តាមការប្រកាសរបស់ក្រសួងសុខាភិបាល កម្ពុជាបានរកឃើញករណីវិជ្ជមាន COVID-19 ថ្មី ១នាក់ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០នេះ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
តាមការប្រកាសរបស់ក្រសួងសុខាភិបាល កម្ពុជាបានរកឃើញករណីវិជ្ជមាន COVID-19 ថ្មី ១នាក់ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០នេះ។
ករណីវិជ្ជមានថ្មីនោះ ជាស្ត្រីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរដែលបានវិលត្រលប់ពីសហរដ្ឋអាមេរិកវិញ ឆ្លងកាត់បន្តជើងហោះហើរសាធារណរដ្ឋកូរ៉េ នៅបានមកដល់កម្ពុជាតាំងពីថ្ងៃទី៨ ឧសភា ឆ្នាំ២០២០។
តាមការលម្អិតរបស់ក្រសួងសុខាភិបាល ពេលមកដល់កម្ពុជាវិញ ស្ត្រីរូបនោះបានរស់នៅដោយឡែកដោយខ្លួនឯង និងបានទៅពិនិត្យសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១២ ឧសភា ដោយសារមានអាការៈក្អកតឹងច្រមុះ និងស្ងួតបំពង់ក តែលទ្ធផលអវិជ្ជមាន។ រហូតដល់ថ្ងៃទី២២ ឧសភា អាការៈនៅតែមិនធូរស្រាល ក៏ទៅធ្វើតេស្តម្តងទៀត ឯលទ្ធផលក៏វិជ្ជមាន COVID-19។
បច្ចុប្បន្នស្រ្តីវ័យ ៣៩ឆ្នាំរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
តួលេខអ្នកឆ្លង COVID-19 សរុបមាន ១២៤នាក់ (ស្រី៣៩នាក់ បុរស៨៥នាក់) ក្នុងនោះព្យាបាលឲ្យជាសះស្បើយមាន១២២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២នាក់។ ករណីអ្នកជំងឺ COVID-19 កំពុងសម្រាកព្យាបាល២នាក់នេះ ជាករណីរកឃើញឆ្លង ថ្មី បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាង១ខែ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ