អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

​ញ៉ាំ​ត្រសក់​មួយ​ផ្លែ​រាល់​ថ្ងៃ​ ផ្ដល់​ប្រយោជន៍អីខ្លះដល់​រាងកាយ?

ត្រសក់​​ភាគច្រើនគេយកទៅធ្វើ​ម្ហូប​ ហើយ​ក៏ជាប្រភព​នៃសារធាតុចិញ្ចឹម​សំខាន់ៗ​ និង​មាន​ប្រយោជន៍​ច្រើនដល់​រាងកាយ​យើង​ផង​ដែរ​។ តើ​រាងកាយយើង​​នឹង​ប្រែប្រួល​យ៉ាងម៉េច​ខ្លះ ប្រសិន​បើ​ញ៉ាំ​ត្រសក់​មួយ​ផ្លែ​រាល់​ថ្ងៃ? ការពារ​ពី​ជំងឺ​ប្រព័ន្ធប្រសាទ សារធាតុ Fisetin មាន​ក្នុង​ផ្លែត្រសក់​មាន​តួនាទី​ជួយ​ដល់​សុខភាព​ខួរក្បាល។ ​ក្នុង​ផ្លែ​ត្រសក់​​ក៏​មានផ្ទុកសារ​ជាតិ​ផូស្វ័រដែរ។ នៅ​ពេល​ខ្វះ​ជាតិផូស្វ័រអាច​​នឹងមាន​ហានិភ័យ​ជំងឺ​ខួរក្បាល​ ប៉ះ​ពាល់​ដក់​​ការ​គិត​ និង​ការ​ផ្ចង់​អារម្មណ៍ជាដើម​។ អត្ថបទពាក់ព័ន្ធ៖ អាហារ៥មុខ​នេះ ល្អ​ខ្លាំង​ទាំង​សុខភាព​ខួរ​ក្បាល និង​ការ​ចងចាំ កំពូលបន្លែផ្លែឈើ ជួយឲ្យខួរក្បាលចងចាំល្អបំផុត ជួយ​សម្រក​ទម្ងន់ ត្រសក់​មាន​ផ្ទុក​ជាតិទឹក​ច្រើន​ធ្វើឲ្យយើង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ ដូចនេះ​អាច​ជួយ​ក្នុង​ការគ្រប់គ្រង​ការ​ញ៉ាំ​លើស​កំណត់។ ​ផ្លែ​ត្រសក់​​មិន​មាន​ផ្ទុក​ជាតិខ្លាញ់ និង​មាន​កាឡូរី​ទាប​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ អត្ថបទពាក់ព័ន្ធ៖ បន្លែ និងផ្លែឈើ ដែលញ៉ាំមិនឡើងគីឡូ ហើយមានប្រយោជន៍ដល់សុខភាពច្រើនទៀត បន្ថយ​ហានិភ័យ​មហារីក ក្រៅ​ពី​សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំង​ការ​រលាក ត្រសក់​ក៏​មាន​សមាសធាតុ fisetinដែរ។ សមាសធាតុ​នេះ​ត្រូវ​បាន​អ្នកស្រាវជ្រាវ​ជំងឺមហារីក​មាន​ការចាប់អារម្មណ៍​ខ្លាំង​ដោយសារតែ​មាន​ទំនាក់ទំនង​នឹង​ការ​កាត់បន្ថយ​ហានិភ័យជំងឺមហារីក។ ជួយ​ការរំលាយអាហារ ត្រសក់​មាន​ផ្ទុក​ជាតិសរសៃ និង​ជាតិទឹក​ជា​ច្រើន​ដែល​អាច​ជួយ​ដល់​ការរំលាយអាហារបាន​ល្អ​ ​ហើយ​​វីតាមីន​ផ្សេង​ទៀត​ក្នុង​ផ្លែឈើនេះ​ក៏​ជួយ​ជំរុញ​មុខងារ​ប្រព័ន្ធរំលាយអាហារដែរ។ ញ៉ាំ​ត្រសក់​មួយ​ផ្លែ​រាល់ថ្ងៃ​អាច​ជួយ​ដល់​ការបន្ទោបង់​បាន​ស្រួល​ផងដែរ។ អត្ថបទពាក់ព័ន្ធ៖ អាហារមានជាតិសរសៃ ផ្ដល់គុណប្រយោជន៍ច្រើន​ដល់សុខភាព​ បំពេញ​ជាតិទឹក ត្រសក់មួយផ្លែមានជាតិទឹកដល់ទៅ៩៥% ដូចនេះ​ញ៉ាំ​រាល់ថ្ងៃ​អាច​ជួយ​បំពេញ​ជាតិទឹក​ដល់​រាងកាយ​ហើយ​​មាន​ផល​ល្អ​សម្រាប់សុខភាព។ ប្រសិនជា​យើង​មិនសូវទម្លាប់ផឹកទឹកច្រើន ការ​ញ៉ាំ​ត្រសក់​មួយផ្លែ​រាល់​​ថ្ងៃ​អាចជា​ជម្រើស​ដ៏ល្អមួយដែរ​។ ស្បែកទន់ និងភ្លឺរលោង ដោយសារតែ​ត្រសក់​ជួយ​បំពេញ​ជាតិទឹក​ក្នុងរាងកាយ ដូចនេះ​មាន​ប្រយោជន៍​ណាស់ដល់ស្បែក។ បន្ថែមពីនេះទៀត ក៏មានវីតាមីន B ដូចជាniacin និងriboflavin ជាមួយ​នឹង​វីតាមីន C​ និង​ជាតិស័ង្កសី ដែលជួយថែរក្សាស្បែកឲ្យបានល្អ។ ហើយក៏មាន​អាស៊ីដកាហ្វេអិច (caffeic acid) ប្រឆាំង​នឹង​ការ​រលាក​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីកំពូលគុណប្រយោជន៍ពីវីតាមីន B Complex ជំនួយសក់ វីតាមីន B នៅក្នុង​ត្រសក់​មានប្រយោជន៍ដល់​ស្បែកក្បាល​ និងសក់។ សារធាតុ […]


អាហារូបត្ថម្ភ

វីតាមីន C ជួយ​កាត់បន្ថយ​ហានិភ័យពីជំងឺផ្សេងៗជាច្រើន​មុខ

វីតាមីន C ជាវីតាមីនមួយក្នុងចំណោមវីតាមីនចាំបាច់ដែលរាងកាយយើងត្រូវការ។ ជាទូទៅ ស្រ្តីគួរ​ញ៉ាំវីតាមីន C ចាប់ពី​ ៧៥ មិល្លីក្រាម និងបុរស ៩០ មិល្លីក្រាមក្នុងមួយថ្ងៃ អាច​តាមរយៈអាហារ ឬអាហារបំប៉ន ព្រោះថា​វីតាមីន ​​C មានអត្ថ​ប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ អាចកាត់បន្ថយអាត្រាប្រឈមជំងឺរ៉ាំរ៉ៃ វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលជួយប្រព័ន្ធភាពស៊ាំឲ្យកាន់តែខ្លាំង ដោយការពារ​កោសិកាទទួលរងការខូចខាតពីពពួករ៉ាឌីកាលសេរី។ នៅពេលមានការប្រមូលផ្តុំរ៉ាឌីកាល់សេរី​កាន់តែច្រើន គឺអាចបង្កឲ្យមានអាការៈ Oxidative stress (អតុល្យភាពនៃរ៉ាឌីកាលសេរី និងសារធាតុ​ប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយ) ដែលអាចទាក់ទងទៅនឹងជំងឺរ៉ាំរ៉ៃជាច្រើន។ អាចជួយគ្រប់គ្រងសម្ពាធឈាមខ្ពស់ សម្ពាធឈាមខ្ពស់ជាកត្តាចម្បងនាំឲ្យមានជំងឺបេះដូង។ ការសិក្សាជាច្រើនបង្ហាញថា វីតាមីន C អាចជួយ​កាត់បន្ថយកម្រិតសម្ពាធឈាម។ អាចកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺបេះដូងអាចបណ្តាលមកពីសម្ពាធឈាមខ្ពស់ ខ្លាញ់អាក្រក់ LDL ខ្ពស់ និងខ្លាញ់ល្អ HDL ទាប ប៉ុន្តែ​វីតាមីន C អាចជួយកាត់បន្ថយកត្តាទាំងនេះ។ ការសិក្សាជាច្រើនបានឲ្យដឹងថា វីតាមីន C អាចជួយ​កាត់បន្ថយកម្រិតកូលេស្តេរ៉ូលក្នុងឈាម និងខ្លាញ់ទ្រីគ្លីស៊ីរីត (Triglyceride) បើទោះបីជាអ្នកវិទ្យាសាស្ត្រ​មិន​ច្បាស់​ថា ​លទ្ធផលនេះមកពីការញ៉ាំអាហារដែលសម្បូរវីតាមីន C ឬអាហារផ្សេងៗ​ទៀតក្នុង​របបអាហារ។ ជារួម ការទទួល​វីតាមីន C យ៉ាងតិចណាស់ ៥០០ […]


អាហារូបត្ថម្ភ

ពិតអត់ថាទឹកវីតាមីនកំពុងល្បីលើទីផ្សារ អាចជំនួយដល់សុខភាពមែន?

បច្ចុប្បន្ន​នេះ​នៅ​លើ​ទីផ្សារ​អនឡាញ កំពុងតែ​មាន​ការ​ពេញ​និយម​ទឹក​វីតាមីន ដែល​ល្បី​ថា​អាច​ជំនួយ​ដល់​សុខភាព ព្រោះ​មាន​សារធាតុ​រ៉ែ និង​វីតាមីន​ផ្សេង​ៗ។ ចំពោះ​បញ្ហា​នេះ​ដែរ​លោក​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ លី ឫទ្ធីគុណ បាន​ណែនាំ​ថា ទឹក​នោះ​នោះ​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ឡើយ។ វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ទឹក​វីតាមីន ដែល​គេ​និយម​ទិញ​ផឹក​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​អាច​ជួយ​អ្វី ឬ​ជួយ​មនុស្ស​កំពុង​ឈឺ​ឲ្យ​ជា​វិញ​បាន​ឡើយ។ ទឹក​ទាំង​នោះ​មាន​ផ្ទុក​សារធាតុ​រ៉ែ និង​វីតាមីន​តិច​តួច​បំផុត ហើយ​នឹង​គ្រឿង​បន្ថែម​រសជាតិ​ឲ្យ​ឆ្ងាញ់​ប៉ុណ្ណោះ យើង​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​សន្ធឹក​ទៅ​លើ​វា​នោះ​ទេ។   សម្រាប់​អ្នក​មាន​ប្រាក់​ច្រើន​ការ​ទិញ​ទឹក​ទាំង​នោះ​ផឹក​ជា​ប្រចាំ​មិន​ជា​បញ្ហា​ឡើយ តែ​សម្រាប់​អ្នក​មាន​ជីវភាព​មិន​ធូរធារ អាច​នឹង​ចាញ់​បោក​ការ​ឃោសនា​ផ្សេង​ៗ​ទៅ​វិញ។ ព្រោះ​តម្លៃ​ទឹក​រ៉ែ​នោះ​ថ្លៃ​ជាង​ទឹក​សុទ្ធ​ធម្មតា ២ ទៅ ៣ ដង និង​មាន​ចំនួន​តិច​ជាង​ផង​ដែរ។ ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បាន​បន្ត​ទៀត​ថា ប្រសិនបើ​យើង​ពិតជា​ស្រលាញ់​សុខភាព​មែន​អាច​ទិញ​ពពួក supplement (អាហារ​បំប៉ន) ញ៉ាំ​មួយ​ថ្ងៃ​មួយ​គ្រាប់​បាន។ supplement គឺជា​ផលិតផល​ត្រូវ​បាន​ផលិត​ឡើង ដើម្បី​បំពេញ​បន្ថែម​របប​អាហារ ដែល​វា​អាច​ផ្ដល់​សារធាតុ​ចិញ្ចឹម​ពី​ប្រភព​អាហារ សាច់ ហើយ​​សំយោគ​គ្នា​ជា​ថ្នាំ​គ្រាប់ ឬ​ទឹក។ ដូចនេះ​បើ​យើង​ពិតជា​ស្រលាញ់​សុខភាព​មែន​ពិត វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​អនុវត្តន៍​ការ​រស់នៅ​ប្រកប​ដោយ​ផាសុកភាព៖ – ញ៉ាំ គេង​ឲ្យ​បាន​ទៀង​ទាត់ -កុំ​គិត​ច្រើន​នាំ​ឲ្យ​ស្ត្រេស -កុំ​ផឹក​គ្រឿង​ស្រវឹង សេព​គ្រឿង​ញៀន -ញ៉ាំ​អាហារ ផ្លែឈើ​ល្អ​ៗ​សម្បូរ​ជីវជាតិ -ហាត់ប្រាណ​ ឬលេងកីឡា -រស់នៅ​ក្នុង​បរិស្ថាន​ស្រស់​ថ្លា -រក្សា​ផ្លូវ​ចិត្ត​ឲ្យ​ស្ងប់ ប្រសិនបើ​ធ្វើ​រឿង​ទាំង​នេះ​បាន មិន​បាច់​ញ៉ាំ​វីតាមីន អាហារ​បំប៉ន ក៏​សុខភាព​ល្អ​មិន​ងាយ​ឈឺថ្កាត់​ផ្ដេសផ្ដាស​ដែរ តែ​បើ​ធ្វើ​រឿង​ទាំង​នោះ​មិន​បាន ទោះ​ទឹក​រ៉ែ ឬ​វីតាមីន​អ្វី​ក៏​មិន​អាច​ជួយ​ឲ្យ​សុខភាព​បាន​ប្រសើរ​ឡើង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ នេះផល​ប៉ះពាល់​សុខភាព ៤យ៉ាង ពីការ​ផឹក​ទឹកកក យើងគួរចៀសវាង ផឹកទឹកច្រើនល្អ តែកុំផឹកច្រើនហួសហេតុពេក អាចពុលដល់សន្លប់ ទឹករ៉ែ ខុសពី​ទឹកធម្មតា​ម៉េចខ្លះ? ម៉េចបានអ្នកមាន​ផឹកជាប្រចាំ? ប្រើ​ទឹកសុទ្ធ​ថ្លៃៗ […]


អាហារូបត្ថម្ភ

ក្រូចថ្លុង​ សម្បូរជាតិសរសៃ និងប្រយោជន៍ច្រើនទៀតដល់សុខភាព

ក្រូចថ្លុងក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ហើយ ផ្លែឈើប្រភេទនេះក៏សម្បូរទៅដោយវីតាមីន ជាតិរ៉ែ និង សារធាតុប្រឆាំងអ៊ុកស៊ីតកម្មដែលល្អចំពោះសុខភាពទៀតផង។ អត្ថបទនេះនឹងបង្ហាញពីអត្ថប្រយោជន៍នៃក្រូចថ្លុងដែល​គ្នា​យើង​គ្រប់​គ្នា​មិន​គួរ​មើល​រំលង​។ សម្បូរសារធាតុចិញ្ចឹមខ្ពស់ ក្រូចថ្លុងមានផ្ទុកនូវវីតាមីន និងជាតិរ៉ែជាច្រើន ជាពិសេសវីតាមីន C។ ផ្លែក្រូចថ្លុងមួយ (ប្រហែល ៦១០ក្រាម) មាន៖ កាឡូរី ២៣១ ប្រូតេអ៊ីន ៥ក្រាម កាប៊ូអ៊ីដ្រាត ៥៩ក្រាម ជាតិសរសៃ (Fiber) ៦ក្រាម Riboflavin ១២,៦%  Thiamine ១៧,៣%  វីតាមីន C ៤១២%   ស្ពាន់ (copper) ៣២%   ប៉ូតាស្យូម ២៨%   សម្បូរជាតិសរសៃ (Fiber)   ក្នុងមួយថ្ងៃ យើងត្រូវការជាតិសរសៃយ៉ាងតិចណាស់ ២៥ក្រាម។ ផ្លែក្រូចថ្លុងមួយ (៦១០ក្រាម) មានជាតិសរសៃ៦ក្រាម ដូចនេះការញ៉ាំក្រូចថ្លុងជាជម្រើសមួយដ៏ល្អសម្រាប់បំពេញជាតិសរសៃសម្រាប់រាងកាយ។ ជាតិសរសៃនេះអាចជួយដល់ការបន្ទោបង់ និងបង្ការការទល់លាមក។ មិនត្រឹមតែប៉ុណ្ណោះ ជាតិសរសៃអាចជួយដល់ឆ្អឹង ការរក្សាទម្ងន់រយៈពេលវែង ជំនួយដល់សុខភាពពោះវៀន និងខួរក្បាល​ រួមទាំងបន្ថយការប្រឈមនឹងការកើតជំងឺរ៉ាំរ៉ៃមួយចំនួន។  ជួយដល់ការបញ្ចុះទម្ងន់ ក្រូចថ្លុងជាអាហារមានកាឡូរីទាប ដែលអាចជួយដល់ការបញ្ចុះទម្ងន់ដល់គ្នា​យើង​ណាដែល​ចង់ស្រក​គីឡូ។ ម៉្យាងទៀតក្រូចថ្លុងក៏មានប្រូតេអ៊ីន និងជាតិសរសៃ ដែលអាចជួយឲ្យយើងឆ្អែតបានយូរ។ ដូចនេះ ផ្លែក្រូចថ្លុងជាជម្រើសដ៏ល្អប្រសិនជាយើងចង់កាត់បន្ថយចំនួនកាឡូរីក្នុង​រាងកាយ​ និងសម្រកទម្ងន់។  អត្ថបទពាក់ព័ន្ធ៖ បន្លែ និងផ្លែឈើ ដែលញ៉ាំមិនឡើងគីឡូ ហើយមានប្រយោជន៍ដល់សុខភាពច្រើនទៀត សម្បូរសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម (antioxidants) ផ្លែក្រូចថ្លុងសម្បូរទៅដោយសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម ដែលអាចជួយក្នុងការបង្ការ និងបម្រុងទុកនូវកោសិកាដែលខូចខាតដោយសារពពួករ៉ាឌីកាល់​សេរី។ ពពួករ៉ាឌីកាល់​សេរីគឺជាសមាសធាតុដែលមាននៅក្នុងបរិយាកាស​ និងអាហារ​ដែលអាចបង្កឲ្យមានបញ្ហាសុខភាព […]


អាហារូបត្ថម្ភ

បើ​មាន​សញ្ញាទាំងនេះកើតឡើង បញ្ជាក់ថា​គ្នា​យើង​ខ្វះវីតាមីន A ហើយ​

រាងកាយយើងត្រូវការជាចាំបាច់នូវវីតាមីនដើម្បីដំណើរការសកម្មភាព​ប្រចាំថ្ងៃបានល្អ។ ​វីតាមីន A ដែលមាននៅក្នុងអាហារប្រចាំថ្ងៃបានជួយដល់ប្រព័ន្ធបន្តពូជឲ្យ​កាន់​តែ​ល្អ ភ្នែក និងស្បែក ប៉ុន្តែការប្រឈម​នឹង​ការ​ខ្វះ​វីតាមីននេះក៏អាចកើតឡើងបានដែរ ជាពិសេសកើតទៅលើស្ត្រីមានផ្ទៃពោះ ទារក និងក្មេង​ដែល​កំពុងស្ថិតនៅវ័យលូតលាស់។ អត្ថបទនេះនឹងលើកឡើងនូវសញ្ញាខ្លះៗ​ដែលបង្ហាញថា​រាង​កាយយើង​ទាំងអស់គ្នា​កំពុង​ខ្វះ​វីតាមីន Aហើយ​។ ស្បែកស្ងួត វីតាមីន A ជាសមាសធាតុសំខាន់មួយក្នុងរាងកាយដែលជួយក្នុងការជួសជុលជាលិកាស្បែកឡើង​វិញ។ អាការៈដែលគេច្រើនប្រទះឃើញនៅពេលខ្វះវីតាមីន Aគឺ​ eczemaកើតឡើងនៅពេលស្បែក ស្ងួតខ្លាំង ឡើងក្រហម និងរមាស់។ អត្ថបទពាក់ព័ន្ធ៖ បើស្បែកស្ងួត​គ្មាន​ជាតិ សាកញ៉ាំរបស់​ទាំងនេះ ជំងឺខ្វាក់មាន់ ជំងឺខ្វាក់មាន់នេះក៏ជាអាការៈគេជួបប្រទះញឹកញាប់ដែរ។ គ្នា​យើង​ណា​កើតជំងឺនេះមានការលំបាកក្នុងមើល​នៅពេលងងឹត។ បញ្ហាមុខឡើងមុន ដូចបានលើកឡើងខាងលើថា វីតាមីន A អាចជួយជួសជុលជាលិកាស្បែក ដូច​នេះប្រសិនជាមាន​បញ្ហាខ្វះវីតាមីនA ស្បែកនឹងស្ងួត ហើយ​បែរជាផលិតជាតិខ្លាញ់នៅលើមុខហួសកម្រិតដែលអាចបង្កជាមុន។ ដោយ​ហេតុនេះហើយវីតាមីន A ក៏ត្រូវបានប្រើសម្រាប់ព្យាបាលបញ្ហាមុនដែរ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗគ្នាយើងកុំ​អូសរំលង អាហារទាំងនេះជួយ​រក្សាសម្រស់​ឲ្យ​នៅ​​ក្មេងជាងវ័យ វិធីសាស្រ្តផ្សេងៗក្នុងការ​ព្យាបាលអាចម៍រុយ និង​ស្នាមមុន​លើ​ស្បែក​មុខ​ មុខសម្បូរខ្លាញ់! ត្រូវចេះតិចនិក ៣ យ៉ាងនេះ ធានាថាមុខសស្អាត គ្មានមុន… បញ្ហាជាមួយនឹងការបង្កកំណើត ប្រសិនជាគ្នា​យើ​ងណា​មានបញ្ហាក្នុងការបង្កកំណើត នេះអាចមកពីកង្វះវីតាមីន A ក៏អាចថាបាន ព្រោះថា​វីតាមីនអA ជាកត្តារួមចំណែកមួយដែរ។ ប្រព័ន្ធ​បន្តពូជទាំងបុរស និងស្រ្តីត្រូវការវីតាមីន A ​ដើម្បីដំណើរការបានល្អ ដូចនេះទទួលទានអាហារដែល​មានវីតាមីននេះច្រើនអាចជួយដល់ការបន្តកំណើត។ បន្ថែមពីលើ​នេះ​ទៀត​ ស្រ្តីមានផ្ទៃពោះគួរ​បញ្ចូលអាហារមានវីតាមីន A ច្រើន […]


អាហារូបត្ថម្ភ

អាហារមានជាតិសរសៃ ផ្ដល់គុណប្រយោជន៍ច្រើន​ដល់សុខភាព​

ប៉ាម៉ាក់​មួយចំនួនប្រាកដជាមាន​​កូនតូចដែល​​មិន​ចូល​ចិត្ដ​ញ៉ាំ​បន្លែ អាចថា​​ដោយ​សារ​អូនៗ​​មាន​ចំណង់​អាហារ​ប្លែក​ពី​មនុស្ស​ចាស់ ឬ​ដោយ​សារ​ពេល​ខ្លះ​អូនៗក៏​​មិន​ចូល​ចិត្ដ​អាហារ​ដែល​មិន​សូវ​មាន​រស់​ជាតិ។ ប៉ុន្តែ​បន្លែ​មាន​ផ្ទុក​ដោយ​ជាតិ​សរសៃ (Fiber)ជា​ច្រើន ហើយ​មាន​សារៈ​សំខាន់​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​យើង និង​កូនក្មេង​។ ដូច​នេះ​តើ​អ្វី​ទៅ​ជា​ជាតិ​សរសៃ (Fiber) ហើយ​​មាន​អត្ថ​ប្រយោជន៍​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់កូន​ក្មេង​បាន​យ៉ាង​ដូច​ម្ដេច? អត្ថបទពាក់ព័ន្ធ៖ អាហារ ៤ ប្រភេទនេះ ល្អខ្លាំងណាស់ចំពោះអូនៗតូច ម៉ាក់ប៉ាគួរពិចារណា! ១- អ្វី​ទៅជាជាតិ​សរសៃ (Fiber)? អាហារ​ជាតិ​សរសៃ (Fiber) ​ភាគ​ច្រើន​គ្នា​យើង​​ស្គាល់​ថា​ជា​អាហារ​ធ្វើ​ឲ្យ​តឹង​ពោះ ឬ​ធ្វើ​ឲ្យមាន​ក្លិន​​ធុំ។ អាហារសរសៃ​​ក៏​រាប់​បញ្ចូល​ទាំង​ផ្នែក​របស់​រុក្ខជាតិ ​ដែល​ខ្លួន​យើង​មិន​អាច​រំលាយ​ ឬ​មិន​អាច​ស្រូប​បាន​ដែរ។ ជាតិ​សរសៃ​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​ពីរ​ក្រុម៖ – ជាតិ​សរសៃ (Fiber) រលាយ ជាតិ​សរសៃ​ប្រភេទ​នេះ​គឺ​អាច​រលាយ​ក្នុង​ទឹក​បាន ហើយ​​នឹង​ប្រែ​ទៅ​ជា​មាន​សភាព​ដូច​ជា​ចាហ៊ួយ។ ជាតិ​សរសៃ​រលាយ​ភាគ​ច្រើន​ឃើញ​មាន​នៅ​ក្នុង​​គ្រាប់​អូត (oats) សណ្ដែក​ផៀ (Pea) សណ្ដែក ផ្លែ​ឈើ​ដែល​មាន​រស​ជាតិ​ជូរ (Citrus fruit) និង​ផ្លែ​ឈើ​មួយ​ចំនួន​ផ្សេង​ទៀត។ ជាតិសរសៃអាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល និង​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​បាន​។ – ជាតិ​សរសៃ (Fiber)មិនរលាយ ជាតិ​សរសៃមិន​រលាយ​​គឺ​មាន​តួនាទី​ជួយ​សម្រួល​ចលនា​របស់​ប្រព័ន្ធ​រំលាយ​អាហារ និង​សម្រួល​ដល់​ការ​បន្ទោរ​បង់។ ជាតិ​សរសៃ​មិន​រលាយ​ច្រើន​មាន​ក្នុង​ម្សៅ​អង្ករ​សម្រូប គ្រាប់​រុក្ខ​ជាតិ សណ្ដែក និង​បន្លែ​ជា​ច្រើនទៀត។ អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍​រាក មិនកាត់បន្ថយ​អាហារ​ទាំងនេះ ប្រយ័ត្ន​ខូច​ពោះវៀន អាហារទាំងនេះ​ ហាមឲ្យកូនតូចញ៉ាំ ប៉ាម៉ាក់ប្រយ័ត្នស្តាយក្រោយ! ២- តើយើងអាចរកជាតិ​សរសៃ (Fiber)នៅកន្លែងណាបាន? ស្ទើ​តែ​គ្រប់​អាហារ​ប្រភេទ​រុក្ខ​ជាតិ​ទាំង​អស់​គឺ​សុទ្ធ​តែ​មាន​ផ្ទុក​ជាតិ​សរសៃ​រលាយ និង​ជាតិ​សរសៃ​មិន​រលាយ។ គ្រាន់​តែ​បរិមាណ​របស់​ជាតិ​សរសៃ​ក្នុង​អាហារ​និមួយ​ៗ​គឺ​ខុស​ៗ​គ្នា។ ជា​ធម្មតា​អាហារ​ដែល​មាន​ផ្ទុក​ជាតិ​សរសៃ​ច្រើន​ជាង​គេ​គឺ​អង្ករ […]


អាហារូបត្ថម្ភ

ពោតបារាំង ផ្ដល់​​អត្ថប្រយោជន៍ច្រើន​ដល់​សុខភាព​

គ្នា​យើងពិតជាបាន​ដឹង​ហើយថាពោតបារាំង (Okra) អាច​យកមកធ្វើជាអាហារប្រចាំថ្ងៃបាន​ ប៉ុន្តែក៏មាន​អ្នក​ខ្លះចាត់ទុក​ជា​ប្រភេទផ្លែឈើដែរ​។ ពោតបារាំងមានពីរពណ៌គឺពណ៌បៃតង និងពណ៌ក្រហម​ដែលប្តូរមកពណ៌បៃតងក្រោយពេលចម្អិន។ មួយ​វិញទៀត​គ្នា​យើង​ក៏ទំនងជាបាន​ដឹងដែរថា​ពោតបារាំងសម្បូរ​សារធាតុចិញ្ចឹមដែលបានអត្ថ​ប្រយោជន៍ច្រើនសម្រាប់សុខភាព។ សំបូរសារធាតុចិញ្ចឹម ក្នុងពោតបារាំង១០០ក្រាមមានផ្ទុកនូវ៖ កាឡូរី៖ ៣៣កាឡូរី កាប៊ូអ៊ីដ្រាត៖ ៧ក្រាម ប្រូតេអ៊ីន៖ ២ក្រាម ជាតិខ្លាញ់៖ ០ក្រាម ជាតិសរសៃ៖ ៣ក្រាម ម៉ាញ៉េស្យូម៖ ១៤% ក្នុងមួយពេល អាស៊ីតហ្វូលិក (Folate)៖ ១៥%ក្នុងមួយពេល វីតាមីន A៖ ១៤% ក្នុងមួយពេល វីតាមីន C៖ ២៦%ក្នុងមួយពេល វីតាមីន K៖ ២៦%ក្នុងមួយពេល វីតាមីន B6៖ ១៤%ក្នុងមួយពេល។ ក្រៅពី​អ្វីដែលបាន​រៀប​រាប់ខាងលើ​ពោតបារាំងគឺជាប្រភពដ៏ល្អនៃវីតាមីន C និង K1។ វីតាមីន C មានមុខងារជួយដល់ប្រព័ន្ធភាព​ស៊ាំ​ រីឯវីតាមីន K1 អាចជួយក្នុងការធ្វើកំណកឈាម។ មួយវិញទៀត ចំណុចពិសេសរបស់ផ្លែពោតបារាំង​នេះគឺមានប្រូតេអ៊ីន និងជាតិសរសៃដែលផ្លែឈើ និងបន្លែមួយចំនួនមិនមាន។ អត្ថបទគួរអាន៖ ស្វែងយល់ពីកំពូលគុណប្រយោជន៍ពីវីតាមីន B Complex ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់ ពោតបារាំង​ផ្ទុកនូវសារធាតុប្រឆាំងអ៊ីកស៊ីតកម្ម (Antioxidants) ពោតបារាំង​មាននូវសារធាតុប្រឆាំងអ៊ុកស៊ីតកម្មដែលមានផលល្អសម្រាប់សុខភាពរបស់​យើង​គ្រប់​គ្នា​។ សារធាតុប្រឆាំង​អ៊ុកស៊ីតកម្មចម្បងនៅក្នុងពោតបារាំងនេះគឺ Polyphenols រួមទាំង Flavonoids និងIsoquercetin ក៏ដូចជាវីតា​មីន A និងCដែរ។ ការសិក្សាបានបង្ហាញថា អាហារដែលមានជាតិ Polyphenols​ ខ្ពស់ជាអាហារល្អសម្រាប់​សុខភាពខួរក្បាល […]


អាហារូបត្ថម្ភ

អាហារ៧មុខ អ្នកមាន​បញ្ហាតម្រងនោមមិនគួរទទួលទានច្រើន​

តម្រងនោមមានតួនាទីសំខាន់ណាស់ វាជួយក្នុងការផលិតអ័រម៉ូន ច្រោះនូវជាតិពុល និងកាកសំណល់តាមរយៈទឹកនោម និងធានាលំនឹងសារជាតិទឹកនៅក្នុងរាងកាយ។ ហេតុនេះហើយយើងត្រូវថែរក្សាសុខភាពតម្រងនោមឲ្យបានល្អ ប៉ុន្តែអាហារមួយចំនួនអាចមានផលប៉ះពាល់ដល់តម្រងនោម។ ខាងក្រោមនេះជាអាហារ ៧មុខអាចប៉ះពាល់ដល់តម្រងនោម៖ ១. ផ្លែប៊ឺរ យើងដឹងហើយថាផ្លែប៊ឺរត្រូវបានចាត់ទុកជាផ្លែឈើមួយដែលមាននូវសារធាតុចិញ្ចឹមជាច្រើន។ ប៉ុន្តែការញ៉ាំផ្លែប៊ឺរច្រើនអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម ជាពិសេសសម្រាប់អ្នកដែលមានជំងឺតម្រងនោមស្រាប់។ មូលហេតុមកពីផ្លែឈើនេះមានកម្រិតប៉ូតាស្យូមខ្ពស់។ ទោះបីជារាងកាយយើងត្រូវការសារជាតិរ៉ែ ប៉ុន្តែបើនៅក្នុងឈាមមានប៉ូតាស្យូមច្រើនពេកអាចបណ្តាលឲ្យមានអាការៈរមួលក្រពើ និងចង្វាក់បេះដូងមិនប្រក្រតី។ ២. សាច់ ការទទួលទានសាច់ច្រើនពេកអាចធ្វើឲ្យតម្រងនោមមានបញ្ហាដោយសារតែប្រូតេអ៊ីនសត្វពិបាកក្នុងការរំលាយ​។ អាហារណាដែលសម្បូរទៅដោយប្រូតេអ៊ីនសត្វអាចបង្កឲ្យមានគ្រួសក្នុងតម្រងនោម។ គ្រួសក្នុងតម្រងនោមជាទូទៅបង្កឡើងដោយសាច់ដែលមានជាតិ Purines ខ្ពស់ដែលជំរុញការផលិតអាស៊ីតអ៊ុយរិច។ គ្នាយើង​មាន​បញ្ហា​តម្រងនោម​អាចញ៉ាំបន្លែ​ និងផ្លែឈើជំនួសដើម្បីទទួលបានជាតិប្រូតេអ៊ីនសម្រាប់រាងកាយ។ អត្ថបទពាក់ព័ន្ធ៖ មិនចង់កើតក្រួសក្នុងតម្រងនោម គួរយល់របៀបបង្ការទាំងនេះ ការពារ ប្រសើរជាងព្យាបាល! សញ្ញា៤យ៉ាង គួរដឹងពីក្រួសក្នុងតម្រងនោម មិនសូវផឹកទឹក ប្រយ័ត្នកើតក្រួសក្នុងតម្រងនោម ៣. អំបិល របបអាហារដែលល្អចំពោះសុខភាពគួរមានសូដ្យូម ២៣០០មីលីក្រាម ដែលស្មើនឹងអំបិលមួយស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ។ ប្រសិនជាយើង​ទទួលទានអំបិលច្រើនពេក តម្រងនោមនឹងត្រូវធ្វើការធ្ងន់ក្នុងការកំចាត់បរិមាណលើសនៃសូដ្យូម ដូច្នេះតម្រងនោមនឹងទប់ជាតិទឹកដែលអាចបណ្ដាលសម្ពាធឈាមឡើងខ្ពស់។ ដើម្បីថែរក្សាសុខភាពតម្រងនោម សូមកាត់បន្ថយការទទួលទានអាហារដែលមានអំបិលច្រើនដូចជា អាហារកំប៉ុង និងភីហ្សាក្លាសេជាដើម។ ៤. ផ្លែចេក ប្រសិនជាយើងសង្ស័យថាខ្លួនមានបញ្ហាតម្រងនោម​ អាហារូបត្ថម្ភ និងរបបអាហារត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ ហើយនឹងកាត់បន្ថយនូវអាហារមួយចំនួនដូចជាផ្លែចេកជាដើម។ ផ្លែចេកមានផ្ទុកសារធាតុ​ប៉ូតាស្យូមច្រើនដែលអាចធ្វើឲ្យតម្រងនោមដំណើរការមិនត្រឹមត្រូវ។ សម្រាប់មនុស្សពេញវ័យក្នុងមួយថ្ងៃគួរបរិភោគអាហារដែលមានប៉ូតាស្យូម ៣៥០០-៤៧០០មីលីក្រាម ហើយផ្លែចេកមួយជាមធ្យមមានផ្ទុកប៉ូតាស្យូម ៥៣៧មីលីក្រាមទៅហើយ។ ប្រសិនយើង​មានជំងឺតម្រងនោម គួរកាត់បន្ថយនូវការបរិភោគអាហារមានប៉ូតាស្យូម។ ៥. ផលិតផលធ្វើពីទឹកដោះគោ ទោះបីជាផលិតផលធ្វើពីទឹកដោះគោមានវីតាមីន និងសារធាតុចិញ្ចឹមច្រើនក៏ដោយ ការទទួលទានផលិតផលទាំងនេះច្រើនមានផលប៉ះពាល់ជាច្រើនដល់សុខភាព។ ផលិតផលទាំងនេះមានផ្ទុកនូវជាតិផូស្វ័រច្រើនដែលអាចប៉ះពាល់ដល់តម្រងនោម។ ម៉្យាងទៀត ប្រសិនជាតម្រងនោមដំណើរការមិនល្អ គឺមិនអាចកំចាត់នូវជាតិផូស្វ័រដែលលើសនៅក្នុង​ឈាមបានទេ និងអាចធ្វើឲ្យឆ្អឹងមានសភាពខ្សោយងាយនឹងបាក់។ ៦. […]


អាហារូបត្ថម្ភ

អាហារ៥មុខ​នេះ ល្អ​ខ្លាំង​ទាំង​សុខភាព​ខួរ​ក្បាល និង​ការ​ចងចាំ

ខួរ​ក្បាល ជា​ផ្នែក​មួយ​ដ៏​សំខាន់ មិន​ថា​ក្មេង​មិន​ថា​ចាស់ បើ​គ្នា​យើង​ចេះ​ថែ​រក្សា​សុខភាព​ខួរ​ក្បាល​បាន​ល្អ មិន​ត្រឹម​តែ​ជួយ​ដល់​ការ​ចង​ចាំ​ប៉ុណ្ណោះ​ទេ ចំពោះ​អូនៗ​វិញ​រៀន​កាន់​តែ​ពូកែ ចំនែក​គ្នា​យើង​វ័យ​ក្មេងគឺអាចធ្វើ​ការ​កាន់​តែ​ឆ្លាត​វៃ ហើយ​ចាស់ៗ​វិញ អាច​ចៀស​ផុត​ពី​ជំងឺ​ជាច្រើន​ ពិសេស​ជំងឺ​ចាស់​វង្វេង​តែ​ម្តង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​កំពូល​អាហារ ៥​មុខ ជួយ​សុខភាព​ខួរ​ក្បាល និង​ការ​ចង​ចាំ​បាន​ល្អ។ ១- ត្រីសម្បូរ​ខ្លាញ់ បើ​និយាយ​ពី​សុខភាព​ខួរ​ក្បាល ត្រី​សម្បូរ​ខ្លាញ់​ ត្រូវ​ចាត់​ទុក​ជា​កំពូល​អាហារ​ដំបូង​បង្អស់​សម្រាប់​យើង​ពិចារណា ដោយ​ក្នុង​នោះ​មាន​ដូច​ជា ត្រីសាល់ម៉ុន ត្រី​ដ្រូត (ស្រដៀង​ត្រីព្រួល) និង​ត្រី​សាឌីន​ជាដើម ព្រោះ​ពពួក​ត្រី​ទាំង​នេះ សម្បូរ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣។ គ្នា​យើង​ត្រូវ​ដឹង​ថា ៦០% នៃ​ខួរ​ក្បាល​យើង​ទាំង​មូល គឺ​ជា​សារធាតុ​ខ្លាញ់ ក្នុង​នោះ​ពាក់​កណ្តាល​គឺ​អាចជា​​ប្រភេទ​ខ្លាញ់​អូមេហ្គា ៣ នាំ​ឲ្យ​ខ្លាញ់​នេះ​សំខាន់​ខ្លាំង​សម្រាប់​សុខភាព​ខួរ​ក្បាល​យើង អាច​ចៀស​ផុត​ពី​ជំងឺ​ចាស់​វង្វេង​បាន​ទៀត​ផង។ ការ​សិក្សា​មួយ​រក​ឃើញ​ថា អ្នក​ចូល​ចិត្ត​ញ៉ាំ​ត្រី​ដុត ឬ​ត្រី​អាំង គឺ​មាន​សារធាតុ​ពណ៌​ប្រផេះ​ច្រើន​ក្នុង​ខួរ​ក្បាល ដោយ​សារធាតុ​នេះ​មាន​ផ្ទុក​កោសិកា​សរសៃ​ប្រសាទ​យ៉ាង​ច្រើន ដែល​គ្រប់​គ្រង​ការ​សម្រេច​ចិត្ត ការ​ចងចាំ និង​អារម្មណ៍​បាន​ល្អ។ ២- កាហ្វេ ញ៉ាំ​កាហ្វេ​នៅ​ពេល​ព្រឹក ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​សារធាតុ​សំខាន់​បំផុត​ទាំង ២ ក្នុង​កាហ្វេ គឺ​ជាតិ​កាហ្វេអ៊ីន និង​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ល្អ​ខ្លាំង​សម្រាប់​ខួរ​ក្បាល ព្រោះ​សារធាតុ​ទាំង​នេះ អាច​ជួយ​យើង​បង្កើន​ការ​ប្រុស​ប្រយ័ត្ន ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ និង​ផ្ចង់​អារម្មណ៍​បាន​ល្អ។ ផឹក​កាហ្វេ​ក្នុង​កម្រិត​ត្រឹម​ត្រូវ រយៈ​ពេល​យូរ​ឆ្នាំ […]


អាហារូបត្ថម្ភ

បន្លែ ផ្លែឈើ ញ៉ាំមិនឡើងគីឡូមានប្រយោជន៍ដល់សុខភាព

នៅ​ក្នុង​ពីរ៉ាមីត​អាហារ បន្លែ និង​ផ្លែ​ឈើ ជា​ប្រភេទ​អាហារ​​​ការពារ ពោល​គឺ​​វា​ជួយ​​ការពារ​ដល់​​ប្រព័ន្ធ​រាង​កាយ​ ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​។ ជា​មួយ​គ្នា​នេះ អ្នក​​ឯកទេស​ផ្នែក​អាហារូបត្ថម្ភ​ លោក​ស្រី​វេជ្ជបណ្ឌិត​ Lisa Young ​មក​ពី​សាកលវិទ្យាល័យ​​ New York សហរដ្ឋអាមេរិក បាន​បង្ហាញ​ពី​​ប្រភេទ​បន្លែ​ និង​ផ្លែ​ឈើ​មួយ​ចំនួន​ដែល​​ល្អ​​ទាំង​សម្រាប់​សុខភាព ងាយ​ស្រួល​រក​ទិញ និង​មិន​ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​ឡើង​ទម្ងន់​ទៀត​ផង។ បន្លែទាំងនោះមាន​ដូចជា៖ ​ ១. ត្រសក់​ ផ្លែ​ត្រសក់​​សម្បូរ​ដោយ​ជាតិ​ទឹក​ នឹង​មាន​ត្រឹម​តែ​​​១៦​កាល់ឡូរី​ ​សម្រាប់​​ប្រើ​ក្នុង​អាហារ​១​ពេល។ គ្រាប់ និង​​សំបក​របស់​វា មាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដោយ​រួម​​មាន​ជាតិ​សរសៃ​ (Fiber) និង​វីតាមីន​ A ប្រភេទ​ ​Beta-Caroteneដែល​ល្អ​ប្រសើរ​សម្រាប់​​សុខភាព​ភ្នែក។ ២. ប៉េង​ប៉ោះ ប៉េង​ប៉ោះ​​ផ្ទុក​សារធាតុ Lycopene ជា​សមាស​ធាតុ​ពណ៌​ទឹក​ក្រូច​ដែល​ជួយ​រាង​កាយ​ប្រឆាំង​នឹង​ជំងឺ​រ៉ាំ​រ៉ៃ​។ ក្រៅ​ពី​ Lycopene ​ប៉េង​ប៉ោះ​ក៏​សំបូរ​ដោយ​វីតាមីន A ​វីតាមីនC និង​B2 ប៉ូតាស្យូម និង​កាក​សរសៃ​ល្អ​សម្រាប់​សុខភាព​រាង​កាយ។ កាល់ឡូរី​ក្នុង​ប៉េង​ប៉ោះ​មាន​ត្រឹម​តែ​២៥​​ធាតុ​កាល់ឡូរី​ប៉ុណ្ណោះ​ក្នុង​អាហារ​មួយ​ពេល។ ៣. ក្រូច​ថ្លុង ការ​សិក្សា​បាន​បង្ហាញ​ថា ការ​បន្ថែម​ក្នុង​ក្រូច​ថ្លុង​ក្នុង​របប​អាហារ​​ អាច​ជួយ​សម្រក​ទម្ងន់​បាន។ ក្រូច​ថ្លុង​​មាន​ជាតិ​សរសៃ​ (Fiber) ខ្ពស់ ជួយ​ឱ្យ​អ្នក​ឆាប់​ឆ្អែត។ ក្រៅ​ពី​នេះ​វា​ក៏​មាន​​វីតាមីន C ដែល​ប្រឆាំង​នឹង​ជំងឺមហារីក​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ