តិចអត់ជឿ! សើចច្រើនរាល់ថ្ងៃ ជួយដល់សុខភាពបានច្រើនយ៉ាង
គ្នាយើងប្រហែលជាធ្លាប់ឮហើយថា សើចច្រើនផ្ដល់អត្ថប្រយោជន៍ដ៏លើសលប់ចំពោះរាងកាយ។ មិនត្រឹមតែអាចជួយកាត់បន្ថយស្រ្តេសប៉ុណ្ណោះទេ ការសើចក៏ផ្ដល់ផលវិជ្ជមានជាច្រើនទៀត ដែលរួមមាន៖

- បង្កើនប្រព័ន្ធភាពស៊ាំ
- ជារនាំងការពារប្រឆាំងនឹងមេរោគដែលចូលតាមផ្លូវដង្ហើម
- ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា នៅពេលដែលយើងសើច១០០ដង វាស្មើនឹងការជិះកង់ហាត់ប្រាណចំនួន១៥នាទី
- សម្ពាធឈាមថយចុះ និងការកើនឡើងនៃលំហូរឈាម
- បង្កើតបរិយាកាសកាន់តែមានភាពស្និទ្ធស្នាល
ពិតណាស់ មានវិធីសាស្ត្រមួយចំនួន ដែលអាចអភិវឌ្ឍភាពកំប្លុកកំប្លែងរបស់យើងបាន និងដើម្បីឲ្យយើងសើចកាន់តែច្រើននៅក្នុងជីវិត៖
១. ចាប់ផ្ដើមជាមួយនឹងស្នាមញញឹម
ការសិក្សាមួយចំនួនបានបង្ហាញថា ស្នាមញញឹមអាចជួយបញ្ចេញអ័រម៉ូន Endorphins ដែលធ្វើឲ្យយើងមានអារម្មណ៍ប្រសើរជាងមុន និងមានភាពរីករាយកាន់តែច្រើនឡើង។ ប្រសិនបើយើងមានស្នាមញញឹម យើងអាចនឹងសើចចេញមកកាន់តែងាយស្រួល ហើយបញ្ហាស្រ្តេសនឹងរលាយបាត់ទៅដោយមិនដឹងខ្លួន។
២. សើចជាមួយនឹងមិត្តភក្ដិ
ការចំណាយពេលញ៉ាំអី ក៏ដូចជាជជែកគ្នាលេងជាមួយនឹងមិត្តភក្ដិ អាចបង្កើនភាពរីករាយ និងធ្វើឲ្យយើងសើចកាន់តែច្រើនទ្វេដង។ ដូចនេះហើយ គ្នាយើងគួរចំណាយពេលខ្លះ ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយនឹងមិត្តភក្ដិ។

៣. សើចរាល់ថ្ងៃ
ទន្ទឹមនឹងនេះដែរ យើងគួរឧស្សាហ៍អានសៀវភៅសំណើច ឬខ្សែភាពយន្តកំប្លែង ដែលធ្វើឲ្យយើងបំភ្លេចទុកកង្វល់ និងសើចជារៀងរាល់ថ្ងៃ។
អត្ថបទគួរអាន៖
- ជោគជ័យធំ! ពេទ្យអាមេរិកវះកាត់ប្ដូរបេះដូងមនុស្សដាក់បេះដូងជ្រូកបានហើយ
- បេះដូងជ្រូក អាចវះកាត់ដាក់បញ្ចូលជំនួសបេះដូងមនុស្ស?
- ដេកពេទ្យរាប់ខែចាំវះកាត់ប្ដូរបេះដូង ដល់មានគេបរិច្ចាគហើយពេទ្យអត់វះកាត់ឲ្យ
- ដឹងអត់ថាការញ៉ាំអាហារច្រើនជ្រុលប្រឈមនឹងបញ្ហាគាំងបេះដូង?
- តាមដានសុខភាពបេះដូង ដោយសង្កេតមើលចំណុចទាំងនេះ
- ជំងឺសរសៃឈាមបេះដូងសម្លាប់ពលរដ្ឋខ្មែរច្រើនជាងមហារីកទៀត តើមកពីអ្វី?
៤. រីករាយជាមួយនឹងបច្ចុប្បន្ន
ទោះបីជាយើងមានអារម្មណ៍ខឹងសម្បារយ៉ាងណាក្ដី យើងគួរតែស្វែងរកឱកាសមួយក្នុងការសើចចេញមក។ ការរម្ងាប់ចិត្តខឹង ព្យាយាមគិតវិជ្ជមាន និងរកនឹកពេលវេលាសប្បាយៗ អាចធ្វើឲ្យបេះដូងរបស់យើងមានភាពកក់ក្ដៅ និងសើចចេញមកដោយឯកឯង។
ចំណុចសំខាន់
- ចាប់ផ្តើមជាមួយនឹងស្នាមញញឹម
- សើចជាមួយមិត្តភក្តិ
- សើចរាល់ថ្ងៃ
- រីករាយជាមួយនឹងបច្ចុប្បន្ន