តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

លំហាត់​ប្រាណ​បែបលាតសន្ធឹងជើងចុះ​ឡើង​​ ជួយដល់លំហូរឈាម​

    លំហាត់​ប្រាណ​បែបលាតសន្ធឹងជើងចុះ​ឡើង​​ ជួយដល់លំហូរឈាម​

    យើង​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ ការ​ហាត់​ប្រាណ​បែប​លាត​សន្ធឹង​​ជើងចុះឡើង​​ជា​ទៀងទាត់​ ​មិន​ត្រឹម​តែ​អាច​កាត់​បន្ថយ​បញ្ហា​រមួល​ និង​ចុក​រួយ​សាច់​ដុំ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ​ ​វា​ក៏​អាច​ការពារ​យើង​ប្រឆាំង​នឹង​ជំងឺ​បេះដូង​ ក៏​ដូចជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ថែម​ទៀត​ផង​។​ ​យោង​តាម​ការ​សិក្សា​មួយ​​បាន​បង្ហាញ​ថា​ ការ​លាត​សន្ធឹង​​ជើង​បែប​ងាយ​ៗ​ អាច​ជួយ​​ពង្រឹង​លំហូរ​ឈាម​ទៅ​ពាសពេញ​រាងកាយ​។​

    ក្រុម​អ្នក​​ស្រាវជ្រាវ​បាន​បែងចែក​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ចំនួន​៣៩​នាក់​ជា​ពីរ​ក្រុម ដោយ​មួយ​ក្រុម​មិន​ធ្វើ​លំហាត់​ប្រាណ​បែប​លាត​សន្ធឹង​​ជើងចុះឡើងទេ​​ ​រី​ឯ​មួ​យ​ក្រុម​ទៀត​​ធ្វើ​លំហាត់​ប្រាណ​បែប​បែប​លាត​សន្ធឹង​​ជើងចុះឡើង​ចំនួន​​៤​ប្រភេទ​ ចំនួន​៥​ដង​ក្នុង​មួយ​សប្ដាហ៍ ​សម្រាប់​រយៈពេល​១២​សប្ដាហ៍​។​ លំហាត់​ប្រាណ​នេះ​ផ្ដោត​លើ​ត្រគាក​ ជង្គង់​ និង​ក​ជើង​ ហើយ​លំហាត់​បែប​លាត​សន្ធឹង​​ជើងចុះឡើង​នីមួយ​ៗ ​មាន​រយៈពេល​៤៥​វិនាទី ​និង​សម្រាក​ចំនួន​១៥​វិនាទី​។ ក្រោយ​មក​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ សរសៃ​ឈាម​នៅ​ជើង​​ផ្នែក​ខាង​ក្រោម​នៃ​ក្រុម​ដែល​​ធ្វើ​លំហាត់​ប្រាណ​បែប​លាត​សន្ធឹង​​ជើងចុះឡើង​​មាន​លំហូរ​ឈាម​ប្រសើរ​ជាង​ និង​មិន​សូវ​​ចុក​រួយ​​ជើង​ឡើយ​។​ ​បន្ថែម​ពី​នេះ​ ក្រុម​ដែល​ធ្វើ​លំហាត់​​​ប្រាណបែបនេះ ​​មាន​សម្ពាធ​ឈាម​ទាប​​នៅ​ចុង​បញ្ចប់​នៃ​ការ​​សិក្សា​​ បើ​ប្រៀបធៀប​ទៅ​នឹង​កម្រិត​សម្ពាធ​ឈាម​ដំបូង​របស់​ពួក​គេ​។​

    ស្តាប់ចម្រៀងពេលហាត់ប្រាណ

    ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់​ប្រមាណ​ថា​ ការ​ធ្វើ​លំហាត់​ប្រាណ​លាត​សន្ធឹង​រាងកាយ​ផ្នែក​ខាង​ក្រោម​ នឹង​ធ្វើ​​ឲ្យ​សាច់ដុំ​សង្កត់​លើ​សរសៃ​ឈាម​នៅ​ភ្លៅ​ និង​ជើង​ ដែល​​​បណ្ដាល​ឲ្យ​រាងកាយ​បញ្ចេញ​សារធាតុ​គីមី​​ដែល​ពង្រីក​សរសៃ​ឈាម​ ដូច្នេះ​ហើយ​ឈាម​អាច​ចូល​​បាន​ច្រើន​។​ កត្តា​នេះ​ក៏​ជះ​ឥទ្ធិពល​លើ​សរសៃ​ឈាម​នៅ​ផ្នែក​ខាង​លើ​នៃ​រាងកាយ​ដូច​គ្នា​ ពីព្រោះ​អ្នក​ចូលរួមការ​សិក្សា ​បាន​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​ស្រដៀង​គ្នា​នៅ​ក្នុង​សរសៃ​ឈាម​នៃ​ដៃ​​ផ្នែក​ខាង​លើ​របស់​ពួក​គេ​។

    ​​​​​​​​​​​​​​​​​​​ជា​មួយ​គ្នា​នេះ​ដែរ​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ថា​ លំហាត់​ប្រាណ​​បែប​លាត​សន្ធឹង​​ជើងចុះឡើង ក៏​អាច​បន្ថែម​​ការ​ការពារ​ប្រឆាំង​ទៅ​នឹង​ជំងឺ​បេះដូង​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​ទឹក​នោម​ផ្អែម​​​បាន​ផង​ដែរ​ ​ដោយ​សារ​តែ​​វា​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ថយ​ចុះ​នៃ​លំហូរ​ឈាម​។​ ​​បន្ថែម​ពី​នេះ​ លំហាត់​ប្រាណបែប​លាត​សន្ធឹង​​ជើងចុះឡើង​ គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ ​ដែល​មាន​បញ្ហា​ក្នុង​ការ​ធ្វើ​ចលនា​ និង​មិន​អាច​ហាត់​ប្រាណ​ទៀងទាត់​។

    health-tool-icon

    រង្វាស់ចង្វាក់បេះដូង

    លោកអ្នក​អាច​គណនាដឹងពី​ "អត្រាបេះដូងលោតពេលសម្រាក" ធម្មតា និង​អតិបរមា ​ទៅ​តាម​កម្រិត​អាយុ របៀប​ហាត់ប្រាណ​ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​អាច​ជះឥទ្ធិពលដល់​ ចង្វាក់បេះដូងលោត។

    ប្រុស

    ស្រី

    អ្នក​ពិនិត្យ​ឲ្យ​អ្នក​ណាដែរ?

    អត្រាបេះដូងលោតពេលសម្រាក របស់អ្នក​ចំនួន​ប៉ុន្មានដែរ? (ដង/នាទី)

    60

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 25/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត