home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកកាស៊ីណូឡើងវិញ

ប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកកាស៊ីណូឡើងវិញ

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​អនុញ្ញាត​ឲ្យ​កាស៊ីណូ​នៅ​ទូទាំង​ប្រទេស​កម្ពុជា បើក​ដំណើរការ​ឡើងវិញ ក្រោយ​បិទ​អស់​មួយ​រយៈ​ធំ ដោយសារ COVID-19។

លោក ផៃ ស៊ីផាន បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា “គោរព​ជម្រាប​ជូន​ប្រិយមិត្ត និង​បណ្ដាញ​សារព័ត៌មាន FBFs។ កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​អនុញ្ញាត​ដល់​កាស៊ីណូ មាន​លទ្ធភាព​បើក​ប្រតិបត្តិការ​អាជីវកម្ម​សារ​ជាថ្មី​វិញ ក៏​ប៉ុន្តែ​មាន​តែ​ល្បែង​ភ្នាល់ និង​ស្លត​ម៉ាស៊ីន​តែ​ប៉ុណ្ណោះ។ កាស៊ីណូ​ទាំងអស់​នោះ ត្រូវ​ស្នើ​សុំ​ឲ្យ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ដែល​មាន​ភ្ជាប់​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន នៃ​វិធានការ ការពារ​ជាមួយ​ជំងឺ COVID-19។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 03/07/2020
ត្រួតពិនិត្យដោយ ដេត ធន្នី