អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ត្រសក់សម្បូរ​វីតាមីន និងរ៉ែ តែគួរញ៉ាំចិតសម្បកចេញ ឬទុកទាំងមូល?

ត្រសក់ ជា​បន្លែ​ដ៏​ពេញ​និយម​បំផុត​មួយ ហើយ​ម្ហូប​អី​ក៏ដោយ​ភាគ​ច្រើន ត្រូវ​មាត់​សឹង​គ្រប់​មុខ មិន​ថាអន្លក់ ញាំ ស្ល ឬ​ជា​បន្លែ​ផ្ទាប់​ជាមួយ​សាច់​គោ​អាំង​ជាដើម។ ក្រៅ​ពី​ឆ្ងាញ់​ហើយ ត្រសក់​មាន​គុណ​សម្បត្តិ​ច្រើន​ណាស់ ដែលប្រហែល​គ្នា​យើង​ភាគ​ច្រើន​អត់​ដឹង។ ប៉ុន្តែ អ្វី​ត្រូវ​ឆ្ងល់ គឺ​ញ៉ាំ​ត្រសក់ គួរ​ចិត្តសម្បក​ចេញ​​អត់? អាស្រ័យ​តាម​ចំណូល​ចិត្ត ប៉ុន្តែបន្លែ​ធម្មជាតិ​បែប​នេះមាន​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ច្រើន​ណាស់ ដែល​យើង​មិន​គួរ​ចិត​សម្បក​ចោល​ទេ។ ត្រសក់​មាន​ប្រយោជន៍​ល្អ​ប៉ុនណា ស្ដាប់ "Hello គ្រូពេទ្យ" បកស្រាយ​ខាង​ក្រោម៖ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១- ជាតិកាកសរសៃ សម្បក​ត្រសក់​សុទ្ធ​តែ​ជាតិ​កាក​សរសៃ​មិន​រលាយ ​ដែល​ជួយ​ឲ្យ​បន្ទោបង់បាន​ស្រួល (មិន​ទល់លាមក) និង​ល្អ​សម្រាប់​ផ្លូវ​រំលាយអាហារ។ ២- វីតាមីន K ក្រៅ​ពី​បរិមាណ​ដ៏​ច្រើន​នៃ​ជាតិ​កាក​សរសៃ សម្បក​ត្រសក់​ក៏​ផ្ទុកវីតាមីន K។ វីតាមីន K​ ទទួល​បន្ទុក​​ដាស់​ភ្ញោច​ប្រូតេអ៊ីន​ឲ្យ​សកម្ម​ឡើង ដែល​ជួយ​រាងកាយ​រក្សា​ឆ្អឹង​ឲ្យ​មាន​សុខភាពល្អ បណ្ដុះ​កោសិកា និង​បង្កើត​កំណក​ឈាម។ តាម​ពិត​ សាច់​ត្រសក់​ក៏​មាន​វីតាមីន K នេះ​ដែរ គ្រាន់​តែ​ទាប​ជា​ងបរិមាណ​ដែល​នៅ​ក្នុង​សម្បក​​ឆ្ងាយ។ ត្រសក់​​មួយ​ពែងដែល​មិន​ចិត​សម្បក​មាន​វីតាមីន K ៤៩ ​មីក្រូ​ក្រាម ​ឯ​សាច់វិញ មាន​ត្រឹមតែ ៩ មីក្រូ​ក្រាម​ប៉ុណ្ណោះ។ ៣- រ៉ែម៉ាញេស្យូម សម្បក​ត្រសក់​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​រ៉ែម៉ាញេស្យូម​ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ប្រព័ន្ធ​សាច់ដុំ-គ្រោង​ឆ្អឹង។ ម៉ាញេស្យូម​រួមចំណែក​​ផលិតថាមពលដល់​រាងកាយ។ ៤- វីតាមីន C កុំ​គិត​ថា ត្រសក់​គ្មានវីតាមីន C។ វីតាមីន C ​ចាំបាច់​បំផុត​សម្រាប់​ផលិត​ជាតិ​ខូលេជែន។ គ្មាន​ជាតិ​ខូលេជែន ​ជាលិកាយើង​នឹង​មិន​អាច​ស្អិត​ជាប់​គ្នា​បាន​ឡើយ។ […]


អាហារូបត្ថម្ភ

វីតាមីន D ល្អដល់ថ្នាក់ហ្នឹងផង? អាចបង្ការទឹកនោមផ្អែម

រាល់ថ្ងៃ មិនថាប្រុស ស្រី ក្មេង ចាស់ សុទ្ធតែអាចកើតទឹកនោមផ្អែម ជាជំងឺកាចសាហាវសម្លាប់មនុស្សជាច្រើនរាល់ឆ្នាំ។ “Hello គ្រូពេទ្យ” សូមចែករំលែកគ្នាយើងពីវិធីអាចជួយបង្ការទឹកនោមផ្អែម។ ពេលថ្មីៗនេះ មានការអះអាងថា វីតាមីន D អាចជួយបង្ការ ឬបន្ថយហានិភ័យកើតទឹកនោមផ្អែមប្រភេទ២ បាន។ ចង់ដឹងពិត ឬមិនពិត អានអត្ថបទខាងក្រោមនេះសិន! ១- ដំបូងត្រូវស្គាល់អាំងស៊ុយលីនជាអ្វី? អាំងស៊ុយលីន ជាអ័រម៉ូនបង្កើតឡើងដោយកោសិកា បែតា ពីលំពែង ដើរតួនាទីសំខាន់ដឹកនាំជាតិគ្លុយកូស (ស្ករ) ចូលក្នុងចរន្តឈាម បញ្ជូនបន្តទៅក្នុងជាលិកាសាច់ដុំ និងថ្លើម។ និយាយស្រួលស្តាប់ អាំងស៊ុយលីន ដើរតួនាទីជាអ្នកគ្រប់គ្រងត្រួតពិនិត្យ និងកែតម្រូវជាតិស្ករសម្រាប់ប្រើ និងរក្សាទុក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- អាំងស៊ុយលីន និងទឹកនោមផ្អែមប្រភេទ២ អ្នកទឹកនោមផ្អែមប្រភេទ២ មិនមែនមានន័យថា រាងកាយផលិតអាំងស៊ុយលីន មិនបានគ្រប់គ្រាន់សម្រាប់ប្រើនោះទេ។ អាចថា រាងកាយមិនអើពើចំពោះអាំងស៊ុយលីនដែលផលិតបាន នាំឲ្យពិបាកគ្រប់គ្រងឲ្យបានល្អ ហើយពេលជាតិស្ករចាប់ផ្តើមចាល់នៅក្នុងចរន្តឈាម វាបង្កើតទៅជាជំងឺទឹកនោមផ្អែម។ អ្នកទឹកនោមផ្អែមប្រភេទ២ អាចជួបប្រទះរោគសញ្ញា ដូចជា គំហើញភ្នែកមិនល្អ បញ្ហាស្បែក សម្ពាធឈាមខ្ពស់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ