថយ​កូលេស្តេរ៉ូល។ បន្ថែម​ពី​នេះ​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​វីតាមីន​របស់​ផ្លែឈើ​នេះ​ក៏​អាច​បង្ការ​ជំងឺ​បេះដូង​បាន​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ អាហារមានជាតិសរសៃ ផ្ដល់គុណប្រយោជន៍ច្រើន​ដល់សុខភាព កំចាត់​ពពួក​បារ៉ាស៊ីត​ ពពួក​​បារ៉ាស៊ីត​អាច​បង្ក​ផល​ប៉ះពាល់​ដល់​រាងកាយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហានេះ​ប៉ុន្តែ​ផ្លែល្ហុង​អាច​ជួយ​កំចាត់​នូវ​ពពួក​បារ៉ាស៊ីត​នេះ​ចេញ​ពី​រាងកាយ​ដោយ​បំបែក​នូវ​ពង​របស់​ពពួក​បារ៉ាស៊ីត។ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ផ្លែល្ហុង​​សំបូរ​ទៅ​ដោយ​វីតាមីន A C និងE។ វីតាមីន​ទាំង​នេះ​សុទ្ធ​តែ​ជា​សារធាតុ​ចិញ្ចឹម​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​ត្រូវ​ការ​។ កាត់​បន្ថយ​ការ​រលាក ផ្លែ​ល្ហុង​មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ដែល​មាន​ប្រយោជន៍​ក្នុង​ការ​ប្រឆាំង​នឹង​ស្បែក​រលាក និង​បញ្ហា​ផ្សេង​ទៀត​មាន​ដូច​ជា ការ​រលាក​សន្លាក់(Arthritis) ការ​ឈឺ​ចុក​ចាប់​នៅ​សន្លាក់ ជំងឺ​ប្រគ្រីវ និង​ជំងឺ​ហឺត។ អត្ថបទពាក់​ព័ន្ធ៖ ឈឺសន្លាក់ ញ៉ាំមិនតម ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ ពន្យារ​ភាព​ចាស់ សារធាតុ​ចិញ្ចឹម​ក្នុង​ផ្លែ​ល្ហុង​ដែល​បាន​រៀបរាប់​ខាងលើ​សុទ្ធ​តែ​អាច​ជួយ​ពន្យារ​ភាព​ចាស់ និង​ការពារ​ស្បែក​ពី​ពពួក​រ៉ាឌីកាល់​សេរី កម្ដៅថ្ងៃ និង​ស្នាម​ជ្រីវជ្រួញ។ អត្ថបទ​ពាក់​ព័ន្ធ៖ បើស្បែកស្ងួត​គ្មាន​ជាតិ សាកញ៉ាំរបស់​ទាំងនេះ រក្សា​លំនឹង​សម្ពាធ​ឈាម ជាតិ​ Carpaine មាន​នៅក្នុង​ផ្លែ​ល្ហុង​មាន​តួនាទី​ក្នុង​ការ​កាត់បន្ថយ​សម្ពាធ​ឈាម។ កាត់បន្ថយ​ស្ត្រេស​ តាម​ការ​សិក្សា​ដែល​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ Alabama បាន​លើក​ឡើង​ថា ​វីតាមីន C ​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស​ដោយសារ​តែ​វីតាមីន​នេះ​ជួយ​រក្សា​លំនឹង​នៃ​អរម៉ូន​ស្ត្រេស ហើយ​ផ្លែល្ហុងមានផ្ទុក​វីតាមីន C​ នេះ​ឯង។ អត្ថបទ​ពាក់​ព័ន្ធ៖ ក្រុមអាហារទាំង៣ពណ៌នេះ សំខាន់យ៉ាងណាខ្លះចំពោះរាងកាយយើង? អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


អាហារូបត្ថម្ភ

ភេសជ្ជៈ ៤​ប្រភេទជឿថាអាចជួយដល់សុខភាពបេះដូង

គ្នា​យើង​ដឹង​ហើយ​ថាអាហារល្អ​​អាច​ជួយ​ដល់​សុខភាព​បេះដូង តែ​ក៏​ប្រហែល​ជា​មិនដឹង​ថា​ភេសជ្ជៈ​ក៏​អាច​ជួយ​ដល់​សុខភាព​បេះដូង​យើង​ដូចគ្នា​ដែរ។ ភេសជ្ជៈ​ដែល​ជួយ​ដល់​សុខភាព​បេះដូង​មានដូចជា​៖ ១.​កាហ្វេ ទោះបី​ជា​គេ​ជឿ​ថា​កាហ្វេ​មាន​គុណ​វិបត្តិ ប៉ុន្តែ​បច្ចុប្បន្ន​គេ​ដឹង​ហើយ​ថា​ការ​ផឹក​កាហ្វេ​គឺ​មាន​ប្រយោជន៍​ដល់​សុខភាព​ក្នុង​នោះ​រួម​មាន​សុខភាព​បេះដូង។ ការ​សិក្សា​ជា​ច្រើន​បាន​រកឃើញ​ថា​អ្នក​ដែល​ផឹក​កាហ្វេ​ពី​បី​ទៅ​ប្រាំ​ពែង​ក្នុង​មួយ​ថ្ងៃ​មាន​ហានិភ័យ​ទាប​នៃ​ជំងឺ​បេះដូង។ ការ​សិក្សា​ផ្សេង​ទៀត​ក៏​បាន​បង្ហាញ​ថា​ការ​ផឹក​កាហ្វេ​ប្រហែល​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​ក៏​មាន​ទំនាក់ទំនង​នឹង​ហានិភ័យ​ទាប​នៃជំងឺ​ដាច់សរសៃ​ឈាម និង​ខ្សោយបេះដូង។ គួរ​ចងចាំ​ដែរ​ថា ការ​ផឹក​កាហ្វេ​ច្រើន​ជាង​នេះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ជាង​មុន​ទេ។ បី​ទៅ​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​បង្ហាញ​ថា​មាន​ប្រយោជន៍​ដល់​បេះដូង និង​សុខភាព បើ​លើស​ពី​នេះ អាចនឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​គេង។ ម៉្យាង​ទៀត​គួរ​កំណត់​កម្រិត​ប្រភេទ creamers ​ណា​សំបូរ​ដោយ​ជាតិ​ខ្លាញ់ និង​ស្ករ ដែល​បន្ថែមទៅ​លើ​កាហ្វេ​របស់​យើង​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់? ផឹកកាហ្វេ​ប៉ុនណា​ទើបមិន​លើស​កម្រិត? នរណាខ្លះមិន​ត្រូវ​ផឹក​កាហ្វេ? ផឹកកាហ្វេពេលព្រឹកទាំងពោះទទេ ប៉ះពាល់សុខភាពម៉េចខ្លះ? ២. ស្រា​ទំពាំងបាយជូរ​ក្រហម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ការសិក្សា​មួយ​ចំនួន​បាន​ភ្ជាប់​ទំនាក់ទំនង​រវាង​ការផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិចតួច​ និង​ជំងឺ​បេះដូង។ អ្នកវិទ្យាសាស្ត្រ​ជឿ​ថា​សារធាតុ​ polyphenols មាន​ក្នុង​ស្រាទំពាំងបាយជូរ​ក្រហម​អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​ជួយ​ដល់​ចរន្ត​ឈាម។ ប្រសិន​ជា​យើងផឹក​គ្រឿង​ស្រវឹង​រួម​មាន​ស្រាទំពាំងបាយ​ជូរ​ក្រហម គួរ​ផឹក​ក្នុង​កម្រិត​តិចតួច។ ការ​ផឹក​តិច​តួច​មាន​ន័យ​ថា​សម្រាប់​បុរស​មួយ​ទៅ​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​ស្ត្រី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ។ មួយ​កែវ​សម្រាប់​ស្រាបៀរ​គឺ ១២អោន (៣៥៥មីល្លិលីត្រ) និង​ស្រាក្រហម ៤អោន​(១១៨មីល្លិលីត្រ)។ ចំណែក​បុរស​មាន​អាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​គួរ​កំណត់​កម្រិត​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង​មិន​ឲ្យ​លើស​ពី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ។ ដោយសារ​កត្តា​អាយុ រួម​ទាំង​ការ​ថយ​ចុះ​នៃ​សមត្ថភាព​រាងកាយ​ក្នុង​ការ​ធ្វើ​មេតាប៉ូលីស​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​មានហានិភ័យផ្សេងៗ​កាន់តែ​ខ្ពស់។ ៣. តែ ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា​តែ​អាច​ជួយ​ដល់​សុខភាព​បេះដូង។ នោះ​មកពី​តែ​គឺ​ជា​ប្រភព​នៃ​សារធាតុ catechins និងepicatechinsដែល​ការ​សិក្សា​បង្ហាញ​ថា​សារធាតុ​ទាំង​នេះ​ជួយ​កាត់បន្ថយ​ការ​រលាក​ដែល​ជា​លទ្ធផល​អាច​កាត់បន្ថយ​ដុំ​កំណកឈាម​ក្នុង​សរសៃ​អាកទែរ។ មិន​ថា​តែ​ក្ដៅ ឬ​ត្រជាក់​សុទ្ធ​តែ​មាន​ផល​ល្អ​សម្រាប់​សុខភាព បើ​យើង​មិន​ថែម​ប្រភេទ creamers ឬ​ស្ករ។ តែ​បៃតង និង​តែខ្មៅ​មាន​កម្រិត​ជាតិ​កាហ្វេអ៊ីន​ទាប​ប្រហែល ២០ទៅ៤៥​មីល្លិក្រាម​ក្នុង​ទឹក​តែ៨អោន (២៣៦មីល្លិលីត្រ)​។ […]


អាហារូបត្ថម្ភ

ដំឡូងជ្វា សម្បូរជាតិសរសៃ និងវីតាមីន ជួយ​ច្រើន​ដល់សុខភាព

ដំឡូងជ្វា​គឺ​ជា​អាហារ​ដែល​សម្បូរ​ដោយ​ជាតិសរសៃ ប៉ូតាស្យូម វីតាមីន និង​សារធាតុ​ចិញ្ចឹម​ចាំបាច់​ផ្សេងៗ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព។ សារធាតុ​ចិញ្ចឹម​របស់​ដំឡូងជ្វា ការ​ញ៉ាំ​ដំឡូងជ្វា ១២៤ក្រាម​ផ្តល់​ជាតិ​ទឹក​ប្រហែល ៩៨,៧ក្រាម និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត៖ ប្រូតេអ៊ីន៖ ២ក្រាម ជាតិខ្លាញ់៖ ៣ក្រាម កាបូអ៊ីដ្រាត៖ ១៨,៧ក្រាម ជាតិសរសៃ៖ ២,៤៨ក្រាម ជាតិដែក៖ ០,៧មីល្លិក្រាម កាល់ស្យូម៖ ៥០,៨​មីល្លិក្រាម ម៉ាញ៉េស្យូម៖ ១៩,៨មីល្លិក្រាម ផូស្វ័រ៖ ៥០,៨មីល្លិក្រាម ប៉ូតាស្យូម៖ ២៥៩មីល្លិក្រាម សូដ្យូម៖ ៣០៦មីល្លិក្រាម វីតាមីន C៖ ១២,៨​មីល្លិក្រាម Beta-carotene៖ ៩,៤៧មីល្លិក្រាម វីតាមីន A៖ ៨២៣មីក្រូក្រាម វីតាមីន K៖ ៥,១មីក្រូក្រាម។ អត្ថប្រយោជន៍​នៃ​ដំឡូងជ្វា ដំឡូងជ្វា​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព​មាន​ដូចជា៖ ១. ជំងឺ​ទឹកនោម​ផ្អែម ការសិក្សា​ឆ្នាំ​២០១៨ អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ថា​សំបក​ដំឡូង​ជ្វា​ជួយ​ដល់​ការ​ប្រែប្រួល​​អ័រម៉ូន​អាំងស៊ុយលីន​របស់​មនុស្ស​មាន​ជំងឺ​ទឹក​នោមផ្អែម​ប្រភេទ២។ ម៉្យាងទៀត ជាតិសរសៃ​នៅ​ក្នុង​ដំឡូងជ្វា​ក៏​សំខាន់ដែរ។ ការសិក្សា​ជា​ច្រើន​បាន​រកឃើញ​ថា​អ្នក​ញ៉ាំ​ជាតិសរសៃ​ច្រើន​មាន​ហានិភ័យ​ទាប​ក្នុង​ការ​កើត​ជំងឺ​ទឹកនោមផ្អែមប្រភេទ២។ ក្នុង​កម្មវិធីរបបអាហារ​របស់​សហរដ្ឋអាមេរិក​ឆ្នាំ​២០១៥–២០២០បាន​ណែនាំ​ថា​សម្រាប់​មនុស្ស​ពេញវ័យអាយុ​ចាប់ពី​១៩​ឆ្នាំឡើង គួរ​​ញ៉ាំ​ជាតិសរសៃ​ឲ្យ​បាន​ ២២,៤ ទៅ​៣៣,៦ក្រាម​ក្នុង​មួយ​ថ្ងៃ។ ២.សុខភាព​បេះដូង សមាគម​ជំងឺបេះដូង​សហរដ្ឋអាមេរិក (AHA) បាន​លើក​ទឹកចិត្ត​ឲ្យ​យើង​ចៀសវាង​ការ​ញ៉ាំ​អាហារ​ដែល​មាន​អំបិល​ច្រើន និង​ងាក​មក​ញ៉ាំ​អាហារ​សំបូរ​ដោយ​ប៉ូតាស្យូម​ដើម្បី​ជួយ​ដល់​សុខភាព​បេះដូង។ ដូចបាន​លើក​ឡើង​ខាងលើ​ថា​ការញ៉ាំ​ដំឡូងជ្វា ១២៤ក្រាម​ផ្តល់​ប៉ូតាស្យូម ២៥៩មីល្លិក្រាម​ គឺស្មើនឹង​ប្រហែល​៥%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​។ ការណែនាំ​ថ្មីៗ​នេះ​ណែនាំ​ឲ្យ​មនុស្ស​ពេញវ័យ​ញ៉ាំ​​ប៉ូតាស្យូម​៤ ៧០០មីល្លិក្រាម​ក្នុង​មួយ​ថ្ងៃ។ ៣. សុខភាព​ភ្នែក ដូច​បាន​រៀបរាប់​ខាងលើ ដំឡូងជ្វា​សំបូរដោយ​វីតាមីន Aក្នុងទម្រង់​ជា​ Beta-carotene។ សម្រាប់​មនុស្ស​ពេញវ័យ​ចាប់​ពី​អាយុ​១៨ឆ្នាំ មានការណែនាំ​ឲ្យ​ញ៉ាំ​វីតាមីន A ៧០០មីល្លិក្រាម​ក្នុង​មួយ​ថ្ងៃសម្រាប់​ស្ត្រី និង​បុរស ៩០០មីល្លិក្រាម។ វីតាមីន Aគឺ​សំខាន់​ក្នុង​ការ​ការពារ​សុខភាព​ភ្នែក។ យោង​តាម Office […]


អាហារូបត្ថម្ភ

ទាំងនេះជាអាហារសំបូរជាតិសរសៃរលាយ ជួយដល់សុខភាពពោះវៀន

ជាតិសរសៃ​គឺ​សំខាន់​សម្រាប់​សុខភាព​ពោះវៀន ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​មិន​បាន​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ឲ្យ​គ្រប់​កម្រិត​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​ទេ។ ក្នុង​មួយ​ថ្ងៃ​ សម្រាប់​ស្ត្រី​ត្រូវ​ការ​ជាតិ​សរសៃ ២៥ក្រាម និង​បុរស ៣៨​ក្រាម។ ជាតិសរសៃ​រលាយ​ (Soluble Fiber) ជួយ​បន្ទន់​លាមក និង​ជួយ​ដល់​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះវៀន​ធំដែរ។ អាហារ​ប៉ុន្មាន​មុខនេះ​គឺ​សំបូរដោយ​ជាតិសរសៃ​រលាយ​នេះ។ ១. សណ្តែក​ខ្មៅ សណ្តែកខ្មៅ​ ១៧២ក្រាម​មាន​ជាតិសរសៃ​ ១៥ក្រាម​ដែល​នេះ​ជា​ចំនួន​មធ្យម​សម្រាប់មនុស្សយើង​​ញ៉ាំ​ក្នុង​មួយ​ថ្ងៃ។ សណ្តែក​ខ្មៅ​ក៏​មាន​សារធាតុ pectin ដែល​ជា​ជាតិសរសៃ​រលាយ​ និង​ក្លាយ​ជា​ជែល​ពេល​រលាយ​។ សារធាតុ​នេះ​ជួយ​ឲ្យ​ឆ្អែត​បាន​យូរ និងទុក​ពេល​វេលា​ដល់​រាងកាយ​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម។ សណ្តែក​នេះ​ក៏​សំបូរ​ដោយ​ប្រូតេអីន និង​ជាតិដែក​តែ​មាន​កាឡូរី​ទាប និង​សឹងតែ​មិន​មាន​ជាតិខ្លាញ់។ សម្រាប់​ជាតិសរសៃ​រលាយ សណ្តែក​ខ្មៅ ១២៩ក្រាម​មាន​៥,៤ក្រាម។ ២. ផ្លែបឺរ ផ្លែបឺរ​គឺ​មាន​ប្រភព​ចេញ​ពី​ប្រទេស​ម៉ិចស៊ីកូ និង​សំបូរដោយ​ខ្លាញ់ monounsaturated ប៉ូតាស្យូម វីតាមីន E និង​ជាតិសរសៃ។ ផ្លែបឺរ​មួយ​ផ្លែ​មាន​ជាតិសរសៃ ១៣,៥ក្រាម ប៉ុន្តែ​ការ​ញ៉ាំ​ម្តង​ផ្តល់​ជាតិសរសៃ​រលាយ​ ៤,៥ក្រាម។ ផ្លែ​បឺរ​សំបូរដោយ​ជាតិសរសៃ​រលាយ និង​មិនរលាយ​។ បើ​ប្រៀប​ធៀប​នឹង​អាហារ​មាន​ជាតិសរសៃ​ផ្សេង ផ្លែបឺរ​ផ្ទុក​សារធាតុ​ phytate និងoxalate​តិច​ ​ដែល​នេះ​អាច​កាត់បន្ថយ​ការ​ស្រូប​យក​សារធាតុ​រ៉ែ។ ៣. ដំឡូងជ្វា ដំឡូងជ្វា​សំបូរ​ដោយ​ប៉ូតាស្យូម beta-carotene វីតាមីន B និងជាតិសរសៃ។ ដំឡូងជ្វា​មួយ​មើម​ផ្ទុក​ជាតិសរសៃ ៤ក្រាម ដែល​ជិត​ពាក់កណ្ដាល​ជា​ជាតិសរសៃ​រលាយ។ ដូចនេះ​ហើយ​ដំឡូងជ្វា​អាច​ជួយ​បំពេញ​កម្រិតត្រូវការ​ប្រចាំ​ថ្ងៃ​នៃ​ជាតិសរសៃ​រលាយ។ […]


អាហារូបត្ថម្ភ

ចូលចិត្តញ៉ាំអាហារឆៅ អាចប្រឈមនឹងជំងឺទាំងនេះ

គ្នាយើងខ្លះចូល​ចិត្ត​ញ៉ាំ​អាហារ​ឆៅ​ណាស់​ទាំង​ដឹង​ថា វា​មិន​ល្អ​ចំពោះ​សុខភាព ​ហើយ​ថែម​ទាំង​អាច​បង្ក​ឲ្យ​កើត​ជំងឺ​មួយ​ចំនួន​ផង​ដែរ​។ យោង​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត​ ឯកទេសជំងឺ​ទូទៅបាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​អាហារ​ឆៅ​ច្រើន​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ដូចជា៖ – ពុល​អាហារ – រាករូស – រលាកពោះវៀន – ឆ្លងពពួកវីរុស បាក់តេរី និងបារ៉ាស៊ីត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បន្ថែម​ពីលើ​នេះ​ទៀត​ថា រាករូស​ភាគច្រើន​គឺ​បណ្តាលមកពីមេរោគ Samonella E. coli shigella និងប៉ារ៉ាសុីតដែលបង្កទៅជាជំងឺ Trichinellosis ដែល​ជំងឺ​នេះ​​បណ្តាល​មក​ពី​ការញ៉ាំ​ពពួក​សត្វ​ដែល​មាន​ពង​របស់​វា​នៅ​ជាប់​ជាមួយ​ដោយ​មិន​បាន​ចម្អិន​បាន​ល្អ មានដូចជាសត្វជ្រូក ខ្លាឃ្មុំ កញ្រ្ជោង ។ល។ ជា​ទូទៅ សាច់​ឆៅ​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ញ៉ាំនោះទេ ហើយ​អ្នក​ដែល​មាន​ប្រព័ន្ធភាពស៊ាំ​ខ្សោយ​ដូចជា ក្មេងៗ​អាយុ​ក្រោម​៥ឆ្នាំ មនុស្ស​ចាស់​អាយុ​លើស៧០ឆ្នាំ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ និង​ស្រ្តី​ដែល​មាន​ផ្ទៃពោះ​ ក៏​​មិន​ត្រូវ​ញ៉ាំ​អាហារ​ឆៅ​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ ប្រើសន្លឹកអាលុយមីញ៉ូម ចម្អិនអាហារ អាចកើតជំងឺដូចគេថាអត់? ចូលចិត្តទំពារស្ករកៅស៊ូ តើអាចប៉ះពាល់សុខភាពទេ? ៥ យ៉ាងជួយឲ្យចំណីអាហារមានសុវត្ថិភាព ញ៉ាំទៅមិនងាយរាករូស ឬពុល មកដឹងពីភាពខុសគ្នារវាងសាច់សត្វនាំចូលស្របច្បាប់ និងខុសច្បាប់ អ្នកវិទ្យាសាស្ត្រអះអាងថា ញ៉ាំដក់ដឿ កណ្ដូប ចង្រិត អាចជួយការពារមហារីក ពលរដ្ឋ​អាមេរិក ស្លាប់​ក្រោយ​ញ៉ាំ​អយស្ទ័រឆៅ មាន​បញ្ហា​ថ្លើម គួរ​ញ៉ាំ​អាហារ​តាម​នេះ​ បើ​មិន​ចង់​ឲ្យ​ថ្លើម​កាន់​តែ​ខូច ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ