បើតាមការប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ព្រឹកនេះមិនមានករណីឆ្លង COVID-19 ថ្មីទៀតនោះទេ ហើយអ្នកជាសះស្បើយវិញក៏គ្មានភាពប្រែប្រួលដែរ។ ទោះជាយ៉ាងណានាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល សំណូមពរឲ្យពលរដ្ឋបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺ COVID-19 ខ្លាំងក្លានៅឡេីយ ។