អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ញ៉ាំយ៉ាអ៊ួ ថែមពីលើរបបអាហារប្រចាំថ្ងៃ ជួយបង្ការពីហានិភ័យមហារីក

ការ​ញ៉ាំ​យ៉ាអ៊ួ(ទឹកដោះគោជូរ) បន្ថែម​ពី​លើ​របប​អាហារ​​ជា​ប្រចាំ​ថ្ងៃ អាច​ជួយ​ការពារ​រាង​កាយ​ពី​ហានិភ័យ​ជំងឺ​​​​​​មហារីក​សួត​​បាន​  ព្រោះ​វា​មាន​សារធាតុ​ផ្សំល្អៗ​ច្រើន។ ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​ដែល​បាន​ញ៉ាំ​យ៉ាអ៊ួ​ជា​ប្រចាំ បាន​បន្ថយ​កម្រិត​​ហានិភ័យ​នៃ​ជំងឺ​ខាង​លើ​នេះ បាន​រហូត​ដល់​២០% បើ​ប្រៀប​ទៅ​នឹង​អ្នក​មិន​បាន​ញ៉ាំ​​​​យ៉ា​អ៊ួ​សោះ។ បន្ថែម​ពី​នោះ លទ្ធផល​សិក្សា​ ក៏​បាន​រក​​ឃើញ​ដែរ​ថា ករណី​​​មាន​របប​អាហារ​ញ៉ាំ​ដែល​​​មាន​សំបូរ​ជាតិ​ ​Fiber (ជាតិ​សរសៃ​) រួច​បូក​បន្ថែម​នឹង​ការ​ញ៉ាំ​យ៉ាអួ​ នឹង​ជួយ​​ជម្រុញ​ការ​បង្ការ​ហានិភ័យ​ជំងឺ​មហារីក​សួត​រហូត​ដល់​ទៅ​៣០​%។ ចំពោះ​លទ្ធផល​វិជ្ជមាន​បែប​នេះ ដោយ​​ផ្អែក​តាម​ការ​ស្រាវជ្រាវ​មុន​ៗ​ ក៏​បាន​បង្ហាញ​​​លទ្ធផល​ល្អ​​ៗ​​ដូច​​ទៅ​​នឹង​ការ​ស្រាវជ្រាវ​ខាង​លើ​ដែរ ដោយ​ក្នុង​នោះ​​​​យ៉ាអ៊ួ មាន​ជាតិ​ Probiotics ដែល​អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​​អាក្រក់​ក្នុង​រាង​កាយ​បាន និង​ មាន​ពពួក​បាក់តេរី​ល្អ​ ​ជា​ធាតុ​សំខាន់​ប្រឆាំង​ដំណើរ​ហើម​​រលាក និង​ប្រឆាំង​ទៅ​នឹង​ហានិភ័យ​មហារីក​​ពោះ​វៀន​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​យ៉ាអួរជាប្រចាំ មាន​ប្រយោជន៍ខ្លាំង​ដល់​សុខភាព​យើង យ៉ាអួ ជួយ​ប្រុសៗ ពី​​មហារីក​ពោះវៀន លទ្ធផល​ស្រាវជ្រាវ​ខាង​លើ​ បាន​ធ្វើ​ឡើង​ដោយ សាកលវិទ្យាល័យ​វេជ្ជសាស្រ្ត​ Vanderbilt របស់​សហរដ្ឋអាមេរិក ដោយ​​សិក្សា​ទៅ​លើ​គុណប្រយោជន៍​នៃ​យ៉ាអ៊ួ​ ជា​មួយ​របប​អាហារ៕ ​​​​ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ឡើយ៕


អាហារូបត្ថម្ភ

ឆ្ងល់ទេ ម៉េចពេលល្ងាច យើងញ៉ាំបាយឆ្ងាញ់ហើយបានច្រើន?

គ្នាយើងខ្លះ ប្រហែល​ធ្លាប់​សម្គាល់ខ្លួន​ឯងហើយ អាហារ​ថ្ងៃត្រង់ ញ៉ាំតិចៗទេ តែ​អាហារ​ពេល​ល្ងាចវិញ ញ៉ាំច្រើន អស់មួយ​ចាន ថែមមួយចាន​ទៀត ដល់​ឆ្អែត​ខ្លាំងពេក ក៏មាន​ដែរ។ ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ចំណង់​អាហារ នៅពេល​ថ្ងៃ ប៉ុន្ដែ​នៅពេល​ល្ងាច​វិញ វាមិនងាយ​ស្រួល​ទេ ដោយសារ​កម្រិត​អ័រម៉ូន​ចំណង់អាហារ បាន​កើនឡើង។ ក្រៅពីនេះ បញ្ហា​ស្ត្រេស ក៏ជាកត្ដា​ចម្បង​មួយ ធ្វើឲ្យ​យើង​ឃ្លាន និង​ញ៉ាំច្រើន។ ការសិក្សាចេញផ្សាយ​លើ​កាសែត International Journal of Obesity បង្ហាញ​ថា យើង​ញ៉ាំអាហារ​ច្រើន ដោយសារ​បម្រែបម្រួល​អ័រម៉ូន។ អ្នកស្រាវជ្រាវ បាន​សិក្សា​លើ​មនុស្ស​ពេញវ័យ ៣២​នាក់ អាយុ ១៨-៥០​នាក់។ អ្នកស្រាវជ្រាវ បែងចែកជា ២​ក្រុម ដោយ​មួយក្រុម ឲ្យ​អត់អាហារ​រយៈពេល ៨​ម៉ោង មុន​ញ៉ាំអាហារ នៅ​ម៉ោង ៩ម៉ោង​ព្រឹក និង​មួយ​ក្រុម​ទៀត ឲ្យ​អត់អាហារ​រយៈពេល ៨​ម៉ោង​ដូចគ្នា មុនញ៉ាំ​អាហារ នៅ​ម៉ោង ៤​រសៀល។ អ្នកស្រាវជ្រាវ រកឃើញ​ថា អ្នកចូលរួម ឃ្លាន​អាហារ​នៅ​ពេលល្ងាច ខ្លាំង​ជាងនៅ​ពេល​ព្រឹក។ នេះដោយសារ​អ័រម៉ូន​រំញោច​ការឃ្លាន Ghrelin កើនឡើង និង​អ័រម៉ូន​កាត់បន្ថយ​ការ​ឃ្លាន […]


អាហារូបត្ថម្ភ

នេះអាហារ ៦ប្រភេទ ញឹកញាប់ជារបស់ក្លែងក្លាយ

អាហារ និង​គ្រឿងដាំស្ល​មួយចំនួន ដែល​យើង​ឃើញ​ដាក់លក់​នៅ​តាមទីផ្សារ ពេលខ្លះ​វាមិន​សុទ្ធ ដូច​អ្វីដែល​យើង​គិត​នោះទេ។ តាម​គេហទំព័រ Brightside បាន​បង្ហាញ ​អាហារ ៦​ប្រភេទ ដែល​ជាញឹកញាប់ ជា​របស់​ក្លែងក្លាយ។ ១. កាហ្វេម៉ត់ (Ground Coffee) កាហ្វេម៉ត់ អាចមាន​ផ្ទុក​ម្សៅស្រូវលាឡី និង​សណ្ដែកសៀង ដែល​កិន និង​លីង​រួច ដោយ​មើលទៅ វាមាន​លក្ខណៈ​ដូចនឹង​កាហ្វេ។ ដើម្បី​កាត់បន្ថយ​ថ្លៃដើម ក៏មាន​រោងចក្រ​ខ្លះ ប្រើ​សារធាតុ​ក្លែងក្លាយ​ផ្សេងៗទៀត ដូចជា កម្ចេចឈើម៉ត់ ផងដែរ។ ដើម្បី​ចៀសវាង​ជួប​នឹង​កាហ្វេក្លែងក្លាយ យើង​អាច​ទិញគ្រាប់កាហ្វេ និង​កិនវា​ដោយ​ខ្លួនឯង។ ២. ទឹកផ្លែទទឹម បើយើង​ពិនិត្យ​លើ​ដប​ទឹកផ្លែទទឹម វាបញ្ជាក់​ថា ទឹកក្នុងដប ជាទឹក​ផ្លែទទឹម ១០០%។ ប៉ុន្ដែ​តាមពិត​ទៅ ទឹក​ក្នុង​ដបនោះ មាន​លាយ​សារធាតុ​រាវ​ផ្សេងទៀត ដូចជា ទឹក ឬ​ទឹកផ្លែប៉ោម ដែល​មាន​តម្លៃថោក​ជាង។ ៣. ប្រេងអូលីវ ប្រេងអូលីវ ដែល​មាន​តម្លៃថ្លៃ ក៏អាច​មាន​លាយ​ជាមួយ​ប្រេង​ពោត និង​សណ្ដែកសៀង ដែលមាន​តម្លៃថោក​ផងដែរ។ ចង់ដឹងថា វាពិត ឬក្លែងក្លាយ ចាក់ប្រេង​ដាក់​ក្នុង​កែវ ហើយ​ទុក​ក្នុង​ទូរទឹកកក នោះ​យើង​នឹង​ឃើញ ប្រេងអូលីវពិត មាន​ទម្រង់​ជា​ល្បាប់ នៅ​ផ្នែកខាងក្រោម។ ៤. […]


អាហារូបត្ថម្ភ

បាយស ញ៉ាំរាល់ថ្ងៃ អាចបង្កហានិភ័យជំងឺទឹកនោមផ្អែមមែន បើមិនប្រយ័ត្ន

គ្នា​យើង​​មួយ​ចំនួន​​ប្រាកដ​ជា​ធ្លាប់​ដឹង ឬ​ឮ​ខ្លះ​ហើយ​ថា បាយ​ស​ ដែល​ញ៉ាំ​រាល់​ថ្ងៃ គឺ​​មាន​ជាតិ​ស្ករ ដែល​វា​អាច​បង្ក​ទៅ​ជា​ហានិភ័យ​ជំងឺ​ទឹក​នោម​​ផ្អែម​​បាន​។ ហើយ​​គិត​មក​ទល់​ពេល​នេះ ផ្អែក​តាម​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត ក៏​បាន​អះ​អាង​ ថា​ពិត​ជា​មាន​ហានិភ័យ​មែន។ តាម​សារព័ត៌មាន​សឹង្ហបុរី Straits Times ការ​វិភាគ​​លើ​ទិន្នន័យ​ពី​​​​ការ​ចុះ​សិក្សា​ស្រាវជា្រវ​​ធំ​ៗ​បួន ដែល​ធ្វើ​ឡើង​ដោយ ​​សាកលវិទ្យាល័យ Harvard បាន​​​ឲ្យ​ដឹង​ថា ត្រឹម​តែ​បាយ​ស​មួយ​កូន​ចាន ញ៉ាំ​ជា​ប្រចាំ​ថ្ងៃ អាច​បង្កើន​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម ដល់​ទៅ​១១​% ទៅ​ដល់​​​​សុខភាព​ប្រជាពលរដ្ឋ។ នៅ​ក្នុង​ព្រឹត្តិបត្រ​ស្រាវជ្រាវ​បាន​ពន្យល់​ថា នៅ​ក្នុង​អាហារ ពិសេស​ពពួក​បាយ​ស មាន​សារធាតុ​ស្ករ ដែល​ត្រូវ​បាន​ស្រូប​ចូល​​ទៅ​ក្នុង​ឈាម​យ៉ាង​រហ័ស ហើយ​ជាតិ​ស្ករ​នេះ អាច​ធ្វើ​ឲ្យ​លំពែង​ ធ្វើ​ការ​កាន់​តែ​ខ្លាំង​ជាង​មុន។ នៅ​ពេល​ដំណើរ​អាការៈ​បែប​នេះ កើត​ឡើង​ញឹក​ញាប់ គឺ​ធ្វើ​ឲ្យ​លំពែង​​​ផលិត​​អាំងស៊ុយលីន​មាន​គុណភាព​កាន់​តែ​ខ្សោយ ជា​ហេតុ​ធ្វើ​ឲ្យ​រាង​កាយ​ងាយ​ស្រូប​ជាតិ​ស្ករ។ ដោយ​ឡែក​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ច្រើន បង្ក​​ឲ្យ​​​ខូច​ក្រលៀន​បាន ជា​ហេតុ​ធ្វើ​ឲ្យ​ ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង។ បើ​តាម​ លោក Gan Kim Yong ​​​រដ្ឋ​មន្ត្រី​​​​ក្រសួង​សុខាភិបាល​សឹង្ហបុរី​ បាន​​ឲ្យ​ដឹង​ថា ត្រឹម​តែ ជំងឺ​ទឹក​នោម​ផ្អែម​មួយ​មុខ អាច​ធ្វើ​ឲ្យ​រដ្ឋ​សឹង្ហបុរី​ត្រូវ​ចាយ​លុយ​​គិត​ជា​លុយ​ដុលា្លរ​អាមេរិក​ ប្រមាណ ១​ប៊ី​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ចំណាយ​ដោះ​ស្រាយ​បញ្ហា​នេះ។ អត្ថបទពាក់ព័ន្ធ៖ ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង ខែភ្ជុំបិណ្ឌ សម្បូរបាយដំណើបណាស់! នេះអត្ថប្រយោជន៍បាយដំណើបចំពោះសុខភាព គួរ​រំលឹក​ដែរ​ថា បាយ​ស​ត្រូវ​បាន​ចាត់​ទុក​ថា ជា​អាហារ​ពេញ​និយម​ជាង​គេ​បំផុត​ មិន​អាច​ខ្វះ​បាន​ […]


អាហារូបត្ថម្ភ

ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង

ដោយសារ​ស្រុកខ្មែរយើង ញ៉ាំបាយ​ប្រចាំថ្ងៃ ដូច្នេះ​យើងច្បាស់​ជាដឹង​ហើយ​ថា ក្រោយ​ញ៉ាំបាយ​រួច យើង​ងងុយ​គេង​ខ្លាំង ពេលខ្លះត្រូវ​រកកន្លែង​គេងថ្ងៃ​បន្ដិច​សិនទើបបាន។ នេះដោយសារ​ក្នុង​បាយ មាន​សមាសធាតុ Glycemic យ៉ាងច្រើន។ ប៉ុន្ដែ ក្រៅពី​បាយ នៅមាន​អាហារ​មួយចំនួន​ទៀត ​ធ្វើ​ឲ្យ​យើង​ងងុយគេង បើកភ្នែក​សឹងមិន​រួច​នោះទេ ក្រោយ​ញ៉ាំរួច។ ១- ផ្លែចេក ជាតិស្ករ ប៉ូតាស្យូម និង​ម៉ាញេស្យូម នៅក្នុង​ផ្លែចេក បាន​ផលិត Tryptophan ចូលទៅ​ក្នុង​ខួរក្បាល បណ្ដាល​ឲ្យ​យើង​ងងុយគេង។ ២- ត្រីសម្បូរខ្លាញ់ អាស៊ីដ ដែលមាន​នៅក្នុង​ត្រីសាលម៉ុន ធូណា និង​ត្រីសម្បូរ​ខ្លាញ់​ផ្សេងទៀត ជំរុញ​ការ​ផលិត​អ័រម៉ូន Melatonin ដែល​ជា​អ័រម៉ូន​កំណត់​ការគេង។ ក្រោយ​ញ៉ាំ​ពពួក​ត្រីសម្បូរ​ខ្លាញ់ វាជួយ​បន្ថយ​កម្រិត​អ័រម៉ូន​ស្ត្រេស​ក្នុង​ឈាម និង​ធ្វើឲ្យ​យើង​ងងុយគេង។ ៣- ផ្លែឈើរី ផ្លែឈើរី មានបរិមាណ Melatonin យ៉ាងច្រើន បើយើង​ញ៉ាំ​ផ្លៃឈើរី ១ដៃ មិនអីទេ តែ​បើយើង​ផឹក​ទឹកផ្លែឈើរី ១​កែវវិញ យើង​នឹង​ងងុយគេង​យ៉ាងខ្លាំង។ ៤- គ្រាប់ Almonds គ្រាប់ Almonds នេះ សម្បូរដោយ Tryptophan ដែល​ជាប្រភេទ​អាមីណូអាស៊ីដ ផលិត​អ័រម៉ូន Melatonin។ ជាងនេះទៅទៀត គ្រាប់ […]


អាហារូបត្ថម្ភ

ចង់ឲ្យខួរក្បាលមានសុខភាពល្អ ពិសេសក្មេងៗ អូមេហ្គា ៣ សក្តិសមបំផុត

ធ្លាប់​តែឮ​គេ​ថា អូមេហ្គា ៣ ល្អខ្លាំង ប៉ុន្តែ​គ្នា​យើង​ខ្លះ ពិសេស​ប៉ាម៉ាក់ ​មាន​កូន​តូច​ៗ នៅ​មិន​ទាន់​ស្គាល់​ច្បាស់​ពីសារធាតុ​ពិសេស​នេះនៅឡើយ។ អូមេហ្គា ៣ ត្រូវ​គេ​ជឿថា ពិត​ជា​ល្អ​ខ្លាំង​ចំពោះ​សុខភាព​ខួរ​ក្បាល ទាំងចាស់​ទាំងក្មេង ហេតុនេះទើប​ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ពី​គុណ​ប្រយោជន៍​របស់ អូមេហ្គា ៣ ល្អ​ម៉េចខ្លះ? រក​នៅ​ណា​បាន? ឲ្យ​គ្នា​យើង​បាន​ដឹង​ទាំង​អស់​គ្នា។ ១- អត្ថប្រយោជន៍​អូមេហ្គា ៣ អូមេហ្គា ៣ (Omega-3)  ​ជាអាស៊ីដ​ខ្លាញ់​ដ៏​ល្អ អាច​លើក​កម្ពស់​​ភ្នាស​ខួរ​ក្បាល និងបង្កើត​កោសិកា​ខួរ​ក្បាល​ថ្មីៗ អាច​ជួយយើង​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​បញ្ហា​ផ្លូវ​ចិត្ត​ ដូច​ជា ​ការ​បាក់​ទឹក​ចិត្ត ​វង្វេងវង្វាន់ ដោយ​ជំរុញឲ្យ​​មាន​ស្មារតី​ល្អ និងបង្កើន​ការ​ចងចាំ។ យ៉ាងណាក៏​ដោយ អ្នក​វិទ្យាសាស្ត្រ​​ជឿ​ថា​ មាន​មនុស្ស​ពេញ​វ័យ​ជា​ច្រើន ​បាន​ធំ​​លូតលាស់​មក ​ដោយមាន​បញ្ហា​ខ្វះ​អាស៊ីដ​ខ្លាញ់​អូម៉េហ្កា ៣​ នេះឯង ហើយ​បញ្ហា​កង្វះ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ គឺ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​បេះដូង ជំងឺមហារីក រលាក​សន្លាក់ និងជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត។ ២- ប្រភព​​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ អាច​រក​បាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣​ ក្នុង​រុក្ខជាតិ និងសាច់​សត្វ ខណៈគ្រាប់​ធញ្ញជាតិ​​កែច្នៃ​ហើយ ឬ​ក៏​ប្រេង​របស់​វា […]


អាហារូបត្ថម្ភ

រដូវបុណ្យទានជួបជុំបងប្អូន កុំផឹកច្រើនពេក ព្រោះប៉ះពាល់ដល់រាងកាយយើងខ្លាំង

ឲ្យ​តែមាន​ពិធី​បុណ្យទាន បាន​ឈប់សម្រាក មានគ្នា​យើង​មួយ​ចំនួន តែងតែ​ជួបជុំ​បងប្អូន ឬ​ពួកម៉ាក​ចាស់ៗ ដើម្បី​ញ៉ាំអាហារ ឬផឹកស្រា​ជាមួយ​គ្នា ដោយ​ខ្លះ​ផឹកតិចតួច​ទេ តែ​ខ្លះទៀត ផឹកច្រើន​ណាស់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។ ខាងក្រោមនេះ ជាផលប៉ះពាល់​នៃ​គ្រឿងស្រវឹង​លើ​រាងកាយ​របស់​យើង៖ ១. ការំលាយអាហារ និង​ក្រពេញ Endocrine ការផឹកស្រា​ច្រើន អាច​បណ្ដាល​ឲ្យ​អង់ហ្ស៊ីម​រំលាយ​អាហារ​មាន​សកម្មភាព​ខុសប្រក្រតី។ ការកកើត​អង់ហ្ស៊ីម​ច្រើន អាច​បណ្ដាល​ឲ្យ​រលាក​លំពែង (Pancreatitis)។ ការរលាក​លំពែង អាច​មាន​ស្ថានភាព​យូរ និង​បង្ក​ផលវិបាក​ជាច្រើន។ ២. ការខូចសរីរាង្គ​ដោយសារ​រលាក សួត ជាសរីរាង្គ​មួយ ជួយ​បំបែក និង​បណ្ដេញ​សារធាតុ​បង្ក​គ្រោះថ្នាក់​ចេញពី​រាងកាយ​របស់​យើង ដោយរួមមាន​ទាំង គ្រឿងស្រវឹង​ផងដែរ។ នៅពេល​គ្រឿងស្រវឹង បង្ក​ការ​ប៉ះពាល់​កាន់យូរ វា​បណ្ដាល​ឲ្យ​រលាក​សួត​​រ៉ាំរ៉ៃ និង​កើត​ជំងឺ​សួត។ ជាង​នេះ​ទៅ​ទៀត នៅពេល​សួត​ខូច​ហើយ វា​បាត់បង់​សមត្ថភាព​ក្នុង​ការ​បណ្ដេញ​សារធាតុ​ពុល​ចេញ​ពី​រាងកាយ ហើយ​បណ្ដាល​ឲ្យ​សារធាតុ​ពុល កកើត និង​ស្ថិតនៅ​ក្នុង​រាងកាយ​របស់​យើង។ ៣. ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល ការផឹក​ស្រា ឬគ្រឿងស្រវឹង​ច្រើន ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល ហើយ​វា​កាត់បន្ថយ​ទំនាក់ទំនង​រវាង​ខួរក្បាល និង​រាងកាយ។ ជាងនេះទៅទៀត វាបណ្ដាល​ឲ្យ​ខួរក្បាល​របស់​យើង បាត់បង់​ការចងចាំ និង​កាត់​បន្ថយ​សមត្ថភាព ដើម្បី​គិត​ឲ្យ​បាន​ច្បាស់លាស់ និង​សមហេតុផល។ បើសិន​ធ្ងន់ធ្ងរ គ្រឿងស្រវឹង អាច​ធ្វើ​ឲ្យ​ខួរក្បាល​របស់​យើង ខូចមុខងារ​ជា​អចិន្ត្រៃយ៍​តែម្តង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង […]


អាហារូបត្ថម្ភ

អត្ថប្រយោជន៍បាយដំណើបចំពោះសុខភាព ចែកគ្នាដឹង

ចាប់តាំង​ពី​ពាក់កណ្ដាល​ខែ​កញ្ញាមក ពលរដ្ឋ​ទូទាំង​ប្រទេស​យើង បាន​ចូលរួម​ពិធី​កាន់​បិណ្ឌ​ជាបន្ដបន្ទាប់ ហើយ​បាយដំណើប ជា​អាហារ​បែប​ប្រពៃណី​មួយ​ប្រភេទ ដែល​បងប្អូន​យើង​តែងតែ​រៀបចំ មិន​ដែល​ខាន​នោះទេ ដើម្បី​យក​ទៅ​វត្ត ក៏ដូច​ជា​ញ៉ាំ​នៅ​តាម​គ្រួសារ​នីមួយៗ​ផងដែរ។ តែ​តាមពិត​ទៅ​បាយដំណើប (Sticky Rice or Glutinous Rice) មិនមែន​មាន​តែនៅ​ស្រុក​ខ្មែរ​យើង​ទេ វា​មាននៅ​តាម​ប្រទេស​​អាស៊ី​ជាច្រើន ដោយ​ស្រូវ​ដំណើប​អាច​ដាំដុះ​ទាំង​នៅ​តំបន់​ទំនាប និង​ខ្ពស់រាប ហើយ​សូម្បីតែ​ជនជាតិ​ជប៉ុន ក៏​យក​បាយ​ដំណើប​នេះ ទៅ​ប្រើ​ក្នុង​មុខម្ហូប Sushi ផងដែរ។ បាយដំណើប មាន​ក្លិន​មិនខុស​ពីបាយ​ប្រភេទ​ផ្សេង​ទៀត​ប៉ុន្មាន​ទេ ប៉ុន្ដែ​វាមាន​លក្ខណៈ​ស្អិត​ជាង​បាយ​ប្រភេទ​ផ្សេងទៀត ដោយសារ​វា​មាន​សមាសធាតុ​គីមី Amylopectin យ៉ាងច្រើន។ នៅ​ក្នុង​បាយ​ដំណើប មាន​សារធាតុ​បំប៉ន​ជាច្រើន ដូចជា ប្រូតេអ៊ីន វីតាមីន B ម៉ាញេស្យូម សង្គសី សេឡេញ៉ូម ទង់ដែង និង​ជាតិ​កាកសរសៃ ហើយ​សឹងតែ​គ្មាន​ជាតិ​កូលេស្ដេរ៉ូល និង​ខ្លាញ់។ បើនិយាយ​ពី​អត្ថប្រយោជន៍​បាយ​ដំណើប​ចំពោះ​សុខភាព​វិញ រួមមាន៖ ១. ប្រឆាំង​ជំងឺ​រ៉ាំរ៉ៃ សេឡេញ៉ូម វីតាមីន និង​សារធាតុ​រ៉ែ ក្នុង​បាយ​ដំណើប ជួយ​ជំរុញ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម នៅ​ក្នុង​រាងកាយ ដែល​វា​អាច​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​រ៉ាំរ៉ៃ និង​កាត់បន្ថយ​ស្ត្រេស នៅ​ក្នុង​រាងកាយ។ ២. ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម ជាតិ​កាក​សរសៃ នៅ​ក្នុង​បាយ​ដំណើប អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ […]


អាហារូបត្ថម្ភ

អំបិលមានប៉ុន្មានប្រភេទ? ការប្រើប្រាស់ខុសគ្នាម៉េចខ្លះ?

​អំបិល ជា​គ្រឿង​ផ្សំ​មួយ​ក្នុង​ចំណោម​គ្រឿង​​ផ្សំ​ចាំ​បាច់​​ជា​ច្រើន ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​ចម្អិន​អាហារ។ ប៉ុន្តែ​គ្នា​យើង​តិច​ណាស់ ដឹង​ពី​ប្រភេទ​អំបិល​​អស់ និង​ការ​ប្រើ​ប្រាស់​ទៅ​តាម​ប្រភេទ​នីមួយៗជាដើម។ ដឹង​ពីប្រភេទ​អំបិល និង​វិធី​ប្រើ​ឲ្យ​ចំ​គោល​ដៅ អាច​ជួយ​ឲ្យ​អាហារ​មាន​រសជាតិឆ្ងាញ់ សុខភាព​ក៏​ល្អ។ ហេតុ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​អំពី​ប្រភេទ​អំបិល​ទាំង​អស់ ក៏​ដូច​ជា​វិធី​ប្រើ​ប្រាស់​ឲ្យ​ចំ​ប្រភេទ​នីមួយៗ។ ១- អំបិលអ៊ីយ៉ូត អំបិល​ប្រភេទ​នេះ យើង​និយម​​យក​មក​ប្រើ​ច្រើន​ជាង​គេ។ សព្វ​ថ្ងៃ​នេះ​ រោង​ចក្រ​ផលិត​អំបិល​ជា​ច្រើន ផ្ដោត​សំខាន់​លើ​ការ​ផលិត​អំបិល​លាយ​ជា​មួយ​ជាតិ​អ៊ីយ៉ូត ដែល​គេ​ហៅ​ថា​អំបិល​អ៊ីយ៉ូត។ ជាតិ​អ៊ីយ៉ូត​ អាច​ប្រឆាំង​ជាមួយ​ជំងឺទាក់​ទង​ជាតិអ៊ីយ៉ូត​មួយ​ចំនួន ដូច​ជា​ ជំងឺ​ខ្សោយមុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត​ (Hypothyroidism) ​ជា​ដើម។ ​បើ​យើង​មិន​​ចង់​ញ៉ាំ​អំបិល​ច្រើន​ពេក អាច​ញ៉ាំ​សារាយ​សមុទ្រ​ជំនួស​ ដោយ​សារ​សារាយ ​​ក៏​មាន​ផ្ទុក​ជាតិ​អ៊ីយ៉ូត​ច្រើន​ដែរ។ ២- អំបិលសមុទ្រ អំបិល​សមុទ្រ ​ផលិត​ឡើង​ដោយ​ការ​រំហួត​ទឹក​សមុទ្រ វា​ស្រដៀង​គ្នា​ជាមួយ​អំបិល​ធម្មតា​ដែរ ប៉ុន្តែ​អំបិល​ប្រភេទ​នេះ​ សម្បូរ​ដោយ​សារធាតុ​សូដ្យូម​ក្លរួ។ ក្នុង​ទឹក​សមុទ្រ​ មាន​ផ្ទុក​ជាតិ​រ៉ែ​ជា​ច្រើន ​រួម​មាន​ សង្កសី ប៉ូតាស្យូម និង​ពពួក​អ៊ីយ៉ុង​ សុទ្ធ​សឹងជាសារធាតុ​សំខាន់​ៗ​ ជួយ​ដល់​រាង​កាយ​​យើង។ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ការ​បំពុល​ក្នុង​ទឹក​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​មា​ន​ផ្ទុក​សារធាតុ​លោហៈ​ខ្លះ​ៗ​ដែរ ហេតុនេះ​ធ្វើ​ឲ្យ​​យើង​ប្រៀប​ធៀប ឃើញ​ថា​​អំបិល​សមុទ្រ​គ្រើម​ជាង​អំបិល​អ៊ីយ៉ូត ​រាង​ប្រៃ​ជាងបន្តិច​​ ​អាច​ធ្វើ​ឲ្យ​ម្ហូបប្រៃ​ខ្លាំង ​​បើប្រើ​​ជ្រុល​ដៃ​បន្តិច។ ​៣- អំបិលហិម៉ាល័យពណ៌ផ្កាឈូក អំបិល​ហិម៉ា​ល័យ មាន​ពណ៌​ផ្កា​ឈូក​ ដោយ​សារ​តែ​វា​មាន​ជាតិ​ដែក​អុកស៊ីត ដែលសារធាតុ​ច្រែះ។ […]


អាហារូបត្ថម្ភ

ត្រប់ ទំពាំង បន្លែពេញនិយមនៅខ្មែរ ត្រូវវេជ្ជបណ្ឌិតអាមេរិកជឿថាមានប្រយោជន៍ខ្លាំង

​វេជ្ជបណ្ឌិត​​​​​សញ្ជាតិ​អាមេរិកាំង ដើម​កំណើត​អាស៊ី លោក​ William Li និង​ជាកវី​និពន្ធ​​សៀវភៅ​​សុខភាព​ដ៏​ល្បី “EAT to BEAT DISEASE​” បាន​ណែ​នាំ អាហារ​មួយ​ចំនួន​​ មាន​គុណ​ប្រយោជន៍ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ មាន​ទាំង ប្រព័ន្ធ​ភាពស៊ាំ ជាលិកា បាក់តេរី​ល្អ​​ក្នុង​ពោះ​វៀន និង​សរសៃ​ឈាម រួមទាំង​ DNA ទៀត​ផង។ អាហារ​ល្អៗ​ទាំង​នេះ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ក្នុងអត្ថបទ​ខាង​ក្រោម។ ១- ប្រេងអូលីវ ​ប្រេង​អូលីវ​ធម្មជាតិ​ ជា​​សមាសធាតុ​​​ជីវ​សកម្ម​មួយ ជំរុញ​ប្រព័ន្ធ​ស៊ាំ​​ក្នុង​រាង​កាយ​ប្រសើរ​ឡើង និង​ជួយ​បន្ថយបញ្ហា​ងាយអាលែកហ្ស៊ី ក្នុងរាង​កាយ។ ការ​សិក្សា​ជា​ច្រើនបាន​បង្ហាញ​ថា ពពួក​​សមាស​ធាតុ​ជីវ​សកម្ម​ ក៏​ជួយ​បន្ថយ​​ការ​លូត​លាស់​​កោសិកាអាក្រក់ ​ពិសេស កោសិកាមហារីក​ដុសន់​តែម្តង​។ ២- ទំពាំង​ ទំពាំង ជា​​អាហារ​​ពេញ​និយមខ្លាំងសម្រាប់ពលរដ្ឋ​ខ្មែរ​​​ គឺសម្បូរ​​ជាតិ​​​សរសៃ​ខ្ពស់ ​ពិសេស​មាន​សមាស​ធាតុ​ជីវ​សកម្ម ​​អាច​​ទាក់​ទាញ​​បាក់តេរី​ល្អ​នៅ​​ក្នុង​ពោះ​វៀន ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ ៣- កាហ្វេ តាម​ការ​សិក្សា​ជាច្រើន ភេសជ្ជៈប្រភេទនេះ មាន​ទាំង​​គុណ​សម្បត្តិ​ និង​គុណវិបត្តិ​។ ប៉ុន្តែ​បើ​និយាយ​ពី​គុណ​សម្បត្តិ ភេសជ្ជៈ​រសជាតិ​ល្វីង​មួយ​នេះ មាន​សមាសធាតុ​ជីវសកម្ម ​អាច​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​សារ​​ជំងឺ​បេះដូង​​។ ពិសេស​ជាង​នេះ​ ជួយ​​រាង​កាយ​ប្រឆាំងការ​កកើត​ដុំ​សាច់​មហារីក​។ ៤- ផ្លែ​ត្រប់ សំបក​ពណ៌​ស្វាយ​​​ផ្លែ​ត្រប់ សម្បូរ​ទៅ​ដោយ​ អាស៊ីដ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ