home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចូលចិត្តហាត់ប្រាណ ខួរក្បាលកាន់តែរហ័ស វាងវៃ ចងចាំបានល្អ

ចូលចិត្តហាត់ប្រាណ ខួរក្បាលកាន់តែរហ័ស វាងវៃ ចងចាំបានល្អ

ការ​សិក្សា​ថ្មី​របស់​សាកលវិទ្យាល័យ​មួយ​នៅ​អាល្លឺម៉ង់ បង្ហាញ​ថា ឧស្សាហ៍​​សកម្ម​នឹ​ង​លំហាត់​ប្រាណ​ មិន​ត្រឹម​តែ​ជួយ​ឲ្យ​មាន​រាង​កាយ​សម​សួន​ល្អ​​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​សមត្ថភាព​ខួរ​ក្បាល​ដំណើរការ​រហ័ស វាងវៃ និង​ចង​ចាំ​បាន​ល្អទៀត​ផង។

សារព័ត៌មាន​ Daily Mail បាន​ចេញ​ផ្សាយ​លទ្ធ​ផល​ការ​សិក្សា​ថ្មីរបស់​សាកលវិទ្យាល័យ​ Münster ប្រទេស​អាល្លឺម៉ង់​ ដោយ​បាន​ស្រាវជ្រាវ​ពីសំណាក់​​សាស្រ្តាចារ្យ​ Jonathan Repple ​សិក្សា​​​ទៅ​លើ​ទំនាក់​ទំនង​រវាង​រូប​រាង​កាយ និងមុខ​ងារ​ខួរ​ក្បាល។

ការ​សិក្សា​បាន​​តាម​ដាន​​យុវជន​ស្ម័គ្រ​ចិត្ត​​​ជាង ​១​ពាន់​នាក់ ​សុទ្ធសឹង​​មាន​សុខភាព​ល្អ​​​ និង​មាន​​ទម្លាប់​ហាត់​ប្រាណសកម្ម ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​។ ការ​តាម​ដាន ​ធ្វើ​ឡើងដោយ​​ពិនិត្យ​​​តាម​រយៈ​បច្ចេក​ទេស MRI (Magnetic Resonance Imaging) ដើម្បី​ថត​មើល​រូប​ភាព​ខាង​ក្នុង​រាង​កាយ និង​ខួរ​ក្បាលអ្នក​ចូល​រួម និង​ធ្វើ​តេស្ត​លើ​សមត្ថភាព​ចង​ចាំ រួម​ទាំង​សមត្ថភាព​វិនិច្ឆ័យ​ផង​ដែរ។​

​​​​ជា​លទ្ធផល​​​ ​បង្ហាញ​ឲ្យ​ឃើញ​ថា យុវជន​ស្ម័គ្រ​ចិត្ត​មានរូប​រាង​កាយ​​​​សម​សួន​ (កម្ពស់ និង​ទម្ងន់​ខ្លួន​ស៊ី​គ្នា) មាន​សមត្ថភាព​​ខួរ​ក្បាល​ វិនិច្ឆ័យ​បាន​យ៉ាង​ល្អ ពោល ការ​ចង​ចាំ សមត្ថភាព​ថ្លឹង​ថ្លែង​ហេតុផល​ គឺប្រកប​ដោយ​ភាព​វាង​វៃ។

អត្ថបទពាក់ព័ន្ធ៖

ជា​មួយ​នឹង លទ្ធផល​​បែប​នេះ លោក​សាស្រ្តាចារ្យ​ Jonathan បាន​សរសេរ​​អធិប្បាយ​លើ​របាយការណ៍​ស្រាវ​ជ្រាវ​ថា លទ្ធផល​នេះ ​បង្ហាញ​​​​ឲ្យ​ឃើញពីការ​បង្កើន​ភាព​សម​សួន​​​នៃ​រាង​កាយ នាំ​ឲ្យ​សមត្ថភាព​ធ្វើ​ការ​វិនិច្ឆ័យ​បាន​ប្រសើរ​ឡើង មាន​ទាំង​ការ​ចង​ចាំ និង​ដោះ​ស្រាយ​បញ្ហា ក៏​ដូច​ជា​បង្កើន​ប្រសិទ្ធិភាព​មុខ​ងារ​​​លើ​ខួរ​ក្បាលកាន់​តែ​ល្អ​មួយ​កម្រិត​ទៀត។​​​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ សន សុភា
អត្ថបទ​ដោយ មាន រតនា
កែ 17/09/2019
x