អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ដឹងអត់ នំសែនព្រះខែ ធ្វើឲ្យយើងធាត់កម្រិតណា?

ដោយ​សារ​​បងប្អូន​ខ្មែរ​យើង មានជាប់​ខ្សែ​ស្រឡាយ​កាត់ចិន​ច្រើន នាំ​ឲ្យទំនៀមទម្លាប់​សែន​នំ​ព្រះ​ខែ​របស់​ជនជាតិចិន តែងឃើញ​មាន​ពលរដ្ឋ​ខ្មែរនាំ​គ្នា​ប្រារព្ធជា​ហូរ​ហែរ មាន​ទាំង​ការ​ជួបជុំ​គ្រួសារ ញ៉ាំបាយ​ល្ងាច និង​សែន​ព្រះខែ នៅពេល​យប់។ ច្បាស់​ណាស់ គ្នា​​យើងដែល​គ្រួ​សារ​ប្រកាន់​ភ្ជាប់ទំនៀម​ទម្លាប់​នេះ ភាគ​ច្រើន​ចូលចិត្ត​ញ៉ាំ​នំសែនព្រះខែមិន​ខាន។ ប៉ុន្តែគួរដឹង​ផង នំសែន​ព្រះខែ ជា​នំ​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ មាន​កាឡូរី​ខ្ពស់ ងាយ​ធ្វើ​ឲ្យ​យើង​ធាត់​ខ្លាំង ពិសេស​ប៉ះ​ពាល់​សុខភាពខ្លាំង ​បើ​​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែមទៀត​នោះ។ ខាងក្រោម​នេះ ជា​កម្រិត​កាឡូរី តាម​ប្រភេទ​នំ និង​ប្រៀប​ជា​មួយ​អាហារ​ដទៃ​ទៀត៖ - នំ​ស្នូល​គ្រាប់ឈូក មាន ៧១៦កាឡូរី ច្រើន​ជាង​ភ្លៅមាន់​បំពង ៥​ភ្លៅ​ ទៅទៀត ដែល​មាន​ត្រឹម​ប្រមាណ ៦០០ ​កាឡូរីប៉ុណ្ណោះ។ - នំស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​មួយ មាន ៧៩០​កាឡូរី ច្រើន​ជាង​គុយទាវ​ឆា ១ចាន​ ទៅទៀត ដែល​មាន​ត្រឹម ៧៤១ កាឡូរី។ - នំស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​ពីរ មាន ៨៩០​កាឡូរី ច្រើនជាង​បាយ​ព្រឹក ២​ចាន​ ទៅ​ទៀត ដែលមាន​ត្រឹម​ប្រមាណ ៨០០​កាឡូរី។ បើប្រៀបធៀប ការ​ញ៉ាំ​នំសែន​ព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​ពីរ ​ដូចញ៉ាំ​ស្ករ ៤៥​ ស្លាបព្រា​កាហ្វេ​អ៊ីចឹង។ បើនិយាយ​ពី​ជាតិខ្លាញ់​ […]


អាហារូបត្ថម្ភ

មានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក អាហារទាំងនេះល្អខ្លាំង

ជំងឺ​ស្លេក​ស្លាំង​ឧស្សាហ៍​កើត​មានជាង​គេ គឺ​​ដោយ​សារ​ខ្វះ​ជាតិ​ដែក​ ជំងឺ​ស្លេក​ស្លាំង​ប្រភេទ​នេះ មិន​ជា​ធ្ងន់ធ្ងរ​ទេ។ យើង​អាច​ព្យាបាល​បាន  ដោយ​ញ៉ាំ​អាហារ​បំប៉ន និង​អាហារសម្បូរ​ជាតិ​ដែកទៅ​បាន​ហើយ។ អត្ថបទ​នេះ នឹង​ប្រាប់​ពី​អាហារ​ខ្លះៗ​សម្បូរ​ជាតិ​ដែក សក្តិសម​សម្រាប់​អ្នកមាន​ជំងឺ​ស្លេក​ស្លាំង​ប្រភេទ​នេះ។ ១- ​ជាតិ​ដែក​ជា​អ្វី? ជាតិ​ដែក ជាសារធាតុ​រ៉ែ​នៅ​ក្នុង​រាងកាយ ​ជា​ផ្នែក​មួយ​នៃ​ហេម៉ូក្លូប៊ីន (Hemoglobin) ដែល​ជា​សារធាតុ​នៅ​ក្នុង​កោសិកា​ឈាម​ក្រហម​ ​នាំ​ឈាម​មាន​អុកស៊ីហ្សែន ​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ។ ហេម៉ូក្លូប៊ីន​ មិន​អាច​បង្កើត​បាន​ទេ បើ​រាងកាយយើង​ខ្វះ​ជាតិ​ដែក​ បណ្ដាល​ឲ្យ​យើង​មាន ស្លេកស្លាំង នេះ​ឯង។ ជំងឺ​ស្លេកស្លាំងប្រភេទ​នេះ ​កើតឡើង​នៅ​ពេល​រាង​កាយ​ផលិត​ហេម៉ូក្លូប៊ីន​មិន​គ្រប់គ្រាន់ ដោយ​កង្វះ​នូវ​ជាតិ​ដែក​ វីតាមីន​សំខាន់​មួយ​ចំនួន ​និង​កត្តា​មួយចំនួន​ទៀត។ ក្នុង​ករណី​ខ្លះ យើង​​អាច​មាន​រោគ​សញ្ញា​ ដូចជា​ អស់​កម្លាំង​ ឆាប់​ខឹង​ ដង្ហើម​ខ្លី​ សន្លប់​ដោយ​គ្មាន​អុកស៊ីហ្សែន​គ្រប់​គ្រាន់​ក្នុង​ឈាម។ ២- គុណ​សម្បត្តិ​នៃ​ជាតិ​ដែក មុខងារ​សំខាន់ជាតិដែក​ គឺ​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​កោសិកា​ពេញ​រាងកាយ និង​​ជា​ធាតុ​ផ្សំ​ចម្បង​ ដែល​ដឹក​ជញ្ជូន​អុកស៊ីហ្សែន​ពី​សួត ​ទៅ​គ្រប់​ផ្នែក​នៃ​រាងកាយ ខណៈ​ថ្លើម ​និង​សាច់ដុំ​ ​ជា​កន្លែងស្តុក​ទុក​​ជាតិ​ដែកនេះ។ ជាតិ​ដែក ​មាន​ច្រើន​នៅ​ក្នុង​អាហារ ដោយ​ចែក​ចេញ​ជា ២​ទម្រង់ ដូចជា ជាតិ​ដែក​ទម្រង់ Haem​ មាន​ផ្ទុក​នៅ​ក្នុង​សាច់​សត្វ​ ដូចជា​ ត្រី ​និង​សាច់​សុទ្ធ​ចំណែក​ជាតិ​ដែកទម្រង់ Non-haem ​ភាគ​ច្រើន​មាន​នៅ​ក្នុង​សណ្ដែក​ និង​បន្លែ​បៃតង។ រាងកាយ​ស្រូប​យក​ជាតិ​ដែក​ Haem​ […]


អាហារូបត្ថម្ភ

ផឹកតែ ជួយដល់សុខភាពខួរក្បាល

យើង​ភាគច្រើន ប្រហែល​ជា​ចូលចិត្ត​ផឹក​កាហ្វេ ព្រោះវាជួយ​បំបាត់​ការ​ងងុយគេង និង​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ។ តែ​បើសិន​ ផឹក​កាហ្វេ​រាល់ថ្ងៃ ហើយ​ធុញ និង​ចង់ផ្លាស់ប្ដូរ​រសជាតិ​ភេសជ្ជៈ អាច​សាកល្បង​ផឹកតែ​បាន ព្រោះវា​ជួយ​ដល់​សុខភាព​ខួរក្បាល​​យើង មិន​ងាយ​ភ្លេចភ្លាំង។  នេះជា​ការ​អះអាង​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី។ អ្នកវិទ្យាសាស្ត្រ រកឃើញ​ថា អ្នក​ផឹកតែ យ៉ាងតិច ៤​ដង/សប្ដាហ៍ មាន​តំបន់​ជាច្រើន នៅ​ក្នុង​ខួរក្បាល ទំនាក់ទំនង​គ្នា​បាន​ល្អ បើ​ធៀប​នឹង​អ្នក​មិន​ផឹក​តែ។ លទ្ធផល​នេះ គឺ​តាមរយៈ​ការសិក្សា​លើមនុស្ស ៣៦​នាក់ ដោយ​ប្រមូល​ទិន្នន័យ​សុខភាព របៀបរបប​រស់នៅ និង​បញ្ហា​ផ្លូវចិត្ត​របស់​ពួកគេ។ ការសិក្សា​នេះ ធ្វើឡើង​ពី​ឆ្នាំ២០១៥-២០១៨។ សាស្ត្រាចារ្យ Feng Lei មកពី​ផ្នែក​ចិត្តសាស្ត្រ នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី បញ្ជាក់​ថា ការ​ផឹកតែ​ទៀតទាត់ អាច​ការពារ​ខួរក្បាល​មិន​ឲ្យ​មុខងារ​ធ្លាក់ចុះ តាម​ការវិវត្ត​វ័យ។ “នៅពេល​ការត​ភ្ជាប់គ្នា​រវាង​តំបន់​ខួរក្បាល​ជាច្រើន មាន​រចនាសម្ព័ន្ធ ដំណើរការ​ព័ត៌មាន អាច​ប្រព្រឹត្ត​​ទៅ​ប្រកប​ដោយ​ប្រសិទ្ធភាព”។ អត្ថបទពាក់ព័ន្ធ៖ ផឹកតែបៃតងរាល់ថ្ងៃ ជួយច្រើនទាំងសុខភាព និងសម្រស់ ពិសេសគេចផុតពីមហារីក ក៏មាន​ដែរ កាសិក្សា​ពីមុន បង្ហាញ​ថា ការ​ផឹកតែ ​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ដូចជា​ការ​ជួយ​លើក​កម្ពស់​អារម្មណ៍ និង​បង្ការ​ជំងឺ​បេះដូង។ ចំណែក​ការសិក្សា​មួយ​ទៀត ដោយ​សាស្ត្រាចារ្យ Feng Lei […]


អាហារូបត្ថម្ភ

វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង

វីតាមីន C ជា​ប្រភេទ​វីតាមីនល្អ​ខ្លាំងចំពោះ​សុខភាព ស្ទើរ​តែ​គ្រប់​មុខ​ងារ​ក្នុង​រាងកាយ។ វីតាមីន​ C ត្រូវ​គេ​ជឿ​​ថា អាច​ជួយ​ស្បែក​ ភ្លឺ​ស រលោង ការ​ពារ​ភាពចាស់យ៉ាង​មាន​ប្រសិទ្ធភាព។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​ទំនាក់​ទំនង​រវាងវីតាមីន C និង​សុខភាព​ស្បែក។ ១- ការ​ពិត​ពី​វីតាមីន C វីតាមីន C អាច​ជួយ​ថែរក្សា​សម្រស់ និង​បង្កើន​ចរន្ត​ឈាម​បាន ជួយបំផ្លាញ​អុក​ស៊ី​ហ្សែន​សកម្ម និង​ការពារ​ស្បែក​ពី​ភាព​ចាស់ ជួយ​បំបាត់ស្នាមអុត​ខ្មៅ និង​ពណ៌​ត្នោត​នៅ​លើ​ស្បែក និង​​ជួយ​អង់​ស៊ីម Tyrosinase ដើម្បី​កាត់​បន្ថយការ​ផលិត​ជាតិមេឡានីន។ វីតាមីន​ C មាន​នាទី​ជួយ​ស្បែក​ប្រឆាំង​រ៉ាឌីកាល់​សេរី​ ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់ និង​កាន់​តែ​ខ្មៅ។ ក្រៅ​ពី​នេះ ​ក៏អាច​​ជួយ​បង្កើន​បរិមាណ​ជាតិ​ស្ករ Glutathione និង​វីតាមីន​ E នៅ​ក្នុង​ខ្លួន​ផង​ដែរ ដែល​សារ​ធាតុ​ទាំង​ពីរ​នេះ​ ត្រូវ​​គេ​ស្គាល់​ថា​ ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម។ Glutathione អាច​ជួយ​ឲ្យ​ស្បែក​ផលិតសារធាតុ Pheomelanin ជំនួសសារធាតុ Eumelanin ហើយ​ជា​លទ្ធផល​ ធ្វើ​ឲ្យ​ស្បែក​​កាន់​តែ​ភ្លឺ​ថ្លា​ជាង​មុន។ វីតាមីន C ក៏​​ជួយ​ព្យាបាល​ស្នាម​ពី​របួស​បាន ឬ​ជួយ​ស្បែក​ឲ្យ​លូត​លាស់​មក​វិញ​បន្ទាប់​ពី​កើត​មុន មើល​ទៅ​ក្មេង​ជាង​វ័យ ទន់ និង​តឹង​ណែន​។ វា​ក៏​មាន​នាទី​បង្កើន​ការ​បញ្ចេញ​ខ្លាញ់​​ […]


អាហារូបត្ថម្ភ

ចូលចិត្តញ៉ាំបួស ជាមូលហេតុកើតជំងឹបាក់ទឹកចិត្ត?

ទម្លាប់​ញ៉ាំ​អាហារា​បួស អត់​ញ៉ាំ​សាច់ ពិត​ណាស់​ គឺ​​ល្អ​សម្រាប់​សុខភាព ត្រូវ​គេ​ណែនាំ​ជា​រឿយៗ ប៉ុន្តែ​គ្រប់​យ៉ាង​បើ​មាន​គុណ​សម្បត្តិ ក៏​មាន​គុណ​វិបត្តិ​ដែរ ហើយ​រឿង​ញ៉ាំ​អាហារ​មួយ​ក៏​ដូច​គ្នា។ ​កង្វះ​អាហារូបត្ថម្ភ​ ដោយ​សារ​មិន​មាន​សាច់សោះ​ក្នុងរបប​អាហារ​ អាច​នឹង​បណ្តាល​មាន​បញ្ហា​ច្រើន​ដល់​រាងកាយ​យើង ក្នុង​នោះ​ បញ្ហា​បាក់​ទឹក​ចិត្ត ក៏​មាន​ទំនាក់​ទំនង​ជា​មួយ​ការ​ញ៉ាំ​អាហារ​បួស​ដែរ។ ១- ​ញ៉ាំ​អាហារបួស​ និង​បញ្ហាកង្វះវីតាមីន B12 គ្នា​យើង​ចូល​ចិត្ត​​ញ៉ាំ​បួស ​ងាយ​នឹង​មាន​បញ្ហា​កង្វះ​វីតាមីន​ B12 ជាងគ្នា​យើង​មាន​ទម្លាប់​អាហារ​ធម្មតា។ ​វីតាមីន B12 ជា​វិតាមីន​ដ៏សំខាន់ ​ក្នុង​ការ​ផលិត​សារធាតុ​គីមី​ជា​ច្រើន​សម្រាប់​ខួរ​ក្បាល​យើង មាន​ឥទ្ធិពល​លើ​ស្មារតី ​និង​មុខ​ងារ​ខួរ​ក្បាល​ផ្សេង​ទៀត​។ វីតាមីន B12 ត្រូវ​ញ៉ាំ​រៀង​រាល់ថ្ងៃ​ ដោយ​សារ​តែ​ខ្លួន​យើង​ មិន​អាច​ផលិត​បានវី​តាមីន​នេះ​ដោយ​ខ្លួន​ឯង​ឡើយ។ វីតាមីន B12 សម្បូរ​​នៅ​ក្នុង​សាច់​ក្រហម សាច់​ត្រី និង​គ្រឿង​ក្នុង​សត្វ ហើយ​អាហារ​​ទាំង​នេះ ​មិន​មែន​ជា​អាហារ​សម្រាប់អ្នកញ៉ាំ​​បួស​នោះ​ឡើយ ជា​ហេតុ​នាំ​ឲ្យ​បញ្ហា​​កង្វះ​វីតាមីន B12 ចំពោះ​អ្នក​ញ៉ាំ​បួស តែង​តែ​ចៀស​មិនផុត។ កង្វះ​វីតាមីន​ អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ ដូច​ជា​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ (ក្រពះ ពោះ​វៀន) ជា​ដើម។ អត្ថបទ​ពាក់​ព័ន្ធ៖ របបអាហារ​គ្មាន​ជាតិសាច់ អាចប៉ះពាល់ខួរក្បាល ពិសេសអំឡុងពេលពពោះ? អាហារ​ ១០ ប្រភេទ ប៉ូវខួរក្បាល និងផ្តល់ថាមពលខ្លាំង ២- ទំនាក់​ទំនងរវាង​ញ៉ាំ​បួស​ និង​ជំងឺ​បាក់ទឹក​ចិត្ត ទោះ​បី​ជា​គេ​មិន​ទាន់ដឹង​​ច្បាស់​ក៏ដោយ តែ​ទំនាក់​ទំនង​រវាង​បញ្ហា​កង្វះ​វីតាមីន B12 ជាមួយ ​អាហារ​បួស នៅ​តែ​មាន​។ ក្នុងឆ្នាំ ២០០៥ អត្ថបទ​មួយ​បាន​ចុះ​ផ្សាយ​ក្នុងទស្សនាវដ្តី Journal of […]


អាហារូបត្ថម្ភ

គេប្រាប់ថា ផ្លែល្មើរញ៉ាំទៅរាងស្អាត សុខភាពល្អ ដោយសារមូលហេតុអីទៅ?

គ្នា​យើង​ខ្លះប្រហែលអត់ដឹង​ថា ផ្លែ​ល្មើរ​ ត្រូវ​គេស្គាល់តាំង​ពី ៤០០០ឆ្នាំ មុន​គ្រិស្តសករាជម្ល៉េះ ហើយ​ជឿ​ថា ផ្លែ​ឈើ​នេះ សក្តិសម​បំផុត​សម្រាប់​គ្នា​យើង​ចង់​តម​អាហារ ជួយ​ថែ​រាងបាន​ស្អាត ថែម​ទាំង​សុខភាព​ល្អ​ទៀត។ ជំនឿនេះពិតដែរអត់? ចុះ​វិទ្យាសាស្ត្រ​និយាយថា​ម៉េច​ខ្លះ?​ ១- អត្ថ​ប្រយោជន៍​នៃ​ផ្លែ​ល្មើរ​សម្រាប់​សុខភាព – ប្រភព​នៃ​សារ​ធាតុ​រ៉ែ៖ ផ្លែ​ល្មើរ សម្បូរ​ទៅ​ដោយ​ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម ដោយ​ប៉ូតាស្យូម ​មាន​នាទី​ជួយ​ដល់​កោសិកា ជាលិកា និង​សរីរាង្គ​នៅ​ក្នុង​រាង​កាយ ខណៈប៉ូតាស្យូម​ ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ ក្នុង​ការ​ថែរក្សា​មុខ​ងារបេះ​ដូង និង​ជួយ​ដល់​ការ​កន្រ្តាក់​សាច់​ដុំ។ លើស​ពី​នេះ​ ប៉ូតាស្យូម ​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់ ដូច្នេះ​វា​អាច​បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង​បាន ឯ​ម៉ាញ៉េស្យូម ​ត្រូវ​ការ​ជា​ជំនួយ​ ដើម្បី​ផលិត​ថាម​ពល។ ម៉ាញ៉េស្យូម​ ក៏​មាន​នាទី​បង្កើត​រចនា​សម្ព័ន្ធ​ឆ្អឹង និង DNA ជួយ​ដល់​ការ​ដឹក​ជញ្ជូន​កាល់​ស្យូម និង​ប៉ូតាស្យូម​ ទៅ​កោសិកា ​រក្សា​ចង្វាក់​បេះ​ដូង និង​ការ​កន្ត្រាក់​សាច់​ដុំ។ រាងកាយ​យើង​ជា​ធម្មតា ​ត្រូវ​ការ​កម្រិត​​ម៉ាញ៉េស្យូម ៣០០ មិលី្លក្រាម និង​ប៉ូតាស្យូម ៤៧០០ មិលី្លក្រាម/ថ្ងៃ ខណៈប្រមាណ ១៥០ក្រាម មាន​ប៉ូតាស្យូម ៩៦៤ មិលី្លក្រាម និង​ម៉ាញ៉េស្យូម ៦៣ មិលី្លក្រាម។ – ជា​ប្រភព​នៃ​ជាតិ​សរសៃ៖ ជាតិ​សរសៃ […]


អាហារូបត្ថម្ភ

ក្រូចថ្លុង មានគុណប្រយោជន៍ច្រើន តែក៏មានគុណវិបត្តិដែរ!

ដូច​​ធ្លាប់​ប្រាប់​ជា​រឿយៗ​  ផ្លែ​ឈើ​មាន​ប្រយោជន៍​ណាស់​ចំពោះ​សុខភាព​យើង គ្រាន់​តែ​គុណ​ប្រយោជន៍របស់​ផ្លៃ​ឈើ​នីមួយៗ អាច​ខុសៗ​គ្នា​ ខណៈ​ “Hello គ្រូពេទ្យ” ណែនាំ​​ពី​ផ្លែ​ឈើ​​មួយ​ចំនួន​រួច​មក​ហើយ​ដែរ។ យ៉ាង​ណា ត្រូវ​ចាំ​ផង អ្វី​ក៏​ដោយ មាន​គុណ​សម្បត្តិ ត្រូវ​តែ​មាន​គុណ​វិបត្ត ហើយអត្ថបទនេះ​ ​យើង​នឹង​បានយល់​ពី​គុណ​ប្រយោជន៍ក្រូចថ្លុង​ក្រហម ក៏​ដូច​ជា​ផល​ប៉ះ​ពាល់​ជា​ដើម។ ១- ​ក្រូចថ្លុង​ក្រហមមាន​គុណ​ប្រយោជន៍​អ្វី​ខ្លះ? ដូច​ដឹង​ស្រាប់ ឲ្យ​តែ​ឮ​ពាក្យ​ក្រូច ច្បាស់​ជា​សម្បូរ​វីតាមីន C មិនខាន ប៉ុន្តែ​​ក្រៅ​ពី​សម្បូរវីតាមីន C ក្រូច​ថ្លុង​ក្រហម ឬ Grapefruit គឺ​មា​​​នគុណ​ប្រយោជន៍​ច្រើន​ទៀត​យើង​មិន​សូវ​ចាប់​អារម្មណ៍​ដូចជា៖ – ជួយ​សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធិភាព៖ យើង​ អាច​ប្ដូរ​អាហារ​សម្រន់ ​ទៅ​ញ៉ាំ​ក្រូច​ថ្លុង​ក្រហមវិញ ដោយញ៉ាំ​​ជា​អាហារពេល​ព្រឹក​ ព្រោះ​​សម្បូរ​ទៅ​ដោយជាតិ​សរសៃ ច្រើន​ជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត​ និង​ឆ្អែតយូរ ដោយ​មិន​ចាំបាច់​ញ៉ាំ​អាហារ​សម្រន់​ផ្សេង​ទៀត​ឡើយ។ ក្រៅ​ពី​នេះ ក្រូចថ្លុង​ក្រហម ក៏​អាច​ញ៉ាំ​ជាមួយ​អាហារ​ផ្សេង​ទៀត​ ដើម្បីបង្កើន​រសជាតិ។ អាច​​បន្ថែម​ក្រូច​ថ្លុង ជាមួយសាលាដ ដាក់​ក្នុង​ស្រា​ក្រឡុក ​ទឹក​ក្រឡុក យ៉ាអួរ ឬជាមួយ​ទ្រូង​មាន​អាំង​ ឬ​ទឹក​ជ្រលក់ក៏​បាន។ – ជួយ​ឲ្យ​កម្រិត​អាំងស៊ុយលីនមាន​លំនឹង៖ បើ​​រាងកាយយើង​​មាន​កម្រិត​អាំងស៊ុយលីន​ទាប ក្រូច​ថ្លុង​ក្រហម ​អាច​ជួយ​បាន ដោយ​សារ​ក្រូច​ប្រភេទ​នេះ អាច​ជួយ​គ្នា​យើង​មាន​​បញ្ហា​នេះ មាន​​កម្រិត​ស្ករសម​ស្រប និង​មាន​សុខភាព​ល្អ។ – ជួយ​រំលាយ​អាហារ ​និង​បន្ថែម​ជាតិ​ទឹក៖ ៩១% ក្នុង​ក្រូច​ថ្លុង​ក្រហម គឺ​ជា​​ជាតិ​ទឹក […]


អាហារូបត្ថម្ភ

ឪឡឹកល្អខ្លាំង តែបើកើតទឹកនោមផ្អែម គួរប្រយ័ត្នផងពេលញ៉ាំ!

ឪឡឹក ជាផ្លែឈើពេញ​និយម​បំផុតទូទាំងពិភពលោក ពិសេស​ក្នុង​រដូវ​ក្តៅ ដោយ​សារ​វា​សម្បូរជាតិទឹក និង​វីតាមីន ជួយ​ទ្រទ្រង់​រាងកាយ បញ្ហា​សុខភាព​ជា​ច្រើន។ ប៉ុន្តែ អ្នកទឹក​នោម​ផ្អែម គួរ​ប្រយ័ត្ន​ជា​មួយ​ផ្លែ​ឈើ​ប្រភេទ​នេះ​បន្តិច ព្រោះ​ឪឡឹក​ផ្ទុកសារធាតុ​មួយ​ចំនួន មានឥទ្ធិពលអវិជ្ជមានលើអ្នក​ជំងឺ។ ១- ផ្លែ​ឪឡឹក​មាន​សារធាតុ​អ្វី​ខ្លះ? យោង​តាម​ក្រសួងកសិកម្ម​​អាមេរិក (USDA) ផ្លែ​ឪឡឹក​ មាន​វីតាមីន​ C ស្មើនឹង ២០% នៃ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​យើង​ម្នាក់ៗ ឯ​វីតាមីន A​ វិញមាន​ ១៧​%។ លើស​ពី​នេះ ឪឡឹកក៏​មាន​សារធាតុ​លីកូប៉ែន ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ល្អ ​ជួយ​ចាប់​យក​រ៉ាឌីកាល់​សេរី ​មាន​ន័យ​ថា ឪឡឹក​ អាច​ជួយ​ការពារ​ជំងឺ​មហារីកទៀត​ផង។ ក្រៅ​ពី​នេះ ផ្លែ​ឪឡឹក​ ​ក៏​ជួយ​បំបាត់​អាការៈ​ឈឺ​ចាប់​សាច់​ដុំ និង​បន្ថយ​ចង្វាក់​បេះ​ដូងបាន​។ ២- ញ៉ាំ​ឪឡឹក​មាន​សុវត្ថិភាព​អត់? ចំពោះ​អ្នក​ទឹក​នោម​ផ្អែម ត្រូវ​ពិចារណា​កត្តា​សំខាន់​ចំនួន​ពីរ មាន Glycemic index (GI) និង Glycemic load (GL)។ GI បង្ហាញ​ពី​ល្បឿន​ស្ករ​ក្នុង​អាហារ ចូល​ទៅ​ក្នុង​ចរន្ត​ឈាម និង​វា​មាន​កម្រិត​ចន្លោះ​ពី ១-១០០ ដែល​អាស្រ័យ​ទៅ​តាម​អាហារ​ប្រភេទ​នីមួយៗ ដូច​ជា ស្ករ​ស ​និង​នំប៉័ង​ ជា​ដើម។ ចំពោះ GL ជា​ការ​រួម​បញ្ចូល​គ្នា​រវាង GI និង​ចំនួន​ស្ករ (កាបូអ៊ីដ្រាត) ពិត​ប្រាកដ​ក្នុង​អាហារ​នោះ។ គេ​ជឿ​ថា GL ផ្តល់​ពត៌មាន​ច្បាស់​ជាង​ ពី​ឥទ្ធិពល​អាហារ​ប្រភេទ​ណាមួយ​ ទៅ​លើ​ជាតិ​ស្ករ​ក្នុង​ឈាម​។ កាលណា​កត្តា​ទាំង​ពីរ​នេះ​កាន់​តែ​ខ្ពស់ ជាតិ​ស្ករ​ក្នុង​ឈាម​រង​ឥទ្ធិពល​កាន់​តែ​ខ្លាំង។ ផ្លែ​ឪឡឹក​មាន GI ចំនួន ៧២ ​ជា​តួ​លេខ​មួយ​ខ្ពស់​ណាស់។ តែ GL វិញ មាន​តែ​ចំនួន ២/១០០ ​ក្រាម​ប៉ុណ្ណោះ។ ដូច​នេះ​ពេល​ចង់​ញ៉ាំ​ឪឡឹក គួរ​ញ៉ាំ​ជាមួយ​អាហារ​ណា​​មាន GI ទាប​ ដើម្បី​ឲ្យរបប​អាហារ​មាន​លំនឹង និង​ការពារ​ការ​កើន​ឡើង​កម្រិតជាតិ​ស្ករ​ក្នុង​ឈាម។ គួរ​ពិនិត្យ និង​គិត​ពី​របប​អាហារ​រួម​​ ជាជាង​ម្ហូប​មួយ​មុខៗ ហើយ​អាច​ថែម​ឪឡឹក​ជា​បង្អែម​លាង​មាត់ ព្រោះ​មាន​វីតាមីន​ និង​ជាតិ​រ៉ែ​ខ្ពស់ តែ​ញ៉ាំ​មួយ​ល្មមៗ​បាន​ហើយ។’ អត្ថបទ​ពាក់​ព័ន្ធ៖ បើឈឺ ២ មុខនេះ ត្រូវដឹងអ្វីគួរញ៉ាំ […]


អាហារូបត្ថម្ភ

ប្រូតេអ៊ីនរុក្ខជាតិ និង​ប្រូតេអ៊ីនសាច់សុទ្ធតែជួយឲ្យអាយុវែង តើមួយណាល្អជាង?

ប្រភពប្រូតេអ៊ីន មានច្រើន តែប្រភព​ប្រូតេអ៊ីន​សំខាន់ៗ មាន​នៅ​ក្នុង​សាច់សត្វ និង​រុក្ខជាតិ ដែល​យើង​ងាយស្រួល​រក​ញ៉ាំបាន។ តែ​ការសិក្សា​របស់​ជប៉ុន រកឃើញ​ថា ញ៉ាំ​ប្រូតេអ៊ីន​រុក្ខជាតិ ជួយ​ឲ្យ​អាយុ​វែង ជាង​ការ​ញ៉ាំ​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​សាច់។ អ្នកស្រាវជ្រាវ បាន​តាមដាន​លើ​ជនជាតិ​ជប៉ុន ជិត ៧១.០០០​នាក់ រយៈពេល ២០​ឆ្នាំ។ ក្នុង​នោះ អ្នក​ញ៉ាំ​ប្រូតេអ៊ីន​រុក្ខជាតិ​ច្រើន ប្រឈម​ហានិភ័យ​នៃ​ការ​ស្លាប់ ទាប​ជាង ១៣% ចំណែក​អ្នក​ញ៉ាំ​ប្រូតេអ៊ីន​រុក្ខជាតិ​បរិមាណ​តិច ប្រឈម​ហានិភ័យ​នៃ​ការស្លាប់​ដោយ​បញ្ហា​សរសៃឈាម​បេះដូង ១៦%។ នៅក្នុង​ការសិក្សា​នេះ មនុស្ស ១២.៣៨១​នាក់ បាន​ស្លាប់ រួមមាន ៥.០៥៥​នាក់ ស្លាប់​ដោយ​ជំងឺ​មហារីក ៣.០២៥​នាក់ ស្លាប់​ដោយ​ជំងឺ​សរសៃ​ឈាមបេះដូង ១.៥២៨​នាក់ ស្លាប់​ដោយ​ជំងឺ​បេះដូង និង ១.១៩៨​នាក់ ស្លាប់​ដោយ​ជំងឺ​សរសៃឈាម​ខួរក្បាល។ ក្នុងនោះ អ្នក​ញ៉ាំ ៣% នៃ​ប្រូតេអ៊ីន​សាច់ក្រហម ជំនួស​ប្រូតេអ៊ីន​រុក្ខជាតិ ប្រឈម​ការ​ស្លាប់ ៣៤% ដោយ​មូលហេតុ​ផ្សេងៗ ប្រឈម​ការស្លាប់ ៣៩% ដោយ​មហារីក និង​ប្រឈម​ការស្លាប់ ៤២% ដោយ​ជំងឺបេះដូង។ រីឯ​អ្នក​ញ៉ាំ ៤% នៃ​សាច់កែឆ្នៃ ប្រឈម​ការស្លាប់ ៤៦% […]


អាហារូបត្ថម្ភ

ត្រយូងចេក មានគុណប្រយោជន៍សុខភាពច្រើន គ្នាយើងគួរដឹង!

នៅស្រុក​ខ្មែរ ត្រយូង​ចេក អាច​យកទៅ​ធ្វើម្ហូប​បាន​ច្រើនមុខ ក៏ដូចជា​អន្លក់ និង​របោយ​នំបញ្ចុក​ជាដើម។ ប៉ុន្ដែ​គ្នាយើង  ដែល​ចូលចិត្ត​ញ៉ាំ​បន្លែដ៏ឆ្ងាញ់​មួយ​មុខ​នេះ ប្រហែល​ជាមិន​ទាន់ដឹងទេ​ថា ត្រយូងចេក​នេះ ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព ជាពិសេស​អាច បណ្ដេញ​ប៉ារ៉ាស៊ីត បង្ក​ជំងឺ​គ្រុនចាញ់​ទៀត។ ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍​ត្រយូងចេក ចំពោះសុខភាព៖ ១. ត្រយូងចេក មាន​សមាសធាតុ​ជាច្រើន ដូចជា ប្រូតេអ៊ីន កាកសរសៃ កាល់ស្យូម ដែក ម៉ាញេស្យូម ផូស្វរ ប៉ូតាស្យូម វីតាមីន C និង E។ ត្រយូងចេក ក៏សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អេឡិចត្រូលីត ជួយ​កាត់បន្ថយ​ស្ត្រេស និង​ហានិភ័យ​នៃ​ជំងឺ​នានា។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ការសិក្សា​មួយ នៅ​ឆ្នាំ២០១៤ រកឃើញ​ថា សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម (Flavonoid និង Phenol) ដែល​មាន​នៅ​ក្នុង​ត្រូយូងចេក ជួយ​បណ្ដេញ​ជាតិពុល​នៅ​ក្នុង​កោសិកា​មហារីក និង​បញ្ឈប់​ដំណើរការ​របស់​ជាតិ​ពុល។ ៣. ត្រយូងចេក គឺអាហារ​ល្អ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដោយសារ​វា​ជួយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កម្រិត​ប្រូតេអ៊ីន​ក្នុង​បេះដូង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ