អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ផឹកតែបៃតងរាល់ថ្ងៃ ជួយច្រើនទាំងសុខភាព និងសម្រស់

ជា​ច្រើន​សតវត្សមកនេះ តែ​បៃ​តង​ ត្រូវ​គេ​ទទួល​ស្គាល់​ជា​ឱសថ​បុរាណ ជា​ភេសជ្ជៈសុខភាព ល្បី​ឈ្មោះ​យូរ​មក​ហើយ ទាំង​​រស​ជាតិ​ឆ្ងុយ​ឆ្ងាញ់ ក៏​ដូច​ជា​គុណ​ប្រយោជន៍​ជាច្រើន។ បច្ចុប្បន្ន តែ​បៃ​តង​ក៏​កាន់​តែពេញ​និយម​ខ្លាំង​ទៀត ទាំង​ក្មេង​ទាំង​ចាស់ សុទ្ធ​តែ​ទទួល​ស្គាល់​រសជាតិ​របស់​តែ​បៃ​តង ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ ពី​អាថ៌​កំបាំងសុខភាព​របស់​តែ​បៃតង​ យើង​ភាគ​ច្រើន​មិន​ធ្លាប់​បាន​ដឹង។ ១- បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ យោង​តាម​ការ​ស្រាវ​ជ្រាវ​ខុសៗ​គ្នា គ្នា​យើង​ចូល​ចិត្ត​ផឹក​តែ​បៃ​តង​ជា​ប្រចាំ មិន​ងាយ​នឹង​ឆ្លងជំងឺ​​ដែលបង្ក​ដោយ​បាក់តេរី និង​វីរុស​​ឡើយ បើ​ធៀប​ជា​មួយ​គ្នា​យើង​​មិន​ចូលចិត្ត​​តែប្រភេទ​នេះ។ ​ច្បាស់ណាស់ថា តែ​បៃ​តង ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​កាន់​តែ​រឹង​មាំ ហើយ​មូល​ហេតុ​នៅ​ពី​ក្រោយ​រឿង​​នេះ ​ដោយ​តែ​បៃ​តង មាន​ផ្ទុក​សារ​ធាតុ​មួយ​ហៅ​ថា Catechins មាន​មុខ​ងារ​ប្រឆាំង​នឹង​បាក់តេរី​ ក៏​ដូច​ជា​វីរុស។ លើស​ពី​នេះ​ សារធាតុ Catechins ក៏អាច​​ប្រឆាំង​នឹង​ជាតិ​ពុល​​បញ្ចេញ​ពពួក​មេរោគ​ទាំង​នោះ​ទៀត​ផង។ ប៉ុន្តែ នៅ​មិន​ទាន់​អស់​ពី​គុណ​ប្រយោជន៍​​នៅ​ឡើយ​ទេ ដោយ​សារតែបៃ​តង អាច​ការ​ពារ​ពី​ជំងឺ​ផ្សេងៗ បង្ក​ដោយ​មេរោគ និង​សកម្មភាព​​ពពួក​ផ្សិត ដូច​ជា ក្លិន​អាក្រក់ រាក​មួល មិន​រំលាយ​អាហារ​ រាក រលាក​ពោះវៀន​ធំ ពុក​ធ្មេញ គ្រុន​ផ្ដាសាយ ដូច​ជា​ក្អក​ និង​គ្រុន។ ២- សារធាតុ​គីមី​ធ្វើ​ឲ្យ​រួម​​ជាលិកា (Astringency) អត្ថប្រយោជន៍​មួយ​ទៀតពី​តែ​បៃ​តង ​គឺ​សារធាតុ​នេះ​ម្យ៉ាង ដែល​​ជួយ​ឲ្យ​សាច់​ដុំ ​និង​ជាលិកា​កន្ត្រាក់ […]


អាហារូបត្ថម្ភ

មកដឹងពីភាពខុសគ្នារវាងសាច់សត្វនាំចូលស្របច្បាប់ និងខុសច្បាប់

ដើម្បី​សុវត្ថិភាព​ យើង​ប្រាកដជា​ចង់បាន និង​​ជ្រើសរើស​ប្រភេទ​សាច់​សត្វ​ស្រស់​ល្អ​យក​មក​ចម្អិន​អាហារ ប៉ុន្តែ​បច្ចុប្បន្ន​ក្រោយ​ផ្ទុះ​ករណី​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក ​ធ្វើឲ្យ​យើង​ព្រួយបារម្ភ​ចំពោះ​ការ​មើល ហើយ​ចង់​ដឹង​ពី​ភាព​ខុសគ្នា​រវាង​សាច់​នាំ​ចូល​ខុស និង​ស្រប​ច្បាប់។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ចាន់ សេដ្ឋា  អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​បញ្ជាក់​ថា ភាព​ខុសគ្នា​រវាង​សាច់​ស្រប និង​ខុស​ច្បាប់ ទាក់ទង​ទៅ​នឹង​សុវត្ថិភាព​នៃ​ការ​ទុក​ដាក់ ឬ​ការ​ប្រើប្រាស់​ថ្នាំ​ជាដើម។ ១- សាច់​ស្រប​ច្បាប់ សាច់​នាំ​ចូល​មក​ស្រប​ច្បាប់ គឺ​មាន​សំបុត្រ​ឯកសារ​នាំចូល​ត្រឹមត្រូវ ហើយ​ជា​ពិសេស​គឺ​គេ​ផ្ដោត​លើ​គុណភាព អនាម័យ​ជា​ចម្បង។ លោក​បាន​បន្ត​ថា ទំនិញ​មាន​ស្ដង់ដារ គឺ​ទទួល​បាន​ការ​ពិនិត្យ​ឯកភាព​ឲ្យ​ដឹក​យក​មក​ចែកចាយ​បន្ត និង​មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ មាន​ឈ្មោះ​ក្រុមហ៊ុន​នាំចូល សម្ភារៈ​ផ្ទុក​មាន​បំពាក់​តាម​បែប​បច្ចេកវិទ្យា​ត្រឹមត្រូវ​ជាដើម។ សាច់​ស្របច្បាប់​ គឺ​ខាង​​កាំ​កុងត្រូល​ប្រចាំ​តាម​ច្រក​នីមួយ​ៗ​ពិនិត្យ​ត្រឹមត្រូវ ភាគច្រើន​សាច់​គ្មាន​បញ្ហា​ឡើយ ព្រោះ​ការ​ចិញ្ចឹម​បែប​កសិដ្ឋាន​មាន​ក្បួនខ្នាត និង​ការ​ទុកដាក់ ដឹកជញ្ជូន​មាន​អនាម័យ មិន​ធ្វើ​ឲ្យ​ឆ្លង​មេរោគ ឬ​មិនមែន​ជា​ពពួក​សាច់​សត្វ​ងាប់​ដោយ​សារ​ជំងឺ​អ្វី​ទេ។ ២- សាច់​នាំ​ចូល​ខុស​ច្បាប់ លោក ចាន់ សេដ្ឋា ក៏​បាន​រៀបរាប់​ថា ប្រសិនបើ​សាច់​ទាំង​នោះ​ខូច​គុណភាព ឬ​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ ​ការ​ទុកដាក់ ដឹកជញ្ជូន​តាម​ម៉ូតូ ឬ​រឺម៉ក ហើយ​គេច​នាំ​ចូល​មក​ដោយ​មិន​ឆ្លងកាត់​មន្ត្រី​ជំនាញ ព្រោះ​សាច់​ទាំង​នោះ​អាច​ជា​សាច់​សត្វ​ងាប់ ឬ​មាន​ជំងឺ​អ្វី​មួយ។ និស្សិត​ផ្នែក​គីមី​ចំណី​អាហារ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា រូប​នេះ​បាន​លើ​ជា​ឧទាហរណ៍​ងាយ​ៗ​មក​ថា ករណី​ដែល​ឃើញ​មាន​ច្រើន​បំផុត គឺ​សាច់​ជ្រូក​ដែល​ដឹក​មក​ពី​ប្រទេស​ជិត​ខាង​តាម​ម៉ូតូ ដែល​សកម្មភាព​ទាំងនោះ​មិន​មាន​អនាម័យ អាច​ក្លែង​បន្លំ និង​មិន​បាន​ក្លាស្សេរក្សា​គុណភាពសាច់។ ចំណែក​វិធី​សម្គាល់​ងាយ​បំផុត គឺ​មុន​ទិញ ត្រូវ​ពិនិត្យ​សាច់​ឲ្យ​បាន​ល្អិតល្អន់​ថា​មាន​ស្លាកស្នាម […]


អាហារូបត្ថម្ភ

អ្នកវិទ្យាសាស្ត្រ៖ ញ៉ាំដក់ដឿ កណ្ដូប ចង្រិត អាចការពារមហារីក

នៅ​ស្រុកខ្មែរ​យើង ចង្រិត កណ្ដូប អង្ក្រង ឬដក់ដឿ ត្រូវបាន​ពលរដ្ឋ​ជាច្រើន យក​មកធ្វើ​ជា​អាហារ​ញ៉ាំ ហើយ​ប្រទេស​អាស៊ាន​ផ្សេងទៀត ក៏មាន​អាហារ​ប្រភេទ​នេះ​ច្រើនដែរ។ ពាក់ព័ន្ធ​នឹង​ការ​ញ៉ាំអាហារ​ប្រភេទ​សត្វល្អិត​នេះ អ្នក​វិទ្យាសាស្ត្រ រកឃើញ​ថា វាអាច​ជួយ​ការពារ​ជំងឺ​មហារីក ដោយសារ​វាមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ អ្នកវិទ្យាសាស្ត្រ មកពី​សាកលវិទ្យាល័យ Rome របស់​អ៊ីតាលី បាន​ធ្វើការ​សិក្សា​លើ​សត្វ​ល្អិត​ជាច្រើន ប្រភេទ ដូចជា អង្ក្រង កណ្ដូប ចង្រិត និង​ដក់ដឿ។ ពួកគេ​បាន​ធ្វើតេស្ដេ​ពិនិត្យ​មើល​លើ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួមមាន​វីតាមីន A វីតាមីន C វីតាមីន E នៅ​ក្នុង​ខ្លួន​សត្វល្អិត តាមរយៈ​ការផឹក​ទឹក​ម្សៅ​សត្វទាំង​នេះ។ លទ្ធផល រកឃើញ​ថា ដក់ដឿ មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ច្រើនជាង​ប្រេង​អូលីវ រហូត​ដល់ ២​ដង។ ចំណែក​ម្សៅ​ចង្រិត កណ្ដូប និង​ដក់ដឿ មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម លើស​ទឹកក្រូច​ស្រស់ រហូត​ដល់ ៥ដង។ អ្នកវិទ្យាសាស្ត្រ ថា សត្វល្អិត ជាប្រភព​នៃប្រូតេអ៊ីន អាស៊ីតខ្លាញ់​មិនឆ្អែត រ៉ែ វីតាមីន និង​ជាតិ​សរសៃ។ ប៉ុន្ដែ […]


អាហារូបត្ថម្ភ

WHO អះអាង​ថា ផលិតផលអាហារទារក មានស្ករច្រើនណាស់

គ្នាយើងភាគច្រើន​ដឹងហើយ​ថា ការញ៉ាំ​អាហារ ឬភេសជ្ជៈ​មាន​ជាតិស្ករ​ច្រើន មិនល្អសម្រាប់​សុខភាព​នោះទេ ដោយ​វាធ្វើឲ្យ​យើង​លើសទម្ងន់ ប្រឈម​ជំងឺធាត់ ឬទឹកនោមផ្អែមជាដើម។ ពាក់ព័ន្ធ​បញ្ហា​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) រកឃើញ​ថា ផលិតអាហារ​ទារក មាន​ជាតិស្ករច្រើន​ណាស់ ប៉ុន្តែ​អត់បាន​បញ្ជាក់​ពីប្រទេស ឬ​ទីតាំង​ជាក់លាក់​ណា​ទេ ដោយគ្រាន់តែបង្ហើបថា ភាគច្រើន​ផលិតផល​កំពុង​ចរាចរ​នៅ​អឺរ៉ុប។ អង្គការ​ដដែលនេះ បញ្ជាក់​ថា នេះ​ដោយសារ​ការផ្សព្វផ្សាយ​មិនត្រឹមត្រូវ អះអាងថា អាហារ​ទាំងនោះ សក្តិសម​ជាមួយ​ទារក អាយុ​ក្រោម ៦ខែ។ តែការសិក្សា រកឃើញ​ថា យ៉ាងតិចផលិតផល ៥០% លក់តាមនៅតាម​ទីក្រុង មាន​ប្រភេទអាហារ​ផ្ទុក​កាឡូរី ៣០% ចេញពី​ស្ករ។ កត្ដានេះ បង្កើន​ការប្រឈម​នឹង​ជំងឺធាត់ និង​ជំងឺទឹកនោមផ្អែម ដោយសារ​វាអាច​ធ្វើឲ្យ​ក្មេងមាន​ចំណូលចិត្ត​នឹង​អាហារ​ផ្អែម។ ជាមួយគ្នានេះ អង្គការ​សុខភាព​ពិភពលោក ណែនាំ​ឲ្យ​បំបៅដោះ​ទារក​តែ​មួយមុខ ក្នុង​រយៈពេល ៦​ខែ​ដំបូង និង​ស្នើ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ក្នុង​ពិភពលោក ដែល​ផលិត​អាហារ​ទារក ពិនិត្យ​លើ​បញ្ហា​នេះ។ ជាងនេះទៅទៀត អង្គការ​ដដែល រកឃើញថា ផលិតផល​អាហារ​ទារក ៦០% បាន​ផ្សព្វផ្សាយ ដោយ​អះអាង​ថា ល្អសម្រាប់​ទារក។ ការផ្សព្វផ្សាយ​ដូច្នេះ ត្រូវអនុញ្ញាត​ក្រោមច្បាប់​សហភាពអឺរ៉ុប តែ​ខុស​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ដែលផលិតអាហារ ម្សៅទឹកដោះគោ […]


អាហារូបត្ថម្ភ

ស្វែងយល់ពីកំពូលគុណប្រយោជន៍ពីវីតាមីន B Complex

វីតាមីន គឺ​ជា​សារធាតុ​បំប៉ន​ចាំ​បាច់​បំផុតសម្រាប់​ការលូតលាស់ និងការពារ​រាង​កាយពីជំងឺ​កាចសាហាវជាច្រើន។ ដូចយើង​ដឹងស្រាប់​ វីតាមីន​មាន​ច្រើន​ប្រភេទ និង​មាន​គុណ​សម្បត្តិផ្សេងៗ​ពីគ្នា។ “Hello គ្រូពេទ្យ” ថ្ងៃនេះ នឹងលើក​យក​ពពួកវីតាមីន B Complex មក​ណែនាំ​ឲ្យ​គ្នា​យើង​បាន​ស្គាល់​ច្បាស់ តើ​មាន​ប៉ុន្មាន​ប្រភេទ មានអត្ថបទ​ប្រយោជន៍​អ្វីខ្លះ?​ ១- ក្រុម​វីតាមីន B Complex ក្រុម​វីតាមីន B ​ត្រូវ​គេ​ស្គាល់​ថា​ ជា​វីតាមីន B Complex គឺ​មានសរុប​​ទាំង​អស់ ៨ ប្រភេទ ដូចជា៖ – B1 (Thiamine) – B2 (Riboflavin) – B3 (Niacin) – B4 (Pantothenic acid) – B6 – B7 (Biotin) – B9 ឬ អាស៊ីដ​ហ្វូលីក (Folic acid) – B12 វីតាមីន B ជួយ​ដល់​ការ​ដំណើរ​ការ​ផលិត និង​គ្រប់​គ្រង​ថាម​ពល​​ក្នុង​រាង​កាយ​ ក៏​ដូច​ជា​បង្កើត​កោសិកា​ឈាម​ក្រហមមាន​សុខភាព​ល្អ ដើម្បី​ដឹក​នាំ​អុកស៊ីហ្សែន ចិញ្ចឹម​គ្រប់​កោសិកាទាំង​អស់។ ២- អត្ថប្រយោជន៍វីតាមីន B Complex ជា​ទូ​ទៅ​ក្រុម​​វីតាមីន […]


អាហារូបត្ថម្ភ

អាហារពិសេសទាំងនេះ សក្តិសមបំផុតសម្រាប់អ្នកឧស្សាហ៍​ឈឺក្បាលជង្គង់

បញ្ហា​ឈឺ​ក្បាល​ជង្គង់ ឧស្សាហ៍​ប្រទះ​ឃើញ​កើត​លើ​ម៉ាក់អ៊ំចាស់ៗណាស់ ប៉ុន្តែ​ក្នុងក៏​អាច​កើត​លើ​ក្មេងៗ​កម្លាំង​ពេញ​បាន​ដូច​គ្នា។ ហើយ​បញ្ហា​សុខភាព​មួយ​នេះ ​គ្មាន​របប​អាហារ​ណា ​អាច​ព្យាបាល​ស្ថានភាព​បានក៏​ពិត​មែន ប៉ុន្តែបើ​​ជ្រើសរើស​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ គឺ​​អាច​ធ្វើ​ឲ្យ​ធូរ​ស្រាល​បាន​មួយ​កម្រិត។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​ពិសេសៗមួយ​ចំនួន អាច​ជួយ​បន្ថយ​អាការៈ​ឈឺក្បាល​ជង្គង់​បាន។ ១- ដំបូន្មាន​សំខាន់​ៗ​ដើម្បី​​កាត់​បន្ថយ​បញ្ហា​ឈឺ​ក្បាល​ជង្គង់ដោយ​សាតរលាក ដំបូន្មាន​ទីមួយ​ គឺត្រូវ​ជ្រើសរើស​អាហារ​មាន​ផ្ទុក​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ព្រោះ​អាការៈរលាក​ នឹង​ផលិតពពួករ៉ាឌីកាល់​សេរី​ ​ជា​ម៉ូលេគុល​បំផ្លាញ​កោសិកា បង្កើយ​ដោយ​​រាងកាយ​យើងផ្ទាល់​ ឬដើម្បី​​ឆ្លើយ​តបនៅពេល​រាងកាយ​​មាន​ជាតិ​ពុល។ ផ្នែក​រាងកាយ​ ដូច​ជា​ ស្បែក ភ្នែក រួមទាំង Synovium (សន្ទះ​នៅ​ចន្លោះ​សន្លាក់​ជង្គង់) ងាយ​នឹង​ទទួលផលប៉ះពាល់​ពី​​រ៉ាឌីកាល់សេរីទាំង​នោះ។ ឯសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​អាចជួយ​ការពារ​រាងកាយ​​ពី​រ៉ាឌីកាល់​ទាំង​នោះបាន។ មានការ​​សិក្សារ​ឃើញ​ថា សាធាតុ​ប្រឆាំង​អុកស៊ីតកម្ម អាច​ជួយ​ប្រយុទ្ធ​នឹង​ជំងឺរលាក​សន្លាក់ កាត់បន្ថយ​ការ​រលាក និង​បន្ធូរ​ការ​ឈឺចាប់។ ដំបូន្មាន​ទី​ពីរ​ ត្រូវ​គ្រប់គ្រង​ទម្ងន់ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​មាន​ទម្ងន់​សម​ស្រប ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​សម្រួលស្ថានភាព​ឈឺ​ក្បាល​ជង្គង់។ បញ្ហា​​លើស​ទម្ងន់​ មិន​ត្រឹមតែ​បង្កើន​សម្ពាធ​លើ​ជង្គង់​ប៉ុណ្ណោះ​​ទេ វា​ក៏​ភ្ញោច​ការ​ផលិត​អ័រម៉ូន​ និង​ធាតុ​គីមី​ផ្សេង​ទៀត ​បង្កឲ្យ​មាន​​ការ​រលាក។ ២- តិចនិក​បញ្ចុះ​ទម្ងន់​ពេល​មាន​បញ្ហា​ឈឺ​ជង្គង់ នៅ​ពេល​មាន​បញ្ហា​ឈឺ​ក្បាល​​ជង្គង់ដោយ​សារ​លើស​ទម្ងន់ អាច​សាក​តិចនិក​បញ្ចុះ​ទម្ងន់ខាង​ក្រោម​នេះ​ ដើម្បី​ស្តារ​ស្ថាន​ភាព​ជំងឺ​ឲ្យ​ធូរស្រាល​វិញ​បាន៖ – បន្ថយ​បរិមាណ​អាហារ – ជៀសវាងញ៉ាំអាហារ​មាន​ជាតិកាលឡូរី​ខ្ពស់ – ព្យាយាម​ញ៉ាំ​ស៊ុប ពិសេស​ស៊ុបមាន​បន្លែ​ច្រើន គន្លឹះ​មួយ​ទៀត​ កុំ​ចម្អិន​​អាហារ​ប្រើសីតុណ្ហភាព​ខ្ពស់​ពេក ព្រោះ​ពេល​យើង​ចម្អិន​អាហារ​វិធី​នេះ សាច់ក្នុង​អាហារ និង​បង្កើត​ជា​សារធាតុ​មួយ​​ហៅ​ថា  Advanced glycation end […]


អាហារូបត្ថម្ភ

មិនសូវផឹកទឹក ប្រយ័ត្នកើតក្រួសក្នុងតម្រងនោម

តាម​ក្បួនពេទ្យ​តម្រូវ​ឲ្យ​មនុស្ស​ម្នាក់ៗ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ពី ២-៣ លីត្រ/ថ្ងៃ នោះ​ទើប​មានសុខភាព​ល្អ តែ​បើ​មិន​សូវ​ផឹក​ទឹក​​នោះ​ទេ អាច​​នាំ​​ឲ្យ​​កើត​​ក្រួស​​ក្នុង​តម្រង​នោម​បាន។ នេះ​បើ​តាម​បើ​តាម​សម្ដី​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​បញ្ជាក់។ វេជ្ជបណ្ឌិត​វ័យ ២៩ ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា មូលហេតុ​ធ្វើឲ្យ​កើត​ក្រួស​ក្នុង​តម្រង​នោម​មកពី​មិន​ផឹក​ឲ្យ​បាន​ច្រើន “អ្នក​មាន​បញ្ហា​ក្រួស​ក្នុង​តម្រង​នោម​មកពី​​មិន​សូវផឹក​ទឹក​​ឲ្យ​បាន​គ្រប់គ្រាន់ ដូចនេះ​មិន​ថា​ក្រោយ​ញ៉ាំ​អាហារ​រួច ឬ​ពេល​ណា​ឡើយ យើង​ត្រូវ​ឧស្សាហ៍​ផឹកទឹក”។ អត្ថបទពាក់ព័ន្ធ៖ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ ការ​ផឹក​ទឹក​ពេល​កំពុង​ញ៉ាំ​ចំណី ឬ​​ក្រោយ​ពេល​ញ៉ាំអស់​​ភ្លាម និង​ក្រោយ ១០ នាទី ក៏​មិន​អី​ដែរ ព្រោះ​នោះ​ជា​ទម្លាប់​របស់​មនុស្ស​ម្នាក់​ៗ តែ​ធ្វើ​យ៉ាង​ណា​ឲ្យតែ​បាន​ផឹក។ ដូចនេះ​ហើយ​យើង​គួរតែ​ផឹក​ទឹក​ឲ្យ​បាន​បាន ព្រោះ​វា​ល្អ​ចំពោះ​សុខភាព ហើយ​ក៏​អាច​ធ្វើឲ្យ​អារម្មណ៍​ល្អ​ផង​ដែរ។ ចំណែក​រឿង​ដែល​គេ​និយាយ​ថា ការ​ទប់​នោម​យូរ​ក៏​ជា​មូលហេតុ​ដែរ​នោះ វា​មិនមែន​ជា​ការ​ពិត​ឡើយ ព្រោះ​នោះ​វា​ត្រឹម​តែ​ធ្វើឲ្យ​រលាក​ប្លោក​នោម​ប៉ុណ្ណោះ។ រីឯ​មូលហេតុ​មួយ​ទៀត​ដែល​នាំឲ្យ​កើត​ក្រួស​ក្នុង​តម្រង​នោម​ដែរ​នោះ គឺ​មកពី​ជាតិ​​កាល់​ស្យូម​កើត​ឡើង​ច្រើន​ និង​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​​ច្រើនពេក ជា​​ពិសេស​​ថ្នាំ​ដែល​មាន​ជាតិ​កាល់​ស្យូម​។ រោគ​សញ្ញា​មាន​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​មាន​ដូចជា ឈឺចាប់​ធ្ងន់​ត្រង់​ចង្កេះ​ខាងក្រោយ ទឹកនោម​មាន​ពណ៌​ផ្កាឈូក ឬ​ក្រហម ទឹកនោម​មាន​ពពុះ ឬ​ក្លិន​ឆួល ពិបាក​ក្នុង​ការ​បត់ជើងតូច នោម​ញាប់​ជាង​ធម្មតា តែ​ទឹក​នោម​តិច និង​មាន​អាការៈ​គ្រុនក្តៅ និង​គ្រុនញាក់​ជាដើម ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


អាហារូបត្ថម្ភ

គ្រឿង​សមុទ្រ​មាន​ផ្ទុក​ជាតិ​បារ៉ត ប៉ះពាល់​សុខភាព​អត់ ត្រូវ​ធ្វើ​ម៉េច?

ជា​ច្រើន​ឆ្នាំ​មក​ហើយ​សិក្សា​​មួយចំនួន​អះអាងថា ​សារធាតុ​បារ៉ត​នៅ​ក្នុង​គ្រឿង​សមុទ្ រទោះ​កើត​ឡើង​ដោយ​ធម្មជាតិ​ នៅ​តែ​ធ្វើ​ឲ្យ​​ខូច​សុខភាព ជា​ហេតុ​គ្នា​មនុស្ស​មួយ​ចំនួន ​ព្យាយាម​កាត់​បន្ថយ​ការ​ប៉ះពាល់​សារធាតុ​បារ៉ត​ចេញ​ពី​គ្រឿង​សមុទ្រ។ តើការ​សិក្សា​ទាំង​នេះពិត​ដែរអត់? គួរ​ធ្វើ​ម៉េច​ទើប​កាត់​បន្ថយ​ផល​ប៉ះពាល់​បាន? ចម្លើយ​គឺ​មាន​ក្នុង​អត្ថបទ​នេះ។ ១- ជាតិ​បារ៉តធម្មជាតិ​ក្នុង​គ្រឿង​សមុទ្រ​ប៉ះពាល់​សុខភាព​អត់? សម្រាប់​មនុស្ស​ភាគ​ច្រើន​ កម្រិត​ជាតិបារ៉ត​មាន​ផ្ទុក​ក្នុង​ ត្រី ​ខ្ចៅ​ខ្ចង ​មិន​មែន​ជា​បញ្ហាចំពោះ​​សុខភាព​នោះ​ទេ​ ព្រោះ​ជា​ទូទៅ​គ្រឿង​សមុទ្រ​ទាំង​អស់ ​សុទ្ធ​តែ​ជា​អាហារ​សុខភាព​ល្អ។ ញ៉ាំ​គ្រឿង​សមុទ្រក្នុងកម្រិត​មួយ​ត្រឹមត្រូវ​ និង​ជា​ប្រចាំ​ អាច​ផ្ដល់​ឲ្យ​យើង​នូវ​ប្រូតេអ៊ីន​មាន​គុណភាព​ខ្ពស់ ​និង​សារធាតុ​ចិញ្ចឹម​សំខាន់​ផ្សេង​ទៀត​ ព្រម​ទាំង​ជាតិ​រ៉ែ ផងដែរ។ លើស​ពី​នេះ​ គ្រឿង​សមុទ្រ​ ​មាន​សារធាតុ​ខ្លាញ់​ឆ្អែត​ និង​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ​ខ្ពស់ទៀត​ផង។ ទោះ​យ៉ាង​ណា​ ញ៉ាំ​គ្រឿង​សមុទ្រ​ច្រើន​ហួសហេតុ ​បណ្ដាល​ឲ្យ​មាន​កម្រិត​សារធាតុ​បារ៉ត​ខ្ពស់​នៅ​ក្នុង​ខ្លួន។ ទារក​ក្នុង​ផ្ទៃ​ ឬ​ក្មេង​តូចៗ ​កម្រិត​ជាតិ​បារ៉ត​ខ្ពស់​ អាច​ធ្វើ​ឲ្យ​ខូច​ខួរ​ក្បាល​ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ។ សម្រាប់​មន្ទិល​សង្ស័យ​ពី​សារធាតុ​បារ៉ត​មាន​នៅ​ក្នុង​ត្រី អាជ្ញាធរ​ចំណីអាហារ និង​ឱសថ​អាមេរិក FDA​ និង​ទី​ភ្នាក់​ការ​ពារបរិស្ថានអាមេរិក​ EPA​ បាន​ណែនាំ​ឲ្យ​ស្រីៗកំពុង​ពពោះ បំបៅ​ដោះ​កូន និង​​ក្មេង​តូចៗ​ គួរ​តែ​កំណត់​បរិមាណ​ញ៉ាំ​គ្រឿង​សមុទ្រឲ្យ​បាន​ត្រឹម​ត្រូវ។ ២- ធ្វើម៉េច​កុំ​ឲ្យ​រង​ប៉ះពាល់​​ជាតិ​បារ៉តក្នុង​គ្រឿង​សមុទ្រ? ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ជាតិ​បារ៉ត​ក្នុង​គ្រឿង​សមុទ្រ យើង​អាច​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ ​ដើម្បីចៀសវាង​ញ៉ាំ​ហួស​ហេតុ ​ឬ​ការ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​បារ៉ត​ ក្នុង​របប​អាហារ។ - ហាម​ញ៉ាំ​សាច់​ត្រី​ឆ្លាម​ ត្រី​ថាលហ្វីស ត្រី​ដាវ ​ឬ​ត្រី​ស្បៃកា​ ព្រោះ​ជា​ប្រភេទ​ត្រី​សម្បូរ​សារធាតុ​បារ៉ត។ - បើ​ចូល​ចិត្ត​ញ៉ាំ​គ្រឿង​សមុទ្រ […]


អាហារូបត្ថម្ភ

បន្ថយ​​អាហារមួយប្រភេទនេះ អាច​ជៀស​​​​ជំងឺ​ទឹក​នោម​ផ្អែម​ និងបេះដូង បាន​ច្រើន​

សុខភាព​ពិត​ជា​រឿង​សំខាន់ ហើយ​​សុខភាព​ល្អ មួយ​ផ្នែក​ធំ​ភាគ​ច្រើន​បាន​​មក​ពី​ការ​ផ្តល់​គុណភាព​ទៅ​លើ​របប​អាហារ​ល្អ​ប្រចាំ​​ថ្ងៃ ជាក់​ស្តែង​ការ​ស្រាវជ្រាវ​ថ្មី​ នៅ​សហរដ្ឋអាមេរិក​ រក​ឃើញ​ថា គ្រាន់​តែ​បន្ថយ​ជាតិ​កាបូនអ៊ីដ្រាត ក្នុង​អាហារ​បន្តិច នោះ​ជួយ​ឲ្យ​ជៀស​ពី​ហានិភ័យ​ជំងឺ​មួយ​ចំនួន​បាន​ប្រសើរ។ តាម​ការ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ រដ្ឋ Ohio សហរដ្ឋអាមេរិក បាន​ធ្វើ​ការ​ពិសោធន៍​ទៅ​លើ​​អ្នក​ស្ម័គ្រ​ចិត្ត ១៦​នាក់ ដោយ​តាម​ដាន​មើល​ពី​របប​អាហារ​របស់​ពួក​គេ​​រយៈ​ពេល​១​ខែ។ អ្នក​ស្ម័គ្រ​ចិត្ត​ពាក់​កណ្តាល​បរិភោគ​អាហារ​ដែល​មាន​ជាតិ​​កាបូនអ៊ីដ្រាត​ច្រើន (២៣៤​ក្រាម) ចំណែក​អ្នក​ស្ម័គ្រ​ចិត្ត​ផ្សេង​ទៀត បរិភោគ​អាហារ​ដែល​មាន​ជាតិ​​​​កាបូន​អ៊ីដ្រាត​តិច​ (២៣៤​ ​ក្រាម)។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! លទ្ធ​ផល​បាន​បង្ហាញ​ថា អ្នក​ដែល​​មាន​របប​អាហារ​មាន​ជាតិ​កាបូនអ៊ីដ្រាត​តិច ស្រាប់​តែ​មាន​​​សុខភាព​ល្អ​ប្រសើរ (ទោះ​បី​ពួក​គេ​មាន​រាង​ធាត់​ក៏​ដោយ) ជាតិ​កូឡេស្តេរ៉ូស​ក៏​ថយ​ចុះ (មាន​តុល្យភាព) និង​បន្ថយ​ភាព​ធាត់​ផង​ដែរ ហើយ​ជា​ពិសេស​ជួយ​​ឲ្យ​អាំង​ស៊ុយ​លីន​ក្នុង​ខ្លួន​អាច​​គ្រប់​គ្រង​​ជាតិ​ស្ករ​បាន​យ៉ាង​​ល្អ ហើយ​​លទ្ធផល​នេះ​ផ្ទុយ​ពី​អ្នក​ដែល​​ញ៉ាំ​អាហារ​សំបូរ​ជាតិ​កាបូន​អ៊ីដ្រាត​ច្រើន​​។ សម្រាប់​អ្នក​ដែល​បាន​ឲ្យ​របប​អាហារ​សំបូរ​ជាតិ​កាបូនអ៊ីដ្រាត​ច្រើន ស្រាប់​តែ​មាន​បញ្ហា​ឡើង​ទម្ងន់ មាន​ចង្កេះ​ធំ ជាតិ​ខ្លាញ់​ធាត់​ក្នុង​ខ្លួន​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុស​ធម្មតា ហើយ​មាន​បញ្ហា​ហើម​រលាក​ទៀត​ផង។ ដូច​ដែល​បាន​ឃើញ​ដូច​នេះ លោក​វេជ្ជបណ្ឌិត​​ និង​​សាស្រ្តាចារ្យ Jeff Volek ជា​អ្នក​គ្រប់​គ្រង​ការ​​ស្រាវជ្រាវ​ខាង​លើ បាន​និយាយ​ថា៖ ” ពិត​ជា​គ្មាន​ការ​សង្ស័យ​ទេ​ថា អ្នក​ដែល​​មាន​របប​ជាតិ​កាបូនអ៊ីដ្រាត​តិច​ ពិត​ជា​អាច​គ្រប់​គ្រង​ហានិភ័យ​នៃ​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ បាន​​​យ៉ាង​ល្អ។ ដូច​នេះ​យើង​អាច​ឃើញ​ច្បាស់​ហើយ អំពី​​គុណ​ភាព និង​បរិមាណ​​ចំណី​អាហារ​សម្រាប់​សុខភាព”។ [embed-health-tool-bmi] គួរ​កត់​សម្គាល់​ថា អាហារ​ដែល​មាន​សំបូរ​ជាតិ​កាបូនអ៊ីដ្រាត មាន​សំបូរ​នៅ​ក្នុង​​អាហារ​ផ្សំ​ពី​គ្រាប់​ធញ្ញជាតិ​ដូច​ជា នំប៉័ង​ […]


អាហារូបត្ថម្ភ

រវល់ខ្លាំងដល់​គ្មានពេលចម្អិនម្ហូប ញ៉ាំអាហារកំប៉ុងល្អអត់?

ត្រូវ​ដឹង​ថា អាហារ​​កំប៉ុង​ ដំបូង​គេ​ផលិត​ដើម្បី​ប្រើ​ប្រាស់​អំឡុង​ពេល​សង្គ្រាម កុំ​ឲ្យដាច់​ស្បៀង ខណៈបច្ចុប្បន្នបែរ​ជា​ប្រើ​សម្រាប់​គ្នា​យើង​រវល់​ការ​ងារខ្លាំង គ្មាន​ពេល​ចម្អិន​អាហារ​ទៅ​វិញ នាំ​ឲ្យ​កើត​ចេញ​ជាសំណួរច្រើន​ពាក់ព័ន្ធ​អាហារ​កំប៉ុង ​ល្អ ឬមិន​ល្អ? ប៉ះពាល់សុខភាព​អី​ខ្លះ? ​គ្មាន​ជម្រើស គួរ​ជ្រើស​រើស​អាហារ​កំប៉ុង​បែប​ណា​ទើប​ល្អ? “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​ក្នុង​អត្ថបទ​នេះ។ ១- អាហារកំប៉ុងមិនសូវមានសារធាតុចិញ្ចឹម? មនុស្ស​ភាគ​ច្រើនតែ​ង​សន្និដ្ឋាន​​ថា ​អាហារ​កំប៉ុង​មិន​សូវ​មាន​សារ​ធាតុ​ចិញ្ចឹម ​ដូច​អាហារ​ស្រស់​ទេ យ៉ាង​ណា ការ​សន្និដ្ឋាន​នេះមិនត្រូវ​ទាំង​អស់​ដែរ។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ​អាហារ​កំប៉ុង​អាច​រក្សា​សារធាតុ​ចិញ្ចឹម ​ដូច​ជា ប្រូតេអ៊ីន កាបូអ៊ីដ្រាត សារធាតុ​រ៉ែ និង​វីតាមីន​​រលាយ​ក្នុងខ្លាញ់ ប៉ុន្តែ​ដោយ​សារ​អាហារ​កំប៉ុង​ត្រូវ​ឆ្លង​កាត់​កំដៅ​ខ្ពស់ ហេតុ​នេះ​ក៏​មិន​អាច​រក្សា​វីតាមីន​រលាយ​ក្នុង​ទឹកមួយ​ចំនួន​ដូច​ជា វីតាមីន C និង B ដែរ។ យ៉ាងណា វីតាមីនប្រភេទ​នេះ​ ក្នុង​អាហារ​ស្រស់ ក៏នឹង​បាត់​បង់​ពេល​យើង​យក​មក​ចម្អិន​ធម្មតា ឬ​ទុក​ក្នុង​ទូទឹកកក​ ដូច​គ្នា។ អ្វី​គួរឲ្យ​ភ្ញាក់​ផ្អើល​នោះ​ គឺ​ថា អាហារ​កំប៉ុង​មួយ​ចំនួន​ មាន​សារធាតុ​ផ្តល់​​ប្រយោជន៍​ច្រើន​ចំពោះ​សុខ​ភាព​​ទៅ​វិញ ជាក់​ស្តែង​ប៉េង​ប៉ោះ​កំប៉ុង​ បញ្ចេញ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​នៅ​ក្រោម​សីតុណ្ហភាព​ខ្ពស់ ច្រើន​ជាង​ផ្លែ​ប៉េង​ប៉ោះ​ធម្មតា។ ២- បើ​អ៊ីចឹង​អាហារកំប៉ុងល្អ ឬអត់? យ៉ាង​ណា យើង​នៅ​តែ​មិនអាច​សន្មត់ថា ល្អ ឬអាក្រក់ ១០០% នោះដែរ ព្រោះ​អាហារ​កំប៉ុង ​មានផ្ទុក​សារធាតុ​គីមី Bisphenol-A (BPA) ​អាច​ទៅ​រំខាន​ដំណើរ​ការអ័រម៉ូន​ក្នុង​ខ្លួន។ ទោះបីមាន​ស្ថាប័ន​ផលិតចំណី​អាហារជាច្រើន​ អះអាង​​ថា អាហារ​កំប៉ុង ​មាន​កម្រិត​សារធាតុ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ