កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក
ជំងឺមហារីកអាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយការពារ និងប្រឆាំងនឹងជំងឺមហារីកបានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសួត ក្រពះ និងមាត់។ នេះបើតាមការសិក្សារាប់រយរបស់មូលនិធិស្រាវជ្រាវមហារីកពិភពលោក និងវិទ្យាស្ថានអាមេរិកសម្រាប់ការស្រាវជ្រាវមហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]