អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ចង់​ឲ្យ​ភ្នែក​ភ្លឺច្បាស់​ល្អ សាកល្បង​ញ៉ាំកំពូលអាហារ​ទាំង​នេះ

មួយ​ថ្ងៃៗ ក្រៅ​ពី​រៀន និង​ការងារ​មុខ​កុំព្យូទ័រ ម្នាក់ៗ​ចំណាយ​រាប់​ម៉ោង​លើ ស្មាត​ហ្វូន គួប​ផ្សំបរិស្ថាន​ខ្យល់​ពុល កម្ដៅ​ថ្ងៃ និង​របប​អាហារ​ផ្ដេសផ្ដាស​ ភ្នែក​យើង​ប្រែ​ពី​ថ្លា​ឆ្វង់ ទៅ​ជា​ល្អក់​លឿងៗ​បណ្ដើរ ហេតុនេះ​ត្រូវ​ចេះ​ការពារ​ភ្នែក​ឲ្យ​បាន​ល្អ កុំ​ឲ្យ​មាន​បញ្ហា​ទើប​ស្តាយ​ក្រោយ។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​ល្អៗ​ប៉ុន្មាន​មុខ អាចជួយ​ភ្នែក​ឲ្យ​បាន​សុខភាព​ល្អ។ ១- ខ្លាញ់​ត្រី ត្រី​ទឹក​ត្រជាក់ ​សម្បូរ​អាស៊ីដ​ខ្លាញ់អូមេហ្គា ៣ និង DHA ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​រាង​កាយ​ទាំង​មូល មិន​មែន​សម្រាប់​តែ​ភ្នែក​មួយ​មុខ​នោះ​ទេ។ វា​ល្អ​សម្រាប់​ស្បែក សក់ សុខភាព​ទូទៅ ជា​ពិសេសជួយ​ការពារ​ប្រឆាំង​ចង្កោម​រោគ​សញ្ញា​ស្ងួត​ភ្នែក ជំងឺ​ខូច​រ៉េទីន​ភ្នែក និង​ភ្នែក​ឡើង​បាយ ជាដើម។ របស់​ល្អ​ទាំង​នេះមាន​នៅ​ក្នុង​ពពួក​ត្រី​សមុទ្រ ដូចជា សាឌីន (Sardines) ត្រី​ Mackerel ត្រី​ធូណា (Tuna) ត្រី​សាលម៉ុន (Salmon) និង​ត្រី​ត្រៅ (Trout)។ ២- ការ៉ុត ការ៉ុត ​ប្រមូល​ផ្តុំ​ដោយ​វីតាមីន​សារធាតុ​រ៉ែ​ខនិជ និង​ជាតិ​បេតាការ៉ូតែន (Beta-carotene) ដែល​ជា​ប្រភេទ​វីតាមីន A ។ សារធាតុ​ទាំង​នេះ រួម​ចំណែក​យ៉ាង​ច្រើន​​ចំពោះ​សុខភាព​ភ្នែក ការពារ​គំហើញ ជួយ​រេទីន​ភ្នែក និង​ជំរុញ​ផ្នែក​ដទៃ​ទៀត​នៃ​ភ្នែក ឲ្យ​ដំណើរការ​បំពេញ​មុខ​ងារ​បាន​ត្រឹម​ត្រូវ។ អ៊ីចឹង […]


អាហារូបត្ថម្ភ

ដល់​ខែ​សម្បូរ​ស្វាយ​ហើយ! នេះអត្ថប្រយោជន៍ ៦​យ៉ាង ពី​ផ្លែស្វាយ

ចាប់តាំង​ពី​ខែ​ចូល​ឆ្នាំខ្មែរ​​មក​ ផ្លែស្វាយនៅ​ស្រុកខ្មែរយើង ចាប់ផ្ដើម​សម្បូរ​យ៉ាងខ្លាំង ដោយសារ​ដល់​រដូវប្រមូល​ផល។ ផ្លែស្វាយអាច​ញ៉ាំ​បានទាំង​ខ្ចី និង​ទុំ ភាគច្រើន ក្មេងៗ​ចូលចិត្តស្វាយ​ខ្ចី ញ៉ាំជាមួយអំបិលម្ទេស ចំណែក​ចាស់ៗ ចូលចិត្ត​ស្វាយទុំ ញ៉ាំជាមួយបាយ។ ក្រៅ​ពី​មាន​រសជាតិ​ជូរ ផ្អែម​ឈ្ងុយ​ឆ្ងាញ់ ផ្លែស្វាយ​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​សុខភាព​យើង។ ខាងក្រោម​នេះជា​អត្ថប្រយោជន៍ ៦​យ៉ាង ពី​ផ្លែស្វាយ៖ ១- ​ការពារ​ជំងឺ​មហារីក ផ្លែស្វាយមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ការពារ​កោសិកា ចេញពី​ការ​បំផ្លាញ​ដោយ DNA ដែល​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក និង​ជំងឺ​ទឹកនោមផ្អែម។ ក្នុង​ការសិក្សា​លើ​សត្វ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​ស្វាយ ពិតជា​រារាំង​កំណើន​កោសិកា​មហារីក​សុដន់​មែន។ ២- ​បង្កើន​មុខងារ​ប្រព័ន្ធ​ការពារ ទឹក​ផ្លែ​ស្វាយ សម្បូរ​ដោយ​វីតាមីន A ជា​សារធាតុ​បំប៉ន​សំខាន់ ជួយ​ដល់​មុខងារ​របស់​ប្រព័ន្ធ​ការពារ រួមទាំង​ការ​ផលិត និង​សកម្មភាព​របស់​កោសិកា​ឈាម​ស។ កង្វះ​វីតាមីន A ក្នុង​រាងកាយពាក់ព័ន្ធ​ជាមួយ​ការ​ងាយ​ឆ្លង​មេរោគ។ ៣- ជួយ​សុខភាព​ស្បែក និង​សក់ វីតាមីន A ក្នុង​ផ្លែស្វាយ ក៏សំខាន់​ផងដែរ ជួយ​បង្កើត និង​រក្សា​ជាលិកា Epithelial មាននៅ​ក្នុង​ស្បែក សក់ និង​ក្រពេញ​ក្រោម​ស្បែក Sebaceous។ ក្នុង​ការសិក្សា​លើ​សត្វ ក៏រកឃើញ​ថា កង្វះវីតាមីន A ពាក់ព័ន្ធ​នឹង​ការ​ជ្រុះសក់។ ផ្លែស្វាយ ក៏សម្បូរ​វីតាមីន […]


អាហារូបត្ថម្ភ

នាំ Crush ទៅ​មើល​កុន ទិញ Popcorn ញ៉ាំ ល្អ​ចំពោះ​សុខភាព​អត់?

គ្នាយើង​ខ្លះ ឲ្យ​តែពេល​ទំនេរ ច្រើន​ណាត់ Crush សង្សារ ឬ​គ្រួសារ ទៅ​មើល​កុន ហើយ​អាហារ​សម្រន់​ពេញ​និយម សម្រាប់​ញ៉ាំពេល​មើល​កុន គឺ Popcorn។ តើ Popcorn មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ទេ? ជាដំបូង ផ្ដើម​ស្វែងយល់​ពី​ផ្លែពោត ដែល​យក​មក​ធ្វើ Popcorn។ ផ្លែពោត ជា​ប្រភេទ​ធញ្ញជាតិ ហើយ​ជា​ប្រភព​នៃ​វីតាមីន សារធាតុ​រ៉ែ និង​អុកស៊ីដង់​ប្រឆាំង​នឹង​ជំងឺ។ ការ​សិក្សា រកឃើញ​ថា ការ​ញ៉ាំ​ធញ្ញជាតិ ពាក់ព័ន្ធ​នឹង​អាយុ​វែង មិន​ងាយ​រលាក និង​មាន​ហានិភ័យ​ទាប កើត​ជំងឺ​បេះដូង ដាច់​សរសៃ​ឈាម​ខួរក្បាល មហារីក ទឹកនោមផ្អែម និង​ជំងឺ​ធាត់។ ជាងនេះ​ទៅទៀត ការញ៉ាំ​ធញ្ញជាតិ ៣​ដង រាល់​ថ្ងៃ ពាក់ព័ន្ធ​នឹង​សន្ទស្សន៍ស្ដង់ដារកំណត់សុខភាព (BMI) ទាប និង​មាន​ខ្លាញ់​ក្បាល​ពោះ​តិច។ បន្ទាប់​ទៀត បន្ដ​ស្វែង​យល់ពី​ប្រេង យកមក​ចម្អិន Popcorn។ ប្រេង​ល្អបំផុត ជាប្រភេទ​ខ្លាញ់​ម៉ូណូ​មិន​ឆ្អែត (Monounsaturated Fat) ជួយ​ដល់​សុខភាព​បេះដូង ដូចជា​ប្រេង​ផ្លែ​ប៊ើរ និង​ប្រេង​អូលីវ។ ចំណែក​ប្រេង ដែល​មាន​ក្នុង​អាស៊ីដអូម៉េហ្គា ៦ (Omega-6 […]


អាហារូបត្ថម្ភ

ទឹករ៉ែ ខុសពី​ទឹកធម្មតា​ម៉េចខ្លះ? ម៉េចបានអ្នកមាន​ផឹកជាប្រចាំ?

ទឹក​រ៉ែ​មាន​ប្រភព​មក​ពី​ក្រោម​ដី និងមាន​កម្រិត​សារធាតុ​រ៉ែ​ខ្ពស់ ពិសេសម៉ាញ៉េស្យូម កាល់ស្យូម​ និង​សូដ្យូម។ ចុះ​​ទឹក​រ៉ែ និង​​ទឹក​ធម្មតា មួយ​ណា​ល្អ​ជាង? គុណ​ប្រយោជន៍​​អ្វី​ខ្លះ? ១- ​ប្រៀប​ធៀប​រវាង​ទឹក​រ៉ែ ​និង​ទឹក​ធម្មតា ទោះ​បច្ចុប្បន្ន មនុស្ស​​ច្រើន​មាន​ទឹក​ស្អាត​ប្រើ​ក៏​ពិត​មែន ប៉ុន្តែ​មាន​មួយ​ចំនួន​ធំ បាន​ជ្រើស​ទឹក​រ៉ែ​សម្រាប់​ផឹក ដើម្បី​ទទួល​បាន​គុណ​ប្រយោជន៍​សុខភាព។ បើ​យោង​តាម​ភស្តុតាង​ថ្មីៗ​នេះ នៅ​មិនទាន់​រក​ឃើញ​ចំណុច​​ខុស​គ្នាធំៗរវាង​ទឹក​ធម្មតា​ និង​ទឹក​រ៉ែ​នៅឡើយ ដោយ​ទឹក​ទាំង​ពីរ​ប្រភេទ ​មាន​ជាតិ​រ៉ែ​ដូច​គ្នា ហើយ​ចង្វាក់​នៃ​ការ​ផលិត​ក៏​ស្រដៀង​គ្នា។ ប៉ុន្តែ​ បើ​យោង​តាម​អត្ថន័យ ទឹក​រ៉ែ​ត្រូវ​មាន​កម្រិត​ជាតិ​រ៉ែ​ជាក់លាក់ ហើយ​ចង្វាក់​នៃ​ការ​ច្រកចូល​ក្នុង​​ដប​ ត្រូវធ្វើ​នៅ​ទីតាំង​ប្រភព​ទឹក។ ខាង​ក្រោម​នេះ ជាភាព​ខុស​គ្នា​រវាសសារធាតុ​មាន​ក្នុង​ទឹក​ធម្មតា និង​ទឹក​រ៉ែ៖ ១- ទឹក​ធម្មតា ទឹក​ធម្មតា​មាន​ប្រភព​ពី​ទឹក​នៅ​លើ​ផ្ទៃ​ដី (ទឹក​ទន្លេ បឹង ជាដើម) ឬ​ពី​ក្រោម​ដី​ដូច​គ្នា។ នៅ​អាមេរិក ទឹក​ធម្មតា​ត្រូវ​ស្រប​តាម​ច្បាប់​ទឹក​ញ៉ាំដែលមាន​សុវត្ថិភាព ( Safe Drinking Water Act) ​បង្កើត​ឡើង​ដោយ​ភ្នាក់ងារការ​ពារ​បរិស្ថាន EPA (Environmental Protection Agency)។ ច្បាប់​ទាំង​នេះ​កម្រិត​ចំនួន​សារធាតុ​មាន​ក្នុង​ទឹក​ដែល​ផ្គត់ផ្គង់​នៅ​តាម​ផ្ទះ​នីមួយៗ។ ក្រុមហ៊ុន​​ផ្គត់​ផ្គង់​ទឹក​ ត្រូវបូម​ទឹក​ពី​ប្រភពណា​មួយ​ទៅ​កន្លែង​ចម្រោះ​ (Treatments Plants) ដើម្បី​សម្អាត​សារធាតុ​គីមី។ ទឹក​ធម្មតា​នេះ​ មាន​បន្ថែម​សារធាតុ​រ៉ែ រួម​មាន កាល់ស្យូម ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម […]


អាហារូបត្ថម្ភ

ចំណុច​ល្អទាំង ៨ របស់ការ៉ុត ​គួរចែកគ្នាដឹង

ការ៉ុត ជា​ប្រភេទ​បន្លែដែល​អាច​ញ៉ាំ​ឆៅ ជាអន្លក់​ក៏បាន ចម្អិន​ឲ្យ​ឆ្អិន​ក្នុង​សម្ល​ក៏បាន ឬក្រឡុក ធ្វើជា​​​ភេសជ្ជៈ​ញ៉ាំ​ក៏បានដែរ។ ទាំង​ការ​ញ៉ាំ​ការ៉ុត​ឆៅ និង​ចម្អិន ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព។ នេះជា​អត្ថប្រយោជន៍ ៨​ យ៉ាង​របស់​ការ៉ុត ចំពោះ​សុខភាព៖ ១- ជួយ​​​ភ្នែក ការ៉ុត សម្បូរ​ដោយ​វីតាមីន A ជួយ​ដល់​ភ្នែក។ ជាធម្មតា បើ​វីតាមីន A ក្នុង​ខ្លួន​ធ្លាក់​ចុះ វាបង្ក​ឲ្យ​មាន​ភាព​មិនប្រក្រតី​ដល់​កែវភ្នែក (Xerophthalmia) ហើយ​ធ្វើ​ឲ្យ​មើល​មិនឃើញ​អ្វីទេ នៅពេល​យប់។ ចំណែក​សារធាតុ​អុកស៊ីតកម្ម Lutein និង Zeaxanthin ក្នុង​ការ៉ុត ក៏ជួយ​ដល់​សុខភាព​ភ្នែក​ដែរ។ ២- ជួយ​រក្សា​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម ជាតិ​សរសៃ​ក្នុង​ការ៉ុត ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម កម្រិត​អាំងស៊ុយលីន និង​សុខភាព​ផ្លូវ​ដង្ហើម។ ៣- ជួយ​រក្សា​ទម្ងន់ ក្នុង​ការ៉ុត ១ ​មើម មាន​ជាតិទឹករហូត​ដល់ ៨៨% ហើយ​ការ៉ុត​មាន​កាល់ឡូរី​ទាប​មែនទែន ដោយ​ទឹក​ការ៉ុត ១ ​កែវ មាន​ត្រឹមតែ ៥២ ​កាល់ឡូរី​ប៉ុណ្ណោះ។ ដូច្នេះ ការញ៉ាំ​ការ៉ុត មិន​បង្ក​ឲ្យ​ឡើង​ទម្ងន់​ទេ។ ៤- ជួយ​កាត់បន្ថយ​ហានិភ័យ​មហារីក សារធាតុ​អុកស៊ីតកម្មក្នុង​ការ៉ុត ពាក់ព័ន្ធ​នឹង​ការ​កាត់បន្ថយ​ហានិភ័យនៃជំងឺ​មហារីក​ជាច្រើន​ប្រភេទ ដូចជា មហារីកសួត ក្រពេញ​ប្រូស្ដាត និង​ឈាម។ […]


អាហារូបត្ថម្ភ

Sushi មានប្រយោជន៍​ច្រើន ​តែ​មាន​ហានិភ័យ​ខ្លះ ​គ្នា​យើង​គួរ​ដឹង

ម្ហូប​ជប៉ុន Sushi ភាគច្រើន ស្គាល់​ថា ជា​ត្រីឆៅ ទទួល​ការ​ពេញ​និយម​ទូទាំង​ពិភពលោក ហើយ​នៅ​ខ្មែរយើង ក៏ពេញ​និយម​ខ្លាំង​ដែរ សម្រាប់​យុវជន​សម័យ​ថ្មី តែ​ក៏មាន​គ្នាយើង​ខ្លះ ញ៉ាំ​អត់​បាន​ដែរ។ តើ​យើង​ដឹង​បាន​ប៉ុនណា ពីហានិភ័យ និង​អត្ថប្រយោជន៍​នៃ​មុខម្ហូប​ជប៉ុន​មួយ​នេះ? “Hello គ្រូពេទ្យ” នឹង​ជម្រាប​ជូន​អំពី​រឿងរ៉ាវ​ទាំង​អស់​នេះ។ និយាយ​ឲ្យ​ស្រួល​យល់ Sushi ជា​ត្រីឆៅ ហើយ​បិទ​ភ្ជាប់​ជាមួយ​ដុំបាយ​តូចមួយ ចំណែកត្រីឆៅ ដែល​ពុំ​មាន​បិទ​ភ្ជាប់​ជាមួយ​ដុំបាយ​ គេហៅ​ថា Sashimi។ ប៉ុន្ដែ​ យើង​ក៏គួរ​ដឹង​ដែរ មិនមែន​មុខម្ហូម Sushi ទាំង​អស់ សុទ្ធតែ​ប្រើ​ត្រីឆៅ​នោះទេ។ ១- គ្រោះថ្នាក់​នៃ​ត្រីឆៅ តាម​រដ្ឋបាល​ចំណីរ​អាហារ និង​ឱសថ​អាមេរិក (FDA) អាហារ​សមុទ្រ គួរ​ចម្អិនដើម្បី​កាត់បន្ថយ​ការ​ឆ្លង​ជំងឺ។ ​បើយើង​ញ៉ាំ​ត្រីឆៅ​មាន​ប៉ារ៉ាស៊ីត ផលវិបាក​សុខភាពដែល​ត្រូវ​ប្រឈម រួមមាន ក្អួត ចង្អោរ រាក និង​រោគសញ្ញា​ពុលអាហារ។ ប៉ារ៉ាស៊ីត អាច​ចូល​ទៅ​ក្នុង​ក្រពះ​របស់​យើង បណ្ដាល​ឲ្យ​មិន​ស្រួលខ្លួន ឈឺ និង​រលាក។ បើ​ជួប​បញ្ហា​ទាំង​នេះ ចាំបាច់​ត្រូវ​លេប​ថ្នាំភ្លាមៗ។ ២- ញ៉ាំ Sushi មាន​សុវត្ថិភាព​ទេ? គ្រោះថ្នាក់​នៃ​ការ​ញ៉ាំ​ត្រីឆៅ គឺគួរ​ឲ្យ​ខ្លាច និង​ចៀសវាង តែ​យើង​ក៏ត្រូវ​យល់​ដែរ​ថា […]


អាហារូបត្ថម្ភ

​ចូលចិត្តញ៉ាំ​អាហារ​ខាង​ក្រៅ ឬ Street food គួរ​ដឹង​ពី​ផល​លំបាក​ទាំងនេះ!

គ្នា​យើង​មួយ​ចំនួន​ដែល​រវល់​នឹង​ការងារ ឬអ្នក​មក​រស់នៅម្នាក់ឯង​​ឆ្ងាយ​ពី​គ្រួសារ ភាគច្រើន​​គ្មាន​ពេល​ចម្អិន​អាហារ​ដោយ​ខ្លួន ចូលចិត្ត​ញ៉ាំអាហារ​​នៅ​ខាង​ក្រៅ និង​អាហារ​តាម​ផ្លូវ (Street food) ដែល​ជា​ប្រភេទ​ស៊ុប អាហារ​អាំង​ចៀន​ទៅ​វិញ។ ប៉ុន្តែ​បើ​តាម​សម្ដី​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ឲ្យ​ជា​ដំបូន្មាន​មក​ថា អាហារ​ខាង​ក្រៅ​ផ្ទះ​គ្រោះថ្នាក់​ចំពោះ​សុខភាព​ខ្លាំង​ណាស់។ ១- អាហារ​ខាង​ក្រៅ អាហារ​ដែល​លក់​នៅ​តាម​តូប ឬ​ហាង​មួយ​ចំនួន​មិន​មាន​អនាម័យ​គ្រប់គ្រាន់​ទេដូចនៅផ្ទះយើងទេ ព្រោះ​មនុស្ស​ច្រើន និង​​ដើម្បី​សម្រួល​ឲ្យ​មាន​ភាព​ឆាប់រហ័ស ចំណេញ​ច្រើន អ្នក​លក់​អាច​​កាត់​បន្ថយ​ការ​លាង​សម្អាត ឬ​ការ​សម្រិតសម្រាំង​យក​បន្លែ​ត្រី​សាច់​ដែល​មាន​គុណភាព​មិនល្អ។ ពោល​គឺ​ថា​ទោះជា​ត្រី​សាច់ បន្លែ​នោះ​ខូច​ក៏​ដាក់​ទៅ​ទាំងអស់​តែម្ដង។ មួយ​វិញ​ទៀត​អាហារ​ទាំងនោះ​ប្រើ​គ្រឿងផ្សំ​ច្រើន គ្មាន​យីហោ​ច្បាស់លាស់ ប្រើ​ហួស​ពី​កម្រិត ឬ​ទំនិញ​ហួស​ដឺឡេ​ជា​ដើម។ ចំណែក​ផល​ប៉ះពាល់​វិញ ​ម្ចាស់​​​​​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​បញ្ជាក់​ថា ពេល​ខ្លះ​បណ្ដាល​ឲ្យ​ឈឺពោះ​រាករូស ពុល​ក្អួត​ចង្អោរ ហើយ​បើ​រយៈ​ពេល​វែង​​ទៅជា​ឈឺ​ក្រពះ ពោះវៀន និង​រោគ​សញ្ញា​ដទៃ​ទៀត។ អត្ថបទ​ពាក់ព័ន្ធ៖ គ្រឿងផ្សំរសជាតិ​អាហារ​យើង​ប្រើ​រាល់​ថ្ងៃ ដឹង​ថាមាន​គ្រោះ​ថ្នាក់​ប៉ុនណា​អត់? ២- អាហារ​តាម​ផ្លូវ (Street food) Street food និង Fast food មិន​សូវ​ជា​ខុស​គ្នា​ប៉ុន្មាន​ទេ​ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា Street food នេះ​អាច​លើស​ពី Fast food ទៅ​ទៀត ព្រោះ​មិន​ត្រឹមតែ​មាន​ជាតិ​គីមី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ជាប់​ធូលី​កខ្វក់ រុយរោម […]


អាហារូបត្ថម្ភ

បើ​ចង់​តម​អាហារ ផ្លែឈើ ៣ ប្រភេទ​នេះ​ល្អបំផុត​សម្រាប់​សុខភាព

ខំ​តម​មិន​ហ៊ាន​ញ៉ាំ​អី​ផ្តេស​ផ្តាស​ទេ ព្រោះ​ចង់​បានរាង​ស្អាត​គួរ​ឲ្យ​ទាក់​ទាញ។ ប៉ុន្តែ​ តិច​និក​តម​អាហារ អាច​មាន​ច្រើន អាច​ជួយ​​យើង​​ ខណៈ​អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ណែ​នាំ​ផ្លែ​ឈើ​ ៣ ​ប្រភេទ ល្អ​បំផុត​សម្រាប់​គ្នា​យើង​តម​អាហារ។ ១- រាង​កាយ​មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​តម​អាហារ អំឡុង​ពេល​តម​អាហារ រាង​កាយ​យើង​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន រួម​ទាំង​ការ​បញ្ចេញ​អង់​ស៊ីម​ក្នុង​ខ្លួន​ផង​ដែរ។ ធម្មតា អង់​ស៊ីម​ដែល​ផលិត​ដោយ​ប្រព័ន្ធ​រំលាយ​អាហារ នឹង​​ចុះ​ថយ​ ដោយ​អាស្រ័យ​លើ​រយៈពេល​យើង​តម​អាហារ។ ស្រទាប់​ការ​ពារ​ក្រពះ ក៏​បាន​កាត់​បន្ថយ​កម្រាស់​របស់​វា​ដូច​គ្នា ហេតុនេះ ​ពេល​យើង​តម​អាហារ អាច​នឹង​ធ្វើ​ឲ្យ​ក្រពះ​រលាក​បាន ដែល​ជា​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ អាហារ​យើង​ត្រូវ​ញ៉ាំ​ក្រោយ​ពេល​តម​អាហារ​ក៏​មាន​សារៈ​សំខាន់​ណាស់ គួរ​តែ​ជ្រើស​រើស​យក​អាហារ​ណា​ងាយ​នឹង​រំលាយ ពិសេស​គឺ​ផ្លែ​ឈើ​តែ​ម្តង។ ២- ផ្លែ​ឈើ ៣ ប្រភេទ​ល្អ​បំផុត​សម្រាប់​​តម​អាហារ ផ្លែឪឡឹក ឪឡឹក ត្រូវគេ​ញ៉ាំ​ច្រើន​ជាង​គេ ដោយ​សារ​សម្បូរ​ដោយ​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម វីតាមីន និង​រ៉ែ។ ឪឡឹក​ស័ក្ដិ​សម​បំផុត​សម្រាប់អ្នក​តម​អាហារ ពេលរាង​កាយ​ខ្វះ​ជាតិ​ទឹក បន្ទាប់​ពី​តម​អាហារ​រួច។ ផ្លែ​ឪឡឹក​មាន​ជាតិ​ទឹក​ដល់​ទៅ ៩២% និង​សម្បូរ​ទៅ​ដោយ​អេឡិច​ត្រូលីត្រ អាច​ជួយ​ឲ្យ​រាង​កាយ​បំពេញ​បន្ថែម​សារ​ធាតុ​រាវ និង​អេឡិច​ត្រូលីត្រដែល​បាន​បាត់​បង់​អំឡុង​ពេល​តម។ ផ្លែ​ឪឡឹក ក៏​ជា​អាហារ​ងាយ​ស្រួល​រំលាយ​ផង​ដែរ។ ឪឡឹក នៅ​មាន​គុណ​ប្រយោជន៍​ផ្សេង​ទៀត អាច​ជួយ​បង្ការ​ជំងឺ​មួយ​ចំនួន សាច់​ពណ៌​ក្រហម​មាន​ផ្ទុក​សារ​ធាតុ Lycopene ដែល​មាន​នាទី​ជួយ​ការ​ពារ​ជំងឺ​បេះ​ដូង និង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។ សារ​ធាតុ Choline មាន​នៅ​ក្នុង​ឪឡឹក​ អាច​ជួយ​ការ​ពារ​បញ្ហា​រលាក […]


អាហារូបត្ថម្ភ

ក្មេងៗ​មាន​សញ្ញា​ទាំង​នេះ បញ្ជាក់​ថាខ្វះសារជាតិចិញ្ចឹមហើយ

ប៉ាម៉ាក់ទាំង​អស់​ត្រូវ​ដឹង​ផង វីតាមីន ជា​អាហារូបត្ថម្ភ​ចាំបាច់​សម្រាប់​សុខភាព​ និងធ្វើ​ឲ្យ​ជាលិកា​ ប្រព័ន្ធ​មុខ​ងារ រួម​ទាំង​​​ដំណើរ​ការក្នុង​រាង​កាយ​ មានភាព​​ប្រក្រតី។ យើង​អាច​នឹង​គិត​ថា បញ្ហា​កង្វះ​ជីវជាតិ​បំប៉ន កើត​ឡើង​ចំពោះ​តែ​គ្មាន​យើង ឬ​ក្មេងៗ​ពុំ​ទទួល​បាន​អាហារ​ប្រចាំ​ថ្ងៃ​គ្រប់​គ្រាន់​ប៉ុណ្ណោះ ប៉ុន្តែ​​ជាក់​ស្តែង​ ខ្លួន​យើង ក៏​ដូច​ជាកូនៗ បើ​ទោះ​ជា​មាន​របប​អាហារ​ប្រចាំ​ថ្ងៃ​គ្រប់​គ្រាន់ ក៏នៅ​តែ​ប្រឈម​កង្វះ​ជីវជាតិ​ចិញ្ចឹម បើ​អាហារ​ទាំង​នោះ​ គ្មាន​តុល្យ​ភាព​នឹង​រាង​កាយ​ទេនោះ។ “Hello គ្រូពេទ្យ” នឹង​បង្ហាញ​ពី​សញ្ញា​ខ្លះៗ បញ្ជាក់​ថាក្មេងៗ​កំពុង​មាន​បញ្ហា​ខ្វះ​ជីវជាតិ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១- ជាតិ​ដែក ជាតិ​ដែក​ជួយ​ឲ្យ​រាង​កាយយើង ផលិត​ឈាម​ក្រហម​ នៅ​ពេលកម្រិត​ជាតិ​ដែក​ទាប ឈាម​ក្រហម​មិន​អាច​ចាប់​យក​អុកស៊ីហ្សែនគ្រប់​គ្រាន់ ​ដើម្បី​ចែក​ចាយ​ពេញ​រាង​កាយ​ទេ។ ជា​លទ្ធផល​ នឹង​ធ្វើ​ឲ្យ​ក្មេងៗ មាន​សភាព​​ស្លេក​ស្លាំង ​អស់​កម្លាំងជាដើម។ យើង​​អាច​នឹងសម្គាល់​ស្បែក​ក្មេង​ប្រែ​ជា​​​ស្លេក សក់​​ស្ងួត ហើយ​ស្ដើង។ ដើម្បី​បង្កើន​កម្រិត​ជាតិ​ដែក ​ត្រូវ​បង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក ​ដូច​ជា សាច់​គោ អយស្ទ័រ សណ្ដែក និង​ស្ពៃ​ពួយ​ឡេង។ ២- វីតាមីន D វីតាមីន D ជួយ​ឲ្យ​ឆ្អឹងក្មេង ស្រូប​យក​ជាតិ​កាល់ស្យូម​ចំបាច់​សម្រាប់​ការ​លូត​លាស់ ហើយ​វិតាមីន D ត្រូវ​គេ​បែង​ចែក​ ២ ​ទម្រង់៖ – វីតាមីន D2 […]


អាហារូបត្ថម្ភ

អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង

​អាហារ​ពេល​ព្រឹក ចាំ​បាច់​ណាស់​សម្រាប់​សុខ​ភាព យ៉ាង​ណា​ “Hello គ្រូពេទ្យ” ជឿ​ថា​ មាន​មនុស្សតិច​តួច​ណាស់​ដឹង​ច្បាស់ អាហារ​ព្រឹក​បែប​ណា ដែល​ញ៉ាំ​ទៅ​ជួយ​ឲ្យ​សុខភាព​ល្អ។ អាហារ​ព្រឹក​យើង​គួរ​ញ៉ាំ ដើម្បី​ជួយ​សុខភាព​រាងកាយ​កាន់​តែ​ប្រសើរ គួរ​តែ​៖ ១- ស៊ុត មិន​ថា​អ្នក​ក្រ អ្នក​មាន​ទេ ភាគ​ច្រើន​សុទ្ធ​តែ​ចូល​ចិត្ត​ញ៉ាំ​ស៊ុត ព្រោះ​ស៊ុត​មិន​ត្រឹម​តែ​ឆ្ងាញ់​ទេ ​ថែម​ទាំង​​មាន​ជីវជាតិ​ផង​ដែរ។ ការ​សិក្សា​បាន​បង្ហាញ​ថា ញ៉ាំ​ស៊ុត​នៅ​ពេល​ព្រឹក​ អាច​ជួយ​បង្កើន​អារម្មណ៍​ល្អ កាត់​បន្ថយ​កាឡូរី​ពី​អាហារ​បន្ទាប់​ដែល​យើង​ញ៉ាំ និង​រក្សា​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ក៏​ដូច​ជា​កម្រិត​អ័រម៉ូន​អាំង​ស៊ុយ​លីន​ជាដើម។ សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ក្នុង​ស៊ុត ដូច​ជា Lutein និង Zeaxanthin អាច​ការ​ពារ​យើង​ពី​ជំងឺ​ភ្នែក ដូច​ជា ភ្នែក​ឡើង​បាយ និង​ជំងឺ​បាត​ភ្នែក​ទៀត​ផង។ ស៊ុតសម្បូរ​ទៅ​ដោយ​សារធាតុ Choline ដែល​ជា​សារ​ធាតុ​ចិញ្ចឹម​ជួយ​ដល់​ខួរ​ក្បាល និង​ថ្លើម​ឲ្យ​មាន​សុខ​ភាព​ល្អ។ ២- Oatmeal Oatmeal ជា​អង្ករ​សម្រូបបាន​មក​ពី​ស្រូវ​ដែល​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ Beta-glucan ជា​ប្រភេទ​ជាតិ​សរសៃ​អាច​កាត់​បន្ថយ​កូលេស្តេរ៉ុល​បាន​ល្អ។ អាច​ជំរុញ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​ទៀត​ផង។ ការ​សិក្សា​មួយ​​រក​ឃើញ​ថា សារធាតុ Beta-glucan អាច​ជួយ​រំញោច​បញ្ចេញ​អ័រម៉ូន PYY នៅ​ក្នុង​ពោះវៀន​ធំ នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​បន្ទាប់​ពី​ញ៉ាំ​រួច។ Oatmeal មាន​ផ្ទុក​សារ​ជាតិ​ប្រឆាំង​អុក​ស៊ីត​កម្ម អាច​ជួយ​ដល់​សុខ​ភាព​បេះ​ដូង និង​គ្រប់​គ្រង​សម្ពាធ​ឈាម​បាន​ល្អ។ ទោះ​យ៉ាង​នេះ​ក្ដី ស្រូវ​ប្រភេទ​នេះ ច្រើន​តែ​មាន​ធញ្ញជាតិ​ផ្សេង​ទៀត​លាយ​ជាមួយ ដូច​ជា​ស្រូវ Barley […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ