backup og meta

ខ្លាចខ្មៅ ស្រីៗឃ្លុំខោអាវ ២-៣ជាន់ ប្រយ័ត្នខ្យល់គរដោយសារក្តៅខ្លាំងពេក

ខ្លាចខ្មៅ ស្រីៗឃ្លុំខោអាវ ២-៣ជាន់ ប្រយ័ត្នខ្យល់គរដោយសារក្តៅខ្លាំងពេក

ចង់​ស្អាត គ្នា​យើង​ស្រី​ៗ​មួយ​ចំនួន​ព្យាយាម​លាប​ឡេ​លាយ ខាត់​ស្បែក ចាក់ ឬ​លេប​ថ្នាំ​ផ្សេងៗ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ស្បែក​ស​ភ្លឺ​ថ្លា។ មិន​ត្រឹម​តែ​លាប​ឡេ​ទេ ស្រី​ៗ​ខ្លះ មុន​នឹង​ចេញ​ក្រៅ​ពេល​ថ្ងៃ ខំ​ប្រឹង​ឃ្លុំ​ខោ​អាវ​វែង​ៗ ២-៣​ជាន់ ព្រោះ​ខ្លាច​ត្រូវ​ថ្ងៃ​ទៅ​ស្បែក​ខ្មៅ ប៉ុន្តែ​ការ​ដែល​ប្រឹង​ឃ្លុំ​ខ្លាំង​ពេក​ទាំង​ដែល​មេឃ​ក្ដៅ អាច​បង្កើន​កម្ដៅ​រាងកាយ ប្រឈម​នឹង​បញ្ហា​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​ខ្លាំង​ពេក។

បើ​យើង​ស្លៀក​សម្លៀកបំពាក់​ច្រើន​ជាន់​ពេក​ក្នុង​អាកាសធាតុ​ក្ដៅ វា​អាច​បណ្ដាល​ឲ្យ​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​ខ្លាំង​ពេក។ បញ្ហា​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​ខ្លាំង​ពេក គឺ​ជា​ស្ថានភាព​មួយ​ធ្វើ​ឲ្យ​មាន​ការ​បែក​ញើស​ខ្លាំង និង​ជីពចរ​ដើរ​លឿន ជា​ហេតុ​បណ្ដាល​ឲ្យ​រាងកាយ​យើង​ឡើង​កម្ដៅ។ បើ​មិន​បាន​ព្យាបាល ឬ​ដោះ​ស្រាយ​ទាន់​ពេល​វេលា​ទេ បញ្ហា​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​អាច​បណ្ដាល​ទៅ​ជាសន្លប់​ដោយ​សារ​ក្ដៅ​ខ្លាំង​ពេក ជា​ស្ថាន​ភាព​មួយ​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​យើង​បាន។

ចុចត្រង់នេះ ដើម្បីគណនា BMI

រោគសញ្ញា​នៃ​បញ្ហា​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​ខ្លាំង​ពេក៖

  • ហត់ ល្ហិតល្ហៃ
  • ចង្អោរ ឬ​ក្អួត
  • ដង្ហក់
  • វិល​មុខ ឈឺ​ក្បាល
  • ស្រវាំង​ភ្នែក
  • ខ្សោយ
  • ចង្វាក់​បេះដូង​លឿន និង​សម្ពាធ​ឈាម​ធ្លាក់។ល។

តាម​ពិត​ទៅ បញ្ហា​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​ខ្លាំង​ពេក ជា​ធម្មតា​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង បន្ទាប់​ពី​ផឹក​ទឹក និង​សម្រាក​នៅ​កន្លែង​ត្រជាក់​ៗ​ឲ្យ​បាន​ឆាប់​បំផុត។ វា​ចាំ​បាច់​ណាស់​ដែល​យើង​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​វិញ ដើម្បី​ការពារ​គ្រោះ​ថ្នាក់​ផ្សេងៗ​កើត​ឡើង។

លើស​ពី​នេះ បើ​យើង​មិន​បាន​ដោះ​ស្រាយ​វា​លឿន បញ្ហា​ខ្យល់​គរ​អាច​បណ្ដាល​ឲ្យ​យើង​សន្លប់​ដោយ​សារ​ក្ដៅ​ខ្លាំង​ពេក ជា​ហេតុ​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល ធ្វើ​ឲ្យ​ខូច​សរីរាង្គ និង​អាច​ធ្វើ​ឲ្យ​យើង​ស្លាប់​បាន​ថែម​ទៀត។

ខ្យល់​គរ​ដោយ​សារ​កម្ដៅ​ខ្លាំង​ពេក

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Heat Exhaustion https://my.clevelandclinic.org/health/diseases/21480-heat-exhaustion

Heat exhaustion https://www.mayoclinic.org/diseases-conditions/heat-exhaustion/symptoms-causes/syc-20373250

Heatstroke https://www.mayoclinic.org/diseases-conditions/heat-stroke/symptoms-causes/syc-20353581

កំណែ​ប្រែបច្ចុប្បន្ន

02/09/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម