អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ញ៉ាំថ្នាំបំប៉នអូមេហ្គា ៣ ជួយ​ប្រឆាំង​មហារីក​បាន​កម្រិតណា?

ដូច​គ្នា​យើង​ដឹង​ស្រាប់ អូមេហ្គា ៣ ជា​ពពួក​អាស៊ីដ​ខ្លាញ់​ល្អ អាច​ជួយ​សុខភាព​បាន​ច្រើន ពិសេស​គឺ​ខួរ​ក្បាល។ ដោយ​សារ​គុណ​ប្រយោជន៍​ច្រើន​ពី អូមេហ្គា ៣ នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ភាន់​ច្រឡំ ដោយ​ថែម​ទាំង​គិត​ថា ញ៉ាំ​ថ្នាំ​បំប៉ន អូមេហ្គា ៣ អាច​ជួយ​បង្ការ​មហារីក​បាន។ ១- ការ​សិក្សា​និយាយ​អ្វី​ខ្លះ​ពី​ថ្នាំ​បំប៉ន​អូមេហ្គា ៣? ពិត​ណាស់ សារធាតុ​ក្នុង​ថ្នាំ​បំប៉ន អូមេហ្គា ៣ អាច​ជះ​ឥទ្ធិពល​វិជ្ជមាន​ច្រើន​ចំពោះ​សុខភាព រាប់​បញ្ចូល​ទាំង​កាត់​បន្ថយ​អត្រា​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ជំងឺ​ចាស់​វង្វេង​បាន។ ប៉ុន្តែយោង​តាម​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​សាលក​វិទ្យាល័យ Anglia ចក្រភព​អង់គ្លេស រក​ឃើញ​ថា ញ៉ាំ​ថ្នាំ​បំប៉ន អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ រៀងរាល់​ថ្ងៃ មិន​មាន​ផល​វិជ្ជមាន​ជា​ដុំ​កំភួន​ចំពោះ​សុខភាព​យើង​នោះ​ទេ។ ការ​សិក្សា​នេះ បញ្ជាក់​ទៀត​ថា គុណ​ប្រយោជន៍​ពី​ថ្នាំ​បំប៉ន អូមេហ្គា ៣ អាច​មាន​តិច​តួច​ប៉ុណ្ណោះ បើ​ធៀប​ជាមួយ​ការ​ញ៉ាំ​សាច់​ត្រី ដោយ​អ្នក​ជំនាញ​ជឿ​ជាក់​ថា សាច់​ត្រីល្អ​ខ្លាំង​សម្រាប់​សុខភាព​បេះដូង​ក៏​ដូច​ជា​សុខភាព​ទូទៅ។ ក្នុង​ការ​ស្រាវជ្រាវ​លើ​អ្នក​ចូលរួម​ជាង ១សែន​នាក់ ដែល​ញ៉ាំ​ថ្នាំ​បំប៉ន​អូមេហ្គា ៣ យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ ក្នុង​នោះ​មាន ១ ០០០នាក់ បាន​ញ៉ាំ​ថ្នាំ​បំប៉ន​ប្រភេទ​នេះ ដល់​ទៅ ៤​ឆ្នាំ ខណៈ​ឥទ្ធិពល​របស់​អាហារ​បំប៉ន​អូមេហ្គា ៣ លើ​សុខភាព​របស់ទាំងនោះ​ មាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន […]


អាហារូបត្ថម្ភ

អាហារទាំងនេះល្អចំពោះសុខភាព តែកុំញ៉ាំច្រើន​ពេក

អាហារ​មួយ​ចំនួន​​ដែល​ល្អ​សម្រាប់​សុខភាព ដោយ​សារ​សម្បូរសារធាតុ​ចិញ្ចឹម​ និង​ជាតិ​រ៉ែ​ផ្សេង​ៗ​សម្រាប់​​ការ​ពារ និង​ចិញ្ចឹម​រាង​កាយ​ ហើយអាហារប្រភេទនេះ​គួរមាន​ក្នុង​របបអាហារយើង​។ ប៉ុន្តែ យើង​ក៏​គួរ​ស្វែង​យល់​ពី អាហារ​​ល្អ​ៗ​មួយ​ចំនួន​នោះ នឹង​បង្ក​ជា​បញ្ហា​ផង​ដែរ បើ​សិន​ជា​យើង​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ពេក​។ ១. ការ៉ុត មើម​ការ៉ុត សំបូរ​ដោយ​សមាស​ធាតុ Beta-Carotene ជា​សមាស​ធាតុ​ពណ៌​ទឹក​ក្រូច​ ជួយ​ឱ្យ​រាង​កាយ​ទទួល​បាន​វីតាមីន A។ តែ​យ៉ាង​ណា ការ៉ុតនឹង​បង្ក​ជា​បញ្ហា​ឱ្យ​ស្បែក​អ្នក​​​ឡើងព័ណ៌​លឿង ប្រសិន​បើ​សមាស​ធាតុ Beta-Carotene នេះ​ច្រើន​ពេក​​ក្នុង​​រាង​កាយ​។ ២. ផ្លែ​បឺរ ផ្លែ​ប៊ើរ ឬ​ Avocado មាន​សារធាតុ​​កាក​សរសៃ​ (Fiber) ក៏​ដូច​ជា​វីតាមីន​ជា​ច្រើន ដែល​ល្អ​ចំពោះ​សុខភាព​។ បន្ថែម​ពី​នោះ​វា​ក៏​មាន​​អាស៊ីដ​ខ្លាញ់​ល្អ Monounsaturated ជួយ​​រក្សា​ និង​ទ្រទ្រង់​កោសិកា​ផ្សេង​ៗ​ក្នុង​រាង​កាយ។ យ៉ាង​ណា​មិញ ក្នុង​ផ្លែ​បឺរ​មួយ មាន​ប្រមាណ​ ២៤០​​​កាល់ឡូរី ដែល​ប្រហែល​ នឹង​១០ -២០​% នៃ​ចំនួន​កាល់ឡូរី ដែល​រាង​កាយ​​គួរ​ទទួល​បានក្នុង១​ថ្ងៃ ដូច​នេះ ការ​ទទួល​ទាន​ផ្លែ​បឺរច្រើន នឹង​បង្ក​បញ្ហា​​ផង​ដែរ គឺ​​ការ​ស្ទះ​សរសៃ​ឈាម​ក្រហម ដោយ​សារ​សារធាតុ​កាល់ឡូរី​នេះ​។ អត្ថបទ​ពាក់ព័ន្ធ៖  អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើន​ដល់ស្បែក បេះដូង និងភ្នែក ៣. សារាយ​សមុទ្រ ពពួក​សារាយ សមុទ្រ ជា​​ផលិត​ផល​ធម្មជាតិ​មួយ​ដ៏​ល្អ ដែល​ផ្ទុក​ទៅ​ដោយ​វីតាមីន B12 […]


អាហារូបត្ថម្ភ

ដឹង​អត់? ផ្លែ​ល្ពៅមាន​អត្ថ​ប្រយោជន៍ខ្លាំង​ចំពោះ​បេះដូង ភ្នែក និងស្បែក

ល្ពៅ​ គឺ​ជា​បន្លែ​មួយ​ប្រភេទ ដែលមាន​អត្ថ​ប្រយោជន៍​ជាពិសេស​ចំពោះ​សុខភាព​។ ផ្លែល្ពៅ​ សម្បូរ​​ដោយ​សារធាតុ​ចិញ្ចឹមជាច្រើន ​ដូចជា​ពពួក​វីតាមីន និង​រ៉ែ​ផ្សេងៗ​មាន​ដូចជាវីតាមីន A វីតាមីន C វីតាមីន E riboflavin ប៉ូតាស្យូម ស្ពាន់ manganese thiamin វីតាមីន B6 folate អាស៊ីត​pantothenic niacin ជាតិដែក ម៉ាញ៉េស្យូម និង​ផូស្វ័រ។ ផ្លែ​ល្ពៅ​មាន​ប្រយោជន៍​ច្រើន​ និង​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ beta-carotene។ សារធាតុ beta-carotene គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​នៅ​ក្នុង​បន្លែ​ពណ៌​ទឹកក្រូច ហើយ​រាងកាយ​នឹង​បំលែង​សារធាតុ​នេះ​ទៅ​ជា​វីតាមីន A។ ជំងឺបេះដូង ញ៉ាំ​ល្ពៅ​គឺ​ល្អ​សម្រាប់​បេះដូង​ព្រោះ​ជាតិសរសៃ ប៉ូតាស្យូម និង​វីតាមីន C ក្នុង​ល្ពៅ​សុទ្ធ​តែ​ជួយ​ទ្រទ្រង់​ដល់​សុខភាព​បេះដូង។ ការសិក្សា​ទៅ​លើ​មនុស្ស​២ ៧២២​នាក់​បាន​រកឃើញ​ថា​ការ​ទទួល​បាន​ប៉ូតាស្យូម​គ្រប់គ្រាន់​គឺ​សំខាន់​ដូច​ជា​ការ​បន្ថយ​ការ​ញ៉ាំ​សូដ្យូម​ក្នុង​ការ​ព្យាបាល​សម្ពាធ​ឈាម​ខ្ពស់។ សម្ពាធឈាម​ខ្ពស់​គឺ​កត្តា​ហានិភ័យ​នៃ​ជំងឺ​បេះដូង។ វិទ្យាស្ថាន​ជាតិ​សុខាភិបាល​នៅ​ Maryland បាន​លើក​ឡើង​ថា​ការ​ញ៉ាំ​ប៉ូតាស្យូម​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។​ ជំងឺ​មហារីក ការសិក្សា​ឆ្នាំ​២០១៦​បាន​ឲ្យ​ដឹង​ពី​ទំនាក់ទំនង​រវាង​របប​អាហារ​ដែល​សំបូរ​ដោយ​ beta-carotene និង​ការ​ទប់ស្កាត់​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ក្រពេញ​ប្រូស្តាត។ ការសិក្សា​២០១៤​ក៏​បាន​បង្ហាញ​ថា​សារធាតុ beta-carotene ពន្យឺត​ការ​លូតលាស់​នៃ​មហារីក​ពោះវៀនធំ​ផង​ដែរ។ ជំងឺ​ទឹកនោមផ្អែម ការ​បញ្ចូល​ផ្លែ​ល្ពៅ​ទៅ​ក្នុង​របប​អាហារ​អាច​ជួយ​គ្រប់គ្រង​ស្ថានភាព​ទឹកនោម​ផ្អែម​ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ការសិក្សា​ឆ្នាំ​២០១៩​បាន​បង្ហាញ​ពី​ការ​រួម​បញ្ចូល​នៃ​សមាសធាតុ​រុក្ខជាតិ​ពីរ​ ដែល​ក្នុង​នោះ​មួយ​គឺ​សារធាតុ polysaccharides ក្នុង​ផ្លែ​ល្ពៅ​បាន​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ក្នុង​សត្វ​កណ្តុរ។ ទោះបីជា​ការសិក្សា​នេះ​មិន​បាន​សិក្សា​ទៅ​លើ​មនុស្ស​ ប៉ុន្តែ​ក៏​អាច​បង្ហាញ​ពី​សក្ដានុពល​ក្នុង​ការ​រឹតត្បិត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ដែរ។ […]


អាហារូបត្ថម្ភ

ក្រៅពីក្រូច បន្លែ​ និងផ្លែឈើទាំងនេះក៏ជាប្រភពនៃវីតាមីន C ដែរ

វីតាមីន C ជា​សារធាតុចិញ្ចឹម​សំខាន់​ដែល​រាងកាយ​ត្រូវការ​។ វីតាមីន​នេះ​អាច​ជួយ​រាងកាយ​បង្កើត​កោសិកា​ឡើងវិញ ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​ជាតិដែក។ វីតាមីន C គឺ​មិន​អាច​បង្ការ​ជំងឺ​ផ្ដាសាយ​បាន​ទេ ប៉ុន្តែ​អាច​ជួយ​សម្រាល​ដល់​រោគសញ្ញា។ មនុស្ស​ភាគ​ច្រើន​ដឹង​ហើយ​ថា​ផ្លែក្រូច​សំបូរ​ដោយ​វីតាមីន C តែ​បន្លែ និង​ផ្លែឈើ​ផ្សេងៗ​ទៀត​ក៏​ជា​ប្រភព​វីតាមីន C ដែរ។ ១. ម្ទេស ម្ទេស​៩០ក្រាម​មាន​វីតាមីន C ១០៧,៨មីល្លិក្រាម។ អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Buffalo បាន​រក​ឃើញ​ទៀត​ថា​សារធាតុ capsaicin ដែល​ផ្តល់​ជាតិ​ហឹរ​ដល់​ម្ទេស​អាច​ជួយ​បំបាត់​អាការៈ​ឈឺ​ចាប់​នៅ​សន្លាក់ និង​សាច់ដុំ។ ២. ម្ទេសប្លោក​ពណ៌​ក្រហម ម្ទេសប្លោក​ក្រហម​ហាន់​រួច១៧៥ក្រាម មាន​ផ្ទុក​វីតាមីន C ច្រើន​ជាង​ផ្លែ​ក្រូច​បីដង​​ស្មើ​នឹង​១៩០មីល្លិក្រាម ហើយ​ម្ទេស​ប្លោក​នេះ​ក៏​សំបូរ​ដោយ​វីតាមីន Aដែល​ជួយ​ដល់​ភ្នែក​ដែរ។ ៣. ម្ទេសប្លោក​បៃតង ម្ទេសប្លោក​បៃតង​ហាន់​រួច១៧៥ក្រាម ​មាន​វីតាមីន C ១២០មីល្លិក្រាម​ដែល​តិច​ជាង​ម្ទេសប្លោក​ក្រហម តែម្ទេសប្លោក​បៃតង​ផ្ដល់​វីតាមីន C ២០០%​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ ហើយ​ក៏​សំបូរ​ដោយ​ជាតិសរសៃ​ដែរ។ ៤. ផ្កាខាត់ណា​ខៀវ ផ្កាខាត់ណា​ខៀវ​ផ្ដល់​វីតាមីន C ១៣២មីល្លិក្រាម រួម​ជាមួយ​នឹង​ជាតិសរសៃ។ បន្លែ​នេះ​ក៏​មាន​កាឡូរី​ទាប​ដែរ។ ការសិក្សា​បាន​បង្ហាញ​ថា​ផ្កាខាត់ណា​ខៀវ​អាច​ការពារ​ពី​ជំងឺ​មហារីក។ អត្ថបទពាក់ព័ន្ធ៖ អ្នកចូលចិត្តញ៉ាំ​ផ្កា​ខាត់ណា​ខៀវ​ នេះជាអត្ថប្រយោជន៍​ទទួលបាន​ចំពោះសុខភាព ដឹង​ប៉ុន្មាន​ចំណុច​នេះ អ្នក​ចូល​ចិត្ត​ម្ទេស ច្បាស់​ជា​សប្បាយ​ចិត្ត​វិញ​ហើយ ៥.ផ្កាខាត់ណា ផ្កាខាត់ណា​តូច​មួយ​មាន​វីតាមីន C ១២៧,៧មីល្លិក្រាម ជាតិសរសៃ ៥ក្រាម និង​ប្រូតេអ៊ីន ៥ក្រាម។ […]


អាហារូបត្ថម្ភ

ញ៉ាំតៅហ៊ូនឹងបានគុណប្រយោជន៍ទាំងនេះ​ចំពោះ​សុខភាព

តៅហ៊ូ​គឺ​ធ្វើ​ពីសណ្តែកសៀង​មាន​កាឡូរីទាប និង​មិនមាន​ជាតិ Gluten។ តៅហ៊ូ​សំបូរ​ដោយ​ជាតិដែក និងកាល់ស្យូម ជាពិសេស​ប្រូតេអ៊ីន​សម្រាប់​អ្នក​តម​សាច់។ ក្រៅពីនេះ​ តៅហ៊ូ​មាន​សារធាតុ isoflavones ដែល​អាច​ការពារ​ជំងឺ​មហារីក ជំងឺ​បេះដូង និងជំងឺពុកឆ្អឹង។ សារធាតុចិញ្ចឹម​របស់​តៅហ៊ូ តៅហ៊ូ​មួយ​ដុំ ១២២ក្រាម​មាន​៖ ១៧៧កាឡូរី កាបូអ៊ីដ្រាត ៥,៣៦ក្រាម ជាតិខ្លាញ់ ១២,១៩ក្រាម ប្រូតេអ៊ីន ១៥,៥៧ក្រាម កាល់ស្យូម ៤២១មីល្លិក្រាម ម៉ាញ៉េស្យូម ៦៥មីល្លិក្រាម ជាតិដែក ៣,៣៥មីល្លិក្រាម ផូស្វ័រ ២៨២មីល្លិក្រាម ប៉ូតាស្យូម ១៧៨មីល្លិក្រាម ស័ង្កសី ២មីល្លិក្រាម Folate ២៧មីក្រូក្រាម។ ផលប្រយោជន៍​របស់​តៅហ៊ូ​ ១. ជំងឺ​បេះដូង សារធាតុ isoflavines នៅ​ក្នុង​សណ្តែកសៀង​អាច​ជួយ​កាត់បន្ថយ​កម្រិត​ខ្លាញ់​អាក្រក់ LDL ទោះបីជា​មិន​បាន​ជួយ​បង្កើន​កម្រិត​ខ្លាញ់ល្អ HDLក៏​ដោយ។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​សណ្តែក​សៀង​អាច​កាត់បន្ថយ​ហានិភ័យ​កត្តា​បង្ក​ជំងឺ​បេះដូង​មានដូចជា​ការលើស​ទម្ងន់ និង​កម្រិត​កូលេស្តេរ៉ូល។ FDA របស់​សហរដ្ឋ​អាមេរិក​បាន​កំណត់​ថា​ការ​ទទួល​បាន​យ៉ាងតិច​២៥ក្រាម​នៃ​ប្រូតេអ៊ីន​សណ្តែក​ក្នុង​មួយ​ថ្ងៃ​អាច​មាន​ឥទ្ធិពល​ល្អដល់​កម្រិត​កូលេស្តេរ៉ូល។ បន្ថែម​ពី​នេះ​ទៀត​ការ​ញ៉ាំ​តៅហ៊ូ​ជំនួស​ឲ្យ​សាច់​អាច​ជួយ​បន្ថយ​កម្រិត​ខ្លាញ់​អាក្រក់ LDL ដែល​នេះ​បន្ថយ​ហានិភ័យ​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង (Atherosclerosis) និង​លើស​សម្ពាធឈាម។ អត្ថបទពាក់ព័ន្ធ៖  ក្រៅពីជំងឺទឹកនោមផ្អែមទេ ជំងឺបេះដូង ក៏បង្កឡើងដោយសារជាតិស្ករដែរ! អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង អត្ថបទពាក់ព័ន្ធ៖ អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ឮ​រហូត​ពាក្យ “កូលេស្តេរ៉ូល” ​ជា​អ្វី​ឲ្យ​ប្រាកដ ម៉េចបាន​ពាក់ព័ន្ធ​ជាមួយបេះដូង? ២. ជំងឺ​មហារីក​សុដន់ ការ​សិក្សា​ជា​ច្រើន​បាន​លើកឡើងថា​សារធាតុប្រឆាំង​អុកស៊ីតកម្ម genistein នៅ​ក្នុង​សណ្តែកសៀង​អាច​ទប់​មិន​ឲ្យ​កោសិកា​មហារីក​លូតលាស់​បាន។ ប៉ុន្តែ​ការសិក្សា​ពីមុន​បាន​លើក​ឡើង​ពី​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ​សណ្តែកសៀង​ក្រោយ​ពី​រក​ឃើញ​មាន​ជំងឺ​មហារីក​សុដន់ ព្រោះ​តែ​សារធាតុ isoflavone មាន​លក្ខណៈ​គីមី​ស្រដៀង​នឹង​អ៊ឺស្ត្រូហ្សែន ហើយ​កម្រិត​អ៊ឺស្ត្រូហ្សែន​ខ្ពស់​អាច​បង្កើន​ហានិភ័យ​មហារីក​សុដន់។ ប៉ុន្តែ​ការ​ញ៉ាំ​កម្រិត​តិចតួច […]


អាហារូបត្ថម្ភ

ផ្លែឈើមិនមែនចេះតែញ៉ាំតាមចិត្តចង់ទេ ដឹងពេលវេលាគួរញ៉ាំទើបបានផលល្អ

យើង​គ្រប់​គ្នា​បានដឹង​ហើយ​ថា​ផ្លែ​ឈើ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដែល​ជួយ​ការពារ​រាងកាយ​ប្រឆាំង​ទៅ​នឹង​ជំងឺ​និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​និង​ជំងឺ​លើស​សម្ពាធ​ឈាម។ ទោះយ៉ាងណា​ប្រសិន​បើ​យើង​បរិភោគ​ផ្លែ​ឈើ​ដោយ​មិន​យល់​ច្បាស់​អំពី​សារធាតុ​ចិញ្ចឹម​របស់​វា ​នោះ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ច្រើន​ជាង​គុណ​ប្រយោជន៍​ដែល​ទទួល​បាន។ នៅ​ពេល​ដែល​យើង​​ដឹង​អំពី​របៀប​ត្រឹមត្រូវ​ក្នុង​ការ​ញ៉ាំ​ផ្លែឈើ​នោះយើង​នឹង​ទទួល​បាន​នូវ​ភាព​ស្រស់​ស្អាត ​និង​សុខភាព​ល្អ​។ ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ​គឺ​ជា​របៀប​​​ត្រឹម​ត្រូវ​​ក្នុង​ការ​ញ៉ាំ​ផ្លែឈើ​។ អត្ថបទពាក់ព័ន្ធ៖ តិចនិក រក្សាបន្លែ ផ្លែឈើ ឲ្យស្រស់បានយូរ ពេល​វេលា​ត្រឹមត្រូវ​ក្នុង​ការ​បរិភោគ​ផ្លែឈើ ១. ពោះ​ទ​ទេ​ ឬ​ចន្លោះ​ពេល​ញ៉ាំ​អាហារ ពេលល្អសម្រាប់ញ៉ាំផ្លែ​ឈើគឺ​ពេល​ពោះយើង​​ទ​ទេរ​ ឬ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​ព្រោះ​​នេះ​ជា​ពេល​ដែល​ការ​រំលាយ​អាហារ​ធ្វើ​ឡើង​ឆាប់​រហ័ស ​និង​មាន​អង់ស៊ីម​ច្រើន​ប្រភេទ​ចូល​រួម​ក្នុង​ដំណាក់កាល​រំលាយ​អាហារ​នេះ។ ស្ករ​ធម្មតា​នៅ​ក្នុង​ផ្លែ​ឈើ​ត្រូវ​ការ​ពេល​វេលា​សម្រាប់​ឲ្យ​រាងកាយ​ស្រូប​យក។ នៅ​ពេល​ដែលយើងញ៉ាំ​ផ្លែឈើ​​ពេល​ញ៉ាំ​អាហារ​ ឬ​ពោះ​ទ​ទេ​គ្រប់​សារធាតុ​ចិញ្ចឹម​ សារធាតុ​សរសៃ​ និង​ស្ករ​ធម្មតា​ត្រូវ​​ចម្រាញ់​បាន​ដោយ​ពេញលេញ។ ក្រៅ​ពី​នេះ​យើងនឹង​ទទួល​បាន​សារៈ​ប្រយោជន៍​អតិបរមា​ពី​ការ​បរិភោគ​ផ្លែ​ឈើ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ការ​បរិភោគ​ផ្លែ​ឈើ​ភ្លាម​ក្រោយ​ការ​ញ៉ាំ​អាហារ​គឺ​មិន​ល្អ​នោះ​ទេ។ ចន្លោះ​ពេល​ដ៏​សក្ដិសម​គួរ​តែ​ហោច​ណាស់​៣០​នាទី​ក្រោយ​ការ​បរិភោគ​អាហារ។ ចំពោះ​អ្នក​​មាន​ជំងឺ​ទឹក​នោម​ផ្អែម ​ឬ​វិបត្តិ​រំលាយ​អាហារ​ដូចជា​បញ្ហា​ជាតិ​អាស៊ីដ​ អ្នកទាំងនេះ​​គួរ​តែ​ញ៉ាំផ្លែឈើ​​២​ម៉ោង​ក្រោយ​ការ​ញ៉ាំ​អាហារ​ ឬ​១​ម៉ោង​មុន​ញ៉ាំអាហារ​​ព្រោះ​ថា​ជំងឺ​ទឹក​នោម​ផ្អែម​ជួនកាល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​បញ្ហា​រំលាយ​អាហារ។ អត្ថបទពាក់ព័ន្ធ៖ ក្រូចថ្លុង​ជួយច្រើន​ដល់​សុខភាព សំខាន់អាចប្រ​ឆាំង​កោសិកាមហារីក​បានទៀត យល់ហេតុផលនេះ ដឹងតែចង់ញ៉ាំផ្លែប៊ើរ ព្រោះប្រយោជន៍ច្រើន មូល​ហេតុ​ទាំង ៥ នេះ អាច​បញ្ជាក់​ថា ក្រូច​ឆ្មារល្អខ្លាំងចំពោះសុខភាពយើង ទឹកដូង និង​ផ្លែឈើ​ប៉ុន្មាន​មុខនេះ​ស្រួលរក ក្តៅអ៊ីចឹង ញ៉ាំទៅបំពេញជាតិទឹក​​បានយ៉ាងងាយ ២. មុនឬក្រោយ​ការ​ធ្វើ​លំហាត់​​ប្រាណ ពេល​វេលា​ត្រឹមត្រូវ​មួយ​ផ្សេង​ទៀត​ក្នុង​ការ​បរិភោគ​ផ្លែ​ឈើ​គឺ​មុន​ឬ​ក្រោយពេល​​ហាត់​ប្រាណ។ ស្ករ​នៅ​ក្នុង​ផ្លែ​ឈើ​នឹង​ផ្ដល់​ឲ្យ​រាងកាយ​នូវថាមពល​ដ៏​សម្បើម​មុន​ហាត់​ប្រាណ ​និង​ជួយ​បំពេញ​ថាមពល​ដែល​ខ្វះខាត​នៅ​ក្នុង​រាងកាយ​ក្រោយ​ការ​ហាត់ប្រាណ។ ពេល​វេលា​ដែល​មិន​សក្ដិសម​ក្នុង​ការ​បរិភោគ​ផ្លែ​ឈើ មុន​ចូល​គេង ការ​បរិភោគ​ផ្លែឈើ​មុន​ចូល​គេង​គឺ​មិន​មែន​ជា​គំនិត​ល្អ​នោះ​ទេ។ ការធ្វើដូចនេះ​នឹង​បង្ក​ឲ្យ​មាន​ការ​ឡើង​ជាតិ​​ស្ករភ្លាមៗ ​​និង​កម្រិត​ជាតិ​អាំងស៊ុយលីន​ដែល​ធ្វើ​ឲ្យ​យើង​​ពិបាក​គេង​លក់។ ដូចនេះ​គួរ​ជៀសវាង​ក្នុង​ការ​បរិភោគ​ផ្លែឈើ​មុន​ចូល​គេង​ និង​ចងចាំ​ថា​ត្រូវ​ញ៉ាំ​អាហារ​៣​ម៉ោង​មុន​ចូល​គេង។ ផ្លែ​ឈើ​ចម្រុះ អ្វី​ដែល​ល្អ​បំផុត​នោះ​គឺ​ការ​ញ៉ាំ​ផ្លែឈើ​ស្រស់​តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​យើង​​ក៏​អាច​លាយ​ផ្លែ​ឈើ​ជាមួយ ​yogurt ​ឬ​ថែម​អំបិល​បន្តិច​ក៏​បាន​ដរាប​ណា​យើង​មិន​មាន​បញ្ហា​រំលាយ​អាហារ​ដូចជា​ជាតិ​អាស៊ីដ​ឬ​ទល់លាមក។ យើង​ក៏​អាច​បន្ថែម​ផ្លែ​ឈើ​ដូចជា​ម្នាស់ ​ក្រូច ​ត្រសក់​ស្រូវ ​ទៅ​ក្នុង​សាឡាដ ​ឬ​គ្រាប់​ធញ្ញជាតិ​ជាមួយ​ផ្លែ​ឈើ​ក្រៀម​និង​សណ្ដែក​ដី ​ដែល​គ្មាន​ជាតិ​ម្សៅ​ទឹក​ដោះ​គោ ​ដូចជា​សណ្ដែក​សៀង​។ ការ​បរិភោគ​ផ្លែ​ឈើ​ម្ដង​គួរ​តែ​ជ្រើស​រើស​​យក​ផ្លែ​ឈើ​ណា​មាន​ជាតិ​ស្ករ​ទាប​ដែល​អាច​បន្ថែម​ទៅ​ក្នុង​ទឹក​ក្រឡុក​បៃតង។ ត្រូវ​ចង​ចាំ​ថា​មិន​ត្រូវ​បរិភោគ​ក្រោយ​ការ​ញ៉ាំ​អាហារ​ច្រើន​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា។ អត្ថបទ​ពាក់ព័ន្ធ៖ ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍​​សុខភាពទាំងនេះ ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ អត្ថប្រយោជន៍ […]


អាហារូបត្ថម្ភ

អាហារទាំង​ប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម

តម្រងនោម​គឺ​ជា​សរីរាង្គ​មួយ​ដែល​មាន​តួនាទី​ក្នុង​ការ​ច្រោះ​កាកសំណល់ បញ្ចេញ​អរម៉ូន​ដើម្បី​រក្សា​លំនឹង​សម្ពាធ​ឈាម រក្សា​តុល្យភាព​ជាតិទឹក​ក្នុង​រាងកាយ និង​ផលិត​ទឹកនោម។ អ្នក​ជំងឺ​តម្រងនោម​ត្រូវ​កាត់បន្ថយ​អាហារ​ដែល​មាន​ជាតិ​សូដ្យូម ប៉ូតាស្យូម និង​ផូស្វ័រ។ ដូចនេះ របប​អាហារ​គឺ​សំខាន់​សម្រាប់​អ្នក​មាន​ជំងឺ​តម្រងនោម​ណាស់។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អាហារ​ល្អ​ៗសម្រាប់​អ្នក​មាន​ជំងឺ​តម្រងនោម។ ១. ផ្កាខាត់ណា ផ្កា​ខាត់ណា​គឺ​ជា​បន្លែ​ដែល​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​ក្នុង​នោះ​មាន​វីតាមីន C វីតាមីន K និងវីតាមីន B។ ក្រៅពីនេះ​ក៏ មាន​សារធាតុ​ប្រឆាំង​រលាក indole និង​ជាតិសរសៃ​ច្រើន។ ផ្កាខាត់ណា​១២៤ក្រាម​មាន សូដ្យូម១៩មីល្លិក្រាម ប៉ូតាស្យូម១៧៦មីល្លិក្រាម និងផូស្វ័រ៤០មីល្លិក្រាម។ ២. ផ្លែ​ប្លូ​បឺរី ផ្លែ​ប្លូបឺរី​មាន​សារធាតុ​ចិញ្ចឹម​ច្រើន។ ផ្លែ​នេះ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម anthocyanins ដែល​ជួយ​ការពារ​ជំងឺ​បេះដូង មហារីក និង​ទឹកនោមផ្អែម ហើយ​ផ្លែ​ឈើ​គឺ​ជា​អាហារ​ល្អ​សម្រាប់​អ្នក​ជំងឺ​តម្រង​នោម​ព្រោះ​មាន​ជាតិ​សូដ្យូម ផូស្វ័រ និង​ប៉ូតាស្យូម​ទាប។ ផ្លែ​ប្លូបឺរី​ ១៤៨ក្រាម​មាន សូដ្យូម១,៥មីល្លិក្រាម ប៉ូតាស្យូម១១៤មីល្លិក្រាម និងផូស្វ័រ១៨មីល្លិក្រាម។ ៣. ផ្លែ​ទំពាំងបាយជូរ​ក្រហម ផ្លែ​ទំពាំងបាយជូរ​ក្រហម​មាន​វីតាមីន Cច្រើន និង​សារធាតុប្រឆាំង​អុកស៊ីតកម្ម flavonoid ដែល​កាត់បន្ថយ​ការ​រលាក។ បន្ថែម​ពី​នេះ​ទៀត ផ្លែ​នេះ​សំបូរ resveratrol ដែល​មាន​ប្រយោជន៍​ដល់​បេះដូង ការពារ​ជំងឺ​ទឹកនោម​ផ្អែម និងការ​ថយ​ចុះ​ការ​ចងចាំ។ ផ្លែទំពាំងបាយជូរ ៧៥ក្រាម​មាន សូដ្យូម១,៥មីល្លិក្រាម […]


អាហារូបត្ថម្ភ

​ផ្លែទទឹមមានគុណ​ប្រយោជន៍​ច្រើន​យ៉ាងដល់សុខភាព មិនគួរមើលរំលង

ផ្លែទទឹម​គឺ​ជា​ផ្លែឈើ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ជួយ​ដល់​សុខភាព និង​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ផ្សេងៗ​ទៀត​ផង។ ​ សារធាតុចិញ្ចឹម​នៃ​ផ្លែទទឹម ផ្លែទទឹម​ ១៧៤ក្រាម​មាន៖ ជាតិសរសៃ ៧ក្រាម ប្រូតេអ៊ីន ៣ក្រាម វីតាមីន C៖ ៣០%​សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ វីតាមីន K៖ ៣៦%​សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ Folate៖ ១៦%​សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ប៉ូតាស្យូម៖ ១២%​សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ក្រៅ​ពី​នេះ​ផ្លែទទឹម​ក៏​មាន​សមាសធាតុ​ពិសេស​ពីរ​ទៀត​ដែល​មាន​ប្រយោជន៍​ដល់​សុខភាពគឺ Punicalagins និង​អាស៊ីត Punicic។ អត្ថប្រយោជន៍​ទឹក​ទទឹម​សម្រាប់​សុខភាព ការពារ​ជំងឺ​មហារីក​ ថ្មីៗ​នេះ​អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ផ្លែ​ទទឹម​អាច​បញ្ឈប់​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ប្រូស្តាត​។ ទោះបីជា​មិន​ទាន់​ការ​សិក្សា​ទៅ​លើ​មនុស្ស​ទៅ​លើ​ឥទ្ធិពល​នៃ​ទឹក​ទទឹម​ ប៉ុន្តែ​ការ​បន្ថែម​ទឹក​ទទឹម​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ក៏​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដែរ។ ការពារ​ជំងឺ​ភ្លេចភ្លាំង នៅ​ក្នុង​ផ្លែទទឹម​ជឿ​ថា​​មានសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​នេះ​អាច​ពន្យារ​ការ​វិវត្ត​នៃ​ជំងឺ​ភ្លេចភ្លាំង និង​ការពារ​ការ​ចង​ចាំ​ទៀតផង។ ការ​រំលាយ​អាហារ ផ្លែទទឹម​អាច​កាត់បន្ថយ​ការ​រលាក​នៅ​ក្នុង​ពោះវៀន និង​សម្រួល​ដល់​ការ​រំលាយអាហារ​ដែរ។ ​ផ្លែឈើ​នេះ​អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក​មាន​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ​រលាក​បង្ក​ជា​ដំបៅ​នៅ​ពោះវៀនធំ និង​ជំងឺ​រលាក​ពោះវៀន​ផ្សេងៗ។ អ្នកវិទ្យាសាស្ត្រ​ខ្លះ​ជឿថា​ទឹក​ទទឹម​នេះ​អាច​ជួយ​សម្រួល​ដល់​ជំងឺ​រាករូស ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​មួយ​ចំនួន​ទៀត​ជឿថា​ទឹកទទឹម​នេះ​ធ្វើឲ្យ​អាការៈ​រាករូស​កាន់តែ​ធ្ងន់ធ្ងរ ដូចនេះ​ហើយ​គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ចៀស​វាង​ការ​​ផឹក​ទឹក​ទទឹក​រហូត​ដល់​អាការៈ​មាន​ភាព​ប្រសើរ​ឡើង។ អត្ថបទ​ពាក់ព័ន្ធ៖ វីតាមីន C ជួយ​កាត់បន្ថយ​ហានិភ័យពីជំងឺផ្សេងៗជាច្រើន​មុខ កំពូលបន្លែផ្លែឈើ ជួយឲ្យខួរក្បាលចងចាំល្អបំផុត អាហារ៥មុខ​នេះ ល្អ​ខ្លាំង​ទាំង​សុខភាព​ខួរ​ក្បាល និង​ការ​ចងចាំ ប្រឆាំង​ការ​រលាក ផ្លែទទឹម​គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក​ណាស់ ព្រោះ​ផ្លែ​ទទឹម​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ដែល​អាច​ជួយ​បន្ថយ​ការរលាក​ក្នុង​រាងកាយ និង​ការពារ​អាការៈ oxidative stress។ ជំងឺ​រលាក​សន្លាក់ សារធាតុ​ flavonol នៅ​ក្នុង​ផ្លែ​ទទឹម​អាច​ទប់​ការ​រលាក​ដែល​អាច​បង្ក​ជា​ជំងឺ​រលាក​សន្លាក់​ឆ្អឺង និងការ​ខូច​ឆ្អឹង​ខ្ចី។ ឥលូវ​នេះ​អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ទៅ​លើ​ឥទ្ធិពល​នៃ​ទឹកទទឹម​ទៅ​លើ​ជំងឺ​ពុកឆ្អឹង ជំងឺ​រលាក​សន្លាក់ (Rheumatoid Arthritis) និង​ការ​រលាក​សន្លាក់​ផ្សេងៗ​ទៀត។ ជំងឺ​បេះដូង ទឹក​ទទឹម​អាច​ការពារ​បេះដូង និង​សរសៃ​អាកទែ​បាន។ ការសិក្សា​បាន​បង្ហាញ​ថា​ទឹក​ទទឹម​នេះ​ជួយ​ដល់​ចរន្ត​ឈាម​ និង​រក្សា​សរសៃ​អាកទែ​មិន​ឲ្យ​រឹង និង​ក្រាស់។​ មិនត្រឹមតែប៉ុណ្ណោះ​ក៏​បន្ថយ​ការ​កើន​ឡើង​នៃ​កូលេស្តេរ៉ុល​ក្នុង​សរសៃ​ឈាម។  ការ​សិក្សា​សាកល្បង​បាន​លើក​ឡើង​ថា​ទឹក​ទទឹម​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង និង​បញ្ចុះ​សម្ពាធ​ឈាម​ប្រសិន​ជា​ផឹក​រាល់ថ្ងៃ។ ប្រឆាំង​វីរុស ដោយសារ​ទឹក​ទទឹម​មាន​វីតាមីន C និងE​ដែល​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ […]


អាហារូបត្ថម្ភ

ទំពាំងបាយជូរក្រៀមផ្ដល់ថាមពល ល្អចំពោះថ្លើម ពោះវៀន

ទំពាំងបាយជូរក្រៀម​សំបូរ​ដោយ​វីតាមីន ជាតិសរសៃ និង​សារធាតុ​រ៉ែ។ ទំពាំងបាយជូរ​ក្រៀម​នេះ​រឹតតែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​នៅ​ពេល​យក​ទៅ​ត្រាំ​ទឹក​ពេញ​មួយយប់​ព្រោះ​ទឹក​រំលាយ​សារធាតុ​រ៉ែ និង​សារធាតុចិញ្ចឹម​នៅ​ក្នុង​ទំពាំងបាយជូរ​ក្រៀម​​ និង​ពី​សំបក​ផង​ដែរ។ តើទំពាំងបាយជូរក្រៀម ​ទឹក​ទំពាំងបាយជូរ​ក្រៀម​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខភាព?​ ១. កម្ចាត់​ជាតិពុល​នៅ​ក្នុង​ថ្លើម និង​ពោះវៀន មនុស្ស​ជា​ច្រើន​បាន​ប្រើប្រាស់​ទឹក​ទំពាំងបាយជូរ​ក្រៀម​ដើម្បី​សម្អាត​ថ្លើម និង​ពោះវៀន​ជា​យូរ​ណាស់​មក​ហើយ។ តាមពិតទៅ​ទំពាំងបាយជូរ​ក្រៀម​អាច​កម្ចាត់​ជាតិពុល​បាន​ដោយសារ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ជាតិសរសៃ​ច្រើន។ សារធាតុប្រឆាំងអុកស៊ីតកម្ម​អាច​ជួយ​ឲ្យ​ថ្លើម​ដំណើរការ​បាន​ល្អ​ជាពិសេស​ក្នុង​ការ​កម្ចាត់ជាតិពុល។ រីឯជាតិសរសៃ​វិញ​សម្រួល​ដល់​ការ​បន្ទោរបង់​ដែល​អាច​សម្អាត​ពោះវៀនបានល្អ។ ញ៉ាំ​ទឹក​ទំពាំងបាយជូរ​ពេល​ពោះ​ទទេ​កាន់តែ​មាន​ប្រសិទ្ធភាព​ល្អ ហើយ​កុំ​ភ្លេច​ញ៉ាំ​ទំពាំងបាយជូរ​ក្រៀម​ដែល​ត្រាំ​ក្នុង​ទឹក​នោះ​ផង។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ ២. ផ្តល់​ថាមពល​រយៈពេល​យូរ អ្នកវិទ្យាសាស្ត្រ និង​អ្នក​ជំនាញ​ផ្នែក​កីឡា​ជឿ​ថា​ទំពាំងបាយជូរ​ក្រៀម​អាច​ជា​ជម្រើស​ល្អ​ជំនួស​ការញ៉ាំពពួកអាហារ​ជំនួយ​ថាមពល (Energy bars)។ ទំពាំងបាយជូរ​ក្រៀម​មាន​ជាតិសរសៃ និងmicronutrient ​ក្នុង​បរិមាណ​ច្រើន​ ហើយ​មិន​មាន​ជាតិស្ករ ឬ​សារធាតុ​បន្ថែម​រសជាតិទេ។ ផឹក​ទឹក​ទំពាំងបាយជូរ​ក្រៀម​នៅ​ពេល​ព្រឹក​អាច​បន្ថែម​ថាមពល​ពេញ​មួយ​ថ្ងៃ និងអាចផឹក​មុន​ហាត់ប្រាណបាន។ អត្ថបទគួរអាន៖ លើសឈាមតាំង​ពីអាយុ ៣០ឆ្នាំ ចាស់ទៅបញ្ហាខូចខួរក្បាលកាន់តែខ្ពស់ លើសឈាម​ក្មេង​ក៏​កើត​ដែរ ហើយ​​ជា​ជំងឺ​រ៉ាំរ៉ៃ​ពេញ​មួយ​ជីវិត ទាំង​​នេះ​ជា​វិធី​ការពារ កែ​ទម្លាប់​សាមញ្ញ​ទាំង​នេះបាន អត់បាច់ភ័យ​លើស​ឈាម​ ៣. បញ្ចុះ​ខ្លាញ់​អាក្រក់ និង​រក្សា​លំនឹង​សម្ពាធឈាម ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ទំពាំងបាយជូរ​ក្រៀម​សំបូរ​ដោយ​ជាតិសរសៃ ប៉ូតាស្យូម phytonutrients និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​បើ​ប្រៀបធៀប​នឹង​អាហារ​សម្រន់​ទូទៅផ្សេងទៀត។ អ្នក​ដែល​ញ៉ាំ​ទំពាំងបាយជូរ​ក្រៀម​រាល់ថ្ងៃ​មាន​សម្ពាធ​ឈាម​ឈាម​ទាប​បើ​ប្រៀបធៀប​នឹង​អ្នក​ញ៉ាំ​ពពួក​ផ្លែឈើ​ក្រៀម​ក្នុង​កម្រិត​តិច​តួច​។ បន្ថែម​ពី​នេះ​ទៀត ការញ៉ាំ​ទំពាំងបាយជូរ​ក្រៀម​អាច​បញ្ចុះ​កម្រិត​ខ្លាញ់​បាន​ដែល​នេះ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូងបាន។ គួរ​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​ទឹក​ទំពាំងបាយជូរ​ក្រៀម​អាច​ជា​អាហារ​ដ៏​ល្អ​មួយ​ ប៉ុន្តែ​មិន​អាច​ប្រើ​ជំនួស​ថ្នាំ​ពេទ្យនោះទេ។ អត្ថបទ​ពាក់ព័ន្ធ៖ ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍​​សុខភាពទាំងនេះ ស្រាក្រហម សម្បូរបាក់តេរីល្អច្រើន ជួយដល់ប្រព័ន្ធរំលាយអាហារ និងមុខងារ សំខាន់ ២ទៀត អាហារ​ទាំង​អស់​នេះល្អខ្លាំង​សម្រាប់​ខែ​ក្តៅ ​សម្បូរ​ជាតិ​ទឹក រសជាតិ​ឆ្ងាញ់ អាកាសធាតុក្ដៅ ញ៉ាំបន្លែ […]


អាហារូបត្ថម្ភ

អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ

ការ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​សំខាន់​ណាស់ ជាពិសេស​នៅ​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង។ ការ​ផឹក​ទឹក​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​ហត់ ឈឺក្បាល រមួលក្រពើ និង​សម្ពាធ​ឈាម​ទាប​ជា​ដើម។ ការ​ផឹក​ទឹក​គ្រប់គ្រាន់គឺជាការ​សំខាន់​ណាស់ ប៉ុន្តែ​យើង​ក៏​អាច​បំពេញ​ជាតិ​ទឹក​តាមរយៈ​អាហារ ឬផ្លែឈើ​បាន​។ អត្ថ​បទ​នេះ​នឹង​បង្ហាញ​ពី​អាហារ និង​ផ្លែ​ឈើ​សំបូរ​ដោយ​ជាតិទឹកមួយចំនួន​។​ ១. ផ្លែឪឡឹក ផ្លែឪឡឹក​មាន​ផ្ទុក​ជាតិទឹករហូតដល់ ៩២%។ ផ្លែ​ឪឡឹក​ ១៥៤ក្រាម​ស្មើនឹង​ទឹក ១១៨មីល្លិលីត្រ និង​មាន​ជាតិ​សរសៃ និង​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​ដូចជា​វីតាមីន A C និង​ម៉ាញ៉េស្យូម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផ្លែ​ក៏​មាន​កាឡូរី​ទាប​ដែល​ជួយ​ដល់ការ​សម្រក​ទម្ងន់​ដោយ​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត និង​កាត់​បន្ថយ​ចំណង់​អាហារ។ ២. ផ្លែ​ស្ត្របឺរី ផ្លែ​ស្ត្របឺរី​ផ្ទុកជាតិទឹក​ ៩១% ដែល​អាច​ជួយ​បង្គ្រប់​ជាតិទឹក​ដែល​រាងកាយ​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ បន្ថែម​ពី​នេះ​ទៀត ផ្លែ​នេះ​ក៏​សំបូរ​ជាតិ​សរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និង​រ៉ែ​ផ្សេងៗ។ ក្នុង​នោះ​មាន​វីតាមីន C Folate និង​manganese។ ការ​ញ៉ាំ​ផ្លែ​នេះ​រាល់​ថ្ងៃ​អាច​ការពារ​ជំងឺ​បេះដូង ជំងឺ​ទឹក​នោមផ្អែម ជំងឺ​ចាស់​វង្វេង និង​ជំងឺ​មហារីក។ ៣. ផ្លែ​ប៉េស ផ្លែ​ប៉េស​ផ្ទុក​ជាតិទឹក​៨៩% និង​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដូចជា វីតាមីន A C B និង​ប៉ូតាស្យូម។ បន្ថែម​ពី​នេះ​ទៀត​ការ​ញ៉ាំ​ផ្លែ​ប៉េស​ទាំង​សំបក​អាច​ទទួល​បាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា​អាស៊ីន chorogenic ជាដើម។ ផ្លែ​នេះ​មាន​កាឡូរី​ទាប និង​ជួយ​ឲ្យ​ឆាប់​ឆ្អែត។ ៤. ផ្លែ​ក្រូច ផ្លែ​ក្រូច​មាន​ជាតិ​ទឹក ៨៨%។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ