backup og meta

តើចូលសូណាអាចជួយយើង​សម្រកទម្ងន់ដែរទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 28, 2020

តើចូលសូណាអាចជួយយើង​សម្រកទម្ងន់ដែរទេ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ

បើ​និយាយ​ដល់​សូណា(saunas ) មាន​គ្នា​យើង​មិន​តិច​នាក់​ទេ​បាន​ជ្រើស​រើស​វិធី​ប្រើ​បន្ទប់​កម្ដៅ​មួយ​នេះ​ដើម្បី​ជា​វិធី​សម្រាក​ផង និង​បញ្ចេញ​ញើស​ផង​។ តើ​ការ​ចូល​សូណា​ អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ដែរ​ទេ?

សូណា សម្ដៅ​ដល់​បន្ទប់​ដែល​មាន​ការ​ដុត​កម្ដៅ​ឲ្យ​មាន​សីតុណ្ហភាព​ស្ថិត​នៅ​ចន្លោះពី៦៥,៥អង្សាសេ និង​៩០,៦​អង្សា​សេ។ ជា​ធម្មតា​យើង​អាច​ចំណាយ​ពេល​ប្រហែល​ពី​១៥នាទី ទៅ​៣០​នាទី​ក្នុង​បន្ទប់​សូណា​នេះ។

ចុះ​បើ​ចូល​បន្ទប់​សូណាធ្វើ​ឲ្យ​បែក​ញើស តើ​អាច​ធ្វើ​ឲ្យ​យើង​ស្រក​គីឡូ​បានទេ? ចម្លើយ​ខ្លី​គឺថា​អាច តែ​តិច​តួច​។ ពេល​ចូល​សូណា ទម្ងន់​យើង​អាច​ស្រក​តិច​តួច​ប៉ុណ្ណោះ ព្រោះ​ថា​ពេល​យើង​បែក​ញើស​ គឺ​គ្រាន់តែ​បញ្ចេញ​ជាតិ​ទឹក​ដែល​លើស(water weight)​ពី​រាង​កាយ​ ហើយ​ពេល​យើង​ផឹក​ទឹក​ឡើង​វិញ​ នោះ​ទម្ងន់​ដែល​កើន​ដោយ​សារជាតិ​ទឹក​ នឹង​វិល​មក​វិញ​ដែរ។​

សូណា

ថ្វីបើ​យើង​នៅ​ក្នុង​បន្ទប់​មាន​ដុត​កម្ដៅ​ដូច​សូណា​នេះ​ធ្វើ​ឲ្យ​ចង្វាក់​បេះ​ដូង​របស់​យើង​ដើរ​ប្រហាក់​ប្រហែល​គ្នា​នឹង​យើង​ហាត់​ប្រាណ​ក៏​ពិត​មែន តែ​ថា​ការ​ដុត​កាឡូរី​មាន​តិច​តួច​ប៉ុណ្ណោះ ដោយ​ថា​មិន​ច្រើន​ជាង​ចំនួន​កាឡូរី​ដែល​ដុត​ក្នុង​អំឡុង​យើង​អង្គុយ​ប៉ុន្មាន​ទេ​។

ថ្វី​បើ​សូណា​មិន​អាច​ជួយ​ដុត​កាឡូរី​យើង​បាន​ច្រើន​មែន តែ​សូណា​ក៏ជួយ​ឲ្យ​សរសៃឈាម​យើង​រីក​ធំ​ ដែល​ជួយ​ជំរុញ​ឲ្យ​ឈាម​ដើរ​បាន​ល្អ និង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ដែរ​។ ការ​សិក្សា​ថ្មីៗ​នេះ បាន​រក​ឃើញ​ពី​ទំនាក់​​ទំនង​រវាង​​សូណា និង​ការ​ធ្វើ​ឲ្យ​ប្រ​សើរ​នៃ​សុខ​ភាព​បេះ​ដូង តែ​សម្រាប់​អ្នក​មាន​បញ្ហា​ចង្វាក់​បេះ​ដូង​មិន​ទៀង​ទាត់ និង​អ្នក​ទើប​ជួប​បញ្ហា​គាំង​បេះ​ដូង​គួរ​ចៀង​វាង​ទៅ​សូណា​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 28, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម