តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ក្រសួងសម្រេចបញ្ជូនអ្នកមិនទាន់ជាសះស្បើយ COVID-19 ទាំង ២ មកភ្នំពេញ

    ក្រសួងសម្រេចបញ្ជូនអ្នកមិនទាន់ជាសះស្បើយ COVID-19 ទាំង ២ មកភ្នំពេញ

    លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ក្នុង group chat telegram មុន​នេះ​បន្តិច​ថា អ្នក​ជំងឺ​ដែល​មិន​ទាន់​ជា​សះស្បើយ​ពី COVID-19 ទាំង ២ នឹង​បញ្ជូន​មក​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​ហើយ។

    ក្នុង​នោះ​ដែរ​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ប្រាប់​ពី​ស្ថានភាព​អ្នក​ទាំង ២ ថា តាម​សភាព​អ្នក​ជំងឺ​មិនមែន​សភាព​ជំងឺ​ធ្ងន់ធ្ងរ​នោះ​ទេ តែ​វីរុស​នៅ​មាន​ក្នុង​ខ្លួន​គាត់​នៅ​ឡើយ។ លោក​ជំទាវ​បន្ត​ទៀត​ថា វីរុស COVID-19 នេះ​យើង​ពិបាក​នឹង​ដឹង​ណាស់ ហើយ​ដោយសារ​អ្នក​ទាំង ២ ម្នាក់​ជា​បុរស​វ័យ ៧៥ ឆ្នាំ មាន​បញ្ហា​សុខភាព​ប្រចាំ​កាយ​ស្រាប់ និង​ម្នាក់​ទៀត​ជា​ស្ត្រី​វ័យ ៣៦ ឆ្នាំ មាន​បញ្ហា​ប៉ះពាល់​ផ្លូវចិត្ត តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​បន្ត​ទៀត។

    អ្នក​ជំងឺ​ទាំង ២ ថ្ងៃនេះ​ក្រសួង​សុខាភិបាល បាន​សម្រេច​ឲ្យ​បញ្ជូន​មក​បន្ត​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ លោក​ជំទាវ​ស្នើ​ឲ្យ​បន្ត​ការ​ប្រុងប្រយ័ត្ន​ការពារ​ការ​ចម្លង​រលក​ទី​ពីរ​​​​​នៃ​វីរុស COVID-19 នេះ​ជា​ចាំបាច់ ដោយ​ចងចាំ​ថា “យើង​អាច​ភ្លេច​វីរុស COVID-19 តែ​វីរុស COVID-19 មិន​ដែល​ភ្លេច​យើង​នោះ​ទេ”។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 08/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: