home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ការសិក្សាថ្មីរកឃើញថាថ្នាំប្រឆាំងកំណកឈាមមាន​ប្រសិទ្ធភាពលើអ្នកជំងឺឆ្លងវីរុស COVID-19

ការសិក្សាថ្មីរកឃើញថាថ្នាំប្រឆាំងកំណកឈាមមាន​ប្រសិទ្ធភាពលើអ្នកជំងឺឆ្លងវីរុស COVID-19

កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ នេះ គ្រូពេទ្យ​នៅ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញរបាយ​ការណ៍​ថា ថ្នាំ​ពង្រាវ​ឈាម​ អាច​ជួយ​សង្គ្រោះ​អ្នក​ជំងឺ COVID -19 ដែល​មាន​សភាព​ធ្ងន់ធ្ងរឲ្យ​ឆាប់​ធូរស្រាលបាន។

ក្រុម​គ្រូពេទ្យ​​នៅ​មន្ទីរពេទ្យ Mount Sinai នៅ​ទីក្រុង​ញ៉ូយ៉ក​បាន​សិក្សាចង់ដឹង​​ថា​តើ​ថ្នាំ​ប្រឆាំង​កំណកឈាម (anticoagulants)​ ប្រភេទ​ណា​មាន​ប្រសិទ្ធភាព​ក្នុង​ការប្រើប្រាស់​សម្រាប់​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 និងត្រូវប្រើ​​ក្នុង​កម្រិត​ប៉ុន្មាន។ វេជ្ជបណ្ឌិត Valentin Fuster ប្រធាន​មន្ទីរពេទ្យ Mount Sinai បាន​លើក​ឡើង​ថា​អ្នក​ជំងឺ​ដែល​ទទួល​បាន​ថ្នាំ​បង្ការ​កំណក​ឈាម​មាន​ស្ថានភាព​ប្រសើរ​ជាង​អ្នក​ជំងឺ​ដែល​មិន​ទទួល​បានថ្នាំ​នេះ។

ការ​សិក្សា​នេះ​បាន​សិក្សា​លើ​អ្នក​ជំងឺ​ជាង​២ ៧០០នាក់​ និង​ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំងនេះ​ អ្នក​ជំងឺ​មួយ​ចំនួន​ទទួល​បាន​ថ្នាំ​ប្រឆាំង​កំណក​ឈាម។ ក្រុមគ្រូពេទ្យ​បាន​សិក្សា​លម្អិត​ និង​ឃើញ​ថា​ថ្នាំ​នេះ​អាច​ជួយ​អ្នក​ជំងឺ​ដែល​កំពុងបំពាក់​ជំនួយ​អុកស៊ីសែន​ឲ្យ​ដកដង្ហើម​បានប្រសើរ។

អត្ថបទ​ពាក់ព័ន្ធ៖

គ្រូពេទ្យរក​ឃើញ​ថា​អ្នកជំងឹ​បំពាក់​ម៉ាស៊ីន​បញ្ចូលអុកស៊ីសែន​​ដែល​ប្រើ​ថ្នាំ​ពង្រាវ​ឈាម​មាន​អត្រា​ស្លាប់​តែ២៩% បើ​ប្រៀប​ធៀប​នឹង​អ្នក​ជំងឺ​បំពាក់​ម៉ាស៊ីន​បញ្ចូល​អុកស៊ីសែនដូចគ្នា​​ ហើយ​​មិន​បានប្រើ​ថ្នាំ​ពង្រាវ​ឈាមដែល​​មាន​អត្រាស្លាប់​រហូត​ដល់​ ៦៣%។ នេះ​បាន​បង្ហាញ​ថា​ថ្នាំ​ប្រឆាំង​កំណក​ឈាម ឬថ្នាំ​ពង្រាវ​ឈាមនេះ ​អាច​ជួយ​សម្រាល​ស្ថានភាព​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 ដែល​កំពុងសម្រាក​នៅ​មន្ទីរពេទ្យបាន។

ដោយឡែក​ក្រុម​គ្រូពេទ្យ​មិន​បាន​ឃើញ​ថា​អ្នក​ជំងឺ​ប្រើ​ប្រាស់​ថ្នាំ​ពង្រាវ​ឈាម​មាន​បញ្ហា​ហូរ​ឈាម​ទេ​ ដែលបញ្ហាហូរ​ឈាម​​នេះ​ជា​ហានិភ័យ​មួយ​នៅ​ពេល​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទនេះ។ ម៉្យាងទៀត​ដោយ​អ្នក​ជំងឺ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ពង្រាវឈាម​ប្រភេទ​ផ្សេង​គ្នា និង​ក្នុង​កម្រិត​ផ្សេង​គ្នាដែរ​ ដូចនេះត្រូវមានការ​សិក្សា​លម្អិត​បន្ថែម​ដើម្បី​ដឹង​ពី​កម្រិត​ថ្នាំ​ និង​ប្រភេទ​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់។

បញ្ហា​កំណក​ឈាម​ជា​កត្តា​ចម្បង​មួយ​ដែល​បង្ក​ឲ្យ​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 ស្លាប់។ បញ្ហា​កំណក​ឈាម​នេះ​ចាប់ផ្តើម​នៅក្នុង​សួត និង​បន្ត​ទៅ​សរីរាង្គ​ផ្សេង​ទៀត​ដូចជា​តម្រង​នោម បេះដូង និង​ចុងក្រោយ​គឺ​ខួរក្បាល។

វេជ្ជបណ្ឌិត Fuster ក៏​មាន​បំណង​​សិក្សា​ដែរថា​តើ​ថ្នាំ​ពង្រាវឈាម​អាច​ជួយ​អ្នក​ជំងឺ​ដែល​មិន​សម្រាក​នៅ​មន្ទីរពេទ្យ​ដែរ​ឬទេ ព្រោះ​តែ​មានការ​កើន​ឡើង​ចំនួន​អ្នក​ជំងឺ​ក្រោម​អាយុ​៥០ឆ្នាំ​មាន​ជំងឺ​គ្រោះ​ថ្នាក់​​សរសៃ​ឈាម​ក្នុង​ខួរក្បាល (Stroke)។ ភាគច្រើន​អ្នក​ជំងឺ​ទាំង​នេះ​បាន​រក​ឃើញ​ថា​ឆ្លង​វីរុស COVID-19 នៅ​ពេល​ក្រោយមក។

ទោះបី​ជា​គ្រូពេទ្យ​​មិន​ទាន់​ច្បាស់​ពី​មូលហេតុ​ដែល​វីរុស​ធ្វើ​ឲ្យ​មាន​កំណក​ឈាម ប៉ុន្តែ​ការ​កើន​ឡើង​នៃ​កំណក​ឈាម​អាច​មក​ពី​ផល​ប៉ះពាល់​ពី​ការ​រលាក​ធ្ងន់ធ្ងរ។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://edition.cnn.com/2020/05/06/health/blood-thinners-coronavirus-clots-study/index.html

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 07/05/2020
ត្រួតពិនិត្យដោយ គឹម កាណែល