អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

បន្ថយ​​អាហារមានជាតិនេះបន្តិច អាច​ជៀស​​​​ជំងឺ​ទឹក​នោម​ផ្អែម​ និងបេះដូង បាន​ច្រើន​

សុខភាព​ពិត​ជា​រឿង​សំខាន់ ហើយ​​សុខភាព​ល្អ មួយ​ផ្នែក​ធំ​ភាគ​ច្រើន​បាន​​មក​ពី​ការ​ផ្តល់​គុណភាព​ទៅ​លើ​របប​អាហារ​ល្អ​ប្រចាំ​​ថ្ងៃ ជាក់​ស្តែង​ការ​ស្រាវជ្រាវ​ថ្មី​ នៅ​សហរដ្ឋអាមេរិក​ រក​ឃើញ​ថា គ្រាន់​តែ​បន្ថយ​ជាតិ​កាបូនអ៊ីដ្រាត ក្នុង​អាហារ​បន្តិច នោះ​ជួយ​ឲ្យ​ជៀស​ពី​ហានិភ័យ​ជំងឺ​មួយ​ចំនួន​បាន​ប្រសើរ។ តាម​ការ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ រដ្ឋ Ohio សហរដ្ឋអាមេរិក បាន​ធ្វើ​ការ​ពិសោធន៍​ទៅ​លើ​​អ្នក​ស្ម័គ្រ​ចិត្ត ១៦​នាក់ ដោយ​តាម​ដាន​មើល​ពី​របប​អាហារ​របស់​ពួក​គេ​​រយៈ​ពេល​១​ខែ។ អ្នក​ស្ម័គ្រ​ចិត្ត​ពាក់​កណ្តាល​បរិភោគ​អាហារ​ដែល​មាន​ជាតិ​​កាបូនអ៊ីដ្រាត​ច្រើន (២៣៤​ក្រាម) ចំណែក​អ្នក​ស្ម័គ្រ​ចិត្ត​ផ្សេង​ទៀត បរិភោគ​អាហារ​ដែល​មាន​ជាតិ​​​​កាបូន​អ៊ីដ្រាត​តិច​ (២៣៤​ ​ក្រាម)។ លទ្ធ​ផល​បាន​បង្ហាញ​ថា អ្នក​ដែល​​មាន​របប​អាហារ​មាន​ជាតិ​កាបូនអ៊ីដ្រាត​តិច ស្រាប់​តែ​មាន​​​សុខភាព​ល្អ​ប្រសើរ (ទោះ​បី​ពួក​គេ​មាន​រាង​ធាត់​ក៏​ដោយ) ជាតិ​កូឡេស្តេរ៉ូស​ក៏​ថយ​ចុះ (មាន​តុល្យភាព) និង​បន្ថយ​ភាព​ធាត់​ផង​ដែរ ហើយ​ជា​ពិសេស​ជួយ​​ឲ្យ​អាំង​ស៊ុយ​លីន​ក្នុង​ខ្លួន​អាច​​គ្រប់​គ្រង​​ជាតិ​ស្ករ​បាន​យ៉ាង​​ល្អ ហើយ​​លទ្ធផល​នេះ​ផ្ទុយ​ពី​អ្នក​ដែល​​ញ៉ាំ​អាហារ​សំបូរ​ជាតិ​កាបូន​អ៊ីដ្រាត​ច្រើន​​។ សម្រាប់​អ្នក​ដែល​បាន​ឲ្យ​របប​អាហារ​សំបូរ​ជាតិ​កាបូនអ៊ីដ្រាត​ច្រើន ស្រាប់​តែ​មាន​បញ្ហា​ឡើង​ទម្ងន់ មាន​ចង្កេះ​ធំ ជាតិ​ខ្លាញ់​ធាត់​ក្នុង​ខ្លួន​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុស​ធម្មតា ហើយ​មាន​បញ្ហា​ហើម​រលាក​ទៀត​ផង។ ដូច​ដែល​បាន​ឃើញ​ដូច​នេះ លោក​វេជ្ជបណ្ឌិត​​ និង​​សាស្រ្តាចារ្យ Jeff Volek ជា​អ្នក​គ្រប់​គ្រង​ការ​​ស្រាវជ្រាវ​ខាង​លើ បាន​និយាយ​ថា៖ ” ពិត​ជា​គ្មាន​ការ​សង្ស័យ​ទេ​ថា អ្នក​ដែល​​មាន​របប​ជាតិ​កាបូនអ៊ីដ្រាត​តិច​ ពិត​ជា​អាច​គ្រប់​គ្រង​ហានិភ័យ​នៃ​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ បាន​​​យ៉ាង​ល្អ។ ដូច​នេះ​យើង​អាច​ឃើញ​ច្បាស់​ហើយ អំពី​​គុណ​ភាព និង​បរិមាណ​​ចំណី​អាហារ​សម្រាប់​សុខភាព”។ អត្ថបទពាក់ព័ន្ធ៖ រវល់ខ្លាំងដល់​គ្មានពេលចម្អិនម្ហូប ញ៉ាំអាហារកំប៉ុងល្អអត់? អាហារ ៤ ប្រភេទនេះ អ្នកកើតហឺតកុំញ៉ាំឲ្យសោះ ព្រោះអាចធ្វើទុក្ខខ្លាំង   គួរ​កត់​សម្គាល់​ថា អាហារ​ដែល​មាន​សំបូរ​ជាតិ​កាបូនអ៊ីដ្រាត […]


អាហារូបត្ថម្ភ

រវល់ខ្លាំងដល់​គ្មានពេលចម្អិនម្ហូប ញ៉ាំអាហារកំប៉ុងល្អអត់?

ត្រូវ​ដឹង​ថា អាហារ​​កំប៉ុង​ ដំបូង​គេ​ផលិត​ដើម្បី​ប្រើ​ប្រាស់​អំឡុង​ពេល​សង្គ្រាម កុំ​ឲ្យដាច់​ស្បៀង ខណៈបច្ចុប្បន្នបែរ​ជា​ប្រើ​សម្រាប់​គ្នា​យើង​រវល់​ការ​ងារខ្លាំង គ្មាន​ពេល​ចម្អិន​អាហារ​ទៅ​វិញ នាំ​ឲ្យ​កើត​ចេញ​ជាសំណួរច្រើន​ពាក់ព័ន្ធ​អាហារ​កំប៉ុង ​ល្អ ឬមិន​ល្អ? ប៉ះពាល់សុខភាព​អី​ខ្លះ? ​គ្មាន​ជម្រើស គួរ​ជ្រើស​រើស​អាហារ​កំប៉ុង​បែប​ណា​ទើប​ល្អ? “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​ក្នុង​អត្ថបទ​នេះ។ ១- អាហារកំប៉ុងមិនសូវមានសារធាតុចិញ្ចឹម? មនុស្ស​ភាគ​ច្រើនតែ​ង​សន្និដ្ឋាន​​ថា ​អាហារ​កំប៉ុង​មិន​សូវ​មាន​សារ​ធាតុ​ចិញ្ចឹម ​ដូច​អាហារ​ស្រស់​ទេ យ៉ាង​ណា ការ​សន្និដ្ឋាន​នេះមិនត្រូវ​ទាំង​អស់​ដែរ។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ​អាហារ​កំប៉ុង​អាច​រក្សា​សារធាតុ​ចិញ្ចឹម ​ដូច​ជា ប្រូតេអ៊ីន កាបូអ៊ីដ្រាត សារធាតុ​រ៉ែ និង​វីតាមីន​​រលាយ​ក្នុងខ្លាញ់ ប៉ុន្តែ​ដោយ​សារ​អាហារ​កំប៉ុង​ត្រូវ​ឆ្លង​កាត់​កំដៅ​ខ្ពស់ ហេតុ​នេះ​ក៏​មិន​អាច​រក្សា​វីតាមីន​រលាយ​ក្នុង​ទឹកមួយ​ចំនួន​ដូច​ជា វីតាមីន C និង B ដែរ។ យ៉ាងណា វីតាមីនប្រភេទ​នេះ​ ក្នុង​អាហារ​ស្រស់ ក៏នឹង​បាត់​បង់​ពេល​យើង​យក​មក​ចម្អិន​ធម្មតា ឬ​ទុក​ក្នុង​ទូទឹកកក​ ដូច​គ្នា។ អ្វី​គួរឲ្យ​ភ្ញាក់​ផ្អើល​នោះ​ គឺ​ថា អាហារ​កំប៉ុង​មួយ​ចំនួន​ មាន​សារធាតុ​ផ្តល់​​ប្រយោជន៍​ច្រើន​ចំពោះ​សុខ​ភាព​​ទៅ​វិញ ជាក់​ស្តែង​ប៉េង​ប៉ោះ​កំប៉ុង​ បញ្ចេញ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​នៅ​ក្រោម​សីតុណ្ហភាព​ខ្ពស់ ច្រើន​ជាង​ផ្លែ​ប៉េង​ប៉ោះ​ធម្មតា។ ២- បើ​អ៊ីចឹង​អាហារកំប៉ុងល្អ ឬអត់? យ៉ាង​ណា យើង​នៅ​តែ​មិនអាច​សន្មត់ថា ល្អ ឬអាក្រក់ ១០០% នោះដែរ ព្រោះ​អាហារ​កំប៉ុង ​មានផ្ទុក​សារធាតុ​គីមី Bisphenol-A (BPA) ​អាច​ទៅ​រំខាន​ដំណើរ​ការអ័រម៉ូន​ក្នុង​ខ្លួន។ ទោះបីមាន​ស្ថាប័ន​ផលិតចំណី​អាហារជាច្រើន​ អះអាង​​ថា អាហារ​កំប៉ុង ​មាន​កម្រិត​សារធាតុ […]


អាហារូបត្ថម្ភ

សារធាតុបូរ៉ាក់​ធ្វើឲ្យ​បង្អែម​ស្វិត​ រក្សា​សាច់​ឲ្យ​​ស្រស់ ​ប៉ះពាល់​សុខភាពម៉េចខ្លះ?

កន្លង​មក​យើង​ធ្លាប់​ឃើញ​ព័ត៌មាន​ជាច្រើន​ទាក់ទង​នឹង​មន្ត្រី​កាំ​កុងត្រូល​បាន​រក​ឃើញ​បង្អែម ឬ សាច់ ដាក់​សារធាតុ Borax ដើម្បីឲ្យ​ស្វិត​ល្អ និង​សាច់​នៅ​តែ​ស្រស់​មិន​ងាយ​ខូច។ ទោះ​ជា​ដឹង​ឮ​បែប​នេះ​ក្ដី តែ​យើង​មិន​ពី​ផល​ប៉ះពាល់​វា​ឡើយ។ លោក ចាន់ សេដ្ឋា អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បាន​ឲ្យ​ដឹង​ថា ប្រភេទ​ចំណី​អាហារ​ជាច្រើន​ត្រូវ​បាន​គេ​ដាក់​សារធាតុ Borax ក្នុង​នោះ​មាន​ដូចជា​មឹក បង្គា​ស្រស់ ត្រី​ហើម ត្រី​ងៀត ប្រហិត​សាច់​គោ ត្រី ឈាម​ជ្រូក ប៉ាតេ សរសៃ​គុយទាវ បង្អែម​លត​ បាញ់ឌុក ខ្ញី​ហាន់​រួច ទំពាំង​ជូរ ស្ពៃ​ជ្រក់​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ សារធាតុគីមីធ្វើឲ្យបន្លែសៗ ឃើញចង់ញ៉ាំនោះ ប៉ះពាល់សុខភាពណាស់ អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​ញ៉ាំ​ប៉ះ​ចំ​អាហារ​មាន​ផ្ទុក​សារធាតុ​បែប​នេះ​ច្រើន​អាច​បណ្ដាល​ឲ្យ​ក្អួត​​ធ្លាក់ឈាម ចុក​ពោះ រាក ឈឺក្បាល​ វិលមុខ ក្រហម​ស្បែក ក្នុង​ពេល​ភ្លាម​ៗ។ បើ​ទុក​យូរ​ទៅ​ទៀត​អាច​នាំឲ្យ​ឈឺ​ប្រអប់​ដៃ​ជើង​ស្មា ​និង​សន្លាក់ ប៉ះពាល់​ដល់​ពោះវៀន តម្រងនោម ដង្ហើម​ថយ​ចុះ និង​ខូច​ប្រព័ន្ធ​ប្រសាទ ​ឬ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត។ លោក ចាន់ សេដ្ឋា ​បន្ត​ទៀត​ថា សារធាតុ​គីមី​នេះ​ជា​ធម្មតា​គេ​ហៅ​ថា ទឹក​អន្សា បើ​ប្រើ​ក្នុង​ឧស្សាហកម្ម​ សារធាតុ​នេះ​មាន​នៅ​ក្នុង​ថ្នាំ​សម្លាប់​សត្វ​ល្អិត ផលិត​ផល​ដើម្បី​លាង​សម្អាត(សាប៊ូ​ ទឹកសាវ៉ែល) គ្រឿងសម្អាង ក្នុង​អាង​ហែល​ទឹក​ធំ​ៗ។ ក្នុង​ករណី​មាន​សំណួរ […]


អាហារូបត្ថម្ភ

ឧស្សាហ៍ញ៉ាំត្រីងៀត ត្រីឆ្អើរ ពេទ្យថា អាចកើតមហារីកក្រពះ

មាន​មូល​ហេតុ​ជា​ច្រើន​ជំរុញ​ឲ្យ​យើង​កើត​ជំងឺ​មហារីក​ក្រពះ ក្នុងនោះ​ចំណី​អាហារ​ដើរ​តួនាទី​ឈាន​មុខ​គេ។ លោក​វេជជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត អះ​អាង​ថា ការ​សិក្សា​វិទ្យាសាស្ត្រ​រក​ឃើញ​ថា​មាន​សាច់​ដែល​ខ្លោចៗ​ខ្លះ ដូច​ជា​ត្រីងៀត ត្រីឆ្អើរ ជាដើម​នោះ មាន​ផ្ទុកសារធាតុ​គីមី​ម្យ៉ាង ឈ្មោះ នីត្រូហ្សាមីន ញ៉ាំ​ទៅ​អាច​កើត​ជំងឺ​មហារីក​ក្រពះ។ “ត្រីងៀត យក​​ត្រី​​ប្រឡាក់​​អំបិល ហាល​​ថ្ងៃ រួច​​យក​​ទៅ​ដុត​​ទៅ​អាំង ហើយ​បាន​​យក​មក​ញ៉ាំ ប្រជាជន​​កម្ពុជា​​យើង​​ចូលចិត្ត​​ញ៉ាំ​​ណាស់ ប៉ុន្តែ​​យើង​​អត់​​ដឹង​​ថា អាហ្នឹង​​មាន​​អី​​ទេ អ្នក​​វិទ្យាសាស្រ្ត​​រក​​ឃើញ​​ថា នៅ​ក្នុង​​សាច់​​ត្រីងៀត និង​​ត្រី​ឆ្អើរ មាន​​សារធាតុ​​ម្យ៉ាង​​ឈ្មោះ នីត្រូហ្សាមីន ដែល​​ជាតិ​​នីត្រូហ្សាមីន កាល​ណា​​យើង​​ញ៉ាំ​ចូល​​ក្នុង​​ក្រពះ​​យើង ធ្វើ​​ឲ្យ​​យើង​​កើត​ជំងឺ​​មហារីក​​ក្រពះ”។ ទោះ​យ៉ាង​ណា​លោក​វេជ្ជបណ្ឌិត​ថា មិនមែន​អ្នក​ពិសារ​ត្រីងៀត​ទាំង​អស់​សុទ្ធ​តែ​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពះ​នោះ​ទេ ប៉ុន្តែ​គេ​ថា សារធាតុ​នីត្រូហ្សាមីន​នៅ​ក្នុង​ត្រីងៀត ត្រី​ឆ្អើរ អាច​ជួយ​ជំរុញ​ឲ្យ​ក្រពះ​យើង​កើត​ជំងឺ​មហារីក។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក ជំងឺថ្លើម មន្ទីរពេទ្យកាល់ម៉ែត បន្ថែម​ពី​លើ​អំណះ​អំណាង​ខាងលើ ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ថាឧទាហរណ៍​ជា​ភស្តុតាង​វិទ្យាសាស្រ្ត​ច្បាស់លាស់​នោះ  ជន​ជាតិ​ដែល​ចូលចិត្ត​ញ៉ាំ​ត្រី​ប្រឡាក់​ច្រើន​ជាង​គេ គឺ​ជនជន​ជាតិ​ជប៉ុន ដែល​ករណី​នេះ​ហើយ​ទើប​ជន​ជាតិ​ជប៉ុន​មាន​អត្រា​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើនជាង​នៅ​លើ​ពិភពលោក។ លោក​វេជ្ជបណ្ឌិត​ថា នោះ​គឺ​ជា​ភស្តុតា​ងវិទ្យាសាស្ត្រ​ពិត​ប្រាកដ។ អត្ថបទពាក់ព័ន្ធ៖កុំចេះតែពឺត ​ញ៉ាំ​គ្រឿង​ផ្អាប់ ពិសេស​ជ្រក់ អាច​កើត​​​មហារីក​ខ្ពស់​បំផុត ថ្វី​បើ​បែប​នេះ​ក្តី លោក​វេជ្ជបណ្ឌិត​ថា នៅ​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​អត្រា​កើត​ជំងឺ​មហារីក​ក្រពះ​ក៏​មាន​ចំនួន​ច្រើន​ដែរ ហើយ​បើ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) […]


អាហារូបត្ថម្ភ

អាហារ​បំប៉ន​ពិសេស​ ​៦យ៉ាង អាចបញ្ចុះខ្លាញ់យ៉ាងមានប្រសិទ្ធភាព

ចង់បាន​រាង​ស្អាត គ្មាន​ខ្លាញ់​អាក្រក់​ក្នុង​ខ្លួន ដោយ​គ្រាន់តែ​តមអាហារគ្មាន​ជាតិ​ខ្លាញ់​ច្រើន មិនទាន់​គ្រប់​គ្រាន់​ទេ ព្រោះ​ថា​អាច​ធ្វើ​ឲ្យ​រាង​កាយ​​បាត់​បង់​ថាម​ពល​ ដោយខ្វះ​កាឡូរី ព្រោះ​រាង​កាយ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ដើម្បី​រក្សា​តុល្យភាព។ កង្វះ​​សារធាតុ​ចិញ្ចឹម ​និង​អតុល្យភាព​អ័រម៉ូន នឹង​ក្លាយ​ជា​មូល​ហេតុ​បង្ក​ឲ្យ​រារាំង​ការ​ប្រឹង​ប្រែង​សម្រកខ្លាញ់​ពីរាង​កាយ​បាន ហេតុនេះ ដើម្បីជួយ​ឲ្យ​រាង​ស្អាត តាម​ចិត្ត​ប្រាថ្នា គួរសាក​ល្បង​​សារធាតុ​បំប៉ន ៦ប្រភេទ ខាងក្រោយ​នេះ អាច​ជួយ​សម្រក​ខ្លាញ់​ និង​រក្សា​រាងបាន​ស្អាត។ ១- ជាតិកានីទីន (Carnitine) ទោះ​ជា​ឯកសារ​សិក្សា​ពី​សារធាតុ​នេះនៅ​មាន​កំណត់​ ប៉ុន្តែ​ការ​សិក្សា​ខ្លះបញ្ជាក់​ថា​ សារធាតុ​កានីទីន ​បង្កើន​ម៉ាស​សាច់ដុំ​ កាត់​បន្ថយ​អាការៈ​អស់​កម្លាំង​ និង​បន្ថយ​ម៉ាស​ខ្លាញ់​ដែល​ធាតុ​ផ្សំ​ទាំង​នេះ ​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ សារធាតុ​កានីទីន​ ត្រូវ​បាន​រាយការណ៍​ថា អាច​​ចាប់​យក​អាស៊ីដ​ខ្លាញ់​ទៅ​ក្នុង​កោសិកា​ ដើម្បី​ដុត​បង្កើត​ជា​ថាមពល​ចំហេះ។ ការ​សិក្សា​មួយ​ចំនួន​ទៀត អះអាងថា សារធាតុ​​នេះ អាច​​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្បាល​ពោះ​ជា​ពិសេសថែម​ទៀត​ផង។ ២- ម៉ាញ៉េស្យូម (Magnesium) កម្រិត​ម៉ាញេស្យូម​ទាប​ អាច​បង្អាក់​សមត្ថភាព​រាងកាយ​​ប្រើ​គ្លុយកូស​ធ្វើ​ជា​ថាមពល​ចំហេះ​ ដែល​ជំនួស​ដោយ​ការ​ដុត​ធ្វើ​ជា​ថាមពល និង​​បង្ក​ទៅ​ធ្វើ​ជា​ខ្លាញ់​រក្សា​ទុក​ក្នុង​ខ្លួន​វិញ។ បំពេញ​បន្ថែម​​សារធាតុ​ម៉ាញេស្យូម អាច​ភ្ញោច​ទៅ​លើ​មេតាបូលីស​ ជួយបង្កើនឲ្យ​ងាយ​ប្រតិកម្ម​ជាមួយ​អាំងស៊ុយលីន ងាយ​ប្រតិកម្ម​ខ្ពស់​ជាមួយ​អាំងស៊ុយលីន ​គឺ​ល្អ​ខ្លាំង​ណាស់​ មាន​ន័យ​ថា​រាងកាយមាន​ការ​ឆ្លើយ​តប​លឿន​ ​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដោយ​ប្រើ​កម្រិត​អាំងស៊ុយលីន​តិច ​និង​ឆាប់​ត្រលប់​មក​ស្ថានភាព​​មាន​លំនឹង​វិញ។ ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា​ សារធាតុ​ម៉ាញេ៉ស្យូម ​អាច​បង្អាក់​ការ​ស្រូប​ជាតិ​ខ្លាញ់​បានទៀត​ផង។ ៣- វីតាមីន ​D អ្នក​ជំនាញ​ទូទាំង​ពិភពលោក ​បញ្ជាក់​ថា មនុស្ស​​ភាគ​ច្រើន​ […]


អាហារូបត្ថម្ភ

សារធាតុគីមីធ្វើឲ្យបន្លែសៗ ឃើញចង់ញ៉ាំនោះ ប៉ះពាល់សុខភាពណាស់

បន្លែ​នៅ​តាម​ទីផ្សារ​ដែល​យើង​ឃើញ​មាន​រូបរាងស​ៗ​ខុស​ពី​ធម្មតា ព្រោះ​ត្រូវ​គេ​ដាក់​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា សូដ្យូម​អ៊ីដ្រូស៊ុលហ្វីត ឬ​ហៅ​ថា​ម្សៅ​ធ្វើឲ្យ​ស (Na2 S202)។ នេះ​បើ​តាម​ការ​បញ្ជាក់​អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ចាន់សេដ្ឋា បាន​ប្រាប់​មក​កាន់ Hello គ្រូពេទ្យ។ តាម​ការ​សិក្សា និង​ចុះ​ទៅ​ពិសោធ​កន្លង​មក លោក​កត់​សម្គាល់​បាន​ថា​ សារធាតុ​គីមី​ហាមឃាត់​ប្រភេទ​នេះ​ត្រូវ​បាន​ដាក់​លើ​បន្លែ​មួយ​ចំនួន​ឲ្យ​មើល​ទៅ​ឃើញ​ស​ខ្ចី ដែល​ក្នុង​នោះ​មុខ​សញ្ញា​ច្រើន​ជាង​គេ ​គឺ បន្លែ​ហាន់​ហើយ ស្ករ​ត្នោត សណ្ដែក​បណ្ដុះ ស្លឹកគ្រៃ​។ ចំណែក​ផ្លែឈើ ឬ​ក៏​ចំណី​អាហារ​មិន​សូវ​ឃើញ​មាន​ឡើយ ព្រោះ​វា​សារធាតុ​គីមី​ប្រភេទ​នេះ​មិន​ស៊ីជាមួយ​ប្រភេទ​សាច់សត្វ ពពួក​ប្រហិតទុក​បាន​យូរ​ៗ ដោយ​​គេ​មាន​ថ្នាំ​ផ្សេង​ពី​នេះ​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ដឹងហើយលែងហ៊ានញ៉ាំ បន្លែ​នៅ​​ផ្សារ មាន​ជាតិ​គីមី​ច្រើន​មុខ ប៉ះពាល់​សុខភាព​ខ្លាំង​ បើ​តាម​ការ​កត់ត្រា​ក្នុង​សៀវភៅ​ដែល​លោក​បាន​ពិសោធ​រួច បុគ្គលិក​ធ្វើការ​ពាក់ព័ន្ធ​នឹង​ផ្នែក​ត្រួត​ពិនិត្យ​ចំណី​អាហារ​រូប​នេះ ក៏​បាន​បញ្ជាក់​ពី​ផល​ប៉ះពាល់​សម្រាប់​អ្នកញ៉ាំជាតិ​សូដ្យូម​អ៊ីដ្រូស៊ុលហ្វីត​ច្រើន​ទៅ​ៗ​ ​អាច​ធ្វើឲ្យ​ថប់​​ដង្ហើម ពុល ក្អួត​ចង្អោរ រាក​រូស ឬ​យូរ​ៗ​ទៅ​បណ្ដាល​ឲ្យ​ស្លាប់​ថែម​ទៀត​ផង។ អត្ថបទ​ពាក់ព័ន្ធ៖ ​ញ៉ាំ​អាហារ​កំប៉ុង​កំប៉ឹត​សម្បក អាច​មាន​ស្ថានភាព​សុខភាព​បែប​នេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អាហារូបត្ថម្ភ

អាថ៌កំបាំងផ្លែប៊ើរប្រើជាម៉ាស់អប់សក់ មានប្រសិទ្ធភាពបំផុត

ក្រៅពី​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ផ្លែ​ប៊ើរ​ក៏មាន​ប្រយោជន៍​អស្ចារ្យ​សម្រាប់​សុខភាព​សក់ ​ព្រោះ​ផ្លែ​ឈើ​នេះ​សម្បូរ​វីតាមីន​ សារធាតុ​រ៉ែ​ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ រាប់​ពាន់​ឆ្នាំ​មុន​ ជនជាតិ​អេហ្ស៊ីប ​បាន​ប្រើ​ផ្លែ​ប៊ើរ​ដើម្បីជួយ​​សក់​​មាន​សំណើម​ ខណៈ​បច្ចុប្បន្ន ឧស្សាហកម្ម​ផលិត​ផលជំនួយ​សក់ ​នៅ​តែ​ប្រើ​គុណសម្បត្តិ​​ផ្លែ​ប៊ើរ​ដូច​គ្នា។ ចង់​បាន​សក់​ស្អាត រឹង​មាំ ភ្លឺ​រលោង ដោយ​មិន​ចង់​ចំណាយ​ប្រាក់​លើ​ផលិតផល​ថ្លៃៗ អាច​យក​ផ្លែប៊ើ​រមក​ធ្វើជាម៉ាស់អប់សក់​បាន ហើយ​ខាង​ក្រោម​​នេះ​ជា​គុណ​ប្រយោជន៍​ពី​ផ្លែប៊ើរ៖ ១- ធ្វើឲ្យសក់មានសំណើម ជាតិ​ប្រេង​ក្នុង​ផ្លែ​ប៊ើរ ​អាច​ស្រូប​ចូល​ទៅ​ដល់ឫស​គល់​សក់ ​និង​បញ្ចេញ​សំណើម​ពី​ក្នុងមក​​ក្រៅ។ ប្រើ​ផ្លែប៊ើរ ជា​ម៉ាស់​ការពារ​សក់​ ជួយ​សក់​បង្កើន​ជាតិ​​ខ្លាញ់​ល្អដែល​មាន​អ៊ីដ្រូហ្សែន​តិច (Monounsaturated ​fats) ​អាច​ទប់​សំណើម ​មិន​ងាយ​ហើរ​ ផ្ដល់​សារធាតុ​ចិញ្ចឹម​ និង​ពង្រឹង​សក់​ខូច​ សក់​មាន​ពន្លឺ​ មើល​ទៅ​មាន​សុខភាព​ល្អ។ ​ជាតិ​ប្រេង​ក្នុង​ផ្លែ​ប៊ើរ​ ក៏​ជួយ​ការពារ​សក់​ពី​កាំរស្មី ​UV ដែល​តែង​​ធ្វើឲ្យ​សក់​បាត់​បង់​សំណើម​ធម្មជាតិ ​និង​ធ្វើឲ្យ​ស្ងួត​ងាយ​បែក​ចុង។ ២- ជួយសក់លូតលាស់បានល្អ ភាគ​ច្រើន​ជឿ​ថា ​យើង​មាន​សក់​លូតលាស់​យឺត​ពី​កំណើត ​តែមាន​ករណី​មួយ​ចំនួន​ អាច​ជួយ​សក់​យើងរីក​លូតលាស់​បានលឿន។ កង្វះ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ ជា​មូលហេតុ​នាំឲ្យ​សក់​លូតលាស់​យឺត ខណៈមូលហេតុ​ផ្សេងទៀត ​រួមមាន​ អតុល្យភាព​អ័រម៉ូន​ ថប់​បារម្ភ​​ គេង​មិន​គ្រប់គ្រាន់​ ជក់​បារី​ ផឹក​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេក ​រួម​ទាំង​​ប្រើ​ថ្នាំ​ព្យាបាល​សក់​ហួសហេតុ ដែល​ទាំង​នេះ​ជា​មូលហេតុ​បណ្ដាលឲ្យខូច​សក់​ និង​ស្បែក​ក្បាលយើង។ ខូច​ស្បែក​ក្បាល​ ទំនង​ជា​អាច​រារាំង​ល្បឿន​លូតលាស់​សក់ដូច​គ្នា។ ​បរិមាណវីតាមីន​ B […]


អាហារូបត្ថម្ភ

អាហារបង្កើន​អារម្មណ៍​ផ្លូវភេទ មនុស្សភាគ​ច្រើន​មានជំនឿខ្លាំង

ប្រុសៗចូល​ចិត្ត​និយាយ​គ្នា​រឿង​ពាក់ព័ន្ធ​ផ្លូវ​ភេទ ញ៉ាំរបស់នេះ​ខ្លាំង ញ៉ាំ​របស់​នោះ​ធ្វើ​ឲ្យ​អាអូន​តូច​ខ្សោយ។ ស្ដាប់ការបកស្រាយខាងក្រោម៖ ១- អ្វី​ទៅ​ជា​សារធាតុ​បង្កើន​តណ្ហា? មនុស្ស​ស្ទើរ​ទាំង​អស់​ត្រូវការ​រួម​ភេទ នេះ​ក៏ជា​ហេតុ​ផល​​នាំ​ឲ្យ​មាន​សារធាតុ​បង្កើន​តណ្ហា​កើត​ឡើង។ អ្នក​ស្រាវ​ជ្រាវ​ បាន​រកគ្រប់​វិធី​ដើម្បី​ដោះ​ស្រាយ​បញ្ហាខ្សោយ​ផ្លូវ​ភេទ ជាក់​ស្តែង​ការ​ផលិត​ថ្នាំ Viagra គឺ​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ​មនុស្ស​គ្រប់​រូប ហើយ​បច្ចុប្បន្ន ក៏​​ជា​ជម្រើស​ពេញ​និយម​បំផុតផងដែរ។ ក្រៅ​ពី​ថ្នាំ ​មនុស្សតែង​មាន​ជំនឿ​បុរាណ​ ជឿថា​សារធាតុ​បង្កើន​តណ្ហា​នេះ ក៏​អាច​ទទួល​បាន​ពី​អាហារ​ ដូច​ជា សូកូឡា ប៉ុន្តែពេញ​និយម​ជាង​គេ គឺអយស្ទ័រ។ ២- អាហារ​ដែល​ជឿ​ថា​ជួយ​បង្កើន​អារម្មណ៍​ផ្លូវ​ភេទ បើ​ផ្ដោត​លើ​ជំនឿ​តៗគ្នា អាហារ​ធ្វើ​ឲ្យ​មាន​ចំណង់​ផ្លូវ​ភេទ ត្រូវគេ​​បែង​ចែក​វា​ជា ​៥ ​ប្រភេទដូចជា៖ – អាហារ​ហឹរ៖​ ជា​អាហារ​​ធ្វើ​ឲ្យ​មាន​អារម្មណ៍ថា​ក្ដៅ ហើយ​ធ្វើបែក​​ញើស​ និង​ហូរ​ទឹក​ភ្នែក (ដូច​ជា​ ម្ទេស)។ គេ​គិត​ថា ​អាហារ​ប្រភេទ​នេះ ធ្វើ​ឲ្យ​កើន​​អារម្មណ៍កាន់​តែ​ក្ដៅរោល​រាល​ពេល​យើង​ប្រតិបត្តិ​ការ​​លើ​គ្រែដូច​គ្នា។ ខណៈ​អាហារ​ត្រជាក់ ​នាំ​ឲ្យ​មាន​អារម្មណ៍​ត្រជាក់ ហេតុនេះ ពេល​បើក​ឆាក​ប្រយុទ្ធ​អាច​មិន​សូវ​ជា​ក្តៅ​រោលរាល​ខ្លាំងទេ គឺអាចសន្សឹមៗមួយៗ។ – អាហារ​មាន​ភិនភាគ​ស្រដៀង​ប្រដាប់​ភេទ៖ អាហារ​មួយ​ចំនួន​មើល​ទៅ​ស្រដៀង​អវយវៈ​ភេទ ឧទាហរណ៍​ ដូច​ជា អយស្ទ័រ​ ឬ​ប្រភេទ​បន្លែ​ផ្លែ​ឈើ ​មើល​ទៅ​ស្រដៀង​នឹង​លិង្គ​ ​មាន​ដូច​ជា ត្រសក់ និង​ផ្លែ​ចេក​ជា​ដើម។ – ពង ឬអវយៈភេទ​សត្វ៖ សម្រាប់​ជនជាតិ​អាស៊ី តែង​មាន​ទម្លាប់ញ៉ាំអវយវៈភេទរបស់​សត្វ​​ ដូច​ជា […]


អាហារូបត្ថម្ភ

ញ៉ាំ​តែបៃតង Matcha មិន​ត្រឹម​ជំនួយ​កម្លាំង​ ថែម​​ទាំងបង្កើន​ស្មារតី​

ក្រៅ​ពី​កាហ្វេ តែ​ ជា​ភេសជ្ជៈ​ទី​ពីរ​ក្នុង​ជម្រើស​យុវវ័យ​សម័យ​​កាល​នេះ។ ឥឡូវនេះ​ ការ​ស្រាវជ្រាវ​រួម​គ្នា​មួយ​សាកលវិទ្យាល័យ​នៅ​អង់គ្លេស និង​​វិទ្យាសា្ថន​ស្រាវជ្រាវ​នៅ​ហូឡង់​​ បាន​បង្ហាញ​ថា តែ​ Matcha (តែ​បៃ​តង​ ឆុង​ពី​ម្សៅ​ស្លឹក​តែ​បៃតង) មាន​គុណ​ប្រយោជន៍​​ច្រើន ពិសេស​ល្អ​សម្រាប់​អ្នក​ធ្វើ​ការ​។ លទ្ធផល​​ការ​ស្រាវជ្រាវ​រួម​គ្នា​រវាងវិទ្យាស្ថាន​ស្រាវជ្រាវ​ចំណី​អាហារ និង​សុខភាព​ Vlaardingen ប្រទេស​ហូឡង់ និង​សាកលវិកទ្យាល័យ​ Oxford នៃ​ចក្រភព​អង់គ្លេស​ ​បង្ហាញ​ថា តែបៃតង ​Matcha ផ្តល់​នូវ​សារធាតុ​​​ជំរុញ​កម្លាំង​​ទាប​ជាង​​កាហ្វេ ប៉ុន្តែ​​ក្នុង​តែ Matcha ផ្តល់​នូ​វ​សមាស​ធាតុ​គីមី​ល្អ Flavonoid និង L-Theanine ល្អ​សម្រាប់​ឲ្យ​កោសិកា​ខួរ​ក្បាល​បញ្ចេញ​អ័រម៉ូន សេរ៉ូតូនីន GABA និង Dophamine សុទ្ធសឹង​តែ​ធ្វើ​ឲ្យ​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​បាន​ល្អ និង​បង្ក​ភាព​ស្រស់​ស្រាយ​ ។ នៅ​ក្នុង​ព្រឹត្តិបត្រ​ស្រាវជ្រាវ​រួម​គ្នា​ខាង​លើ បាន​បញ្ជាក់​ថា សារធាតុ​ L-Theanine ជួយ​បន្ថយ​ជា​ពិសេស​ទៅ​លើ​បញ្ហា​ស្រ្តេស និង​អន្ទះ​អន្ទែង​ ដោយ​វា​បាន​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្បើយ (សម្រាក) ប៉ុន្តែ​ពុំ​មែន​ធ្វើ​ឲ្យ​ងងុយ​គេង​ទេ។ ហើយ​សារធាតុ​នេះ​​សម្បូរ​ក្នុង​តែ​បៃតង ​Matcha នេះ​ឯង​។ អត្ថបទ​ពាក់​ព័ន្ធ៖ ប្រយ័ត្ន! ក្មេង​ស្រី​​ម្នាក់ ចូលពេទ្យ​ដោយសារ​​​តែគជ់ “តែបៃតង” ជួយឲ្យឆាប់មានកូន? ផ្អែក​តាម​ប្រភព​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ​​ប្រទេស​ហូឡង់​ខាង​លើ តែ​បៃ​តង Matcha ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ជា​គុណ​ប្រយោជន៍ […]


អាហារូបត្ថម្ភ

ល្បីតគ្នាថាប្រេង​អូលីវល្អ ចុះ​ល្អម៉េច​ខ្លះទៅ?

យើង​ប្រាកដ​ជា​ឮតាម​គ្នា​ហើយ​ថា ប្រេង​អូលីវ​ល្អ ហើយ​ថ្លៃ​។ ដឹង​ច្បាស់​ថា​អត់ ប្រេង​អូលីវ​ពិត​ជា​ល្អ​មែន​អត់ ហើយ​ល្អ​ម៉េចខ្លះ? “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អត្ថប្រយោជន៍​ប្រេង​រុក្ខជាតិ​ប្រភេទ​នេះឲ្យយើង​​បាន​ដឹង​ទាំង​អស់​គ្នា។ ១- អ្វី​ទៅ​ជា​ប្រេង​អូលីវ? អូលីវ ជា​ប្រេង​ចម្រាញ់​ពី​ផ្លែ​អូលីវ អាច​យក​ទៅ​ចម្អិន​ម្ហូប ប្រើ​ជា​គ្រឿង​សម្អាង និង​ឱសថ​រុក្ខ​ជាតិ​ក៏​បាន​។ គេ​ក៏​អាច​យក​ទៅ​ប្រើ​ជា​ប្រេង​ឥន្ធនៈ ឬ​ដុត​ចង្កៀង​បាន​ទៀត​ផង ខណៈ​ប្រេង​អូលីវ​មាន​ទម្រង់​ដូច​ខាង​ក្រោម៖ – Virgin olive oil៖ ជា​ប្រេង​មាន​ជាតិ​អាស៊ីដ​តិច ហើយ​ប្រើ​ដើម្បី​ចម្អិន​អាហារ។ – Extra virgin olive oil៖ មាន​ជាតិ​អាស៊ីដ​កាន់​តែ​តិច ហើយ​គេ​ចម្រាញ់​ដោយ​កិនផ្លែ​អូលីវ​ស្រស់​តែ​ម្តង។ – Pure olive oil៖ មាន​កម្រិត​អាស៊ីដ​ខ្ពស់ ផលិត​យក​ប្រេង​ចម្រាញ់​រួច លាយ​ជាមួយ Virgin oil។ – Lampante oil៖ ជា​ពពួក​ប្រេង​ឥន្ធនៈ មិន​អាច​យក​ទៅ​ចម្អិន​ម្ហូប​បាន​ទេ។ ២- គុណ​ប្រយោជន៍​ប្រេង​អូលីវ​ចំពោះ​សុខភាព ប្រេង​អូលីវ ពពួកប្រើ​ចម្អិន​ម្ហូប និង​ប្រើ​ជា​ឱសថ​រុក្ខ​ជាតិ ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ​ដូច​ជា៖ – សុខភាព​បេះដូង៖ ដោយសារ​មាន​សារ​ធាតុ​ខ្លាញ់​មិន​ឆ្អែត (Monounsaturated Fatty Acid) ប្រមាណ ៧០% អាច​ជួយ​បន្ថយ​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម ជួយ​កាត់​បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង​បាន។​ ប្រេង​អូលីវ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ