អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ក្រុមអាហារទាំង៣ពណ៌នេះ សំខាន់យ៉ាងណាខ្លះចំពោះរាងកាយយើង?

អាហារ​ដែល​យើង​ញ៉ាំ​ជា​រៀង​រាល់​ថ្ងៃ មាន​៣​ក្រុម​ធំៗ គឺ​ក្រុម​អាហារ​ពណ៌​លឿង ពណ៌​ក្រហម និង​ពណ៌​បៃតង។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​របស់​អាហារ​ទាំង​៣​​ក្រុម​នេះ​ចំពោះ​រាងកាយ​​យើង ដែល​បាន​ចង​ក្រង​នៅ​ក្នុង​សៀវភៅ​សំណួរ–ចម្លើយ រៀប​រៀង​ដោយ​មន្ទីរពេទ្យ​កុមារ​ជាតិ។ ១. ក្រុម​អាហា​រពណ៌​លឿង ជា​អាហារ​ថាមពល ផ្តល់​​នូវ​កម្លាំង​សម្រាប់​ធ្វើ​សកម្មភាព។ អាហារ​ទាំង​នោះ​មាន បាយ មី មីសួរ គុយទាវ អំបុក ពោត នំ ស្ករ ដំឡូងបារាំង ត្រាវ ដំបូងជ្វា ដំឡូងឈើ ប៊ិកួរៈ អំពៅ ទឹកឃ្មុំ ប្រេងឆា ខ្លាញ់ ខ្ទិះដូង។ ២. ក្រុម​អាហារ​ពណ៌​​ក្រហម ជា​អាហារ​សង់សង់ ឬ​ស្ថាបនា​រាងកាយ ជួយ​ឲ្យ​រាងកាយ​លូតលាស់ ទ្រទ្រង់ ថែរក្សា និង​ជួសជុល​ជាលិកា​របស់​រាងកាយ និង​ជួយ​បង្កើត​សាច់ដុំ ឈាម និង​ឆ្អឹង។ អាហារ​ក្រុម​ពណ៌​ក្រហម មាន​ដូចជា សាច់គោ ជ្រូក មាន់ ថ្លើម មឹក បង្កង បង្គា កំពឹស ក្តាមខ្យង កង្កែប ត្រីងៀត ត្រីឆ្អើរ ស៊ុត សាច់ក្រក តៅហ៊ូ […]


អាហារូបត្ថម្ភ

ត្រូវប្រយ័ត្ន ប្រមាត់ត្រី២ប្រភេទនេះ ញ៉ាំទៅងាយនឹងពុល

ប្រមាត់​ត្រី​ប្រភេទ​ខ្លះ​មាន​ផ្ទុក​នូវ​សារធាតុពុល​មួយ​ចំនួន​ដូចជា សារធាតុ 5α cyprinol sulfate ញ៉ាំ​ទៅ​អាច​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ធ្វើ​ឲ្យ​ពុល​តម្រង​នោម​ស្រួល​ស្រាវ។ នៅ​ស្រុក​ខ្មែរ​ប្រមាត់​ត្រី​ដែល​បង្ក​ឲ្យ​ពុល​ញឹក​ញាប់​មាន​២​ប្រភេទ គឺ​ប្រមាត់​ត្រី​ក្អែក និង​ប្រមាត់​ត្រី​ត្រសក់ នេះ​បើ​តាម​ប្រភព​ ​មន្ទីរពេទ្យ​កាល់ម៉ែត។ ១. រោគសញ្ញា​ពុល​ប្រមាត់​ត្រី កម្រិត​នៃ​ការ​ពុល​តិច​តួច ឬ​ធ្ងន់ធ្ងរ អាស្រ័យ​នឹង​បរិមាណ​ប្រមាត់​ត្រី​ដែល​បាន​ញ៉ាំ ដែល​អ្នក​ជំងឺ​ភាគ​ច្រើន​កើត​មាន​អាការៈ​ឈឺ​ពោះ​ខ្លាំង ក្អួត រាក នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ញ៉ាំ​ប្រមាត់​ត្រី។ ៤៨-៧២ម៉ោង​ក្រោយ អ្នក​ជំងឺ​ចាប់​ផ្តើម​មាន​រោគ​សញ្ញា​នៃ​ការ​ពុល​តម្រង​នោម​ ដូចជា ហើម នោម​តិច ឬ​គ្មាន​ទឹកនោម ហើយ​ពេល​ខ្លះ​អាច​មាន​រោគ​សញ្ញា​នៃ​ការ​ពុល​ថ្លើម​ផង​ដែរ ដូចជា ភ្នែក និង​ស្បែក​ឡើង​ពណ៌​លឿង​ជា​ដើម។ ២. ការ​ព្យាបាល​អាការៈ​ពុល​ប្រមាត់​ត្រី រាល់​ការ​ពុល​ប្រមាត់​ត្រី​ទាំង​អស់ អ្នក​ជំងឺ​ត្រូវ​ព្យាបាល​ដោយ​យក​ចិត្ត​ទុក​ដាក់ ពីព្រោះ​ក្នុង​ករណី​អាច​មាន​អាការៈ​ពុល​ដល់​តម្រង​នោម ធ្វើ​ឲ្យ​សុខភាព​កាន់​តែ​ប្រឈម​ធ្ងន់ធ្ងរ ទាល់​តែ​ព្យាបាល​ជាមួយ​ពេទ្យ​ជំនាញ​ជា​បន្ទាន់។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ពុល​ប្រមាត់​ត្រី ដោយសារ​ពលរដ្ឋ​ខ្មែរ​យើង នៅ​មាន​ទម្លាប់​ប្រើប្រាស់​ថ្នាំ​បុរាណ​ក្នុង​ការ​ព្យាបាល​ជំងឺ ហើយ​ប្រមាត់​ត្រី​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ថ្នាំ​មួយ​ប្រភេទ​សម្រាប់​បំប៉ន​សុខភាព ជំនួយ​ភ្នែក ព្យាបាល​គ្រុនក្ដៅ ឬ​​ជំងឺ​ហឺត​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ សាច់មាន់ប្រើថ្នាំផ្សះលើសកម្រិត ញ៉ាំទៅប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់! ក្រសួងសុខាភិបាល៖ កុំញ៉ាំត្រីក្រពត ៣ ប្រភេទ មានជាតិពុល បណ្តាលឲ្យស្លាប់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


អាហារូបត្ថម្ភ

អ្នកជំងឺទឹកនោមផ្អែម គួរដឹងពីកាឡូរីក្នុងភេសជ្ជៈទាំងនេះ

អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ញ៉ាំ​អាហារ ឬ​ផឹក​ភេសជ្ជៈ​អ្វី​ផ្សេង​ៗ​សុទ្ធតែ​មាន​កំណត់ និង​ត្រូវ​ដឹង​ពី​ចំនួន​កាឡូរីព្រោះ​បើ​ហ៊ាន​តែ​ញ៉ាំ​របស់​មាន​ជាតិ​ផ្អែម នឹង​ធ្វើឲ្យ​ជាតិ​ស្ករ​កើន​ឡើង​ខ្លាំង​ភ្លាម។ ដូចនេះ​ហើយ​លោក​វេជ្ជបណ្ឌិត វី ឌុច្ជដា ឯកទេស​ជំងឺ​ទឹកនោមផ្អែម​បាន​ឲ្យ​ដឹង​ដឹង​ពី​ប្រភេទ​ភេសជ្ជៈ​មួយ​ចំនួន​ដែល​មាន​ចំនួន​កាឡូរី​ខ្លាំង។ ទឹក​ក្រូច​ច្របាច់ ១ កែវ​មាន​កាឡូរី​ប្រហែល ១១០  តែ​ក្រូចឆ្មារ ១ កែវ​មាន​កាឡូរី​ប្រហែល ២០០ ទឹក​ប៉ោម ១ កែវ​មាន​កាឡូរី​ប្រហែល ៣០ ស្រាបៀ ១ កែវ​មាន​កាឡូរី​ប្រហែល ១៥០  ស្រា​ក្រហម ១ កែវ​មាន​កាឡូរី​ប្រហែល ៧៥  ស្រា​ស៊ាំប៉ាញ ១ កែវ​មាន​កាឡូរី​ប្រហែល ៨០ លោក​វេជ្ជបណ្ឌិត​ក៏​បាន​ណែនាំ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ថា ដោយសារ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ដូចនេះ​មុន​នឹង​ទទួល​ទាន ឬ​ផឹក​អ្វី​មួយ​ត្រូវ​ពិគ្រោះ និង​ពិនិត្យ​ឈាម​ជាមុន​សិន ព្រោះ​ចៀសវាង​ផឹក​​​របស់​ផ្អែម​ខ្លាំង ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្លាំង​មួយ​រំពេច។ អត្ថបទពាក់ព័ន្ធ៖ កើតទឹកនោមផ្អែម ពិតជាមិនអាចញ៉ាំទឹកអំពៅ ឬទុរេន បានសោះឬ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អាហារូបត្ថម្ភ

ភេសជ្ជៈ Soft Drink ញ៉ាំច្រើនពេក អាចបណ្តាលឱ្យពុកឆ្អឹង

ភេសជ្ជៈ​​​ប្រភេទ​ Soft Drink មាន​ជាតិ​ស្ករ​ផ្អែម​ច្រើន កាល​ណា​ដែល​ស្រូប​ចូល​ក្នុង​រាង​កាយ​​ច្រើន​ បណ្តាល​ឱ្យ​​កម្រិត​កាល់​ស្យូម​​​គ្មាន​តុល្យភាព ជា​ហេតុ​បណ្តាល​ឱ្យ​​ដង់​ស៊ីតេ​ឆ្អឹង​ធ្លាក់​ចុះ នាំ​ឱ្យ​កើត​ជំងឺ​ពុក​ឆ្អឹង​​បាន​។ តាម​ការ​សិក្សា​ថ្មី​​ចុង​ក្រោយ​ បាន​ពិនិត្យ​​មើល​ទិន្នន័យ​ពី​​របប​អាហារ​របស់​ស្រ្តី​ជា​អ្នក​ចូល​រួម​​ស្ម័គ្រ​ចិត្ត​ប្រមាណ​ជិត​៧​ម៉ឺន​នាក់ តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​ពី​ អ្នក​ចូល​រួម​ទាំង​នោះ​។ លទ្ធផល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ស្ត្រី​ចូល​រួម​ដែ​ល​​ញ៉ាំ​ប្រភេទ​ភេសជ្ជៈ​ជាតិ​ស្ករ​ ជា​មធ្យម​១៤​កំប៉ុង ក្នុង​១​សប្តាហ៍​ ឬ​២​កំប៉ុង​ក្នុង​១​ថ្ងៃ មាន​ហានិភ័យ​​នៃ​ជំងឺ​ពុក​ឆ្អឹង​​កើន​ឡើង​ដល់​ទៅ ២៦​% ទៅ​៣២​% បើ​ប្រៀប​ទៅ​នឹង អ្នក​ដែល​ពុំ​បាន​ញ៉ាំ​ភេសជ្ជៈ​ ប្រភេទ​ Soft Drink នោះ។ ​ដោយ​ផ្អែក​តាម​ការ​សិក្សា​ពី​​មុន​ៗ ក្រៅ​ពី​ពពួក​​ភេសជ្ជៈ​ជាតិ​ផ្អែម គ្រឿង​ស្រវឹង​ ពពួក​អាល់​កុល ក៏​បង្ក​ផល​ប៉ះ​ពាល់​ដល់​ឆ្អឹង​ផង​ដែរ ដោយ​​សមាស​ធាតុ​នៅ​ក្នុង​ភេសជ្ជៈ​ទាំង​នោះ ទៅ​រា​រាំង​ការ​ស្រូប​កាល់​ស្យូម​របស់​រាង​កាយ ព្រម​ទាំង​បាន​សម្លាប់​កោសិកា​បង្កើត​ឆ្អឹង​ និង​បំផ្លាញ​កោសិកា​សរសៃ​ប្រសាទ​មនុស្ស​។ អត្ថបទ​ពាក់​ព័ន្ធ៖ Osteoporosis (ពុកឆ្អឹង) ​ឧស្សាហ៍ញ៉ាំផ្អែម គួរប្តូរពីភេសជ្ជៈជាតិស្ករខ្ពស់ មកញ៉ាំទឹក កាត់ហានិភ័យទឹកនោមផ្អែមបានច្រើន ​ក្រុម​អ្នក​ស្រាវជ្រាវ​​​ នៃ​ព្រឹត្តិបត្រ​​វេជ្ជសាស្រ្ត​ Menopause សហរដ្ឋអាមេរិក​ដែល​បាន​ស្រាវជ្រាវ​បញ្ហា​ខាង​លើ​នេះ​​ បាន​ដាស់​តឿន​​​​ជា​ពិសេស​ ​អ្ន​ក​ចូល​ចិត្ត​ញ៉ាំ​ភេសជ្ជៈ​​ជាតិ​ស្ករ គួរ​គិត​គូរ​កាត់​បន្ថយ​​ក្នុង​របប​អាហារ​ដើម្បី​សុខភាព​​។ ដោយ​ឡែក ​​​ករណី​ខាង​លើ​នេះ ​ក្រុម​អ្នក​ស្រាវជ្រាវ​​នឹង​បន្ត​​សិក្សា​​​លម្អិត​បន្ថែម​ដើម្បី​រក​​ទំនាក់​ទំនង​នៃ​ជំងឺ​ពុក​ឆ្អឹង នឹង​មូលហេតុ​បង្ក​​ចម្បង​ផ្សេង​ៗ​​ទៀត៕ ​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា […]


អាហារូបត្ថម្ភ

ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ?

បង្គា ជាសត្វសមុទ្រ​មួយប្រភេទ ហើយ​វាត្រូវបាន​យក​មកធ្វើ​អាហារ បាន​ជាច្រើនមុខ ដោយ​មាន​រសជាតិ​ឆ្ងាញ់ ញ៉ាំហើយ ចង់ញ៉ាំទៀត។ វាក៏​ត្រូវបាន​យក​មក​ញ៉ាំឆៅ​ផងដែរ ដោយ​គ្នាយើង​ច្បាស់​ជាស្គាល់ហើយ មុខម្ហូប “បង្គាកោះកុង” ដែល​មាន​បង្គាឆៅ និងទឹកត្រីបុក​ហិរ​ខ្លាំង រួមជាមួយ​បន្លែ​ចម្រុះ។ ១. តើញ៉ាំបង្គាឆៅ សុវត្ថិភាពអត់? ត្បិតតែ​មានប្រជាជន​នៅតាម​បណ្ដាប្រភេទ​ជាច្រើន រួមទាំង​ខ្មែរយើង​ផង ញ៉ាំ​បង្គាឆៅ​ក៏ពិតមែន តែបង្គា អាច​មាន​ផ្ទុក​បាក់តេរី វីរុស និង​ប៉ារ៉ាស៊ីត ដែល​អាច​បណ្ដាល​ឲ្យ​យើង​ពុល ឬកើត​ជំងឺ។ ពពួក​បាក់តេរី និង​វីរុស​គ្រោះថ្នាក់ ដែល​មាន​នៅក្នុង​បង្គា អាច​ងាប់​បាន លុះត្រាតែ​ត្រូវ​ចម្អិន​ក្នុង​សីតុណ្ហភាព​ខ្ពស់។ ២. គ្រោះថ្នាក់​នៃ​ការញ៉ាំ​បង្គាឆៅ បង្គាឆៅ ភាគច្រើន មាន​ផ្ទុកបាត់តេរី ១​ប្រភេទ ហៅថា Vibrio ដោយ​វា​បណ្ដាល​ឲ្យ​យើង​ឈឺ ដូចជា រលាកក្រពះ ឆ្លងមេរោក និ​ងអាសន្នរោគ ជាដើម។ តាមការសិក្សា​លើ​គំរូ​បង្គា ២៩៩​គំរូ ៥៥% មាន​ផ្ទុក​បាក់តេរី Vibrio។ ជាងនេះទៅទៀត ពពួក​បង្គា​ដែលមាន​ផ្ទុក​បាក់តេរី Vibrio មួយ​ចំនួន គឺស៊ាំ​នឹង​ការព្យាបាល​ដោយ​ថ្នាំអង់ទីប៊ីយូទិក។ ជាមួយគ្នានេះ ការញ៉ាំបង្គា​ដែលមាន​ផ្ទុក​បាក់តេរី ក៏បណ្ដាល​ឲ្យ​យើង​ពុលអាហារ​ផងដែរ ដោយមាន​រោគសញ្ញា ដូចជា […]


អាហារូបត្ថម្ភ

ឆ្ងល់អត់! ផឹកកាហ្វេរាល់ថ្ងៃតើធ្វើឲ្យយើងស្រកឬឡើងគីឡូ?

កាហ្វេ ជាភេសជ្ជៈ​ពេញនិយម​មួយ ដោយ​គ្នាយើង​ខ្លះ ប្រហែល​ផឹក​លើស ១​កែវ/ថ្ងៃ ហើយ​ការ​ផឹកកាហ្វេ អាច​ជួយ​ឲ្យស្រក​ទម្ងន់​ផង និង​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ផងដែរ។ ញ៉ាំកាហ្វេបែបម៉េច​ស្រកគីឡូ? ឡើងគីឡូ ឬ​រក្សាគីឡូ​ឲ្យ​នៅដដែល? ១. កាហ្វេ​ជួយ​រក្សា​ទម្ងន់​ កាហ្វេមានកាឡូរីទាប កាហ្វេ ជាភេសជ្ជៈ​មាន​កាឡូរីទាប ដោយ ១​ពែង ២៤០​ មិល្លីលីត្រ មាន​ប្រមាណ ២​កាឡូរី​ប៉ុណ្ណោះ បើសិន​យើង​ពុំលាយ​វា​ជាមួយ​ស្ករ ទឹកដោះគោ និង​គ្រឿងផ្សំ​ផ្សេងទៀត។ ដូច្នេះ ប្រសិន​បើយើង​ព្យាយាម​សម្រក​ទម្ងន់ ការផឹក​ភេសជ្ជៈ​មាន​កាឡូរី​ទាប ជាជម្រើស​ល្អមួយ។ កាហ្វេអ៊ីន​ជួយបង្កើន​មេតាប៉ូលិស កាហ្វេអ៊ីន ជាសារធាតុ​រំពោច ដែលមាន​នៅក្នុង​កាហ្វេ តែ និង​ភេសជ្ជៈ​ផ្អែម។ តែ​កាហ្វេ មាន​ជាប្រភេទ​ភេសជ្ជៈ​មាន​កាហ្វេអ៊ីន​ច្រើនជាងគេ ដោយ​ក្នុង​កាហ្វេ ១កែវ ២៤០ ​មិល្លីលីត្រ មាន​កាហ្វេអ៊ីន រហូត​ដល់ ៩៥​ក្រាម។ សមាសធាតុ​កាហ្វេអ៊ីន​នេះ ជួយ​បង្កើន​មេតាប៉ូលិស ក្នុង​ការ​ដុត​កាឡូរី​ក្នុង​រាងកាយ​របស់​យើង។ ហើយនេះ ក៏ជាមូលហេតុ​មួយ ដែល​កាហ្វេអ៊ីន ត្រូវប្រើ​ក្នុង​ថ្នាំ​សម្រក​ទម្ងន់។ កាហ្វេអ៊ីន​កាត់បន្ថយ​ចំណង់អាហារ តាមពិតទៅ ចំណង់អាហារបណ្ដាល​មកពី​កត្តាផ្សេងទៀត​ជាច្រើន ដូចជា អ័រម៉ូន សកម្មភាព​រាងកាយ និង​ធាតុផ្សំ​ក្នុង​អាហារ។ ក្នុង​នោះ […]


អាហារូបត្ថម្ភ

សាច់ដូង ក្រៅពីមានជាតិ អាចជួយអីបានខ្លះ?

អ្នកខ្លះ​ចូលចិត្ត​ណាស់​ដូង ញ៉ាំសឹងរាល់ថ្ងៃ​ក៏​មាន។ ​ទឹកដូង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព ជាពិសេស​ស្ត្រីពពោះ។ តែក្រោយ​ផឹកទឹកដូង​អស់ហើយ គ្នាយើង​ខ្លះ មិន​ញ៉ាំសាច់​ទេ ដោយ​ទុកចោល ពុំបាន​ដឹង​ពី​អត្ថប្រយោជន៍​របស់វា។ សាច់ដូង សម្បូរ​ដោយសារធាតុ​រ៉ែសំខាន់ៗ​ជាច្រើន ជាពិសេស​ម៉ង់ហ្កាណេស (Manganese) ដោយ​ជួយ​ដល់​មុខងារ​អង់ហ្ស៊ីម និង​មេតាប៉ូលិស​សារធាតុ​ខ្លាញ់ និង​ស្ពាន់ (Copper) ជួយ​ដល់​ការ​បង្កើត​ឆ្អឹង និង​សុខភាព​បេះដូង។ ១. បង្កើន​សុខភាព​បេះដូង សាច់ដូង មាន​ផ្ទុកប្រេងដូង ដែល​ជួយ​បង្កើន​ជាតិ​កូលេស្ដេរ៉ូល​ល្អ (HDL) និង​បន្ថយ​កូលេស្ដេរ៉ូល​មិនល្អ (LDL) ហើយ​វាជួយ​បន្ថយ​ហានិភ័យ​នៃជំងឺ​បេះដូង។ ការសិក្សា​មួយ លើ​មនុស្ស ៩១​នាក់ ដោយ​ឲ្យ​ញ៉ាំ​ប្រេងដូង ៥០​មីល្លីលីត្រ/ថ្ងៃ បង្ហាញ​ថា ពួកគេ​បាន​កើនឡើង​កូលេស្ដេរ៉ូល​ល្អ​យ៉ាង​ច្រើន។ ២. ជួយ​ប្រព័ន្ធ​រំលាយអាហារ សាច់ដូង មាន​ជាតិ​កាកសរសៃ​ច្រើន ដែល​ជួយដល់​ការបញ្ចេញ​ចោល និង​ដំណើរការ​របស់​ពោះវៀន ។ ជាងនេះទៅទៀត ជាតិ​ខ្លាញ់​ក្នុង​សាច់ដូង សម្បូរ​ដោយ​សារធាតុ Medium-chain Triglycerides (MCTs) ជួយ​ពង្រឹង​បាក់តេរី​ពោះវៀន ដែល​ការពារ​ការរលាក និង​បញ្ហា​នានា ដូចជា រោគសញ្ញា​មេតាប៉ូលិស ជាដើម។ អត្ថបទពាក់ព័ន្ធ៖ ទឹកដូង និង​ផ្លែឈើ​ប៉ុន្មាន​មុខនេះ​ស្រួលរក ក្តៅអ៊ីចឹង ញ៉ាំទៅបំពេញជាតិទឹក​​បានយ៉ាងងាយ ទឹកដូង​ល្អ​បំផុត អំឡុង​ពពោះ ម្ដាយ​គ្រប់​រូប​គួរ​ស្វែងយល់ ៣. […]


អាហារូបត្ថម្ភ

តិចអត់ដឹង! ស្បែកមាន់ឆ្ងាញ់ហើយ មានប្រយោជន៍ច្រើន

ប្រហែល​ជា​គ្នា​យើង​ធ្លាប់​ចោល​​ស្បែក​មាន់ អត់​ញ៉ាំ ដោយ​សារ​គិត​ថា​ខ្លាញ់​ច្រើន ប៉ុន្តែ​​បើ​តាម​អ្នក​ជំនាញ​សុខភាព​ បាន​ឱ្យ​ដឹង​ថា ស្បែក​មាន់​ ឆ្ងាញ់ហើយផ្ដល់​​ប្រយោជន៍​ ច្រើនពុំ​គួរ​បោះ​ចោល​។ តាម​​ក្រុម​អ្នក​ជំនាញ​​សុខភាព​​​ពី​សាកលវិទ្យាល័យ​ Harvard ស្បែក​មាន់​​​ ដូច​ទៅ​នឹង​​ផ្លែ​ប៊ើរ​ដែរ ពោល​គឺ​មាន​ជាតិ​​ខ្លាញ់​ល្អ​ (ខ្លាញ់​ដែល​មិន​មាន​អ៊ីដ្រូសែន​ច្រើន) ដែល​ល្អ​សម្រាប់​បេះ​ដូង ដោយ​អាច​ជួយ​​បន្ថយ​​សម្ពាធ​ឈាម​ និង​កម្រិត​កូឡេស្តេរ៉ូល​​អាក្រក់​ក្នុង​រាង​កាយ​ តាម​រយៈ​ការ​​ដាស់​ អ័រម៉ូន​សកម្ម​។ ម្យ៉ាង​វិញ​ទៀត ក្រុម​អ្នក​ជំនាញ​ពី​​សាកលវិទ្យាល័យ​ដដែល​ បាន​ឱ្យ​​ដឹង​ថា នៅ​​ពេល​ចម្អិន​សាច់​មាន់ ដោយ​ការ​ចៀន ឬ​បំពង​ ស្បែក​មាន់​​មាន​ប្រយោជន៍​ ដោយ​វា​ជា​​របាំង ​ទប់​​ជាតិ​ខ្លាញ់​ពី​ខាង​ក្រៅ មិន​ឱ្យ​ជ្រាប​ចូល​ក្នុង​សាច់​ច្រើន ពិសេស​វា​​​ជួយ​បន្ថែម​រសជាតិ​សាច់​​មាន់​ កាន់​តែ​ឆ្ងាញ់​។ អត្ថបទ​ពាក់​ព័ន្ធ៖ សាច់មាន់ប្រើថ្នាំផ្សះលើសកម្រិត ញ៉ាំទៅប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់! របបអាហារ​គ្មាន​ជាតិសាច់ អាចប៉ះពាល់ខួរក្បាល ពិសេសអំឡុងពេលពពោះ? តែ​យ៉ាង​ណា​មិញ តាម​ការ​វិភាគ​ស្ថិតិ​ ទៅ​លើ​​ស្បែក​មាន់ ដោយ​ក្រុម​អ្នក​ជំនាញ​ ឃើញ​ថា កម្រិត​សារធាតុ​ Omega 6 ច្រើន​ អាច​បង្ក​ឱ្យ​រលាក​ដល់​រាង​កាយ​ទៅ​វិញ បើ​ញ៉ាំ​ច្រើន (ពុំ​គួរ​ញ៉ាំ​​ស្ទើរ​រាល់​ថ្ងៃ) បន្ថែម​ពី​នោះ ការ​ញ៉ាំ​​ស្បែក​មាន់​ ចម្អិន​រហូត​ដល់​ខ្លោច ក៏​ពុំ​គួរ​បរិភោគ​ដែរ ដោយ​វា​អាច​ផ្តល់​ទុក្ខ​ទោស​ដល់​សុខភាព​ទៅ​វិញ៕ ​​​​


អាហារូបត្ថម្ភ

នំប៉័ងខូច គួរបោះចោល ក្រៅពីឡើងផ្សិត មានអីសម្គាល់ខ្លះ?

បច្ចុប្បន្ន នំប៉័ង ក៏ជាអាហារ​ពេញនិយម​មួយដែរ ដោយ​ពលរដ្ឋ​នៅរាជធានី​ភ្នំពេញ ក៏ដូចជា​តាមបណ្ដាល​ទីប្រជុំជន​មួយ​ចំនួន ញ៉ាំ​ជាអាហារ​ពេល​ព្រឹក។ នំប៉័ង​អាច​រក្សា​ទុក​បាន​រយៈពេល​ពី ៣-៧​ថ្ងៃ អាស្រ័យ​តាម​គ្រឿងផ្សំ​សម្រាប់​ផលិត និង​វិធីរក្សា​ទុក។ ទោះយ៉ាងណា មាន​លក្ខណៈ​មួយ​ចំនួន ដែល​យើងអាច​កំណត់​ថា នំប៉័ង​នោះ ខូចគុណភាព និង​មិនគួរញ៉ាំ​នោះទេ។ លក្ខណៈ​ទាំងនោះ មាន​ដូចជា៖ ១. ឡើងផ្សិត ផ្សិត ជាពពួក Fungus ដែល​ស្រូបសារធាតុ​បំប៉នក្នុង​នំប៉័ង និង​កកើត​ជាពង (Spores) បង្កើត​ចំណុច​ស្រអាប់​ជាច្រើន ដែល​អាចមាន​ពណ៌​បៃតង ខ្មៅ ស និង​ផ្កាឈូក។ ២. ធុំក្លិនផ្អួរ ប្រសិនបើ​នំប៉័ង ឡើង​ផ្សិត​ហើយ យក​ល្អ កុំហិត​ក្លិន​វា ព្រោះវា​អាច​បង្ក​គ្រោះថ្នាក់។ តែ​ប្រសិន​វាមិន​ឡើង​ផ្សិតទេ ហើយ​​ក្លិនរបស់​វាធុំផ្អួរ យើង​មិនគួរ​ញ៉ាំ​នំប៉័ង​នោះទេ។ ៣. រសជាតិ​ខុស​ប្រក្រតី ប្រសិនបើ​នំប៉័ងមាន​រសជាតិ​ខុសពី​ប្រក្រតី យកល្អ យើង​គួរបោះចោល កុំញ៉ាំ​វាទៀត។ ៤. ឡើងរឹង នំប៉័ន ដែល​មិនបាន​វេចខ្ចប់ និង​រក្សា​ទុក​បាន​ត្រឹមត្រូវ វា​អាច​ស្ងួត និង​ឡើងរឹង។ បើសិន​វាគ្មាន​ផ្សិត​នោះទេ នំប៉័ន​រឹង​នេះ អាច​ញ៉ាំបាន តែ​វាគ្មាន​រសជាតិ​ល្អនោះទេ។ ភាគច្រើន សារធាតុ​ដែល​ធ្វើឲ្យ​នំប៉័ង ឡើង​ផ្សិត មាន​ដូចជា Rhizopus, Penicillium, Aspergillus, […]


អាហារូបត្ថម្ភ

យល់ហេតុផលនេះ ដឹងតែចង់ញ៉ាំផ្លែប៊ើរ ព្រោះប្រយោជន៍ច្រើន

ផ្លែ​ឈើ​សុទ្ធ​សឹង​​តែ​មាន​​គុណ​ប្រយោជន៍​របស់​វា ហើយ​​អត្ថបទ​នេះ នឹង​បង្ហាញ​ជូន​ពី អត្ថប្រយោជន៍​ពិសេស​នៃ ផ្លែ​ប៊ើរ (Avocado) ជា​ផ្លែ​ឈើ សំបូរ​ដោយ​ជាតិ​រ៉ែ​ វីតាមីន និង​​សារធាតុ​បំប៉ន។ ​១. មាន​ជាតិ​ខ្លាញ់​ល្អ ប៊ើរ​សំបូរ​ដោយ​ជាតិ​ខ្លាញ់​ល្អ ឬ​ហៅ​ថា​ខ្លាញ់​ឆ្អែត ដោយ​​វា​មាន​កម្រិត Monounsaturated អូឡេអ៊ិច​អាស៊ីដ​ខ្ពស់ ​ជា​អាស៊ីដ​ខ្លាញ់​​ល្អ​ ដូច​នេះ​វា​​មាន​​គុណ​ប្រយោជន៍​សម្រាប់​រាង​កាយ ជួយ​​ឲ្យ​គ្លុយ​កូស​ (ស្ករ) ក្នុង​ឈាម​មាន​លំនឹង។ ២. ជួយ​រក្សា​ទំងន់​ ដោយ​សារ​​ផ្លែ​ប៊ើរ សំបូរ​ដោយ​ជាតិ​វីតាមីន C K E B6 ទង់​ដែង និង​ប៉ូតាស្យូម ព្រម​ទាំង​ជីវជាតិ​បំប៉ន​ជា​ច្រើន​ទៀត ជួយ​ឲ្យ​​រាង​កាយ​ឆាប់​ឆ្អែត​ គ្រប់​វីតាមិន និង​មិន​ឃ្លាន​​ ទៅ​ញ៉ាំ​អ្វី​តាម​ចិត្ត​ចង់។ ៣. ជួយ​ឲ្យ​សម្ពាធ​ឈាម​ល្អ ដោយ​សារ សារធាតុ​ប៉ូតាស្យូម​ សំបូរ​នៅ​ក្នុង​​ផ្លែ​ប៊័រ​ ដូច​នេះ វា​ជួយ​ឲ្យ​ជម្រុញ​ឲ្យ​ចលនា​ឈាម​រត់​ក្នុង​រាង​កាយ​បាន​ស្រួល។ ៤.ជម្រុញ​រាង​កាយ​ស្រូប​យក​ជីវជាតិ​ចិញ្ចឹម​បាន​ល្អ​ ​ផ្លែ​ប៊ើរ​សំបូរ​សារធាតុ​ចិញ្ចឹម មាន​កម្រិត​ជាតិ​សរសៃ​ខ្ពស់ ប្រហែល​៧%​នៃ​ទំងន់​សរុប ដូច​នេះ​ការ​បន្ថែម​​ វា​ក្នុង​របប​អាហារ ជួយ​​ជម្រុញ​រាង​កាយ​ឲ្យ​ស្រូប​យក​​ជីវជាតិ​ចិញ្ចឹម​​បាន​ល្អ។ ៥. ល្អ​សម្រាប់​ភ្នែក ផ្លែ​ប៊ើរ​ មាន​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ខ្ពស់ រួម​មាន​ ជាតិ​លុយ​តេអ៊ីន (Lutein) និង​ Zeaxanthin។ ជីវជាតិ​ទាំង​នេះ មាន​សារសំខាន់​​ណាស់ សម្រាប់​ភ្នែក និង​ជួយ​បន្ថយ​គ្រោះ​ថ្នាក់​ពី​ជំងឺ​ភ្នែក​ឡើង​បាយ​។ អត្ថបទ​ពាក់​ព័ន្ធ៖ Avocado (ផ្លែ​ប៊ើរ) អាថ៌កំបាំងផ្លែប៊ើរប្រើជាម៉ាស់អប់សក់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ