តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ព្រឹកនេះនៅតែគ្មានឆ្លង និងអ្នកជាសះស្បើយ COVID-19 ដដែល

    ព្រឹកនេះនៅតែគ្មានឆ្លង និងអ្នកជាសះស្បើយ COVID-19 ដដែល

    ​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​នេះ​បាន​ប្រកាស​ថា កម្ពុជា​គ្មាន​ឆ្លង COVID-19 ថ្មី​បន្ថែម​ទៀត ចំណែក​អ្នក​ជា​វិញ​ក៏​នៅ​ដដែល ដែល​នេះ​ជា​ថ្ងៃ​ទី ២៨ ហើយ រីឯ​អ្នក​ជា​ថ្មី​ក៏​គ្មាន​ដែរ។ ចំណែក​អ្នក​មិន​ទាន់​ជា​សះស្បើយ​ទាំង​ ២ ស្ត្រី ១ នាក់ និង​បុរស ១ នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​ថ្នាក់​រដ្ឋ​ខេត្ត ហើយ​ខេត្ត​ដែល​នៅ​មិន​ទាន់​មាន​អ្នក​ជា​អស់ ស្ថិត​នៅ​ខេត្ត​កំពុង​ឆ្នាំង និង​បន្ទាយមានជ័យ។

    ថ្វី​ត្បិត​ពុំ​រក​ឃើញ​ករណី​ថ្មី​ក៏​ដោយ តែ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង សំណូមពរ​បង​ប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់​ ព្រោះ​ប្រទេស​ជិត​ខាង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ COVID-19 ខ្លាំង​ក្លា​នៅ​ឡើយ​ ។

    សរុប​តួលេខ​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ ០៩ ខែ​ឧសភា ​នេះ នៅ​ទ្រឹង​ដដែល​ត្រឹម ១២២នាក់ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១២០នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ២នាក់​ប៉ុណ្ណោះ ហើយ​អ្នក​មិន​ទាន់​ជាសះស្បើយ​មាន​ស្ត្រី​ ១ នាក់ និង​បុរស ១ នាក់​។

    COVID-19 COVID-19

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 09/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: