អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

អាហារ ៣ប្រភេទ មិនគួរទិញឲ្យក្មេងញ៉ាំទេ ព្រោះប៉ះពាល់សុខភាពច្រើនណាស់!

អាហារសម្រាប់កូនយើង មានទំនាក់​ទំនង​សំខាន់​ណាស់ ទៅ​លើ​ការ​អភិវឌ្ឍន៍ទាំង​រាង​កាយ និង​ខួរ​ក្បាល។ ប៉ុន្តែទោះស្រលាញ់កូន​ប៉ុនណា​ក៏​ដោយ ត្រូវ​ចេះ​ថ្លឹង​ថ្លែង​ ប្រភេទ​អាហារណា​គួរ​ឲ្យ​អូន​តូច​ញ៉ាំ អាហារ​ណាមិន​គួរ​ឲ្យ​ញ៉ាំ បើ​ចៀស​មិន​ផុត ធ្វើ​ខ្លួន​ឯង​ឲ្យ​កូនញ៉ាំ ​ប្រសើរ​ជាង​ទិញ​របស់​ស្រាប់ៗ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹ​ងប្រាប់​ពីអាហារ​ ៣ ប្រភេទ មិន​គួរ​ឲ្យ​ក្មេង​តូច​ញ៉ាំ។ ១- ទឹក​ក្រូច​កំប៉ុង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ផ្អែក​​តាម​ការ​ណែ​នាំ ពីក្រុម​វេជ្ជបណ្ឌិត​ជំនាញផ្នែក​​កុមារ​ នៅ​សហរដ្ឋអាមេរិក អូន​តូច​អាយុ​ក្រោម ​១​ឆ្នាំ មិន​គួរ​ឲ្យញ៉ាំ​ពពួក​ភេសជ្ជៈ​ទាំង​នេះទេ។ បើ​​អាយុ​លើស​ពី​ ១ឆ្នាំ អាច​ញ៉ាំ​បានពិត​មែន តែ​ត្រូវ​ស្ថិត​ក្នុង​​កម្រិត​តិច​តួច​ប៉ុណ្ណោះ​។ ការ​​ណែ​នាំ​​នេះ ដោយ​សារ​អ្នក​ជំនាញ​រក​​ឃើញ​ថា ភេសជ្ជៈ​​​ប៉ូវ​កម្លាំង អាចប៉ះ​ពាល់​ទៅ​លើ​ប្រព័ន្ធ​ប្រសាទ​ក្មេង ស្បែក និង​ការ​ចង​ចាំ​។ យ៉ាង​ណា​មិញ​ ម៉ាក់​​ប៉ា​ អាច​ឲ្យ​កូន​​ជំនួស​វិញ នូវ​ភេសជ្ជៈ​ដូច​ជា​ ទឹក​ផ្លែ​ឈើ​ស្រស់​​​ ឬ​ក្រឡុក​ជា​មួយ​ទឹក​ដោះ​គោ ឬ​ទឹក​​ដោះ​គោ​ជូរ​ជា​ដើម។ ២- ពោតលីង (Popcorn) ​​​​​​ពោត​លីង ចំណី​ញ៉ាំ​កំដរ​អារម្មណ៍​ពេញ​និយម​បំផុត​នា​ពេល​បច្ចុប្បន្ន ដោយ​ប៉ាម៉ាក់​ជា​ច្រើន តែ​ង​ឲ្យ​កូន​តូច​ញ៉ាំអាហារ​ប្រភេទ​នេះ ព្រោះ​​​​ចម្អិន​លឿន ងាយ​​រក​ទិញ និង​រស​ជាតិ​ផ្អែម​ឆ្ងាញ់​។ ប៉ុន្តែ​ ត្រូវ​ដឹង​ថា សារជាតិ​នៅ​ក្នុង​​ពោត​លីងវេចខ្ចប់​ស្រេច សម្រាប់ចម្អិន​ក្នុង​​មីក្រូវ៉េវ (Microwave) សម្បូរ​ទៅ​ដោយ​សមាស​ធាតុ​គីមី​ផ្សេង​ៗ […]


អាហារូបត្ថម្ភ

ដឹងអត់ ហេតុអ្វីញ៉ាំមីញឹកធ្វើឲ្យស្អិតក្រពះ-ពោះវៀន វិវត្តជាមហារីក?

អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​មី​ប្រយ័ត្ន​ខ្លួន​តិច​ទៅ ព្រោះ​​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា ការ​បរិភោគ​អាហារ​ប្រភេទ​នេះ​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​ស្អិត​ពោះ​វៀន​បាន។ លោក​វេជ្ជបណ្ឌិត ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា មី​កញ្ចប់ ឬ​កំប៉ុង និង​ប្រអប់ មិន​ល្អ ក៏​ដោយសារ​តែ​គេ​ប្រើ​សារធាតុ Wax ដើម្បី​កុំឲ្យ​ស្អិត​ជាប់​គ្នា និង​រក្សា​ទុក​បាន​យូរ។ តើ​សារធាតុ Wax នោះ​គឺជា​អ្វី? Wax មាន​រូបរាង​ដូច​ក្រមួន ហើយ​វា​មិន​បង្ក​គ្រោះថ្នាក់​ទៅ​ជា​ពុល​អ្វី​នោះ​ទេ គ្រាន់តែ​ពេល​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​យើង នាំ​ពិបាក​រំលាយ ហើយ​រយៈពេល ២ ថ្ងៃ​ទើប​សារធាតុនេះ​អស់​ពី​ក្នុង​ខ្លួន។ នៅ​ពេល​យើង​ញ៉ាំ​មី​រាល់ថ្ងៃ​សារធាតុ Wax នោះ​ក៏​កាន់តែ​មាន​ច្រើន​ឡើង​ក្នុង​ខ្លួន​យើង នាំឲ្យ​មាន​បញ្ហា​ផ្នែក​ក្រពះ ឬ​ពោះវៀន​ជាដើម។ “បើ​យើង​ញ៉ាំ​មី​មួយ​ថ្ងៃ​មួយ​កញ្ចប់/កំប៉ុង ឬ ២ ដង​ក្នុង​មួយ​ថ្ងៃ ​ជាតិ Wax ក៏​កាន់​តែ​ច្រើន ធ្វើឲ្យ​ក្រពះ​ពោះវៀន​ទៅ​ជា​ស្អិត ពិបាក​ក្នុង​ការ​រំលាយ​អាហារ នាំឲ្យ​ពោះវៀន​ធ្វើ​ចលនា​មិន​បាន​ល្អ និង​អាច​ឲ្យ​ស្ទះ ឬ​ចុក​ផ្នែក​ពោះ​វៀន”។ គុណ​វិបត្តិ​នៃ​ជាតិ Wax គឺជា​ក្រមួន ពេល​ញ៉ាំ​មី​ច្រើន​ទៅ ក្រមួន​នោះ​ក៏​ទៅ​តោង​ជញ្ជាំង​ពោះវៀន ធ្វើឲ្យ​ជញ្ជាំង​ពោះវៀន​ពិបាក​រំលាយ ពិបាក​ធ្វើ​ចលនា នាំឲ្យ​អាហារ​ស្ទះ​យូរ​ក្នុង​ពោះ និង​បណ្ដាល​ទៅ​ជា​ហើម​ពោះ រលាក​ពោះវៀន។ ការ​រលាក​រ៉ាំរ៉ៃ​នេះ​យូរ​ទៅ​ទើប​បង្ក​ទៅ​ជា​មហារីក ហើយ​ពេល​នៅ​ក្មេង​មិន​ទាន់​មើល​ដឹង​ឡើយ ភាគច្រើន​ពិនិត្យ​ឃើញ​នៅ​ពេល​វ័យ​កាន់​តែ​ចាស់។ អត្ថបទពាក់ព័ន្ធ៖ដឹងហេតុផលនេះ​ លែងចង់ញ៉ាំអាហារអាំង-ចៀន […]


អាហារូបត្ថម្ភ

វីតាមីន និងជាតិរ៉ែសំខាន់ៗទាំងនេះ អាចកែខៃបញ្ហាជ្រុះសក់ ជួយសក់មានសុខភាពល្អ

រឿងជ្រុះ​សក់ ជាក្តីកង្វល់ទូទៅ ដែល​បច្ចុប្បន្ន មិន​ថា​ក្មេង មិន​ថា​ចាស់ ងាយ​ប្រឈម​បញ្ហា​ជ្រុះ​សក់ណាស់។ គ្នា​យើង​កំពុង​ជួប​ប្រទះ​បញ្ហា​នេះ គួរ​ដឹង​ពី​វិធី​ខ្លះៗបែប​ធម្មជាតិ អាច​​ថែរក្សា​សក់​អ្នក​ឲ្យ​​មាន​សុខ​ភាព​ល្អ​ឡើង​វិញ តាម​រយៈ​ពពួក​វីតាមីន និង​សារធាតុ​រ៉ែ​មួយ​ចំនួន ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​សក់​យើង “Hello គ្រូពេទ្យ” នឹង​ប្រាប់​ក្នុង​អត្ថបទ​​នេះ ពី​ពពួក​វីតាមីន និងសារធាតុ​រ៉ែ​ទាំង​នេះ។ ១- វីតាមីនចាំបាច់ – វីតាមីនប៊ីយូទីន (Biotin)៖ ប៊ីយូទីន ​គឺ​ជា​វីតាមីនសំខាន់​បំផុត​ ជួយ​ធ្វើ​ឲ្យ​សក់​មាន​ភាព​រឹង​មាំ។ វីតាមីននេះ ​ស្ថិត​នៅ​ក្នុង​ក្រុម​វីតាមីន B Complex ​ជួន​កាល​ត្រូវ​បាន​គេ​ហៅ​ថា ​វីតាមីន H។ ប៊ីយូទីន​ អាច​ជួយ​ឲ្យ​សក់​​កាន់​តែ​មាន​សុខ​ភាព​ល្អ​ ​បង្កើន​ភាព​រស់​រវើក និង​ប្រឆាំង​ពី​ភាព​ស្ងួតនៃសក់។ វីតាមីនប្រភេទ​នេះ អាចជួយ​ការពារ​បញ្ហា​បែក​ចុង ​ក៏​ដូច​ជា​ជួយ​ផលិតជាតិ Keratin ដែល​ជា​សមាស​ធាតុ​ចម្បង​ ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ​បាន។ បញ្ហា​​ជ្រុះ​សក់ ​គឺ​ជា​រោគ​សញ្ញា​ទូទៅ​បង្ហាញ​ថា ​យើង​​ត្រូវ​ការវីតាមីន​ប៊ីយូទីនបន្ថែម ដោយ​អាច​រក​បាន​​ពី​​អាហារមួយ​ចំនួន​​ដូច​ខាង​ក្រោម៖ អង្ករ​សម្រួប សណ្តែក​បៃតង សណ្តែក Lentils ដំបែ​ស្រាបៀរ – វីតាមីន E៖ យើង​ធ្លាប់​ដឹង​ថា ​វីតាមីន​ E ជា​វីតាមីន​​ល្អ​សម្រាប់​ស្បែក​ ប៉ុន្តែ​​ក៏​មាន​គុណ​ប្រយោជន៍​ច្រើន​ ​ជួយដល់​ជំរុញសក់​​ដុះ​ថ្មី​ ដោយ​បង្កើន​នូវ​ការ​ស្រូប​យក​អុក​ស៊ី​ហ្សែន​ទៅ​ក្នុងសរសៃសក់ ដូច្នេះ​ហើយ​វីតាមីន​នេះ ​អាច​ការពារ​ពី​ការ​ជ្រុះ​សក់​បាន។ យើង​អាច​បន្ថែម​វីតាមីន […]


អាហារូបត្ថម្ភ

មិនចេះតែថា ការ៉ុតល្អខ្លាំងចំពោះសុខភាព

កាល​ពី​នៅ​តូច​ៗ​យើង​តែង​តែ​លឺ​ចាស់​ៗ ​ប្រាប់​ឲ្យ​ញ៉ាំ​ការ៉ុត​ឲ្យ​ច្រើន​ ភ្នែក​យើងកាន់​តែ​ល្អ តែគ្នា​យើង​ខ្លះ​អត់​ជឿ ថែម​ទាំង​ថា ចាស់ៗ​ភក្មេងៗទៀត។ រឿង​នេះ ចាស់ៗ​អត់​ភ​ទេ អ្នក​វិទ្យាសាស្ត្រ​ក៏​រក​ឃើញ​ភស្តុតាង ​ការ៉ុត ​ពិត​ជា​ជួយ​សុខភាព​ភ្នែក​ប្រាកដ​មែន។ កត្តា​អី​ខ្លះ​បាន​គេ​ជឿ​ជាក់អ៊ីចឹង? មក​ស្វែង​យល់​ជា​មួយ “Hello គ្រូពេទ្យ” ទាំង​អស់​គ្នា។ ១- ការ៉ុតសម្បូរ​ជាតិលុយទីន  ក្នុង​ការ៉ុត សម្បូរ​ទៅ​​ដោយជាតិ​លុយ​ទីន ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម​​មួយ អាច​ជួយ​ដល់​សុខភាព​យើង។ រាល់​អាហារ​ទាំង​ឡាយ​​ណាសម្បូរ​​ជាតិ​លុយ​ទីន ត្រូវ​បានទទួល​ស្គាល់​ ជា​ភ្នាក់ងារ​ជួយ​បង្កើន​ដង់​ស៊ីតេ​ជាតិ​ពណ៌​​ នៅ​ក្នុង​ស្រទាប់​ម៉ាខូឡ័រ (Macula) ដែល​វា​ជា​ស្រទាប់​ពណ៌​លឿង​ មាន​រាង​ពង​ក្រពើ ​ស្ថិត​នៅ​ចំ​​កណ្ដាល​ស្រទាប់​រ៉េទីន​នៃ​ភ្នែក។ នៅ​ពេល​​ដង់​ស៊ីតេ​ជាតិ​ពណ៌​កើន​ឡើង ស្រទាប់​រ៉េ​ទីន ​នឹង​មាន​ការ​ការ​ពារ​ខ្ពស់ ហើយ​បញ្ហា​ប្រឈម​ ជាមួយ​ការ​ខូច​ខាតកែវ ​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ដូច​គ្នា។ ២- ការ៉ុតផ្ដល់ជាតិការ៉ូតេណូអ៊ីត  ដើម្បី​ជួយ​ឲ្យ​ភ្នែក​មើល​ឃើញ​ច្បាស់ល្អ ​ត្រូវ​ញ៉ាំ​ជាតិ​ការ៉ូតេណូអ៊ីត អាច​ហៅ​ម្យ៉ាង​ទៀត​បាន​ថា បេតាការ៉ូតែន ​ឲ្យ​បាន​ច្រើន ដោយ​សារធាតុ​មួយ​នេះ​ ​មាន​ច្រើន​នៅ​ក្នុងមើម​ការ៉ុត។ ពេល​យើង​​ញ៉ាំ​ការ៉ុត ជាតិ​ការ៉ូតេណូអ៊ីត​នឹង​បម្លែង​ទៅ​ជា​វីតាមីន​ A អាច​យក​ប្រើ​ប្រាស់​បាន ​គេ​ហៅ​​បាន​ថា រ៉េទី​ណុល។ ដោយ​សារ​បេតា​ការ៉ូ​តែន​ មាន​សារៈ​សំខាន់​សម្រាប់​​យើង ​យក​មក​ផលិត​ជា​វីតាមីន A ហេតុ​​នេះ​ ​បើ​ក្នុង​ខ្លួន​មាន​បេតាការ៉ូតែន​មិន​គ្រប់​គ្រាន់ ​នឹង​ធ្វើ​ឲ្យ​ភ្នែក​មើល​មិន​ច្បាស់​នៅ​កន្លែង​ខ្សោយ​ពន្លឺ ក៏​ជា​មូលហេតុ​ ចាស់ៗ​​ចង់​ឲ្យ​ក្មេង​ៗ​ញ៉ាំ​ការ៉ុត​ឲ្យ​បាន​ច្រើននេះ​តែ​ម្តង។ រាល់​ពេល​អ្នក​ញ៉ាំ​ការ៉ុត […]


អាហារូបត្ថម្ភ

ទិញផ្អក​ប្រហុក ត្រី​ប្រឡាក់ លក់​នៅផ្សារ​ ប្រឈមនឹងថ្នាំគីមី?

កាលពី​មុន​ប្រជាជន​ខ្មែរ​យើង​ចូលចិត្ត​ធ្វើ​ផ្អក ប្រហុក ឬ​ត្រី​ប្រឡាក់​ទុក​ញ៉ាំ​ដោយ​ខ្លួន​ឯង តែ​សម្រាប់​ឥឡូវ​វិញ ព្រោះតែ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ទើប​ធ្វើ​ឲ្យ​យើង​ច្រើន​តែ​ទិញ​គេ​ជំនួស​វិញ។ ចំណី​ដែល​ទិញ​គេ​ស្រាប់ មិន​សូវ​ល្អ​ដូច​យើង​ធ្វើ​ខ្លួនឯង​ឡើយ ទើប​ប្រជាជន​ខ្លាច​ប៉ះពាល់​ដល់​សុខភាព ព្រោះ​​តែង​ឃើញ​មាន​ព័ត៌មាន​ចុះផ្សាយ​ជា​ញឹកញាប់​ថា ខាង​​កាំ​កុងត្រូល​​តែង​រក​ឃើញ​អាហារ​ផ្អាប់​ទាំង​នោះ មាន​ផ្ទុក​សារធាតុ​គីមី​មួយ​ចំនួន។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ចាន់ សេដ្ឋា អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ពន្យល់​ថា ប៉ុន្មាន​ឆ្នាំ​មុន​ពិនិត្យ​ឃើញ​មាន​ច្រើន តែ​សម្រាប់​ឥឡូវ​វិញ​លែង​សូវ​ឃើញ​ទេ។ សម្រាប់​អាហារ​ក្រៀម​ដែល​ពិនិត្យ​ឃើញ​មាន​សារធាតុ​គីមី គឺ​ពពួក​ត្រី​បបែល​ងៀត ដែល​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​គីមី​រក្សា​ទុក​បាន​យូរ​មិន​ងាយ​ខូច។ សម្រាប់​ពពួក​ផ្អក ប្រហុក ត្រី​ហើម ដែល​មាន​ជាតិ​គីមី ភាគច្រើន​ជា​ផលិតផល​នាំ​ចូល​មកពី​ប្រទេស​ជិតខាង ហើយ​ការ​នាំចូល ​ទម្រាំ​អាច​យក​មក​ដាក់​លក់​លើ​ទីផ្សារ​មាន​រយៈពេល​យូរ ដូចនេះ​ប្រសិនបើ​គ្មាន​ការ​ទុក​ដាក់​ត្រឹមត្រូវ អាច​នឹង​ឆាប់​ខូច។ បែប​នេះ​ហើយ​ទើប​គេ​ជ្រើសរើស​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ដូចជា ហ្វ័រម៉ាលីន ដែល​អាច​រក្សា​ទុក​បាន​យូរ និង​សូដ្យូម​អ៊ីដ្រូស៊ុលហ្វីត ឬ​ហៅ​ថា​ម្សៅ​ធ្វើឲ្យ​ស។ ចំពោះ​រូបរាង​ចំណី​ផ្អាប់​ទាំង​នោះ បើ​សង្កេត​ឃើញ​ថា​មាន​សភាព​ស​ៗ​ខ្លាំង គ្មាន​សត្វ​ល្អិត​មក​រោម ជាពិសេស​រុយតែម្ដង។ តែ​ប្រហុក​ខ្លះ​ដែល​មាន​ជាតិ​គីមី ក៏​មាន​រូបរាង​ធម្មតា​ដែរ ដូចនេះ​បើ​យើង​សុវត្ថិភាព មាន​តែ​ធ្វើ​ញ៉ាំ​ដោយ​ខ្លួនឯង។ អត្ថបទពាក់ព័ន្ធ៖ សារធាតុគីមីធ្វើឲ្យបន្លែសៗ ឃើញចង់ញ៉ាំនោះ ប៉ះពាល់សុខភាពណាស់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អាហារូបត្ថម្ភ

មូល​ហេតុ​ទាំង ៥ នេះ អាច​បញ្ជាក់​ថា ក្រូច​ឆ្មារល្អខ្លាំងចំពោះសុខភាពយើង

ទឹក​ក្រូចឆ្មារ ជា​ភេសជ្ជៈយើង​គ្រប់​គ្នា​ចូល​ចិត្ត​ ពិសេសនៅ​រដូវ​ក្ដៅ ព្រោះ​មាន​ទាំង​ជីវជាតិ ​និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ។ ប៉ុន្តែគ្នា​យើង​ដឹង​អត់? ក្រូច​ឆ្មារ មាន​​គុណ​ប្រយោជន៍​ជា​ច្រើន​ទៀត​ចំពោះ​សុខភាព​ កាន់​តែ​អស្ចារ្យ យើង​អាចផឹក​ទឹក​ក្រូច​ឆ្មារ ជំនួស​ឲ្យ​​កាហ្វេ​នៅ​ពេល​ព្រឹក​បាន​ទៀត​ផង។ គុណ​ប្រយោជន៍សំខាន់​បំផុត​ទាំង ៥ របស់​ក្រូច​ឆ្មារ គឺ៖ ១- ក្រូចឆ្មារ​បង្កើន​ការ​រំលាយ​អាហារ ​បើ​យើង​​មាន​បញ្ហា​​ប្រព័ន្ធ​រំលាយ​អាហារ ផឹក​ទឹក​ក្រូច​ឆ្មារ​នៅ​ពេល​ព្រឹក​រៀង​រាល់​ថ្ងៃ អាច​ជួយ​ដោះ​ស្រាយ​​បញ្ហា​នេះ​បាន។ ទឹក​ក្រូច​ឆ្មារ អាច​ជួយ​បំបែក​អាហារ​នៅ​ក្នុងក្រពះ ដើម្បី​ងាយ​នឹង​រំលាយ។ ដោយ​សារ​តែ​ធម្មជាតិ​ទឹក​ក្រូច​ឆ្មារ មាន​​ជាតិ​អាស៊ីដ ទើប​វា​ធ្វើ​ឲ្យ​​ភ្ញោច​ការ​ផលិត​អាស៊ីដ​​ក្រពះ ហើយ​ជាតិ​អាស៊ីដ​ក្រូច​ឆ្មារ អាច​ជួយ​ដល់​ដំណើរ​ការ​ជាតិ​អាស៊ីដ​នៅ​ក្នុង​ក្រពះ​បាន​ល្អ។ តែ​យ៉ាង​នេះ​ក្ដី មនុស្ស​មួយ​ចំនួន ​អាច​ទទួល​បាន​ផល​ខុស​ពី​នេះ ហេតុ​នេះ​ត្រូវ​ចៀស​វាង​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​នៅ​ពេល​ពោះ ទទេ។ ២- ទឹក​ក្រូចឆ្មារ​បង្កើន​ការ​ស្រូប​សារធាតុ​រ៉ែ វីតាមីន C ត្រូវ​​រក​ឃើញ​ក្នុង​ទឹក​ក្រូច​ឆ្មារ ជួយ​ឲ្យ​​រាង​កាយ​ស្រូប​សារធាតុ​រ៉ែបាន​កាន់​តែ​ច្រើន។ គ្រាន់​តែ​ចិត​ក្រូច​ឆ្មា​ប៉ុន្មាន​ចំណិត ដាក់​ចូល​ក្នុង​ទឹក​ផឹក អាច​ធ្វើឲ្យ​រាង​កាយ​​កើនបរិមាណ​​វីតាមីន C រួច​ទៅ​ហើយ។ វីតាមីន C ​ជា​វីតាមីនឃើញ​មាន​នៅ​ក្នុង​បន្លែ​ និង​ផ្លែ​ឈើ។ បន្ថែម​លើ​នេះ ជាតិ​រ៉ែ​ ត្រូវ​រក​ឃើញ​មាន​ក្នុង​ក្រូច​ឆ្មារ អាច​ជួយ​ជម្រុញ​ការ​រំលាយ​អាហារ កាត់​បន្ថយ​ក្រហាយ​ទ្រូង និង​កាត់​បន្ថយ​ការ​ហើម​ពោះ។​ ៣- ក្រូចឆ្មារ​ជួយ​កម្ចាត់​ជាតិ​ពុល គុណ​ប្រយោជន៍​ធំ​បំផុត​របស់​ក្រូច​ឆ្មារ ​ជួយ​បញ្ចេញ​ជាតិ​ពុល​ចេញ​ពី​រាង​កាយ។ ទឹក​ក្រូច​ឆ្មារ […]


អាហារូបត្ថម្ភ

កំពូលគុណប្រយោជន៍ទាំង ៥ បានពីប្រទាលកន្ទុយក្រពើ

គ្រប់គ្នា​សឹង​សុទ្ធ​តែ​ធ្លាប់​ដឹង ធ្លាប់ឮហើយ ពី​គុណ​ប្រយោជន៍​ខ្លះៗ​របស់​ប្រទាល​កន្ទុយ​ក្រពើ ខណៈ​រាប់ពាន់​ឆ្នាំ​មក​ហើយ ដោយ​​ប្រសិទ្ធិភាព​ផ្ដល់​គុណ​ប្រយោជន៍​​ចំពោះ​សុខភាព និង​សម្រស់ រុក្ខ​ជាតិ​ប្រភេទ​នេះ ត្រូវ​គេ​ដាំ​ដុះ​នឹង​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ។ ចុះដឹង​ថា គុណប្រយោជន៍​សំខាន់​បំផុត​របស់​ប្រទាល​កន្ទុយ​ក្រពើ​មាន​អ្វី​ខ្លះ​អត់? ចង់​ដឹង​ អានអត្ថបទ​នេះដឹងហើយ! ១- មានសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​បាក់តេរី សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន ​ត្រូវ​​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទាល​កន្ទុយ​ក្រពើ ដោយ​សារធាតុ​ទាំង​នោះ​ភាគ​ច្រើន​ ជាជាតិប៉ូលីផេណុល (Polyphenol) ជួយ​កម្ចាត់​ពពួក​​រ៉ាឌីកាល់​សេរី ដែល​ធ្វើឲ្យ​​ខូច​កោសិកា​ស្បែក ចេញ​ពី​រាង​កាយ។ ប្រទាល​កន្ទុយ​ក្រពើ ជា​សារធាតុ​ផ្សំ​មាន​សារ​សំខាន់ ចំពោះ​ផលិតផល​ថែរក្សា​ស្បែក ដោយសារ​​វា​មាន​ប្រយោជន៍​កាត់​បន្ថយ​ភាព​ចាស់​ ហើយ​សារធាតុប៉ូលីផេណុល (Polyphenols) រួម​ជាមួយ​សារធាតុ​ផ្សេង​ទៀត​​ក្នុងប្រទាល​កន្ទុយ​ក្រពើ អាច​ជួយ​ប្រឆាំង ​ការ​វិវត្ត​របស់​បាក់តេរី​គ្រោះ​ថ្នាក់​ជា​ច្រើន​ ដែល​អាច​បង្ក​ជា​ការ​បង្ក​រោគ​ផ្សេងៗ។ បើ​ប្រើ​ដើម្បី​លាប​វិញ ប្រទាល​កន្ទុយ​ក្រពើ​ ជួយ​បង្កើន​ការ​វិវត្តន៍​ជា​សះ​ស្បើយ​ពី​របួស​ដាច់​ស្បែក និង​របួស​ដោយ​កកិត។ បើ​ប្រើសម្រាប់​​ញ៉ាំ​វិញ ប្រទាល​កន្ទុយ​ក្រពើ ​អាច​ជួយ​ការពារ​ពី​ជំងឺ និង​សម្អាត​ជាតិ​ពុល​ ពី​ប្រព័ន្ធ​រំលាយ​អាហារ។ ២- ​ជួយ​ឲ្យ​​ស្បែក​ឆាប់​ជា​សះស្បើយ ប្រទាល​កន្ទុយ​ក្រពើ​ មាន​សមត្ថភាព​ភ្ញោច​កោសិកា​ហ្វីប្រូប៊្លាស (Fibroblasts) ដែល​ជា​កោសិកា​ស្បែក ​មាន​នាទី​ផលិត​កូឡាជែន ដែល​ជា​ប្រូតេអ៊ីន​ចាំបាច់ ចំពោះ​មុខ​ងារ​ស្បែក ក៏​ដូច​ជា​ធ្វើ​​យឺត​។ លាប​ជែលប្រទាល​កន្ទុយ​ក្រពើ អាច​ធ្វើ​អោយ​ស្បែក​មិន​ងាយ​ចាស់ ហើយ​គ្រឿង​សំអាង​ប្រឆាំង​នឹង​ភាព​ចាស់ ដូច​ជា ក្រែម​សំណើម​ស្បែក និង​ក្រែម​ភ្នែក ​មាន​ជាតិ​ប្រទាល​កន្ទុយ​ក្រពើ […]


អាហារូបត្ថម្ភ

ផឹកកាហ្វេពេលព្រឹកទាំងពោះទទេ ប៉ះពាល់សុខភាពម៉េចខ្លះ?

គ្នា​យើង​មិន​តិច​ទេ ព្រលឹម​មិន​ទាន់ ស្រវារក​ទិញ​កាហ្វេ​ផឹកហើយ ទាំង​ពោះទទេឡត។ តើទម្លាប់នេះ អាច​ប៉ះពាល់​សុខភាព​ទេ? “Hello គ្រូពេទ្យ” នឹង​លើ​កយក​ផល​ប៉ះពាល់​ចម្បង​ពី​ការ​ផឹក​កាហ្វេ ទាំង​មិនទាន់​​ញ៉ាំ​អាហារ​ព្រឹក មក​ឲ្យ​គ្រប់​គ្នា​បាន​ដឹង។ ១- កម្រិតអ័រម៉ូន Serotonin មាន​គ្នា​យើង​តិចតួច​ប៉ុណ្ណោះដឹងថា កាហ្វេ​អាច​ដើ​រតួ​ជា​ភ្នាក់​ងារ​រារាំងចំណង់​អាហារ​​យើងបាន អ៊ីចឹង​ហើយទើបពេលផឹក​កាហ្វេ ធ្វើ​ឲ្យ​យើង​មិន​ឃ្លាន​អាហារ​ពេលព្រឹក។ ការមិន​ញ៉ាំ​អាហារ​ពេលព្រឹក​នេះ នឹង​​ធ្វើឲ្យ​រាងកាយ​យើង​ផលិត​អ័រម៉ូន Serotonin ដែល​ជាអ័រម៉ូន​ធ្វើ​ឲ្យ​យើង​រីករាយ កាន់​តែ​ច្រើន។ អ័រម៉ូន Serotonin ពិតជា​សំខាន់ណាស់​សម្រាប់​ធ្វើ​ឲ្យ​គេង​លក់ស្កប់​ស្កល់នៅពេល​យប់ ប៉ុន្តែ​បើអ័រម៉ូន​នេះ កើន​ឡើង​ខ្លាំង​នៅ​ពេល​ថ្ងៃ លុះដល់​ពេលព្រលប់ ​រាងកាយ​យើងនឹង​បំលែង​អ័រម៉ូន Serotonin ទៅ​ជា​អ័រម៉ូន Melatonin វិញ ដែល​ជាអ័រម៉ូន​ធ្វើ​ឲ្យ​​យើង​គេងមិន​លក់​ នាំ​ឲ្យ​ជួប​បញ្ហា​ច្រើន​នៅ​ពេល​គេង។ ហេតុនេះ យកល្អ ត្រូវ​ញ៉ាំអាហារ​ពេលព្រឹកឲ្យ​ហើយ​សិន សឹម​ផឹក​កាហ្វេ​ក៏​មិន​ទាន់​ហួស​ពេល​ដែរ។ អត្ថបទពាក់ព័ន្ធ៖  អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ២- ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ សារធាតុ​កាហ្វេអ៊ីនក្នុង​ក្រពះ​ទទេ អាចរារាំង​ដល់​ការំលាយ​អាហារ ដោយ​បណ្ដាល​ឲ្យ​ហើមពោះ និង​រោគសញ្ញា​រលាកពោះវៀន ដូចជា ឈឺចាប់ ឬមិនស្រួល​ក្នុងពោះ​ជាដើម។ ជាងនេះទៅទៀត សារធាតុ​កាហ្វេអ៊ីន បាន​រំញោច​ដល់​ក្រពេញ Andrena ផលិត​អ័រម៉ូន​ស្ត្រេស ដូចជា អ័រម៉ូន Cortisol និង Adrenalin ហើយ​នៅពេល​អ័រម៉ូន​ទាំងពីរ កើន​ឡើង​កាន់​តែ​​ច្រើន​នៅក្នុង​រាងកាយ […]


អាហារូបត្ថម្ភ

គីមឈី ញ៉ាំទៅឆ្ងាញ់ ហើយថែមទាំងជួយសុខភាពច្រើនមុខ

គីមឈី ជាមុខម្ហូប​ដ៏ល្បីល្បាញ​មួយ​របស់​ប្រជាជន​កូរ៉េ ហើយ​នៅខ្មែរយើង ក៏​ពេញនិយម​ញ៉ាំ​មុខម្ហូប ដែល​មាន​រសជាតិ​ជូរ និងហឹរ​មួយ​នេះដែរ។ ក្រៅពី​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត​ហើយ អ្នកជំនាញ​ថា វាអាច​ជួប​បំបាត់បញ្ហា​រំលាយ​អាហារ ថប់បារម្ភ និង​បាក់ទឹកចិត្ត​បាន​ទៀត។ ផ្ដើម​ពីទំនាក់ទំនង​រវាង​ខួរក្បាល និង​ប្រព័ន្ធ​រំលាយ​អាហារ អ្នកជំនាញ បញ្ជាក់​ថា មាន​កោសិកា​សរសៃប្រសាទ ប្រមាណ ១០០​ប៊ីលាន នៅ​ក្នុង​ខួរក្បាល ដោយ​វាគ្រប់គ្រង​រាល់​សកម្មភាព និង​អារម្មណ៍។ ក្រៅពី​ខួរក្បាល មាន​តែទីតាំង ១​ទៀត​ប៉ុណ្ណោះ ក្នុង​រាងកាយ​យើង គឺពោះវៀន ដែល​មាន​កោសិកា​សរសៃ​ប្រសាទ រហូត​ដល់ ៥​ប៊ីលាន ដោយ​វាភ្ជាប់ទៅ​ខួរក្បាល តាមរយៈ​ប្រព័ន្ធ​សរសៃប្រសាទ។ នេះបើតាម​សាស្ត្រាចារ្យ Ruairi Robertson នៅ​សាកលវិទ្យាល័យ British Columbia របស់​កាណាដា។ តាមរយៈ​ទំនាក់ទំនង​ខាងលើនេះ អ្នកជំនាញ​ថា សុខភាព​ពោះវៀន​ខ្សោយ អាច​ប៉ះពាល់​ដល់​អារម្មណ៍​នានា ដូចជា​ការថប់បារម្ភ និង​ការបាក់ទឹកចិត្ត។ វាក៏​បណ្ដាល​ឲ្យ​កើត​បញ្ហា​សរសៃប្រសាទ​ផ្សេងទៀត ដូចជា ជំងឺភ្លេចភ្លាំង ជំងឺ Parkinson និង​អូទីស្សឹមជាដើម។ ជាងនេះទៅទៀត អ្នកជំនាញ​រកឃើញ​ថា បើប្រព័ន្ធ​រំលាយអាហារ មាន​បញ្ហា វាបញ្ជូន​សញ្ញាទៅ​ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល ដែល​ធ្វើឲ្យ​អារម្មណ៍​ប្រែប្រួល ហើយ​អ្នកមាន​រោគសញ្ញា​ពោះវៀន​មិនប្រកតី […]


អាហារូបត្ថម្ភ

ការសិក្សា៖ ផឹកកាហ្វេលើស ៣កែវក្នុង១ថ្ងៃ អាចធ្វើឲ្យឈឺក្បាលប្រកាំង

កាហ្វេ ហាក់ពេញនិយម​ខ្លាំង នៅ​តាមទីក្រុង និង​ទីប្រជុំជន​នានា ក្នុង​ប្រទេស​របស់​យើង ហើយ​ក៏មាន​អ្នកខ្លះ ផឹកកាហ្វេ ២-៣​កែវ/ថ្ងៃ ឬលើសនេះ ក៏មាន​ដែរ។ តែអ្នកវិទ្យាសាស្ត្រ រកឃើញ​ថា ផឹកកាហ្វេ ចាប់ពី ៣​កែវ​ឡើងទៅ បណ្ដាល​ឲ្យ​ឈឺក្បាល​ប្រកាំង។ តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ការឈឺក្បាល ជាបញ្ហា​មួយ ដែល​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ ហើយ​ការឈឺក្បាលប្រកាំង ជា​អាការៈ​ដំបូងគេ មានន័យ​ថា មូលហេតុ​បង្ក​ពិត គឺមិនទាន់​អាច​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ។ ភាគច្រើន​នៃ​អ្នក​ឈឺក្បាល​ប្រកាំង អាច​ដឹង​ពីមូលហេតុ​នានា ដែល​បង្ក​ឲ្យ​ពួកគេ​មាន​អាការៈ​ដូច្នោះ។ មូលហេតុ​បង្ក​ទាំងនោះ មាន​ដូចជា អាកាសធាតុ ការគេង ស្ត្រេស អ័រម៉ូន ឱសថ ការ​ហាត់ប្រាណ និង​របបអាហារ​ជាដើម។ ពេលនិយាយ​ដល់​ជាតិ​កាហ្វេអ៊ីន សមាគម​ជំងឺ​ឈឺក្បាល​ប្រកាំង​របស់​អាមេរិក រកឃើញ​ថា មនុស្ស​មួយ​ចំនួន ផឹកកាហ្វេ​ក្នុង​បរិមាណ​តិចតួច ជួយ​បញ្ឈប់​ការ​ឈឺក្បាល​ប្រកាំង តែ​មួយ​ចំនួន​ទៀត បែរ​ជាមាន​បញ្ហា​ឈឺក្បាល​ប្រកាំង ដោយសារ​ការ​ផឹក​កាហ្វេ​ទៅវិញ។ ពាក់ព័ន្ធបញ្ហាខាងលើនេះ លោកស្រី Elizabeth Mostofsky មកពី​សាលា​សុខភាព​សាធារណៈ នៃ​សាកលវិទ្យាល័យ Harvard បាន​ធ្វើការ​សិក្សា​លើ​មនុស្ស ៩៨​នាក់ ដែល​ធ្លាប់​ជួប​បញ្ហា​ឈឺក្បាល​ប្រកាំង។ អ្នកចូលរួម​ក្នុង​ការសិក្សា​នេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ